Thursday, 21 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 190,103
Today
Yesterday 273,245
This Month 3,757,118
Total ២២៨,៥៣១,៩០១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 29, Jul 2021 (8132 Read)

កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង



Audio
 
រក្សា​សម្តី 

កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង​របស់​​មនុស្ស​យើង​កូនត្រូវ​ប្រយ័ត្ន ២ យ៉ាង ៈ
១ ‑ មុន​និយាយ
២ ‑ និយាយ​រួច​ហើយ

មុន​និយាយ​  កូន​ត្រូវ​គិត​មុខ​គិត​ក្រោយ​ឲ្យ​ល្អ  និង​កាល​និយាយ​រួច​ហើយ​  កូន
ត្រូវ​រក្សា​ពាក្យ​និយាយ  ។
ពាក្យ​ដែល​យើង​និយាយ​ចេញ​ទៅ​ហើយ  គឺ​ជា​ចៅ​ហ្វាយ​នាយ​របស់​យើង​ណា៎
កូន  នឹង​បង្គាប់​ឲ្យ​យើង​ត្រូវ​តែ​ធ្វើ​តាម​សន្យា  ទោះ​បី​ជា​ត្រូវស្លាប់​ក៏​ត្រូវ​ព្រមដែរ ដើម្បី​រក្សា​សម្តី ។

កូន​អើយ  រឿង​ពាក្យ​សម្តីនេះ  មនុស្ស​ទាំងឡាយ​គេ​កាន់​យក​ណាស់  បើ​បង់​សម្តី​ទៅ​ហើយ  អ្វី​ ៗ ដទៃ​ទៀត​សូម្បី​ល្អ​យ៉ាង​ណា​ក៏រមែង​ខូច​កេរ្តិ៍​ឈ្មោះ​ក្នុង​ការមិន​រក្សា​សម្តី  ដូច្នេះ​ហើយ​ទើប​បុរាណ​ពោល​ថា " មនុស្ស​គេ​យក​សម្តី  ដំរី​គេយក​ភ្លុក "  ។

ព្រោះ​ហេតុ​នេះ   នៅ​ពេល​កូន​គិត​ថា  ខ្លួនឯង​ត្រូវ​លំបាក​ព្រោះ​ហេតុ​តែ​ត្រូវ​រក្សាសម្តី  ហើយ​បើ​កូន​មិន​ចង់​លំបាក  គឺ​កូន​កុំ​ចេះ​តែ​ទទួល​ពាក្យ​គេ​ដោយ​ងាយ ៗ នោះ  ត្រូវ​ពិចារណា​ឲ្យល្អ​ជាមុន​ថា  កាល​ទទួលពាក្យ​គេ​ហើយ​ អាត្មាអញ​នឹង​ធ្វើ​បាន​យ៉ាងនោះ​ដែរឬទេ  គឺត្រូវ​គិត​ល្អិតល្អន់​ស្រួល​បួល​ហើយ​ជា​មុន​សិន  ។

មនុស្ស​យើង​  បើ​រក្សា​សម្តី​ខ្លួន​ឯង​ទុក​មិនបាន​ទៅ​ហើយ  តើ​អាច​រក្សា​អ្វីបាន​ទៅ
ព្រោះ​អម្បាល​ពាក្យ​សម្តី​ជា​សម្បត្តិ​មាន​តម្លៃ​ក្នុងខ្លួណ  រក្សា​មិនបាន​ផង  ចំណង់​បើ​របស់​ដទៃ​ក្រៅ​ខ្លួន​ធ្វើ​ដូចម្តេច​នឹង​អាច​រក្សា​បាន ។  ដូច្នេះ  ទើប​ម៉ែ​ឪ​ដាស់​តឿន​ឲ្យកូន
​ពិចារណាឲ្យល្អមុន​និយាយ  មុន​សន្យា  អ្វី ៗ ជាមួយ​អ្នក​ណា ៗ  ហើយ​ត្រូវ​កូន​កុំ​ជា
មនុស្សភ្លេច​ពាក្យ​សន្យា​ដោយ​ងាយ ៗ ឡើយ  ។

មនុស្ស​ដែល​បង់​ពាក្យបង់​សម្តី  សូម្បី​ដោះ​ស្រាយ​យក​រួច​ខ្លួន​បាន​ម្តង​ក៏ពិត​  តែ​លុះដល់​តទៅ  កាល​បើមាន  ហេតុ​ការណ៍​ចាំបាច់​ត្រូវ​សន្យា​ធ្វើ​ឲ្យ​បាន​យ៉ាង​ណា​នោះ ក៏
គេ​ដក​សេចក្តី​ទុក្ខ​ចិត្ត​ដែរ  ។

ចូរ​កូន​កុំ​ជា​មនុស្ស​និយាយឡេះឡោះ  ឬ​និយាយ​កុហក​សូម្បី​តែដើម្បី​សើចលេង
ឡើយ  និង​ចូរ​កូន​ចាំ​ទុក​ថា  ពាក្យ​សម្តី​សំខាន់​សម្រាប់​មនុស្ស​យើង​ខ្លាំងណាស់ ។

ចូរ​កូន​ចាំ​ពាក្យ​ខាង​ក្រោម​នេះ
‑  ពាក្យ​សម្តី​ជាការ​ងារ​ដ៏​ធំ  បណ្ឌិត​រមែង​រក្សា​សច្ចៈ  ។
‑  និយាយ​តិច​តែបាន​ការ  ប្រសើរ​ជាង​និយាយ​ច្រើន​ឥត​ប្រយោជន៍ ។
‑  មិនមែន​បណ្ឌិត​ព្រោះ​ហេតុ​តែ​និយាយ​ច្រើន​ទេ  ។
‑  គុណ​ធម៌​មិន​មែន​នៅ​នឹង​អណ្តាត​ទេ  គឺ​ឋិត​នៅ​តែ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ។

ដកស្រង់​ចេញ​ពី​សៀវ​ភៅ  ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត​ ប៊ុត​  សាវង្ស
វាយ​អត្តបទដោយៈ  សូត្រ  តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 15, May 2020 (63763 Read)
ឧបមាព្រះរតនត្រ័យ ២២​ យ៉ាង
Public date : 12, Apr 2021 (2913 Read)
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
Public date : 26, Jul 2019 (9884 Read)
កូន (បទពិចារណា​)
Public date : 25, Jul 2019 (9482 Read)
បរមត្ថ​បញ្ហា
Public date : 16, Oct 2021 (9255 Read)
ពុទ្ធក្ខេត្ត​មាន​៣យ៉ាង
Public date : 16, Oct 2021 (27564 Read)
អំពីវិញ្ញាណក្ខន្ធ
Public date : 30, Jul 2021 (35277 Read)
មហាធម្មសមាទានសូត្រ
Public date : 20, Jul 2020 (58036 Read)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
Public date : 26, Jul 2019 (10315 Read)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).