Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 106,563
Today
Yesterday 158,325
This Month 6,569,086
Total ៣៥៦,៧៨៦,២០៤
Flag Counter
Reading Article
Public date : 08, Dec 2022 (56,195 Read)

សូមឲ្យមានធម៌​ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា



 

ការរស់​នៅ ត្រូវតែ​ប្រកប​ដោយធម៌​ទាំង ៤ យ៉ាងនេះ កុំ​បីខាន​គឺ

ទី ១ មេត្តា សេចក្ដី​ស្រឡាញ់​ប្រាថ្នា​ឲ្យ​គេ​បាន​សុខ
ទី ២ ករុណា សេចក្ដី​អាណិត​គិត​ជួយ​ឲ្យ​គេរួច​ចាក​ទុក្ខ
ទី ៣ មុទិតា សេចក្ដី​ត្រេកអរ​តាម​ក្នុង​ពេល​វេលា ដែល​គេ​បាន​ល្អ
ទី ៤ ឧបេក្ខា សេចក្ដី​តាំង​ចិត្ត​ជាកណ្ដាល មិន​ឲ្យ​មាន​សោមនស្ស​និង​ទោមនស្ស​ក្នុងវេលា ដែល​គេ​មាន​សេចក្ដី​វិបត្តិ។

១. មនុស្ស​យើង​កាល​ណា​បើ​មិន​បាន សិក្សា​រៀន​សូត្រ​នូវ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ ដើម្បី​ធ្វើ​ការ​អប់រំចិត្ត​នោះ​ទេ គឺ​មាន​ការ​ច្រណែន​គ្នា​គ្រាន់​តែ​ឃើញ​គេ​ធ្វើ​ល្អ ក៏​មិន​ចេះ​ត្រេកអរ​ក្នុងសេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដែរដូច្នេះ មេត្តា​ធម៌​ឮ​ព្រះសម្មាសម្ពុទ្ធព្រះអង្គ​បាន​សម្ដែង​ឲ្យ​មនុស្ស​យើង​ចេះ​ត្រេកអរ​ក្នុង​អំពើ​ល្អ​របស់​អ្នក​ដទៃ។

២. នៅ​ក្នុង​ធម៌​ករុណា​នេះ ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ឲ្យ​មនុស្ស​យើង​ចេះ​អាណិត​ដល់​អ្នក​ដទៃ ហើយ​ចេះ​ត្រេកអរ​ក្នុង​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ ហើយ​មាន​ការ​ប្រាថ្នា​ឲ្យ​គេ​បាន​នូវ​សេចក្ដី​សុខ បើ​គេ​មាន​ទុក្ខ ប្រាថ្នា​គេ​រួច​ផុត​អំពី​សេចក្ដី​ទុក្ខ​នោះ។

៣. ពេល​ដែល​បាន​ធ្វើ​អ្វី​មួយ​ជាមួយ​អ្នក​ដទៃ ប្រកប​ដោយកុសល​ធម៌​ដូច​ជា​មាន​ការ​ចិញ្ចឹមបីបាច់ ថែរក្សា បង្ហាត់បង្រៀន​ប្រៀនប្រដៅ​ដូច​ជា​មាតាបិតា ដែល​បាន​បរិច្ចាគ​ទាន​ជាដើម មិន​ចង់​បាន​អ្វី​អំពី​កូន​ឡើយ មាន​តែ​ការ​សប្បាយរីករាយ និង​ការ​ត្រេកអរ​តាម​ជារៀងរហូត តែ​បើ​ផ្ទុយ មក​វិញ​មាន​ការ​ជួយ​អ្នក​ដទៃ​ហើយ តែ​ចង់​បាន​ការ​តបស្នង​សងគុណ មក​ លើ​ខ្លួន​វិញ​នោះ មិន​អាច​មាន​ឈ្មោះ​ថា​មុទិតា​ឡើយ។

៤. ធម្មតា​មនុស្ស​យើង​បាន​សាង​នូវ​ផល​ប្រយោជន៍ សម្រាប់​ការពារ​ខ្លួន​របស់​យើង​នោះ រមែង​មាន​ការ​លំបាក​លំបិន​ខ្លាំង​ណាស់ បើ​សិន​ជា​យើង​បាន​ធ្វើ​ប្រយោជន៍​ជាផល​បុណ្យ តែ​មាន​ការ​មិន​បាន​សម្រេច​ដូច​ប្រាថ្នានោះ រមែង​ក្ដៅ​ក្រហាយ​ជាមិនខាន​ដូច​ជា​ឧបេក្ខា​ជាដើម ការ​តាំង​ចិត្ត​ជា កណ្ដាល​មិន​ងាយ​នឹង​ធ្វើ​បាន​ទេ ប្រសិន​បើ​យើង​មិន​បាន​ពិចារណា ទៅ​តាមព្រះធម៌​នោះ​ទេ ការ​ចង់​ជួយ​ឲ្យ​គេ​បាន​សេចក្ដី​សុខ ចង់​ឲ្យ​គេ​មាន ចង់​ឲ្យ​គេ​ដូច​យើង ទាំង​នេះ​ហើយ​បើ​គេ​មិន​ធ្វើ​ដូច​ជា អ្វី​ដែល​យើង​ប្រាថ្នា​ទេ​នោះ អ្នក​ខ្លះ​ខូច​ចិត្ត​ដោយសារ​តែ​រំពឹង​ចង់​ឲ្យ​គេ​តប​ស្នង ទាំង​នេះ​ហើយ​បាន ជា​ឧបេក្ខា​នេះ​មាន​ចិត្ត​ជាកណ្ដាលៗ ពេល​គេ​មិន​ដឹង​គុណ​ក៏​មិន​ក្រវល់ ក្រវាយចិត្ត គេ​មិន​ធ្វើ​តាម​យើង​មិន​បញ្ហា​ឡើយ។ នេះ​គឺ​មាន​ទាំង​អស់​នៅ ក្នុងព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ទាំងស្រុង តែសូមពិចារណា​ផង គឺ​មាន ចិត្ត​ជាកណ្ដាល​កន្លែង​នេះ​ត្រូវពិចារណា​ដោយ​បញ្ញា។

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 22, Sep 2023 (26,146 Read)
សីល​ធម៌​ឬ​សីល​៥
Public date : 21, Jul 2021 (18,706 Read)
ចម្រើន​តែសាច់ បញ្ញា​រេចរឹល
Public date : 05, Dec 2020 (39,282 Read)
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
Public date : 28, Jul 2019 (13,025 Read)
មនុស្ស​ស្លឹក​ឈើ​ជ្រុះ និង​មនុស្ស​ផ្កាយ
Public date : 05, Sep 2019 (32,057 Read)
ខ្លឹម​សារ​នៃ​សេចក្តី​សុខ
Public date : 16, Oct 2022 (17,301 Read)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
Public date : 29, Jul 2019 (17,689 Read)
ហេតុ​អ្វី​សត្វ​នរក​មិន​ស្លាប់?
Public date : 27, Aug 2019 (22,250 Read)
សុខ​ភាព​របស់​ចិត្ត​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )