សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (2013)
    Public date : 21, Jul 2020 (46,858 Read)
    សភាព​របស់​ចិត្ត​ដែល​យើង​មិន​បាន​អប់​រំ​ឲ្យ​បាន​ល្អ​រមែង​ប្រែ​ប្រួល​ឃ្លេង​ឃ្លោង​មិន​តាំង​នៅ​នឹង​នជាពិសេស​ចិត្ត​ដែល​មិន​បាន​អប់​រំ​នេះ​រមែង​នាំ​ទៅ​កាន់​អារម្មណ៍​ជា​អកុសលនានាលុះ​ត្រា​តែ​យើង​បាន​ហាត់​ពត់​អប់​រំ​ដោយ​សមា​ធិ​កម្មដ្ឋានមាន​សតិ​រលឹក​ជា​ប់​ជា​និច្ច​ហើយ​ទើប​អាច​រក្សា​ចិត្ត​នោះ​ឲ្យ​បានក្នុង​ផ្លូវ​ប្រពៃ​។ សមដូច​ពុទ្ធ​ភាសិត​ក្នុង​ធម្មបទដ្ឋ​កថាសំ​ដែង​ថា«​ផន្ទនំចបលំចិត្តំទុរក្ខំទុន្និវារយំ,ឧ​ជុំករោតិមេធាវីឧសុការោវតេជនំ។»​ប្រែ​ថា“​ចិត្ត​នេះ​ឃ្លេង​ឃ្លោងញាប់​ញ័រពិបាក​រក្សា​និង​ហាម​ឃាត់​បាន​មាន​តែ​អ្នក​មាន​ប្រាជ្ញា​ទេដែល​ពត់​លត់​ដំ​ចិត្ត​ឲ្យ​ត្រង់​ឲ្យ​ស្អាត​ដូច​ជា​ជាង​កូន​សរពត់​តម្រង់​កូន​សរ​ឲ្យ​ត្រង់​គួរ​ដល់​ការ​បាញ់​ចំ​ចំ​ណុច​ក្នុង​ទិស​ទាំង​៤​ដូច្នោះ​ដែរ​។​​ តើ​ក្នុង​មួយ​ថ្ងៃ​លោក​អ្នក​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​ចិត្ត​បាន​ប៉ុន្មាន​ម៉ោងនិង​ធ្វើ​ជា​ទាសករ​របស់​ចិត្ត​ប៉ុន្មាន​ម៉ោង?​ ដោយ៥០០០ឆ្នាំ
    Public date : 21, Jul 2020 (50,248 Read)
    ព្រះមហាឆែ–វង្សវត្តឧណ្ណាលោមក្រុងភ្នំពេញ ទេសនា​ដាក់​វិទ្យុ​ឃោស​នសព្ទនៃ​ប្រទេស​កម្ពុជាកាល​ពី​ថ្ងៃ៨រោចខែភ​ទ្របទឆ្នាំ​ជូត​សំរឹទ្ធិ​ស័កព.ស.២៤​៩១(២៦​​–៩–៤៨) នមោតស្សភគវតោអរហតោសម្មាសម្ពុទ្ធស្ស។ សូម​គោរ​ព​ចំពោះ​ព្រះ​រត្ន​ត្រ័យ​ដោយ​សង្ខេប។លំ​ដាប់​ត​ពី​នេះសូម​សំដែង​ធម្ម​ទេសនា​ចែក​ជូន​ដល់​អស់​លោក​អ្នក​តាម​សម​គួរ​ដល់​កាល។ក្នុង​ឱកាស​នេះនឹង​សំដែង​​អំពី​ពល​រដ្ឋ​ធម៌ឬ​ហៅ​ថាវុឌ្ឍ​ទេស​ពល​ធម៌ប្រែ​ថាធម៌​ជា​កំឡាំង​ដល់​រដ្ឋឬ​ធម៌​ញ៉ាំង​សេចក្ដី​ចំរើន​ដល់​ប្រទេស​មាន​៣ប្រការ។​ធម៌​នេះ​បើ​កើត​មាន​ក្នុង​ប្រទេសនិគម​ជន​បទ​រដ្ឋ​ដែន​ណាប្រទេស​និគមជន​បទដែន​នោះនឹង​ទៅ​ជា​ប្រទេស​ថ្លៃ​ថ្នូរវិសេស​វិសាល​ជា​អារ្យ​ប្រទេសយ៉ាង​ឆាប់​ៗពុំ​ខា​ន​ឡើយ។តែ​លុះ​ត្រា​តែ​ប្រកប​គ្រប់​អង្គ​ទាំង​៣ទើប​បាន​សម្រេច​យ៉ាង​នោះ​មែន។ ធម៌៣ប្រការ​នោះ​គឺមុនិ​សម្បទាប្រទេស​និគម​ឯ​ណា​បរិបូណ៌​ពេញ​លេញ​ដោយ​អ្នក​ប្រាជ្ញអ្នក​ចេះ​ដឹង​មិន​ខុស​មុខ​វិជ្ជាទោះ​បី​វិជ្ជា​ណា​ក៏​មាន​អ្នក​ចេះ​ដឹង​សព្វ​គ្រប់។ចុះ​បុ​គ្គល​អ្នក​ចេះ​ដឹង​នេះ​កើត​ពី​ណា​មក?ឆ្លើយ​ថាពល​រដ្ឋ​គឺ​រាស្ត្រឲ្យ​បុត្រ​ប្រុស​ស្រី​រៀន​សូត្រ​គ្រប់​គ្នាមិន​មាន​រួញ​រាមិន​មាន​គិត​ចង់​បានកំឡាំង​បួន​ប្រើ​ប្រាស់ឲ្យ​មើល​ថែ​រក្សា​គោ​ក្របីសេះ​ដំរីឬ​ឲ្យ​ភ្ជួរ​រាស់​ឡើយម្យ៉ាង​ទៀត​ដែល​ជា​ហេតុ​នាំ​បាន​សុខ​នឹង​ចំរើន​ដល់​ត្រកូល​នឹង​ប្រទេស​ជាតិ​មាតុភូមិក៏​ត្រូវ​ស្វះ​ស្វែង​ឲ្យ​បុត្រ​រៀន។ ខ្មែរ​យើង​ឲ្យ​កូន​រៀន​ច្រើន​សំឡឹង​ប្រយោជន៍​ពី​វិជ្ជា​ណាស់គឺ​វិជ្ជា​ណា​រៀន​ទៅ​ហើយ​កាន់​ក្រសួង​មិន​មាន​ប្រាក់​បំណាច់​ចូល​ក្រៅមិន​ព្រម​ឲ្យ​រៀន​ទេដូច​វិជ្ជា​ទូរ​លេខទូរ​ស័​ព្ទតិក​និកអាំង​ស៊ីញ័រជាង​ឈើជាង​កំបោរជាង​ខ្សែ​ភ្លើងវិជ្ជា​អស់​នេះ​ខ្មែរ​ស្ទើរ​គ្មាន​សោះសព្វ​ថ្ងៃ​បើ​រាជ​ការ​សហរដ្ឋ​ឲ្យ​ក្រសួង​ទាំង​អស់​នេះ​មកខ្មែរ​យើង​ស្ទើរ​តែ​ឱប​ដៃ​ឬ​មើល​ហើយព្រោះ​ខ្មែរ​មិន​មាន​ចេះហេតុ​មិន​ចេះព្រោះ​មិន​រៀនហេតុ​អ្វី​មិន​រៀន?ព្រោះ​រៀន​ទៅ​កាន់​ក្រសួង​មិន​មាន​កម្រៃ​ចូល​ក្រៅ។ មាន​ខ្មែរ​ខ្លះ​ទៀតបើ​កូន​របស់​ខ្លួន​ឃើញ​កូន​គេ​ទៅ​រៀនវា​ចង់​ទៅ​រៀន​ដែរបែរ​ជា​និយាយ​ប្រាប់​កូន​ថាអា​អើយ!ឯង​មើល​អញ​មិន​ចេះ​ក​ខ​មួយ​ផងមាន​គោ​ក្របី​ពេញ​ក្រោលអញ​ចិញ្ចឹម​ទាំង​អា​ឯង​មួយ​សំបុក​រស់​បានឯង​ចាំ​ទៅ​រៀន​អីមើល​តែ​គោ​ក្របី​ប្រសើរ​ជាង។នែ!មនុស្ស​បែប​នេះ​ចំ​ជា​ដេក​ផ្កាប់​មុខដេក​មិន​ងើបងើប​មិន​បើក​ភ្នែកបើក​ភ្នែក​មិន​មើល​ប្រទេស​គេ​ជិត​ខាង។ប្រទេសណា​បើ​មាន​មនុស្ស​បែ​ប​នេះស្ទើរ​តែ​ឯករាជ្យ​ពុំ​កើតបើ​នៅ​ក្នុង​ប្រទេស​ណានាំ​ឲ្យ​ធ្ងន់​ផែន​ដី​ប្រទេស​នោះព្រោះ​មនុស្ស​នោះ​យក​ខ្ជិល​ជា​ទី​អាងសម​ដូច​សុភាសិតថាៈ អលសស្សកុតោសិប្បំអសិប្បស្សកុតោធនំ អធនស្សកុតោមិត្តំអមិត្តស្សកុតោសុខំ អសុខស្សកុតោបុញ្ញំអបុញ្ញស្សកុតោសិវំ ប្រែ​ថាមនុស្ស​ខ្ជិល​មិន​មាន​វិជ្ជាបើ​មិន​មាន​វិជ្ជា​មិន​មាន​ទ្រព្យបើ​មិន​មាន​ទ្រព្យ​មិន​មាន​មិត្របើ​មិន​មានមិត្រ​​មិន​មាន​សេចក្ដីសុខបើ​គ្មាន​សុខ​មិន​មាន​ព្រះ​និព្វានប្រែ​សេចក្ដី​ថាម៉េច​មិន​ទៅ​ព្រះ​និព្វាន​ទាំង​អស់​គ្នា​ទៅថា​ព្រោះ​មិន​មាន​បុណ្យហេតុ​អ្វី​មិន​មាន​បុណ្យព្រោះ​គ្មាន​សុខហេតុអ្វី​មិន​មាន​សុខព្រោះ​គ្មាន​ទ្រព្យ​សម្បត្តិហេតុ​អ្វី​មិន​មាន​ទ្រព្យ​សម្បត្តិព្រោះ​គ្មាន​វិជ្ជាហេតុ​អ្វី​គ្មាន​វិជ្ជាព្រោះ​ខ្ជិលនែ!នៅ​លើ​ខ្ជិល​ជា​ប្រធាន​សោះសម​នឹង​សុភាសិត​បារាំង​ថាLapresseestlameredetouslesvieកំជិល​ជា​មេបាប​ធម៌​គ្រប់​យ៉ាងខ្ជិល​បង្ហិន​លោកខ្ជិល​បាន​ទុក្ខ​សោកខ្ជិល​អប្ប​ប្រាជ្ញាខ្ជិល​ធ្លាក់​នរកខ្ជិល​ឥត​វិជ្ជាខ្ជិល​ថោក​សាសនាខ្ជិល​ជាតិ​លិច​លង់ហេតុ​នេះសូម​សប្បុ​រស​ឲ្យ​កុមារា​កុមារី​រៀន​សូត្រ​ឡើងដើម្បី​បំពេញ​មុនិសម្ប​ទានេះ​។ កាល​បើ​ប្រទេស​សម្បូរណ៍​ដោយ​មនុស្ស​អ្នក​ចេះ​ដឹងហើយ​នឹង​មិន​មាន​បរទេស​រឹប​ជាន់ឈ្លេច​ឈ្លី​មើល​ងាយ​យើង​ទេដូច​ជា​ផ្ទះ​មាន​របង​យ៉ាង​ជិត​ស្និទ្ធ​ជា​ស្ថាពរតែ​បើ​ប្រទេស​ពេញ​លេញដោយ​មនុស្ស​អ្នក​ចេះ​ដឹងផ្លូវ​លោកធម៌​ស្ដុក​ស្ដម្ភ​ច្រើន​ហើយបែរ​ជា​ខ្វះ​ភោគ​សម្បទា​វិញក៏​ពុំ​អាច​កសាង​ក្រឡៃ​ច្នៃ​ប្រជាជាតិ​យើង​ឲ្យ​ថ្លៃ​ថ្នូរ​ទៅ​កើត។​ ហេតុ​នេះត្រូវ​បំពេញ​ភោ​គ​សម្បទា១ទៀតឲ្យ​មាន​បរិបូណ៌​ឡើង។ភោគ​សម្ប​ទាប្រែ​ថាសម្បុក​ទ្រ​យុក​ស្ដុកស្ដម្ភ​កុះ​ករ​ដោយ​ទ្រព្យ​សម្បត្តិ។បើ​មាន​ទ្រព្យ​សម្បត្តិទើប​អាច​ច្នៃ​ក្រឡៃ​ប្រឌិត​ប្រទេស​​បាន។ចុះ​ទ្រព្យ​សម្បត្តិ​កើត​ឡើង​ពី​ណា​មក?ឆ្លើយ​ថា​កើត​មក​អំពី​កម្ម២យ៉ាងគឺកសិកម្ម១ពាណិជ្ជកម្ម១ហើយ​នឹង​មាន​សម្បទា៤យ៉ាងជា​គ្រឿង​អបស្ទប​ទៀត​ផង។កសិកម្មគឺ​ប្រកប​ស្រែ​ចំការ​ច្បារ​ដំណាំ​សាប​ព្រោះបើ​ទ្រព្យ​កើត​ឡើង​ដោយ​ខ្សត់​ខ្សោយ​ហើយនឹង​កសាង​ប្រទេស​ជាតិ​ពុំ​កើតស្រុក​ខ្មែរ​ច្រើន​តែ​ប្រកបកិច្ច​ការ​នេះនៅ​ខ្វះ​ត្រង់​ពាណិជ្ជការ​ច្រើនស្ទើរ​តែ​គ្មាន។ ពាណិជ្ជការ​នោះ​ក្នុង​ផ្ទៃ​ពុទ្ធសាសនាសំដែង​ច្រើន​ណាស់​ដែរខ្មែរ​កាន់​ពុទ្ធសាសនា​ច្រើន​មែនធ្លាប់​ដឹង​តាម​គោល​ដែល​ចារិក​មក​ថា​ធម៌៨៤០០០ព្រះ​ធម្ម​ក្ខន្ធតែ​ខ្មែរ​កាន់​ច្បោល​ៗកាន់​ត្រង់​ណា​ស្រាល​ៗចោល​ត្រង់​ណា​មាន​ប្រយោជន៍​ថ្លៃ​ថ្នូរហើយ​ពោល​ថា​ខ្មែរ​ក្រខ្មែរ​ស្លូតខ្មែរ​បរ​ជាតិ​ជិះ​ជាន់ព្រោះ​ខ្មែរ​កាន់​ពុទ្ធសាសនា។ ពោល​នេះ​មិន​សម​សោះចុះ​ជាតិ​ដទៃ​គេ​កាន់​ពុទ្ធសាសនា​ដែរម៉េច​ក៏​គេ​ថ្លៃ​ថ្លានេះ​ឃើញ​ជា​ទាស់​ពី​កាន់​មែន។ដូច​យ៉ាង​ពាណិជ្ជ​ការក្នុង​ព្រះពុទ្ធសាសនាមាន​សំដែង​ពិស្ដារ​ណាស់ក្នុង​ទី​នេះ​សូម​អធិប្បាយ​តែ៤យ៉ាងគឺជង្ឃពាណិជ១សកដពាណិជ១នាវាពាណិជ១ឃរពាណិជ១។ ជង្ឃ​ពាណិជគឺ​ជួញ​ដោយ​កំឡាំង​ស្មងដូច​រែក​រុញ​ពុន​លីឧទាហរណ៍​ដូច​យ៉ាង​រុញ​ធុង​គុយ​ទាវធុង​ទឹកកក​អស់​នេះសុទ្ធ​តែ​ចូល​លុយ​រាប់​រយ​ក្នុង​មួយ​ថ្ងៃ​ៗប៉ុន្តែ​ខ្មែរ​ពុំ​ត្រូវ​ការ​ធ្វើ​សោះច្រើន​តែ​ខ្ពើម​ឆ្អើម​ខ្លាច​ថោក​ទាបតែ​របស់​នេះ​ខ្មែរ​ត្រូវ​ការ​ទាំង​រាស្ត្រ​ទាំង​នា​ហ្មឺនមើល​ចុះ​អស់​លោក​អ្នក​ធ្វើ​ការ​សព្វ​ថ្ងៃបើ​មិន​បាន​គុយ​ទាវ​ឬ​កាហ្វេក៏​មិន​ទាន់​ចូល​កាន់​ប៊ុយ​រ៉ូ​ទេ។បើ​ថ្ងៃ​ណា​មួយ​ចិន​យួន​វ៉ា​កងឈប់​ធ្វើ​គុយ​ទាវ​ឬ​កា​ហ្វេ​បី​បួន​ថ្ងៃ​ហើយមុខ​ជា​ខ្មែរ​ញៀន​ស្ងាប​មាត់នេះ​ឃើញ​ថា​ប៉ិន​ខាង​ទទួល​ទាន​មែន​​។ បើ​ធ្វើជង្ឃ​ពាណិជនឹង​គេ​វិញមាន​តែ​ក្អមអំ​បោសស្លឹក​ត្នោតកំ​ប្រោងទ្រ​ទូង​ពី​ចម្ងាយ​ស្ទើរ​តែ​មើល​រូប​អ្នក​រែក​មិន​ឃើញដើរ​តាម​ផ្សារ​ទើស​គេ​ឯងបើ​ជិះ​ឡានជិះ​កប៉ាល់​វិញម្ចាស់​ឡាន–កប៉ាល់​នោះសូម​អង្វរ​ព្រោះ​គ្មាន​កន្លែង​ដាក់​របស់​ទាំង​នោះ​ឲ្យដល់​លក់​អស់​របស់​ទាំង​នោះ​ទៅបែរ​ចូល​ផ្ទះ​ចិន​រក​ទិញ​សំពត់បាន​ចំនួន៣–៤ម៉ែត្រ​ប៉ុណ្ណោះ​យ៉ាង​ច្រើននេះ​ជង្ឃ​ពាណិជ​ខ្មែរ​។ សកដពាណិជជួញ​ដោយ​រទេះ​ឡានឬ​រត់​ឈ្នួល​តាម​មគ្គ​វិ​ថី​ផ្សេង​ៗ។នាវាពាណិជជួញ​ដោយ​ទូក​ឬ​កប៉ាល់។សព្វ​ថ្ងៃ​បើ​ត្រូវ​ការ​ទៅ​ណា​ហើយ​ចាំ​ឡាន–កប៉ាល់ខ្មែរ​គ្មាន​សោះ​ទេសុទ្ធ​តែ​របស់​​បរជាតិជាតិ​បញ្ញើ​ក្អែក​ទាំ​ង​អស់។​ ឃរពាណិជជំនួញ​ក្នុង​ផ្ទះគឺ​ដាក់​ទំនិញ​ក្នុ​ង​ផ្ទះ​ហើយ​អង្គុយ​លក់​ដូច​ផ្ទះ​លក់​ក្នុង​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃបរជាតិ​ឥត​បែក​ញើស​សោះប្រាក់​ខ្មែរ​ឡើង​ត្នោតមក​រក​ផ្ទះ​ឃើញ​ចូល​ហួស​ទូ​ដែក​ទៀតបរជាតិ​ដែល​មក​សំណាក់​អាស្រ័យ​នឹង​យើងដូច​ជា​ជាតិ​បញ្ញើ​ក្អែក​ទំដើម​រាំងឬ​ដើម​ជ្រៃ​ពិត​មែន​រុក្ខជាតិ​នេះ​គល់​ដល់​ដីបើ​ភ្លេច​ខ្លួន​មុខ​ជា​បញ្ញើ​ក្អែក​បឺត​យក​ឱ​ជា​រស​អស់មិន​យូរ​ប៉ុន្មាន​ឃើញ​សុទ្ធ​តែ​បញ្ញើ​ក្អែក​ព្រ​ងើយចំណែក​ស្លឹក​រាំង​ជ្រៃ​រេច​រឹល​អស់​នៅ​មាន​តែ​គល់ខេមរៈ​យើង​សព្វ​ថ្ងៃ​មិន​ខុស​ពិរុក្ខជាតិ​នេះ​ប៉ុន្មានរក​កល់​លើស​ផង!ទី​ក្រុង​សព្វ​ថ្ងៃ​ផ្ទះ​ឥដ្ឋ​ផ្ទះ​ថ្មភ្លើង​អគ្គិស​នី​ភ្លឺ​ច្រាលម៉ាស៊ីន​ទឹកខ្មែរ​ទុក​ឲ្យ​បរជាតិ​នៅ​ប្រើ​ប្រាស់ស៊ូ​យក​ខ្លួន​ទៅ​នៅ​បឹង​ជិត​ៗវិញនេះ​ពេញ​ជា​ប្រសប់​ទទួល​ភ្ញៀវ​មែនស៊ូ​ឲ្យ​ភ្ញៀវ​ដេក​ពូកខ្លួន​ចុះ​ដេក​រនាបចំ​ជា​ចិត្ត​ល្អ។ ខេមរៈ​ទាំង​ឡាយកាល​បើ​បាន​ប្រកប​ពាណិជ​ទាំង​៤ប្រការ​នេះ​ដូច​បាន​អធិប្បាយ​ខាង​លើ​ដោយ​សព្វ​គ្រប់​ហើយមុខ​ជា​ខេមរ​រដ្ឋ​ប្រទេស​យើង​ឡើង​កាន់​វឌ្ឍន​ធម៌​ខាង​ភោគ​សម្ប័ទ​យ៉ាង​ឆាប់​ៗមិន​ខានព្រោះ​ខ្មែរ​សម័យ​នេះ​ប្រស្រ័យ​សេដ្ឋ​កិច្ចប្រទេស​ថ្កើងជាតិ​ថ្លៃប្រស្រ័យ​យើង។ ពាណិជ្ជកម្ម​នឹង​កសិកម្មទាំងពីរ​យ៉ាងបើ​យើង​មាន​ប្រាថ្នា​ឲ្យ​ភោគ​ទ្រព្យ​កុះ​ករ​ស្ដុក​ស្ដម្ភលុះ​តែ​យើង​ចេះ​ប្រកប​ពាណិជ្ជកម្ម​នោះ​ឆាប់​ៗចុះ​បើ​ប្រទេស​យើង​ពេញ​ចិត្ត​តែ​ត្រង់​កសិកម្ម​ប៉ុណ្ណោះដូច​ជា​គោ​ស៊ី​ចំបើង​ហើយ​មិន​ស្មើ​ស៊ី​ស្មៅ​ខ្ចី​ផងធ្វើ​ម៉េច​នឹង​បាន​ធំធាត់​ឡើង។ខេមរជាតិ​ទាំង​ឡាយ!សកល​លោក​ទាំង​មូល​កំពុង​ស្វែង​រក​ទ្រព្យ​ខ្លាំង​ណាស់​ទ្រព្យ​នេះ​មាន​ពីរ​យ៉ាង​គឺទ្រព្យ​មាន​វិញ្ញាណ១ឥត​វិញ្ញាណ១។ ទ្រព្យ​មាន​វិញ្ញាណ​បាន​ដល់​មនុស្ស–សត្វ​គ្រប់​យ៉ាងទ្រព្យ​ឥត​វិញ្ញាណ​បាន​ដល់​ដែន​ទឹក​ដី​មាស​ប្រាក់លោក​សន្និវាស​ទាំង​មូល​ច្របូក​ច្របល់នឹង​រក​ទ្រព្យ​ទាំង​ពីរ​យ៉ាង​នេះ​ណាស់។សព្វ​ថ្ងៃ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​នឹង​រក្សា​ការ​ពារ​ទេយើង​នឹង​ទៅ​ជា​ទា​សៈរបស់​របរ​ក្នុង​លោក​អសារ​ឥត​ការ។ទ្រព្យ​នោះ​មាន​មក​ហើយ​អាច​នឹង​ឋិត​ថេរ​ចិរ​កាល​ទៅ​បានលុះ​ត្រា​តែ​ប្រក​ប​ដោយ​សម្បទា៤យ៉ាង​ទៀត​គឺ៖ ១-ឧដ្ឋាន​សម្បទាប្រឹង​ប្រែង​រកបើ​រដ្ឋាភិបាល​វិញ​ប្រឹង​ប្រែង​រក​មន្ត​វិជ្ជា​ណា​ដែល​មាន​ខ្លឹម​សារដែល​រៀន​ទៅ​ហើយ​អាច​មាន​ប្រយោជន៍​ការ​ពារជាតិ​មាតុ​ភូ​មិ​បានយក​មក​សាប​ព្រោះ​បណ្ដុះ​ផ្សាំ​ឲ្យ​ពល​រដ្ឋ​គឺ​រាស្រ្ត​រៀន​សូត្រ​ទាំង​ប្រុស​ទាំង​ស្រី​ឡើង។ ២-អារក្ខ​សម្បទាបើ​រៀន​ចេះ​ដឹង​ហើយ​ប្រឹង​ប្រែង​រក្សា​ការពារ​ជាតិ​មាតុ​ភូមិនឹង​កេរ្តិ៍មត៌ក​របស់​ជាតិ​ទុក​ឲ្យ​មក​មិន​ឲ្យ​ចោរ​រុះ​រើ​រុក​រាន​ទន្ទ្រាន​ភូត​ភរ​ឆរបោក​បញ្ឆោត​ប្រវ័ញ្ចន៍​បាន។ ៣​-​កល្យាណ​មិត្តតាសេព​គប់​នឹង​មិត្ត​ល្អគឺ​មិត្ត​ណា​យើង​សេព​គប់​ទៅ​ហើយមិន​សំឡឹង​រំពៃ​គយ​គន់​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​យើងគឺ​ស៊ូ​ជួយ​ការ​ពារ​សត្រូវ​នឹង​ណែ​នាំ​ឲ្យ​បាន​សេចក្ដី​ចំរើន​ដល់​យើងហើយ​ថែម​ទាំង​មិន​លាក់​ចំណេះ​នឹង​មិត្ត​ភក្តិ​ស៊ូ​ជួយ​បង្ហាត់​បង្រៀន​វិជ្ជា​ណា​ដែល​ក្រ​ៗហើយ​ជា​អ្នក​មិន​និយាយ​ភូត​ភរ​បោក​ប្រាស​មិត្រ​ផង​គ្នានេះ​ហៅ​ថាមិត្រ​ល្អឬ​មិត្រ​ដែល​យើង​គួរ​សេព​គប់ឬ​កល្យាណ​មិត្រ។ ៤-​សម​ជីវិតាចិញ្ចឹម​ជីវិត​ស្មើ​ៗគឺ​ឲ្យ​ដឹង​ប្រមាណ​ក្នុង​ទ្រព្យ​របស់​យើង​មាន​ក្នុង​ថវិកា​ជាតិ​នៃ​រដ្ឋគឺ​ចាយ​វាយ​ស្គាល់​ប្រមាណ​មិន​ដល់​ទៅ​ខ្ចី​បុល​គេ​ប្រើ​ប្រាស់គឺ​ដំរី​មិន​ចង់​ធំ​តាម​ដំរីបើ​មាន​ធម៌​ទាំង​៤យ៉ាង​នោះទើប​អាច​ការ​ពារ​ផល​ប្រយោជន៍​របស់​មាតុ​ភូមិ​បានបើ​ប្រាស់​ចាក​សម្បទា៤នេះ​ហើយមិន​អាច​កុះ​ករ​ចំរើន​ទ្រព្យ​សម្បត្តិ​បាន​ឡើយសូម្បី​សម្បត្តិ​ទ្រព្យ​ដែល​បុព្វ​បុរសទុក​ឲ្យ​មិន​អាច​នឹង​ការ​ពារ​បាន​ដែរ។ចុះ​សម្បទា​ត្រង់​ទី៤គឺ​កល្យាណ​មិត្ត​តាថា​សេព​គប់​នឹង​មិត្រ​ល្អតើ​មិត្រ​បែប​ណា?មាន​លក្ខណៈ​យ៉ាង​ណា​គួរ​យើង​សំគាល់​បាន? បពិត្រ​សប្បុ​រស​ទាំង​ឡាយ!មិត្រ​ដែល​យើង​គួរ​សេព​គប់មាន​លក្ខណៈ៣យ៉ាងសម្រាប់​សំគាល់​ដើម្បី​ឲ្យ​យល់​ថា​ល្អ​ទៅ​បាន​នោះគឺ ១–អហិតេបដិសេធោមិត្រ​ណែ​នាំ​ហាម​ប្រាម​មិត្រ​ផង​គ្នាមិន​ឲ្យ​ធ្វើ​នូវ​អំ​ពើ​ណាមិន​មាន​ប្រយោជន៍​ប្រាប់​យ៉ាង​ណា​នេះ​យ៉ាង​ណោះ​ថាមិន​មែន​លទ្ធិ​ប្រព្រឹត្ត​ដើម្បី​សេចក្ដី​ចំរើន​ដល់​ប្រទេស​ជាតិ​មាតុ​ភូមិ​ទេ។​ ២–ហិតេអនុវត្តនំមិត្រ​ដឹក​នាំ​បង្ហាត់​បង្រៀន​មិន​លាក់​លៀម​ចំពោះ​វិជ្ជាបញ្ញា​ដែល​ខ្លួន​មាន​វិជ្ជា​ណា​រៀន​ទៅ​ហើយ​អាច​ការ​ពារ​ផល​ប្រយោជន៍​ប្រទេសជាតិ​មាតុភូមិនឹង​សត្រូវ​បច្ចាមិត្រ​គ្រប់​យ៉ាង​បានទើប​បង្ហាត់​បង្រៀន​វិជ្ជា​នោះ។ ៣–ព្យសនេអបរិច្ចាគោមិត្រ​មិន​លះ​ប​​ង់មិត្រ​ក្នុង​ពេល​មាន​សេចក្ដី​វិនាស​អន្តរាយអសន្តិ​សុ​ខ​មក​ប៉ះ​ពាល់ស៊ូ​ស្លាប់​ជា​មួយ​គ្នាបើ​មាន​គ្រឿង​ការ​ពារ​វិសេស​វិសាល​ឆ្នើមស៊ូ​ចែក​រំលែក​មិន​រិះ​គន់​លាក់​លៀមមិន​កំណាញ់​នឹង​មិត្រ​ផង​គ្នា។ លក្ខណៈ៣យ៉ាង​នេះ​ហើយ​ជា​លក្ខណៈ​របស់​មិត្រឬកល្យាណមិត្រដែល​យើង​គួរ​សេព​គប់។កាល​បើ​ខេមរៈចេះ​ស្វែង​រក​មិត្រ​គួរ​សេព​គប់​ហើយចេះ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​ពាណិជ្ជកម្ម​ដែល​ជា​ផ្លូវ​នាំ​ឲ្យ​ចំរើន​ភោគ​ទ្រព្យ​យ៉ាង​ឆាប់​នោះហើយ​មាន​ធម៌​ជា​គ្រឿង​រក្សា​នូវ​ទ្រព្យ​ដែល​បាន​រក​បាន​មកមិន​ឲ្យ​ចោរ​លួច​ប្លន់​ឆបំបាត់​ប្រវ័ញ្ចន៍​បញ្ឆោត​បាន​ហៅ​ថាសម្បទាមាន​ឧដ្ឋាន​សម្បទា​ជា​ដើមកល្យាណ​មិត្តតាសេព​គប់​នឹង​មិត្រ​ល្អដូច​បាន​សំដែង​លក្ខណៈ​សព្វ​គ្រប់​ស្រាប់​ជា​ទី​បំផុតឈ្មោះ​ថា​ខ្មែរ​យើង​មិន​ព្រងើយ​កន្តើយ​នឹង​ជោគ​វាសនា​ប្រទេស​ប៉ុន្មាន​ទេហើយ​មាន​ឈ្មោះ​ថា​វឌ្ឍន​ធម៌​ជឿន​ឡើង​ជា​លំដាប់​ដែរ។ តែ​បើ​មាន​មុនី​សម្បទា​នឹង​ភោគសម្ប​ទាពេញ​លេញ​ដោយ​អ្នក​ប្រាជ្ញអ្នក​ចេះ​ដឹង​ហើយស្ដុក​ស្ដម្ភ​មាំ​មួន​ដោយ​ភោគ​ទ្រព្យ​ហើយបើ​ខ្វះ​ធម៌១ខាង​ចុងគឺ​សាមគ្គី​សម្បទា​មិន​បាន​បរិបូណ៌​ដោយ​ការ​ព្រម​ព្រៀង​គ្នាក៏​មិន​អាច​នឹង​ច្នៃ​ក្រឡៃ​ប្រទេស​យ៉ាង​ណា​ទៅ​បាន។ហេតុ​នេះត្រូវ​ខេមរ​ជាតិ​មាន​ធម៌​នេះ​ផង​ទៀតគឺ​ព្រម​ព្រៀង​ស្រុះ​ស្រួល​មូល​មួយ​គ្នានឹង​លើក​ដាក់​ឲ្យ​ព្រម​គ្នាឧទាហរណ៍​ដូច​ទូក​ទូក​មួយ​ជិះ​គ្នា១​២នាក់បើ​ម្នាក់​បើក​ក្ដោងម្នាក់​ទាញ​ខ្សែ​ក្ដោងម្នាក់​លើក​ចែវម្នាក់​កាន់​ចង្កូត​មិន​មើល​បំណាំ​គ្នាមិន​ត្រូវ​យក​ជើង​រា​ទឹកហៅ​ថា​សាមគ្គីធម៌កុំ​ថា​ឡើយ​មនុស្ស​ប្រតិបត្តិសូម្បី​សត្វ​តិរច្ឆាន​ប្រតិបត្តិ​ក៏​បាន​សេចក្ដី​សុខ​ដែរ​។ ដូច​ជំនាន់​ដើម​មាន​សត្វ​ចាប៥០០បាន​ទៅជា​ប់​លប់​របស់​ព្រាហ្មណ៍​ម្នាក់សត្វ​ចាប​មាន​សេចក្ដី​តក់​ស្លុត​ភិត​ភ័យ​ហួស​ពេកនាំ​គ្នា​ស្ទុះ​ស្ទា​រ​ច្រាស​ប្រដាល់​ស្ទើរ​របោច​រោម​ក្បាល​អស់គ្រា​នោះ​មាន​ចាប​មួយ​ស្រែក​ថា​ថា​យើង​ធ្វើ​យ៉ាង​ហ្នឹង​មុខ​ជា​វិនាស​មិន​ខាន​ទេហេតុ​នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​ខ្ញុំព្រោះ​ខ្ញុំ​ធ្លាប់​ប្រតិបត្តិ​មក​បាន​សេចក្ដី​សុខ​ជា​ញយ​ណាស់ទើប​ពពួក​ចាប​ឆ្លើយ​តប​ថាមាន​កល​ឧបាយ​ដូច​ម្ដេច?ចូរ​ប្រាប់​ភ្លាម​ៗមក​យើងកល់​នឹង​ទំពែក​ក្បាល​អស់​ហើយមើល​សាមគ្គី​ធម៌​នោះ​តើ​រូប​រាង​យ៉ាង​ណា?។ ទើប​ចាប​នោះ​ឆ្លើយ​ឡើង​ថាសាមគ្គី​ធម៌​គ្មាន​រូប​រាង​អ្វី​ទេគ្រាន់​តែ​ព្រម​ព្រៀង​ស្រុះ​គ្នា​ប៉ុណ្ណោះគឺ​យើង​ទាំ​ង​អស់​គ្នា​ត្រូវ​ស្រុះ​គ្នា​ហើរ​ឡើង​តែ​ម្ដង​ព្រម​គ្នាចាប​ទាំង​អស់​ទើប​ប្រតិបត្តិ​តាមស្ទុះ​ហើរ​ព្រម​គ្នារ​បើក​មាត់​លប​ទៅសម​នឹង​សុភាសិត​បារាំង​ថាL’unionfaitlaforceសាមគ្គី​ជា​កំ​ឡាំងកំឡាំង​បំផុតសាម​គ្គីមោះ​មុតព្រម​ព្រៀង​មូល​មួយកាយ​វា​ចា​ចិត្ត​ស្រុះ​ស្រួលខំ​ជួយ​ចូក​ចែវ​រងួយស្ទួយ​ជាតិ​ដល់​ត្រើយ។ចាប​ទាំង​ឡាយ​បាន​រួច​ខ្លួន​ទៅនេះ​កំឡាំង​សាម​គ្គី​ធម៌​យ៉ាង​ហ្នឹង។យើង​ខេមរ​ជាតិ​ក៏​ត្រូវ​មាន​សាមគ្គីធម៌​យ៉ាង​នេះ​ដែរ។ ធម៌​ទាំង៣យ៉ាង​នេះ​គឺ១មុនិសម្បទា២ភោគសម្បទា៣សាមគ្គីសម្បទាបើ​ប្រទេស​និគមជន​បទ​រដ្ឋ​ដែន​ណា​មាន​ធម៌​ទាំង៣យ៉ាង​នេះគ្រប់​គ្រាន់​មិន​ខ្វះនឹង​ក្រឡៃប្រ​ទេសនិគម​នោះ​ថ្លៃ​ថ្នូរ​បាន​ឆាប់គឺ​មាន​អ្នក​ចេះ​ដឹង​ច្រើន១មាន​ភោគ​សម្ប័​ទ១មាន​ការ​ព្រ​ម​ព្រៀង​ស្រុះ​ស្រួល​មូល​មាត់​គ្នា១។ ធម៌​ទាំង៣នេះ​ឲ្យ​ឈ្មោះ​ថាពល​រដ្ឋ​ធម៌ប្រែ​ថា​ធម៌​ជា​កំឡាំង​ដល់​ប្រទេសសំដែង​មក​ប៉ុណ្ណេះស​ន្មត​ថា​ចប់។ទី​បំផុត​ធម៌​ទេសនា​នេះសូម​ផ្សាយ​បុញ្ញ​រាសីគំនរ​បុណ្យ​នេះ​ចែក​ជូន​ដល់​អស់​លោកអ្ន​ក​សប្បុរស​ទាំង​ឡាយទោះ​បី​ធ្វើ​មរណ​ភាព​ទៅ​ហើយ​ក្ដីនៅ​រស់​ក្ដីនៅ​ទី​ជិត​ឆ្ងាយ​ក្ដី។ ពុទ្ធាទិអានុភាវេនឧប្បន្នាចេឧបទ្ទវា គាចេវន្តរាយាចវិនស្សន្តុអសេសតោ។ ដោយ​អានុភាព​នៃ​ព្រះ​រតន​ត្រៃ​ជា​ដើម​នេះឧបទ្រព​នឹង​រោគ​ន្តរាយ​ទាំង​ឡាយ​ដែល​កើត​ហើយសូម​ឲ្យ​វិនាស​ចេញ​ទៅ​កុំ​បី​មាន​សេស​សល់​ឡើយ។ -ចប់- ប្រភពៈទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ១៩៥២ ដោយ៥០០០ឆ្នាំ
    Public date : 21, Jul 2020 (56,195 Read)
    ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​«ជីវិត»​ល្អ​បរិសុទ្ធមាន​ឥស្សរភាព​លើ​តណ្ហា​មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេមនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មកក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយគឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះមនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយគួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មិន​ថា​តែវ័យ​ក្មេងវ័យ​កណ្តាលឬ​វ័យ​ចាស់​នោះ​ទេគឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​និង​តណ្ហា​។ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេគឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹងឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា«​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេគ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​បុគ្គល​ដែល​បដិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​មាន​ការ​ចម្រើន​នូវ​គុណធម៌​បាន​សម្រេច​ជា​សោតា​បន្នជា​សកទា​គាមីនិង​ជា​អនាគាមីដែល​ហៅ​ថា​ព្រះ​អរិយៈបុគ្គល​៣ពួក​នេះ​ហៅ​ម៉្យាង​ទៀត​ថាព្រះ​សេក្ខ​បុគ្គលគឺ​ជា​បុគ្គល​ដែល​នៅ​មាន​ការ​សិក្សា។ សូម្បី​ដល់​ថ្នាក់​ជា​ព្រះ​អរិយ​បុគ្គ​ល​យ៉ាង​នេះ​ហើយ​ក៏​ដោយក៏​នៅ​តែ​មាន​ការ​សិក្សា​លុះ​ត្រា​តែបាន​សម្រេច​ជា​ព្រះអរហន្ត​ទើប​ហៅ​ថា​ព្រះ​អសេក្ខ​បុគ្គលគឺ​បុគ្គល​គ្មាន​ការ​សិក្សា​ហ្វឹក​ហាត់​ដើម្បី​កំចាត់​នូវ​ភាព​សៅ​ហ្មង​ពី​សន្តាន​ទៀត​ឡើយ​ព្រោះ​សេចក្តី​សៅ​ហ្មង​ទាំង​អស់​ត្រូវ​បាន​លះ​ផ្តាច់​ដោយ​អរហត្ត​មគ្គ​ទៅ​ហើយ។នេះ​ឯង​ជា​ការ​សិក្សា​អប់​រំ​ឲ្យ​បាន​សម្រេច​ដល់​ទី​បញ្ចប់​ដែល​ជីវិត​មនុស្ស​ត្រូវ​បាន​បញ្ចប់​ទុក្ខ​កង្វល់​ក្នុង​វដ្ត​សង្សារជា​សារៈ​ដ៏​សំខាន់​នៃ​ជីវិត​និង​ដែល​ជីវិត​មនុស្ស​អាចទទួល​បាន។ដំណើរ​ជីវិត​តាម​គោល​ព្រះ​ពុទ្ធ​សាសនាគឺ​ជា​ជីវិត​ស្ថិត​នៅ​ក្នុង​ការ​សិក្សាអប់​រំ​ដោយ​សេចក្តី​មិន​ប្រមាទ​អស់​កាល​ជា​និច្ច​។ សូម​មនុស្ស​ទាំង​ឡាយ​សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​និង​ជីវិត​អ្នក​ដទៃ​ក្នុង​និមិត្ត​មួយ​ដែល​ត្រូវ​មា​ន​សម្ព័ន្ធ​ជា​មួយ​នឹង​ការ​សិក្សា​អប់​រំព្រោះ​មនុស្ស​ជា​សត្វ​វិសេស​ដែល​ត្រូវ​ទទួល​កា​ហ្វឹក​ហាត់​ហើយ​អាច​ហ្វឹក​ហាត់​បាន​រហូត​ដល់​ពេល​ហៀប​នឹងស្លាប់​និង​រហូត​ដល់​បាន​ជាមនុស្ស​បរិសុទ្ធ​គឺ​ព្រះ​អរហន្ត​៕​ «​ស្រង់​ចេញ​ពី​សៀវភៅពរ​៤​ប្រការរបស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ប៊ុត​សាវង្ស» ដោយ៥០០០ឆ្នាំ
    Public date : 21, Jul 2020 (52,212 Read)
    ទិដ្ឋធម្មិក​ធម៌គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​មាន៤គឺ៖ ១.ការ​ប្រឹងប្រែង​ធ្វើ​ការងារមិន​ខ្ជិល​ច្រអូស​ជានិច្ចឈ្មោះថាឧដ្ឋានសម្បទា។ ២.ការ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ចឈ្មោះថាអារក្ខសម្បទា។ ៣.ភាព​ជា​អ្នកសេពគប់​មិត្ត​ល្អឈ្មោះថាកល្យាណមិត្តតា។ ៤.ភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​តាម​លទ្ធភាពឈ្មោះ​ថាសមជីវីតា។ ធម៌​ទាំង​នេះ​ឯងជាប្រភពនិង​ជា​គ្រឹះ​យ៉ាង​មាំ​សម្រាប់​បណ្ដុះ​បណ្ដាលនិង​​ទ្រទ្រង់​នូវ​អង្គការ​ពិភព​លោកអង្គការរដ្ឋនិង​អង្គការ​គ្រួសារ​មួយៗ​ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ចម្រើន​រុងរឿង។បើ​ខ្វះ​ធម៌ណាមួយអង្គការ​នោះ​ៗ​ត្រូវ​មាន​វិបត្តិ​មិន​ខាន។ក្នុង​រដ្ឋមួយៗ​មាន​អង្គការ​​ជាច្រើន​ដូចជាសេដ្ឋកិច្ចសង្គមកិច្ចនិង​នយោបាយជាដើម។ ផ្នែក​សេដ្ឋកិច្ចដូច​ខាង​ឧស្សាហកម្មនិង​ពាណិជ្ជកម្មបើ​អ្នក​កាន់​ការ​ទាំងឡាយ​ក្នុង​ពិភព​​លោកខ្វះ​ធម៌ទី​១​គឺឧដ្ឋានសម្បទាកម្ជិល​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ចរវល់​តែ​ប្រចាំ​គ្នាច្រណែន​គ្នាអំពី​​ប្រយោជន៍​ផ្ទាល់​ខ្លួនមិន​ខំ​រវៃ​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេសេដ្ឋកិច្ច​​មិន​​ត្រូវ​​អមតៈ​បាន​ឡើយព្រោះ​នៅ​មាន​ការ​កុហក​បោក​ប្រាសនៅ​មាន​អំពើ​ពុករលួយលួច​ប្លន់​កេងកិបសូក​​ស៊ី​​សំណូកច្របូកច្របល់​ក្នុង​ដំណើរ​ជីវិតត្រូវ​សិក្សា​បង្កើត​​ថ្នាក់​ឲ្យ​ដល់​កម្រិត​សីលសិក្ខា​បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យាត្រង់ទី​៣ទី​៤និងទី​៥គឺសម្មាវាចាសម្មាកម្មន្គៈសម្មាអាជីវៈជា​ច្រើន​ឆ្នាំ​ទៀត​ដរាបដល់​អប់រំ​ចរិយាមារយាទ​ឲ្យ​បាន​ថ្លៃថ្នូរស្អាត​បរិសុទ្ធ​ដែល​ហៅ​ថាអរិយចរិយា។ បើ​មាន​ឧដ្ឋានសម្បទា​ហើយ​ខ្វះអារក្ខសម្បទាមាន​ការ​ខ្ជះខ្ជាយមិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែងចេះ​​តែ​ប្រចាំបណ្ដាក់គ្នាម្នាក់​អាង​លើ​ម្នាក់នៅ​តែ​ក្នុង​ការិយាល័យរំពឹង​តែ​លើ​ក្រដាសលើ​បញ្ជី​នោះផល​​នៃ​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​ត្រូវ​ខូចខាតសេដ្ឋកិច្ច​ត្រូវ​ធ្លាក់ចុះ។ បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយប៉ុន្តែ​ខ្វះ​ធម៌​ទី​៣គឺ​កល្យាណមិត្ត​តាមាន​ការ​ទាក់ទង​ជា​មួយ​អ្នក​​លក់អ្នក​​ទិញជា​មនុស្ស​ទុច្ចរិតមាន​ការ​គៃបន្លំនិង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយឬ​​ក៏​​មាន​សហការី​របស់​ខ្លួន​ជាមនុស្សពុករលួយត្រូវ​ជើង​នឹង​អ្នក​ទិញឬ​អ្នក​លក់ធ្វើ​ឲ្យ​ខូចខាត​ផល​ឧស្សាហកម្មពាណិជ្ជកម្ម​​នោះសេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។ បើ​មាន​ធម៌​ទី​១ទី​២ទី​៣នេះ​គ្រប់គ្រាន់​ហើយនៅ​ខ្វះធម៌​ទី​៤​គឺសមជីវិតាមាន​ការ​ចំណាយ​​ច្រើន​​ជាង​ចំណូលដោយ​ការ​ខ្ជះខ្ជាយឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​​ប្រើគឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើតយើង​ធ្វើ​៤ឬ​៥​នាក់​ទើប​កើតហើយ​មិន​ល្អ​ទៀតឬ​ទិញ​​របស់​​មួយ​​មុខៗ​ចូល​ច្រើនហួសដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​​គ្រាន់ដែល​​នាំ​​ឲ្យ​​រអាក់រអួល​ដំណើរ​ឧស្សាហកម្មពាណិជ្ជកម្ម​នោះសេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។ កាល​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាពឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយខំ​តម្លើង​តម្លៃ​ទំនិញ​​ដើម្បី​​​ទប់ទល់​នោះរឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​អ្នក​ប្រើប្រាស់​ថែម​ទៀត។ទិដ្ឋធម្មិកធម៌​នេះមាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណីកិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោកដូច​​បាន​​នាំ​កូន​ចំណុច​តូចមួយខាងលើ​នេះ​ជា​និទស្សនៈ​ស្រាប់។ ប្រភព ដោយ៥០០០ឆ្នាំ
    Public date : 20, Jul 2020 (53,336 Read)
    ភោគៈ(ទ្រព្យ​សម្បត្តិ)​ជា​វត្ថុធាតុ​ឬ​ធនធាន​មួយដែល​មនុស្សអោយ​តំលៃបំផុតជា​ពិសេស​គឺមាសប្រាក់​ឬឧបករណ៍​ប្រើប្រាស់។ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅហើយដើម្បីបាននូវទ្រព្យគេត្រូវ​ព្យាយាម​​ស្វះស្វែង​រក​ដោយ​កម្លាំងកាយនិងចិត្តទាំងយប់និង​ទាំងថ្ងៃ។​ព្រោះ​ហេតុ​ដូចម្ដេច?។ព្រោះតែគុណ​តម្លៃ​និង​គុណ​សម្បត្តិ​របស់វា។​ព្រោះតែគុណតម្លៃនិងគុណសម្បត្តិរបស់វានេះឯងអាចជាអាវុធមុខពីរ​ដែលមនុស្ស​យើង​គួរតែ​ពិចារណាព្រោះវាអាចនឹងផ្ដល់ទាំងគុណសម្បត្តិនិងគុណវិបត្តិ។​ គុណវិបត្តិ ដើម្បីបាននូវទ្រព្យសម្បត្ដិឬមាសប្រាក់ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំ​ថ្ងៃគេត្រូវធ្វើការនឿយហត់​ទាំង​យប់​ថ្ងៃដោយច្រើនអន្លើប៉ុន្តែពេលបាន​មក​ហើយបែរជាមិនស្គាល់តម្លៃរបស់វា។គេចាយ​ប្រើប្រាស់​ខុសវិធីគោលបំណងឬ​មិន​ស្គាល់​ប្រមាណ​ក្នុងការចាយប្រើប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញក្នុងយុគ​លោកាភិវឌ្ឍន៍នេះជួនកាលក្លាយ​ជាអ្នកស្រវឹងផងជាអ្នកប្រមាទផងដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផង​ហើយ​ក៏​ប្រព្រឹត្តិមិនគប្បីចំពោះមនុស្សសត្វ​ផងដែរ។​​មួយចំនួនបានទ្រព្យមកហើយយកទៅប្រើប្រាស​់​ក្នុងអំពើ​​អបាយ​មុខ​ទាំង​ឡាយមិនប៉ុណ្ណោះសោតភ្លេចតួនាទីរបស់ខ្លួនជាអ្នកទទួលការខុសត្រូវគ្រួសារ​ទាំង​មូល។សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផងនិងសង្គមផង។ទង្វើបែបនេះហៅថា​គុណវិបត្តិនៃ​ការប្រើប្រាស់​ទ្រព្យសម្បត្តិដែលមនុស្សភាគច្រើននិយមធ្វើ។ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់​សម្តែង​ថា«អ្នកដែលជាប់​ជំពាក់ក្នុងការបរិភោគមាន​ចំនួនច្រើនក្នុងលោកនេះ»។​ «មានទ្រព្យមិនស្គាល់តំលៃគង់មានថ្ងៃទុក្ខមកនៅបរិភោគច្រើនពេកទៅទុក្ខមក​នៅ​មិនរ​សាយ​»។ គុណសម្បត្តិ ទ្រព្យសម្បត្តិដែលរកបានមកត្រូវចេះនិងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍​ដល់​ខ្លួននិងសង្គមផងទើប​នៅជាសុខ។​ វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ ១.ចិញ្ចឹមខ្លួននិងមាតាបិតាបុត្តភរិយាញាតិមិត្តអោយជាសុខ ២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ ៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ ៤.និងធ្វើការពលី៥យ៉ាងគឺចេះសង្គ្រោះញាតិ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិសដល់អ្នក​ដែល​ចែក​ឋាន​ទៅ​ហើយ,បង់ពន្ឋដារអោយរដ្ឋ,​ផ្សព្វផ្សាយមេត្តាចិត្តដល់ពួកទេវតា​និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រ​ខ្សត់​ព្រម​ដោយ​ធ្វើ​បុណ្យ​អោយ​ទាន​តាម​ជំនឿ​សាសនា​ដែល​ខ្លួន​គោរព​រាប់អាននិងប្រ​តិបត្តិតាម។ក្រៅពីនេះទៀតវៀរចាកការនាំយកទ្រព្យ​សម្បត្តិ​យក​ទៅ​ប្រព្រឹត្ដិ​អំពើ​អបាយ​មុខ​ទាំងឡាយ​ណាដែលជា​ហេតុនាំ​មកនូវ​សេចក្ដី​​វិនាស។ ទន្ទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀតដូចជា ១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារបម្រុងមាតាបិតាញាតិអោយ​នៅជាសុខ ២.ពីរចំណែកដើម្បីយកមកធ្វើវិនិយោគ​ទុនឬដើម្បីជាដើមទុនក្នុងការប្រកបការងាររកស៊ី ៣.មួយចំណែកបម្រុ​ងឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់សុខភាព​ឬសន្សំ​សំចៃ​ដើម្បីប្រើ​ប្រាស់ក្នុងថ្ងៃតទៅខាងមុខ ៤.ចំណែកចុងក្រោយគឺដើម្បីជាដើមទុនឬជាស្បៀងតទៅជាតិខាងមុខគឺសាងកុសលល្អដោយបរិច្ចាគទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។ «បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផងមិនប្រមាទផងមិនគ្រប់​ដណ្ដប់​ដោយ​សេចក្ដី​ប្រាថ្នា​ក្នុងកាមផងមិនប្រព្រឹត្តអំពើអបាយមុខផងបុគ្គលប្រភេទនេះព្រះសម្មាស​ម្ពុទ្ធត្រាស់​សម្តែង​ថា«មាន​ចំនួនតិចណាស់ក្នុងលោកនេះ»។​ ពួកសត្វមានសេចក្ដីត្រេតអរខ្លាំងក្នុង​កាម​និង​ភោគៈ​ទាំង​ឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់ក្នុងកាមទាំងឡាយមិន​ដឹង​នូវ​ទោស​ដែល​ប្រព្រឹត្តល្​មើស​ដូច​ជា​ពួក​ម្រឹគមិនដឹងនូវអន្ទាក់ដែលគេដាក់ពួកសត្វ​នោះរមែង​មាន​សេច​ក្ដី​​ក្ដៅក្រហាយ​ក្នុង​កាល​​ជាខាងក្រោយព្រោះថាផល​នៃ​កម្ម​នោះ​ជា​ផលលាមក​»។​ «សារត្ដាកាមភោគេសុគិន្ធាកាមេសុមិច្ឆិតាអតិសារំនពុជ្ឈន្ដិមិគាកូជំវឱឌ្ឌិតំបច្ឆាសំកដុកំហោតិវិបាកោហិស្សបាបកោតិ»។​(ស.សំ.ស.អប្បសូត្រទី៦.ទ.២១២)​ មានទ្រព្យស្គាល់ទ្រព្យគាប់ប្រពៃបែងចែកចាយវាយស្គាល់ហេតុផល ការពារមុខក្រោយកោយ​យក​ផលទោស​មិន​កើត​ដល់​ព្រោះសម្គាល់​(តម្លៃ)​ទ្រព្យ។ ប្រភព ដោយ៥០០០ឆ្នាំ
    Public date : 20, Jul 2020 (62,114 Read)
    ជីវិត​មនុស្ស​មាន​ការ​ទាក់​ទង​នឹង​សម្បត្តិ​ទ្រព្យ​ជាប់​ជា​និច្ច​ជា​ពិសេស​អ្នក​គ្រប់​គ្រង​ផ្ទះ​ដូច្នេះ​ទើប​ត្រូវ​សិក្សា​គោល​ធម៌​ក្នុង​ព្រះ​ពុទ្ធសាសនា​ដើម្បី​ឲ្យ​ចេះ​ស្វែក​រក​ចេះ​ចាយ​ចេះ​ប្រើ​ប្រាស់​និង​ចេះ​ចាត់​ចែងគឺ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​និង​ជំនាញ​ខាង​ការ​ប្រើ​ប្រាស់​ចាត់​ចែង​ឲ្យ​ទ្រព្យ​សម្បត្តិ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍​មាន​គោលធម៌​បដិបត្តិ​ដូច​តទៅ​៖ ក.​ការ​ស្វែង​រក​និង​ការ​រក្សា​ទ្រព្យ​ត្រូវ​បដិបត្តិ​តាម​គោលធម៌​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​មាន​៤​យ៉ាង​គឺ៖ ១.ឧដ្ឋានសម្បទា​ដល់​ព្រម​ដោយ​ការ​ប្រឹង​ប្រែង​ព្យាយាម​គឺ​ការ​ក្រោក​ឈរ​ដោយ​ស្មារតី​តស៊ូ​មិន​ខ្លាច​ការ​ហត់​នឿយ​ក្នុង​មុខ​របរ​ស្វែង​រក​ទ្រព្យ​ដែល​ជា​មុខ​របរ​សុចរិត​(មុខ​របរ​សុចរិត​ជា​មុខ​របរ​ថ្លៃ​ថ្នូរ)​ហ្វឹក​ហាត់​ឲ្យ​មាន​ការ​ជំនាញ​ក្នុងវិជ្ជាជីវៈ​និង​ចេះ​ចាត់​ចែង​ការ​ងារ​ឲ្យ​ស្រប​តាម​កាលៈ​ទេសៈ​បច្ចុប្បន្ន។ ២.អារក្ខសម្បទា​ដល់​ព្រម​ដោយ​ការ​រក្សា​គឺ​ចេះ​គ្រប់​គ្រង​ថែ​ទាំ​សន្សំ​សំចៃ​មិន​ខ្ជះ​ខ្ជាយ​នូវ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​ខំ​ប្រឹង​ប្រែង​ប្រមូល​មក​ដោយ​ការងារ​សុចរិត​មិន​ឲ្យ​រាត់​រាយ​បាត់​បង់​ព្រោះ​ហេតុ​មិន​រក្សា​នោះ​ឡើយ។ ៣.កល្យាណមិត្តតា​គប់​រក​មនុស្ស​ល្អ​ជា​មិត្ត​គឺ​ចេះ​សេព​គប់​មនុស្ស​មិន​គប់​មិន​ប្រព្រឹត្ត​តាម​ចំពោះ​បុគ្គល​ណា​ដែល​ដើរ​ក្នុង​ផ្លូវ​នៃ​អបាយមុខ​ជ្រើស​រក​មនុស្ស​ណា​ដែល​ចេះ​ដឹង​ទ្រទ្រង់​នូវ​គុណធម៌​ជា​បុគ្គល​គួរ​គោរព​រាប់​អាន​ជា​អ្នក​ណែ​នាំ​ក្នុង​ផ្លូវ​ល្អ​ផ្លូវ​ចម្រើន​មក​ជា​មិត្ត​ដើម្បី​ចម្រើន​ក្នុង​ការ​ងារ​ទាំង​ពួង។ ៤.សមជីវិតា​ចិញ្ចឹម​ជីវិត​មាន​តុល្យភាព​គឺ​ចេះ​កំណត់​ដឹង​នូវ​ចំណូល​និង​ចំណាយ​រស់​នៅ​ឲ្យ​ល្មម​នឹង​ទ្រព្យ​ដែល​ជា​ចំណូល​មិន​ចេះ​តែ​ចង់​ហ៊ឺ​ហា​ហើយ​ទូលាយ​ដោយ​ការ​ចាយ​វាយ​នោះ​ឡើយ​ប៉ុន្តែ​ក៏​មិន​ត្រូវ​កំណាញ់​ដែរ។ (គោល​ធម៌​ស្រង់​ចាក​ទីឃជាណុសូត្រ​អង្គុត្តរនិកាយ​អដ្ឋកនិបាត) ខ.​ការ​បែង​ចែក​ទ្រព្យ​កាល​ស្វែង​រក​ទ្រព្យ​បាន​មក​ហើយ​គប្បី​ចេះ​បែង​ចែក​ទ្រព្យ​នោះ​ជា​៤​ចំណែក​ហៅ​ថា​ភោគវិភាគ​គឺ៖ -ឯកេន​ភោគេ​ភុញ្ជេយ្យ​បរិភោគ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ចិញ្ចឹម​ជីវិត​អ្នក​ដទៃ​ដែល​គួរ​ចិញ្ចឹម​និង​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​ទៀត​តាម​សម​គួរ​មួយ​ចំណែក។ -ទ្វីហិ​កម្មំ​បយោជយេ​ប្រើ​ជា​ដើម​ទុន​ប្រកប​មុខ​របរ​ពីរ​ចំណែក។ -ចតុត្ថស្ស​និធាបេយ្យ​អាបទាសុ​ភវិស្សតីតិ​តម្កល់​ទុក​​នូវ​ចំណែក​ទី​៤​ដោយ​ក្រែង​មាន​អន្តរាយ​ទាំង​ឡាយ​ឯណា​នី​មួយ​នឹង​មាន​ទ្រព្យ​នៅ​សល់​មួយ​ចំណែក​ដែរ។(ស្រង់​ចាក​សិង្គាលកសូត្រ) គ.ការ​បរិភោគ​ប្រើ​ប្រាស់​ចាយ​វាយ​នូវ​ទ្រព្យ​គប្បី​រំពឹង​គិត​ឲ្យ​បាន​យល់​ច្បាស់​ថា​ការ​ដែល​បាន​ស្វែង​រក​និង​គ្រប់​គ្រង​រក្សា​នូវ​ទ្រព្យ​ក៏​ដើម្បី​នឹង​ប្រើ​ប្រាស់​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​បើ​មិន​បាន​ប្រើ​ប្រាស់​ឲ្យ​កើត​ជា​គុណ​ប្រយោជន៍​ហើយ​ការ​ស្វែង​រក​និង​ការ​មាន​បាន​នូវ​សម្បត្តិទ្រព្យ​ក៏​រមែង​ប្រាស​ចាក​នូវ​គុណតម្លៃ​គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ឡើយ​ដូច្នេះ​ការ​ស្វែង​រក​នូវ​ទ្រព្យសម្បត្តិ​មាន​បាន​ច្រើន​ហើយ​​គប្បី​បដិបត្តិ​ចំពោះ​ទ្រព្យ​មួយ​ចំណែក​ក្នុង​ចំណុច​“ខ”​គឺ​ឯកេន​ភោគេ​ភុញ្ជេយ្យ​ឲ្យ​ទៅ​ជា​៥​ចំណែក​តាម​ព្រះ​ពុទ្ធដីកា​​ដូច​ត​ទៅ៖ អរិយសាវ័ក​ក្នុង​ធម្មវិន័យ​នេះ​មាន​នូវ​ភោគៈ​ទាំង​ឡាយ​ដែល​ខ្លួន​បាន​មក​ដោយ​សេចក្តី​ខ្នះ​ខ្នែង​ព្យាយាម​ដែល​ខ្លួន​សន្សំ​ដោយ​កម្លាំង​ដៃ​មាន​ញើស​ហូរ​ចេញ​ប្រកប​ដោយ​ធម៌​ហើយ​រមែង​ប្រើ​ប្រាស់​ដូច​នេះ៖ ១.​ញ៉ាំង​ខ្លួន​ឲ្យ​សុខ​ឲ្យ​ឆ្អែត​រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ញ៉ាំង​មាតា​បិតា​ឲ្យ​សុខ​ឲ្យ​ឆ្អែត​រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ញ៉ាំង​បុត្រ​ភរិយា​ទាសកម្មករ​និង​មនុស្ស​ទាំង​ឡាយ​ទៀត​ឲ្យ​សុខ​ឲ្យ​ឆ្អែត​រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ។ ២.ញ៉ាំង​មិត្ត​អាមាត្យ​ឲ្យ​សុខ​ឲ្យ​ឆ្អែត​រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ។ ៣.​ប្រើ​ប្រាស់​ការ​ពារ​នូវ​សេចក្តី​អន្តរាយ​ដែល​កើត​អំពី​ភ្លើង​អំពី​ទឹក​អំពី​ចោរ​ជា​ដើម​ហើយ​ធ្វើ​ខ្លួន​ឲ្យ​ដល់​នូវ​សួស្តី​ព្រោះ​ភោគៈ​ទាំង​ឡាយ​នោះ។ ៤.​ជា​អ្នក​ធ្វើ​នូវ​ពលី​៥​ប្រការ​គឺ៖ ១-​ញាតិពលីសង្គ្រោះ​ញាតិ។ ២-​អតិថិពលី​ទទួល​ភ្ញៀវ។ ៣-​បុព្វបេតពលី​ធ្វើ​ទាន​ឧទ្ទិស​កុសល​ឲ្យ​ដល់​អ្នក​ចែក​ឋាន​ទៅ​ហើយ។ ៤-រាជពលី​ជួយ​ប្រទេស​ជាតិ​ទំនុក​បម្រុង​រាជការ​ដោយ​ការ​បង់​ពន្ធ​ជា​ដើម។ ៥-​ទេវតាពលីធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​ដល់​ទេវតា​(ទេវតា​​ក៏​ត្រូវ​ការ​អនុមោទនា​នូវ​បុណ្យ​ដែរ)។ ៥.​តម្កល់​នូវ​ទក្ខិណាទាន​ដ៏​ខ្ពង់​ខ្ពស់​​ជា​ធម្មជាតិ​អំណោយ​ផល​ដ៏​ល្អ​មាន​វិបាក​ជា​សុខ​ប្រព្រឹត្ត​ទៅ​ដើម្បី​ស្ថាន​សួគ៌​ដល់​សមណព្រាហ្មណ៍​ដែល​ប្រាស​ចាក​សេចក្តី​ប្រមាទ​មិន​ជា​បុគ្គល​ស្រវឹង​តាំង​នៅ​ក្នុង​ខន្តិសោរច្ចៈ​ជា​អ្នក​អប់​រំ​ទូន្មាន​ខ្លួន។ ***កាល​ណា​បើ​ប្រើ​ប្រាស់​នូវ​ទ្រព្យ​សម្បត្តិ​សម្រេច​បាន​ជា​ប្រយោជន៍​យ៉ាង​នេះ​ហើយ​ទ្រព្យ​សម្បត្តិ​អស់​ទៅ​ក៏​សប្បាយ​ចិត្ត​ឈ្មោះ​ថា​អស់​ដោយ​ល្អ​ព្រោះ​បាន​គិត​ឃើញ​ថា​អាត្មា​អញ​បាន​ប្រើ​ប្រាស់​ភោគៈ​នោះ​ឲ្យ​ជា​ប្រយោជន៍​ត្រឹម​ត្រូវ​តាម​ហេតុ​ផលបើ​ទ្រព្យ​សម្បត្តិ​មាន​ការ​ចម្រើន​ក៏​សប្បាយ​ចិត្ត​ព្រោះ​បាន​មក​ដោយ​ការងារ​សុចរិត​ពោល​គឺ​មិន​មាន​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត​ទាំង​ត្រូវ​អស់​ទាំង​ត្រូវ​បាន។(ស្រង់​ចាក​អាទិយសូត្រ​មុណ្ឌរាជវគ្គ​អង្គុត្តរនិកាយ​បញ្ចកនិបាត)។ ប្រភព ដោយ៥០០០ឆ្នាំ
    Public date : 20, Jul 2020 (33,026 Read)
    យុវជននិង​ការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្តគឺ​ជា​ចំណង​ជើង​សៀវភៅ​មួយដែល​រៀបរៀង​ដោយ“គណៈកម្មការ​អភិវឌ្ឍន៍​សៀវភៅ​អប់រំយុវ​ជនក្នុង​វិស័យ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​”ពិនិត្យ​និង​ផ្តល់​យោបល់​ដោយ​អនុគណៈកម្មការ​សុខភាព​ផ្លូវ​ចិត្ត​ក្រសួង​សុខាភិបាលនិង​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌TPOសម្រប​សម្រួល​ការ​រៀបរៀង​និង​ចង​ក្រង​ឯកសារ​ដោយ​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទក្រសួង​អភិវឌ្ឍន៍​ជនបទសហការនឹងសមាគមរញ្ជន​ពុទ្ធិបពោធនមិត្តCamboKidsឆ្នាំ២០០៤។ ដោយ​យល់​ឃើញ​ថាសៀវភៅ​នេះ​មាន​សារ​ប្រយោជន៍​ដល់​អ្នក​អាន​គ្រប់​រូបជា​ពិសេស​យុវជនដែល​ត្រូវ​ការ​វិធីសាស្ត្រ​ក្នុង​ការ​បន្ធូរបន្ថយ​ភាពតាន​តឹងនិង​វិបត្តិ​ផ្សេង​ដែល​កើត​មាន​ជា​យថាហេតុនឹង​បាន​ជា​មាគ៌ា​ដ៏​ប្រសើរ​មួយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​ទើប​គិត​ថា​គួរ​តែ​យក​មក​ដាក់​ផ្សាយ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​ត​ទៅ។សូម​តាម​ដាន​អានដូច​មាន​សេចក្តី​ត​ទៅ​នេះ៖ អារម្ភកថា បន្ទាប់​ពី​បាន​ឆ្លង​កាត់​សង្គ្រាម​អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្ស​កន្លងមកប្រទេសកម្ពុជា​យើង​បាន​ទទួល​ការ​បាត់​បង់​យ៉ាង​ធំ​ធេង​ដែល​ពុំ​អាច​ពិពណ៌នា​បាន។ក្រោយ​ពី​ស្តារនិង​រៀប​ចំឡើង​វិញ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​សង្គម​ដែល​ទទួល​រង​ការ​ខូចខាត​បណ្តាល​មក​ពី​សង្គ្រាមប្រទេស​កម្ពុជា​បាន​ប្រែប្រួលនិង​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​នាបច្ចុប្បន្ន។ការ​រស់​នៅ​ឆ្លង​កាត់​វិបត្តិ​ផ្សេង​ៗ​រួម​និង​ការ​ប្រែ​ប្រួល​ក្នុង​សង្គម​កន្លង​មកបាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ជា​វិជ្ជមាននិង​អវិជ្ជមាន​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្នជាពិសេសបញ្ហា​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​ដូច​ជាការ​ព្រាត់ប្រាស់​ឪពុកម្តាយបងប្អូនវិនាស​ទ្រព្យសម្បត្តិការ​ធ្លាក់​ខ្លួន​ពិការនិង​ផល​ប៉ះពាល់​ជាអវិជ្ជមាន​ផ្សេង​ៗ​ដែល​បណ្តាល​មក​ពី​សង្គ្រាម​កន្លង​មក​នោះបាន​ធ្វើឲ្យ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផ្លូវ​ចិត្ត​របស់​ប្រជាជន​យើងព្រម​ទាំង​បង្កើត​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​(​វិបត្តិ​ផ្លូវ​ចិត្តឬ​បញ្ហា​ចិត្ត​សង្គម​)ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ទាំង​អស់​មាន​ស្ថានភាព​ផ្លូវ​ចិត្ត​អាប់​អួរ​ពោរពេញ​ទៅ​ដោយ​ភាព​តាន​តឹង​ចិត្ត​ជា​ប្រចាំរួម​នឹង​ក្តី​អស់សង្ឃឹម​ចំពោះ​អនាគតការ​បាក់​ទឹក​ចិត្តនិង​ការ​ភ័យ​ខ្លាច​ជានិច្ច​ក្នុង​ជិវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ បញ្ហា​ដូច​បាន​រៀបរាប់​ខាង​ដើម​នេះក៏​បាន​ផ្ទេរ​មក​ឲ្យ​យុវជន​ជា​មនុស្ស​ជំនាន់​ថ្មី​ផង​ដែរ។បញ្ហា​ទាំង​អស់​នេះគួប​ផ្សំ​នឹង​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​ទៀត​ក្នុង​សង្គម​ដូចជាបញ្ហា​គ្រឿង​ញៀនភាព​ក្រីក្រសកម្មភាព​អនាចារ​ផ្សេងៗបាន​ធ្វើ​ឲ្យ​យុវជន​ទទួល​រង​ការ​ផ្ទេរ​នូវ​ការ​​ប៉ះ​ទង្គិច​ផ្លូវ​​ចិត្តនិង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ៗ​ដោយ​ផ្ទាល់​ផង​ដែរ។ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្តនិង​បញ្ហា​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ជា​ទូទៅអាច​បង្ក​ឲ្យ​យុវជន​ជា​មនុស្ស​ជំនាន់​ថ្មីមាន​ស្ថានភាព​ផ្លូវ​ចិត្ត​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សានិង​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​សង្គម។ ក្នុង​គោល​បំណង​ជួយ​ឲ្យ​យុវជន​របស់​យើង​យល់​ដឹង​ជា​មូលដ្ឋាន​អំពី​បញ្ហា​ផ្លូវចិត្តនិងវិធី​ដោះ​ស្រាយទើប​គណៈកម្មការ​អភិវឌ្ឍន៍​សៀវភៅ​អប់រំ​យុវជនក្នុង​វិស័យ​ថែទាំ​សុខភាព​ផ្លូវ​ចិត្តបាន​រៀបរៀង​ឯកសារ​នេះ​ឡើង​ដើម្បី​ជួយ​យុវជន​គ្រប់​រូប​ឲ្យ​យល់​បាន​ជា​មូលដ្ឋាន​នូវ​វិធី​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន។កម្មវិធី​អប់រំ​យុវជនក្នុង​វិស័យ​ថែទាំ​សុខ​ភាព​ផ្លូវ​ចិត្តនឹង​ត្រូវ​ស្នើ​ទៅ​ស្ថាប័ន​រាជរដ្ឋាភិបាលរួម​មាន​ក្រសួង​អប់រំយុវជននិង​កីឡាព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយក៏​ដូចជា​ធ្វើការ​បញ្ជ្រាប​ចូល​ក្នុង​កម្ម​វិធី​សិក្សា។កម្មវត្ថុ​សំខាន់​គឺធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​មានសុខភាព​ផ្លូវ​ចិត្ត​ល្អប្រសើរបង្កើត​បាន​នូវ​សន្តិភាព​ផ្លូវ​ចិត្តដេល​ជា​កត្តាបញ្ចៀស​បាន​នូវ​អំពើ​ហិង្សានិង​សង្គ្រាមដែល​អាច​កើត​ឡើង​ជាយថាហេតុ​ចំពោះ​មនុស្ស​ជំនាន់​ថ្មី។ គណៈកម្មការនិពន្ធ _______________ មាតិកា ជំពូកទីI-និយមន័យ​ទូទៅ​នៃ​សុខភាពផ្លូវចិត្ត ជំពូកទីII-បញ្ហាផ្លូវចិត្តជំងឺផ្លូវចិត្តនិងការថែទាំ ផ្នែកទី១-ការ​តាន​តឹង​ចិត្ត ផ្នែកទី២-ការ​ធ្លាក់​ទឹក​ចិត្តនិង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ផ្នែកទី៣-ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្តនិង​ផ្លូវកាយ ជំពូកទីIII-ការ​សម្រាក​ចិត្ត-កាយនិង​ការ​កសាង​កម្លាំង​ចិត្ត​រឹងមាំ ផ្នែកទី១-លំហាត់​សម្រាក​ចិត្ត-កាយ ផ្នែកទី២-ការ​កសាង​កម្លាំងចិត្ត​រឹងមាំ អានអត្ថបទទាំងស្រុងសូមចុចទីនេះ ដោយ៥០០០ឆ្នាំ
    Public date : 20, Jul 2020 (53,422 Read)
    សិល្ប៍សាស្ត្រ​នៃ​ការ​រស់​នៅ“វិបស្សនាកម្មដ្ឋាន” មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ខំ​ស្វែង​រក​សន្តិភាពនិងសុខដុមរមនាពី​ព្រោះ​គេ​ចេះ​តែ​ខ្វះ​សេចក្តី​សុខ​នេះ​នៅ​ក្នុង​ជីវភាព​រស់​នៅ​សព្វ​ថ្ងៃ។មាន​ពេល​ខ្លះ​គេ​ជួប​ប្រទះ​នឹង​ភាព​ឣន្ទះ​ឣន្ទែង,សេចក្តី​ក្តៅ​ក្រហាយភាព​មិន​ស្រុះស្រួល​គ្នា។ហើយ​កាល​ណា​គេ​រង​ទុក្ខគេ​មិន​រក្សា​វា​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេគេ​តែង​តែ​ចែក​វា​ទៅ​ឲ្យ​ឣ្នកដទៃ​ផង​ដែរ។ទុក្ខ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បរិយាកាស​នៅ​ជុំ​វិញ​មនុស្ស​រងទុក្ខ។មនុស្ស​គ្រប់​គ្នា​ដែល​ចូល​មក​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​នេះនឹង​ប្រែ​ទៅ​ជា​ក្តៅ​ក្រហាយទៅ​ជា​ឣន្ទះ​ឣន្ទែង​ដែរ។របៀប​រស់​នៅ​បែប​នេះ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ។ មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​រស់​នៅ​ដោយ​សន្តិភាពជា​មួយ​ខ្លួន​ឯង​ផងជា​មួយ​ឣ្នក​ឯទៀត​ផង។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយមនុស្ស​លោក​ជា​ជន​សង្គមគេ​ត្រូវ​តែ​រស់​នៅ​ក្នុង​សង្គមគេ​ត្រូវ​រស់និងប្រាស្រ័យ​ទាក់ទង​ជា​មួយ​ឣ្នក​ឯទៀត។តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​រស់​នៅ​ដោយ​សន្តិភាព?តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេចដើម្បី​ស្ថិត​នៅ​ដោយ​សុខ​ដុម​រមនា​ជា​មួយ​ខ្លួន​យើងហើយ​រក្សា​ឲ្យ​មាន​សន្តិភាពនិងសុខដុមរមនា​នៅ​ជុំ​វិញ​ខ្លួន​យើង​ផងដើម្បី​ឲ្យ​ឣ្នក​ដទៃ​ឣាច​រស់​នៅ​ដោយ​សន្តិភាពនិងសុខដុមរមនា​ផង​ដែរ? ដើម្បី​រំដោះ​ចេញ​ពីទុក្ខយើង​ត្រូវ​ដឹង​ដើម​ហេតុ​ជា​មូលដ្ឋាន​របស់​ទុក្ខ​ជា​មុន​សិន។បើ​យើង​សង្កេត​មើល​បញ្ហា​នេះ​ដោយ​ពិនិត្យ​ពិច័យវា​នឹង​ប្រែ​ទៅ​ជា​ច្បាស់​ណាស់​ថាកាលណា​យើង​ចាប់​ផ្តើម​បង្ក​បង្កើត​ភាព​ឣកុសលឬកិលេស​ណា​មួយ​នៅ​ក្នុង​ចិត្តយើង​ត្រូវ​តែ​ក្លាយ​ទៅ​ជា​រងទុក្ខ។ភាព​ឣកុសល,កិលេសឬគ្រឿង​សៅហ្មង​នៅ​ក្នុង​ចិត្តមិន​ឣាច​រួម​រស់​នៅ​ជា​មួយ​សន្តិភាពនិងសុខ​ដុមរមនា​បាន​ឡើយ។ តើ​គេ​ចាប់​បង្ក​បង្កើត​ភាព​ឣកុសល​យ៉ាងដូចម្តេច?ដោយ​សារ​ការ​សង្កេត​មើល​ដោយ​ពិនិត្យ​ពិច័យវា​នឹង​ប្រែ​ទៅ​ជាច្បាស់​ណាស់​ថាកាល​ណា​យើង​ឃើញ​នរណា​ម្នាក់​មាន​ចរិយា​មារយាទ​ដែល​យើង​មិន​ចូល​ចិត្ត,កាល​ណា​យើង​ឃើញ​វត្ថុ​ឣ្វី​មួយ​ដែល​យើង​មិន​ចូល​ចិត្ត​កើត​ឡើងយើង​នឹង​ក្លាយ​ទៅ​ជា​មិន​សប្បាយ។របស់​មិន​ចង់​បាន​កើត​ឡើងនោះ​យើង​បង្កើត​ភាព​តាន​តឹង​នៅ​ក្នុង​ខ្លួន។របស់​ចង់​បាន​មិន​កើត​ឡើងឬឧបសគ្គ​ខ្លះ​មក​រារាំងនោះ​យើង​ក៏​បង្កើត​ភាព​តាន​តឹង​នៅ​ក្នុង​ខ្លួន​ដែរ។យើង​ចាប់​ចង​ចំណង​នៅ​ក្នុង​ខ្លួន។នៅ​ក្នុង​ជីវភាព​ទាំង​មូលរបស់​មិន​ចង់​បាន​ចេះ​តែ​កើត​ឡើងរី​ឯ​របស់​ចង់​បាន​វិញជួនកាល​វា​កើត​ឡើងជួន​កាល​វា​មិន​កើត​ឡើង​ទេ។ដំណើរ​ប្រតិកម្ម​បង្កើត​បាន​ជា​ចំណង​មួយ​យ៉ាង​មាំដែល​ចេះ​តែ​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​ចិត្តនិងរចនា​សម្ព័ន្ធ​កាយ​ទាំង​មូល​មាន​ភាព​តាន​តឹង​យ៉ាង​ខ្លាំងពោរពេញ​ដោយ​ភាព​ឣកុសលនាំ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​រងទុក្ខ។ ឥឡូវ​នេះ​មាន​ដំណោះ​ស្រាយ​មួយ​សម្រាប់​បញ្ហា​ហ្នឹងគឺ​ថា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើង​នៅ​ក្នុង​ជីវភាព​របស់​យើងហើយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​របស់​ដែលយើង​ចង់​បាន​ចេះ​តែ​កើត​ឡើង​ដូច​បំណង។យើង​ត្រូវ​តែ​មាន​ឥទ្ធិពល​បែប​នេះ​ឬ​មួយ​ត្រូវ​តែ​នរណា​ម្នាក់​មាន​ឥទ្ធិពល​បែប​នេះ​មក​ជួយ​យើងធ្វើ​កុំ​ឲ្យ​របស់​ដែល​យើង​មិន​ចង់​បាន​កើត​ឡើងហើយ​របស់​ដែល​យើង​ចង់​បាន​ចេះ​តែ​កើត​ឡើង។ប៉ុន្តែ​នេះ​ជា​ការ​ដែល​គេ​មិន​ឣាច​ធ្វើ​បាន​ឡើយ។នៅ​ក្នុង​លោក​នេះគ្មាន​នរណា​ម្នាក់​ចេះ​តែ​បាន​ឣ្វី​ៗ​ដូច​បំណង​ឡើយគ្មាន​របស់​ឣ្វី​នៅ​ក្នុង​ជីវិត​នេះ​ចេះ​តែ​កើត​ឡើង​ដូច​សេចក្តី​ប្រាថ្នាដោយ​ឥត​មាន​របស់​មិន​ចង់​បាន​កើត​ឡើង​ទេ។ផ្ទុយ​ទៅ​វិញឣ្វី​ៗ​ចេះ​តែ​កើត​ឡើង​ខុស​ពី​បំណងខុស​ពី​សេចក្តី​ប្រាថ្នា​របស់​យើង​ជានិច្ច។ដូច្នេះបញ្ហា​គឺ​ថាតើ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​កុំ​ឲ្យ​មាន​ប្រតិកម្ម​ដោយ​ងងឹត​ងងល់​ចំពោះ​របស់​ដែល​យើង​មិន​ចូល​ចិត្ត​នេះ?តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​កុំ​ឲ្យ​​យើង​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ចិត្តហើយ​ស្ថិត​នៅ​ដោយ​សន្តិភាពនិងសុខ​ដុមរមនា​បាន? នៅ​ប្រទេស​ឥណ្ឌាក៏​ដូចជា​នៅ​ប្រទេស​ឯទៀត​ៗ​ដែរឣរិយបុគ្គល​ទាំងឡាយ​ក្នុង​សម័យ​​បុរាណបាន​សិក្សា​បញ្ហា​ទុក្ខ​របស់​មនុស្ស​នេះហើយ​បាន​រក​ឃើញ​ដំណោះ​ស្រាយ​មួ​យ​៖បើ​របស់​ឣ្វី​មួយ​ដែល​គេ​មិន​ចង់​បាន​កើត​ឡើងហើយ​គេ​ចាប់​ធ្វើ​ប្រតិកម្ម​ដោយ​បង្ក​បង្កើត​កំហឹង,ការ​ភ័យ​ខ្លាចឬភាពឣកុសល​ណា​មួយនុ៎ះ​គេ​ត្រូវ​តែ​ប្រញាប់​បង្វែរ​ចិត្ត​ទៅ​លើ​របស់​ផ្សេងដូច​ជា​គេ​ក្រោកឈរ​ឡើងយក​ទឹក​មួយ​កែវមក​ផឹក។ដូច្នេះ​កំហឹង​របស់​គេ​មិន​បង្កើន​ចំនួន​ឡើយផ្ទុយ​ទៅ​វិញ​វា​ថមថយ​កម្លាំង។បើ​មិន​ដូច្នោះ​ទេ​គេ​ចាប់​រាប់១​,​២​,​៣​,​៤-១​,​២​,​៣​,​៤ឬគេ​ទន្ទេញ​ពាក្យ​មួយ​ម៉ាត់ឬមួយ​ប្រយោគឬមន្ត​ឣ្វី​មួយឬគេ​ទន្ទេញ​ឈ្មោះ​ព្រះឣាទិទេពឬបុគ្គល​បរិសុទ្ធ​ណា​មួយ​ដែល​គេ​គោរព​បូជា។ចិត្ត​របស់​គេ​នឹង​ត្រូវ​ងាក​ចេញ​ទៅ​ទី​ផ្សេងហើយ​គេ​នឹង​បាន​ចេញ​ផុត​មួយ​កម្រិត​ពី​ភាព​ឣកុសលពី​កំហឹង​នេះ។ ដំណោះ​ស្រាយនេះ​មាន​ប្រសិទ្ធិ​ភាពហើយ​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព​តទៅ​ទៀត។ដោយ​សារ​របៀប​នេះចិត្ត​ហាក់​ដូច​ជា​បាន​រំដោះ​ពី​ភាព​ឣន្ទះឣន្ទែង។ប៉ុន្តែ​តាម​ការ​ពិតដំណោះ​ស្រាយ​នេះ​មាន​ប្រសិទ្ធិ​ភាព​តែ​ត្រឹម​ថ្នាក់​សើរៗលើ​របស់​ចិត្ត​ប៉ុណ្ណោះ។ដោយ​សារ​ការ​បង្វែរ​សតិ​នេះគេ​ត្រូវ​រុញ​ភាព​ឣកុសល​ឲ្យ​ចូល​ជ្រៅ​ទៅ​ក្នុង​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្ត។ហើយ​នៅ​ថ្នាក់​ហ្នឹងគេ​ត្រូវ​បន្ត​បង្ក​បង្កើតនិងបង្កើន​ចំនួន​កិលេស​ដដែល​នេះ។នៅ​ផ្ទៃ​ខាង​លើមាន​ស្រទាប់​សន្តិភាពនិងសុខ​ដុម​រមនា​ពិត​មែនប៉ុន្តែ​នៅ​ទី​ជម្រៅ​នៃ​ចិត្តមាន​ភ្នំ​ភ្លើង​ដេក​សម្ងំ​នៃ​ភាព​ឣកុសល​ដែល​គេ​បាន​សន្ធប់​ចោល។ទោះ​យូរ​ឬ​ឆាប់ភ្នំ​ភ្លើង​ដេក​សម្ងំ​នេះ​នឹង​ផ្ទុះ​ចេញ​មក​យ៉ាង​ខ្លាំង។ ឣ្នក​រុក​រក​សេចក្តី​ពិត​ខាង​ក្នុង​ដទៃ​ទៀតបាន​ចូល​ជ្រៅ​ថែម​ទៀតហើយ​បាន​រក​ឃើញ​ថាដោយ​សារ​ការ​ពិសោធន៍​ឃើញ​ការ​ពិត​ឣំពី​ចិត្តនិងកាយ​នៅ​ក្នុង​ខ្លួនគេ​បាន​ទទួល​ស្គាល់​ថាការ​បង្វែរ​ចិត្ត​គឺ​គ្រាន់​តែ​ជា​ការ​រត់​គេច​ពី​បញ្ហា​តែ​ប៉ុណ្ណោះ។ប៉ុន្តែ​ការ​គេច​វេះ​មិន​មែន​ជា​ការ​ដោះ​ស្រាយ​ទេ។គេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​បញ្ហា។កាល​ណា​មាន​ភាព​ឣកុសល​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្តសូម​គ្រាន់​តែ​ពិនិត្យ​មើល​សូម​គ្រាន់​តែ​ប្រឈម​មុខ​នឹង​ភាព​ឣកុសល​នេះ​ប៉ុណ្ណោះ។នៅ​ពេល​ណា​ដែល​គេ​ចាប់​ផ្តើម​ពិនិត្យ​មើលកិលេស​ណា​មួយ​ភ្លាមកិលេស​នេះ​នឹង​ចាប់​ថមថយ​កម្លាំងរួច​ហើយ​វា​នឹង​ត្រូវ​ស្វិត​ស្រពោន​ឣស់​បន្តិច​ម្តង​ៗ។ ដំណោះ​ស្រាយ​មួយ​យ៉ាង​ប្រសើរ​គឺ​ការ​ចៀស​វាង​ចុង​បំផុត​ទាំង​ពីរ​ខាង​គឺការ​សន្ធប់​ចោលនិងការ​បណ្តោយ​ឲ្យ​ប្រព្រឹត្ត​តាម​ចិត្ត។ការ​រក្សា​ទុក​ភាព​ឣកុសលនៅ​ក្នុង​ទី​ជម្រៅ​នៃ​ចិត្តមិន​ឣាច​ធ្វើ​ឲ្យ​វា​ដាច់​ឫស​គល់​បាន​ឡើយ។ហើយ​ការ​បណ្តោយ​ឲ្យ​ភាព​ឣកុសល​នេះ​បញ្ចេញ​ឲ្យ​ឃើញ​តាម​ឣំពើ​ដោយ​កាយឬដោយ​វាចាក៏​គ្រាន់​តែ​នឹង​បង្កើត​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ប៉ុណ្ណោះ។ប៉ុន្តែ​បើ​គេ​គ្រាន់​តែ​ពិនិត្យ​មើល​នុ៎ះកិលេស​នឹង​ត្រូវ​វិនាស​បាត់ហើយគេ​បាន​ធ្វើ​ឲ្យ​ភាព​ឣកុសល​នេះ​ដាច់​ឫស​គល់គេ​នឹង​បាន​រួច​ចេញ​ផុត​ពីកិលេស​នេះ។ រឿង​នេះ​ហាក់​ដូចជា​ឣស្ចារ្យ​ណាស់។ប៉ុន្តែ​តើ​គេ​ឣាច​នឹង​យក​វា​មក​ឣនុវត្ត​បាន​ឬ​ទេ?គេ​មិន​ឣាច​ប្រឈម​មុខ​នឹង​កិលេស​បាន​ដោយ​ងាយ​ទេ។កាល​ណា​កំហឹង​កើត​ឡើងវា​នឹង​គ្រប​សង្កត់​មក​លើ​យើង​យ៉ាង​ឆាប់​រហ័សមិន​ឲ្យ​យើង​បាន​ដឹង​ខ្លួន​ជា​មុន​ផង។ដូច្នេះកាល​ណា​កំហឹង​គ្រប​សង្កត់​មក​លើ​យើង​ហើយយើង​នឹង​ប្រព្រឹត្ត​ឣំពើ​ខ្លះ​ដោយ​កាយឬដោយ​វាចាដែល​ធ្វើ​ឲ្យ​មាន​ទុក្ខ​ដល់​ខ្លួន​ឯងនិ​ងដល់​ឣ្នក​ដទៃ។ក្រោយ​មកកាល​ណា​កំហឹង​បាន​កន្លង​ផុត​ទៅយើង​ក៏​តាំង​យំ​យែក​សោកហើយ​មាន​ការសោក​ស្តាយខំ​សុំទោស​គេ​ឯងឬសុំទោស​ព្រះឣាទិទេព៖ឱ!ព្រះម្ចាស់​ថ្លៃ​ឣើយ!ខ្ញុំ​ខុស​ហើយសុំ​ឣត់ទោស​ឲ្យ​ខ្ញុំ​ផង!ប៉ុន្តែ​នៅ​ពេល​ក្រោយ​ទៀតក្នុង​ស្ថានភាព​ដដែល​ដូច​គ្នាយើង​នៅ​តែ​ធ្វើ​ប្រតិកម្ម​ដដែល​សារ​ថ្មី​ទៀត។ការ​សោក​ស្តាយ​ទាំង​ប៉ុន្មាន​គ្មាន​ប្រយោជន៍​ឣ្វី​សោះ។ ការណ៍​ដែល​ពិបាក​គឺ​មក​ពី​យើង​មិន​ដឹង​ខ្លួន​ថា​តើ​នៅ​ពេល​ណា​កិលេស​នឹង​ចាប់​កើត​ឡើង។កិលេស​ចាប់​កើត​ឡើង​នៅ​ថ្នាក់​ទី​ជម្រៅ​នៃ​ចិត្តហើយ​នៅ​ពេល​ដែល​វា​ឡើង​មក​ដល់​ថ្នាក់​ខាង​លើវា​មាន​កម្លាំង​ខ្លាំង​ណាស់វា​គ្រប​សង្កត់​លើ​យើងនិងធ្វើ​ឲ្យ​យើង​មិន​ឣាច​ពិនិត្យ​មើល​វា​បាន​ឡើយ​។ ឧបមាថាខ្ញុំ​ជួល​លេខាធិការ​ផ្ទាល់​ខ្លួន​ម្នាក់។ហើយ​កាល​ណា​កំហឹង​កើត​ឡើងលេខា​ធិការ​នោះ​ប្រាប់​ខ្ញុំថា៖“នែលោក!កំហឹង​កើត​ឡើង​ហើយ!”ប៉ុន្តែ​ដោយ​មក​ពី​ខ្ញុំ​មិន​ឣាច​ដឹង​បាន​ថាតើ​កំហឹង​នឹង​កើត​នៅ​ពេល​ណាម៉ោង​ណា​ឲ្យ​ពិត​ប្រាកដ​នោះដូច្នេះ​ខ្ញុំ​ត្រូវ​តែ​មាន​លេខាធិការ​ផ្ទាល់​ខ្លួន៣នាក់សម្រាប់​ផ្លាស់​ប្តូរ​វេន​គ្នា​បី​ដង​ក្នុង២៤ម៉ោង។ឧបមាថាខ្ញុំ​មាន​លុយ​សម្រាប់​ធ្វើការ​ចំណាយ​បែប​នេះ​ចុះហើយ​កំហឹង​ក៏​ចាប់​ផ្តើម​ឡើង។ភ្លាម​នោះលេខា​ធិការ​ក៏​ប្រាប់​ខ្ញុំ​ថា​៖“នែ​លោកមើល​ហ្ន៎!កំហឹង​កើត​ឡើង​ហើយ!”។ការ​ជា​ដំបូង​ដែល​ខ្ញុំ​ធ្វើ​គឺខ្ញុំ​ស្តី​បន្ទោស​លេខា​ធិការ​នេះ៖“យី!ឯង​ឆ្កួត​ទេ​ឬ​ឣី?ឯង​ស្មាន​ថា​ឣញ​ចេញ​លុយ​ដើម្បី​ឲ្យ​ឯង​មក​បង្រៀន​ឣញ​ដូច្នេះ​ឬ​?”។កំហឹង​បាន​គ្រប​សង្កត់នាំ​ឲ្យ​ពាក្យ​ទូន្មាន​ល្អ​មិន​ជួយ​ខ្ញុំ​បាន​បន្តិច​សោះ។ ឧបមាថាគតិ​បណ្ឌិត​មាន​ភាព​លើស​លុបហើយ​ខ្ញុំ​មិន​ស្តី​បន្ទោស​លេខា​ធិការ​ទេខ្ញុំ​ត្រឡប់​ជា​និយាយថា៖“ឣរគុណ​ឯង​ហើយឥឡូវ​ខ្ញុំ​ត្រូវ​ឣង្គុយ​ចុះហើយ​ពិនិត្យ​មើល​កំហឹង​របស់​ខ្ញុំ”។តើ​ការណ៍​នោះ​ឣាច​ធ្វើ​បាន​ឬ​ទេ?គ្រាន់​តែ​ខ្ញុំ​ធ្មេច​ភ្នែកហើយ​សាក​ល្បង​ពិនិត្យ​មើល​កំហឹង​ភ្លាមមូល​ហេតុ​នៃ​កំហឹងមនុស្សឬឧប្បត្តិ​ហេតុ​ដែល​នាំ​ឲ្យ​មាន​កំហឹងនឹង​ចូល​មក​ក្នុង​ចិត្ត​ភ្លាម។ដោយ​ហេតុ​នេះខ្ញុំ​មិន​ពិនិត្យ​មើល​កំហឹង​ទេខ្ញុំ​គ្រាន់​តែ​ពិនិត្យ​មើល​ថ្នាំ​ដាស់​កំហឹង​នៅ​ខាង​ក្រៅ​ប៉ុណ្ណោះ។ការណ៍​នេះ​នឹង​គ្រាន់​តែ​បង្កើន​កម្លាំង​កំហឹង​ឲ្យ​ខ្លាំង​ថែម​ទៀត​ប៉ុណ្ណោះ។ដូច្នេះ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ការ​ពិនិត្យ​មើល​ភាព​ឣកុសលមើល​ការ​រំជួល​ចិត្ត​ដែល​ជា​របស់​ឥត​រូបដោយ​ឥត​គិត​​ពី​វត្ថុ​ខាង​ក្រៅ​ដែល​នាំ​ឲ្យ​កើត​ភាព​ឣកុសល​នេះ​ជា​ការ​ពិបាក​ណាស់។ ប៉ុន្តែចំពោះ​លោក​ដែល​បាន​ទៅ​ដល់​សេចក្តី​ពិត​ចុង​បំផុត“បរមត្ថសច្ច:”លោក​បាន​រក​ឃើញ​ដំណោះ​ស្រាយ​ពិត​ប្រាកដ​មួយ។លោក​បាន​រក​ឃើញ​ថាកាល​ណា​កិលេស​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ចិត្តមាន​របស់​ពីរ​ត្រូវ​កើត​ឡើង​ព្រម​គ្នា​នៅ​ក្នុង​កាយ។របស់​មួយ​គឺដង្ហើម​ប្រែ​ខុស​ពី​ធម្មតា។កាល​ណា​មាន​ភាព​ឣកុសល​ណា​មួយ​នៅ​ក្នុង​ចិត្តយើង​ចាប់​ដក​ដង្ហើម​ខ្លាំង​ជាង​មុន។នេះ​ជា​ការ​ស្រួល​ពិនិត្យ​មើល​ណាស់។នៅ​ថ្នាក់​ល្អិត​ល្អន់​ជាង​នេះមាន​ជាតិ​ជីវ​គីមី​ខ្លះ​ចាប់​ផ្តើម​កើត​ឡើង​នៅ​ក្នុង​កាយ​នាំឲ្យ​មាន​វេទនា​ផ្សេង​ៗ។កិលេស​នី​មួយ​ៗ​នឹង​បង្ក​​បង្កើត​វេទនា​បែប​ណា​មួយ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កាយ។ នេះ​ជា​ដំណោះ​ស្រាយ​មួយ​ដែល​ស្រួល​បដិបត្តិ។មនុស្ស​ធម្មតា​មិន​ឣាច​ពិនិត្យ​មើល​កិលេស​នៃ​ចិត្ត​ដែល​ជា​របស់​ឥតរូបដូច​ជា​ការ​ភ័យខ្លាច,កំហឹងឬតណ្ហា​បាន​ទេ។ប៉ុន្តែដោយ​សារ​ការ​ហាត់​ហ្វឺក​ហ្វឺននិងការ​បដិបត្តិ​ដោយ​ត្រឹម​ត្រូវគេ​ឣាច​ពិនិត្យ​មើល​ដង្ហើមនិងវេទនា​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ងាយ។ដង្ហើមនិងវេទនាទាំង​ពីរ​នេះ​មាន​ការ​ទាក់​ទង​ផ្ទាល់​ជា​មួយ​នឹង​កិលេស​នៃ​ចិត្ត។ ដង្ហើមនិងវេទនានឹង​ជួយ​យើង​តាម​របៀប​ពីរ​យ៉ាង។ជា​បឋមរបស់​ទាំង​ពីរ​នេះ​ដើរ​តួជា​លេខា​ធិការ​ផ្ទាល់។នៅ​ពេល​ដែល​កិលេស​មួយ​ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ភ្លាមដង្ហើម​នឹង​បាត់​ភាព​ធម្មតាវា​នឹង​ចាប់​ផ្តើម​ស្រែក​ថា៖“មើល​ចុះ!មាន​ឣ្វី​មួយ​មិន​ស្រួល​កើត​ឡើង​ហើយ!”យើង​មិន​ឣាច​ស្តី​បន្ទោស​ដង្ហើម​បាន​ទេ។យើង​ត្រូវ​តែទទួល​ស្តាប់​សេចក្តី​ព្រមាន​នេះ។ដូច​គ្នា​នេះ​ដែរវេទនា​នឹង​ប្រាប់​យើង​ថា​មាន​ឣ្វី​មួយ​ដើរ​មិន​ស្រួល​ហើយ។ដោយ​បាន​ទទួល​សេចក្តី​ព្រមានយើង​ក៏​ចាប់​ផ្តើម​ពិនិត្យ​មើល​ដង្ហើមមើល​វេទនាហើយ​យើង​នឹង​សង្កេតឃើញ​យ៉ាង​រហ័ស​ថាកិលេស​ត្រូវ​វិនាស​បាត់​ទៅ​វិញ។ បាតុ​ភូត​នៃ​ចិត្តនិងកាយ​នេះគឺ​ដូច​ជា​ប្រាក់​កាក់​ទាំង​ពីរ​ចំហៀងម្ខាង​គឺ​គំនិតឬការ​រំជួល​ចិត្តដែល​កើត​ឡើង​នៅ​ក្នុង​ចិត្ត។ចំហៀង​ម្ខាង​ទៀត​គឺ​ដង្ហើមនិងវេទនា​នៅ​ក្នុង​កាយ។គំនិតឬការ​រំជួល​ចិត្ត​ទាំង​ឡាយកិលេស​ទាំង​ឡាយ​ដែល​កើត​ឡើង​នឹង​បញ្ចេញ​ឲ្យ​ឃើញ​ជាក់​ស្តែង​នៅ​ក្នុង​ដង្ហើមនិងវេទនា​ក្នុង​ខណៈ​នោះ។ដូច្នេះដោយ​សារ​បាន​ពិនិត្យ​មើល​ដង្ហើមឬវេទនាយើង​បាន​ពិនិត្យ​មើល​កិលេស​ដោយ​ត្រង់​ចំផ្ទាល់​តែម្តង។ជំនួស​ការ​រត់​គេច​ចេញ​ពី​បញ្ហាយើង​ប្រឈម​មុខ​តទល់​នឹង​សេចក្តី​ពិតតាម​សភាព​ពិត​របស់​វា។ពេល​នោះយើង​នឹង​សង្កេត​ឃើញ​ថាកិលេសថយ​កម្លាំងហើយ​មិន​ឣាច​គ្រប​សង្កត់​មក​លើ​យើង​បាន​ដូច​កាល​មុន​ទៀត​ទេ។បើ​យើង​ចេះ​តែ​ព្យាយាម​ធ្វើ​ត​ៗ​ទៅកិលេស​នឹង​ត្រូវ​វិនាស​បាត់​ឣស់ហើយ​យើង​នឹង​ចាប់​រស់​នៅដោយ​សន្តិភាពនិងសុភមង្គលគឺ​ជា​ជីវិត​មួយ​ដែល​រួច​ផុត​ពី​កិលេស​ផ្សេងៗ។ តាម​របៀប​នេះបច្ចេក​ទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នឹង​បង្ហាញ​យើង​ឲ្យ​ឃើញ​ការ​ពិត​ក្នុង​ទិដ្ឋភាព​ពីរ​គឺនៅ​ខាង​ក្នុងនិងនៅ​ខាង​ក្រៅ។កាល​ពី​មុនយើង​ចេះ​តែ​មើល​ទៅ​ក្រៅ​ដោយ​ភ្លេច​សេចក្តី​ពិត​នៅ​ខាង​ក្នុង។យើង​ចេះ​តែ​មើល​ទៅ​ក្រៅដើម្បី​រក​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ។យើង​ចេះ​តែ​បន្ទោសហើយ​ខំ​ផ្លាស់​ប្តូរ​ការ​ពិត​នៅ​ខាង​ក្រៅ។ដោយ​មិន​ដឹង​ការ​ពិត​នៅ​ខាង​ក្នុងយើង​មិន​ដែល​យល់​សោះ​ថាដើម​ហេតុ​នៃ​ទុក្ខ​ស្ថិត​នៅ​ខាង​ក្នុងគឺ​ជា​ប្រតិកម្ម​ងងឹត​ងងល់​របស់​យើង​តប​នឹង​វេទនា​ជា​សុខនិងជា​ទុក្ខ​ឯណោះ​ទៅ​វិញ​ទេ។ ឥឡូវ​នេះដោយ​សារ​ការ​ហាត់​ហ្វឹក​ហ្វឺនយើង​ឣាច​មើល​ឃើញ​មុខ​ម្ខាង​ទៀត​នៃ​ប្រាក់​កាក់យើង​ឣាច​មាន​សតិ​ដឹង​ឣំពី​ដង្ហើមនិងឣំពី​ឣ្វី​ៗ​ដែល​កើត​ឡើង​នៅ​ខាង​ក្នុង​ផង​ដែរ។ទោះ​ជា​ឣ្វី​ក៏​ដោយឬ​មួយ​ដង្ហើមឬ​មួយ​វេទនាយើង​គ្រាន់​តែ​ហាត់​រៀន​ពិនិត្យ​មើល​វាដោយ​មិន​បាត់​លំ​នឹង​ចិត្ត​ប៉ុណ្ណោះ។យើង​ឈប់​ធ្វើ​ប្រតិកម្មឈប់​បង្កើន​ភាព​រងទុក្ខ។ផ្ទុយ​ទៅ​វិញយើង​បណ្តោយ​ឲ្យ​កិលេស​ចេញ​មកហើយ​វិនាស​បាត់​ទៅ​វិញ។ បើ​គេ​បដិបត្តិ​បច្ចេក​ទេស​នេះ​បាន​ច្រើន​ប៉ុណ្ណាភាព​ឣកុសល​ទាំងឡាយ​ក៏​នឹង​ត្រូវ​រលាយ​បាន​ឆាប់​រហ័ស​ប៉ុណ្ណោះ​ដែរ។បន្តិច​ម្តងៗចិត្ត​នឹង​ត្រូវ​បាន​រំដោះ​ចេញ​ពី​កិលេស​ទាំងឡាយ​ហើយ​ប្រែ​ទៅ​ជា​បរិសុទ្ធ។ចិត្ត​បរិសុទ្ធ​តែង​ពោរពេញ​ដោយ​មេត្តា​ចំពោះ​ឣ្នក​ដទៃ​ទាំង​ឣស់ពោរ​ពេញ​ដោយ​ករុណា​ចំពោះ​ការ​ខ្វះខាតនិងទុក្ខ​សោក​របស់​ឣ្នក​ដទៃពោរពេញ​ដោយ​មុទិតា​គឺ​សេចក្តី​ត្រេកឣរ​ចំពោះ​ជោគជ័យនិងសុភមង្គល​របស់​ឣ្នក​ដទៃពោរ​ពេញ​ដោយ​ឧបេក្ខា​គឺ​ភាព​មិន​លម្អៀង​ចិត្ត​នៅ​ចំពោះ​មុខ​ស្ថានភាព​គ្រប់បែប​យ៉ាង។ កាល​ណា​គេ​បាន​ទៅ​ដល់​ដំណាក់​នេះ​ហើយលំនាំ​បែប​បទ​នៃ​ជីវភាព​ទាំង​មូល​របស់​គេ​ផ្លាស់ប្តូរ។គេ​មិន​ឣាច​ធ្វើ​ឣ្វី​មួយ​ដោយ​កាយឬដោយ​វាចា​ដែល​នាំ​ឲ្យ​ខូច​សន្តិភាពនិងសុភមង្គល​របស់​ឣ្នក​ដទៃ​បាន​ទៀត​ឡើយ។ផ្ទុយ​ទៅ​វិញចិត្ត​ដែល​មាន​លំនឹងមិន​គ្រាន់​តែ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ប៉ុណ្ណោះទេថែម​ទាំង​ជួយ​ឲ្យ​បរិយាកាស​នៅ​ជុំ​វិញ​ប្រែ​ទៅ​ជា​មាន​សុខ​សន្តិភាព​ផងដែរ។រឿង​នេះ​នឹង​ចាប់​ផ្តើម​មាន​ឥទ្ធិពល​លើ​ឣ្នកដទៃហើយ​ឣាច​ជួយ​ឣ្នក​ដទៃ​ផង​ដែរ។ ដោយ​ការ​ហាត់​រៀន​ដើម្បី​ស្ថិត​នៅ​ដោយ​មាន​លំនឹង​ចំពោះ​ឣ្វី​ៗ​ទាំង​ឣស់​ដែល​គេ​ពិសោធ​ឃើញ​ខាង​ក្នុងគេ​បណ្តុះ​បណ្តាល​ការ​មិន​ប្រកាន់​ខ្ជាប់​លើ​ឣ្វីៗទាំង​ឣស់​ដែល​គេ​ជួប​ប្រទះ​នៅ​ក្នុង​ស្ថាន​ភាព​ខាង​ក្រៅ​ថែម​ទៀត​ផង។ប៉ុន្តែ​ការ​មិន​ប្រកាន់​ខ្ជាប់​នេះ​មិន​មែន​ជា​ការ​គេច​វេះឬការ​ព្រងើ​យក​ន្តើយ​ចំពោះ​បញ្ហា​ទាំង​ឡាយ​នៃ​លោក​នេះ​ទេ។ឣ្នក​ចម្រើន​វិបស្សនា​កម្មដ្ឋាន​ទៀងទាត់​ប្រែ​ទៅ​ជា​ឆាប់​ចាប់​ឣារម្មណ៍​ចំពោះ​ទុក្ខសោក​របស់​ឣ្នក​ដទៃហើយ​ខំ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​ជួយ​សម្រាល​ទុក្ខ​ឣ្នក​ដទៃ​តាម​របៀប​ដែល​ខ្លួន​ឣាច​ធ្វើ​ទៅ​បានគឺ​ថា​មិន​មែន​ដោយ​ភាព​ឣន្ទះ​ឣន្ទែង​ណា​មួយ​ឡើយតែ​ដោយ​ចិត្ត​ពោរ​ពេញ​ដោយ​មេត្តាករុណាមុទិតានិងឧបេក្ខា។គេ​ហាត់​រៀន​របៀប​ប្តេជ្ញា​ចិត្ត​ពេញ​ទីក្នុង​ការ​ជួយ​ឣ្នក​ដទៃហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះគេ​រក្សា​លំនឹង​ចិត្ត​ផង​ដែរ។តាម​របៀប​នេះគេ​ស្ថិត​នៅ​ដោយ​សន្តិភាពនិងសុខសប្បាយនៅ​ពេល​ដែល​គេ​ធ្វើការ​ដើម្បី​សន្តិភាពនិងសុភមង្គល​របស់​ឣ្នក​ដទៃ។ នេះ​ហើយ​ជា​ការ​បង្រៀន​របស់​ព្រះពុទ្ធ៖សិល្ប៍​សាស្ត្រ​នៃ​ការ​រស់​នៅ(របៀប​រស់​នៅ)មួយ។ព្រះឣង្គ​មិន​ដែល​បង្កើតឬប្រៀន​ប្រដៅ​សាសនាឬនិកាយ​និយម​ណាមួយ​ឡើយ។ព្រះឣង្គ​មិន​ដែល​បង្ហាត់​បង្រៀន​សាវ័ក​ឲ្យ​ប្រារឰ​ធ្វើ​ពិធី​បុណ្យពិធី​សាសនាឬទម្រង់​ការ​ងងឹត​ងងល់​ទទេ​ៗ​ឥត​ខ្លឹម​សារ​ណា​មួយ​ទេ។ផ្ទុយ​ទៅ​វិញព្រះ​អង្គ​គ្រាន់​តែ​បង្រៀន​យើង​ឲ្យ​ពិនិត្យ​មើល​ធម្មជាតិ​តាម​ភាព​ពិត​របស់​វាដោយ​ពិនិត្យ​មើល​ការ​ពិត​នៅ​ខាង​ក្នុង​តែ​ប៉ុណ្ណោះ។ដោយ​មក​ពី​ឣវិជ្ជាយើង​ចេះ​តែ​ធ្វើ​ប្រតិកម្ម​តាម​របៀប​មួយ​ដែល​ធ្វើ​ទុក្ខ​ដល់​ខ្លួន​ឯង​ផងធ្វើ​ទុក្ខ​ដល់​ឣ្នក​ដទៃ​ផង។ប៉ុន្តែ​កាល​ណា​បញ្ញា​កើត​ឡើង(បញ្ញា​ដែល​កើត​មក​ពី​ការ​ពិនិត្យ​មើល​ការ​ពិត​តាម​សភាព​ពិត)ផ្នត់​ទម្លាប់​ប្រតិកម្ម​នេះ​នឹង​ត្រូវ​វិនាស​ឣស់។កាល​ណា​យើង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹត​ងងល់នោះ​យើង​ឣាច​ធ្វើ​ឣំពើ​ពិត​ប្រាកដឣំពើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ចិត្ត​មាន​លំនឹងគឺ​ជា​ចិត្ត​ដែល​មើល​ឃើញ​ហើយ​យល់​សេចក្តី​ពិត។ឣំពើ​បែប​នេះ​សុទ្ធ​តែ​ជា​ឣំពើ​កុសលឣំពើ​បង្កើត​ផលឣំពើ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯងនិងដល់​ឣ្នក​ដទៃ។ លោក​ឣ្នក​ប្រាជ្ញ​គ្រប់​គ្នា​តែង​ទូន្មាន​ថាការ​ចាំ​បាច់​គឺ“ត្រូវ​ស្គាល់​ខ្លួន​ឯង”។យើង​ត្រូវ​តែ​ស្គាល់​ខ្លួន​ឯងមិន​មែន​គ្រាន់​តែ​នៅ​ថ្នាក់​ប្រាជ្ញា​ឈ្លាស​វៃនៅ​ថ្នាក់​គំនិតនិងនៅ​ថ្នាក់​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ។នេះ​ក៏​មិន​មែន​មាន​ន័យ​ថាត្រូវ​តែ​ទទួល​យក​ដោយ​ងងឹតងងល់​តាម​ការ​រំជួល​ចិត្តឬជំនឿ​ស៊ប់នូវ​ឣ្វី​ៗ​ដែល​ខ្លួន​គ្រាន់​តែ​បាន​ឮឬបាន​ឣាន​នោះ​ទេ។ការ​ទទួល​ស្គាល់​បែប​នេះ​មិន​គ្រប់​គ្រាន់​ឡើយ។យើង​ត្រូវ​ស្គាល់​ការ​ពិត​តាម​ការ​ពិសោធន៍។យើង​ត្រូវ​ពិសោធ​ការ​ពិត​របស់​បាតុភូត​នៃ​ចិត្តនិងកាយ​នេះ​ដោយ​ផ្ទាល់។មាន​តែ​ការ​ពិសោធន៍​នេះ​ទេ​ដែល​នឹង​ជួយ​យើង​ឲ្យ​រំដោះ​ចេញ​ពី​ទុក្ខបាន។ គឺ​ការ​ពិសោធន៍​ឃើញ​សេចក្តី​ពិត​ខាង​ក្នុង​របស់​យើង​ផ្ទាល់​នេះបច្ចេកទេស​ពិនិត្យ​មើល​ខ្លួន​ឯង​នេះ​ហើយ​ដែល​ហៅ​ថា“វិបស្សនា​កម្មដ្ឋាន”។តាម​ភាសា​នៃ​ប្រទេស​ឥណ្ឌានា​ពុទ្ធ​សម័យពាក្យបស្សនា(Passana)មាន​ន័យ​ថាមើល​ឃើញ​ដោយ​ភ្នែក​បើក​តាម​របៀប​ធម្មតា។ប៉ុន្តែ​ពាក្យវិបស្សនា(Vipassana)មាន​ន័យ​ថាពិនិត្យ​មើល​របស់​ទាំង​ឡាយ​តាម​ភាព​ពិត​របស់​វាមិន​មែន​គ្រាន់​តែ​តាម​ភាព​ប្រហាក់​ប្រហែល​ឡើយ។សេចក្តី​ពិត​តាម​ឣាការ:​ក្រៅត្រូវ​តែ​ទម្លុះ​ចូល​រហូត​ទាល់​តែ​យើង​បាន​ចូល​ទៅ​ដល់​សេចក្តី​ពិត​ទី​បំផុត​របស់​រចនាសម្ព័ន្ធ​នៃ​ចិត្តនិងកាយ​ទាំង​មូល។កាល​ណា​យើង​ពិសោធ​ឃើញ​សេចក្តី​ពិត​នេះ​ហើយនោះ​យើង​នឹង​ឈប់​ធ្វើ​ប្រតិកម្ម​ដោយ​ងងឹតងងល់យើង​លែង​បង្កើត​កិលេស​ទៀត​ហើយ។ហើយ​ដោយ​ឯកឯងកិលេស​ចាស់​នឹង​ត្រូវ​ដាច់​ឫសដាច់​គល់​បន្តិច​ម្តង​ៗ។យើង​បាន​ចេញ​ផុត​ពី​ភាព​រងទុក្ខហើយ​ពិសោធ​ឃើញ​សេចក្តី​សប្បាយ​រីករាយ​ពិតប្រាកដ។ នៅក្នុងធម្មសិក្សា​វិបស្សនា​កម្មដ្ឋានគេ​បង្រៀន​ការ​ហាត់​ហ្វឹក​ហ្វឺន​ចិត្ត​បី​ជំហាន៖ជាដំបូងគេ​វៀរចាក​ឣំពើ​ដោយ​កាយឬដោយ​វាចា​ដែល​ធ្វើឲ្យ​ខូច​សន្តិភាពនិងសុខ​ដុមរមនា​របស់​ឣ្នក​ដទៃ។គេ​មិន​ឣាច​ធ្វើការ​រំដោះ​ខ្លួន​ចេញ​ពី​កិលេស​បាន​ទេបើ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះគេ​នៅ​តែ​បន្តការ​ប្រព្រឹត្តិ​ឣំពើ​ដោយ​កាយដោយ​វាចា​ដែល​គ្រាន់​តែ​ជា​ឣំពើ​មួយ​សម្រាប់​តែ​បង្កើន​ចំនួន​កិលេស​ប៉ុណ្ណោះ។ដោយ​ហេតុ​នេះ​ច្បាប់​ធម្មចរិយា(សីល)ជា​ជំហាន​សំខាន់​ទី​១នៃ​ការ​បដិបត្តិ​នេះ។គេ​ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​ថាមិន​សម្លាប់,មិន​លួច,មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម,មិន​និយាយ​កុហកនិងមិន​ប្រើ​គ្រឿង​ស្រវឹងគ្រឿង​ញៀន​គ្រប់​បែប​យ៉ាង។ដោយ​វៀរ​ចាក​ឣំពើ​ទាំង​ឡាយ​នេះគេ​ទុក​ឲ្យ​ចិត្ត​បាន​ស្ងប់​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ត​ទៅ​ទៀត។ ជំហាន​ជា​បន្ទាប់​គឺ​ការ​បណ្តុះបណ្តាល​ការ​ធ្វើ​ម្ចាស់​លើ​ចិត្ត​ដែល​មិន​ទាន់​ផ្សាំ​នេះដោយ​បង្ហាត់​ហ្វឹក​ហ្វឺន​ចិត្ត​ឲ្យ​នៅ​ជាប់​នឹង​ឣារម្មណ៍​តែ​មួយ​គឺដង្ហើម។គេ​ត្រូវ​ខំ​រក្សា​សតិ​នៅ​លើ​ដង្ហើម​ឲ្យ​បាន​យ៉ាង​យូរ​តាម​ការ​ដែល​ឣាច​ធ្វើ​ទៅ​បាន។ការណ៍​នេះ​មិន​មែន​ជា​ការ​ហាត់​ដក​ដង្ហើម​ទេគឺ​គេ​មិន​ត្រូវ​ធ្វើ​ដង្ហើម​ឲ្យ​ដើរ​ទៀង​ទាត់​ឡើយ។ផ្ទុយ​ទៅ​វិញគេ​ត្រូវ​តែ​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ​តាម​ភាព​ពិតតាម​ភាព​ដែល​ដង្ហើម​ចូលតាម​ភាព​ដែល​ដង្ហើម​ចេញ។តាម​របៀប​នេះគេ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ថែម​ទៀតដើម្បី​កុំ​ឲ្យ​ភាព​ឣកុសល​កាច​សាហាវ​ទាំង​ឡាយ​ឣាច​គ្រប​សង្កត់​លើ​គេ​បាន។ក្នុង​ពេល​ដដែល​នោះគេ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​មូលសម្រួច​វា​ឲ្យ​មុត​ចាក់​ធ្លុះឣាច​ធ្វើ​កិច្ចការ​របស់​បញ្ញា​បាន។ ជំហាន​ទាំង​ពីរ​ខាង​ដើម​គឺការ​រស់​នៅ​ដោយ​ធម្មចរិយានិងការ​ត្រួតត្រា​លើ​ចិត្តជា​ការ​ចាំ​បាច់ហើយ​មាន​ប្រយោជន៍​ណាស់។ប៉ុន្តែ​ជំហាន​ទាំង​ពីរ​នេះ​នឹង​នាំ​ទៅ​រក​ការ​សន្ធប់​គ្រឿង​សៅ​ហ្មង​ទាំង​ឡាយលើក​លែង​តែ​គេ​ឈាន​ជំហាន​ទី​៣​ត​ទៅ​ទៀតគឺ​ការ​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ចេញ​ផុត​ពី​ភាព​ឣកុសលដោយ​បណ្តុះ​បណ្តាល​បញ្ញា​ទៅ​ក្នុង​ធម្មជាតិ​ផ្ទាល់​របស់​ខ្លួន​គេ។នេះ​ហើយ​ជាវិបស្សនាគឺ​ពិសោធ​ឃើញ​ការ​ពិត​របស់​ខ្លួន​ឯង​ផ្ទាល់​តាម​ការ​ពិនិត្យ​មើល​ដោយ​ឥត​លម្អៀងនិងដោយ​ឥត​ជាប់​ជំពាក់​ទៅ​លើ​បាតុភូត​នៃ​ចិត្តនិងកាយ​ដែល​ចេះ​តែ​ផ្លាស់​ប្តូរដែល​បញ្ចេញ​ខ្លួន​វា​មក​ជា​វេទនា​ផ្សេង​ៗ។នេះ​ជា​ធម៌(Dhamma)កំពូល​ខ្ពស់​បំផុត​នៃ​ការ​បង្រៀន​របស់​ព្រះពុទ្ធ៖ការ​ធ្វើ​ខ្លួន​ឯង​ឲ្យ​បរិសុទ្ធ​ដោយ​ការ​ពិនិត្យ​មើល​ខ្លួន​ឯង។ ការ​បង្រៀន​នេះគេ​ឣាច​បដិបត្តិ​បាន​គ្រប់​គ្នា។មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ទុក្ខ។ទុក្ខ​នេះ​ជា​ជំងឺ​សាកលដែល​ត្រូវ​ការ​ថ្នាំ​សាកលមិន​មែន​ថ្នាំ​ប្រកាន់​និកាយ​ទេ។កាល​ណា​គេ​មាន​ទុក្ខ​ដោយ​មក​ពី​កំហឹងកំហឹង​នេះ​មិន​មែន​ជា​កំហឹង​របស់​ឣ្នក​កាន់​សាសនាព្រះពុទ្ធ,កំហឹង​ហិណ្ឌូឬកំហឹង​គ្រិស្ទាន​ឡើយ។កំហឹង​គឺ​កំហឹង។កាល​ណា​គេ​ក្លាយ​ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដោយ​មក​ពី​កំហឹង​នេះភាព​ឣន្ទះ​ឣន្ទែង​នេះ​ក៏​មិន​មែន​ជា​ភាព​ឣន្ទះឣន្ទែង​របស់​ឣ្នក​កាន់​សាសនាគ្រិស្តឬភាព​ឣន្ទះឣន្ទែង​របស់​ជីហ្វឬឥស្លាម​ដែរ។ថ្នាំ​ព្យាបាល​ត្រូវ​តែ​ជា​ថ្នាំ​សាកល​ដូចគ្នា។ វិបស្សនា​គឺ​ជា​ថ្នាំ​ព្យាបាល​ហ្នឹង។គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ច្បាប់​នៃ​ការ​រស់​នៅ​ដែល​គោរព​សន្តិភាពនិងសុខ​ដុមរមនា​របស់​ឣ្នក​ដទៃ​នោះ​បាន​ឡើយ។គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការ​បណ្តុះបណ្តាលការ​ត្រួតត្រា​លើ​ចិត្ត​បាន​ទេ។គ្មាន​នរណា​ម្នាក់​ឣាច​ជំទាស់​នឹង​ការ​បណ្តុះបណ្តាល​បញ្ញា​នៅ​ក្នុង​ធម្មជាតិ​របស់​ខ្លួន​គេ​ផ្ទាល់​ដែល​ជា​ហេតុ​នាំ​ចិត្ត​ឲ្យ​ចេញ​ផុត​ពី​ភាព​ឣកុសល​ទាំង​ឡាយ​នោះ​បាន​ឡើយ។វិបស្សនា​ជា​មាគ៌ា​សាកល​មួយ។ ការ​ពិនិត្យ​មើល​ការ​ពិត​តាម​ភាព​ពិតដោយ​ពិនិត្យ​មើល​សេចក្តី​ពិត​នៅ​ខាង​ក្នុង​៖នេះ​ជា​ការ​ស្គាល់​ខ្លួន​ឯង​ផ្ទាល់​តាម​ការ​ពិសោធន៍​ពិត​ប្រាកដ។នៅ​ពេល​ដែល​គេ​បដិបត្តិ​បច្ចេកទេស​នេះគេ​ចេះតែ​បាន​រំដោះ​ចេញ​ពី​ភាព​រង​ទុក្ខ​នៃ​កិលេស​ទាំង​ឡាយតាំង​ពី​សេចក្តី​ពិត​គ្រោតគ្រាត​ខាង​ក្រៅគេ​ចូល​ទៅដល់​សេចក្តី​ពិត​ទីបំផុត​នៃ​ចិត្តនិងកាយ។រួចហើយគេ​ទៅ​ហួស​ពី​នេះ​ទៅ​ទៀតហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​មួយ​ដែល​នៅ​ហួស​ផុត​ពី​ចិត្តនិងកាយហួស​ផុត​ពី​ពេលនិងវេហាស៍ហួស​ផុត​ពី​វិស័យ​នៃ​ភាព​ប្រែប្រួល​ជា​លោកីយ៍​នេះគឺ​សេចក្តី​ពិត​នៃ​ការ​រួច​រដោះ​ទាំង​ស្រុង​ចេញ​ពី​កិលេសចេញ​ពី​គ្រឿង​សៅ​ហ្មងនិងចេញ​ពី​ទុក្ខ​គ្រប់​បែប​គ្រប់​យ៉ាង។ទោះ​បី​គេ​ឲ្យ​ឈ្មោះ​សេចក្តី​ពិត​ចុង​បំផុត​នេះ​ថា​ជា​ឣ្វី​ក៏​ដោយមិន​​ជា​ការ​សំខាន់​ទេសេច​ក្តី​ពិត​នេះ​ជា​គោល​ដៅ​ចុង​បំផុត​​របស់​មនុស្ស​គ្រប់​គ្នា។ សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​គ្នា​ពិសោធ​ឃើញ​សេចក្តី​ពិត​ចុង​បំផុត​នេះ។សូម​ឲ្យ​មនុស្ស​ទាំង​ឣស់​បាន​រួច​រដោះ​ចេញ​ពី​ភាព​រង​ទុក្ខ។សូម​ឲ្យ​ឣ្នក​ទាំង​ឣស់​បាន​សន្តិភាព​ពិត​ប្រាកដសុខ​ដុមរមនា​ពិត​ប្រាកដសុភមង្គល​ពិត​ប្រាកដ។សូម​ឲ្យ​សព្វ​សត្វ​បាន​ប្រកប​តែ​នឹង​សេចក្តីសុខ៕ អត្ថបទ​ខាង​លើ​គឺ​ផ្អែក​លើ​សុន្ទរកថា​របស់​លោកគ្រូស្រីសត្យានារាយ័នហ្គោឥនកានៅ​ក្នុង​ទីក្រុង​ប៊ឺនប្រទេស​ស្វីស។ ដោយ៥០០០ឆ្នាំ
    Public date : 20, Jul 2020 (55,051 Read)
    ព្រះមុនីកោសលធន់វ៉ាន់រៀបរៀង ១-បដិរូបការីជា​អ្នក​ធ្វើការ​សមគួរ​ដល់ការ ២-ធុរវាជា​អ្នក​មិនដាក់​ធុរៈចោល ៣-ឧដ្ឋកតាជា​អ្នក​ព្យាយាមក្រោក​ធ្វើការ។ អធិប្បាយ ហេតុទី១:ត្រង់​​ពាក្យ​ថា“ធ្វើ​ការ​សម​គួរ​ដល់​ការ”នោះគឺធ្វើការ​ងារ​ឲ្យ​សមរម្យ​តាម​សមត្ថភាព​របស់​ខ្លួនដែល​ល្មម​លៃលក​ធ្វើ​បានមិន​ហួស​ពី​សមត្ថភាព​របស់​ខ្លួន។ឯ​ការ​ងារ​ដែល​ត្រូវ​ធ្វើ​នោះមាន​៣ថ្នាក់គឺការ​ងារ​ថ្នាក់​ខ្ពស់ថ្នាក់​កណ្ដាលថ្នាក់​ទាប។ទាំង​មនុស្ស​ម្នាក់​ៗ​សោត​ទៀតក៏​ត្រូវ​តែ​មាន​ឥទ្ធិ​បាទ​ធម៌​បួន​ប្រការ​នៅ​ក្នុង​ខ្លួន​គ្រប់​គ្នា។ឥទ្ធិបាទ​ធម៌(ធម៌​ជា​ជើង​រឹទ្ធិ)៤ប្រការ​នោះ​គឺ១-ឆន្ទៈបំណង២-វីរិយៈព្យាយាម៣-ចិត្តគំនិត៤-វិមំសាការពិចារណា។ បើ​មនុស្ស​មាន​ឥទ្ធិបាទ​ធម៌​ខ្ពស់ធ្វើ​ការ​ងារ​ក៏​បាន​ខ្ពស់​បាន​ប្រសើរបើ​មាន​ធម៌​នោះ​យ៉ាង​កណ្ដាលធ្វើ​ការ​ងារ​ក៏​បាន​យ៉ាង​កណ្ដាលបើ​មាន​ទាបក៏​ធ្វើ​ការ​ងារ​បាន​ទាប​ដែរ។ធ្វើ​ការ​ងារ​ឲ្យ​សម​តាម​សមត្ថភាពសម​តាម​ឥទ្ធិបាទ​ធម៌​និង​សម​តាម​ថ្នាក់​របស់​ការ​ងារហៅ​ថា“ធ្វើ​ការ​សម​គួរ​ដល់​ការ”ឬ“សម​តាម​ទំនង​ការ”ដូច​ភា​សិត​ថាដាំ​ជើង​ក្រានឲ្យ​ប្រមាណ​ឆ្នាំង។ផ្ទុយ​ទៅ​វិញបើ​ធ្វើ​កា​រ​មិន​សម​គួរ​ដល់​ការឬ​មិន​ត្រូវ​តាម​ទំនងឬ​ក៏​ហួស​សមត្ថភាព​ខ្លួនដែល​ត្រូវ​នឹង​ភាសិត​ថាដៃ​ខ្លី​ស្រ​វាឱប​ភ្នំការ​ងារ​នោះមិន​សម្រេច​ប្រយោជន៍​ដល់​ខ្លួន​ទេ។ ហេតុទី២:ត្រង់​ពាក្យ​ថា“មិន​ដាក់​ធុរៈ​ចោល”នោះគឺការ​ងារ​ណា​ដែល​ប្រារព្ធ​ធ្វើមិន​ត្រូវ​បោះបង់​ចោល​ទេត្រូវ​ប្រឹង​តស៊ូក្រាញននៀលឈ្មុស​ឈ្មុល​រក​ឧបាយរក​ច្រកដើរ​ទៅ​មុខ​ជា​ដរាបឲ្យ​ទាល់​តែ​ការ​ងារ​នោះ​សម្រេច​តាម​គោល​បំណង។ឯ​ការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​ធ្វើ​នោះគួរ​យក​តម្រាប់​តាម​បែប​របស់​ឫស​ឈើ។ ធម្មតា​ឫស​ឈើតែ​ដុះ​ចាក់​តម្រង់​ទៅ​ទិស​ត្រង់​ណា​ហើយមិន​ចេះ​រា​ថយ​ក្រោយ​​ទេបើ​ទុក​ណា​ជា​វា​ដុះ​ចាក់​ទៅ​ត្រូវ​ប៉ះនិង​ដុំ​ថ្ម​ក្ដីដុំ​ឥដ្ឋ​ក្ដីក៏​វា​មិន​ព្រម​ថយ​ក្រោយ​ដែរវាស៊ូ​ទ្រាំ​ក្រាញ​រួញ​ក្រញាញ់​ហើយ​វា​ពង្រីក​ខ្លួន​វា​ឲ្យ​ធំឲ្យ​រឹង​ប៉ឹង​ប្រឹង​ផ្សំ​កម្លាំង​ឲ្យ​បាន​ខ្លាំងយូរ​ៗ​ទៅក៏​អាច​រុញ​ធាក់​ច្រាន​ដុំ​ថ្ម-ដុំ​ឥដ្ឋនោះ​ឲ្យ​របើក​ចេញ​បានយ៉ាង​ណា​មិញការ​តស៊ូ​ចំពោះ​ការ​ងារ​ដែល​បាន​ធ្វើមិន​បោះ​បង់​ចោល​ប្រឹង​តស៊ូ​ដរាប​ដល់​ការ​នោះបាន​សម្រេច​ប្រយោជន៍​ដល់​ខ្លួនក៏​យ៉ាង​នោះ​ដែរដូច​ភាសិត​ថាបើ​មាន​ប្រាថ្នា​ត្រង់​ណាមុខ​ជា​មាន​ចន្លោះ​ត្រង់​នោះ​មិន​ខាន​។ ហេតុទី៣:ត្រង់​ពាក្យ​ថា“ជា​អ្នក​មាន​ព្យាយាម”នោះគឺ​ក្រោក​ធ្វើការខំប្រឹង​ប្រែងខ្មីឃ្មាតសង្វាតឱហាត​ក្រោក​ឡើង​ធ្វើ​ការ​ផ្សេងៗតទល់អត់​ទ្រាំ​ឧបសគ្គ​គ្រប់​យ៉ាងមាន​ត្រជាក់ក្ដៅជា​ដើមមិន​ខ្ជិល​ច្រអូសមិន​អាង​ហេតុ​ផ្សេង​ៗមាន​ហេតុ​ថា“ព្រឹក​ណាស់ហើយ​មិន​ប្រកប​ការ​ងារ”ជា​ដើម​នោះ​ឡើយដូច​ភាសិត​ថា“បើ​ចង់​ចេះឲ្យ​សម្លាប់​អាចារ្យ”អាចារ​ក្នុង​ទី​នេះ“គឺ​អាចារៈ”សំ​ដៅ​យក​មារ​យាទ​ថោក​ទាបមារ​យាទ​ខ្ជិល(កោ​សជ្ជៈ)។កោសជ្ជៈគឺ​ការ​ខ្ជិល​ច្រអូស​នេះបើ​មាន​នៅ​ក្នុង​សន្ដាន​អ្នក​ណា​ហើយរមែង​ដឹក​នាំ​អ្នក​នោះ​ឲ្យ​ដើរ​ខុស​ផ្លូវដឹក​នាំ​ឲ្យ​ក្រឲ្យ​ល្ងង់​ខ្លៅឲ្យ​ថោក​ទាបឲ្យ​វិនាស​អន្តរាយ​គ្រប់​យ៉ាងបាន​ជា​ភាសិត​បង្គាប់​ថាឲ្យ​សម្លាប់​មារ​យាទ​អាក្រក់គឺ​ឲ្យ​បោះ​បង់​ចោលបើ​មិន​ដូច្នោះ​ទេរមែង​ទទួល​នូវ​វិបត្តិ​គ្រប់​យ៉ាងដូច​រឿង​កុសិត​មាណព។ សេចក្ដី​តំណាលមាន​មាណព​ម្នាក់​ឈ្មោះកុសិតៈជា​កូន​សិស្ស​អាចារ្យ​ទិសា​បាមោក្ខ។ថ្ងៃ​មួយជា​ថ្ងៃ​សម្រាក​រៀនពួក​កូន​សិស្ស​ទាំង​ឡាយបាន​ចេញ​ពី​កន្លែង​រៀង​ខ្លួននាំ​គ្នា​ចូលទៅ​ក្នុង​ព្រៃ​ដើម្បី​រក​កាច់​អុសតាម​ការ​បង្គាប់​របស់​លោក​គ្រូអាចារ្យ។លុះ​ចូល​ទៅ​ដល់​ព្រៃ​ហើយកុសិត​មាណពអាង​ថា“នៅ​ពេល​ព្រឹក​ណាស់”ហើយ​មិន​ទាន់​រក​កាច់​អុសក៏ដេក​នៅ​ក្រោម​ដើម​ថ្ងាន់​មួយលុះ​ដេក​លក់​ហួស​ប្រមាណដរាប​ដល់​ថ្ងៃ​រសៀល​ទាបទើប​ភ្ញាក់​ឡើងក៏​ប្រញាប់​ប្រញាល់​ស្រវា​ឡើង​ដើម​ថ្ងាន់ដើម្បី​កាច់​មែក​ថ្ងាន់​រស់​ធ្វើ​ជា​អុស។ឯ​មែក​ថ្ងាន់ក៏​បាក់​ផ្ទាត់​មក​ត្រូវ​ចំ​ភ្នែក​មាណពៗក៏​មាន​ភ្នែក​អន្ធការ។ ឯ​អុសក៏​មិន​បាន​ឈើ​ស្ងួតដូច​ជា​អ្ន​ក​ឯ​ទៀត​ផងភ្នែក​ក៏​ដល់​នូវ​អាការ​ប្លែក​ពី​ធម្មតា​ផងកូន​សិស្ស​ឯ​ទៀត​ជា​មិត្តមាន​ការ​លំបាក​នឹង​ជួយ​គ្រា​កុសិត​មាណព​ឲ្យ​វិល​ត្រឡប់​ទៅ​ទីលំ​នៅ​វិញ​ផងលុះ​គ្រូអាចារ្យ​ដឹង​រឿង​នោះ​ហើយក៏​ស្ដី​បន្ទោស​ផង។នាំ​រឿង​ខ្លី​មកស​ឲ្យ​ឃើញ​ថា​ការ​ខ្ជិល​ច្រអូស(កោសជ្ជៈ)នេះគេ​មិន​ត្រូវ​បណ្ដោយ​ទុក​ឲ្យ​នៅ​ក្នុង​សន្ដាន​ឡើយត្រូវ​តែ​លះបង់​ចោល​ឲ្យ​ស្រឡះ​ពី​សន្តានព្រោះ​វានាំ​ឲ្យ​ថោក​ទាបនាំ​ឲ្យ​ក្រី​ក្រនាំ​ឲ្យ​សៅ​ហ្មង​គ្រប់​យ៉ាង។កាល​បើ​លះ​បង់​កោសជ្ជៈ​ចេញ​ហើយត្រូវ​ប្រឹង​ប្រែង​បំពេញ​កិច្ចការ​គ្រប់​យ៉ាងត្រូវ​មាន​គំនិ​តខ្ពង់​ខ្ពស់ត្រូវ​ពិចារណា​ឲ្យ​ស្គាល់​ហេតុ​ផល​គ្រប់​យ៉ាងត្រូវ​ប្រព្រឹត្ត​ប្រយោជន៍២យ៉ាង​ឲ្យ​កើតគឺ​ប្រយោជន៍​លោក​នេះនិង​ប្រយោជន៍​លោក​ខាង​មុខ។ កាល​បើ​បាន​កាន់​ប្រព្រឹត្តដូច​រៀប​រាប់​មក​ខាង​លើ​នេះ​ហើយទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាងរមែង​កើត​ឡើង​ដល់​ខ្លួន​មិន​ខាន។ន័យ​មួយ​ទៀតទ្រព្យ​សម្បត្តិមិន​មែន​កើត​ឡើង​ដល់​បុគ្គលត្រឹម​តែ​ធ្វើ​ការ​សម​គួរ​ដល់​ការមិន​ដាក់​ធុរៈចោលព្យាយាម​មិន​បន្ធូរ​បន្ថយប៉ុណ្ណោះ​ទេត្រូវ​ប្រកប​ដោយ​បញ្ញានិង​ការ​ចង​មិត្រ​ថែម​ទៀតសម​ដូច​ភាសិត​លោក​សម្ដែង​ទុក​ថា បញ្ញាឧស្សាហ៍ការចងមិត្ររកទ្រព្យគួរគិតឲ្យមានឡើង គុណ៣ប្រការនេះនាំថ្កើងទ្រព្យចម្រើនឡើងជានិរន្តរ៍។ (ទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ១៩៧៤) ប្រភពដកស្រង់ពី ដោយ៥០០០ឆ្នាំ
    Public date : 20, Jul 2020 (48,798 Read)
    ព្រះគ្រូឧត្ដមមុនីម៉ឹង–សែស(ប្រែ​នឹង​រៀប​រៀង) អារម្ភកថា សៀវ​ភៅ​ធម្មគោរ​ព​នេះនិយាយ​អំពី​ការ​គោរព​ធម៌​ដោយ​សង្ខេបខ្ញុំ​បាន​ស្រាវ​ជ្រាវ​រៀប​រៀង​ឡើងដើម្បី​ជា​គ្រឿង​ប្រដាប់​សតិ​បញ្ញា​របស់​ពុទ្ធសាសនិកជន​ទាំង​ឡាយដែល​ត្រូវ​ការ​សិក្សា​រៀន​សូត្រ​ធម្មវិន័យ​ពុទ្ធសាសនាការ​ដែល​រៀន​ហើយ​ត្រូវ​តែ​ប្រតិបត្តិ​តាមត្រូវ​តែ​គោរព​ទើប​មាន​ផលានិសង្ស​ច្រើនព្រោះ​ហេតុ​នោះសប្បុរស​ទាំង​ឡាយ​គួរ​សិក្សា​រៀន​សូត្រ​ឲ្យ​ចេះ​ចាំ​ច្បាស់​លាស់ហើយ​គោរព​ឲ្យ​មែន​ទែន​យក​ដំរាប់​ដំរាតាម​ព្រះពុទ្ធ​ជា​ម្ចាស់នឹង​ព្រះ​បរមចក្រពត្រា​ធិរាជ​រាល់​ៗព្រះអង្គ​ដែល​កន្លង​ទៅ​ហើយនឹង​បាន​សេចក្ដីសុខ–ចំរើន​ក្នុង​លោក​នេះ​នឹង​លោក​ខាង​មុខនឹង​បាន​សម្រេច​ព្រះនិព្វាន​ជា​អវសាន។ គា​រវសូ​ត្រ ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះសម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះភាគ​ទ្រង់​បាន​ត្រាស់​ដឹង​ជា​ដំបូងទ្រង់​គង់​ក្រោម​ដើម​អជ​បាល​និគ្រោធ​ទៀប​ឆ្នេរ​ស្ទឹងនេរ​ញ្ជរាក្នុង​ឧរុ​វេលា​ប្រទេស។គ្រា​នោះព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ពួន​សម្ងំ​នៅ​ក្នុង​ទីស្ងាត់ទ្រង់​ព្រះ​ដំរិះ​ថាសត្វ​ដែល​មិន​មាន​សេចក្ដី​គោរពមិន​​​មាន​​សេចក្ដី​​កោត​​ក្រែងរមែង​​នៅ​ជា​ទុក្ខចុះ​តថាគត​គួរ​សក្ការៈ​គោរព​អាស្រ័យ​នឹង​សមណឬ​ព្រាហ្មណ៍​ណា​ហ្ន៎​។ លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​ដំរិះ​ត​ទៅ​ទៀត​ថាគួរ​តែ​តថាគត​សក្ការ​គោរព​អាស្រ័យ​នូវ​សមណឬ​ព្រាហ្មណ៍​ដទៃដើម្បី​បំពេញ​នូវ​សីល​ក្ខន្ធសមាធិក្ខន្ធបញ្ញាខន្ធវិមុត្តិក្ខន្ធវិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធដែល​មិន​ទាន់​ពេញ​លេញតែ​ថា​ក្នុង​លោក​នេះ​ព្រម​ទាំង​ទេវ​លោកមារ​លោកព្រហ្ម​លោកក្នុង​ពពួក​សត្វ​ព្រម​ទាំង​សមណ​ព្រាហ្មណ៍ព្រម​ទាំង​មនុស្ស​ជា​សម្មតិទេពនឹង​មនុស្ស​ដ៏​សេសតថាគត​មិន​ឃើញ​មាន​សមណឬ​ព្រាហ្មណ៍​ដទៃ​ដែល​មាន​សីលក្ខន្ធសមាធិក្ខន្ធបញ្ញាខន្ធវិមុត្តិញ្ញាណ​ទស្សនក្ខន្ធពេញ​លេញ​ជាង​តថាគត​ឡើយបើ​ដូច្នោះ​ធម៌​ឯណា​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយគួរ​តថាគត​សក្ការ​គោរព​អាស្រ័យ​នូវ​ធម៌​នោះ​តែ​ប៉ុណ្ណោះ​ចុះ​។ គ្រា​នោះសហម្បតី​ព្រហ្ម​បាន​ជ្រាប​ព្រះ​ដំរិះរបស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នោះ​ហើយក៏​ចុះ​ចាក​ព្រហ្មលោក​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្តព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ឆាប់​រហ័សប្រហែល​គ្នា​នឹង​បុរស​មាន​កំលាំងលា​ចេញ​នូវ​ដៃ​ដែល​ខ្លួន​បក់​ចូលឬ​បត់​ចូល​នូវ​ដៃ​ដែល​ខ្លួន​លា​ចេញ។លំដាប់​នោះសហម្បតី​ព្រហ្មពា​នា​សំពត់​បង់​ក​ឆៀង​ស្មា​ម្ខាងហើយ​ប្រណម្យ​អញ្ជលី​ឆ្ពោះ​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះភាគហើយ​ក្រាប​បង្គំ​ទូល​ថាបពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគព្រះ​អង្គ​ទ្រង់​ព្រះ​ដំរិះ​នោះ​ត្រូវ​ហើយ​ៗ​ព្រោះ​ថាព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​អតីត​កាល​លោក​គោរព​តែ​ត្រឹម​ធម៌​ប៉ុណ្ណោះព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​អនាគត​កាលក៏​គោរព​តែ​ត្រឹ​ម​ធម៌​ប៉ុណ្ណេះ​ដែរចំណែក​ព្រះ​អង្គ​ជា​អរហន្ត​សម្មា​សម្ពុទ្ធ​ក្នុង​បច្ចុប្បន្ន​នេះក៏​សូម​គោរព​តែ​ត្រឹម​ធម៌​ប៉ុណ្ណឹង​ចុះ។ទើប​សហម្បតី​ព្រហ្ម​ពោល​ពាក្យ​នេះ​តទៅទៀត​ថា: យេចអតីតាសម្ពុទ្ធាយេចពុទ្ធាអនាគតា យោចេតរហិសម្ពុទ្ធោពហុន្នំសោកនាសនោ សព្វេសទ្ធម្មគរុនោវិហរីសុវិហរន្តិច អថាបិវិហរិស្សន្តិឯសាពុទ្ធានធម្មតា តស្មាហិអត្តកាមេនមហត្តមភិកង័្ខតា សទ្ធម្មោគរុកាតព្វោសរំពុទ្ធានសាសនន្តិ។ (ប្រែថា)ព្រះ​សម្ពុទ្ធ​ក្នុង​អតីត​កាល​ក្ដីព្រះ​សម្ពុទ្ធ​ក្នុង​អនាគត​កាល​ក្ដីព្រះសម្ពុទ្ធ​ក្នុង​បច្ចុប្បន្ន​នេះ​ក្ដីរមែង​ញ៉ាំង​សេចក្ដី​សោក​របស់​ជន​ច្រើន​ឲ្យ​វិនាសលោក​មាន​សេចក្ដី​គោរព​ព្រះ​សទ្ធម្ម​ទាំង​អស់​នេះ​ជា​ធម្មតា​របស់​ព្រះពុទ្ធ​ទាំង​ឡាយព្រោះ​ហេតុ​នោះអ្នក​ដែល​ស្រឡាញ់​ខ្លួន​ប្រាថ្នា​នឹង​ធ្វើ​ខ្លួន​ឲ្យ​ថ្លៃ​ថ្លា​គួរ​រលឹក​សាសនា​របស់​ព្រះ​ពុទ្ធគួរ​គោរព​ព្រះ​សទ្ធម្ម​ឲ្យ​មាំ​មួន​។ (ចប់គារវសូត្រ) ក៏​ឯ​ព្រះ​សទ្ធម្ម​នោះមាន​៣​យ៉ាងគឺ​បរិយត្តិ​សទ្ធម្មបាន​ដល់​ពុទ្ធវចនៈ​ទាំង​អស់សង្រ្គោះ​ដោយ​បិដក​ទាំង​៣គឺ​វិនយ​បិដកសុត្តន្តបិដកអភិធម្ម​បិដកជា​ធម៌​ចង្អុល​ប្រាប់​ផ្លូវ​ប្រតិបត្តិគឺសីល​សមាធិវិបស្សនាមគ្គ​នឹង​ផលនិព្វាន១។បដិបត្តិសទ្ធម្មបាន​ដល់​ធុតង្គ​គុណ១៣ខន្ធកវត្ត១៤មហាវត្ត៨២នឹង​សីលសមាធិវិបស្សនា១។អធិគម​សទ្ធម្មបាន​ដល់​អរិយមគ្គ៤សាមញ្ញផល៤នឹង​ព្រះនិព្វាន១។ សេច​ក្ដី​នេះឃើញ​ថា​ព្រះ​បរមគ្រូ​ទ្រង់​គោរព​ធម៌​ដូច​បាន​ពោល​មក​ហើយចំណែក​សត្វ​ដទៃ​ក៏​គួរ​គោរព​ធម៌​ដូច្នោះ​ដែរព្រោះ​ពួក​សត្វ​ដែល​គ្មាន​ការ​គោរពរមែង​គ្មាន​សេចក្ដី​សុខចំរើន​ឡើយហេតុ​ដូ​ច្នោះពួក​សប្បុរស​ទាំង​បព្វជិតទាំង​គ្រហស្ថ​គួរ​គោរព​ព្រះ​សទ្ធម្ម​ទាំង​៣យ៉ាង​នោះ​ដោយ​អើ​ពើ​។ឯពាក្យថា«គោរពព្រះសទ្ធម្»នោះគឺ​សិក្សា​រៀន​សូត្រស្ដាប់​ព្រះ​វិនយ​បិដក​ឲ្យ​ចេះ​ចាំ​ច្បាស់​លាស់ហើយ​កាន់​តាមប្រតិបត្តិ​តាម​សិក្ខា​បទដែល​ព្រះអង្គ​បញ្ញត្ត​អនុញ្ញាត​ទុក​មក​យ៉ាង​ណាហៅ​ថា​គោរព​ព្រះ​សទ្ធម្មគឺ​វិន​យបិដក។ កុល​បុត្រ​សិក្សា​រៀន​សូត្រ​ស្ដាប់​ព្រះ​សុត្តន្ត​បិដកជា​ធម៌​សំដែង​អំពី​ផ្លូវ​ប្រតិបត្តិកុសលអកុសលបុណ្យបាបគុណទោសបាន​ចេះ​ចាំច្បាស់​លាស់​ហើយ​កាន់​តាមប្រតិបត្តិ​តាម​ព្រះ​សូត្រ​នោះៗហៅ​ថា​គោរព​ព្រះ​សទ្ធម្មគឺ​ព្រះសុត្តន្ត​បិដក។ កុល​បុត្រ​សិក្សា​រៀន​សូត្រ​ស្ដាប់​ព្រះ​អភិធម្ម​បិដកជា​ធម៌​សំដែង​អំពី​ចិត្តចេតសិករូបនិព្វានជា​ដើមបាន​ចេះ​ចាំ​ច្បាស់​លាស់​ហើយកាន់​តាម​ប្រតិបត្តិ​តាមហៅ​ថា​គោរព​ព្រះ​សទ្ធម្មគឺ​ព្រះ​អភិធម្ម​បិដក។ទាំង​៣​យ៉ាង​នេះហៅ​ថា​គោរ​ព​បរិយត្តិ​សទ្ធម្ម។ ពួក​កុល​​បុត្រ​​ប្រព្រឹត្ត​​ត្រឹម​​ត្រូវ​​ក្នុង​​ធុតង្គ​​គុណទាំង​​១៣ជា​​ធម៌​​ញ៉ាំង​​សីល​​ឲ្យ​​ផូរ​​ផង់​ឲ្យ​​ក្រអូប​​ក្រអែប​​ឈ្ងុយ​​ឈ្ងប់​​ឡើងប្រព្រឹត្ត​​ត្រឹម​​ត្រូវ​​ក្នុង​​ខន្ធក​​វត្ត១៤​(*១)នឹង​មហាវត្ត​៨២​(*២)ទាំង​ប្រព្រឹត្ត​សីល​ឲ្យ​បរិសុទ្ធ​ល្អលុះ​សីល​បរិសុទ្ធ​ហើយក៏​សិក្សា​រៀន​សមថ​កម្មដ្ឋានខំ​ចំរើន​ពិចារណា​ត្រា​តែ​បាន​សម្រេច​ភូមិ​សមាធិឬ​សមាបត្តិ​ទាំង​៨​គឺរូប​សមាបត្តិ៤អរូប​សមាបត្តិ៤បាន​សម្រេច​សមាធិ​ហើយក៏​សិក្សា​រៀន​សូត្រ​ក្នុង​វិបស្សនា​កម្មដ្ឋានខំ​ចំរើន​ពិចារណា​ត្រា​តែ​បាន​សម្រេច​រហូត​ដល់​គោត្រ​ភូញាណដូច្នេះ​ហៅ​ថា​គោរព​ព្រះសទ្ធម្មគឺ​បដិបត្តិ​សទ្ធម្ម។ កុល​បុត្រ​បំពេញ​សេចក្ដី​ប្រតិបត្តិគឺសីលសមាធិបញ្ញាបាន​សម្រេច​មគ្គផលនិព្វានហៅ​ថា​គោរព​ព្រះសទ្ធម្មគឺ​អធិគ​ម​សទ្ធម្ម។មួយ​ទៀតបរិសទ្យ​ទាំង​៤គឺ​ភិក្ខុភិក្ខុនីឧបាសកឧបាសិកាបាន​គោរពធម៌​ប្រតិបត្តិធម៌របស់​ព្រះ​សម្មាសម្ពុទ្ធ​ហើយក៏​ឈ្មោះ​ថា​គោរព​ប្រតិបត្តិ​បូជា​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ផងនឹង​បាន​ផលានិសង្ស​យ៉ាង​វិសេសដូច​ព្រះ​បាលី​ថា: យោខោអានន្ទភិក្ខុវាភិក្ខុនីវាឧបាសកោវា ឧបាសិកាវាធម្មានុធម្មបដិបន្នោវិហរតិសាមីចិបដិបន្នោ អនុធម្មចារីសោតថាគតំសក្ករោតិគរុករោតិ មានេតិបូជេតិបរមាយបូជាយ។ (ប្រែ​ថា)ម្នាល​អានន្ទបុគ្គល​ឯ​ណា​មួយជាភិក្ខុក្ដីភិក្ខុនីក្ដីជា​ឧបាសក​ក្ដីឧបាសិកា​ក្ដីជា​អ្នក​ប្រតិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ជា​អ្នក​ប្រតិបត្តិ​ដោយ​ផ្ចិត​ផ្ចង់ជា​អ្នក​ប្រព្រឹត្តតាម​គន្លង​ធម៌បុគ្គល​នោះ​បាន​ឈ្មោះ​ថាសក្ការ​គោរព​រាប់​អាន​បូជា​ព្រះ​តថាគតដោយ​គ្រឿង​បូជា​ដ៏​ឧត្ដម។ពាក្យថា«ប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌»​នោះ​គឺ​បុព្វភាគ​ប្រតិបត្តិ​ដ៏​សម​គួរ​ដល់​លោ​កុត្តរ​ធម៌​ទាំង​៩។ឯ​បុព្វភាគ​ប្រតិបត្តិ​នោះគឺ​សេចក្ដី​ប្រតិបត្តិ​ជា​ចំណែក​ខាង​ដើមបាន​ដល់​សីល​នឹង​អាចារប្បញ្ញត្តិនឹង​ធុតង្គសមាទាន។ពាក្យថា«​ប្រតិបត្តិដោយផ្ចិតផ្ចង់»​បាន​ដល់​ការ​ប្រតិបត្តិ​សមាធិវិប​ស្សនារហូត​ដល់​គោត្រ​ភូ​ញាណ។សេចក្ដី​គោរព​ធម៌​របស់​បរិសទ្យ​ទាំង​៤ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សរសើរ​យ៉ាង​នេះ​ឯង​។មួយ​ទៀត​សូម្បី​ព្រះ​បរម​ចក្រ​ពត្រាធិ​រាជ​ក៏​ទ្រង់​មាន​សេចក្ដី​គោរព​ព្រះធម៌​ដែរដូច​មាន​រឿង​ក្នុង​គម្ពីរ​អង្គុត្តរ​និកាយ​បញ្ចកនិបាតថា: សម័យ​មួយមាន​ភិក្ខុ​មួយ​អង្គ​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថាបពិត្រ​ព្រះអង្គ​ដ៏​ចំរើនសភាវៈ​ដូច​ម្ដេច​ជា​ស្ដេចគឺ​ជា​ធំ​លើ​ព្រះ​រាជា​ចក្រពត្តិ​ដែល​ទ្រង់​ធម៌?​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា: ឥធភិក្ខុរាជាចក្កវត្តីធម្មិកោធម្មរាជាធម្មញ្ញេវ និស្សាយធម្មំសក្ករោន្តោធម្មំគរុករោន្ដោធម្មំ អបចាយន្ដោធម្មទ្ធជោធម្មកេតុធម្មាធិបតេយ្យោ ធម្មិកំរក្ខាវរណគុត្តឹសំវិទហតិអន្ដោជនស្មឹ។ (ប្រែថា)ម្នាល​ភិក្ខុព្រះ​រាជា​ចក្រពត្តិ​ក្នុង​លោក​នេះជា​ធម្មរាជ​ប្រកប​ដោយ​ធម៌ទ្រង់​អាស្រ័យ​នូវ​ធម៌ទ្រង់​សក្ការ​ធម៌គោរព​ធម៌កោត​ក្រែង​ធម៌មាន​ធម៌​ជា​ទង់​ជ័យមាន​ធម៌​ជា​ទង់​សំគាល់​យសមាន​ធម៌​ជា​ធំទ្រង់​ចាត់​ចែង​នូវ​ការ​រក្សាការពារ​គ្រប់​គ្រង​ប្រកប​ដោយ​ធម៌​ដល់​ពួក​ជន​ដែល​នៅ​ក្រោម​បង្គាប់។ពាក្យ​​ថា​«ធម៌»​ក្នុង​ទី​នេះសំដៅ​យក​កុសល​កម្មបថ១០គឺកាយកម្ម៣វចីកម្ម៤មនោកម្ម៣បាន​សេចក្ដី​ថាព្រះ​បាទ​បរមចក្កពត្តិ​រាជទ្រង់​គោរព​ធម៌គឺ​កុសល​កម្មបថ១០ហេតុ​នោះ​មនុស្ស​ទាំង​ឡាយ​គួរ​គោរព​កុសលកម្មបថ​នោះតាម​គន្លង​ព្រះបាទ​ចក្កពត្តិ​រាជជា​ធម៌​ធ្វើ​ខ្លួន​ឲ្យ​ថ្លៃ​ថ្លា​រៀង​រាល់​ជាតិ​។ មួយ​វិញ​ទៀតកុសលកម្មបថ​នេះ​បើ​បុគ្គល​បាន​គោរពគឺ​ថា​បាន​ប្រតិបត្តិ​ដោយ​ប្រពៃ​ហើយក៏​អាច​ឲ្យ​សំរេច​សម្បត្តិ​ទាំង​៣​ប្រការគឺ​បាន​ជា​អ្នក​ថ្កើង​ខ្ពស់​ក្នុង​មនុស្ស​លោក១បាន​ទៅ​កើត​ជា​ទេវតា​ដោយ​សម​គួរ​តាម​ប្រាថ្នាតាំង​អំពី​ស្ថាន​ចាតុម្ម​ហារាជិការហូត​ដល់​អកនិដ្ឋ​ព្រហ្ម១បាន​សំរេច​អរហត្តផលជា​ទី​បំផុត​ជាតិជរាព្យាធិមរណៈ១។ សម​តាម​បាលី​ពុទ្ធភាសិតសា​លេយ្យ​ក​សូត្រគម្ពីរ​មជ្ឈិម​និកាយ​មូល​បណ្ណាសកសេចក្ដី​ក្នុង​សូត្រ​នោះ​ថាបុគ្គល​ពួក​១​ក្នុង​លោក​នេះ​លះ​បង់​បាណាតិ​បាតវៀរ​ចាក​បាណាតិ​បាតលែង​កាន់​ដំបង​គ្រឿង​វាយ​សំពង​សត្វលែង​កាន់​សស្រ្តា​វុធ​គ្រឿង​ប្រហារ​ជីវិត​សត្វ(សត្វ​ក្នុង​ទី​នេះ​សំ​ដៅ​យក​ទាំង​មនុស្ស​ទាំង​សត្វ​តិរច្ឆាន​)​មាន​សេចក្ដីខ្មាស​បាបខ្ពើម​បាបប្រកប​ដោយ​សេចក្ដី​អាណិត​អាសូរ​សព្វ​សត្វដោះ​សត្វ​ឲ្យ​រួច​អំពី​ទុក្ខ​លំបាកត្រូវ​ការ​ទំនុក​បំរុង​ឲ្យ​បាន​សេចក្ដី​សុខចំរើន។​លះ​បង់​អទិន្នា​ទានវៀរ​ចាក​អទិន្នា​ទានមិន​បាន​ប្លន់​កំហែង​ដណ្ដើម​យក​ទ្រព្យ​គេមិន​លួច​លាក់​ឆក់​បំបាត់​ប្រវ័ញ្ចន៍​បោក​ប្រាស់គៃ​បន្លំ​យក​ទ្រព្យ​អ្នក​ដទៃ។លះ​បង់​កាមេសុមិច្ឆាចារវៀរ​ចាក​កាមេសុមិច្ឆា​ចារមិន​បាន​សេព​សម្ភព​គប់​រកឬ​ប្រព្រឹត្ត​អសទ្ធម្ម​ចំពោះ​ស្រ្តី​ដែល​មាន​មាតា​ថែរក្សាមាន​បិតា​បង​ប្អូន​ប្រុសបង​ប្អូន​ស្រីពួក​ញាតិថែ​រក្សានឹង​ស្រ្តី​ដែល​មាន​ប្ដី​គ្រប់​គ្រងនឹង​ស្រ្តី​ដែល​មាន​ព្រះ​រាជា​ត្រូវ​កា​រ​ឲ្យ​ថែ​រក្សា​ដាក់​អាជ្ញា​ព្រះ​រាជ​ទណ្ឌមិន​ឲ្យ​បុរស​ណា​មួយ​ទៅ​ប្រព្រឹត្ត​ល្មើស​តាម​អំពើ​ចិត្ត។ដូច្នេះ​ហៅ​ថា​កាយកម្ម៣។ បុគ្គល​ពួក​១​ក្នុង​លោក​នេះលះ​បង់​មុសាវាទវៀរ​ចាក​មុសា​វាទទោះ​បី​ទៅ​ក្នុង​ទី​ប្រជុំ​ក្ដីទៅ​ក្នុង​កណ្ដាល​បរិសទ្យ​ក្ដីទៅ​ក្នុង​កណ្ដាល​ពពួក​ញាតិ​ក្ដីទៅ​ក្នុង​កណ្ដាល​ពពួក​សេនា​ក្ដីទៅ​ក្នុង​កណ្ដាល​រាជ​ត្រកូលដោយ​គេ​នាំ​ទៅ​ធ្វើ​ជា​សាក្សីដើម្បី​សួរ​បញ្ជាក់​រឿង​ក្ដី​ណា​មួយ​ក្ដីក៏​និ​យាយ​តាម​ពិតតាម​មែនតាម​ដឹងតាម​ឃើញមិន​និយាយ​ពាក្យ​កុហក​បញ្ឆោត​បង្កាច់​ផ្ដាច់​ប្រយោជន៍​អ្នក​ដទៃ។លះ​បង់​បិសុណាវាចាវៀរចាក​បិសុណា​វាចាជា​ពាក្យ​ញុះ​ញង់ឬស៊ក​សៀតមិន​បាន​ឮ​ពាក្យ​សំដី​អំពី​អ្នក​ឯណេះហើយ​នាំ​យក​ទៅ​ប្រាប់​អ្នក​ឯណោះដើម្បី​បំបែក​អ្នក​ឯ​ណេះឬ​ថា​មិន​បាន​ឮ​ពាក្យ​សំដី​អំពី​អ្នក​ឯណោះ​ហើយនាំ​យក​មក​ប្រាប់​អ្នក​ឯ​ណេះដើម្បី​បំបែក​អ្នក​ឯ​ណោះ​វិញកាល​បើ​មាន​គេ​ទាស់​ទែង​គ្នាបាក់​បែក​គ្នាក៏​យក​ចិត្ត​ទុក​ដាក់​និយាយ​ផ្សះ​ផ្សា​ឲ្យ​ជា​នឹង​គ្នាកាល​បើ​គេ​ជា​នឹង​គ្នា​ស្រាប់​ហើយក៏​និយាយ​ថែម​កម្លាំង​ឲ្យ​រឹង​រឹត​តែ​ជា​នឹង​គ្នា​ឡើង​ទៀតជា​អ្នក​ត្រេក​អរ​ស្រឡាញ់​ចូល​ចិត្ត​នឹង​ការ​ព្រម​ព្រៀង​គ្នាតែង​ពោល​នូវ​វាចា​ធ្វើ​ឲ្យ​គេ​ព្រ​ម​ព្រៀង​គ្នា។លះ​បង់​ផរុស​វាចាវៀរ​ចាក​ផរុស​វាចាជា​ពាក្យ​អាក្រក់​ទ្រ​គោះគម្រោះ​គម្រា​ម​ជេរ​ឌឺ​ដង​ចាក់​ដោត​បញ្ឈឺ​ចិត្តពោល​តែ​ពាក្យ​ល្អ​ឥត​ទោសនាំ​មក​នូវ​សេចក្ដី​សុខ​ដល់​ត្រចៀកជា​ពាក្យ​ទន់​ផ្អែមពី​រោះ​គួរ​ស្រឡាញ់គួរ​ចូល​ចិត្ត។លះ​បង់​សម្ផប្បលាបវៀរ​ចាក​សម្ផប្បលាបជា​ពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍ជា​ពាក្យ​ត្លុក​កំប្លែង​លេង​សើច​ឥត​អំពើពោល​តែ​ពាក្យ​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន​នឹង​អ្នក​ដទៃពោល​ក្នុង​កាល​ដែល​គួរពោល​ពាក្យ​ពិតពាក្យ​ដែល​ត្រូវ​តាម​អត្ថតាម​ធម៌​តាម​វិន័យ។ដូច្នេះ​ហៅ​ថា​វចីកម្ម៤។ បុគ្គល​ពួក​១​ក្នុង​លោក​នេះមិន​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ​មក​ជា​ទ្រព្យ​របស់​ខ្លួនមិន​រលេម​រលម​ឆ្មៀង​ឈ្មង​គយ​គន់​រំពៃប៉ង​នឹង​បង្អោន​ទ្រព្យ​អ្នក​ដទៃ​មក​ដើម្បី​ខ្លួន។មិន​មាន​ចិត្ត​ប៉ុន​ប៉ង​នឹង​ធ្វើ​ប្រយោជន៍នឹង​សេចក្ដី​សុខ​របស់​អ្នក​ដទៃ​ឲ្យ​វិនាស។មាន​បញ្ញា​យល់​ត្រូវ​តាម​សភាវៈ​ធម៌មិន​បាន​យល់​ខុស​ចាក​សភាវៈ​ធម៌។ដូច្នេះ​ហៅ​ថា​មនោកម្ម៣។កាយ​កម្ម​៣វចីកម្ម៤មនោកម្ម៣ដូច​បាន​ពោល​មក​នេះ​ហៅ​ថាកុសលកម្មបថ១០។ឯ​កុសលកម្មបថ​នេះបើ​បុគ្គល​ឯណា​បាន​គោរព​គឺ​ថាបាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ល្អ​ហើយទោះ​បី​បុគ្គល​នោះ​មាន​ចិត្ត​ប្រាថ្នា​ចង់​ទៅ​កើត​ក្នុង​ត្រកូល​ខត្តិយ​មហាសាល​ក្ដីព្រាហ្មណ៍​មហាសាល​ក្ដីគហបតិ​មហាសាល​ក្ដីក៏​បាន​សំរេច​ដូច​ប្រាថ្នា​មិន​ខាន​ឡើយ។ពាក្យថា«ខត្តិយមហាសាល»គឺ​ត្រកូល​ក្សត្រ​ដែល​មាន​ទ្រព្យ​ឧត្ដុង្គឧត្ដ​មច្រើនព្រាហ្មណ​មហាសាលនឹង​គហបតិ​មហាសាល​ក៏​ដូច​គ្នា។មួយ​ទៀតបើ​ប្រាថ្នា​ចង់​ទៅ​កើត​ជា​ទេវតា​ក្នុង​ស្ថាន​ចាតុម្មហារា​ជិកា​.​.​.​​តាវត្តិង្ស​.​.​.​.​យាមា​​.​.​.​​តុសិត​..​.​.​.​និម្មាន​រតី….បរនិម្មិតវសវត្តីក៏​បាន​សំរេច​ដូច​ប្រាថ្នា​មិន​ខាន។មួយ​ទៀតបើ​មាន​ប្រាថ្នា​នឹង​ទៅ​កើត​ក្នុង​ព្រហ្ម​លោកតាំង​អំពី​ព្រហ្មបារិសជ្ជា​រហូត​ដល់​អកនិដ្ឋ​ព្រហ្មក៏​បាន​សំរេច​ដូច​ប្រាថ្នា។មួយ​ទៀតបើ​ប្រាថ្នា​ចង់​ឲ្យ​បាន​អរហត្ត​ផល​ដ៏​ខ្ពង់​ខ្ពស់​ជាង​ធម៌​ទាំង​ពួងក៏​បាន​សំរេច​ដូច​ប្រាថ្នាដោយ​ហេតុ​ដែល​បាន​ប្រព្រឹត្ត​កុសលកម្មបថ​នោះ​ជា​ប្រ​ធាន។ការ​ប្រព្រឹត្ត​កុសលកម្មបថ​អាច​ឲ្យ​បាន​សំរេចសម្បត្តិ៣​ប្រការ​ដូច្នេះ​ឯង​។ ចប់តែប៉ុណ្ណេះ។ ——————————— (*១)ខន្ធកវត្ត១៤មាន​អាគន្ដុក​វត្តគឺ​វត្ត​របស់​អាគន្តុក​ភិក្ខុ​ជា​ដើមមក​ក្នុង​វត្ត​ក្ខន្ធក​គម្ពីរ​ចុល្ល​វគ្គ។ (*២)មហាវគ្គ​៨២ដែល​ព្រះ​អង្គ​បញ្ញត្ត​ទុក​មាន​ពាក្យ​ថានឧបសម្បាទេតព្វំភិក្ខុ​មិន​ត្រូវ​ឲ្យ​ឧបសម្បទា​ដល់​កុល​បុត្រ​ជាដើមមក​ក្នុង​បារិវា​សិកក្ខន្ធក​ខ្លះកម្មក្ខន្ធក​ត្រង់ឧក្ខេបនិយក​ម្មខ្លះគម្ពីរ​ចុល្លវ​គ្គ​។ ប្រភពដកស្រង់ ដោយ៥០០០ឆ្នាំ
    Public date : 20, Jul 2020 (31,338 Read)
    ម​នុស្ស​ដែល​មាន​ចំណែក​នៅ​ក្នុង​ការ​គ្រប់​គ្រងឬឲ្យ​កើត​ការ​គ្រប់​គ្រង​បាន​ល្អ​គប្បី​ដឹង​គោល​ធម៌​និង​បដិបត្តិ​តាម​ដូច​តទៅ​៖ ក-​ដឹង​គោល​អធិបតេយ្យ​គឺ​ដឹង​នូវ​ភាព​ជា​អធិបតី​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ដើម្បី​រួម​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ឬ​ដើម្បី​ឲ្យ​កើត​ការ​គ្រប់​គ្រង​បាន​ល្អ​ក្នុង​ពួក​ក្រុម​អធិបតេយ្យ​មាន​៣យ៉ាង​គឺ​៖ ១-អត្តាធិបតេយ្យ​មាន​ភាវៈនៃ​ខ្លួន​ឯង​ជា​អធិបតី​គឺយកខ្លួន​ជា​ធំ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ចេះ​ខ្មាស​​ចេះ​ខ្ពើ​ម​នូវ​អំពើ​អាក្រក់​មក​អំពី​ការ​គោរព​ខ្លួន​ឯង​គឺ​ពិចារណា​ឃើញ​ជាតិ​កំណើត​របស់​ខ្លួន​ឃើញ​វ័យ​របស់​ខ្លួន​ឃើញ​ការ​ចេះ​ដឹង​និង​សេចក្តី​ក្លៀវក្លាមុខ​មាត់​កិត្តិយស​របស់​ខ្លួន។​ ២-លោកាធិបតេយ្យមាន​ភាវៈ​នៃ​លោក​ជា​អ​ធិបតីគឺ​ធ្វើ​អ្វី​ៗ​ខ្លាច​អ្នក​ដទៃ​និន្ទា​ខ្លាច​ទណ្ឌកម្ម​ខ្លាច​អបាយភូមិ​ម៉្លោះ​ហើយក៏​ជា​អ្នក​ខ្លាច​បាប​មិន​ហ៊ាន​ធ្វើ​នូវ​អំពើ​បាបម៉្យាងទៀតជាអ្នក​គោរព​គ្រូគោរព​ព្រះសាស្តាគោរព​មាតាបិតាគោរព​សព្រហ្មចារីនិង​គោរព​អ្នក​ដទៃ​ដែល​គួរ​គោរព​ហើយ​ក៏​គ្រប់​គ្រង​រក្សា​ខ្លួន​ដោយ​អំពើល្អ​នេះឈ្មោះ​ថាយក​លោក​ជា​ធំ​។ ៣-ធម្មាធិបតេយ្យ​មាន​ភាវៈ​នៃ​ធម៌​ជា​អធិបតីគឺ​យក​ធម៌​ជា​ធំ​ក្នុង​ការ​គ្រប់​គ្រង​ខ្លួនយក​ឱ​វាទ​ព្រះ​សម្មសម្ពុទ្ធ​ជា​ធំឬយក​ធម៌​វិន័យយក​ច្បាប់​យក​ហេតុផល​ត្រឹមត្រូវយក​សេចក្តី​ល្អយក​ធម៌​របស់​សប្បុរស​យក​សេចក្តី​ស្ងប់​យក​សន្តិភាព​ជាធំ​ធ្វើ​ការ​ដោយ​ប្រារព្ធ​យក​ការ​ចេះ​ដឹងដែល​ខ្លួន​បាន​សិក្សា​និង​ពិចារណា​ត្រឹមត្រូវ​ជា​អធិបតីមិន​បណ្តោយ​ឲ្យ​តណ្ហាមានះទិដ្ឋិគ្រប់​គ្រង​ដឹក​នាំ​ឡើយ​។ ◊ដើម្បី​មាន​ភាវៈ​នៃ​ធម៌​ជា​អធិបតីបុរស​ស្ត្រី​ត្រូច​ខំ​ប្រឹង​សិក្សារៀន​សូត្រ​ដោយ​ឆន្ទៈ​ដ៏​បរិសុទ្ធ​រួច​ហើយ​ត្រូវ​គាំ​ទ្រ​នូវ​ចំណេះ​ដឹងដែល​ខ្លួន​ខំ​ប្រឹង​សិក្សា​អស់​កាល​ដ៏​យូរ​នោះដោយ​ការ​បដិបត្តិ​តាម​កុំ​ឲ្យ​ការ​ចេះ​ដឹង​ទៅ​ជា​មោឃៈ​ឥត​ប្រយោជន៍​។ធម្មា​ធិបតេយ្យ​នេះ​សំខាន់​ណាស់​ថែ​មទាំង​ជួយ​ឲ្យ​អធិបតេយ្យ​២អំពី​ខាង​ដើម​មាន​ភាព​ជា​អធិបតី​ក្នុង​ផ្លូវ​ល្អ​ទៀត​ផង​ពោល​គឺ​បាន​តំកល់​ខ្លួន​ក្នុង​ធម៌​ហិរិ(ខ្មាសបាប)ដោយ​មាន​អត្តាធិបតេយ្យនិង​តម្កល់​ខ្លួន​ក្នុង​ឱតប្បៈ(ខ្លាច​បាប​)ដោយ​មាន​លោកា​ធិបតេយ្យ​ឯ​ចំណែក​ការ​តម្កល់​ខ្លួន​ក្នុង​ភាព​ជា​ឥស្សរៈមិន​ជា​ទាសៈ​នៃ​តណ្ហាមានះទិដ្ឋិដោយ​ធម្មាធិបតេយ្យ​។បើ​ខ្វះ​នូវ​ធម្មាធិបតេយ្យ​វា​ងាយ​ក្នុង​ការ​បាត់​បង់​នូវ​ហិរិនិង​ឱតប្បៈ​ណាស់​ព្រោះ​មិន​មាន​អ្វី​ជា​កម្លាំង​ជួយ​ទប់​ស្កាត់​នូវ​តណ្ហា​មានះ​និង​ទិដ្ឋិ​ហ្នឹង​ឯង​ដូច​ជា​ការ​មាន​ភាវៈ​នៃ​ខ្លួន​ជា​ធំ​ប៉ុន្តែ​មិន​គោរព​ធម៌​វិន័យមិន​គោរព​ច្បាប់​ព្រោះ​មិន​មាន​នូវ​ធម្មា​ធិបតេយ្យ​វា​រមែង​ភ្លាត់​ខ្លួន​ធ្លាក់​ពី​ហិរិហើយ​រមៀល​ចូល​ទៅ​រក​កំហុស​មួយ​គឺ​“​ធ្វើ​អ្វី​ស្រេច​តែ​អញ”ឯ​ការ​មាន​នូវ​ភាវៈ​នៃ​លោក​ជា​ធំ​ប៉ុន្តែ​មិន​មាន​នូវ​ធម្មា​ធិបតេយ្យ​វា​រមែង​ទប់​ខ្លួន​មិន​ជាប់​ក្នុង​ឱតប្បៈ​ហើយ​ត្រូវ​របូត​ចូល​រណ្តៅ​បាប​ធ្វើ​អំ​ពើ​ទុច្ចរិត​ផ្សេងៗដោយ​អាង​ថា​ស្ងាត់​មិន​មាន​អ្នក​ដទៃ​ដឹង​។ (គោល​អធិបតេយ្យ​៣យ៉ាង​នេះ​ស្រង់​ចាក​អង្គុត្តរនិកាយតិកនិបាតអធិបតេយ្យសូត្រ) ខ-មាន​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ដោយ​ការ​បដិបត្តិ​តាម​គោល​ការណ៍​រួមទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា​ព្រម​ព្រៀង​គ្នា​ជួយ​ការ​ពារ​កុំ​ឲ្យ​សាប​សូន្យ​និង​ឲ្យ​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​រុង​រឿង​ដែល​ហៅ​ថាអបរិហានធម៌(​ធម៌​ដែល​មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​សាបសូន្យ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តី​ចម្រើន​តែ​ម៉្យាង​)មាន​៧ប្រការ​គឺ​៖ ១-មាន​ការ​ប្រជុំ​រឿយ​ៗ​ប្រឹក្សា​ការ​ងារ​ដែល​បាន​ធ្វើ​ហើយ​និង​ដែល​មិន​ទាន់​បាន​ធ្វើ។ ២-ព្រម​ព្រៀង​គ្នា​ប្រជុំ​ព្រម​ព្រៀង​គ្នា​លើក​លែង​ការ​ប្រជុំ​ព្រម​ព្រៀង​គ្នា​ធ្វើ​នូវ​កិច្ច​ការ​ទាំង​ឡាយ​ដែល​គប្បី​ធ្វើ​ព្រម​គ្នា​។ ៣-ព្រម​ព្រៀង​គ្នា​បដិបត្តិ​តាម​ច្បាប់​ប្រទេស​ឬ​ច្បាប់​សាសនា​មិន​ស្រេច​តែចិត្ត​ចង់​ស្រួល​ហើយ​ដក​នូវ​ច្បាប់​ដែល​បាន​បញ្ញត្តិ​រួច​ហើយ​និង​មិន​ស្រេច​តែ​អញ​ជា​អ្នក​បញ្ញត្តិ​ច្បាប់​ផ្សេងៗ​នោះ​ឡើយ​។ ៤-បុគ្គល​ណា​ជា​អ្នក​ធំធ្លាប់​បាន​ជួប​ប្រទះ​ហេតុការណ៍​ច្រើន​មក​ហើយ​ជា​អ្កន​មាន​អាយុ​ច្រើន​មាន​ពាក្យ​សម្តី​គួរ​ស្តាប់​គប្បី​ឲ្យ​កិត្តិយស​និង​ធ្វើ​សក្ការៈ​គោរព​រាប់​អាន​បូជា​ដល់​បុគ្គល​នោះ​សម្លឹង​ឃើញ​សេចក្តី​សំខាន់​នៃ​ពាក្យ​សម្តី​របស់​បុគ្គល​នោះ​ឯង​ថា​ជា​ពាក្យ​សម្តី​គួរ​ស្តាប់​។ ៥-​ឲ្យ​កិត្តិយស​ដល់​ស្ត្រី​ក្នុង​ត្រកូល​មិន​មើល​ងាយ​មិន​គំរាម​កំហែង​និង​មាន​ការ​គ្រប់​គ្រង​ដោយ​ល្អ​។ ៦-ធ្វើ​សក្ការៈ​គោរព​បូ​ជា​នូវ​ព្រះ​ចេតិយ​បូជ​នីយដ្ឋាន​និង​ចេតិយ​អនុស្សាវរីយ៍​ប្រចាំ​ជាតិ​ដែល​ជា​គ្រឿង​ដាស់​តឿន​ស្មារតី​នៃ​មហាជន​ឲ្យ​ធ្វើ​នូវ​សេចក្តី​ល្អ។ ៧-ចាត់​ចែង​ត្រឹម​ត្រូវ​រក្សា​ការ​ពារនិង​គ្រប់​គ្រង​ប្រកបដោយ​ធម៌​ដល់​បព្វជិត​ដែល​ទ្រទ្រង់​នូ​វ​សីល​គុណ​ទ្រទ្រង់​នូវ​ធម៌​បរិសុទ្ធ​ទាំង​ឡាយ​ដែល​ជា​ទី​រលឹក​និង​ជា​បង្គោល​នៃ​សាសនា​របស់​មហា​ជនពេញ​ចិត្ត​នឹង​ការ​នៅ​ជា​សុខរបស់​បព្វជិត​ដែល​បរិសុទ្ធ​ទាំង​អស់​នោះ​។ (ស្រង់ចាក​អង្គុត្តរនិកាយសត្តកនិបាតវជ្ជីវគ្គសារន្ទទសូត្រ) ◊មនុស្ស​ល្អ​ដែល​មាន​ចំណែក​ក្នុង​ការ​គ្រប់​គ្រង​ពួ​កក្រុមឬ​សមាគម​ជាដើមត្រូវ​មាន​នូវ​គុណធម៌​ទាំង​ឡាយ​ផ្សេង​ទៀត​ដូច​ជាៈ -មិន​ងប់​ងុល​ខាង​ផ្លូវ​ភេទ​ក្នុង​រឿង​កាម​គុណ​។ -​មិន​មាន​ចិត្ត​ចង្អៀត​ចង្អល់​លប​លាក់​បរិភោគ​អ្វីៗ​តែ​ឯង។ -ជា​អ្នក​ឃើញ​តម្លៃ​នៃ​ពេល​វេលា​។ -ជា​អ្នក​មាន​វិន័យ​មាន​សីលពិត​ប្រាកដ​។ -​ជា​អ្នក​បដិបត្តិ​កិច្ចការ​តាម​តួ​នាទី​បាន​ពេញ​លេញ​។ -​មាន​ស្មារតី​មិន​ប្រមាទ។ -មាន​វិចារណញ្ញាណ​ចេះ​ពិចារណា​មុន​នឹង​ធ្វើ​កិច្ច​ការ​អ្វី​មួយ​។ -សុភាព​រៀប​សាចេះ​ទទួល​ស្តាប់​ពាក្យ​អ្នក​ដទៃ​។ -ជា​មនុស្ស​រៀប​រយ​ចេះ​ស្រឡាញ់​ភាព​ស្អាត​ប្រណីត​ក្នុង​ការងារ​។ -និយាយ​ពីរោះ​មាន​ន័យ​គួរ​ស្តាប់​មិន​និយាយឡេះឡោះទាំង​កាយ​ទាំង​ចិត្ត​ទន់​ភ្លន់​មិន​កោង​កាច​មិន​ច្រងេង​ច្រងាង​។ -មានចិត្ត​សង្គ្រោះ​ដល់​មិត្ត​សម្លាញ់​និង​មាន​ចិត្ត​អើពើ​ជួយ​ដល់​មនុស្ស​ទូ​ទៅ​។ -ជា​អ្នក​ចេះ​ចាត់​ការឲ្យ​មាន​របៀប​រៀប​រយ​និង​បាន​ផល​ល្អ​។ -​ចេះ​ទំនុក​បម្រុង​ដល់​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធសាសនា​។ -ប្រាថ្នាល្អស្រឡាញ់​សុចរិត។ -អានច្រើន​ស្តាប់​ច្រើនទ្រទ្រង់​នូវ​វិជ្ជានិង​ចូល​ចិត្ត​សាក​សួរ​ស្រាវ​ជ្រាវស្វែង​រក​ការ​ចេះ​ដឹងច្រើន​ឡើង​ៗ​ប៉ុណ្ណេះ​ជា​ដើម​។ [ដកស្រង់ចេញពីសៀវភៅ"ពរ៤ប្រការ"របស់​អគ្គបណ្ឌិតធម្មាចារ្យប៊ុតសាវង្ស] ដោយ៥០០០ឆ្នាំ
                          Page 108