20
Saturday, 03 Jun B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 82,333
Today
Yesterday 157,023
This Month 399,899
Total ៣២១,៨៥៤,៧៦៣
Flag Counter
Online
Reading Article
Public date : 26, Jul 2019 (17,071 Read)

ចេះ​ជួយ​យក​អា​សារ​​គ្នា​ក្នុង​គ្រា​ក្រ​ ទើប​ជា​មិត្ត​ល្អ



 
រឿង​សត្វខ្លែង​ និង​អ្នក​ប្រមាញ់​
(​ ចេះ​ជួយ​យក​អា​សារ​​គ្នា​ក្នុង​គ្រា​ក្រ​ ទើប​ជា​មិត្ត​ល្អ )


កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្ម​ទត្តសោយរាជ្យ​ក្នុង​ក្រុង​ពារាណសី​ កាល​នោះ​អ្នក​ស្រុកបច្ចន្ត​គ្រាម​ ចូលចិត្ត​រក​ស៊ី​បរ​បាញ់​សត្វ​​យក​សាច់​ចិញ្ចឹម​គ្រួ​សារ ។ នៅ​ជិត​ស្រុក​នោះ​ មាន​ស្រះ​ធំ​មួយ​មាន​សត្វ​ ៥ ពួក​នៅ​អា​ស្រ័យ​គឺ​​ខ្លែង​ឈ្មោល​នៅ​ខាង​ត្បូង​ស្រះ​ ខ្លែង​ញី​នៅ​ខាង​លិច​ រាជសីហ៍​នៅ​ខាង​ជើង​ អក​នៅ​ខាង​កើត​ អណ្តើក​នៅ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ​ ។

ខ្លែង​ឈ្មោល​និយាយ​សុំ​ខ្លែង​ញី​ធ្វើ​ជា​ប្រ​ពន្ធ​​ ខ្លែង​ញី​សួរ​ថា​ អ្នក​ចង់​បាន​ខ្ញុំ​ជា​ប្រ​ពន្ធ​នេះ​ តើ​អ្នក​មាន​មិត្ត​សម្លាញ់​ឬទេ​ ? ខ្លែង​ឈ្មោល​ថា​ ខ្ញុំ​មិន​មាន​មិត្តសម្លាញ់​ទេ​ ។ ខ្លែង​ញី​ក៏​ប្រាប់​ទៅ​វិញ​ថា​ អ្នក​ត្រូវ​រក​ចងមិត្ត​ឲ្យ​បាន​គ្នា​ច្រើន​សិន​ទើប​ខ្ញុំ​ព្រម​ទទួល​យក​ ហើយ​ពន្យល់​​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ចង​មេត្រី​នឹង​សត្វ​ទាំង​បី​គឺ​ អក​ អណ្តើក​ និង​ រាជ​សីហ៍ ។

ខ្លែង​ឈ្មោល​បាន​ស្តាប់​ហើយ​ ក៏​ទៅ​ចង​មិត្ត​នឹង​សត្វ​ទាំង​នោះ​បាន​សម្រេច​ដូច​បំណង​ ។ គ្រា​នោះ​ ខ្លែង​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​ប្តី​ប្រពន្ធ​ ធ្វើ​សំបុក​ពង​លើ​ដើម​ក្ទម្ព​ដែលដុះ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ​នោះ​ឯង​ ក្រោយ​មក​ខ្លែង​ញីឈ្មោល​ក៏​បាន​កូន​ពីរ ។

ថ្ងៃ​មួយ​ពួក​អ្នក​ស្រុក​បច្ចន្ត​គ្រាម​ ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ​មិនបាន​ ដល់​ពេល​យប់​ ក៏​នាំ​គ្នា​ទៅ​ដេក​ក្រោម​ដើម​ក្ទ​ម្ព​កណ្តាល​ស្រះ​នោះ​ឯង​ ដល់​ពេល​មូស​ខាំ​អត់​ទ្រាំ​មិនបាន​ ក៏​ដុត​ភ្លើង​បង្ហុយ​ផ្សែង​បង្អើល​មូស​ ។ ផ្សែង​ភ្លើង​ហុយ​ឡើង​ទៅ​ដល់​សំបុក​ខ្លែង​លើ​ចុង​ក្ទម្ព​ កូន​ខ្លែង​តូចៗ ដែល​នៅ​ក្នុង​សំបុក​ក៏យំ​ស្រែក​រំពង​ ។

អ្នក​ប្រមាញ់ឮ​សំឡេង​កូន​សត្វ​មាន​សេច​ក្តី​ត្រេក​អរ​ណាស់​ ដាស់​គ្នា​ឲ្យ​ក្រោក​ឡើង​​កាន់​គប់​ភ្លើង​បំ​ភ្លឺ​ទៅ​យក​កូន​សត្វ​មក​ដុត​ស៊ី ។ ខ្លែង​ញី​ឮមាត់​ជន​ទាំង​នោះ​ហើយ​ ក៏​និយាយ​នឹង​ខ្លែង​ឈ្មោល​ថា​ អ្នក​ប្រមាញ់​ ប្រាថ្នា​នឹង​ឡើង​យក​កូន​យើង​ទៅស៊ី​ហើយ​ ដូច្នេះ​សូម​អ្នក​ទៅ​ឲ្យ​ដំណឹង​ដល់​មិត្ត​សម្លាញ់​យើង ត្បិត​យើង​មាន​ភ័យ​អាសន្ន​ដល់​ហើយ​ ។

ខ្លែង​ឈ្មោល​ ក៏ស្ទុះ​ម្នី​ម្នា​ទៅ​ប្រាប់​អក​តាម​ដំ​ណើរ​ អក​មក​ជួយ​យក​អា​សា ហើយ​បញ្ជូន​ខ្លែង​ឈ្មោល​ឲ្យ​ប្រ​ញាប់​ប្រ​ញាល់​ទៅមុន​ អក​ទៅ​ដល់​ទំ​លើ​ចុង​ឈើ​មួយ​ក្បែរ​ដើម​ក្ទម្ព​នោះ​​ ឃើញ​អ្នក​ប្រ​មាញ់​កំ​ពុង​កាន់​គុប​ភ្លើង​ឡើង​ទៅ​រក​សំបុក​ អក​ក៏​មុជ​ទៅ​ក្នុង​ស្រះ​ឲ្យ​ទទឹក​ស្លាប​ជោក​ ហើយ​បៀម​ទឹក​ពេញមាត់​ ហើរ​ទៅ​ទទះ​ស្លាប​ព្រួស​ទឹក​លត់​គប់​ភ្លើង​នោះ​ ប្រ​មាញ់​ម្នាក់​កាន់​គប់​ឡើង​ទៅ​ទៀត​​ ​អក​ខំ​លត់​ដោយ​ឧ​បាយ​នោះ​ទៀត ដរាប​ដល់​ពាក់​កណ្តាលអាធ្រាតុ​រងា​រញ័រ​អស់ទាំង​ខ្លួន​ ខ្លែង​ញី​ឃើញ​ដូច្នេះ​​ក៏​និយាយ​នឹង​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ប្រាប់​អណ្តើក​ជា​ប្រ​ញាប់​ ។

ខ្លែង​ឈ្មោល​ប្រាប់​អណ្តើក​ឲ្យ​មក​ជួយ​ អណ្តើក​ទទួល​យកអាសា​ដោយ​សេចក្តី​ស្ម័គ្រ​ ។ គ្រា​នោះ​កូន​អណ្តើក​ បាន​ឮ​ឪពុក​និយាយ​ឆ្លើយ​ឆ្លង​ជា​មួយ​ខ្លែង​ដូច្នោះ​ ក៏​និយាយ​នឹង​ឪពុក​​ សុំ​ធា​នា​ទៅ​ជួយ​ការ​ពារ​កូន​ខ្លែង​នោះ ។ អណ្តើក​ជា​ឪ​ពុក​ឃាត់​កូន​មិន​ឲ្យ​ទៅ​ ទើប​ទៅ​យ៉ាង​ប្រញាប់​ដោយ​ខ្លួន​ឯង​ ចុះ​ទៅ​ក្នុង​ស្រះ​បា​ភក់ និង​សារាយ​នាំ​ទៅ​បាច​លើ​គំ​នរ​ភ្លើង​រលត់​អស់​ ។

ឯ​ពួក​ប្រ​មាញ់​បាន​ឃើញ​អណ្តើក​ធំ​សំ​បើម​ដូច្នោះ​ ក៏​និយាយ​គ្នា​ដោយ​ត្រេកអរ​ថា​ យើង​កុំ​រវល់​នឹង​កូន​ខ្លែង​ល្អិត​នោះ​ នាំ​គ្នា​ចាប់​អណ្តើក​ធំ​ឯណោះ​វិញ​ បើ​យើង​បាន​តែ​មួយ​នេះ​ ល្មម​ឆ្អែត​ទាំង​អស់គ្នា​​ ។ អ្នក​ប្រ​មាញ់​មិន​ដឹង​ដូចម្តេច​ចាប់​អណ្តើក​នោះ​ហើយ​ នាំ​គ្នា​ទាញ​ចុង​សំពត់​ម្ខាង​ ប៉ុន្តែ​ទាញ​មិនឈ្នះ​សោះ​ ព្រោះ​អណ្តើក​ធំ​ពេក​ ក៏​ត្រូវ​អណ្តើក​អូស​រហូត​ដល់​ទឹក​ជ្រៅ ​ហេតុ​តែ​សេច​ក្តី​លោភ​ អ្នក​ទាំង​នោះ​ ស៊ូ​មុជ​ទៅ​តាម​ទាល់​តែ​ឈ្លក់​ទឹក​ផឹក​ប៉ោង​ពោះ​ទើប​ឡើង​មក​វិញ​រងារ​ញ័រខ្លួន​ងាក​ទៅ​រក​ភ្នក់​ភ្លើង​រលត់​អស់​សំលៀក​ក៏​គ្មាន​ បាន​ទៅ​អណ្តើក​អស់​ទៅ​ ក៏​នាំ​គ្នា​ឧប​ដៃ​អស់​សង្ឃឹម​ ហើយ​និយាយ​ថា​ ណ្ហើយ​ចុះ​ចាំ​ថ្ងៃ​រះ​ យើង​យក​កូន​ខ្លែង​ស៊ី​ឲ្យ​បាន​ ។

ខ្លែង​ញីឮដូច្នេះ​ ប្រើ​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ពឹង​រាជ​សីហ៍ទៀត ។ រាជ​សីហ៍​ ក៏​តម្រង់​ទៅ​រក​ដើម​ក្ទម្ពនោះ ។ ពួក​អ្នក​ប្រ​មាញ់ បាន​ឃើញ​រាជ​សីហ៍​ ហើយ​ក៏​ភ័យ​រក​ច្រក​រត់​គ្រប់ៗគ្នា​ ។ រាជសីហ៍​ទៅ​ដល់​គល់​ក្ទម្ព​ ឥត​ឃើញ​មនុស្ស​ម្នាក់​សោះ​ ។​ ខណៈ​នោះ​អក​ អណ្តើក​ និង​ខ្លែង​ចូល​ទៅ​រក​រាជ​សីហ៍​ៗ សំដែង​នូវ​អានិសង្ឃ​ មិត្ត​ដល់​សត្វ​ទាំង​នោះ​ ហើយ​រំលឹក​គ្នា​តទៅ​ទៀត​ថា​ ពីថ្ងៃ​នេះ​តទៅ​យើង​ទាំង​អស់គ្នា​ ត្រូវ​រក្សា​មិត្ត​ឲ្យ​ឋិត​ថេរ​មាំ​មួន​ កុំ​ប្រ​ហែស​ធ្វេស​ឡើយ ក៏​លា​គ្នា​ទៅ​កាន់​លំ​នៅ​រៀងៗខ្លួន ។

បាន​ដក​ស្រង់​ចេញពី​សៀវភៅ​ប្រជុំ​និទាន​ជាតក



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, May 2023 (15,505 Read)
រឿង​យក​មកប្បាជិហារិយ៍
Public date : 14, Jun 2012 (20,012 Read)
រឿងសុមេធបណ្ឌិត
Public date : 03, Jan 2023 (15,454 Read)
រឿង​នាង​ឧ​ព្វិ​រី​
Public date : 25, Jul 2019 (14,580 Read)
រឿង​មេណ្ឌកសេដ្ឋី
Public date : 23, Jul 2021 (12,938 Read)
អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​
Public date : 04, May 2020 (48,965 Read)
សត្វសេកចម្រើនសតិប្បដ្ឋាន
Public date : 27, Jul 2019 (22,909 Read)
រឿង​អម្ព​តាបស
Public date : 27, Jul 2019 (23,496 Read)
រឿង​​សាវ​ត្ថី​សេដ្ឋីបុត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿