Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 162,711
Today
Yesterday 164,333
This Month 162,711
Total ៣៥៧,០០៦,៦៨៥
Flag Counter
Reading Article
Public date : 01, Jun 2022 (61,321 Read)

អំពី​ក្រ​៥​យ៉ាង



Audio
 
និយាយ​អំពី​ក្រ​៥​យ៉ាង ក្រ​កិច្ច, ក្រ​កល, ក្រ​ដឹង, ក្រ​យល់, ក្រ​វៃ​ច្នៃ​ទាស់ ក្រ​ទាំង​៥យ៉ាង​នេះ​មាន​អត្ថន័យ​ថា៖

១- ក្រ​កិច្ច គឺ​ការ​អ្វី​ៗ​ដែល​គេ​ត្រូវ​ធ្វើ​ហៅ​ថា​កិច្ច​ៗ​នេះ​ក្រ​ពុំ​មែន​ងាយ​ទេ;
២- ក្រ​កល គឺ​ឧបាយ​កម្ចាយ​ហេតុការណ៍​ណា​មួយ​ហៅ​ថា កល​ៗ​នេះ​ក៏​ក្រ;
៣- ក្រ​ដឹង គឺ​ការ​ដឹង​រឿង​ហេតុ​អ្វី​ៗ​ក៏​ក្រ ព្រោះ​ពុំ​ងាយ​បាន​ដឹង​ជា​ប្រាកដ​ទេ ច្រើន​តែ​ដឹង​លំ​ៗ​ស្រោល​ៗ;
៤- ក្រ​យល់ ការ​យល់​នេះ​ក៏​ក្រ ព្រោះ​ច្រើន​តែ​បាន​ដឹង​ ប៉ុន្តែ​ពុំ​យល់ ដូច​គេ​សួរ​ថា អ្នក​ឯង​បាន​ដឹង​រឿង​ហ្នឹង​ទេ? -ឆ្លើយ​ថា ដឹង, ចុះ​យល់​ទេ តើ​រឿង​ហ្នឹង​យ៉ាង​ម៉េច? -ខ្ញុំ​ពុំ​យល់​ទេ;
៥- ក្រ​វៃ​ច្នៃ​ទាស់ ការ​ទទឹង​ទាស់ ឲ្យ​គេ​ទាស់​គាំង​ភ្លាម ត្រូវ​តាម​ការ​ពិត ឬ​ត្រូវ​ត្រង់​តាម​ផ្លូវ​ច្បាប់ ញ៉ាំង​គេ​ឲ្យ​សួរ​សាប ឬ​តវ៉ា​ថា​ម៉េច​ទៅ​ទៀត​ពុំ​កើត ហៅ​ថា​វៃ​ច្នៃ​ទាស់​ៗ នេះ​ក៏​ក្រ​ណាស់​ ជាង​ក្រ​ទាំង​៤​ខាង​លើ​ទៅ​ទៀត។ ដោយ​ហេតុ​នេះ បាន​ជា​បុរាណ​ភាសិត​ថា ក្រ។

 
ពាក្យ​កាព្យឲ្យ​ងាយ​ចាំ
(បទ​កាកគតិ)
ក្រ​កិច្ច ក្រ​កល ក្រ​ដឹង ក្រ​យល់ ក្រ​វៃ​ច្នៃ​ទាស់ ទាំង​ប្រាំ​នេះ​សុទ្ធ តែ​ក្រ​ទាំង​អស់ ប្រាជ្ញា​ស្រួច​ស្រស់​ ទើប​ក្រ​ឃ្លាត​បាន។ 

ខ្វះ​ការ​អប់​រំ រមែង​ច្រឡំ ខ្លះ​ៗ​ពុំ​ខាន បើ​លុះ​តែ​ខំ អប់​រំ​ឲ្យ​មាន ការ​ថ្នឹក​ទើប​បាន រួច​ផុត​ចាក​ក្រ។ កុំ​យល់​ថា​ងាយ ទោះ​ការ​សម្ពាយ សុទ្ធ​តែ​កម្រ លុះ​តែ​បាន​រៀន បាន​ស្ដាប់​ត​ៗ ទើប​បាន​ការ​ក្រ ក្លាយ​ជា​ងាយ​ខ្លះ។

ទោះ​កិច្ច​តូច​ទេ ខ្វះ​ការ​រិះ​រេ ធ្វើ​នៅ​តែង​ខ្វះ ទោះ​ធ្វើ​ទៅ​កើត ក៏​មិន​ស្អាត​ជ្រះ ព្រោះ​ពាក្យ​ថា​ខ្វះ ផ្ទុយ​នឹង​គ្រប់​គ្រាន់។

ចំណែក​ខាង​កល ឧបាយ​ក្រ​យល់ ក៏​ច្រើន​តែ​ភ័ន្ត ជួន​កាល​គំនិត វង្វេង​វង្វាន់ ជួន​កាល​ស្លោ​ស្លន់ យល់​ខុស​ទទេ។ បើ​ប្រើ​តាម​កល ដែល​គិត​ពុំ​យល់ ខ្វះ​ការ​រិះ​រេ ចេះ​តែ​ស្មាន​ៗ បំពាន​ធ្វេស​ទ្វេ ឬ​តាម​តែ​គេ នាំ​ខុស​ជា​ត្រូវ។

រី​ឯ​ការ​ដឹង បើ​គ្មាន​ដំណឹង ក៏​ឥត​មាន​ផ្លូវ ណា​ប្រាប់​ឲ្យ​ដឹង មិង​មាំង​ស្រខូវ ការ​ខុស​ឬ​ត្រូវ ក៏​ឥត​បាន​ដឹង។ ការ​ដឹង​ក៏​ក្រ បើ​គ្មាន​តំណ ត​ជា​ដំណឹង ឥត​មាន​គំនិត ងងឹត​សូន្យឈឹង ហេតុ​នោះ​ការ​ដឹង ក៏​ឈ្មោះ​ថា​ក្រ។

ចំណែក​ខាង​យល់ ជា​ការ​អំពល់ មួយ​ដ៏​កម្រ បើ​គ្រាន់​តែ​ដឹង ដោយ​ឮ​ត​ៗ ប៉ុន្តែ​ខ្លួន​ស ប្រាប់​ថា​ពុំ​យល់ ដូច​គេ​សួរ​ថា តើ​អ្នក​រាល់​គ្នា យល់​ឬ​ពុំ​យល់ រឿង​ដែល​ខ្លួន​ដឹង ដំណឹង​សល់​វ៉ល់ ខ្លួន​ថា​ពុំ​យល់ ខ្ញុំ​គ្រាន់​តែ​ដឹង។ ហេតុ​នេះ​ការ​យល់ លុះ​តែ​អំពល់ ពិត​ពេញ​ទំហឹង បើ​ឥត​គំនិត រិះ​រេ​ជញ្ជឹង ក៏​គ្រាន់​តែ​ដឹង កម្រ​បាន​យល់។

រី​វៃ​ច្នៃ​ទាស់ ក្រ​ជាង​ទាំង​អស់ ព្រោះ​ច្រើន​លើស​កល់ នៅ​គាំង​ជ្រងោ ដោយ​គិត​មិន​ដល់ ក៏​នៅ​ស្រងល់ ដោះ​ស្រាយ​ពុំ​រួច, នៅ​ពេល​ជំនុំ ឬ​គេមក​ជុំ គេ​តាំង​ផ្ដើម​ផ្ដួច គេ​សួរ​បញ្ហា ណា​មួយ​ក្របួច ឯង​ឆ្លើយ​ពុំ​រួច នៅ​ធ្មឹង​តែ​ម្ដង។ 

បើ​មាន​ប្រាជ្ញា រហ័ស​ក្លៀវក្លា គំនិត​ហ្មត់​ហ្មង ឆ្លើយ​បាន​ភ្លាម​ភ្លែត ត្រដែត​កន្លង អ្នក​សួរ​ឥត​សង សួរ​សប​វិញ​ទៀត។ ហេតុ​នោះ​បាន​ថា ចាស់​លោក​ពោល​ជា ការ​ណ៍​នេះ​ចង្អៀត កម្រ​មាន​អ្នក ឈ្លាស​វៃ​ឆ្លាត​ឆ្លៀត គេ​សួរ​ថែម​ទៀត ពុំ​អាច​ឆ្លើយ​ឆ្លង។ បើ​រឿង​នោះ​ធំ អាច​នឹង​រលំ ខូច​ការ​តែ​ម្ដង ហេតុ​នោះ​បាន​ជា ព្រឹទ្ធាចារ្យ​ផង អ្នក​ចេះ​ហ្មត់​ហ្មង ពោល​ទុក​ថា​ក្រ។ 

ក្រ​វៃ​ច្នៃ​ទាស់ លើស​ក្រ​ទាំង​អស់ ហៅ​ពេញ​ថា​ក្រ លុះ​តែ​រៀន​គិត ឲ្យ​បាន​ល្អិត​ល្អ នោះ​ទើប​ក្ដី​​ក្រ នេះ​ឃ្លាត​ចេញ​ឆ្ងាយ៕៚

ថ្ងៃ​ពុធ ទី​២៤ កក្កដា ព.ស.​២៥១២ គ.ស.​១៩៦៨.
សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ.
ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 09, Apr 2023 (25,418 Read)
ពាក្យ​ចាក់​ដោត​​របស់​ជន​ដ​ទៃ​ បុ​គ្គល​មិនគួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​
Public date : 28, Jul 2019 (15,380 Read)
ការនិយាយស្ដី
Public date : 30, Jul 2019 (6,582 Read)
សុទ្ធ​​ដ្ឋ​ក​សូត្រ​
Public date : 20, Oct 2021 (16,187 Read)
ចេះ​មើល​ឲ្យ​ឃើញ​ផ្នែក​ល្អ
Public date : 09, Aug 2023 (31,439 Read)
ដើរយប់នោះមានទោសយ៉ាងណាខ្លះ?
Public date : 26, Jul 2019 (54,402 Read)
អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ
Public date : 26, Jul 2019 (11,447 Read)
បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​
Public date : 14, Jan 2023 (29,683 Read)
បែប​អ្នក​រក្សា​សីល ១០
Public date : 02, Aug 2021 (33,476 Read)
នា​ទី​ស្វា​មី​ចំពោះ​ភរិ​យា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).