Reading Article
Public date : 13, Feb 2021 (11,143 Read)
ភូមិ ៣១

|
ភូមិ ៣១ ចែកជា ៣ ពួក ។
ពួកទី ១ ពោលដោយលំដាប់ឋាន មាន ៣ គឺ ៖ ១. កាមភូមិ ១១ មាន អបាយភូមិ ៤ (គឺ នរក ប្រេត តិរច្ឆាន អសុរកាយ) និង កាមសុគតិភូមិ ៧ គឺ មនស្ស ចាតុមហារាជិកា តាវត្តិង្ស យាមា តុសិត និម្មានរតី បរនិម្មិតវសវត្តី ។ ២. រូបភូមិ ១៦ មាន បឋមជ្ឈានភូមិ ៣ (គឺព្រហ្មបារិសជ្ជា ព្រហ្មបុរោហិតា មហាព្រហ្មា) ទុតិយជ្ឈានភូមិ ៣ (គឺបរិត្តាភា អប្បមាណាភា អាភស្សរា) តតិយជ្ឈានភូមិ ៣ (គឺ បរិត្តសុភា អប្បមាណសុភា សុភកិណ្ហា) និង ចតុត្ថជ្ឈានភូមិ ៧ (វេហប្ផលា អសញ្ញីសត្តា និង សុទ្ធាវាសភូមិ ៦ គឺ អវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋា) ។ ៣. អរូបភូមិ ៤ មាន អាកាសានញ្ចាយតភូមិ វិញ្ញាណញ្ចាយតនភូមិ អាកិញ្ចញ្ញាយតនភូមិ នេវសញ្ញានាសញ្ញាយតនភូមិ ។ ពួកទី ២ ពោលដោយខន្ធ មាន ៣ គឺ ៖ ១. បញ្ចវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៥ មាន ២៦ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) ។ ២. ចតុវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ៤ មាន ៤ គឺ អរូបភូមិ ។ ៣. ឯកាវោការភូមិ ភូមិជាទីនៅនៃសត្វដែលមានខន្ធ ១ មាន ១ គឺ អសញ្ញីសត្តា ។ ពួកទី ៣ ពោលដោយសញ្ញា មាន៣ គឺ ៖ ១. សញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញា មាន ២៩ គឺ កាមភូមិ ១១ រូបភូមិ ១៥ (វៀរអសញ្ញីសត្តា) និង អរូបភូមិ ៣ (វៀរនេវសញ្ញានាសញ្ញាយតនភូមិ)។ ២. អសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមិនមានសញ្ញា មាន ១ គឺអសញ្ញីសត្តាភូមិ ។ ៣. នេវសញ្ញីនាសញ្ញីភូមិ ភូមិជាទីនៅនៃសត្វដែលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មាន១គឺនេវសញ្ញានាសញ្ញាយតនភូមិ ។ ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
|