Friday, 07 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 5,707
Today
Yesterday 138,585
This Month 1,075,491
Total ១៩១,៦៣០,៨០៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 27, Jul 2019 (13178 Read)

កា​រសាក​សួរ​អំពី​ព្រះ​ចន្ទ​​ និង​ព្រះ​អា​ទិត្យ



 
បិដក៖ លុះ​ព្រះ​បាទ​បា​យា​សិ​រាជ​ញ្ញៈ​ គង់​ក្នុង​ទី​ដ៏​សម​គួរ​ហើយ​ ទើ​ប​មាន​ព្រះ​ឱ​ង្ការ​នឹង​ព្រះ​កុមារ​កស្ស​ប​ដ៏​មាន​អា​យុ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះ​កស្សប​ដ៏ចម្រើន​ ខ្ញុំ​តែង​និយាយ​យ៉ាង​នេះ​ យល់​ឃើញ​យ៉ាង​នេះ​ថា​ លោក​ដទៃ​មិន​មាន​ ពួក​សត្វ​ជា​ឱ​បបាតិ​កៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ដែល​សត្វ​ធ្វើ​ល្អ​ ធ្វើ​អា​ក្រក់​មិន​មាន​ដោយ​ហេតុនេះ​ ។

ព្រះ​កុមា​រ​កស្ស​ប​ ថ្វាយ​ព្រះ​ពរ​ថា​ បពិត្រ​រាជញ្ញៈ​ អា​ត្មា​ភាព​បាន​ឃើញ​បាន​ឮ​បុគ្គល​ដែល​ធ្លាប់​និយាយ​យ៉ាង​នេះ​ យល់​យ៉ាង​នេះ​ហើយ​ តែ​មិន​សម​បើ​បុគ្គល​នេះ​ និយាយ​យ៉ាង​នេះ​ថា​ លោក​ដទៃ​មិន​មាន​ ពួក​សត្វ​ជា​ឱ​បបាតិកៈ​កំណើត​មិនមាន​ ផល​វិ​បាក​របស់​កម្ម​ទាំង​ឡាយ​ ដែល​សត្វ​ធ្វើ​ល្អ​ធ្វើ​អា​ក្រក់​មិន​មាន​ដូច្នេះ​សោះ​ បពិត្រ​រាជញ្ញៈ​ បើ​ដូច្នេះ​ អាត្មា​ភាព​នឹង​ទូល​សួរ​ មហា​បពិត្រ​ ក្នុង​ដំណើរ​នេះ​ ប្រ​ស្នា​នេះ​ពេញ​ព្រះ​ទ័យ​នៃ​មហា​បពិត្រ​យ៉ាង​ណា​ សូម​មហា​បពិត្រ​ព្យាករណ៍​ប្រ​ស្នា​នោះ​ យ៉ាង​នោះ​ចុះ​ បពិត្រ​រាជញ្ញៈ​ ចុះ​ទ្រង់​សំគាល់​ដំណើរ​នោះ​ថា​ដូច​ម្តេច​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​នេះ​ នៅ​ក្នុង​លោក​នេះ​ ឬ​នៅ​ក្នុង​លោក​ដទៃ​ ជា​ទេ​វតា​ ឬ​ជា​មនុស្ស​ ។

ព្រះ​បាទ​បាយា​សិ​រាជញ្ញៈ​ តប​ថា​ បពិត្រ​ព្រះ​កស្ស​ប​ដ៏​ចម្រើន​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​នេះ​ នៅ​ក្នុង​លោក​ដទៃ​ មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ​ ជា​ទេ​វតា​ មិន​មែន​ជា​មនុស្ស​ទេ​ ។ ព្រះ​កុមារ​កស្ស​ប​ ថ្វាយ​ព្រះ​ពរ​ថា​ ឱ​រាជញ្ញៈ បើ​តាម​បរិយាយ​នេះ​ សូម​មហា​បពិត្រ​បែ​រ​ព្រះ​យោ​បល់​យល់​ឃើញ​យ៉ាង​នេះ​វិញ​ថា​ លោក​ដទៃ​មាន​ ពួក​សត្វ​ជា​ឱ​បបា​តិ​កៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ដែល​សត្វ​ធ្វើល្អ​ធ្វើ​អា​ក្រក់​មាន​ ដោយ​ហេតុ​នេះ​ ។

អដ្ឋ​កថា​ ៖ ពាក្យ​ថា​ ឥមេ​ ភោ​ កស្ស​ប​ ចន្ទិ​ម​សុរិយា​ មាន​សេចក្តី​ថា​ ព្រះ​បាយា​សិ​នោះ​ ត្រូវ​ព្រះ​ថេរ​សាក​សួរ​ហើយ​ គិត​ថា​ សមណៈ​នេះ​ លើក​យក​ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ​មក​ឧ​បមា​មុន​ ប្រាកដ​ជា​បុគ្គល​ដែល​អ្នក​ដទៃ​គ្រប​សង្កត់​ដោយ​បញ្ញា​មិន​បាន​ ដូច​ជា​ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ ប្រ​សិន​បើ​យើង​ឆ្លើយ​តប​ថា​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​មាន​នៅ​ក្នុង​លោក​នេះ​ សមណៈ​នេះ​ នឹង​ធ្វើ​ឲ្យយើង​ភ្ញាក់​ (ឲ្យ​ទាល់) ដោយ​បញ្ហា​កម្ម​ជា​ដើម​​ថា​ ព្រះចន្ទ​និង​ព្រះ​អាទិត្យ​ទាំង​នោះ​ អា​ស្រ័យ​នូវ​អ្វី​ មាន​ទំហំ​ប៉ុន​ណា​ មាន​កំពស់​ប៉ុន្មាន​ យើង​ពិត​ជា​មិន​អា​ច​ចង​ទុក​ (​គ្រប​សង្កត់​)​ នូវ​លោក​បាន​ (ដូច្នេះ​ គួរ​) តែ​ឆ្លើយ​ថា​ មាន​នៅ​ក្នុង​លោក​ដទៃ​ប៉ុណ្ណោះ​ ព្រោះ​ហេតុ​ដូច្នោះ​ ទើប​ព្រះ​បាទ​បាយា​សិ​រាជ​ញ្ញៈ​ ឆ្លើយ​តប​យ៉ាង​នេះ​ ។ (ម៉្យាង​ទៀត​) ព្រះ​មា​ន​ព្រះ​ភាគ​ទ្រង់​បាន​ត្រាស់​ទុក​សុធា​ភោ​ជ​នីយ​ជា​តក​ អស់​កាល​មិន​យូរ​ប៉ុន្មាន​ មុន​បាយា​សិ​រាជញ្ញ​សូត្រ​នោះ​ ។​ ក្នុង​សុធា​ភោ​នីយ​ជា​តក​នោះ​ ព្រះ​ចន្ទ​ជា​ចន្ទ​ទេ​វបុត្រ​ ព្រះ​អា​ទិត្យ​ជា​សុរិយ​ទេវ​បុត្រ​ ។ ជា​តក​ ឬ​ព្រះ​សូត្រ​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទុក​ហើយ​នោះ មនុស្ស​នៅ​ក្នុ​ង​ទ្វីប​បាន​ដឹង​ទូ​ទៅ​គ្រប់​គ្នា​ ។​ ដោយ​ហេតុ​នេះ​ ព្រះ​បាទ​បា​យា​សិ​នោះ​គិត​ថា​ យើង​មិន​អាច​ពោល​ថា​ ទេ​វបុត្រ​ទាំង​ឡាយ​ដែល​នៅ​អា​ស្រ័យ​ជា​ប្រ​ចាំ​ ក្នុងឋាន​ព្រះ​ចន្ទ​ និង​ព្រះ​អា​ទិត្យ​មិន​មាន​នោះ​ទេ​ទើប​បាន​ជា​ឆ្លើយ​តប​ថា​ ព្រះ​ចន្ទ​និង​ព្រះ​អា​ទិត្យ​នោះ​ជា​ (ឋាន​) ទេ​វតា​មិន​មែន​ជា​មនុស្ស​ ។

យោ​បល់​អ្នក​រៀប​រៀង​ ៖ មនុស្ស​ជា​ច្រើន​ធ្លាប់​សួ​រ​ខ្ញុំ​ថា​ សព្វ​ថ្ងៃ​អ្នក​វិទ្យា​សាស្រ្ត​បាន​ទៅ​ដល់​ភព​ព្រះ​ចន្ទ​ហើយ​ ប៉ុន្តែ​គេ​មិន​បាន​ប្រទះ​ឃើ​ញ​វិ​មាន​ទេ​វតា​ណា​មួយ​ឡើយ​ តើ​លោក​ម្ចាស់​មាន​យោ​បល់​យ៉ាង​ណា​ដែរ​អំពី​បញ្ហា​នេះ​ ?

ខ្ញុំ​គិត​ថា​ រឿង​នេះ​មិន​មែន​ជា​បញ្ហា​ដែល​និយាយ​ពីរ​បី​ម៉ាត់​ចប់​ទេ​ បើ​ទុក​ជា​ខ្ញុំ​ខំ​បក​ស្រាយ​ច្រើន​យ៉ាង​ណា​ ក៏​មិន​សង្ឃឹ​ម​ថា​ លោក​អ្នក​អាន​សុទ្ធ​តែ​ទទួល​ជឿ​តាម​ដែរ​ សូម្បី​តែ​ពុទ្ធ​បរិស័ទ​ដែល​ធ្លាប់​ជឿថា​ មា​ន​ទេ​វតា​ ឬ​នរក​ តាម​រយៈ​ការ​ស្តាប់​ធម៌​ទេ​សនា​ ឬ​តាម​រយៈ​សាសនា​ផ្សេង​ៗ​ បើ​គេ​សួរ​បញ្ជាក់​ថា​ " មែន​ ឬ​មិន​មែន " អ្នក​ទាំង​នោះ​ប្រាកដ​ជា​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ខ្លះ​មិន​ខាន​ ព្រោះ​អ្វី ? មូល​ហេតុ​តែ​មួយ​គត់​ គឺ​ " មិន​ដែល​ឃើញ " ។ ម៉្យាង​ទៀត​ នេះ​គឺ​ជា​មេ​រៀន​ទស្ស​នៈ​ដ៏​ជ្រាល​ជ្រៅ​បំផុត​ មិន​មែន​សម្រាប់​សាមញ្ញ​ជន​គិត​ឃើញ​បាន​ត្រឹម​ត្រូវ​ឡើយ​ ហើយ​ក៏​ជា​បញ្ហា​ដែល​មនុស្ស​ក្នុង​សកល​លោក​នាំ​គ្នា​គិត​ត្រិះ​រិះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ទើប​នាំ​ឲ្យ​កើត​មាន​សាស​នា​ច្រើន​រហូត​រាប់​មិន​អស់​ដូច​សព្វ​ថ្ងៃ ។

ដំបូង​ខ្ញុំ​ចង់​សួរ​ត្រ​ឡប់​ទៅ​វិញ​ថា​ តាម​ដែល​ឮ​មក​ ទេ​វតា​មិន​មែ​ន មាន​តែ​នៅ​ក្នុង​ឋា​ន​ព្រះ​ចន្ទ​ ឬ​ឋាន​សួគ៌​ទេ​ សូម្បី​នៅ​ក្នុង​ឋាន​មនុស្ស​ក៏​មាន​ដែរ​ដូច​ជា​ គេហ​ទេ​វតា (​ទេ​វតា​រក្សា​ផ្ទះ​ ) អារក្ខ​ទេ​វតា​ (​ទេ​វតា​រក្សា​ខ្លោង​ទ្វារ​) រុក្ខ​ទេ​វតា (​ទេ​វ​តា​នៅ​អា​ស្រ័យ​ដើមឈើ​ ) ជា​ដើម​ តើ​លោក​អ្នក​បាន​ឃើ​ញ​ហើយ​ឬ​នៅ ? នេះ​ក៏​ជា​អា​ថ៌​កំបាំង​ដែ​រ​មែន​ទេ​ ?

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ ខ្ញុំ​សូម​មិន​និយាយ​ថា​ '' ទេ​វតា​ មាន​ ឬ​មិន​មាន​ " ប៉ុន្តែ​ដើម្បី​ឲ្យ​មាន​ពន្លឺ​ក្នុង​រឿង​នេះ​ ខ្ញុំ​គ្រាន់​តែ​ជួយ​បង្ហាញ​នូវ​គន្លឹះ​ខ្លះ​ៗ​ សម្រាប់​លោក​អ្នក​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ដូច​ខាង​ក្រោមៈ

១. លោក​អ្នក​ត្រូវ​ព្យា​យាម​អាន​សៀវ​ភៅ​នេះ​ឲ្យ​ចប់​ ព្រោះ​ក្នុ​ង​សៀវ​ភៅ​នេះ​ មាន​ឧ​ទាហ​រណ៍​ពន្យល់​ដ៏​ច្រើន​អំពី​លោក​នេះ​ និង​លោក​ដ​ទៃ​ ។
២. លោក​អ្នក​គួរ​ស្វែង​រក​សៀវ​ភៅ​ តើ​នរក​មាន​ដែរ​ឬ​ទេ​ ?  ដែល​ខ្ញុំ​បាន​រៀប​រៀង​បោះ​ពុម្ព​ផ្សាយ​ក្នុង​ ព.ស ២៥៤៦ មក​អាន​បន្ថែម​ ព្រោះ​ក្នុង​នោះ​ បាន​ពន្យល់​អំពី​កំណើត​សត្វ​ក្រោ​យ​ពេល​ស្លាប់​ ។
៣. លោក​អ្នក​ត្រូវ​សិក្សា​ព្រះអភិធម្ម​កម្រិត​មូល​ដ្ឋាន​ យ៉ាង​ហោច​ឲ្យ​បាន​ចេះ​យល់​ស្គាល់​ដឹង​ត្រឹម​កាមា​វចរ​ចិត្ត​ ៥៤​ ដួង​ ព្រោះ​ក្នុង​នោះ​បាន​ពន្យល់​អំពី​ទី​កើត​នៃ​ចិត្ត​ខ្លះ​ៗ​ ។
៤. លោក​អ្នក​ត្រូវ​ព្យា​យាម​ស្តាប់ ឬ​អាន​សៀវ​ភៅ​ណា​ដែល​ពាក់​ព័ន្ធ​នឹង​ទ្រឹស្តី​កម្មផល​ ឲ្យ​បាន​ច្រើន ។

ស្រង់​ចេញ​ពី​សៀវ​ភៅ " តើ​ជាតិ​ក្រោយ​មាន​ដែ​រ​ឬ​ទេ? " រៀប​រៀង​ដោយ ភិក្ខុ វជិរប្ប​ញ្ញោ សាន-សុ​ជា​


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Jul 2019 (18811 Read)
ទោ​សនៃ​ការ​ទ្រុស្រ្ត​មិត្រ និង​គុណ​នៃ​សង្គ​ហ​ធម៌
Public date : 25, Jul 2019 (7800 Read)
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ
Public date : 18, Aug 2019 (14839 Read)
កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត
Public date : 01, Apr 2021 (65472 Read)
ឧបោសថ ៣ យ៉ាង
Public date : 20, Jul 2020 (29026 Read)
យុវជន និងការថែទាំសុខភាពផ្លូវចិត្ត
Public date : 30, Jul 2019 (5094 Read)
វិសាល​ក្ខិ​វិមាន​
Public date : 23, Jun 2020 (61042 Read)
សរសើរព្រះធម៌ទេសនា
Public date : 12, Apr 2021 (45664 Read)
ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ 
Public date : 22, May 2020 (21692 Read)
តួនាទីរបស់មិត្ត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).