Reading Article
Public date : 06, Nov 2021 (16,873 Read)
ច្បាប់បុណ្យ បាប

|
បុណ្យ បាប ជាកម្មធាតុធំបំផុត សម្រាប់ជីវិតសត្វក្នុងសកលពិភពលោក ដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់មានព្រះបំណងឲ្យមនុស្សសត្វទាំងឡាយ បានចេះចាំ បានយល់ន័យរបស់ធម្មធាតុទាំងពីរនេះ យ៉ាងទូលំទូលាយ យ៉ាងត្រឹមត្រូវ ។ ព្រះបរមលោកនាថ ទ្រង់មិនចង់ឲ្យឃើញនូវសេចក្តីទុក្ខព្រួយ, សេចក្តីល្ងង់ខ្លៅ របស់សកលមនុស្សដែលបានជួបសេចក្តីទុក្ខក្នុងជីវិត និងរបស់ពិភពលោកទេ ។
ព្រះអង្គទ្រង់ធ្វើយ៉ាងណា ក៏ពុំកើតឡើយ ក្នុងកាលណាពិភពលោកនេះ នៅតែពោរពេញទៅដោយមាយា ជារបស់លួងលោមបញ្ឆោត ។ មនុស្សទាំងឡាយនៅមានបញ្ញាទន់ខ្សោយ នៅល្ងង់ខ្លៅចំពោះជំនួបការណ៍នោះ ៗ ត្រូវធ្លាក់ជាទាសៈ និងជានុយរបស់តណ្ហាអស់កាលដ៏យូរ ។ លុះដល់ពេលណា ដួងវិញ្ញាណទាំងឡាយ មានអវិជ្ជា តណ្ហា ។ ល ។ អស់ហើយ ព្រមទាំងបានសិក្សាអំពីរឿង បុណ្យ បាប ឬច្បាប់បុណ្យ បាប តាមគោលដៅដែលព្រះភគវន្តមុនីបរមសាស្តា ទ្រង់រៀបចំទុកមកដោយត្រឹមត្រូវ ច្បាស់លាស់អស់ហើយ ។ ក្នុងពេលនោះឯង ជីវិតរបស់មនុស្សគ្រប់គ្នា ក៏បញ្ហាធំតូចចោទទៀតហើយ ។ វិញ្ញាណរបស់មនុស្សទាំងឡាយ ក៏បានជួបប្រទះនូវសេចក្តីភ្លឺស្វាង តាមកម្លាំងនៃអំណាច ជាថាពលរបស់ច្បាប់បុណ្យ បាប ឬច្បាប់នៃកម្មល្អ កម្មអាក្រក់ ដែលមនុស្សម្នាក់ ៗ ត្រូវបានទម្លាក់ចោលដោយពរពិតប្រាកដ ក្នុងទីបំផុតនៃជីវិតអន្ទោលនោះឯង ។ ដកស្រង់ចេញពីសៀវភៅ បុញ្ញបទីប រៀបរៀងដោយៈ ព្រះសង្ឃវត្តរាជនិវេសនារាព្រះពន្លា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |