30
Sunday, 01 Oct B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 111,095
Today
Yesterday 146,251
This Month 111,095
Total ៣៤២,៧៦៦,៦៥៣
Flag Counter
Reading Article
Public date : 19, Jan 2022 (18,449 Read)

ឆាកល្ខោនជីវិត



 

រឿង​ជីវិត​ដែល​យើង​បាន​ដឹង​ក្នុង​ការ​រស់​នៅ​បច្ចុប្បន្ននេះ វារមែង​កើត​ឡើង​ហើយ​មាន​ការ​សម្ដែង​នូវរឿងជីវិត ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ដឹង​រឿង​ពិត​ដែល​មាន​ការ​លំបាក​លំបិន ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​សេចក្ដី​តស៊ូ ពុះពារ ធ្វើអ្វីៗ​គ្រប់បែប​យ៉ាង ដើម្បី​តម្រូវ​ការ​របស់​ខ្លួន​ឯង ទាំង​នេះ​ហើយ​បាន​ជា​លើក​យក​មក​ជា​ប្រធាន​បទ​ក្នុង​ការ​ពិចារណា។

ពេល​វេលា​ចេះ​តែ​កន្លង​ទៅ​មិន​ងាយ​នឹង​បុគ្គល​ណា អាច​ដឹង​អំពី​ជីវិត​ដែល​មាន​សព្វ​ថ្ងៃ​នេះ មិន​ងាយ​នរណា​ម្នាក់​អាច​ដឹង​បាន​ទេ​ពេល​ណា​ដែល​យើង​បាន​ពិចារណា​រឿង​រ៉ាវអំពីជីវិត ធ្វើឲ្យចិត្ត​បាន​សុខ​ស្ងប់។

ពេល​នោះ​ងាយ​ស្រួល សម្រាប់​ជីវិត​ដែល​ត្រូវ​ដើរ​តួសម្ដែង​ក្នុង​ឆាក​ជីវិត​នេះ។

ឆាកល្ខោនជីវិត

រឿងភាគសម្ដែង​បង្ហាញ​ឈុតឆាក        សប្បាយ​លំបាក​ជួប​ព្រាត់រីងរៃ
ស្រេច​លើ​អ្នក​តែង​លៃ​លក​បំភ្លៃ              រៀប​ចំអត្ថន័យ​ហាក់​ដូច​រឿង​ពិត។
រឿង​ខ្លះ​សម្ដែង​កម្សត់​អន់ក្រ                     រស់​ទាំងត្រដរ​ព្រាត់​ប្រាស​ស្នេហ៍ស្និទ្ធ
ខ្លះ​ជា​សេដ្ឋី​ជាស្ដេច​យ៉ាង​ពិត                       ខ្លះ​ក៏​ជា​មិត្ត​បម្រើ​គេ។
ក្នុងរឿង​មួយៗ​តែង​មាន​វែង​ខ្លី                     មាន​ប្រុស​មាន​ស្រី​ច្រើន​កាំភ្លេ
ខ្លះដើរតួរ​កាច​ត្រូវ​បាន​គេ​ជេរ                       តួស្លូត​ទំនេរ​តែង​គេ​អាណិត។
ឯអ្នក​ខ្លះ​ទៀត​ឆ្លៀត​ដើរ​តួក្បត់                    ខ្លះធ្វើ​កម្សត់​ខំច្នៃប្រឌិត
ធ្វើក្លែងក្លាយ​សោះ​ហាក់​ដូច​ជាពិត          អ្នក​មើល​ខ្លោច​ចិត្ត​អ្នក​ខ្លះ​សោកា។
តួអ្នកសម្ដែង​គេ​ដឹង​ទាំង​អស់                        មិនមានចន្លោះ​យល់​សព្វ​កិច្ចការ
ព្រោះមាន​អ្នក​ប្រាប់​អ្នកតែង​ស្ដី​ថា            សាក​សម​អស្ចារ្យ​ដូច​រឿង​ពិតៗ។
នេះ​គឺ​រឿង​ល្ខោន​ដែល​គេ​តាក់តែង          ហើយ​រៀប​សម្ដែង​ប្រាប់​ពី​ជីវិត
ត្រៀម​ហើយ​ដើរ​តួមើលទៅជិត​ស្និទ្ធ       ខ្លះ​គេ​ឱបរឹត​យ៉ាង​សមសោភា។
យ៉ាង​ណា​ជីវិត​ទាំង​អស់​ប្រុសស្រី             កើត​ក្នុង​លោកិយ​ក៏​មាន​ដូច​គ្នា
មានជួប​មានព្រាត់​ខ្លះ​ក៏​កំព្រា                      លំបាក​វេទនា​គ្មាន​ដែល​លោះ​ថ្ងៃ។
រឿងរ៉ាវឧបសគ្គមាន​គ្រប់​កន្លែង                 វិលវល់ដូចផ្សែង​ទុក្ខ​សោក​ពេក​ក្រៃ
ទឹកភ្នែកស្រក់ហូរ​គ្មាន​ដែល​សំចៃ           ឧបទ្រព្យ​ចង្រៃ​គ្មានស្រាកម្ដងណា។
នេះ​គឺ​បញ្ចក្ខន្ធនៃ​យើង​គ្រប់​ប្រាណ          មិនយូរប៉ុន្មាន​ត្រូវ​ចោល​ឥតការ
រស់​នៅ​សុខៗ​ត្រូវ​ស្លាប់​មរណា                  ចោល​ស្រែចម្ការ​ផ្ទះប្រពន្ធប្ដី។
ជីវិត​ប្រៀបដូច​ជា​ការ​សម្ដែង                     រៀប​ចំចាត់ចែងនៅ​ក្នុងភពបី
អ្នក​តែង​គឺ​កម្ម​គ្មាន​ត្រាប្រណី                     អ្នក​ក្រសេដ្ឋីចាត់​មិន​រើស​មុខ។
ពេល​ខ្លះ​ឲ្យ​ធំមាន​បុណ្យ​សក្ដិយស        ឋានៈ​ខ្ពង់ខ្ពស់​ខ្លះ​ដូច​ជាប់​គុក
ពេល​ខ្លះ​ឲ្យសុខ​ខ្លះ​ក៏​ឲ្យ​ទុក្ខ                       ខ្លះ​ជួប​ឪពុក​ព្រាត់ប្រាសពីម៉ែ។
ខ្លះ​ស្លាប់​ពី​ក្មេង​ខ្លះ​រស់​ដល់​ចាស់            ខ្លះ​មាន​ប្រាក់កាស​ចាយ​ជាហូរហែ
ខ្លះ​នៅ​ទីក្រុង​អ្នក​ខ្លះ​នៅ​ស្រែ                    ខ្លះ​ទុក្ខ​ឥតល្ហែ​អ្នក​ខ្លះ​សុខសាន្ត។
តាមពិត​ជីវិត​បី​ដូច​ឆាកល្ខោន                 ប្រសើរ​អាប់ឱន​មានគ្រប់​សព្វ​ប្រាណ
បើ​ខ្លួន​ខ្ពង់ខ្ពស់សាង​គុណ​កុំ​ខាន           រឿង​ចប់​ថ្មើរ​ម៉ានបាន​បុណ្យ​ជាគ្នា។
បើ​ខ្លួន​នៅ​ក្រ​ឲ្យ​ក្រ​ទៅ​ចុះ                           ឲ្យ​តែ​ចិត្ត​ស្មោះ​ព្រម​ស្ដាប់​ធម្មា
គង់​មាន​ថ្ងៃ​មួយ​អាច​រួច​ចាកពៀរ            ឡើង​ជិះ​នាវា​ផុត​ទុក្ខ​វិបរិត។
អស់​លោក​សប្បុរស​ជាទីស្នេហា            ស្ដាប់​គិត​ចុះ​ណា​ឆាក​ល្ខោន​ជីវិត
កុំ​លង់​ចាញ់​បោក​កិលេស​នែបនិត្យ      ចូរ​ស្ដាប់​ធម៌ពិត​នៃ​ព្រះជិនស្រី។

ដោយសាមណេរ សា ចាន់រ៉ាត់

ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀប​រៀង​ដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jan 2022 (37,650 Read)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
Public date : 27, Jul 2019 (18,549 Read)
ការឈ្លាស​​​វៃ​មិន​ដែល​ស្លាប់​ដោយ​ឧ​បាយ​កល​អ្នក​ដ​ទៃ
Public date : 07, Oct 2022 (27,359 Read)
ព្រះត្រៃបិដកខ្មែរប្រែចប់មុន​គេក្នុង​ចំណោមប្រទេស​កាន់ពុទ្ធសាសនា
Public date : 21, Jun 2012 (10,615 Read)
ស្តាប់ការបង្រៀនអំពី
Public date : 11, Oct 2022 (19,926 Read)
ទេវ​តា​បញ្ហា ៥ខ
Public date : 29, Jul 2019 (10,908 Read)
ឥទប្បច្ចយតា
Public date : 05, Sep 2019 (144,270 Read)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
Public date : 19, Jun 2021 (17,473 Read)
បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿