20
Thursday, 08 Jun B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 116,925
Today
Yesterday 160,693
This Month 1,244,784
Total ៣២២,៦៩៩,៦៤៨
Flag Counter
Online
Reading Article
Public date : 26, Jul 2019 (11,281 Read)

ទស្សនគតិ​របស់​ពុទ្ធ​សាសនិក​បុគ្គល​



 
ក្នុង​ចំណោម​សាស្តា​នៃ​សាសនា​ទាំង​ឡាយ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ (​ប្រសិន​បើ​ព្រម​ឲ្យ​យើង​ហៅ​ព្រះ​អង្គ​ថា​ជា​សាស្តា​ អ្នក​បង្កើត​សាសនា​ទៅ​តាម​អត្ថន័យ​របស់​ស័ព្ទ​ ដែលយើង​និយម​នាំ​គ្នា​យល់​ឃើញ​នោះ​) ទ្រង់​ជា​សាស្តា​មួយ​ព្រះ​អង្គ​គត់​ប៉ុណ្ណោះ​ ដែល​មិន​បាន​អាង​ព្រះ​អង្គ​ថា​ជា​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ជា​មនុស្ស​ធម្ម​តា​ហើយ​បរិសុទ្ធ​ ។

សាស្តា​ទាំង​ឡាយ​ដទៃ​ បើ​មិន​មែន​ជា​ព្រះ​ជា​ម្ចាស់​ដោយ​ខ្លួន​ឯង​ ក៏​ជា​អវតារបស់​ព្រះ​ជា​ម្ចាស់​តាម​រូប​ភាព​ផ្សេង​ៗ​ ឬ​មិន​ដូច្នោះ​ទេ​ក៏​ជា​អ្នក​ដែ​ល​ព្រះ​ជា​ម្ចាស់​បញ្ជូន​មក​ ។​ ដោយ​ឡែក​ព្រះពុទ្ធ​ជា​ម្ចាស់​ មិន​ត្រឹម​តែ​ជា​មនុស្ស​ធម្ម​តា​ប៉ុណ្ណោះ​ទេ​ តែ​ទ្រង់​ថែម​ទាំង​មិន​អាង​ទៅ​ដល់​ការ​ដែល​ព្រះ​អង្គ​ទទួល​ នូវ​ការ​ជម្រុញ​ពី​អទិទេព​អង្គ​ណា​មួយ​ ឬ​ពី​អំណាច​វិសេស​ខាង​ក្រៅ​ណា​មួយ​នោះ​ឡើយ​ ។

ព្រះ​អង្គ​ទ្រង់​ចាត់​ទុក​ថា​ ការ​ត្រាស់​ដឹង​ក៏​ដូច​ជា​ការ​សម្រេច​បាន​គ្រប់​បែប​យ៉ាង​របស់​ព្រះ​អង្គ​ ជា​ការ​ព្យា​យាម​របស់​មនុស្ស​ ជា​សតិ​បញ្ញា​របស់​មនុស្ស​ ហើយ​ជា​ពិសេស​មនុស្ស​ប៉ុណ្ណោះ​ ដែល​អាច​ក្លាយ​ជា​ព្រះពុទ្ធ​បាន​ ។​

មនុស្ស​គ្រប់​គ្នា​មាន​សក្កានុ​ភាព​ (​អំ​ណាច​ផ្ទាល់​ខ្លួន​) ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​គេ​ក្លាយ​ទៅ​ជា​ព្រះ​ពុទ្ធ​បាន​ដោយ​ខ្លួន​ឯង​ បើ​ប្រសិន​ណា​ជាគេ​ប្រាថ្នា​យ៉ាង​ដូច្នោះ​ ហើយ​ធ្វើ​នូវ​សេច​ក្តី​ព្យា​យាម​ ។

ហេតុ​ដូច្នេះ​ យើង​អាច​នឹង​ហៅ​ថា​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ថា​ជា​កំពូល​មនុស្ស​ក៏​បាន​ ដ្បិត​ថា​ព្រះអង្គ​ទ្រង់​មាន​ភាព​ជា​មនុស្ស​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ព្រះ​វរកាយ​របស់​ទ្រង់​ រហូត​ដល់​ទៅ​ថា​ ក្នុង​សម័យ​ក្រោយ​ៗ​មក​ ព្រះអង្គ​បាន​ទទួល​នូវ​ការ​គោរព​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​មនុស្ស​ទូទៅ​ ប្រ​ដូច​ទៅ​នឹង​មនុស្ស​វិសេស (​Super-Human) ។

តាមគោល​ការណ៍​នៃ​ព្រះ​ពុទ្ធ​សាសនា​ ឋានៈ​របស់​មនុស្ស​ជា​ឋា​នៈ​ដែល​ខ្ពង់​ខ្ពស់​បំផុត​ ។ មនុស្ស​ជា​ម្ចាស់​របស់​ខ្លួន​ឯង​ ហើយ​មិន​មាន​ព្រះ​ជា​ម្ចាស់​ឬ​អទិ​ទេព​ឯ​ណា​នីមួយ​ ដែល​នឹង​មក​សម្រេច​ជោ​គ​វាសនា​របស់​មនុស្ស​បាន​ឡើយ​ ។ ព្រះ​ពុទ្ធ​បរម​គ្រូ​ទ្រង់​ត្រាស់​ថា​ " ខ្លួន​ជាពឹង​របស់​ខ្លួន​ ពុំ​មាន​អ្នក​ណា​ដទៃ​ ជាទី​ពឹង​របស់ខ្លួន​បាន​ឡើយ​ "

ព្រះអង្គ​ជា​និច្ច​ជាកាល​ ទ្រង់​ដាស់​តឿន​ដល់​សាវ័័ក​ទាំង​ឡាយ​របស់​ព្រះអង្គ​ ឲ្យ​ចេះ​ពឹង​ខ្លួន​ឯង​ និង​មិន​ឲ្យ​ស្វែង​រក​ទី​ពឹង​ឬ​ផ្តេក​ផ្តួល​ទៅ​លើ​បុគ្គល​ណា​មួយ​ផ្សេង​ទៀត​ឡើយ​ ព្រះអង្គ​ទ្រង់​ត្រាស់​ទូន្មាន​ផ្ចុង​ផ្តើម​និង​ជម្រុញ​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គល​ម្នាក់​ៗ​ ធ្វើ​នូវ​សេច​ក្តី​ចម្រើន​ (អភិវឌ្ឍ​)​ ឲ្យ​ដល់​ខ្លួន​ និង​ការ​រួច​ចាក​ផុត​ពី​សេច​ក្តី​ទុក្ខ​របស់​ពួក​គេ​ឲ្យ​បាន​សម្រេច​ ដ្បិត​ថា​មនុស្ស​មាន​ឋាម​ពល​ ដែល​អាច​រំដោះ​ខ្លួន​គេ​ផ្ទាល់​ពី​សំយោជន៍​ទាំង​ឡាយ​បាន​ ។

ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ " អ្នក​ទាំង​ឡាយ​គួរ​ធ្វើ​នូ​វកិច្ច​របស់​ខ្លួន ព្រោះ​ថា​តថាគត​ទាំង​ឡាយ​គ្រាន់​តែ​ជា​អ្នក​ចង្អុល​បង្ហាញ​ផ្លូវ​ប៉ុណ្ណោះ​ " ។​ ប្រ​សិន​បើ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​ទទួល​នូវ​ការ​តាំង​ព្រះ​នាម​ថា​ជា​ " ព្រះ​ជួយ​លាង​បាប " មែន​នោះ​ក៏​ប្រហែល​ជា​នៅ​ក្នុង​ន័យ​ដែល​ថា​ ព្រះ​អង្គ​បាន​ទ្រង់​ស្វែង​រក​ឃើញ​នូវ​ព្រះធម៌​ និង​ទ្រង់​ចង្អុល​បង្ហាញ​មាគ៌ា​នោះ​ដោយ​ខ្លួន​យើង​ផ្ទាល់ ។

ផ្អែក​ទៅ​លើ​គោ​ល​ការណ៍​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គ​ល​ម្នាក់​ៗ​ នេះ​ឯង​ហើយ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​បាន​អនុញ្ញាតឲ្យ​សាវ័ក​របស់​ព្រះអង្គ​មាន​ឥស្ស​រភាព ដូច​មានសម្តែង​ទុក​នៅ​ក្នុង​មហា​បរិ​និ​ព្វាន​សូត្រ​ដែល​ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា " ព្រះ​អង្គ​មិន​ធ្លាប់​ទ្រង់​ព្រះ​តម្រិះ​ដែល​នឹង​គ្រប់​គ្រង​គណៈ​សង្ឃ​ឡើយ​ ទាំង​មិន​ទ្រង់​ប្រាថ្នា​ឲ្យ​គណៈសង្ឃ​ពឹង​ពាក់​អាស្រ័យ​ (ផ្តេក​ផ្តួល​លើ​) ព្រះ​អង្គ​ផង​ដែរ " ។

ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ មិន​មាន​គោល​ធម៌​ខាង​ក្នុង​ នៅ​ក្នុង​ពាក្យ​ទូន្មាន​របស់​ព្រះ​អង្គ​ឡើយ​ គឺ​ថា​មិន​មាន​អ្វី​លាក់​ទុក​នៅ​ក្នុង​ដៃ​របស់​គ្រូ (អាចរិយមុដ្ឋិ) ឬ​និ​យាយ​ម៉្យាង​ទៀត​ថា មិន​មាន​អ្វី​លាក់​ទុក​ក្នុង​ដៃ​អា​វ (​គ្មា​ន​អ្វី​បិទ​បាំង​) ។

សេ​រី​ភាព​ខាង​ការ​គិត​ ដែល​ព្រះ​ពុទ្ធ​បរម​គ្រូ​ទ្រង់​បាន​អនុញ្ញាត​មក​នេះ​ ពុំ​មាន​នរណា​ធ្លាប់​បាន​ឮ​មក​អំពីមុន​ឡើយ ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សាសនា​ទាំង​ឡាយ ។ សេរី​ភាព​នេះ​គឺ​តម្រូវ​ការ​ដ៏​ចាំបាច់​ ព្រោះព្រះ​ពុទ្ធ​បរម​គ្រូ​ទ្រង់​បាន​ត្រាស់​ទូន្មាន​ទុក​ថា " សេច​ក្តី​បរិសុទ្ធ​របស់​មនុស្ស​ ត្រូវ​អាស្រ័យ​ការ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​សច្ចធម៌​ដោយ​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​អាស្រ័យ​ទៅ​លើ​ការ​អាណិត​អាសូរ​ពី​ព្រះ​ជា​ម្ចាស់​អង្គ​ណា​ ដើម្បី​ជា​រង្វាន់​សម្រាប់​ការ​ប្រ​ព្រឹត្ត​ដ៏​ល្អ​ និង​មាន​សេចក្តី​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​ ឬ​ពី​អំ​ណាច​ខាង​ក្រៅ​ណា​មួយ​នោះក៏​ទេ​ដែរ​ "


ស្រង​ចាក​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? " ប្រែ​សម្រួល​ដោយ លីន-កុសល

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 25, Jul 2019 (12,607 Read)
ធម្មបទគាថា បុប្ឆវគ្គទី ៤
Public date : 28, Jul 2019 (10,812 Read)
មិន​សម្លាប់​សត្វ
Public date : 28, Jul 2019 (11,985 Read)
កតញ្ញុតាធម៌
Public date : 30, Nov 2022 (4,876 Read)
ឥស្សាការច្រណែន
Public date : 25, Jul 2019 (19,744 Read)
ពុទ្ធជ័យមង្គល
Public date : 13, Jun 2022 (2,584 Read)
អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?
Public date : 28, Jan 2022 (89,019 Read)
លិចចុះក្នុងទុក្ខ
Public date : 25, Jul 2019 (9,316 Read)
បឋម​សប្បុរិស​សូត្រ
Public date : 26, Jul 2019 (13,206 Read)
ទោស​នៃកាមគុណ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿