Monday, 21 Jun B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 116,341
Today
Yesterday 169,481
This Month 7,827,567
Total ២០៤,០១៧,៧៨៣
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 27, Jul 2019 (26399 Read)

រឿងស្តេចដំរី



Audio
 
 រឿងស្តេចដំរី
( ចាគ ម. អ. )
( អានិសង្ស នៃការចិញ្ចឹមមាតាដោយគោរព )

 
កាល​ពី​ព្រេង​នាយ ព្រះ​បរម​ពោធិ​សត្វ​របស់​យើង​ ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្តេច​ដំរី ​ មាន​ព្រះ​សរី​រ​កាយ​ ស​សុ​ទ្ធ​ មាន​ដំ​រី​ ៨០០០ ជា​ប​រិ​វារ​ បាន​ចិញ្ចឹម​មា​តា​​ ដែល​ចាស់​ជ​រា​មាន​ចក្ខុ​ង​ងឹត​ទាំង​គូ សម្រេច​សម្រាន្ត​ឥរិយា​បថ​ក្នុង​ហេម​ពាន្ត​ប្រ​ទេស ។

ក្នុង​កាល​ខាង​ក្រោយ​មក​ ទ្រង់​ចេញ​ចោល​បរិ​វារ​ទាំង​អស់ ហើយ​នាំ​មាតា​ ទៅ​អាស្រ័យ​ទៀប​ស្រះ​ មាន​ផ្កា​ឈូក នា​ជើង​ភ្នំ​ឈ្មោះ ចណ្ឌោ​រ័ណ​ ឪ្យ​មា​តា​ឋិត​នៅ​ក្នុង​ញក​ភ្នំ​នោះ ខ្លួន​បំរើ​ដោយ​គោរព​ ។​

សម័យ​មួយ​ ព្រាន​ព្រៃ​ម្នាក់​នៅក្នុង​ក្រុង​ពារាណ​សី បាន​ដើរ​ចូល​ទៅក្នុង​ព្រៃ​ ដើ​ម្បី​បរបាញ់​សព្វ​សត្វ​បក្សា​ ស្រាប់​តែ​វង្វេង​ផ្លូវ​អស់​មួយ​សប្តា​ហ៏ ក៏​យំ​រៀប​រាប់​ បូរ​បាច់​ហើយ​ដល់​ទៅទី​នោះ ​។ ស្តេច​ដំរី​អាណិត​ព្រាន​ព្រៃ​ ក៏​ឪ្យ​ឡើង​ជិះ​លើ​ខ្នង ទើប​នាំ​ត្រ​លប់ ទៅកាន់​ផ្លូវ​មនុស្ស​វិញ ។

ឯ​ព្រាន​ព្រៃ​នោះ ជា​មនុស្ស​អប្រិយ​ជូរ​ជាតិ អប​លក្ខណ៏ ទ្រឹ​ស្តី​ស្មូរទុរ​យស បាន​ត្រលប់​ទៅ​ដល់​ ក្រុង​ពារាណ​សី​វិញ  ក៏​នាំរឿង​នោះ ទៅ​ថ្វាយ​ព្រះចៅ​ម្ចាស់​ផែន​ដី ​ឪ្យ​ទ្រង់​ជ្រាប​ ព្រោះ​ដំរី​មង្គល​របស់​ព្រះ​អង្គ ទើប​នឹង​ស្លាប់​ថ្មី​ ៗ ។ ទ្រង់​ក៏​កើត​ព្រះ​ហឫទ័យ​​រីក​រាយ ត្រេត​អរ​យ៉ាង​ពន្លឹក​ ទើប​ចាប់​ហ្ម​ដំរី​ម្នាក់​ ឪ្យ​ទៅ​ចាប់​ដំ​រី​ពោធិ​សត្វ​ ហើយ​នាំ​យក​មក​ឪ្យ​ នៅ​ក្នុង​រោង​មង្គល​នៅ​ព្រះ​បរម​រាជ​វាំង​  មិន​តែ​ប៉ុណ្ណោះ​ ទ្រង់​បាន​​ប្រទាន​អាហា​រ​ភោជន មាន​រស​ឆ្ងាញ់​ពិសារ​ ​ច្រើន​មុខ​ដល់់​ដំរី ។

ឯ​ដំរី​មិន​ព្រម​ទទួ​ល ព្រះ​រាជ​អំ​ណោយ​នោះ​សោះ​ ព្រោះ​ខ្លួន​មិន​បាន​ ស្វែង​រក​ចំ​ណីមក​ចិញ្ចឹ​ម​មា​តា ដែលមាន​ចក្ខុ​អន្ធ​ការ មាតា​ទូល​ព្រះ​បង្គំ​ បើ​វៀរ​ចាក​ខ្ញុំ​ព្រះ​អង្គ​ហើយ មុខជាស្លាប់​ដោយ​ពិត​ប្រា​កដ  ខ្ញុំ​ព្រះ​អង្គ​ មិន​ត្រូវ​ការ​ឥស្ស​រយស ដែល​កើត​ក្នុង​ទីកំ​បាំង​មុខ​មា​តា​ដូច្នេះ​ទេ​ មាតា​ទូល​ព្រះ​បង្គំ​ អត់​អា​ហារ​គំរប់​ ៧ ថ្ងៃ​នឹង​ថ្ងៃនេះ​ហើយ​ ។​ ព្រះ​រា​ជា​ទ្រង់​ព្រះ​សណ្តាប់​ហើយ​ ក៏​ថ្លែង​គា​ថា​ ថា ៖


មុញ្ចោថេតំ មហានាគំ យោយំ ភរតិ មាតរំ សមេតុ មាតរា នាគោ សហ សព្វេហិ ញាតិភិ ។

រី​អ្នក​ចូល​លែង​ដំ​រី​ធំ​នេះ ព្រោះ​ជា​សត្វចេះ​ចិញ្ចឹម​មាតា​ មហា​នាគ​អើយ​នៅ​ឪ្យ​សុខា រូប​រួម​មា​តា និង​ញាតិ​សន្តាន​ ។​

កាល​ព្រះ​ពោធិ​សត្វ រួច​ចាក​ចំណង​នោះហើយ​ បាន​សំ​ដែង​គា​ថា​ ទស​រាជ​ធម៏​ ថ្វាយ​ព្រះ​រា​ជា​បន្តិច​ ហើយ​ចេញ​ពី​ទី​នោះ​ ទៅ​កាន់​សំ​ណាក់​មា​តា​ក្នុង​ថ្ងៃ​នោះ​ឯង​ ។ ព្រះ​រា​ជាទ្រង់​ជ្រះ​ថ្លា​ក្នុង​គុណ នៃព្រះ​ពោ​ធិ​សត្វ​យ៉ាង​ក្រៃ​លែង​ ទើប​ចាត់​ឪ្យគេធ្វើ​ស្រុក​មួយ ក្បែរ​បទុម​ស្រះ​នោះ ហើយ​តាំង​វត្ត​ បដិ​បត្តិ​ជាប់​ជា​និច្ច​ ពេលខាង​ក្រោយ​មក មាតា​ព្រះ​ពោធិ​សត្វ ធ្វើ​មរណ​កាល ទ្រង់​ក៏​ចាត់​ធ្វើ​ឈា​បន​កិច្ច​សរី​រះ​នោះ ហើយ​កសា​ង​អាស្រម​បទ​មួយ​ ឈ្មោះ​ថា​ករណ្ឌកះ​ ទើប​ស្តេច​ត្រលប់​ទៅ​នគ​រ​វិញ ។

កាលនោះ​ឥសី​ ៥០០​ បរចុះ​ពីភ្នំ​ហេម​ពាន្ត មក​នៅក្នុង​ទីនោះ ។ ព្រះ​រាជា​ក៏​សុំដំ​រី​ឪ្យ នូវ​វត្ត​ប​ដិ​បត្តិ ដល់​ពួក​ឥសី​ កាល​ដំរី​ពោធិ​សត្វ​ស្លាប់​ទៅ​ហើយ ទ្រង់​ធ្វើ​រូប​ប្រៀប​ដោយ​ថ្ម​ ប៉ុន​រូប​ពោធិ​សត្វ​ ហើយ​ធ្វើ​សក្កា​រ​បូ​ជា ជានិ​រន្ត​ ។ 
អ្នក​ជម្ពូ​ទ្វីប​ទាំង​ឡាយ​ កំណត់​កាល​មួយ​ឆ្នាំ​ តែង​តែធ្វើ​បុណ្យ​ រំ​លឹក​ដល់​វិ​ញ្ញាណ​ក្ខន្ត​ដំរីពោធិសត្វម្តង បុណ្យនោះឈ្មោះថា “បុណ្យឆ្លងដំរី ”

( មហាសំ‍_សុខ និស្សិតសាលាបាលីជាន់ខ្ពស់ ) ។ 
ដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ អត្តបទនេះវាយបញ្ចូលដោយ កញ្ញា ហេង សំដាណែត ។
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (20003 Read)
រឿ​ងសាវ​ត្ថី​ធី​តា​
Public date : 27, Aug 2019 (27216 Read)
រឿង​រុថកា​ប្រេត
Public date : 05, Sep 2019 (53206 Read)
និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក
Public date : 01, Dec 2020 (2986 Read)
យក្ខបហារសូត្រ
Public date : 26, Jul 2019 (24270 Read)
ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន
Public date : 27, Jul 2019 (13505 Read)
រឿងអតិចារិណិត្ថី
Public date : 24, Nov 2020 (11045 Read)
រឿង​អ្នក​កំណាញ់
Public date : 24, Nov 2020 (72042 Read)
រឿង​មល្លិកាទេវី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).