Saturday, 23 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 14,859
Today
Yesterday 204,481
This Month 4,070,510
Total ២២៨,៨៤៥,២៩៣
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 26, Jul 2019 (9175 Read)

ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន



 
សម័យ​មួយ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​អធិប្បាយ​ អំពី​គោ​ល​ការណ៍​នៃ​ហេតុ​និង​ផល​ដល់​សាវ័ក​របស់​ព្រះ​អង្គ​ ដោយ​សាវ័ក​ទាំង​ឡាយ​នោះ​ក្រាប​ទូល​ថា​ បាន​ឃើញ​និង​បាន​យល់​នូវ​ហេតុ​ផល​ទាំង​នោះ​យ៉ាង​ជាក់​ច្បាស់​ដូច្នោះ​មែន ។

គ្រា​នោះ​ឯង​ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា​ " ម្នាល​ភិក្ខុ​ទាំង​ឡាយ​! សូម្បី​ទិដ្ឋិ​ទាំង​ឡាយ​នេះ​ ដែល​បរិសុទ្ធ​និង​ប្រាកដ​ច្បាស់​ដល់​ម្លេះ​ក៍​ដោយ​ ។ បើ​អ្នក​ទាំង​ឡាយ​នេះ​ នៅ​បណ្តោយ​ចិត្ត​ឲ្យ​ពាក់​ព័ន្ធ​ជា​មួយ​ នៅ​ឃើញ​ថា​ជា​របស់​ដែល​មាន​តម្លៃ​ទាំង​នៅ​ជាប់​ជំពាក់​ជា​មួយ​វា​នៅ​ឡើយ​នោះ​ ។ អ្នក​ទាំង​ឡាយ​ក៏​នឹង​មិនយល់​ទេ​ថា​ ព្រះ​ធម៌​គឺ​ប្រៀប​បី​ដូច​ជា​ក្បួន​ ដែល​ជា​វត្ថុ​ប្រើ​សម្រាប់​ចម្លង​ពោល​គឺ​មិន​មែន​សម្រាប់​ប្រ​កាន់​មាំ​នោះ​ទេ​​ " ។

ក្នុង​ទី​ឯ​ទៀត​ ព្រះ​ពុទ្ធ​អង្គ​ក៏​ទ្រង់​អធិប្បាយ​នូវ​ឧ​បមា​ដ៏ល្អ​ឯក​នេះ​ ហើយ​ដែល​នៅ​ក្នុង​ខ​ឧបមា​នោះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ពាក្យ​ទូន្មាន​ប្រៀន​ប្រ​ដៅ​របស់​ព្រះ​អង្គ​ (ព្រះ​ធម៌​)​ ថា​ ប្រៀប​បី​ដូច​ជា​ក្បួន​សម្រាប់​ឆ្លង​ទឹក​ មិន​មែន​សម្រាប់​ជាប់​ជំពាក់​ ហើយ​លី​លើ​ស្មា​ទៅ​ជា​មួយ​នោះ​ឡើយ​ ។

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ! ឧ​បមា​ថា​មាន​បុរស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ហើយ​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់​ អាង​ទឹក​ដ៏​ធំ​ល្វឹង​ល្វើយ​មួយ​ ។ ត្រើយ​ខាង​នេះ​ ពោរ​ពេញ​ទៅ​ដោយ​អន្ត​រាយ​ផ្សេង​ៗ​ ប៉ុន្តែ​ត្រើយ​ម្ខាង​ទៀត​ ជា​ទី​ក្សេម​ក្សាន្ត​ប្រាស​ចាក​អន្ត​រាយ​ ។ មិន​មាន​ទូក​សម្រាប់​ឆ្លង​ទៅ​កាន់​ត្រើយ​ដែល​ជា​ទី​ក្សេមក្សាន្ត​ប្រាស​ចាក​អន្ត​រាយ​ ។ មិន​មាន​ទូក​សម្រាប់​ឆ្លង​ទៅ​កាន់​ត្រើយ​ដែល​ជា​ទី​ក្សេម​ក្សាន្ត​និង​ប្រាស​ចាក​អន្ត​រាយ​ ហើយ​ក៏​មិន​មាន​ស្ពាន​ណា​មួយ​សម្រាប់​ឆ្លង​ឡើយ​ ។

ហេតុ​ដូច្នេះ​ទើប​បុរស​នោះ​ រំពឹង​ក្នុង​ចិត្ត​ថា  ផ្ទៃ​សាគរ​នេះ​ ពិត​ជា​ធំ​ល្វឹង​ល្វើយ​ណាស់​ ។ ត្រើយ​ខាង​នេះ​ ក៏​ពេញ​ទៅ​ដោយ​អន្ត​រាយ​ផ្សេង​ៗ​ ។ ដោយ​ឡែក​ត្រើយ​ខាង​នោះ​ ជា​ទី​ក្សេម​ក្សាន្ត​ប្រាស​ចាក​អន្ត​រាយ​ទាំង​ពួង​ ។ មិន​មាន​ទូក​សម្រាប់​ឆ្លង​ទៅ​ត្រើយ​នាយ​ ទាំង​មិន​មាន​ស្ពាន​ ដែល​អាច​ឆ្លង​ទៅ​ត្រើយ​នាយ​នោះ​បាន​ផង​ដែរ​ ។ ហេតុ​ដូច្នេះ​ ប្រហែល​ជា​ការ​ប្រ​សើរ​ ប្រ​សិន​បើ​យើង​នឹង​ប្រមូល​រួប​រួមស្មៅ​ មែក​ឈើ​និង​ស្លឹក​ឈើ​ដើម្បី​ធ្វើ​ជា​ក្បួន​ ហើយ​ដោយ​អា​ស្រ័យ​ក្បួន​នោះ​ឯង​ យើង​នឹង​ឆ្លង​ទៅ​ត្រើយ​ខាង​នោះ​បាន​យ៉ាង​មាន​សុវត្ថិ​ភាព​ ដោយ​ប្រើ​ដៃ​ហើយ​និង​ជើង​របស់​យើង​ផ្ទាល់​ " ។ 

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ! គិត​ដូច្នោះ​ហើយ​ ទើប​បុរស​នោះ​ព្យាយាម​ប្រមូល​រួប​រួម​ស្មៅ​ ឈើ​ មែក​ឈើ​ និង​ស្លឹក​ឈើ​ ដើម្បី​ធ្វើ​ក្បួន​ ហើយ​ដោយ​អា​ស្រ័យ​ក្បួន​នោះ​ គេ​បាន​ឆ្លង​ទៅ​កាន់​ត្រើយ​ម្ខាង​ទៀត​ដោយ​សុវត្ថិ​ភាព​ ដោយ​ប្រើ​ដៃ​និង​ជើង​របស់​គេ​ផ្ទាល់​ ។ បន្ទាប់​ពី​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ទៀត​ហើយ​ បុរស​នោះ​គិត​ថា​ ក្បូន​នេះ​បាន​ជួយ​យើង​ច្រើន​ណាស់​ ហើយ​ដោយ​ជំនួយ​របស់​ក្បួន​នេះ​ ទើប​យើង​អាច​ឆ្លង​មក​បាន​យ៉ាង​មាន​សុវត្ថិ​ភាព ដោយ​អា​ស្រ័យ​ដៃ​និង​ជើង​របស់​យើង​ផ្ទាល់​ ។ វា​ពិត​ជា​ការ​ប្រ​សើរ​ ប្រ​សិន​បើ​យើង​ទូល​ក្បួន​នោះ​នៅ​លើ​សិរសា​ ឬ​យក​ទៅ​ជា​មួយ​យើង​ ទៅ​គ្រប់​ទី​ដែល​យើង​ទៅ​ " ។

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ អ្នក​ទាំង​ឡាយ​គិត​ឃើញ​យ៉ាង​ដូច​ម្តេច​ ប្រសិន​បើ​បុរស​​ម្នាក​នោះ​ធ្វើ​ដោយ​លំនាំ​យ៉ាង​ដូច្នេះ​ គេ​ឈ្មោះ​ថា​ធ្វើ​ត្រឹម​ត្រូវ​ឬ​ទេ​ជា​មួយ​ក្បួន​នោះ ? " ពេល​ភិក្ខុ​ទាំង​នោះ​ក្រាប​ទូល​ថា​ " មិន​ត្រឹម​ត្រូវ​ទេ​ព្រះ​អង្គ​ " ។ ទើប​ព្រះ​អង្គ​ទ្រង់​ត្រាស់​ ចុះ​ដោយ​អា​ស្រ័យ​នូវ​វិធី​ណា​មួយ​ ទើ​គេ​ឈ្មោះ​ថា​បដិបត្តិ​បាន​យ៉ាង​ត្រឹម​ត្រូវ​ ចំពោះ​ក្បូននោះ​ បន្ទាប់​ពី​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ទៀត​ហើយ ? ឧ​ទាហរណ៍​ថា​បុរស​នោះ​នឹក​គិត​យ៉ាង​ដូច្នេះ​ថា​ ក្បូន​នេះ​បាន​ជួយ​យើង​ច្រើន​ណាស់​ ហើយ​ដោយ​ជំនួយ​របស់​ក្បូន​នេះ​ ទើប​យើង​អាច​ឆ្លង​មក​បាន​យ៉ាង​មាន​សុវត្ថិ​ភាព​ ដោយ​អា​ស្រ័យ​ដៃ​និង​ជើង​របស់​យើង​ផ្ទាល់​ ។

វា​ប្រហែល​ជា​ការ​ប្រសើរ​ ប្រ​សិន​បើ​យើង​កើយ​ក្បូន​នេះ​ទុក​នឹង​ច្រាំង​នៅ​ទី​នេះ​ ឬ​ចត​វា​ទុក​ឲ្យ​​អណ្តែត​ទឹក​ ហើយ​ទៅ​តាម​​ផ្លូវ​ដែល​យើង​ត្រូវ​ទៅ​ ទោះ​ទី​ណា​ក៏​ដោយ " ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ អ្នក​ទាំង​ឡាយ​គិត​ឃើញ​យ៉ាង​ដូច​ម្តេច​ ប្រសិន​បើ​បុរស​ម្នាក់​នោះ​ ធ្វើ​ដោយ​លំនាំ​យ៉ាង​ដូច្នេះ​ ?​ គេ​ឈ្មោះ​ថា​ធ្វើ​ត្រឹម​ត្រូ​វ​ឬ​ទេ​ជា​មួយ​នឹង​ក្បួន​នោះ ? ។ ភិក្ខុ​ទាំង​នោះ​ទូល​តប​ថា​ " ត្រឹម​ត្រូវ​ហើយ​ក្រាប​ទូល " ។

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ ក្នុង​លំនាំ​ដូច​គ្នា​នេះ​ដែរ​ តថាគត​បាន​បង្រៀន​គោល​ធម៌​ដែល​ស្រ​ដៀង​ទៅ​នឹង​ក្បួន​ ពោល​គឺ​ក្បួន​នោះ​សម្រាប់​ប្រើ​ឆ្លង​ទឹក​ មិន​មែន​សម្រាប់​កាន់​យក​ទៅ​យ៉ាង​ណា​ម៉ិច​ ។ ធម៌​ទាំង​ឡាយ​ណា​ ដែល​តថាគត​បាន​សម្តែង​ហើយ​ដល់​អ្នក​ទាំង​ឡាយ​ គឺ​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ទី​បំ​ផុត​នៃ​សេច​ក្តី​ទុក្ខ​ មិន​មែន​សម្រាប់​ប្រ​កាន់​មាំ​ដ៏​យ៉ាង​នោះ​ដែរ​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ អ្នក​ទាំង​ឡាយ​ដែល​យល់​ហើយ​ថា​ ព្រះ​ធម៌​ស្រដៀង​ទៅ​នឹង​ក្បួន​ គប្បី​លះ​បង់​នូវ​ការ​ប្រ​កាន់​មាំ​ចំពោះ​អ្វី​ៗ​ទាំង​ឡាយ​ (ធម៌)​ ចាំ​បាច់​និយាយ​ថ្វី​ទៅ​ដល់​ការ​លះ​បង់​នូវ​អំពើ​មិន​ល្អ​ទាំង​ឡាយ​ (អ​ធម៌​) នោះ " ។​

តាម​រយៈ​ការ​ប្រៀប​ធៀប​នេះ​ បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ថា​ ឱវាទ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ គឺ​មាន​គោល​ដៅ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​សេច​ក្តី​សុខ​ សុវត្ថិ​ភាព​ ភាព​ស្ងប់​ ភាព​ត្រ​ជាក់​ត្រ​ជុំ​ ព្រម​ទាំង​កម្ចាត់​បង់​បាន​ នូវ​សេច​ក្តី​ទុក្ខ​ទាំង​ឡាយ​ទាំង​ពួង​ នៅ​ក្នុង​លោក​​ (​ព្រះ​និព្វាន​) ។ ព្រះ​ពុទ្ធ​អង្គ​មិន​បាន​ទ្រង់​ត្រាស់​រឿង​ទាំង​ឡាយ​ ដោយ​គ្រាន់​តែ​ដើម្បី​តប​ស្នង​ទៅ​នឹង​ការ​ចង់​ដឹង​ចង់​ឃើញ​ ទៅ​តាម​សតិ​បញ្ញា​របស់​មនុស្ស​ ឬ​ដើម្បី​អួត​អាង​អំពី​ព្រះ​ប្រាជ្ញា​ញាណ​នោះ​ឡើយ​ ។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ព្រះ​អង្គ​ទ្រង់​ជា​សាស្តា​ដែល​ជា​អ្នក​បដិបត្តិ​ (ត្រាស់​យ៉ាង​ណា​ធ្វើ​យ៉ាង​នោះ ) ហើយ​ទ្រង់​ត្រាស់​ទូន្មាន​ចំពោះ​តែ​អ្វី​ទាំង​ឡាយ​ ដែល​នោះ​មក​នូវ​សេច​ក្តី​សុខ​និង​សេចក្តី​ស្ងប់​ ដល់​សត្វ​លោក​ទាំង​ឡាយ​ប៉ុណ្ណោះ​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ "ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Jul 2019 (2299 Read)
សត្រូវជិតនិងឆ្ងាយរបស់មេត្តា
Public date : 04, May 2016 (4420 Read)
ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​​វិសាខ​បូ​ជា
Public date : 25, Jul 2019 (9484 Read)
បរមត្ថ​បញ្ហា
Public date : 27, Jul 2019 (10519 Read)
ឃើញ​តែ​ខ្លួន​ឯង​ តែង​ប៉ះ​ទង្គិច​អ្នក​ដទៃ​
Public date : 30, Jul 2019 (5204 Read)
អទ្ធានបរិច្ឆេទតោ
Public date : 22, Jul 2020 (53187 Read)
បណ្ឌិតពិចារណាឃើញកាយនេះ យ៉ាងនេះ
Public date : 30, Jul 2019 (7582 Read)
កម្មដ្ឋាន ២ យ៉ាង
Public date : 29, Jul 2019 (21777 Read)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
Public date : 31, Jul 2019 (4722 Read)
អានិសង្សសីល ក្នុងបរលោក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).