Reading Article
Public date : 03, Sep 2022 (4,570 Read)
ទោសការពោលនូវពាក្យញុះញង់ស៊កសៀត

|
ទោសបិសុណាវាចា (ទោសការពោលនូវពាក្យញុះញង់ស៊កសៀត បំបែកបំបាក់អ្នកដទៃ) មានរឿងក្នុងគម្ពីរធម្មបទ បច្ឆិមភាគ សេចក្ដីថា កាលក្នុងសាសនាព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ មានព្រះថេរៈពីរអង្គជាសម្លាញ់នឹងគ្នា មានព្រះទ័យស្មើដូចជាបងប្អូនកើតក្នុងផ្ទៃមាតាជាមួយគ្នា ។
![]() ថ្ងៃមួយមានភិក្ខុជាធម្មកថិកមួយរូប ទៅពោលពាក្យញុះញង់បំបែកព្រះថេរៈទាំងពីរ១អង្គឱ្យបែកចាកសេចក្ដីរាប់អាន លុះភិក្ខុធម្មកថិកនោះធ្វើកាលកិរិយាស្លាប់ទៅ ក៏ទៅរងទុក្ខក្នុងអវីចីនរកអស់កាលដ៏យូររវាងមួយពុទ្ធន្តរ លុះរួចពីនរកមកទៅកើតជាសូករប្រេត គឺប្រេតមានសណ្ឋានដូចជាជ្រូក មានខ្លួនជាមនុស្ស ក្បាលជាជ្រូករងទុក្ខលើភ្នំគិជ្ឈកូដក្នុងពុទ្ធកាលនេះ ទោសទាំងនេះជាទោសព្រោះពោលបិសុណាវាចានោះឯង ។ ![]() ព្រះវង្គិសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដែលរាប់បញ្ចូលមកក្នុងសុភាសិតសូត្រដូច្នេះថា តមេវ វាធំ ភាសេយ្យ យាយត្តានំ ន តាបយេ បរេ ច ន វិហឹសេយ្យ សា វេ វាចា សុភាសិតា ។ ប្រែថា បុគ្គលមិនគប្បីធ្វើខ្លួនឱ្យក្ដៅក្រហាយផង មិនគប្បីបៀតបៀនអ្នកដទៃផង ដោយវាចាណា គប្បីពោលតែវាចានោះចុះ វាចានោះឯងហើយជាសុភាសិត ។ ចប់រឿងសូករប្រេត ។ ដោយ៥០០០ឆ្នាំ |