សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (2013)
    Public date : 04, May 2020 (59,974 Read)
    គ្រា​នោះព្រាហ្មណ​មហាសាល​ម្នាក់មាន​ខ្លួន​សៅហ្មងមាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មងបាន​ចូល​ទៅ​រកព្រះដ៏មាន​ព្រះភាគលុះ​ចូល​ទៅ​ដល់​ហើយក៏​ធ្វើ​សេចក្តី​រីករាយជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគលុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយនិង​ពាក្យ​ដែល​គួរ​រលឹក​ហើយក៏​អង្គុយ​ក្នុង​ទី​សមគួរ។ ព្រោះ​ហេតុ​អ្វីព្រាហ្មណ៍​ទើប​ចូល​ទៅ​រក​ព្រះដ៏មាន​ព្រះភាគ?ព្រោះ​មាន​រឿង​បាន​ពោល​មក​ថាក្នុងផ្ទះរបស់​ព្រាហ្មណ៍​នោះមាន​ប្រាក់​ដល់​ទៅ៨សែន។ព្រាហ្មណ៍​នោះ​បាន​ធ្វើ​អាវាហ​មង្គល​ដល់​បុត្រ៤នាក់ចាយ​ប្រាក់​អស់​ដល់​ទៅ៤សែន។ លំដាប់​នោះកាល​ដែល​នាង​ព្រាហ្មណី​ជា​ភរិយា​របស់​ព្រាហ្មណ៍បាន​ធ្វើ​កាល​កិរិយា​ហើយបុត្រ​ទាំង​ឡាយបាន​ប្រឹក្សា​គ្នា​ថាបើ​បិតា​នឹង​នាំ​យក​នាង​ព្រាហ្មណី​ដទៃ​មកត្រកូល​យើង​នឹង​បែក​ដោយ​អំណាច​បុត្រ​ដែល​កើត​ក្នុង​ផ្ទៃ​របស់​នាងទៅ​យើងយើង​នឹង​សង្គ្រោះ​បិតារបស់​យើង។បុត្រ​ទាំង៤នាក់​នោះទំនុក​បម្រុង​ដោយ​អាហារ​បរិភោគនិងគ្រឿង​ស្លៀក​ដណ្តប់​ជា​ដើមសុទ្ធ​តែ​ប្រណីត​ៗព្រម​ទាំង​ធ្វើការ​គក់​ច្របាច់​ដៃ​ជើង​ទៀត​ផង។ ថ្ងៃ​មួយកាល​ដែល​ព្រាហ្មណ៍​នោះ​ឯងសម្រាក​ថ្ងៃ​ហើយ​ក្រោក​ឡើងទើប​នាំ​គ្នា​គក់ច្របាច់​ឲ្យ​គាត់ហើយ​ពោល​ទោសក្នុង​ការ​នៅ​គ្រប់​គ្រង​ផ្ទះម្នាក់​ពោល​យ៉ាង​នេះម្នាក់​ពោល​យ៉ាង​នោះទើប​អង្វរ​បិតា​ថាពួក​កូន​នឹង​ទំនុកបម្រុង​បិតា​របៀប​នេះរហូត​អស់​ជីវិតសូម​បិតា​កុំ​ព្រួយឲ្យ​តែ​ប្រាក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មានដល់​ពួក​កូន​មក។ព្រាហ្មណ៍​បានឲ្យ​ប្រាក់​ដល់​បុត្រ​ម្នាក់​ៗមួយ​សែនហើយ​បែង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​ទាំង​អស់ជា​បួន​ចំណែក​ឲ្យដល់​កូនទុក​តែ​សំពត់​ស្លៀក​ដណ្តប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​ចែក​ទ្រព្យ​សម្បត្តិ​ហើយបុត្រ​ច្បង​បាន​​ទំនុក​បម្រុង​ព្រាហ្មណ៍​ជា​បិតា​បាន២-៣ថ្ងៃពេល​ដែលព្រាហ្មណ៍​ងូត​ទឹក​ហើយ​ដើរ​ចូល​ផ្ទះកូន​ប្រសា​ស្រី​ឈរ​នៅ​នឹង​ស៊ុម​ទ្វារក៏​បាន​និយាយ​ជា​មួយ​ព្រាហ្មណ៍យ៉ាង​នេះ​ថាម៉េច​បាន​ជា​ឪ​ឯង​ឲ្យ​ប្រាក់​កូនច្បង​តែ​ប៉ុណ្ណឹងបើ​ចែក​ឲ្យ​ដូច​តែ​គ្នា​អ៊‍ីចឹងម៉េច​បាន​នៅ​តែជា​មួយ​នឹង​កូន​ច្បងឬ​មកអំពី​អត់​ស្គាល់​ផ្លូវ​ទៅ​ផ្ទះ​កូន​ផ្សេង​ទៀត?ព្រាហ្មណ៍​ក្រោធ​ខឹងពោល​ថាយើ!ស្រី​ថោកចង្រៃយក៍ហើយ​ក៏​បាន​ទៅ​ផ្ទះ​កូន​ដទៃ។ទៅ​បាន​ត្រឹម​តែ២-៣ថ្ងៃក៏​រត់​ទៅ​ផ្ទះ​កូន​ដទៃ​ទៀតដោយ​ទំនង​ដូច​ៗគ្នា។ កាល​ដែល​មិន​អាច​ចូល​ទៅ​ផ្ទះ​កូន​ណា​មួយ​បានក៏​បួស​ជា​អ្នក​ស្លៀក​ដណ្តប់សំពត់​ពណ៌​សត្រាច់​ភិក្ខាចារ។ដោយ​កាល​កន្លង​ទៅក៏​ចាស់​ជរាមាន​រាង​កាយ​ទ្រុឌ​ទ្រោម​ស្លេក​ស្លាំងព្រោះ​ការ​បរិភោគ​មិន​ល្អខ្វះខាតទាំង​ដំណេក​ក៏​លំបាក។ពេល​មួយត្រឡប់​មក​ពី​ភិក្ខាចារដេក​កន្លែងមួយ​លក់​ទៅភ្ញាក់​ឡើង​ក្រោក​អង្គុយពិចារណា​ខ្លួន​ឯងឃើញ​ថា​មិន​បាន​ទី​ពឹង​ក្នុង​បុត្រទើប​គិត​ថាយើង​បាន​ស្តាប់​មក​ថាព្រះ​សមណគោតមមាន​ព្រះភក្ត្រ​មិន​ចង​ចិញ្ចើមមាន​តែព្រះភក្ត្រ​ស្រស់ចរចា​គួរឲ្យ​សប្បាយ​ចិត្តឆ្លាត​ក្នុង​បដិសណ្ឋារៈដូច្នេះយើង​អាច​ចូល​ទៅ​គាល់​ព្រះសមណ​គោតម​បាន។ ព្រោះហេតុ​នោះទើប​ព្រាហ្មណ៍​រៀប​រយ​សំពត់​ស្លៀក​ដណ្តប់កាន់​ភិក្ខាភាជនៈ​ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគដល់​ទី​ប្រថាប់។លុះ​ព្រាហ្មណ​មហាសាល​នោះអង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយទើប​ព្រះដ៏មាន​ព្រះភាគត្រាស់​យ៉ាង​នេះ​ថាម្នាល​ព្រាហ្មណ៍អ្នក​មាន​ខ្លួន​សៅ​ហ្មងមាន​សំពត់​ដណ្តប់​ក៏​សៅ​ហ្មងតើ​ព្រោះ​ហេតុ​អ្វី?ព្រាហ្មណ៍​ក្រាបបង្គំ​ទូល​ថាបពិត្រ​ព្រះគោតម​ដ៏​ចម្រើនខ្ញុំ​ព្រះអង្គ​មាន​កូន៤នាក់ក្នុង​ក្រុង​នេះ​ឯងកូន​ទាំង​នោះកាន់យក​ទ្រព្យ​ដែល​ជា​របស់​ខ្ញុំ​ព្រះអង្គ​ទាំង​អស់រួច​ហើយដឹង​ថាខ្ញុំ​ព្រះអង្គ​អស់​ទ្រព្យសម្បត្តិ​ហើយទើបប្រឹក្សា​សម​គំនិត​គ្នា​ជា​មួយ​នឹង​ភរិយា​របស់​គេ​រៀង​ៗខ្លួនបណ្តេញ​ខ្ញុំ​ព្រះអង្គ​ចេញ​អំពី​ផ្ទះសូម​ព្រះអង្គទ្រង់​ជ្រាប។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​ថាម្នាល​ព្រាហ្មណ៍បើ​ដូច្នោះអ្នក​ចូរ​រៀន​នូវ​គាថា​ទាំងឡាយ​នេះហើយ​សូត្រក្នុង​រោង​ជាទី​ប្រជុំនៅ​ពេល​ដែល​ពួក​មហាជន​កំពុង​ប្រជុំ​គ្នាទាំង​ដែល​កូន​ទាំង​ឡាយ​របស់​អ្នកអង្គុយប្រជុំ​ក្នុង​ទីនោះ​ផង​ដែរ​ថា៖ យេហិជាតេហិនន្ទិស្សំយេសញ្ចភវមិច្ឆិសំតេមំទារេហិសំបុច្ឆសាវវាទេន្តិសូករំ។ខ្ញុំ​ត្រេក​អរដោយ​កូន​ទាំង​ឡាយ​ណាដែល​កើត​ហើយ​ផងប្រាថ្នា​នូវ​សេចក្តី​ចម្រើនដល់​កូន​ទាំង​ឡាយណា​ផងកូន​ទាំង​នោះក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយហើយ​បណ្តេញ​ខ្ញុំដូច​ជា​ឆ្កែ​បណ្តេញជ្រូក។ អសន្តាកិរមំជម្មាតាតតាតាតិភាសរេរក្ខសាបុត្តរូបេនតេជហន្តិវយោគតំ។កូន​ទាំង​ឡាយជា​អសប្បុរសលាមកគ្រាន់​តែ​ហៅ​ខ្ញុំ​ថាបិតាបិតា​ប៉ុណ្ណោះ​ទេប៉ុន្តែ​កូន​ទាំង​នោះដូចអារក្ស​ទឹក​ដែល​មក​ដោយ​រូប​ជា​កូនលះ​បង់​នូវ​ខ្ញុំ​ដែល​មាន​អាយុចូល​ដល់​បច្ឆិម​វ័យ​ហើយ។ អស្សោវជិណ្ណោនិព្ភោគោខាទនាអបនីយតិពាលកានំបិតាថេរោបរាគារេសុភិក្ខតិ។បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយមិន​មាន​អ្វី​បរិភោគតែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃដូច​ជា​សេះ​ចាស់ប្រើ​ប្រាស់​មិន​បានគេ​នាំ​ចេញ​ចាក​ចំណី។ ទណ្ឌោវកិរមេសេយ្យោយញ្ចេបុត្តាអនស្សវាចណ្ឌម្បិគោណំវារេតិអថោចណ្ឌម្បិកុក្កុរំអន្ធការេបុរេហោតិគម្ភីរេគាធមេធតិទណ្ឌស្សអានុភាវេនខលិត្វាបដិតិដ្ឋតីតិ។ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរកូន​​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់មិន​ប្រសើរ​ដូច​ជា​ឈើ​ច្រត់​ឡើយព្រោះឈើច្រត់រមែង​ការពារ​គោ​កាច​ក៏​បានការពារ​ឆ្កែ​កាច​ក៏​បានច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បានស្ទង់​ក្នុង​ទឹកជ្រៅ​ក៏​បានបុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បានដោយ​អានុភាព​នៃ​ឈើ​ច្រត់។ លំដាប់​នោះ​ឯងព្រាហ្មណ​មហាសាល​នោះបាន​រៀន​នូវ​ព្រះ​គាថា​ទាំង​ឡាយ​នេះក្នុង​សម្នាក់​ព្រះដ៏មានព្រះភាគគឺ​រៀន​សូត្រ​ទាល់​តែ​រត់​មាត់។ក្នុង​ថ្ងៃ​ដែល​ពួក​ព្រាហ្មណ៍​ប្រជុំ​គ្នាទាំង​ដែល​ពួក​បុត្រ​ប្រដាប់ដោយ​គ្រឿង​អលង្ការ​ទាំង​ពួងចូល​កាន់​ទី​ប្រជុំ​នោះ​ហើយ​អង្គុយ​លើ​អាសនៈ​យ៉ាង​ធំកណ្តាល​ពួកព្រាហ្មណ៍។ ព្រាហ្មណ៍​ចាស់​ជា​បិតា​គិត​ថានេះ​ជា​ពេល​របស់​យើង​ហើយទើប​ចូល​ទៅ​កណ្តាល​ទី​ប្រជុំលើក​ដៃ​ឡើង​ពោល​ថាអស់​លោក​ដ៏​ចម្រើន​ទាំង​ឡាយខ្ញុំ​មាន​បំណង​នឹង​ពោល​គាថា​ដល់​លោក​ទាំងឡាយកាល​ដែល​ខ្ញុំ​ពោល​ដល់​លោក​ទាំង​ឡាយតើ​លោក​ទាំងឡាយ​ស្តាប់​ខ្ញុំ​ទេ?កាល​ដែល​ពួកព្រាហ្មណ៍​ពោល​ថាពោល​ចុះព្រាហ្មណ៍ពួក​យើង​នឹង​ស្តាប់ដូច្នេះទើប​បាន​ឈរ​ពោល​ពេល​នោះតែ​ម្តងនូវព្រះគាថាដែល​មាន​សេចក្តី​ថា៖ ខ្ញុំ​ត្រេក​អរដោយ​កូន​ទាំង​ឡាយ​ណាដែល​កើត​ហើយ​ផងប្រាថ្នា​នូវ​សេចក្តី​ចម្រើនដល់​កូន​ទាំង​ឡាយណា​ផងកូន​ទាំង​នោះក៏​សម​គំនិត​គ្នា​ជា​មួយ​នឹង​ប្រពន្ធ​ទាំង​ឡាយហើយ​បណ្តេញ​ខ្ញុំដូចជា​ឆ្កែ​បណ្តេញជ្រូក។កូន​ទាំង​ឡាយជា​អសប្បុរសលាមកគ្រាន់​តែ​ហៅ​ខ្ញុំ​ថាបិតាបិតា​ប៉ុណ្ណោះ​ទេប៉ុន្តែ​កូន​ទាំង​នោះដូចអារក្សទឹក​ដែល​មក​ដោយ​រូប​ជា​កូនលះបង់​នូវ​ខ្ញុំ​ដែល​មាន​អាយុចូល​ដល់​បច្ឆិមវ័យ​ហើយ។ បិតា​ចាស់​របស់​បុគ្គល​ទាំង​ឡាយមិន​មាន​អ្វី​បរិភោគតែង​សូម​ទាន​ប្រប​ផ្ទះ​នៃ​ជន​ដទៃដូច​ជា​សេះ​ចាស់ប្រើ​ប្រាស់​មិន​បានគេ​នាំ​ចេញ​ចាក​ចំណី។ឈើ​ច្រត់​របស់​ខ្ញុំ​ប្រសើរកូន​ទាំង​ឡាយ​ដែល​មិន​ស្តាប់​បង្គាប់មិន​ប្រសើរ​ដូចជា​ឈើ​ច្រត់​ឡើយព្រោះឈើ​ច្រត់រមែង​ការពារ​គោ​កាច​ក៏​បានការពារ​ឆ្កែ​កាច​ក៏​បានច្រត់​ទៅ​មុខ​ក្នុង​ទី​ងងឹត​ក៏​បានស្ទង់​ក្នុង​ទឹកជ្រៅ​ក៏​បានបុគ្គល​ភ្លាត់​រអិល​គង់​ទប់​ទៅ​វិញ​បានដោយ​អានុភាព​នៃ​ឈើ​ច្រត់។ ដោយ​សម័យ​នោះ​ឯងពួក​មនុស្ស​មាន​ប្រពៃណី​ដូច្នេះ​ថាបុគ្គលណាបរិភោគ​សម្បត្តិ​នៃ​មាតាបិតាហើយមិន​ចិញ្ចឹម​មាតាបិតាបុគ្គល​នោះត្រូវ​សម្លាប់​ចោលព្រោះ​ហេតុ​ដូច្នោះ​ហើយបុត្រ​ទាំង​អស់​របស់ព្រាហ្មណ៍ទើប​ក្រាប​ចុះ​ក្បែរ​ជើង​ទាំង​ពីរ​របស់​បិតាហើយ​អង្វរ​ថាលោក​ឪពុក​អើយសូម​លោក​ឪពុ​កឲ្យជីវិត​ដល់​ពួក​កូន​ផងព្រោះ​ទឹក​ចិត្ត​របស់​បិតា​ទន់​ភ្លន់​ដល់​កូន​ៗព្រាហ្មណ៍​ជា​បិតា​ទើប​ពោល​ថាបពិត្រលោក​ដ៏​ចម្រើន​ទាំង​ឡាយសូម​លោក​ទាំង​ឡាយកុំ​ឲ្យ​កូន​ៗដ៏​ល្ងង់​ខ្លៅ​របស់​ខ្ញុំ​នេះ​វិនាស​ឡើយពួក​គេនឹង​ចិញ្ចឹម​មើល​ថែ​ដល់​ខ្ញុំ​ត​ទៅ។ លំដាប់​នោះមនុស្ស​ទាំង​ឡាយ​បាន​ពោល​ទៅ​រក​កូន​ៗទាំង​នោះ​ដូច្នេះ​ថានែ!ពួក​អ្នក​ឯង​ចូរ​ប្រុង​ចាំស្តាប់​ណ៎ាចាប់​តាំង​ពី​ថ្ងៃនេះ​នៅបើ​ពួក​អ្នក​មិន​ប្រណិប័តន៍​បិតា​របស់​អ្នក​ឯង​ឲ្យ​ល្អ​ទេពួក​យើង​នឹងសម្លាប់​ពួក​អ្នក​ឯង​ចោលជា​មិន​ខាន។កូន​ៗទាំង​នោះ​មាន​ការ​ភ័យ​ខ្លាចទើប​នាំ​បិតា​ទៅ​កាន់​ផ្ទះ​ដើម្បីប្រណិប័តន៍។ឲ្យ​បិតា​អង្គុយ​លើ​តាំងហើយ​លើក​ឡើង​នាំ​ទៅ​ដោយ​ខ្លួន​ឯង។យក​ប្រេង​លាប​ខ្លួនហើយគក់​ច្របាច់ដល់​ពេល​ងូត​ទឹកឲ្យ​ងូត​ទឹក​ដែល​អប់​ដោយ​គ្រឿង​ក្រអូបនិងជូន​គ្រឿង​ស្លៀកដណ្តប់ដោយ​គូ​សំពត់​មួយ​គូ​ម្នាក់​ៗ។ កូន​ទាំង​អស់​បាន​ហៅ​ប្រពន្ធ​របស់​ខ្លួន​មក​ប្រាប់​ថាចាប់​តាំង​ពីថ្ងៃ​នេះ​ទៅពួក​នាង​ចូរ​ប្រណិប័តន៍​បិតា​របស់​យើង​ឲ្យ​ល្អបើ​ពួក​នាង​ប្រមាទពួក​យើង​នឹង​បណ្តេញ​ពួកនាង​ឲ្យ​ចេញ​ពី​ផ្ទះរួច​ហើយកូន​ៗបាន​ជូន​អាហារ​ភោជន​យ៉ាង​ប្រណីតអញ្ជើញ​បិតា​បរិភោគ។ព្រាហ្មណ៍​បាន​អាហារ​ល្អមាន​ដំណេក​យ៉ាង​សប្បាយត្រឹម​តែ២-៣ថ្ងៃ​ប៉ុណ្ណោះក៏​មាន​កម្លាំងមាន​រាងកាយ​ស្រស់​បស់។ ព្រាហ្មណ៍​សម្លឹង​មើល​អត្តភាពហើយ​គិត​ថាយើង​បាន​សម្បត្តិ​នេះ​ព្រោះ​អាស្រ័យព្រះសមណគោតមទើប​កាន់​គ្រឿង​បណ្ណាការ​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគលុះ​ចូល​ទៅ​ដល់ហើយក៏​ធ្វើ​សេចក្តីរីករាយជា​មួយ​នឹង​ព្រះដ៏មាន​ព្រះភាគហើយ​ក៏​អង្គុយ​ក្នុង​ទី​សមគួរ។ ព្រាហ្មណ៍បាន​ដាក់​ថ្វាយ​សំពត់​មួយ​គូទៀប​បាទ​មូល​នៃ​ព្រះដ៏មាន​ព្រះភាគព្រះអង្គ​ទ្រង់​ទទួល​ដោយ​សេចក្តីអនុគ្រោះរួច​ហើយ​ព្រាហ្មណ៍​បាន​ពោល​ពាក្យ​នេះគឺ​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគក្នុង​ពេល​ទទួលសរណគមន៍​រួច​ហើយ​នោះ​ឯងយ៉ាង​នេះ​ថាបពិត្រ​ព្រះគោតម​ដ៏​ចម្រើនពួក​កូន​ៗបាន​ឲ្យ​ភត្តាហារប្រចាំ​ដល់​ខ្ញុំ​ព្រះអង្គ៤ចំណែកខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​ដល់​ព្រះអង្គ២ចំណែក​ក្នុង៤ចំណែក​នោះឯ​ខ្ញុំព្រះអង្គ​នឹង​បរិភោគ​ខ្លួន​ឯង២ចំណែក។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថាម្នាល​ព្រាហ្មណ៍អ្នក​កុំ​បូជាដល់​តថាគតចំពោះ​ចំណែក​ដែល​ល្អ​ឡើយតថាគត​នឹង​ទៅ​ដល់​កន្លែងតាម​ដែល​តថាគត​ត្រូវ​ទៅ។ព្រាហ្មណ៍​ក្រាប​ទូល​ថាបពិត្រ​ព្រះអង្គ​ដ៏​ចម្រើនយ៉ាង​ដូច្នោះ​ឯងហើយ​បាន​ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ​ត្រឡប់​ទៅ​ផ្ទះ។ទៅ​ដល់​ផ្ទះ​ហើយបាន​ហៅ​ពួក​កូន​មក​ប្រាប់​ថាកូនៗទាំង​ឡាយព្រះ​សមណគោតម​ជា​សម្លាញ់​របស់​ឪនៅ​ពេល​ព្រះអង្គ​យាង​មក​ដល់ចូរ​កូន​ៗកុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪនៅ​ពេល​ព្រះអង្គ​យាង​មក​ដល់​ចូរ​កូនៗកុំ​ភ្លេច​ថ្វាយ​ភត្តាហារ​ជា​ប្រចាំ​របស់​ឪ២ចំណែកដល់​ព្រះអង្គណ៎ា។ពួក​កូន​នាំ​គ្នា​ទទួល​ថាល្អ​ហើយ​ឪ។ ព្រឹក​ស្អែក​ឡើងព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរទ្រង់​យាង​ទៅ​កាន់​គេហដ្ឋាន​របស់កូន​ប្រុស​ច្បង។កូន​ប្រុសច្បង​បាន​ទទួល​បាត្រ​ចាក​ព្រះហស្តរួច​យាង​ព្រះអង្គ​ចូល​ទៅ​កាន់​គេហដ្ឋានថ្វាយ​ទី​គង់ប្រថាប់​ដ៏​ប្រណីត​ហើយទើប​បាន​ថ្វាយ​នូវ​ភោជនដ៏​ប្រណីត​ឧត្តមថ្ងៃ​បន្ទាប់​មក​ទៀតព្រះបរមសាស្តា​ស្តេច​យាង​ទៅ​កាន់​គេហដ្ឋាន​នៃ​កូន​ម្នាក់​ទៀតជា​បន្ត​បន្ទាប់ព្រះ​អង្គស្តេច​យាង​ទៅ​កាន់គេហដ្ឋាន​នៃ​បុត្រ​របស់​ព្រាហ្មណ៍គ្រប់​គ្នា​តាម​លំដាប់ដោយ​ប្រការ​ដូច្នេះ​ឯង។ពួក​កូន​ៗទាំង​នោះគ្រប់​គ្នា​បាន​ធ្វើ​សក្ការៈ​ដូច​ៗគ្នា។ ក្រោយមកថ្ងៃ​មួយនៅ​ឯគេហដ្ឋាន​របស់​កូន​ប្រុស​ច្បង​មាន​ពិធី​មង្គល។កូន​បាន​និយាយ​នឹង​បិតា​​ថាបពិត្រ​បិតាពួក​យើង​នឹង​ថ្វាយ​មង្គល​ដល់​អ្នក​ណា?ព្រាហ្មណ៍​ជា​បិតា​ពោល​ថាពួក​យើង​អត់​ស្គាល់​អ្នកដទៃ​ណា​ឡើយព្រះសមណគោតម​ជា​សម្លាញ់​របស់​ឪ​មិន​មែន​ទេ​ឬ។កូន​ច្បង​បាន​ពោល​ថាបើ​ដូច្នោះបិតា​ចូរ​យាង​ព្រះសមណគោតម​មក​ដើម្បី​សោយ​ភត្តា​ហារ​ក្នុង​ថ្ងៃ​ស្អែក​ព្រម​ដោយ​ភិក្ខុសង្ឃ៥០០អង្គ។ព្រាហ្មណ៍៍​ក៏​បានធ្វើ​ដូច្នោះតាម​ពាក្យ​របស់​កូន។ ព្រះដ៏មាន​ព្រះភាគទ្រង់​ទទួល​នូវ​ការ​អារាធនា​ហើយហែហម​ទៅ​ដោយ​ព្រះភិក្ខុសង្ឃស្តេច​យាង​ទៅតាម​កាល​កំណត់ចូល​កាន់​គ្រឹះស្ថាន​របស់​បុត្រច្បង​ដែល​ប្រដាប់​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ផ្សេង​ៗ។បុត្រ​ច្បង​បាន​និមន្ត​ព្រះសង្ឃ​ដែល​មាន​ព្រះពុទ្ធអង្គ​ជា​ប្រមុខគង់​លើ​អាសនៈដែល​បាន​ក្រាល​ទុក​ហើយបាន​ថ្វាយ​នូវ​បាយាសដែល​មាន​ទឹក​តិចព្រម​ទាំង​ខាទនីយាហារ​ផ្សេង​ៗទៀត។​ កូន​ទាំង​អស់​បាន​មកជួប​ជុំ​គ្នាសម​គួរ​តាម​វេលាបាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគថាបពិត្រ​ព្រះគោតម​ដ៏​ចម្រើនពួក​ខ្ញុំព្រះអង្គ​បាន​ប្រណិប័តន៍​បិតា​របស់​ពួក​ខ្ញុំ​ព្រះអង្គដោយ​មិន​បាន​ប្រមាទ​ឡើយសូម​ព្រះអង្គ​ទ្រង់​ទត​មើល​នូវអត្តភាព។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថាការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​មាតាបិតាដែល​ពួក​អ្នក​បាន​ធ្វើ​ហើយគឺ​ជា​ការ​ល្អពួក​បុរាណ​បណ្ឌិត​បាន​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​យ៉ាង​ស្មោះ​ស្មើ។ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​នូវ​នាគ​រាជជាតកប្រកាស​អរិយសច្ច៤ក្នុង​ពេល​ចប់​ព្រះធម៌​ទេសនាព្រាហ្មណ៍​ព្រម​ទាំង​កូន៤នាក់ទាំង​កូន​ប្រសា​ស្រី៤នាក់​ទៀត​នោះបាន​បញ្ជូន​ញាណ​ទៅ​តាម​ក្រសែ​ព្រះធម៌តាំង​នៅ​ក្នុងសោតា​បត្តិផល។ ចាប់​តាំង​ពី​ពេល​នោះ​មកព្រះបរមសាស្តាស្តេច​ពុំ​បាន​យាង​ទៅ​កាន់​ផ្ទះ​នៃ​ជន​ទាំងនោះ​ទៀត​ឡើយក្នុង​កាល​ទាំង​ពួង។ ដោយ៥០០០ឆ្នាំ
    Public date : 19, Jan 2020 (3,041 Read)
    សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ទាំង​​អស់​​អង្គ​​ដែល​បាន​​បរិច្ចាគ​​ទាន​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​។សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​។​សូម​លោក​​អ្នក​​មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​​។ ជួយទ្រទ្រង់៥០០០ឆ្នាំដោយបរិច្ចាគទានមក: ផ្ញើមកMr.SrongChannaTel:081815000 ១.ផ្ញើតាមវីងacc:00126869(លុយខ្មែរ)ឬTrueMoneyផ្ញើមកលេខ081815000 ២.គណនីABA:000185807ឬAcleda:00010122286313 ៣.លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGramឬWESTERNUNION ឬតាមគណនីធនាគារខាងក្រោម​នេះ៖ AccountName:SrongChanna AccountNumber:000185807 BankName:ADVANCEDBANKOFASIALIMITED BankAddress:No.148,PreahSihanoukBlvd., PhnomPenh,Cambodia. SWIFTCode:ABAAKHPP ឬ AccountName:SrongChanna AccountNumber:00010122286313 BankName:ACLEDABankPlc. BankAddress:#61,PreahMonivongBlvd., SangkatSrahChork,KhanDaunPenh, PhnomPenh,Cambodia. SWIFTCode:ACLBKHPP តារាង​​រាយ​​​នាម​​(​សម្រាប់​​ខែ​​មករា២០២០)៖ តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០២០ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ ​​ ឧបាសិកាកាំងហ្គិចណៃ(៦០០ដុល្លា)សម្រាប់ឆ្នាំ២០១៩ ភ្នំពេញ ផ្ទាល់ ​​​​ -ឧបាសកទាសុងនិងឧបាសិកាង៉ោចាន់ខេង -លោកសុងណារិទ្ធ -លោកស្រីស៊ូលីណៃនិងលោកស្រីរិទ្ធសុវណ្ណាវី -លោកវិទ្ធគឹមហុង​ -លោកអ៉ីវវិសាលនិងឧបាសិកាសុងចន្ថា -លោកសាលវិសិដ្ឋអ្នកស្រីតៃជឹហៀង -លោកសាលវិស្សុតនិងលោក​ស្រីថាងជឹង​ជិន -អ្នកនាងសាលរីណា -លោកលឹមសេងឧបាសិកាឡេងចាន់​ហួរ​ -លោកឡេងគីមសាន -កញ្ញាលឹម​រីណេតនិងលោកលឹមគឹម​អាន -លោកសុងសេង​និងលោកស្រីសុកផាន់ណា​ -លោកស្រីសុងដា​លីននិងកញ្ញាសុង​ដា​ណេ​ -លោក​ទា​គីម​ហរ​អ្នក​ស្រីង៉ោពៅ -កញ្ញាទា​គុយ​ហួរ​កញ្ញាទាលីហួរ​ -កញ្ញាទាភិច​ហួរ បានទ្រទ្រង់៥០០០ឆ្នាំ(១៤៤០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៩ ​​ ភ្នំពេញ ផ្ទាល់ ឧបាសិកាតាន់ស៊ីវឡេង(៥០០ដុល្លា)សម្រាប់៥ឆ្នាំ២០១៦-២០២០ ឧបាសិកាជ័យភាពនិងឧបាសិកាសុភ័ក្ររកំពង់ធំ(៣៧.៥ដុល្លា)សម្រាប់ឆ្នាំ២០២០ កំពង់ធំ ផ្ទាល់ ​ ឧបាសកពេជ្រសារ៉ាន់និងឧបាសិកាស៊ុយយូអាន(២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ២០០ដុល្លា ភ្នំពេញ ឧបាសកសោមរតនៈ(២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ក្រុមពុទ្ធបរិស័ទធម្មសង្គហៈ(៦០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសកជឿនហ៊ុយ(១៨២ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ១៨២ដុល្លា ឧបាសិកាទីមសុគន្ធនៅអាមេរិក(៦០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកាតុបស្រីពៅនៅអាមេរិក(១២០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកាអៀមហួយ ឧបាសិកាប៊ានឈួនជា ឧបាសិកឈិតឈុនលាងនៅប្រទេសស្វីស(២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកាអ៊ុយមិនា(១១០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ សាមណេរចាន់ថាគីម(៦៨០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ឧបាសិកាលីយក់ខេននិងកូនចៅ៥០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសកវឿនផារ៉ាត់និងឧបាសិកាញ៉ានលីកាព្រមទាំងបុត្រ២៣០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសិកាគង់សាវឿង២០០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសិកាតាំងប៉ោជឹង១០០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសិកា។។។​២០០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសកកាន់គង់ឧបាសិកាជីវយួមព្រមទាំងបុត្តនិងចៅ៦០០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសិកាម៉ៅលន់ព្រមទាំងកូនចៅ១០០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសិកាម៉ៅម៉ារង១០០ដុល្លាសម្រាប់ឆ្នាំ២០២០ ឧបាសិកាគឹមលាន១២០ដុល្លាសម្រាប់ឆ្នាំ២០២០ ១ ឧបាសកធីសុរិុលឧបាសិកាគង់ជីវីព្រមទាំងបុត្រាទាំងពីរនៅបារាំង ១៥០ដុល្លា បារាំង ធនាគារ ​២ ឧបាសកម៉ៅសុខ ៥៤ដុល្លា សៀមរាប ធនាគារ ​៣ ឧបាសិកាចាំងដាលីម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា ៤ ឧបាសកឡាំលីម៉េង ១០ដុល្លា ៥ នូសុធារ៉ា ២០ដុល្លា ៦ អាមចាន់ដារ៉ា ៥ដុល្លា ៧ ឧបាសិកានិរោធ ១០ដុល្លា ៨ ប្អូនសុខតុលា ១០ដុល្លា ៩ ពេជ្រសុភាពនិងស្វាមុីព្រមទាំងបុត្ត១២០ដុល្លាសម្រាប់ឆ្នាំ២០២០ ១២០ដុល្លា ១០ ឧបាសិកាណៃឡាង១០០ដុល្លានិងក្រុមគ្រួសារមានដូចជា ជឹងហ្គេចគៀងនិងស្វាមី១២០ដុល្លា ជឹងហ្គេចរ៉ុងនិងស្វាមី១២០ដុល្លា ជឹងងួនហៀងនិងភរិយា៦០ដុល្លា ជឹងងួនធៀងនិងភរិយា៦០ដុល្លា ជឹងងួនសេងនិងភរិយា៦០ដុល្លា (សរុប៥២0ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០២០ ៥២០ដុល្លា ខ្ញុំ​ចង់​បរិច្ចាគ​ទានចុច​ទី​នេះ កំណត់​សំគាល់ៈ -៥០០០ឆ្នាំបាន​ជួល​Serverផ្ទុកឯកសារចំនួន​៤ដើម្បី​បម្រើការ​ផ្សាយឲ្យ​បាន​ល្អ​ឡើង -DedicateServer500GBដែល​៥០០០​ឆ្នាំចំណាយ174ដុល្លាក្នុងមួយខែ -SANdriveServer500GBដែល​៥០០០​ឆ្នាំចំណាយ65ដុល្លាក្នុងមួយខែ -ShareServerUnlimitedដែល​៥០០០​ឆ្នាំចំណាយ270ដុល្លាក្នុង៦ខែ(ចំនួន3) -ក្រៅពីនេះ៥០០០​ឆ្នាំបាន​ចំណាយលើ​ប្រាក់ខែបុគ្គលិក​ម្នាក់250ដុល្លាក្នុង​មួយខែ -សេវាលំហែទាំគេហទំព័រឲ្យWebDeveloper50ដុល្លា​ក្នុង​មួយខែ​ -ប្រចាំឆ្នាំកម្មវិធីទូរស័ព្ទនិងចំណាយផ្សេងៗ -រួម​និង​ចំណាយ​ផ្សេង​ៗក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ -ឧបាសក​ស្រុង-ចាន់​ណា(គ្រប់​គ្រងទូទៅ) -លោក​ស្រុង-យូហេង(បុគ្គលិកជំនួយ) -ភិក្ខុបញ្ញាបជ្ជោតោទេព-បញ្ញា(ការងារ​ថត​ផ្សាយ​ផ្ទាល់) -WebsiteDeveloper -iOS&AndroidAppDeverlopTeam ​​ក្រុមបង្កើតវីដេអូធម៌ តំណផ្សេងៗ ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៨ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៩
    Public date : 19, Jan 2020 (15,708 Read)
    រឿង​ឧបាសក​ត្រចៀក​ខ្មូរ (ចាកធ.ខុ.) (អ្នក​ណា​រក្សា​ធម៌ធម៌​តែង​រក្សា​អ្នក​នោះ​វិញ) សម័យ​ថ្ងៃ​មួយព្រះ​មហាកច្ចានៈ​ដ៏​មាន​អាយុលោក​គង់​នៅ​លើ​ភ្នំ​បុវត្តៈ​ក្នុង​នគរ​កុរឃរ​ត្រង់​អវន្តិជនបទមាន​ឧបាសក​ត្រចៀក​ខ្មូរ​ម្នាក់​ឈ្មោះសោណៈជ្រះ​ថ្លា​នឹង​ធម្មក​ថា​របស់​ព្រះ​ថេរៈ​ចង់​បួសព្រះ​ថេរៈ​ឃាត់​ថាម្នាល​សោណៈការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​នេះជា​ការ​លំបាក​មាន​ភត្ត​តែ​មួយ​ពេលដេក​នៅ​តែ​ម្នាក់​ឯង​រហូត​អស់​មួយ​ជីវិតគាត់​មាន​សេចក្តី​ជ្រះ​ថ្លា​ខ្លាំង​ណាស់​ក្នុង​ផ្នួសអត់​ទ្រាំ​មិន​បាន​ក៏​ចូលទៅ​អង្វរ​ករ​សុំ​បួស​គ្រប់​៣​ដងនៅ​ក្នុង​ប្រទេស​ក្ខិណាបថ​ជា​ប្រទេស​មាន​ភិក្ខុតិចលុះ​បួស​ហើយបាន​៤​វស្សា​ចង់​ទៅ​នមស្ការ​ថ្វាយ​បង្គំ​ព្រះ​សាស្តាទើប​លា​ព្រះ​ឧបជ្ឈាយ៍​ទៅ​តាម​បណ្តាំ​របស់​លោក​ទៅ​ដល់​ជេតពនចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ព្រះ​អង្គ​ទ្រង់​ធ្វើ​បដិសណ្ឋារ​កិច្ចហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​នៅ​ក្នុង​គន្ធ​កុដិ​ជា​មួយ​ព្រះ​អង្គលុះ​យប់​ជ្រៅ​បន្តិច​កន្លង​ទៅ​ព្រះ​សាស្តា​ទ្រង់​អារាធនា​​ឲ្យ​ធ្វើ​បទសរភញ្ញ​ថ្វាយ​ព្រះ​អង្គ​ស្តាប់​ក្នុង​បច្ចូសម័យ។ លុះ​ចប់​បទសរភញ្ញ​ហើយព្រះ​អង្គ​ទ្រង់​អនុមោទនា​យ៉ាង​ក្រៃ​លែង​ចំពោះ​សោណភិក្ខុ​នោះ​ហើយ​ទ្រង់​ប្រទាន​សព្ទ​សាធុការពរ​ថាសាធុសាធុ។ចាប់​តាំង​ពី​ពួក​ទេវតា​នាគ​នឹង​គ្រុឌដែល​ឋិត​នៅ​លើ​ដីរហូត​ដល់​ព្រហ្ម​លោកក្នុង​កុរឃរ​នគរចម្ងាយ១២០យោជន៍​ពី​វត្ត​ជេតពនក៏​បាន​ឲ្យ​សព្ទសាធុការ​ពរ​យ៉ាង​ខ្លាំង។គ្រា​នោះ​មហាឧបាសិកា​សួរ​ថា​នរណា​ឲ្យ​សាធុការ​ពរ​នេះ?ទេវតា​ប្រាប់​ថា​ម្នា​ល​ប្អូន​ស្រី​ខ្ញុំ​ណា​នាងចុះ​លោក​ជា​អ្វី?ខ្ញុំ​ជា​ទេវតា​ឋិត​ក្នុង​ផ្ទះ​នេះ​ពី​មុន​ក៏​លោក​មិន​ឲ្យ​សាធុការ​ពរ​ដល់​ខ្ញុំស្រាប់​តែ​ថ្ងៃ​នេះ​ក៏​ឲ្យ​ដូច្នេះព្រោះ​ហេតុ​អ្វី?ទេវតា​ប្រាប់​ថាខ្ញុំ​មិន​ឲ្យ​សាធុការ​ពរ​ដល់​នាង​ទេ។បើ​ដូច្នោះ​លោក​ឲ្យ​ដល់​នរណា?ខ្ញុំ​ឲ្យ​ដល់​កុដិកណ្ណ​សោនត្ថេរ​ជា​បុត្រ​របស់​នាង​ចុះ​កូន​ខ្ញុំ​ធ្វើ​អ្វី​បាន​ជា​លោក​ឲ្យ​សាធុការ​ពរ?។ ទេវតា​ប្រាប់​ថាកូន​នាង​គង់​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ក្នុង​ថ្ងៃ​នេះហើយ​សម្តែង​ធម៌ថ្វាយ​ព្រះ​អង្គ​ៗ​ទ្រង់​ព្រះ​សណ្តាប់​ធម៌​កូន​របស់​នាងទ្រង់​ជ្រះ​ថ្លា​ឲ្យ​សាធុការ​ពរព្រោះ​ហេតុ​នោះ​ហើយបាន​ជា​ខ្ញុំ​ឲ្យ​សាធុការ​ពរ​នេះ​ដល់​កូន​របស់​នាង​ព្រោះ​ថា​គ្រប់​កន្លែង​ទាំង​អស់​ទទួល​សាធុការពរ​របស់​ព្រះ​សម្មាសម្ពុទ្ធ​តាំង​ពី​ទេវតា​ដែល​ឋិត​នៅ​លើ​ផែន​ដី​រហូត​ដល់​ព្រហ្មលោក។ មហាឧបាសិកា​សួរ​ថាបពិត្រ​លោក​ទេវតាកូន​ខ្ញុំ​សម្តែង​ធម៌​ថ្វាយ​ព្រះ​សាស្តា​ឬ?ឬ​ថា​ព្រះ​អង្គ​សំដែង​ធម៌​ដល់​កូន​ខ្ញុំ?ទេវតា​ប្រាប់​ថា​កូន​នាង​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​។កាល​ទេវតា​ប្រាប់​ដូច្នោះ​នាង​ឧបាសិកា​កើត​បីតិ​ទាំង​៥​ផ្សាយ​ទៅ​សព្វ​សរីរ​ទាំង​មូល។លំដាប់​នោះ​នាង​ឧបាសិការ​គិត​ត្រិះ​រិះ​ថាបើ​កូន​របស់​អញ​នៅ​ក្នុង​គន្ធកុដិ​ជា​មួយ​ព្រះ​សាស្តាហ៊ាន​សម្តែង​ធម៌​ថ្វាយ​ព្រះ​អង្គ​មុខ​ជា​អាច​សម្តែង​ធម៌​ដល់​អញ​ដែរកាល​បើ​លោក​និមន្ត​មក​វិញអញ​នឹង​និមន្ត​ឲ្យ​សម្តែង​មិន​ខាន។ ចំណែក​ព្រះ​សោណត្ថេរ​កាល​ព្រះ​សាស្តា​ទ្រង់​ប្រទាន​សាធុការ​ពរ​រួច​ហើយគិត​ថា​កាល​នេះ​ជា​កាល​គួរ​ដើម្បី​នឹង​ក្រាប​ទូល​ពាក្យ​បណ្តាំ​ដែល​ព្រះ​ឧបជ្ឈាយ៍​របស់​អាត្មា​អញ​ផ្តាំ​មកហើយ​ក៏​ទូល​សុំ​ពរ៥ប្រការ​នឹង​ព្រះ​មាន​ព្រះ​ភាគដើម្បី​ឧបសម្ប័ទ​ដោយ​គណះ​សង្ឃ​៥អង្គមាន​ព្រះ​វិន័យ​ធរ​ជា​ប្រធាន​ក្នុង​បច្ចន្ត​ជនបទ​ទាំង​ឡាយព្រះ​អង្គ​ក៏​ទ្រង់​ប្រទាន​ពរ​ទាំង​៥​ប្រការ​នោះ​រួច​នៅ​ក្នុង​សំណាក់​ព្រះ​សាស្តា​អស់​ពីរ​បី​ថ្ងៃលុះ​រលឹក​ព្រះ​ឧប្បជ្ឈាយ៍ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​លា​ព្រហ​សាស្តា​ចេញ​ពី​វត្ត​ជេតពន​ត្រឡប់​ទៅ​សំណាក់​ព្រះ​ឧប្បជ្ឈាយ៍​វិញ​តាម​លំដាប់​។ លុះ​ដល់​ថ្ងៃ​ព្រឹក​ឡើង​ព្រះ​ថេរៈ​នាំ​សោណត្ថេរ​ទៅ​បិណ្ហបាតបាន​ទៅ​ឈរ​នៅ​ត្រង់​មុខ​ទ្វារ​ផ្ទះ​មហា​ឲ្យ​បាសិកា​ជា​មាតា។គាត់​ឃើញ​កូន​មាន​ចិត្ត​ត្រេក​អរ​ថ្វាយ​បង្គំ​អង្គាស​ភត្ត​ដោយ​ផ្ចិតផ្ចង់ហើយ​សួរ​ថាលោក​កូន​លោក​បាន​នៅ​ក្នុង​គន្ទកុដិ​ជា​មួយ​នឹង​ព្រះ​សាស្តា​ហើយ​បាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​ស្តាប់​មែន​ឬ​ទេ?។ព្រះ​ថេរៈ​សួរ​ថាញោម​ការ​នេះ​នរណា​និយាយ​ប្រាប់​ញោម?មាតា​ទូល​ថាបពិត្រ​លោក​កូនទេវតា​ដែល​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នេះ​បាន​ឲ្យ​សាធុការ​ពរ​យ៉ាង​ខ្លាំង​ៗខ្ញុំ​ព្រះ​ករុណា​បាន​សួរ​ថា​នរណា​នេះ? ទេវតា​ប្រាប់​ថាខ្ញុំ​ជា​ទេវតា​នៅ​ក្នុង​ផ្ទះ​នេះព្រោះ​ហេតុ​នោះ​ខ្ញុំ​ព្រះ​ករុណាបាន​គិត​ថា​បើ​លោក​កូន​ហ៊ាន​សំដែង​ធម៌​ថ្វាយ​ព្រះ​អង្គ​បានមុខ​ជា​អាច​ហ៊ាន​សំដែង​ធម៌​ដល់​ខ្ញុំ​ព្រះ​ករុណា​ដែរ។លំដាប់​នោះ​មាតា​និយាយ​ថាកូន​សំដែង​ធម៌​អ្វី​ថ្វាយ​ព្រះ​សាស្តាចូរ​កូន​សំដែង​ធម៌​នោះ​ឲ្យ​ខ្ញុំ​ព្រះ​ករុណា​ស្តាប់​ផង​ហើយឲ្យ​គេ​ធ្វើ​រោង​មួយ​ធំ​រួច​កំណត់​ថ្ងៃ​នឹង​សំដែង​ធម៌។ព្រះ​ថេរៈ​ក៏​ទទួល​និមន្ត​តាម​ពាក្យ​សុំ​របស់​មាតាគាត់​ថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ទុក​ស្រ្តី​បំរើ​ម្នាក់​ឲ្យ​នៅ​ចាំ​ផ្ទះរួច​នាំ​ជន​ជា​បរិស័ទ​ទៅ​ស្តាប់​ធម៌​កូន​គាត់​ក្នុង​បារាំដែល​កេ​តាក់​តែង​ធ្វើ​ស្រេច​នោះ។ នៅ​ពេល​នោះ​ស្រាប់​តែ​មាន​ពួក​ចោរ​៩០០នាក់ដើរ​គយ​គន់​ចាំ​មើល​ឲ្យ​តែ​នាង​ឧបាសិកា​នោះចេញ​ពី​ផ្ទះ​ទៅ​ផុត​នឹង​ចូល​ទៅ​លួច។ចំណែក​ផ្ទះ​នាង​ឧបាសិកា​នោះ​មាន​កំពែង​ព័ទ្ធ​៧ជាន់មាន​ក្លោង​ទ្វារ​៧​ជាន់គេ​ដាក់​ឆ្កែ​កាច​ៗ​ឲ្យ​នៅ​ចាំ​គ្រប់​កន្លែង​ទាំង​អស់រួច​ជី​ស្នាម​ភ្លោះ​ត្រង់​កន្លែង​ដែល​ទឹក​ធ្លាក់​ចុះ​ពី​ដំបូល​ផ្ទះដាក់​សំណ​ភក់​ពេញហើយ​សណ​នោះ​ត្រូវ​ក្តៅ​រលាយ​ដូច​ទឹក​ពុះដល់​ពេល​យប់​រឹង​គគ្រាតថែម​ទាំង​មាន​ចំរូង​ដែកដ៏​ធំ​ៗ​បោះ​ដាក់​គ្មាន​សល់​កន្លែង។ មាន​ការ​រក្សា​ដូច​រៀប​រាប់​មក​នេះ​ពួក​ចោរ​មិន​អាច​នឹង​ចូល​ទៅ​លួច​បានដោយ​សារ​នាង​ឧបាសិកា​នៅ​ក្នុង​ផ្ទះ​នោះ​ផងស្រាប់​តែ​ក្នុង​ថ្ងៃ​នោះវា​ដឹង​ថា​មហា​ឧបាសិកា​មិន​នៅ​វា​ជីក​រូង​ទម្លាយ​ចូល​ទៅ​ក្នុង​ផ្ទះ​តាម​ចំណែក​ខាង​ក្រោម​សំណ​ភក់នឹង​ចំរូង​ដែក​លុះ​ចូល​ទៅ​មិន​ឃើញ​មហាឧបាសិកាវា​ប្រើ​មេចោរ​ម្នាក់​ប្រាប់​ថាបើ​មហាឧបាសិក​នោះ​ឮ​ដំណឹង​ថា​ពួក​យើង​ចូល​ទៅ​ផ្ទះ​នេះគាត់​ត្រឡប់​មក​ផ្ទះ​វិញចូរ​អ្នក​ឯង​សម្លាប់​នឹង​ដារ​នេះ​ឲ្យ​ស្លាប់។ មេចោរ​នោះ​ទៅ​ឈរ​នៅ​ក្នុង​ទី​ជិត​នៃ​មហា​ឧបាសិកា​នោះ។ពួក​ចោរ​ក៏​អុធ​ប្រទីប​ខាង​ក្នុង​ផ្ទះ​ហើយ​បើក​ទ្វារ​បន្ទប់​ដែល​ទុក​កហាបណះ។នាង​ទាសី​ឃើញ​ពួក​ចោរ​ក៏​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ថា​មាន​ពួក​ចោរ​ចូល​ទៅ​ក្នុង​ផ្ទះបើក​ទ្វារ​ដែល​ដាក់​កហាបណះ។មហាឧបាសិកា​ប្រាប់​ថា​ពួក​ចោរ​អញ្ជើញ​យក​វត្ថុ​ដែល​ពួក​អ្នក​ឯង​រក​ឃើញ​ទៅ​ចុះខ្ញុំ​កំពុង​ស្តាប់​ធម៌​ទេសនា​របស់​កូន​ខ្ញុំ​ចូរ​កុំ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​ធម៌​របស់​ខ្ញុំនាង​ឯង​ទៅ​ផ្ទះ​វិញ​ប្រាប់​យ៉ាង​នេះ​ចុះ។ឯ​ពួក​ចោរ​បើក​បន្ទប់​កហាបណះ​យក​អស់​រលីងរួច​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​ទៀត។នាង​ទាសី​រត់​ទៅ​ជំរាប​មហាឧបាសិកា​និយាយ​ប្រាប់​ដូច​ពេល​មុន។វា​ទៅ​បើក​បន្ទប់​ដាក់​ប្រាក់​យក​អស់​ទៀតរួច​ទៅ​បើក​បន្ទប់​ដាក់​មាស​ទៀត។នាង​ទាសី​រត់​ទៅ​ជម្រាប​មហាឧបាសិកា​ម្តង​ទៀត។ លំដាប់​នោះ​គាត់​ហៅ​នាង​ទាសី​មក​ប្រាប់​ថានាង​ឯង​មក​កន្លែង​អញ​ច្រើន​ដង​ហើយមិន​ស្តាប់​ពាក្យ​អញ​សោះទោះ​បី​ប្រាប់​ថា​វា​ចង់​យក​របស់​អ្វីឲ្យ​វា​យក​ទៅ​ចុះ​កុំ​មក​ធ្វើ​ឲ្យ​ខូច​ការ​ស្តាប់​ធម៌​របស់​អញឥឡូវ​នេះ​នាង​ឯង​ត្រឡប់​ទៅ​វិញ​ទៅបើ​មក​ទៀត​អញ​នឹង​ធ្វើ​ទោស​នាង​ឯងម្តង​នេះ​អញ​អត់​ទោស​អោយនាង​ទាសី​ក៏​ទទួល​ស្តាប់​ធ្វើ​តាម​បង្គាប់។មេ​ចោរ​ឮ​មហាឧបាសិកា​និយាយ​ដូច្នោះក៏​គិត​ថា​រន្ទះ​បាញ់​បំបែក​ក្បាល​ជន​ណា​ដែល​យក​ទ្រព្យ​ស្ត្រី​នេះ​មិន​ខានលុះ​គិត​ដូច្នេះ​ហើយក៏​រត់​ទៅ​ប្រាប់​ពួក​ចោរ​ទាំង​នោះ​ថានែ​ពួក​យើងកុំ​យក​ទ្រព្យ​មហាឧបាសិកា​នេះចូរ​ទុក​ទៅ​វិញ​ឲ្យ​នៅ​តាម​ប្រក្រតី​ឆាប់ៗ​ពួក​ចោរ​ទាំង​នោះ​ក៏​ដាក់​កហាបណះ​ប្រាក់​នឹង​មាស​តាម​កន្លែង​ដើម​វិញ​តាម​ពាក្យ​ដែល​មេចោរ​ប្រាប់។ តាម​ធម្មតា​ធម៌​តែង​រក្សា​នូវ​ជន​អ្នក​ប្រព្រឹត្ត​ធម៌ព្រោះ​ហេតុ​នោះ​ហើយបាន​ជា​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថាៈ ធម្មោហវេរក្ខតិធម្មចារី ធម្មោសុចិណ្ណោសុខមាវហាតិ ឯសានិសំសោធម្មេសុចិណ្ណេ នទុក្កតីតច្ឆតិធម្មចារី។ ធម៌​ហ្នឹង​ឯងតែង​រក្សា​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អ​រមែង​បាន​សេចក្តី​សុខនេះ​ជា​អានិសង្ឃ​ក្នុង​ធម៌​ដែល​គេ​សន្សំ​ដោយ​ល្អបុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​រមែង​មិន​ទៅ​កាន់​ទុគ្គតិភូមិ​ទេ។ ពួក​ចោរ​បាន​ទៅ​ឈរ​ស្តាប់​ធម៌​ទេសនាព្រះ​ថេរៈ​កំពុង​សំដែង​ធម៌​លុះ​ដល់​ពេល​ជិត​ភ្លឺ​លោក​បញ្ចប់​ធម៌​ទេសនា​ចុះ​ពី​ធម្មាសនៈ​វិញ។ខណះ​នោះ​មេចោរ​ក្រាប​ក្បាល​ទៀប​ជើង​មហា​ឧបាសិកា​​សុំ​ខមា​ទោស​នឹង​គាត់​ៗ​សួរ​ថា​ចុះ​អ្នក​មាន​ការណ៍​ដូចម្តេច?មេចោរ​ប្រាប់​ថា​ខ្ញុំ​បាន​ចង​គំនុំ​បម្រុង​នឹង​សម្លាប់​លោក​ស្រី។មហាឧបាសិកា​និយាយ​ថាបើ​ដូច្នោះ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​ឯ​ពួកចោរ​ឯ​ទៀត​ក៏​និយាយ​សុំ​ទោស​ដូច​មេចោរ​ដែរហើយ​និយាយ​អង្វរ​ថាបើ​លោក​ស្រី​អភ័យ​ទោស​ឲ្យ​ខ្ញុំ​សូម​លោក​ស្រី​​មេត្តា​អង្វរ​ករ​ឲ្យ​ព្រះ​ថេរៈ​ជា​បុត្រ​របស់​លោក​ស្រី​ឲ្យ​ខ្ញុំ​សុំ​បួស​ក្នុង​សំណាក់​លោក​ផង។ មហាឧបាសិកា​ថ្វាយ​បង្គំហើយ​និយាយ​ថាបពិត្រ​លោក​កូនពួក​ចោរ​ទាំង​នេះ​ជ្រះ​ថ្លា​ចំពោះ​គុណ​របស់​ខ្ញុំ​ផងចំពោះ​ធម្មកថា​របស់​លោក​ផងហើយ​សុំ​បួសហេតុ​នេះ​សូម​លោក​កូន​បំបួស​​ពួក​ចោរ​ទាំង​នេះ​ផង។ព្រះ​ថេរៈ​ពោល​ថា​ប្រពៃ​ហើយ​ៗប្រាប់​ឲ្យ​កាត់​សំពត់​ដែល​ពួក​ចោរ​ទាំង​នោះ​ស្លៀក​ជ្រលក់​ដី​ស្អិត​ពណ៌​ក្រហមរួច​បំបួស​ពួក​ចោរ​ទាំង​នោះ​ឲ្យ​តាំង​ស៊ប់​នៅ​ក្នុង​សីល។ តាំង​ពី​បួស​រួច​ហើយ​ព្រះ​ថេរៈ​ឲ្យ​រៀន​កម្មដ្ឋាន​ផ្សេង​ៗ​គ្នាពួក​ភិក្ខុ​ទាំង​៩០០​អង្គរៀន​កម្ម​ដ្ឋាន​ផ្សេង​ៗ​គ្នាឡើង​ទៅ​លើ​ភ្នំ​មួយ​អង្គុយ​នៅ​ក្រោម​ម្លប់​ឈើ​មួយ​ដើមខំ​ស្មឹង​ស្មាធ៍​សមណធម៌។ពេល​នោះ​ព្រហ​សាស្តា​កំពុង​គង់​នៅ​ក្នុង​ជេតវន​មហា​វិហារ​ចម្ងាយ​១២០យោជន៍​​ទ្រង់​ប្រមើល​​ឃើញ​ភិក្ខុ​ទាំង​នោះព្រះ​អង្គ​ទ្រង់​កំណត់​ធម្មទេសនា​តាម​ចរិក​នៃ​ភិក្ខុ​ទាំង​នោះហើយ​ផ្សាយ​ពន្លឺ​រស្មី​ត្រាស់​សម្តែង​គាថាហាក់​ដូច​ជា​គង់​សម្តែង​ក្នុង​ទី​ចំពោះ​មុខ​ថាៈ ភិក្ខុ​ណា​មាន​កិរិយា​នូវ​ប្រកប​ដោយ​មេត្តា​ជ្រហ​ថ្លាក្នុង​ព្រះ​ពុទ្ធ​សាសនាអ្នក​នោះ​រមែង​បាន​នូវ​ព្រះ​និព្វាន​ដ៏​ស្ងប់ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្គារ​ហើយ​នៅ​ជា​សុខ។ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្ត​ភាព​នេះទូក​គឺ​អត្តភាព​នេះបើ​អ្នក​ស្តារ​ហើយរមែង​ដល់​នូវ​ទូក​គឺ​អត្តភាព​នេះទូក​គឺ​អត្តភាព​នេះបើ​អ្នក​ស្តារ​ហើយរមែង​ដល់​នូវ​ត្រើយគឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគៈ​ទោសៈមោហៈចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន។ ចូរ​កាត់​ឱ​រម្ជាគ្គិយសំយោជនះ​៥​ត​ទៅ​ទៀត​ផងចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយ្វោនះ៥​ផង​ចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផងបើ​អ្នក​លះ​បាន​ហើយឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ចូល​ទៅ​រម្ងាប់​សង្ខារ​ហើយ​នៅ​ជា​សុខ។ម្នាល​ភិក្ខុ​អ្នក​ចូរ​ស្តារ​នូវ​ទូក​គឺ​អត្តភាព​នេះ​ទូក​គឺ​អត្តភាព​នេះបើ​អ្នក​ស្តារ​ហើយរមែង​ដល់​នូវ​ត្រើយគឺ​ព្រះ​និព្វាន​ឆាប់​ហេតុ​នេះ​ចូរ​អ្នក​កាត់​រោគះទោសះមោហះចេញ​ត​ពី​នោះ​ទៅ​អ្នក​នឹង​បាន​ដល់​ព្រះ​និព្វាន​ពុំ​ខាន។ចូរ​កាត់​ឳរម្ជាគ្គិយសំយោជនះ​៥​ផងចូរ​លះ​បង់​ឧទ្ធម្ភាគ្គិយសំយោ្វនះ​៥​ផងចូរ​ចម្រើន​ឥន្ទ្រិយ​៥​ត​ទៅ​ទៀត​ផងបើ​អ្នក​លះ​បាន​ហើយឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ទាំង​៥តថាគត​ឲ្យ​ឈ្មោះ​ថាអ្នក​មាន​អន្លុង​កន្លង​ផុត​អស់​ហើយ។ ម្នាល​ភិក្ខុ​ចូរ​អ្នក​ពិនិត្យ​ចូរ​កុំ​ធ្វេស​ប្រហែសចិត្ត​របស់​អ្នក​ចូរ​កុំ​វិល​ទៅ​រក​កាម​គុណ​វិញ​អ្នក​កុំ​ប្រមាទ​ហើយ​លេប​នូវ​ដុំ​លោហះ​នោះ​ឡើយ​កុំ​អោយ​ភ្លើង​ឆេះ​ហើយ​កន្ទក់​កន្ទេញ​ថា​នេះ​ជា​ទុក្ខ​ឡើយ។ឈាន​មិន​មាន​ដល់​បុគ្គល​ឥត​ប្រាជ្ញា​រី​បញ្ញា​មិន​មាន​ដល់​បុគ្គល​ដែល​ឥត​ឈាន​ឈាន​ក្តីបញ្ញាតិរមែង​មាន​ក្នុង​បុគ្គល​ណាបុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​ព្រះ​និព្វាន។ សេចក្តី​ត្រេក​អរ​មិន​មែន​ជា​របស់​មនុស្ស​ទេរមែង​មាន​តែ​ចំពោះ​តែ​ភិក្ខុ​ដែល​ចូល​ទៅ​នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់មាន​ចិត្ត​ស្ងប់​រម្ងាប់ព្រោះ​បាន​ឃើញ​ធម៌​ច្បាស់​ដោយ​ខ្លួន​ឯង។ភិក្ខុ​ណា​ពិចារណា​ការ​កើត​ឡើង​នឹង​ការ​សូន្យ​ទៅ​វិញ​នៃ​ខន្ធ​ទាំង​ឡាយ​ក្នុង​ពេល​ណា​ៗភិក្ខុ​នោះ​រមែង​បាន​បីតិនឹង​បាមោជ្ជ​នៅ​ពេល​នោះ​ៗបីតិ​នឹង​បាមោជ្ជ​នោះ​ជា​អមតធម៌​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ។ គុណ​ធម៌​ប្រការ​នេះគឺ​ការ​គ្រប់​គ្រង​នូវ​ឥន្ទ្រីយ​១សេចក្តី​សណ្តោស១​នឹង​ការ​សង្រួមក្នុង​ព្រហ​បាតិ​មោក្ខ​១​ជា​ខាង​ដើម​ក្នុង​ព្រះ​និព្វាន​នោះតែង​មាន​ចំពោះ​ភិក្ខុ​ដែល​មាន​ប្រាជ្ញា​ក្នុង​សាសនា​នេះបើ​ដូច្នោះ​ចូរ​អ្នក​គប់​រក​កល្យាណ​មិត្ត​អ្នក​ចិញ្ចឹម​អាជីព​ដោយ​ត្រឹម​ត្រូវមិន​ខ្ជិល​ច្រអូសគប្បី​ជា​អ្នក​ប្រព្រឹត្ត​នូវ​បដិសណ្ឋារ​ក្នុង​អាចារះ​ជា​អ្នក​ឈ្លាស​ក្នុង​អាចារះ​ជា​អ្នក​មាន​បា​មោជ្ជ​ច្រើន​អ្នក​នឹង​ធ្វើ​ឲ្យ​ជាក់​ស្តែង​នូវ​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​មិន​ខាន។ ភិក្ខុ៩០០អង្គ​ដែល​កំពុង​អង្គុយ​ស្មឹង​ស្មាធ៍​សមណធម៌ក៏​បាន​សម្រេច​ព្រះ​អរហត្តផលព្រម​ទាំង​បដិសម្ភិ​ទាញាណក្នុង​ពេល​ជា​ទី​បញ្ចប់ធម៌​ទេសនា​របស់​ព្រះ​អង្គហើយ​ហោះ​ទៅ​លើ​អាកាស​ទាំង​អស់​បាន​កន្លងផុត​ផ្លូវ​លំបាក​ចំនួន១២០យោជន៍ហើយ​ពោល​សរសើរ​គុណ​របស់​ព្រះ​សម្ពុទ្ធ​រួច​ថ្វាយ​បង្គំ​ទៀប​ព្រះ​បាទា​ព្រហ​សាស្តា។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈប្រជុំជាតក វាយ​អត្ថបទ​ដោយៈកញ្ញាជាម៉ានិត ដោយ៥០០០ឆ្នាំ
                          Page 110