Reading Article
Public date : 07, Nov 2021 (14,118 Read)
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏ទុក្ខ

|
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏ទុក្ខ
បើគេធ្វើមិនល្អជាមួយខ្លួន ក៏មិនពេញចិត្ត បង្កទុក្ខឲ្យកើតឡើងមួយបែប គឺទុក្ខព្រោះស្អប់ មានការលំអៀងទៅខាងផ្នែកអន្ទះសាក្នុងការរុញចេញ។ បើគេធ្វើល្អជាមួយខ្លួនក៏ពេញចិត្ត ជាប់ជំពាក់ហួងហែង ចង់ជួបចង់ឃើញ ចង់ឲ្យនៅជិត នេះជាទុក្ខមួយបែបទៀត ព្រោះស្រឡាញ់ មានការលំអៀងទៅខាងផ្នែកអន្ទះសាក្នុងការទាញចូល ហើយបើមានអ្នកណានិយាយដល់បុគ្គលនោះ ក្នុងរឿងមិនល្អ ក៏ឈឺមកដល់ខ្លួនឯងដែរ។ ជាការមិនបានសុខទាំងពីរយ៉ាង។ កាលបើលះបង់នូវការមិនពេញចិត្ត និងការពេញចិត្តចេញបាន ដោយមានចិត្តឋិតក្នុងឧបេក្ខាញាណ រមែងជាឥស្សរៈនិងជាសុខដ៏ល្អិតប្រណីត។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |