Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 52,473
Today
Yesterday 170,805
This Month 702,988
Total ៣៥៧,៥៤៦,៩៦២
Flag Counter
Reading Article
Public date : 21, Jul 2020 (60,191 Read)

គាថាខ្លីៗ



Audio
 
ខន្តិ​ និង​សោរច្ចៈ
ខន្តិ    សេចក្តី​អត់​ធ្មត់​
សោរច្ចំ   ការ​ប្រព្រឹត្ត​ល្អ​ ឬ​ស្លូត​មិន​កោង​កាច​
 
អធិប្បាយ
ពាក្យ​ថា​ ខន្តិ​ បាន​ដល់​ អធិវាសនខន្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា “តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តា​ធម៌​ទាំង​នោះ​ ខន្តិ តើ​ដូច​ម្តេច​?​ គឺ​ ភាព​អត់​ធ្មត់​ ការ​អត់​សង្កត់​ ភាព​មិន​កាច​ មិន​ព្រហើន​ ភាព​នៃ​ចិត្ត​រីក​រាយ” ។

ពាក្យ​ថា​ សោរច្ចំ​ បាន​ដល់​ ភាព​ស្ងៀម​ស្ងាត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមំ សោរច្ចំ? យោ កាយិកោ អវីតិក្កមោ, វាចសិកោ អវីតិក្កមោ, កាយិកវាចសិកោ អវីតិក្កមោ ។ ឥទំ វុច្ចតិ សោរច្ចំ ។ សព្ពោបិ សីលសំវរោ សោរច្ចំ បណ្តា​ធម៌​ទាំង​នោះ​ សោរច្ចៈ​ តើ​ដូច​ម្តេច?​ គឺ​ ការ​មិ​ន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​វាចា​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​និង​វាចា,​ នេះ​ហៅ​ថា​ សោរច្ចៈ,​ សូម្បី​ការ​សង្រួម​ក្នុង​សីល​ ( សីលសំវរៈ )​ ទាំង​អស់​ ក៏​ចាត់​ចូល​ក្នុង​សោរច្ចៈ” ។​ ( សង្គីតិសុត្តវណ្ណនា )
 

បទ​ថា​ កាយិកោ​ វីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​កាយ ) បាន​ដល់​ កាយសុចរិត ៣ ។ បទ​ថា​ វាចសិកោ​ អវីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​វាចា ) បាន​ដល់​ វចីសុចរិត ៤ ។​ បទ​ថា​ កាយិកវាចសិកោ​ ( ដោយ​កាយ​ និង​វាចា ) នេះ​ ទ្រង់​កំណត់​យក​អាជីវមដ្ឋកសីល ( សីល​មាន​អាជីវៈ​ជា​គម្រប់​ ៨ ) ដែល​តាំង​ឡើង​ដោយ​កាយ​ និង​វាចា ។​

បទថា​ សព្វោបិ​ សីលសំវរោ​ ( សូម្បីការ​សង្រួម​ក្នុង​សីល​ទាំង​អស់ )​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ដើម្បី​សម្តែង​ការ​កាន់​យក​នូវ​សីល​ ដោយ​ចិត្ត​ ព្រោះ​បុគ្គល​មិន​មែន​ប្រព្រឹត្ត​អនាចារ​ដោយ​កាយ​ និង​វាចា​ប៉ុណ្ណោះ​ សូម្បី​ដោយ​ចិត្ត​ ក៏​ត្រូវ​ប្រព្រឹត្ត​ដូច​គ្នា ៕ ( អដ្ឋសាលិនី អដ្ឋកថា )

អាជ្ជវៈ​ និង​មទ្ទវៈ
អាជ្ជវំ        សេចក្តី​ស្លូត​ត្រង់
មទ្ទវំ   ( លជ្ជវំ )     ចិត្ត​ទន់ ( ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស )

អធិប្បាយ
ពាក្យ​ថា​ អាជ្ជវំ​ បាន​ដល់​ ភាព​មិន​ស្លូត​ត្រង់​ ៣​ ប្រភេទ​ គឺ​ គោមុត្តវង្កតា​ ចន្ទវង្កតា​ និង​ នង្គលកោដិវង្កតា ។​ អធិប្បាយ​ថា​ ភិក្ខុ​រូប​ខ្លះ​ ក្នុង​បឋមវ័យ​ ប្រព្រឹត្ត​អនេសនៈ​ ២១​ និង​អគោចរ​ ៦​ តែ​ក្នុង​មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ​ ជា​អ្នក​មាន​សេចក្តី​ខ្មាស​អៀន​ ប្រាថ្នា​ការ​សិក្សា,​ នេះ​ឈ្មោះ​ថា​ គោមុត្តវង្កតា​ ( វៀចវេរ​ដូច​ទឹក​នោម​គោ ) ។ ភិក្ខុ​រូប​ខ្លះ​ក្នុង​បឋមវ័យ​ និង​បច្ឆិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​តែ​ក្នុង​មជ្ឈិមវ័យ​ ដូច​គ្នា​នឹង​ភិក្ខុ​ក្នុង​ឧទាហរណ៍​ទី​មួយ,​ នេះ​ឈ្មោះ​ថា​ ចន្ទវង្កតា​ ( វៀច​វេរ​ដូច​វង់​ព្រះ​ចន្ទ្រ ) ។ ភិក្ខុ​រូប​ខ្លះ​ ទាំង​ក្នុង​បឋមវ័យ​ និង​មជ្ឈិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ តែ​ក្នុង​បច្ឆិមវ័យ​ ដួច​គ្នា​នឹង​ភិក្ខុ​រូប​មុន,​ នេះ​ឈ្មោះ​ថា​ នង្គលកោដិវង្កតា​ ( វៀច​វេរ​ដូច​ចុង​នង្គ័ល )​ ។​ ភិក្ខុមួយរូប​ លះ​បង់​ភាព​មិន​ត្រង់​ទាំង​ ៣​ ប្រភេទ​នោះ​ចោលហើយ​ មាន​សីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ ក្នុង​វ័យ​ទាំង​ ៣​ ភាព​ស្លូតត្រង់​របស់​ភិក្ខុ​រូប​នោះ​ នេះឯង​ ឈ្មោះ​ថា​ អាជ្ជវំ ។​ សូម្បី​ក្នុង​ព្រះ​អភិធម្មក៏​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ អជ្ជវោ។ យា អជ្ជវតា អជិម្ហតា អវង្កតា អកុដិលតា, អយំ វុច្ចតិ អជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ អជ្ជវៈ​ ( អាជ្ជវៈ )​ តើ​ដូច​ម្តេច​?​ អជ្ជវៈ​នោះ​គឺ​ សេចក្តី​ត្រង់​ មិន​វៀច​ មិន​វេរ​ មិន​កោង​ នេះ​លោក​ហៅ​ថា​ អជ្ជវៈ” ។
 

ពាក្យ​ថា​ លជ្ជវំ ( មទ្ទវំ ) បាន​ដល់​ ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ លជ្ជវោ? យោ ហិរីយតិ ហិរីយិតព្វេន ហិរីយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា។ អយំ វុច្ចតិ លជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ លជ្ជវៈ​ តើដូច​ម្តេច​?​ គឺ​ អៀន​ខ្មាស​ចំពោះ​វត្ថុ​ដែល​គួរ​អៀន​ខ្មាស​ ខ្មាស​ចំពោះ​ការ​ប្រព្រឹត្តអកុសលធម៌​ ដ៏លាមក,​ នេះ​លោក​ហៅ​ថា​ លជ្ជវៈ” ៕

ប្រភព
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Dec 2021 (54,572 Read)
សន្តិភាព​ជា​ខ្លឹម​សារ​នៃ​ជីវិត
Public date : 26, Jul 2019 (54,408 Read)
អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ
Public date : 29, Jan 2021 (15,049 Read)
ចតុរង្គសន្និបាត
Public date : 16, Oct 2021 (17,481 Read)
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច
Public date : 12, Nov 2021 (22,651 Read)
ចំពោះតណ្ហា  រឹតតែបានរឹតតែមិនគ្រប់
Public date : 11, Oct 2022 (22,813 Read)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី
Public date : 30, Jun 2012 (11,518 Read)
ស្តាប់ការអានគម្ពីរព្រះត្រៃបិដកភាគទី ២១
Public date : 22, Dec 2022 (2,810 Read)
ឧទានថេរគាថា
Public date : 27, Jul 2019 (14,889 Read)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).