Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 149,871
Today
Yesterday 164,333
This Month 149,871
Total ៣៥៦,៩៩៣,៨៤៥
Flag Counter
Reading Article
Public date : 11, Jun 2023 (47,365 Read)

អំពី អវ‍ិជ្ជា និង វ‍ិជ្ជា



 
មហា​វារ​សំយុត្ត​ខ្សែ ១៦ និង បដិសម្ភិទា​ខ្សែ ៩
ព្រះ​ញាណ​បវរ​វិជ្ជា អែម
ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ អធិប្បាយ
ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩២៧


មហា​វារ​សំយុត្ត​ខ្សែ ១៦ សម្ដែង​ថា​មាន​ភិក្ខុ ១ អង្គ មាន​នាម​និង​គោត្រ​មិន​ប្រាកដ ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ កាល​ដែល​ព្រះ​អង្គ​គង់​នៅ​វិហារ​ព្រះ​ជេតពន នគរ​សាវត្ថី ដោយ​បាលី​ថា ៖

អវិជ្ជា​អវ‍ិជ្ជា​ភន្តេវុច្ចត‍ិ  កតមានុខោភន្ដេអវ‍ិជ្ជា  កិតាវតាចអវ‍ិជ្ជាគតោហោត‍ិ ។
ប្រែ​ថា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន កិរិយា​ល្ងង់​ខ្លៅ​មិន​ដឹង​ព្រះ​អង្គ​ពោល​ឲ្យ​ឈ្មោះ​ថា​អវិជ្ជា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន​អវិជ្ជា​នោះ​តើ​ដូចម្ដេច ? បុគ្គល​ដែល​លុះ​ក្នុង​ចំណោម​នៃ​អវិជ្ជា មាន​ដោយ​ហេតុ​ប៉ុន្មាន​យ៉ាង ? ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះ​អង្គ​សម្ដែង​វិសជ្ជនា​ថាៈ
យំខោភិក្ខុទុក្ខេអញាណំ  ទុក្ខសមុទយេអញាណំ ទុក្ខនិរោធេអញាណំ  ទុក្ខនិរោធគាមិនិបដិបទាយអញាណំ អយំវុច្ចត‍ិកិក្ខុអវ‍ិជ្ជា  ឯតាវតាចអវ‍ិជ្ជាគតោហោត‍ិ ។

ប្រែ​ថាៈ ម្នាល​ភិក្ខុ សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​សភាវៈ​​គឺ​តណ្ហា ជា​ទី​ប្រជុំ​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​ឧបាយ​ជា​ទី​រំលត់​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត ម្នាល​ភិក្ខុ​សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់ ៤ យ៉ាង​នេះ ព្រះ​តថាគត​ពោល​ឲ្យ​ឈ្មោះ​ថា​អវិជ្ជា បុគ្គល​ដែល​លុះ​អំណាច​នៃ​អវិជ្ជា​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​​ឯង ។ 
 


ភិក្ខុ​នោះ ទូល​សួរ​នូវ​វិជ្ជា​តទៅ​ទៀត ដោយ​បាលី​ថា ៖​ វ‍ិជ្ជាវ‍ិជ្ជាត‍ិភន្តេវុច្ចត‍ិ កតមានុខោភន្តេវ‍ិជ្ជា  កិតាវតាចវីជាគតោហោត‍ិ ។

ប្រែ​ថាៈ បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន កិរិយា​ដែល​ចេះ​ដឹង​ច្បាស់ ព្រះ​អង្គ​ពោល​ឲ្យ​ឈ្មោះ​ថា​វិជ្ជា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន វិជ្ជា​នោះ​តើ​ដូចម្ដេច ? បុគ្គល​ដែល​លុះ​ក្នុង​អំណាច​នៃ​វិជ្ជា កើត​បាន​​ដោយ​ហេតុ​ប៉ុន្មាន ?

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់សម្ដែង​វិសជ្ជនា​ថា ៖ យំខោភិក្ខុ  ទុក្ខេញាណំ ទុក្ខសមុទយេញណំ  ទុក្ខនិរោធញាណំ  ទុក្ខនិរោគាមិនិបដិបទាយញាណំ អយំវុច្ចត‍ិភិក្ខុវ‍ិជ្ជា​ ឯតាវតាចវ‍ិជ្ជាគតោហោត‍ិ​។

ប្រែ​ថាៈ ម្នាល​ភិក្ខុ សេចក្ដី​ចេះ​ដឹង​ច្បាស់​ក្នុង​កង​ទុក្ខ​ឯ​ណា​មែន​ពិត​សេចក្ដី​ចេះ​ដឹង​ច្បាស់​ក្នុង​សភាវៈ គឺ​តណ្ហា​ជា​ទី​ប្រជុំ​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ដឹង​ច្បាស់​ក្នុង​ឧបាយ​ជា​ទី​រំលត់​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ឯ​ណា​មែន​ពិត ម្នាក​ភិក្ខុ សេចក្ដី​ចេះ​ដឹង​ច្បាស់​ទាំង ៤ យ៉ាង​នេះ ព្រះ​តថាគត​ពោល​ឲ្យ​ឈ្មោះ​ថា​វិជ្ជា បុគ្គល​ដែល​ដល់​នូវ​វិជ្ជា កើត​មាន​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង ។
 


ម្យ៉ាង​វិញ​ទៀត ក្នុង​គម្ពីរ បដិសម្ភិទា ខ្សែ ៩ ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​សម្ដែង​នូវ​ទោស​នៃ​អវិជ្ជា​មាន ៥ ដោយ​បាលី​ថា ៖ បញ្ចហាការេហិ អវ‍ិជ្ជាយអាទីនវោហោត‍ិ ប្រែ​ថាៈ ទោស​របស់​អវិជ្ជា កើត​មាន​ដល់​​សត្វ ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង ។

កតមេហិបញ្ចហាការេហិ  អវ‍ិជ្ជាយអាទីនវោហោត‍ិ
អនិច្ចត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ   ទុក្ខ​ត្ថេនអវ‍ិជ្ជាយ-​អាទីនវោហោត‍ិ    
អនត្តត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ សន្តាបត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ  
វ‍ិបរិណាមណត្ថេន-អវ‍ិជ្ជាយអាទីនវោហោត‍ិ  ឥមេហិបញ្ចហិអាការេហិ  
អវ‍ិជ្ជាយអាទីនវោហោត‍ិ  ។


ប្រែ​ថាៈ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង​ដូចម្ដេច​ខ្លះ ?
វិសជ្ជនា​ថា ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា​ញ៉ាំង​សត្វ​មិន​ឲ្យ​តាំង​នៅ​ជានិច្ច​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ដល់​នូវ​សេចក្ដី​ទុក្ខ ប្រព្រឹត្ត​ទៅ​ក្នុង​កាយ និង​ចិត្ត​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​មាន​តែ​ស្រាយ ៗ មិន​ឲ្យ​មាន​ខ្លឹមសារ​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ក្ដៅ​ក្រហាយ​សព្វ​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ និង​ចិត្ត​ជានិច្ច​មួយ, ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ទ្រុឌទ្រោម​ចាស់​ជរា​គ្រាំគ្រា​ប្រែប្រួល​ទៅ​ជា​ប្រក្រតី​មួយ, ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង​នេះ​ឯង ។

អវិជ្ជា​ដែល​នឹង​រលត់​សូន្យ​ទៅ​ដោយ​អាការ ៨ យ៉ាង​ដោយ​បាលី​ថា ៖
កតមេហិ  អដ្ឋហិអាការេហិ  អវ‍ិជ្ជានិរុជ្ឈត‍ិ  និទាននិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ
សមុទយនិវោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ  ជាត‍ិនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ
ហេតុនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ  បច្ចយនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ
ញាណុប្បាទេនអវ‍ិជ្ជានិរុជ្ឈត‍ិ  និរោធុបដ្ឋានេនអវ‍ិជ្ជានិរុជ្ឈត‍ិ ឥមេហិ
អដ្ឋហិអាការេហិអវ‍ិជ្ជានិរុជ្ឈត‍ិ ។


ប្រែ​ថា អវិជ្ជា​រលត់​សូន្យ​ទៅ​ដោយ​អាការ​ទាំងឡាយ ៨ យ៉ាង​ដូចម្ដេច ? វិសជ្ជនា អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​រលត់​នូវ​នាម និង​រូប​ដែល​ជា​ទីតាំង​កើត​ឡើង​នៃ​កង​ទុក្ខ ១ អវិជ្ជា​រលត់​សូន្យ​ទៅ  ដោយ​កិរិយា​រលត់​នូវ​សភាវៈ​គឺ​តណ្ហា ដែល​ជា​ទី​ប្រជុំកើត​ឡើង​នៃ​កង​ទុក្ខ ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​រលត់​នូវ​ជាតិ ១ អវិជ្ជា​រលត់​សូន្យ​ទៅ  ដោយ​កិរិយា​រលត់​នូវ​បច្ច័យ គឺ​អាហារ និង​ផស្ស និង​នាម​រូប ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​កើត​ឡើង​នៃ​ញាណ​គឺ​ប្រាជ្ញ​ដឹង​ច្បាស់ ១ អវិជ្ជា​រលត់​សូន្យ​ទៅ  ដោយ​កិរិយា​បង្កើត​ឡើង​ប្រាកដ​នៃ​និរោធ ១ ថែម​អវិជ្ជា ១ ទៀត ដែល​ជា​មេ​ដើម​រលត់​សូន្យ​ទៅ​ដោយ​ធម៌​ទាំង ៧ ខាង​ដើម​នេះ​ត្រូវ​ជា ៨ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​អាការ​ទាំងឡាយ ៨ នេះ ។ សម្ដែង​អំពី​អវិជ្ជា និង វិជ្ជា​ចប់​សេចក្ដី​ជា​សង្ខេប​ប៉ុណ្ណេះ ៕

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (10,925 Read)
សេចក្ដីក្រោធនាំមកនូវទុក្ខដាក់ខ្លួន
Public date : 25, Jul 2019 (13,197 Read)
អានិសង្ស​មេត្តា​១១យ៉ាង
Public date : 30, Nov 2022 (6,078 Read)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
Public date : 04, Jun 2022 (10,294 Read)
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ
Public date : 24, Mar 2022 (3,122 Read)
សេចក្តីនៃពាក្យថា អភិធម្មត្ថសង្គហៈ 
Public date : 18, Aug 2019 (6,104 Read)
ព្រះ​ធម៌​ជា​ស្ពាន
Public date : 11, Oct 2022 (26,993 Read)
សុខ​របស់​អ្នក​មាន​ប្តី​ប្រពន្ធ
Public date : 29, Jan 2023 (13,317 Read)
កា​រ​ជី​ក​ស្រះ​ទឹក ឬអណ្តូង​ជា​ទាន​
Public date : 03, Jun 2022 (22,941 Read)
ព្រះ​ពុទ្ធ​សាសនា​ថ្លៃ​ថ្លា​ជា​និច្ច
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).