Reading Article
Public date : 29, Jun 2012 (42,909 Read)
ស្រីហិតោបទេស

|
សៀវភៅស្រីហិតោបទេស ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ ជាអ្នកប្រែចេញ ពីភាសាសំស្រ្កឹត និងផ្សាយចេញរបស់ពុទ្ធសាសនបណ្ឌិត នៅព.ស២៤៩៧ ។ ចារឹកឡើងវិញដោយ ណុល ដារ៉ា នៅ ព.ស ២៥៥៣។
ហិតោបទេស នេះប្រែថា ប្រៀនប្រដៅប្រយោជន៍ ការពន្យល់ប្រយោជន៍ ការប្រាប់ប្រយោជន៍ ឬការដឹកនាំជនានុជនឲ្យបានប្រយោជន៍នៅនាលោកិយនេះ ពុំនោះថា ពាក្យប្រៀនប្រដៅសីលធម៌ដល់ជនានុទាំងឡាយ ពុំនោះសោតនឹងហៅថា ធម៌បំពេញមនុស្សភាពក៍សឹងបាន ជាគម្ពីរចាស់បុរាណ មានអាយុរាប់ពាន់ឆ្នាំ គេនិយមប្រែស្ទើរគ្រប់ភាសាក្នុងសកលលោក ទោះជាអាស៊ី ឬអឺរ៉ុប គេទុកជាលោកនីតិ ឬគតិលោកមួយដ៏សំខាន់ ។ ហិតោបទេស ជាភាសាសំស្រ្កឹតនេះមានលម្អ ៤ ប្រការគឺ ១.សេចក្តីជ្រាលជ្រៅទន់ផ្អែម, ២. ប្រើពាក្យពេចន៍លែបខាយល្អស្រស់, ៣. ជើងកាព្យណែងណង, ៤. រឿងរ៉ាវទាក់ទងគ្នាដឹកដូចរឿង១០០១យប់។ បើនរណាបានអានហើយ នរជននោះ ជាប់ចិត្តនឹកស្ញើចជញ្ជក់មាត់ចង់មើលចង់អាន និងនឹកទៅដល់អ្នកនិពន្ធដើម ស្ញើចសរសើរស្នាដៃ និងចិត្តប្រកបដោយមេត្តាក្រាលទៅគ្របដណ្តប់សព្វសត្វទាំងឡាយ។
នៅទីនេះស្រីហិតោបទេសមាន៤៖
១. ការគប់មិត្ត
២. ការបំបែកមិត្ត
៣. សង្គ្រាម
៤. សន្តិភាព
|