Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 112,059
Today
Yesterday 170,805
This Month 762,574
Total ៣៥៧,៦០៦,៥៤៨
Flag Counter
Reading Article
Public date : 29, Jan 2023 (15,554 Read)

ពិ​ចារ​ណា​ទាន​បារមី



 
ការ​ពិ​ចារណា​ឃើញ​ទោស​​និង​អា​និ​សង្ឃ​ តាម​លំដាប់​នៃ​ការ​មិន​បរិ​ច្ចាគ​ និង​ការ​ប​រិ​ច្ចាគ​ជា​ដើ​ម​ ជា​បច្ច័យ​នៃ​បារ​មី​ទាំង​ឡាយ​ មាន​ទាន​បារ​មី​ជា​ដើម​ ។ ​គប្បី​ជ្រាប​វិ​ធី​ពិ​ចារ​ណា​ដូច​តទៅ​នេះ​៖

ពិ​ចារ​ណា​ទាន​បារមី​
ទ្រព្យ​នាំ​មក​នូវ​ការ​វិនាស​ច្រើន​យ៉ាង​ ដូច​នេះ​គឺៈ

- ភាព​ជា​អ្នក​ប្រាថ្នា​ច្រើន​ដោយ​វត្ថុ​កាម​ មា​ន​ដី​ធ្លី​ស្រែ​ចំការ​ មាស​ប្រាក់​ជា​ដើម​ នៃ​បុគ្គល​ទាំង​ឡាយ​ដែ​ល​មាន​ចិត្ត​ហួង​ហែង​ ជាប់​ជំពាក់​នៅ​ក្នុង​វត្ថុ​កាម​នោះ​ៗ​ ។​
- សា​ធារ​ណភ័យ​ មាន​ចោរ​ភ័យ​ រាជ​ភ័យ​ និង​ អ​គ្គិ​ភ័យ​ជា​ដើម​ ។
- ការ​តាំង​ចិត្ត​ឈ្លោះ​ប្រ​កែក​គ្នា​ ជា​សត្រូវ​នឹង​គ្នា​បៀត​បៀន​គ្នា​ជា​ដើម​ ។
- របស់​ដែល​មិន​មាន​ខ្លឹម​សារ​ ។
- ប្រព្រឹត្ត​ទុច្ច​រិត​ក្នុង​ការ​ស្វែង​រក​ទ្រព្យ​ ។
- មាន​ដំណើរ​ទៅ​កាន់​អបាយ​ភូមិ​ នៃ​បុគ្គល​ដែល​មាន​ចិត្ត​សៅ​ហ្មង​ ជាប់​ជំពាក់​ក្នុង​ទ្រព្យ​ ។

គួរ​ធ្វើ​សេច​ក្តី​ល្អ​មិន​ប្រ​មាទ​ក្នុង​ការ​បរិច្ចាគ​ថា​ ការ​បរិ​ច្ចាគ​វត្ថុ​ទាំង​នោះ​ជា​មង្គល​ដ៏​ឧ​ត្តម​ ។
ម៉្យាង​ទៀត​គប្បី​ពិ​ចារណា​ថាៈ

- ស្មូម​ជា​បុគ្គល​ស្និទ្ធស្នាល​របស់​យើង​ ព្រោះ​ប្រាប់​អាថ៌​កំបាំង​របស់​ខ្លួន​គាត់​ឲ្យ​យើង​ដឹង​ ។
- ស្មូម​ជា​អ្នក​ណែ​នាំ​ដល់​យើង​ថា​ អ្នក​ចូរលះ​ទ្រព្យ​ដែល​មិន​មាន​ខ្លឹម​សារ​ ហើយ​កាន់​យក​នូវ​ទ្រព្យ​ដែល​មាន​ខ្លឹម​សារ​ ជា​របស់​ខ្លួន​ពិត​ទៅ​កាន់​បរលោក​ ។
- ស្មូម​គឺ​ជា​សម្លាញ់​ជួយ​រែក​ជញ្ជូន​ទ្រព្យ​របស់​យើង​អំពី​លោក​នេះ​ នៅ​ពេល​​ដែល​ខន្ធ​លោក​នេះ​ត្រូវ​ភ្លើង​ គឺ​មរណៈ​ឆាប​ឆេះ​ ដូច​ជា​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ដូច្នោះ​ឯង​ ។
- ស្មូម​ជា​កល្យាណ​មិត្ត​ដ៏​ក្រៃលែង​ ព្រោះ​ជា​សម្លាញ់​ក្នុង​ការ​ឲ្យ​ទាន​ និង​ព្រោះ​ជា​អ្នក​ជ្រោម​ជ្រែង​ជួយ​ឲ្យ​បាន​ដល់​ពុទ្ធ​ភូមិ​ ដែល​បាន​ដោយ​លំបាក​ដ៏​ក្រៃ​លែង​ជាង​សម្បត្តិ​ទាំង​ពួង​ ។
- ស្មូម​ ជា​អ្នក​លើក​តម្កើង​យើង​ក្នុង​កម្ម​ដ៏​ក្រៃលែង​ ព្រោះ​ដូច្នោះ​ គួរ​ធ្វើនូវ​ការ​លើ​ក​តម្កើង​នោះ​ ឲ្យ​បាន​សម្រេច​ជា​ការ​ពិត​ ។
- សូម្បី​គេ​មិន​សូម​ ក៏​យើង​ឲ្យ​ដែរ​ ព្រោះ​ជី​វិត​របស់​គេ​ប្រាកដ​ច្បាស់​ស្រេច​ហើយ​ មិន​ចាំ​បាច់​និ​យាយ​ដល់​ការ​សូម​នោះ​ឡើយ​ ។
- ស្មូម​មក​ហើយ​ដោយ​ខ្លួន​ឯង​ ត្រូវ​តាម​អធ្យា​ស្រ័យ​ក៏​ក្រៃ​លែង​ មិន​ចាំ​បាច់​ស្វែង​រក​ គួរ​ឲ្យ​ដោយ​បុណ្យ​របស់​យើង​ ។
- ការ​អនុ​គ្រោះ​របស់​យើង​នេះ​ ដោយ​សំដៅ​ដល់​ការ​ឲ្យ​ទាន​ដល់​ស្មូម​យា​ចក​ យើង​គួរ​អនុ​គ្រោះ​សត្វ​លោក​ ដូច​អនុ​គ្រោះ​ខ្លួន​យើង​ ។
- កាល​បើ​ស្មូម​យាចក​មិន​មាន​ទេ​ ទាន​បារមី​របស់​យើង​នឹង​គប្បី​បំពេញ​បាន​យ៉ាង​ដូ​ច​ម្តេច​ ។
- យើង​គប្បី​ជា​ទី​ស្រឡាញ់​ និង​ជា​ទី​ពេញ​ចិត្ត​របស់​ស្មូម​ទាំ​ងឡាយ​បាន​យ៉ាង​ណា​ ។
- ស្មូម​យាចក​ទាំង​នោះ​ គប្បី​ជា​ទី​ស្រឡាញ់​ ជា​ទី​ពេ​ញ​ចិត្ត​របស់​យើង​បាន​យ៉ាង​ដូច​ម្តេច​ដែរ​ ។
- នៅ​ពេល​ឲ្យ​ យើង​ក៏​ពេញ​ចិត្ត​ លុះ​ឲ្យ​រួ​ច​ហើយ​ក៏​រី​ករាយ​ កើត​បីតិ​សោ​មនស្ស​បាន​នោះ​ តើ​យ៉ាង​ណា​ទៅ​ ។
- កាល​បើ​ទ្រព្យ​មាន​ ស្មូម​យាចក​ក៏​មាន​ តែ​មិន​បរិ​ច្ចាគ​ គឺ​វា​ជា​ការ​បោក​បញ្ជោត​ខ្លួន​ឯង​ដ៏​ក្រៃ​លែង​ ។

ស្រង់​ចាកពី សៀវ​ភៅ " បារមី​ ភាគ​១ "
រៀប​រៀង​ដោយ លោកគ្រូ អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2021 (19,031 Read)
អំពី​ពាក្យ​ថា​កប្ប
Public date : 29, Jul 2019 (11,057 Read)
ឥទប្បច្ចយតា
Public date : 27, Jul 2019 (14,596 Read)
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
Public date : 28, Jan 2022 (74,781 Read)
មនុស្សសាងការងារ ការងារសាងមនុស្ស
Public date : 30, Jul 2019 (30,714 Read)
ព្រះ​មាន​ព្រះភាគ​ទ្រង់​យាង​មក​ បាន​ស្ទាប​អង្អែល​ក្បាល​របស់​អា​ត្មាអញ​
Public date : 01, Jun 2022 (103,227 Read)
វិជ្ជា ៣ ប្រការ
Public date : 08, Oct 2020 (11,213 Read)
លក្ខណៈ​ពិសេស​នៃ​ជន​ជាតិ​ខ្មែរ​
Public date : 26, Jul 2019 (13,683 Read)
ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).