Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 57,367
Today
Yesterday 170,805
This Month 707,882
Total ៣៥៧,៥៥១,៨៥៦
Flag Counter
Reading Article
Public date : 27, Jul 2019 (11,920 Read)

រឿង​ឧប​សាឡ្ហក​ព្រាហ្មណ៍​



 
រឿង​ឧប​សាឡ្ហក​ព្រាហ្មណ៍​
(ចាក​ ខុ​ ទុ)
(​សត្វ​លោក​ មាន​ការ​កើត​ស្លាប់​ញិក​ញាប់​មិន​អស់​)
 
ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ឧប​សាឡ្ហក​ នៅ​ក្នុង​នគរ​រាជ​គ្រឹះ​ ជាអ្នកប្រកាន់​ខ្លួន​។ ថ្ងៃមួយគាត់​បាន​ប្រាប់​ដល់​កូន​ប្រុស​របស់​គាត់​ថា​ បើ​អញ​ស្លាប់​ទៅកូន​ឯង​​ចូរ​ចាត់​ចែង​បូជា​សពវអញ​ ត្រង់​កន្លែង​ណា​ដែល​មនុស្ស​ទាំង​ឡាយ​មិន​ដែល​បូជា​​ មិន​ចោល​សាក​សព មិន​ធ្លាប់​កប់​សាក​សព្របស់​មនុស្ស​ដទៃ​ៗ។

កូន​ឮដូច្នោះ​ហើយ​និយាយ​ប្រាប់​បិតា​ថា​ ​ខ្ញុំ​មិន​អាច​ដឹង​ទី​កន្លែង​ដែល​បរិសុទ្ធ​ស្អាត​ មិន​ដែល​មាន​បុគ្គល​ណា​ យក​សាក​សពទៅ​បូជា​ទៅ​កប់​ទៅចោលទេ​ ហេតុ​នេះ​សូមបិតា​ចង្អុល​ទៅ​ប្រាប់​ទីតាំង​ដែល​បរិសុទ្ធនោះ​ដល់​កូន។ ឧបសាឡ្ហក​ព្រាហ្មណ៍បាន​ចង្អុលទី​លើ​កំ​ពូល​ភ្នំ​គិជ្ឈកូដ​ត្រង់​ចន្លោះ​ភ្នំ​ ៣ ហើយ​បាន​នាំកូន​ឡើង​ទៅលើកំ​ពូល​ភ្នំចង្អុល​ប្រាប់​ទី​នោះ​ដោយ​សព្វគ្រប់​​ ទើប​នាំ​គ្នាចុះ​មក​វិញ​ ដល់​មកជើង​ភ្នំបាន​ជួប​នឹង​ឥសីមួយរូប​ ជា​អ្នក​បាន​សម្រេច​អភិញ្ញា និង​សមា​បត្តិ​។ ឥសីឃើញ​ជន​ទំាង​ពី​រ​នោះ​ហើយ​ ក៏​សួរ​ថា​ ម្នាល​ព្រាហ្មណ៍​អ្នក​នាំ​គ្នាមក​ពី​ណា?។

ព្រាហ្មណ៍​ជាកូន​ប្រាប់​ថា​ឥសី​ថា​ខ្ញុំ​មក​ពី​មើល​ទី​ដែល​បរិសុទ្ធ​ មិន​ដែល​បុគ្គល​ណាយក​សាក​សពទៅកប់ទៅ​បូជា​ទៅចោល​ក្នុងទី​នោះ ព្រោះ​បិតា​ខ្ញុំ​ប្រាប់​ថា​​ ដល់​គាត់ធ្វើមរណកាល​ទៅ​ ឲ្យខ្ញុំ​យកទៅ​បូជា​ក្នុង​ទី​ដែល​បរិ​សុទ្ធ​ មិន​ដែល​បុគ្គល​ណា​ គេ​យក​សាក​សព​ទៅ​បូជា​ទៅ​កប់​ទៅ​ចោល​ក្នុង​ទី​នោះ​។ឥសី​លោក​​រព្ញក​ជាតិ​បាន​ ក៏បបួល​ព្រាហ្មណ៍​ទំា​ង​ពី​រនាក់​ត្រឡប់​ទៅ​លើ​កំ​ពូល​ភ្នំ​នោះ​ម្តង​ទៀត​ ទៅ​ដល់​ហើយ​ឲ្យព្រាហ្មណ៍​ជា​កូន​ចង្អុល​បង្ហាញ​ទីនោះ​។

ឥសី​ឃើញ​ ក៏រព្ញក​ជាតិ​របស់​ព្រាហ្មណ៍​ដឹងដោយ​សព្វគ្រប់​ ទើប​និយាយ​ថា​ ម្នាល​ព្រាហ្មណ៍​បិតា​របស់​អ្នក​ធ្លាប់​កើត​នៅក្នុង​ត្រកូល​ព្រាហ្មណ៍​នាក្រុង​រាជគ្រឹះ​នេះ មាន​ឈ្មោះ​ថា​ឧ​បសាឡ្ហក​ដូចកាល​ឥឡូវ​នេះ​ជា​ច្រើន​ជាតិ​មក​ហើយ​ លុះស្លាប់​ទៅបាន​នាំសព​មក​បូជា​ក្នុង​ទី​នោះ​ចំនួន​ ១​ ហ្មីន​ ៤ ពាន់​ជាតិ​ហើយ​ ទើប​លោក​សំ​ដែង​គាថា​ប្រាប់​ដល់​ព្រាហ្មណ៍នោះ​ថាៈ


ឧបសាឡ្ហក​នាមានំ សហស្សានិ​ ចតុ​ទ្ទស​
អស្មីប​ទេ​សេ​ ទ​ឌ្ឍានិ​ នត្ថិ​លោកេ​ អនា​តំ​។
យម្ហិ​ សច្ចព្វា​ ធម្មោច​ អហឹសា​ សញ្ញមោ​ ទ​មោ​
ឯត​ទរិ​យា​​ សេ​វន្តិ​ ​ឯ​តំ​ លោកេ​ អនាម​តំ។​

ព្រាហ្មណ៍​ឈ្មោះ​ឧបសាឡ្ហកៈ ត្រូវ​បូជា​ក្នុងទីនេះ ១៤ ពាន់​ជាតិ​ហើយ​ ទី​ស្ថាន​ដែល​សត្វមិន​ស្លាប់​តៗ គ្នាឥតមាន​ក្នុង​លោក​ទេ។ សច្ចៈ​ ធម្មៈអហឹ​សា​សញ្ញមៈ និង​ទមៈ​ទាំង​៥ នេះមាន​ក្នុង​ទី​ណា​ ព្រះ​អរិយ​ទាំង​ឡាយ​តែង​សេពនូវ​ទីនោះ ទីនោះឯង​មាន​ឈ្មោះ​ថា​​​អនាមតៈ ឥតមាន​សត្វ​ស្លាប់​តៗគ្នា​ឡើយ។ ព្រាហ្មណ៍​ទំាង​ពីរនាក់​ឮដូច្នោះហើយ​លែង​ខ្វល់​ខ្វាយ​ក្នុង​ទីបូជា​សព​ ត្រឡប់​ទៅ​ផ្ទះរបស់​ខ្លួនវិញ​។
 

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (41,985 Read)
រឿងឃោសកសេដ្ឋី
Public date : 30, Mar 2023 (6,141 Read)
កិន្នរាទេវិវត្ថុ
Public date : 30, Mar 2023 (5,674 Read)
ព្រហ្មទត្តមាតុវត្ថុ
Public date : 27, Jul 2019 (11,920 Read)
រឿង​ឧប​សាឡ្ហក​ព្រាហ្មណ៍​
Public date : 27, Jul 2019 (46,030 Read)
រឿង​សីល​វិ​មំ​សក​ព្រាហ្ម​ណ៏
Public date : 18, Sep 2016 (19,558 Read)
សម្មោទមានជាតក
Public date : 19, Sep 2021 (17,634 Read)
រឿងព្រាហ្មណ៍ចាស់
Public date : 05, Sep 2019 (55,992 Read)
និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក
Public date : 02, Sep 2022 (2,979 Read)
កាមវិលាបជាតក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).