Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 49,303
Today
Yesterday 170,805
This Month 699,818
Total ៣៥៧,៥៤៣,៧៩២
Flag Counter
Reading Article
Public date : 16, Feb 2023 (15,862 Read)

ប្រវត្តិលោក ញ៉ុក ថែម



Audio
 

លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគី ឃុំជ្រៃស្រុក ខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ហុល។

កុមារភាព និងការសិក្សា
កាលពីកុមារភាព គឺក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅវត្តពោធិវង្ស ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយ​បាន​សិក្សា​ធម៌វិន័យ ក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវង្ស។

នៅឆ្នាំ ១៩១៨ លោកមានបព្វជ្ជា (បួស) ជា​សាមណេរ ។ ក្នុងឋានៈជាសាមណេរនេះ លោក​បាន​សិក្សា​ធម៌វិន័យ និង​ភាសា​បាលី ក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗ នៅ​ខេត្ត​បាត់ដំបង ។ លោក​​ក៏​បាន​ទៅ​សិក្សា​នៅ​បរទេសដែរ គឺ​ក្នុង​ឆ្នាំ ១៩១៩ លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេសថៃ ។ លោក​បាន​ជាប់​សញ្ញាប័ត្រ​ធម្មសិក្សា​ជាន់​ត្រី នៅកំឡុងឆ្នាំ ១៩២១ និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោ ក្នុង​ឆ្នាំ ១៩២៣ ។ នៅឆ្នាំ ១៩២៤ លោកបាន​ឧបសម្ប័ទ​ជាភិក្ខុ ហើយនៅក្នុងឆ្នាំដដែល​នេះ លោក​បាន​ជាប់​សញ្ញាប័ត្រ​បរិយត្តិ​ភាសា​បាលី ទីមហា ៣ ប្រយោគ ។ ពីរ​ឆ្នាំក្រោយមក គឺឆ្នាំ ១៩២៦ លោក​បាន​ជាប់ ទីមហា ៤ ប្រយោគ ហើយ​​ពីរ​ឆ្នាំតមកទៀត(១៩២៨) លោក​ជាប់ទីមហា ៥ ប្រយោគ និង​ជាទី​បញ្ចប់ លោកបានជាប់ទីមហា ៦ ប្រយោគ នៅក្នុងឆ្នាំ១៩២៩ ។ សូម​បញ្ជាក់​ថា នៅ​ប្រទេស​ថៃ ការសិក្សា​ភាសា​បាលី មាន​សរុប​ទាំង​អស់​ ៩ ប្រយោគ (ជាន់ ឬ កម្រិត) ដែល​ប្រយោគ​ទី ៩ ជា​ប្រយោគ​ខ្ពស់​បំផុត (ថ្នាក់​បណ្ឌិត) ។ លោកបាន លា​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ នៅឆ្នាំ ១៩៣៦ ។



ការងារ
ពេល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ លោក​ក៏​បាន​ធ្វើការ​នៅ​ទី​នោះ​ដែរ ។ លោក​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​បាលី នៅ​ទីក្រុង​បាងកក ចាប់​ពី​គ.ស.១៩២៧ ទៅ​ទល់​នឹង គ.ស.១៩៣០ ទើប​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើ​ជា​សមាជិក​គណៈកម្មាការ​ប្រព្រះត្រៃបិដក នៅ​ពុទ្ធសាសនបណ្ឌិត្យ ។ នៅ​ឆ្នាំ ១៩៣៨ លោក​ធ្វើការ​នៅ​ព្រះរាជបណ្ណាល័យកម្ពុជា មាន​មុខងារ​ជា​អ្នកចាត់ចែង​ បោះពុម្ព​ផ្សាយ​សៀវភៅ​ផ្សេងៗ និងទស្សនាវដ្ដីកម្ពុជសុរិយា។ នៅ​ឆ្នាំ​បន្ទាប់​មក(១៩៣៩) លោក​បាន​ធ្វើជា​តំណាង​សម្ដេចព្រះនរោត្ដមសុធារស និង​ជា​អធិបតី​ពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ ជាមួយ​តំណាង​ផ្សេងៗ​ទៀត លោក​បាន​​ទៅ​រៀបចំ​កម្មវិធី​សិក្សា និង​ពិធី​សម្ពោធន៍​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាង និង​ក្រុង​វៀងច័ន្ទ នា​ប្រទេស​លាវ ។ ឆ្នាំ ១៩៤២ លោក​បាន​ទៅ​សម្ពោធ​មន្ទីរ​សាសនបណ្ឌិត្យ​ខេត្តឃ្លាំង ប្រទេស​វៀតណាម​ភាគ​ខាង​ត្បូង និងឆ្នាំ ១៩៤៣ លោក​ជា​តំណាង​រៀបចំ​កម្មវិធី​សិក្សា​ សម្រាប់​ពុទ្ធសាសនបណ្ឌិត្យ នៅ​ខេត្ត​ប៉ាក់សេ​ ប្រទេសលាវ ។

លោកញ៉ុក ថែម បាន​ធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី ៥ នៃសាលាគរុវិជ្ជានៅ​ឆ្នាំ ១៩៤៥ ។ នៅ​ឆ្នាំ ១៩៤៦ លោក​ធ្វើការ​នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ព្រមទាំង​ជា​សាស្ត្រាចារ្យ​ នៅ​វិទ្យាល័យស៊ីសុវត្ថិទៀត​ផង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥០ លោក​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​ ចូល​មក​បម្រើ​ក្រសួងសិក្សាធិការជាតិ ក្រោយ​ពេល​ដែល​បារាំង​ផ្ទេរ​វិទ្យាល័យស៊ីសុវត្ថិ មក​ជា​សម្បត្តិ​ជាតិ ​ហើយ​លោក​ធ្វើជា​សាស្ត្រាចារ្យ ជាប់​សន្យា​រហូត​មក ។ ប្រាំមួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ ១៩៥៦ លោក​សុំ​ផ្លាស់​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរ នៅ​វិទ្យាល័យមុនីវង្ស នា​ក្រុងបាត់ដំបង ។ ប៉ុន្តែ​ក្នុង​ឆ្នាំ ១៩៥៨ លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាស្ថានជាតិគរុកោសល្យ នា​ក្រុង​ភ្នំពេញ​វិញ​ ក្នុង​ឋានៈ​ជា​សាស្ត្រាចារ្យ​ផង និង​អ្នកស្រាវជ្រាវ​ឯកសារ​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​នោះ​ផង ។ លោក​ជា​សាស្ត្រាចារ្យ​ខ្មែរ​ នៅ​សាលាភូមិន្ទរដ្ឋបាល ។

ស្នាដៃ
កាលលោកទៅសិក្សា និងធ្វើការនៅប្រទេសថៃ លោកបាននិពន្ធសៀវភៅជាភាសាថៃ ឬបាលីថៃ។ ស្នាដៃទាំងនោះ មានជាអាទិ៖ នមោកថា នានាជាតក វណ្ណនា ធម្មនិទ្ទេសភាគ១ ទេវតាភាសិត និងពុទ្ធភាសិត។

ក្រៅពីនេះ លោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖

ពុទ្ធប្បវត្តិសង្ខេប
អនុពុទ្ធប្បវត្តិ ភាគ១-២
ប្រជុំភាសិត ភាគ១-២
មហាវេស្សន្ដរជាតក
ប្រជុំពុទ្ធភាសិត
ជាតិសាសនាព្រះមហាក្សត្រ
រឿងបិសាចស្នេហា (ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២)
រឿងកុលាបប៉ៃលិន (ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ ឬ១៩៤៣)
ឯកសហរាត្រី (ភាគខ្លះ ប្រែ)
ចូឡវេទល្លសូត្រ (ប្រែ)
វិធីប្រតិបត្តិធម៌
ពន្លឺអាស៊ីទ្វីប (ប្រែ)
បញ្ញាសជាតកសង្ខេប ភាគ១-២។
ន​មោ​ដីកា​កថា
នានា​ជាតក​វណ្ណ​ន
ធម្មបទ​និទ្ទេស
ទេវតា​ភាសិត
ពុទ្ធភាសិត និង អត្ថបទ​​​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត
រឿងប្រលោមលោកបិសាច​ស្នេហា ភ្នំពេញ ១៩៤២
រឿងប្រលោមលោកកុលាប​ប៉ៃលិន ភ្នំពេញ ១៩៤៣៕

ប្រភពអត្តបទដកស្រង់
ប្រភពសំឡេងmp3
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 03, Feb 2023 (16,632 Read)
បុណ្យមាឃបូជា
Public date : 19, Jun 2021 (39,064 Read)
កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
Public date : 25, Aug 2021 (11,464 Read)
ប្រវត្តិស្គរមង្គលឈ្មោះអានកៈ
Public date : 20, May 2016 (4,693 Read)
ទស្សនាខ្សែវីដេអូអំពីប្រវត្តិបុណ្យវិសាខបូជា (បែបអត្ថាធិប្បាយ)
Public date : 22, Dec 2022 (4,591 Read)
ជីវប្រវត្តិសង្ចេប ព្រឹទ្ធាចារ្យ វិនយាចារ្យ គាំ អ៊ីវ
Public date : 04, Feb 2014 (8,962 Read)
បុក្កុសមល្លបុត្រ​ឧ​បាសក
Public date : 01, Apr 2022 (71,851 Read)
ពិធីបុណ្យចូលឆ្នាំខ្មែរ
Public date : 15, Feb 2022 (6,093 Read)
សម្តេចព្រះមហាឃោសានន្ទ
Public date : 30, Sep 2023 (55,104 Read)
បុណ្យភ្ជុំបិណ្ឌ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).