18
ថ្ងៃ ពុធ ទី ០៧ ខែ ធ្នូ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,២៣១
Today
ថ្ងៃម្សិលមិញ ១៥៤,៤៧១
ខែនេះ ១,២៤៦,៤៣៩
សរុប ២៨៧,៤៩៨,៣៤៤
Flag Counter
អ្នកកំពុងមើល ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/1671/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៤,៣៤៨ ដង)
ព្រះថេរអង្គនេះ បានបំពេញនូវបុញ្ញាធិការទុកក្នុង ព្រះសាសនានៃព្រះពុទ្ធជាម្ចាស់អង្គមុនៗ សន្សំបុណ្យទុកក្នុង ភពនោះៗ ក្នុងកាលនៃព្រះពុទ្ធ អត្ថទស្សី លោកបានកើត ក្នុងត្រកូល​អ្នកមានទ្រព្យសម្បត្តិច្រើន កាលព្រះសាស្តាបរិនិព្វានទៅ លោកបានឧបដ្ឋាកភិក្ខុសង្ឃ ញ៉ាំងមហាទាន​ឱ្យប្រព្រឹត្តទៅ ។ ដោយបុញ្ញកម្មនោះ លោកបដិសន្ធិជាទេវតា និង មនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ លោកកើតក្នុងផ្ទៃ របស់ប្អូនស្រីនៃព្រះសង្កិច្ចថេរៈ មានឈ្មោះថា អធិមុត្តៈ កាល​ចំរើនវ័យ​ហើយ ក៏បានបួសក្នុងសំណាក់ព្រះថេរៈដែលជា លោកអ៊ំ បំពេញវិបស្សនា​កម្មដ្ឋាន​ទាំងដែល​នៅជា​សាមណេរ ក៏បានជាព្រះអរហន្ត ។ លោកបានព្រះអរហត្តហើយ ញ៉ាំងកាលវេលាឱ្យកន្លង ទៅដោយ​សេចក្តីសុខ​ក្នុង​សមាបត្តិ ហើយមានព្រះបំណងនឹងឧបសម្បទាជាភិក្ខុ ក៏និមន្តទៅលា​ព្រះមាតា​ក្នុងរវាង​ផ្លូវ​បាន​​​ជួប​នឹងចោរ ៥០០នាក់ដែលកំពុងស្វែងរកសាច់ដើម្បីធ្វើពលីកម្មដល់ទេវតា ។ ពួកចោរបានចាប់លោកដោយមានបំណងថា នឹងធ្វើពលីបូជាទេវតា ។ អធិមុត្តៈ កាល​ត្រូវពួកចោរចាប់ ក៏មិនតក់ស្លុតខ្លាចអ្វីឡើយ មានព្រះភ័ក្ត្រស្រស់ថ្លាផូរផង់ ។ មេចោរ​បានឃើញ​ដូចនោះ ក៏កើតសេចក្តីអស្ចារ្យក្នុងចិត្ត​ដោយ មិនធ្លាប់មានមកអំពីមុនឡើយ ទើបពោលសរសើរដល់ព្រះ អធិមុត្តៈ ដូច្នេះថា ៖ ក្នុងកាលមុន យើងខ្ញុំទាំងឡាយសម្លាប់សត្វពួកណា ដើម្បីយ័ញ្ញ ឬ ដើម្បីប្លន់ទ្រព្យសម្បត្តិ ភ័យក៏កើតមានដល់ ពួកសត្វនោះឥតមានសេសសល់ឡើយ សត្វទាំងនោះរមែង ញាប់​ញ័រ​ផង សោកសៅផង ។ សេចក្តីភិតភ័យនៃលោក មិន មាន ទាំង​សម្បុរមុខ​លោកក៏ស្រស់​បស់ក្រៃ​ពេក ហេតុអ្វីក៏ លោកមិនខ្សឹកខ្សួល ព្រោះភ័យធំដែលមានសភាពយ៉ាងនេះ ។ ព្រះអធិមុត្តៈពោលថា ម្នាលមេចោរ សេចក្តីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត​នៃបុគ្គល​អ្នកមិនមាន​សេចក្តី​អាឡោះអាល័យ មិនមានទេ បុគ្គលអ្នកមានសំយោជនៈអស់ហើយ បានកន្លងផុត នូវភ័យ​ទាំងពួង ។ កាលបើតណ្ហាជាគ្រឿងនាំសត្វលោកទៅកាន់ភពក្នុង បច្ចុប្បន្នអស់ហើយដោយហេតុណាមួយ ភ័យចំពោះសេចក្តី ស្លាប់ក៏មិនមានឡើយ ដូចការមិនមានភ័យក្នុងកិរិយាដាក់ចុះ នូវភារៈ​ចេញ​អំពី​ក្បាល។ ព្រហ្មចរិយធម៌អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភ័យចំពោះ​សេចក្តីស្លាប់​នៃអាត្មាមិនមាន ទេ ដូចការមិនមានភ័យក្នុងកិរិយាអស់ទៅនៃរោគទាំងឡាយ។ ព្រហ្មចរិយធម៌ អាត្មាបានសន្សំល្អហើយ ទាំងមគ្គ អាត្មា ក៏បានចំរើនល្អហើយ ភពទាំង​ឡាយ​ដែល​មិនមានសេចក្តីត្រេក អរ អាត្មាក៏បានឃើញហើយ ដូចបុគ្គលផឹកនូវថ្នាំពិសហើយ ខ្ជាក់​ចោល​ចេញវិញនូវថ្នាំពិសនោះ ។ បុគ្គលអ្នកដល់នូវត្រើយគឺ ព្រះនិព្វានមិនមានសេចក្តី ប្រកាន់មានសោឡសកិច្ច (កិច្ច ១៦) បានធ្វើហើយ​មិនមាន អាសវៈ រមែងជាអ្នកត្រេកអរក្នុងកិរិយាអស់ទៅនៃអាយុដូច បុគ្គល​រួចហើយ​ចាកការសម្លាប់ ។ បុគ្គលបានដល់នូវធម៌ដ៏ឧត្តម ជាអ្នកមិនត្រូវការក្នុង លោកទាំងអស់ រមែងមិន​សោកសៅ​ព្រោះសេចក្តីស្លាប់ ដូច បុគ្គលស្ទុះផុតចាកផ្ទះដែលត្រូវភ្លើងឆេះ ។ ការជួបជុំដោយសត្វ និង សង្ខារឯ​ណានីមួយក្តី ការ កើតមានក្នុងពួកសត្វឯណាក្តី ទាំងអស់នោះមិនមែនជាធំឡើយ ពាក្យនេះព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណដ៏ធំបានសំដែង ហើយ ។ បុគ្គលណាបានដឹងច្បាស់នូវព្រះពុទ្ធដីកាតាមដែល ព្រះពុទ្ធទ្រង់សំដែងហើយនោះ បុគ្គល​នោះមិន​ប្រកាន់នូវភព ណានីមួយឡើយ ដូចបុគ្គលមិនចាប់កាន់នូវដុំដែកដែលក្តៅ ក្រហមឆ្អិនឆ្អៅដូច្នោះដែរ ។ អាត្មាមិនមានសេចក្តីត្រិះរិះថា ខ្លួនអញបានមានហើយ ទេ អាត្មាមិនមានគិតថា ខ្លួនអញ​នឹងមាន​តទៅទេ ព្រោះថា សង្ខារទាំងឡាយទៀងតែវិនាសទៅវិញ ហេតុនោះសេចក្តីខ្សឹក ខ្សួល ក្នុងសង្ខារទាំងនោះដូច​ម្តេចកើត ។ ម្នាលមេចោរ បុគ្គលដែលឃើញច្បាស់តាមសេចក្តីពិត នូវការប្រជុំកើតឡើងនៃធម៌ដ៏បរិសុទ្ធ នឹងតំណនៃសង្ខារដ៏បរិសុទ្ធ ភ័យមិនមានឡើយ ។ បុគ្គលដែលឃើញច្បាស់ ដោយបញ្ញា នូវលោកប្រាកដ ស្មើដោយស្មៅ និងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ ក៏មិនបាននូវសេចក្តីប្រកាន់ថារបស់អញរមែងមិន សោកសៅថា របស់យើងវិនាសហើយ ។ អាត្មាធុញទ្រាន់នឹងសរីរៈ ជាអ្នកមិនត្រូវការដោយ ភព ព្រោះថា កាយនេះនឹងបែកធ្លាយទៅ ទាំងកាយដទៃទៀត ក៏នឹងមិនមានដែរ។ កិច្ចណាដោយសរីរៈមានដល់ពួកអ្នក ពួក អ្នក​ប្រាថ្នា​នូវកិច្ចណា ចូរធ្វើនូវកិច្ចនោះចុះ សេចក្តីទោមនស្សក្តី សេចក្តីស្រឡាញ់ក្តីនៃអាត្មា នឹង​មិន​មានក្នុងអំពើទាំងនោះ ព្រោះបច្ច័យនៃកិច្ចនោះ ។ ពួកចោរបានស្តាប់ពាក្យនៃព្រះ អធិមុត្តត្ថេរ នោះ ជាពាក្យ ចំឡែកអស្ចារ្យគួរឱ្យព្រឺរោម ហើយ​ក៏ទម្លាក់ចោល នូវគ្រឿងសស្ត្រាទាំងឡាយ បានពោលពាក្យនេះថា បពិត្រ លោកដ៏ចំរើន លោក​បានធ្វើតបោកម្មដូចម្តេច ឬអ្នកណាជា អាចារ្យរបស់លោក សេចក្តីមិនសោកសៅ លោក​បានព្រោះ អាស្រ័យពាក្យប្រដៅរបស់អ្នកណា ។ ព្រះថេរៈឆ្លើយថា ព្រះជិនស្រីព្រះអង្គជាសព្វញ្ញូទ្រង់ ឃើញនូវធម៌ទាំងពួង ជាសាស្តា​ប្រកប​ដោយ​ករុណា​ដ៏ធំ ទ្រង់ រក្សានូវសត្វលោកទាំងអស់ ជាអាចារ្យរបស់អាត្មា ។ ព្រះធម៌ នេះ ជា​ធម៌ដល់នូវកិរិយាអស់ទៅនៃកិលេស ជាធម៌ដ៏ប្រសើរ ព្រះជិនស្រីនោះ បានសំដែងហើយ សេចក្តីមិនសោកសៅដែល អាត្មាបាន ព្រោះអាស្រ័យនូវធម៌ជា ពាក្យប្រៀនប្រដៅរបស់ ព្រះជិនស្រីនោះ ។ ចោរទាំងឡាយបានស្តាប់នូវសុភាសិតនៃឥសី គឺព្រះ វាចារបស់ព្រះ អធិមុត្តត្ថេរ ហើយ ក៏ទម្លាក់​ចោលនូវគ្រឿង សស្ត្រាទាំងឡាយផង នូវអាវុធទាំងឡាយផង ពួកខ្លះក៏ វៀរចាក​ចោរកម្ម​នោះ ពួកខ្លះក៏ពេញចិត្តនឹងបព្វជ្ជា ។ ចោរ ទាំងនោះ​ក៏ចូលទៅបួស​ក្នុង​សាសនា​នៃ​ព្រះសុគត ចំរើននូវ ពោជ្ឈង្គ និងពលៈទាំងឡាយ ជាបណ្ឌិតមានចិត្តខ្ពស់ឡើង មានចិត្តល្អ មាន​ឥន្ទ្រិយចំរើនហើយ ក៏បានពាល់ត្រូវនូវនិព្វាន បទជាអសង្ខតធម៌ ។ ដោយសេចក្តីថា ព្រះ អធិមុត្តត្ថេរ ធ្វើពួកចោរឱ្យ អស់ចិត្តកំណាច ហើយ​ទុកពួកចោរ​ឱ្យនៅទី​នោះ​ឯង លោក ក៏និមន្តទៅរកមាតា ជំរាបលាមាតាហើយ ទើបត្រឡប់មក នាំចោរ​ទាំងនោះ​ទៅកាន់​សំណាក់ព្រះឧបជ្ឈាយ៍ ឱ្យបានបព្វជ្ជា ឧបសម្បទា ដោយអាស្រ័យកម្មដ្ឋាន មិនយូរ​ប៉ុន្មាន លោក ទាំងអស់នោះ ក៏តាំងនៅក្នុងព្រះអរហត្ត ។ ចប់អធិមុត្តត្ថេរគាថា ស្រង់ចាក សៀវភៅ ជំនួយសតិភាគទី៣ ដោយ​៥០០០​ឆ្នាំ​
images/articles/2911/2022-12-02_15_33_00_Pinterest.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៦,៥៤១ ដង)
​ [​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​កុំ​ត្រាច់​ទៅ​ ​ក្នុង​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​នៃ​បុគ្គល​ដទៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ត្រាច់​ទៅ​ក្នុង​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​នៃ​បុគ្គល​ដទៃ​ ​មារ​តែង​បាន​នូវ​ចន្លោះ​ ​មារ​តែង​បាន​នូវ​អារម្មណ៍​។​ ​មា្ន​លភិ​ក្ខុ​ទាំងឡាយ​ ​ចុះ​ទី​មិនមែន​ជាទី​គោចរ​ ​ជា​ដែន​នៃ​បុគ្គល​ដទៃ​ ​តើ​ដូចម្តេច​។​ ​គឺ​កាមគុណ​ ​ទាំង​ ​៥​ ​នេះឯង​។​ ​កាមគុណ​ ​ទាំង​ ​៥​ ​តើ​អ្វីខ្លះ​។​ ​ គឺ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​ ​១​។​ ​សម្លេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​ ​១​។​ ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​ច្រមុះ​ ​១​។​ ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​អណ្តាត​ ​១​។​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ដល់​តម្រេក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាទី​មិនមែន​ជាទី​គោចរ​ ​របស់​ភិក្ខុ​ ​ជា​ដែន​របស់​បុគ្គល​ដទៃ​។​ បិដក ភាគ ៣៨ - ទំព័រទី ១៧ ដោយ៥០០០ឆ្នាំ
images/articles/428/Untitled-1.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៥២,៦៤៣ ដង)
ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ ។ ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។ ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ, តែព្រះតិស្សៈ ចចេស មិនព្រមធ្វើតាមព្រះពុទ្ធដីកា របស់ព្រះឣង្គឡើយ ។ គ្រានោះ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង នូវឣតីតនិទាន របស់ព្រះតិស្សៈ ដូចមានតទៅនេះ ៖ នៅក្នុងជាតិដែលព្រះតិស្សៈនេះ បានកើតជាតាបស ឈ្មោះ ទេវិល, តថាគត បានកើតជាតាបស ឈ្មោះ នារទៈ ។ តាបសទាំងពីររូបនោះ បានឈ្លោះទាស់ទែងគ្នា យ៉ាងខ្លាំង រហូតឮដល់ព្រះរាជាក្រុងពារាណសី ស្តេច​យាង​ទៅ ជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បានឲ្យទេវិលតាបស សុំខមាទោសនារទតាបស ព្រោះជាឣ្នកខុស ។ ទោះជាព្រះរាជបញ្ជា ឲ្យធ្វើយ៉ាងនេះ ក៏ទេវិលតាបស នៅតែមិនព្រមសុំខមាទោស ចំពោះនារទតាបស ទៀត នៅតែចចេស មិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតមកដល់ជាតិនេះ ដូច្នេះហើយ ទើបព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖ ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។ ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។ បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។ បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។ ដកស្រង់ពីវិគីផីឌា ដោយ៥០០០ឆ្នាំ
images/articles/1674/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,០២៥ ដង)
ម៉ែ​យំ​ព្រោះ​កូន​ស្ងួន​មិន​ស្ដាប់ម៉ែ ម៉ែ​ពិត​ជា​ឈឺ​ចាប់​ខ្លាំង​ណាស់ ពេល​ដែល​កូនក្លាយ​ទៅ​ជា​មនុស្ស​បែប​នេះ​ ព្រោះ​ម៉ែ​ខំ​ប្រឹង​ចិញ្ចឹម​កូន​ទូន្មាន​ប្រៀប​ប្រដៅ​កូន គឺ​ម៉ែ​ចង់​ឲ្យ​កូន​របស់​ម៉ែ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ តែ​ផ្ទុយ​ខុស​ស្រឡះ​ពី​ការ​រំពឹង​ទុក​របស់​ម៉ែ ពាក្យ​ទូន្មាន​របស់​ម៉ែ​ហាក់​បី​ដូច​ជា​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ សម្រាប់​កូន ព្រោះ​ពេល​ណា​ដែល​ម៉ែ​ប្រដៅ ណែនាំ​ប្រាប់​កូន​កូន​តែង​ខឹង​នឹង​ម៉ែ កូន​មិន​ដែល​ស្ដាប់​ម៉ែ​ឡើយ។
images/articles/1675/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,៧០៨ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក តើ​សុរា​នេះ​មាន​តាំង​ពី​ពេល​ណា​មក? ទើប​មាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ យើង​គ្រប់​គ្នា​ត្រូវ​គិត​ថា​កម្លាំង​សុរា​នេះ​ខ្លាំង​យ៉ាង​ណា? នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​បាន​ផឹក​តើ​ផ្ដល់​គុណ​សម្បត្តិ​ឬ​គុណ​វិបត្តិ​យ៉ាង​ណា​ដែរ? ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​តាម​សាច់​រឿង​បាន​បញ្ជាក់​ថា​កាល​ណា​មនុស្ស​បាន​ផឹក​សុរា​ហើយ សុរា​នោះ​វា​នឹង​ផ្ដល់​ផល​មិន​ល្អ​ដល់​អ្នក​ផឹក​វិញ
images/articles/1677/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៨,២៥១ ដង)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់ បើតាម​ក្នុង​គម្ពីរ​មហា​សំការ​សូត្របាន​បញ្ជាក់​ថា​ពេល​សង្ក្រាន្ត​ថ្មី​ជិត​មក​ដល់​ព្រះបាទ​បសេនតិកោសល​បាន​ទូល​សួរ​ព្រះអង្គ​ថា​ក្រោយ​ពេល​ព្រះអង្គ​បរិនិព្វាន​ទៅ កាល​បើ​ដល់​សង្ក្រាន្ត​ចូល​ឆ្នាំ​ម្ដងៗ តើ​ខ្ញុំ​ព្រះអង្គ​គួរ​បំពេញ​កុសល​អ្វី​ខ្លះ? ព្រះពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា គួរ​សាង​វា​លុក​ចេតិយ​នៅ​ឆ្នេរ​ស្ទឹង​ទន្លេ​ហើយ​នាំ​យក​គ្រឿង​សក្ការៈ ទៀន ធូប គ្រឿង​ក្រអូប
images/articles/1678/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ៣៤,៣៧៣ ដង)
បុណ្យផ្កា​ដែលធ្វើ​ដោយមាន​ផ្កា​ជាសក្ការៈ​នោះ​មាន​ពីរ​បែប​គឺ ១- បុណ្យ​ផ្កា​រុក្ខជាតិ និង​ផ្កាវារីជាតិ គឺ​គេ​បេះ​តែ​ផ្កា​ឈើ និង​ផ្កា​ឈូក​ថ្វាយ​ព្រះពុទ្ធ​រូប។ ២- បុណ្យ​ផ្កា​ប្រាក់ គឺ​គេ​សន្មត​ប្រាក់​ថា​ជា​ផ្កាបវារណា​ចំពោះ​ព្រះ​ដើម្បី​សាង​ថាវរ​វត្ថុ​អ្វី​មួយ។ ប្រទេស​កម្ពុជា​យើង​ សម័យ​បុរាណ​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ទាំង​ព្រះរាជា​ទាំង​ប្រជារាស្ត្រ ទ្រង់​តែង​តែ​ប្រារព្ធ​ធ្វើ​បុណ្យ​រុក្ខជាតិ និង​ផ្កាវារីជាតិ​ដោយ​យក​ផ្កា​ចង​ក្រង​ហើយ ហែ​យក​ទៅ​ថ្វាយ​ព្រះពុទ្ធ​នៅ​ព្រះវិហារ​វត្ត​ណា​មួយ​ដែល​នៅ​ជិត។ ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​នៅ​ខែវស្សា គឺ​នៅ​ថ្ងៃ១៥​កើត​ខែ​ស្រាពណ៍ដោយ​ទ្រង់​ស្ដេច​យាង​ទៅ​ក្រសាល​តាម​បឹង​តាម​ព្រះទីន័ង នាវា ទ្រង់​ព្រះរាជបញ្ជា​ឲ្យ​បេះ​ផ្កា​ឈូកស ឈូក​ក្រហម ព្រលិត លំចង់ ស្បង្ក័ជ យក​មក​ថ្វាយ​ព្រះក្នុង​ព្រះរាជ​មន្ទីរ​ហើយ​ទ្រង់​ចាត់​ឲ្យ​ហែហម​ដោយ​ក្បួន​ហែដ៏​មហោឡារិក យក​ទៅ​ថ្វាយ​ព្រះពុទ្ធរូប​គ្រប់​វត្តអារាម ដែល​នៅ​ជិត​ព្រះបរមរាជវាំង។ តែ​សព្វ​ថ្ងៃ​ដោយ​គេ​យល់​ថា វត្ត​អារាម​នីមួយៗ​តែង​កសាង​ទីសេនាសនៈ ដូច្នេះ​ទើប​និយម​យក​លុយ​មក​ចង​ក្រង​ជា​ផ្កា រួច​បាន​វេរប្រគេន​ដល់​ព្រះសង្ឃ ហើយ​បុណ្យ​ផ្កា​ប្រាក់​នេះ​គេ​ទុក​ថា ជា​បុណ្យ​ធំ​មួយ​ព្រះ​គេ​បាន​រួម​បច្ច័យ​ កសាង​ថា​វរវត្ថុ​ផ្សេងៗ ទាំង​ខាង​ពុទ្ធចក្រ និង​អាណាចក្រ​អាច​ធ្វើ​ជា​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ធ្វើ​ជាទី​សេនាសនៈ​ផ្សេងៗ​បាន​ឈ្មោះ​ថា​ធ្វើ​ឲ្យ​សាសនា​រុង​រឿង​តទៅទៀត​ផង។ រឿង​ព្រះបុទុមត្ថេរ (គម្ពីរ​បាលី​ព្រះវិន័យ) ត្រង់​ភេសជ្ជករណា​ទិវិនិច្ឆ័យកថា ចែង​ពី​ប្រភព​នៃ​បុណ្យ​ផ្កា​បាន​ឮ​ថា​ព្រះ មហាបទុមត្ថេរ នៅ​លង្កា​ទ្វីប​កាល​ដែល​រោគ​កើត​ឡើង​ដល់​ព្រះរាជទេពី នៃ​ព្រះមហាក្សត្រ ដែល​ស្និទ្ធស្នាល​នឹង​ព្រះអង្គ ព្រះរាជា​ទ្រង់​ចាត់​ឲ្យ​ស្ត្រី​បម្រើ​ម្នាក់​មក​សួរ​ថ្នាំ​លោក ដោយ​សារ​លោក​ជា​អ្នក​កាន់​វិន័យ​ត្រឹម​ត្រូវ​មិន​ប្រាប់​ថា​ចេះ ឬ​មិន​ចេះ​ទេ​លោក​ធ្វើ​ជា​បែរ​ទៅ​សួរ​ពួក​ភិក្ខុ​ថា ម្នាល​អាវុសោ កាល​ដែល​រោគ​ដូច្នេះ​កើត​ឡើង​ដល់​ភិក្ខុ​គេ​ផ្សំ​ថ្នាំ​នេះ​មួយៗ។ ស្ត្រី​បម្រើ​បាន​ឮក៏​នាំ​ដំណឹង​នោះ​ទៅ​ទូល​ព្រះ​រាជា ព្រះរាជាបាន​ជ្រាប​ក៏​ចាត់​ការ​ឲ្យ​ព្យាបាល​រោគ​នោះ​ដោយ​ប្រើ​ថ្នាំ​ដូច្នោះ​ក៏​បាន​ជា​សះ​ស្បើយ​ទៅ។ កាល​ជា​សះ​ស្បើយ​ហើយ​ព្រះរាជា​ទ្រង់​យក​ចីវរ​១​ត្រៃ និង​រូបិយវត្ថុ៣០០​កហាបណៈ ដាក់​ក្នុងប្រអប់​១​ទៅ​តម្កល់​ទុក​ជិត​ព្រះបាទា​ព្រះមហាបទុមត្ថេរ ហើយ​បវារណាថា ភន្តេ បុប្ផ បូជំ ករោថ បពិត្រ​ព្រះករុណា​ម្ចាស់​ដ៏​ចម្រើន! ផ្កា​ទាំង​អស់​សូម​ព្រះករុណា​ម្ចាស់​ចាត់​ចែង​ផ្កា​បូជា​ព្រះពុទ្ធ​រូប​ចុះ។ ព្រះមហាបទុមត្ថេរ​ទទួល​ដោយ​តុណ្ហីភាព​ហើយគិតថា រូបិយវត្ថុ​មួយ​ចំណែក​នេះ ជា​ចំណែក​អាចារ្យ លុះ​គិត​ហើយ​ក៏​ឲ្យ​អាចារ្យ​នោះ​ទទួល​យក ចំណែក​នោះ​ដោយ​កប្បិយ​វោហារ​សល់​ពីរ​នោះ​លោក​ចាត់​ចែង​បូជា​ព្រះពុទ្ធរូប។ សម័យ​បុរាណ​ប្រហែល​ជា​ពុទ្ធសាសនិក​ជន​យក​តម្រាប់​តាម​រឿង​នេះ​ហើយ បាន​ជា​គេ​ធ្វើ​បុណ្យ​ផ្កា​រុក្ខជាតិ និង​ផ្កា​ប្រាក់ ជា​ពុទ្ធបូជារួម​ជា​មួយ​គ្នា​ជាប់​ជា​ប្រពៃណី​នៅក្នុង​ព្រះពុទ្ធសាសនា​ហើយ​សម័យតៗ​មក​មាន​អ្នក​មាន​សទ្ធា​ជ្រះថ្លា​ដែល​ត្រូវការ​កសាង​ថា​វរវត្ថុ​ផ្សេងៗ មាន​កុដិ ព្រះវិហារ សាលាបុណ្យ សាលារៀន ស្ពាន ស្រះ​ជាដើម​ជា​របស់​ត្រូវ​ចាយ​វាយ​ប្រាក់​ច្រើន​តែ​បើ​គេ​មាន​ធនធាន​តិច​មិន​អាច​សាង​ម្នាក់​ឯង​បាន​ក៏​ផ្ដើម​ធ្វើ​ជា​បុណ្យ​ផ្កា​ឡើង រួច​រៃអង្គាស​ញាតិមិត្ត​ឲ្យ​ចូល​ប្រាក់​ជួយ​កសាង​ថាវរវត្ថុ​នោះ​តាម​កម្លាំង​សទ្ធា។ តែ​តាម​ទម្លាប់​ស្រុក​ខ្មែរ​នា​សម័យ​បច្ចុប្បន្ន ទោះ​បី​មាន​ធនធាន​ច្រើន ដែល​អាច​កសាង​ម្នាក់​ឯង​បាន​ក៏​ដោយតែ​មុន​នឹង​ធ្វើ​បុណ្យ​ផ្កា​គេ​ផ្សាយ​ដំណឹង​បុណ្យ​នោះ​ដល់ញាតិ​មិត្ត​ជិតឆ្ងាយ​ឲ្យ​ជួយ​ឧបត្ថម្ភ​គ្នា​ផង។ ជន​អ្នក​មាន​សទ្ធា​ជឿ​ជាក់​មុតមាំ​ខ្លាំង​ក្លា​ប្រកប​ដោយ​អសង្ខារិក​ជ្រះថ្លា​ក៏​តែង​ជួយ​ចូល​រួម​កុសល​ជាច្រើន ទើប​បាន​កំណត់​បុណ្យ​នេះ​ទៅ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ ដោយ​៥០០០​ឆ្នាំ​
images/articles/1682/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៣,៩៩៥ ដង)
ថ្ងៃមួយ​ ខ្ញុំ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ តាម​រយៈ​រថយន្ត​ក្រុង​ថ្ងៃ​នោះ​ខ្ញុំ​បាន​ជួប​ហេតុ​ការណ៍ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​អាណិត​ខ្លោច​ចិត្ត​ដល់​អ្នក​ម្ដាយ​គ្រប់​រូប​ដែល​ពុះពារ​រាល់​សេចក្ដី​ទុក្ខលំបាក​ដើម្បី​មើល​ថែ​កូន ពេល​ខ្លះ​កូន​យំ ម៉ែ​លោម​កូន​មិន​បាត់​យំ​តាម​កូនក៏​មាន​ ។ហេតុ​ការណ៍​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាំ​ទុក​ក្នុង​ចិត្តនោះ​គឺ ពេលដែល​ខ្ញុំ​ធ្វើ​ដំណើរ តាម​រថយន្ត​ក្រុង​បាន​ពាក់​កណ្ដាលផ្លូវ ស្រាប់​តែ​មាន​ស្ត្រី​វ័យ​ក្មេង​ម្នាក់ ដែល​បី​កូន​តូច​ជាប់​នឹង​ដើម​ទ្រូង បាន​កាក់​ឡាន​ជិះ​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ដែរ។ ពេល​ដែល​ជិះ​បាន​មួយ​សន្ទុះ កូន​ក៏​ចាប់​ផ្ដើម​រក​រឿង រើ​បម្រាប​ស្រែក​យំ​ពេញ​ក្នុង​ឡាន ទោះ​បី​ជា​ស្ត្រី​ជា​ម្ដាយ​លួង​លោម​យ៉ាង​ណា​ក៏​នៅ​តែ​មិន​បាត់ ធ្វើ​ឲ្យ​អ្នកដំណើរ​ទាំង​ឡាយ​មុខ​មិន​ស្រស់​គ្រប់​ៗ​គ្នា ដោយ​សារ​សម្លេង​រំខាន​របស់​ក្មេង​ដែល​យំ អ្នក​ដំណើរ​ខ្លះ​សម្លឹង​មើល​ទៅ​ស្ត្រី​ជាម្ដាយ​និង​កូន​ដែល​យំ​ដោយ​ការ​ធុញ​ទ្រាន់​យ៉ាង​ក្រៃលែង ហាក់​ដូច​ជា​ខ្លួន​ឯង​មិន​ដែល​ធ្លាប់​មាន​ម្ដាយ ឬ​មិន​ដែល​ធ្លាប់​មាន​កូនជា​ខ្លួន​ឯង​មិន​ដែល​ធ្លាប់​មាន​ម្ដាយ ឬ​មិន​ដែល​ធ្លាប់​មាន​កូន​អ៊ីចឹង រហូត​បញ្ចេញ​វាចា​ស្ដី​ថា​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ទៀត​ផង​ថា មិន​ចេះ​លួងលោម​កូន ទុក​ឲ្យ​កូន​ទំ​រំខាន​គេ​ឯង​ តាម​ពិត​ម្ដាយ​លោម​កូន​ដែរ តែ​លោម​មិន​បាត់ កូន​នៅ​តែ​យំ តើ​អ្នក​ម្ដាយ​ណា​ទៅ​ដែល​ចង់​ឲ្យ​កូន​យំ? គ្រាន់​តែ​ឮ​សម្លេង​កូន​យំ ទ្រូង​របស់​ម្ដាយស្ទើរ​តែ​ប្រេះ​បែក​ទៅ​ហើយ គួរ​តែ​យល់​អធ្យាស្រ័យ និង​អនុគ្រោះ​ដល់​គ្នា ព្រោះ​យើង​ក៏​ធ្លាប់​ធ្វើ​ជា​កូន​របស់​ឪពុកម្ដាយ​យើង និង​ធ្លាប់​ធ្វើ​ឪពុក​ម្ដាយ​របស់​កូន​យើង​ដែរ តើ​យើង​មាន​អារម្មណ៍​បែប​ណា បើ​សិន​ជា​កូន​របស់​យើង​យំ​លោម​មិន​បាត់​ ហើយ​មាន​អ្នក​ដទៃ​ថា​ឲ្យ​យើង​ដូច្នេះ យើង​គួរ​តែ​គិត ដោយ​យក​ខ្លួន​ឯង​ជា​ឧបមា​ផងទើប​ល្អ។ ត្រង់​ចំណុច​នេះ ខ្ញុំ​ហាក់​ដូច​ជា​មិន​ពេញ​ចិត្តទាល់​តែ​សោះ ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទាំង​ឡាយ ដែល​ខ្វះ​អធ្យាស្រ័យ​ឲ្យ​ដល់​គ្នា​និង​គ្នា ការ​ខ្វះ​ការ​អនុគ្រោះ​ចំពោះ​ជនជាតិ​ដូច​គ្នា ជា​ពិសេស​មិន​យល់​អំពី​តម្លៃ​នៃ​មាតាពិភពលោក​ដែល​តែង​មាន​ការ​ហួងហែង​ថែរក្សា​កូន ទៅ​ណា​មកណា​តែង​យក​កូន​ជាប់​តាម​ជានិច្ច បើ​សិន​ជា​កូន​ទើប​តែ​នឹង​កើត​ចាក​ផ្ទៃ ម៉ែ​រឹត​តែ​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​កូន​ទៅ​ទៀត អ្នក​ណា​ដែល​ចង់​ឲ្យ​កូន​យំ តែ​ធ្វើ​ម្ដេច បើ​ក្មេង​នៅ​តូច ពេល​ដែល​ជួប​អាកាស​ធាតុ​អួអ័ព្ទ តែង​យំ​ជា​ធម្មតា។ ស្ត្រី​នោះ​ទំនង​ជា ទើប​តែ​មាន​កូន​ជា​លើក​ដំបូង បាន​ជា​មិន​សូវ​មាន​បទពិសោធ ក្នុង​ការ​លួងលោម​កូន ក្នុង​ពេល​ដែល​កូន​យំ ដោយ​សារ​លោម​កូន​មិនបាត់ និង​មាន​ចិត្ត​អាណិត​កូន ភ័យខ្លាច​កូន​មាន​បញ្ហា​អ្វី​មិន​ស្រួល ជា​ពិសេស​មាន​ការ​ក្រែង​ចិត្ត​អ្នក​រួម​ដំណើរ​ផង ស្ត្រី​ជា​ម្ដាយ​ស្រក់​ទឹក​ភ្នែក​រហាម ដោយ​ការ​យំអាណិត​កូន ។ពេល​ដែល​ខ្ញុំ​ឃើញ​ដូច្នោះ ខ្ញុំ​មាន​ចិត្ត​អាណិត​ស្ត្រី​ជា​ម្ដាយ​ណាស់ ហើយ​ក៏​នឹង​ដល់​អ្នក​ម្ដាយ​គ្រប់​រូប​មិន​ថា​ម្ដាយ​ខ្ញុំ មិន​ថា​ម្ដាយ​គេ ពេល​ដែល​ឃើញ​កូន​យំ តែង​យំ​តាម​កូន​ជា​ធម្មតា ព្រោះ​បារម្ភ​ពី​កូន។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
images/articles/1685/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៩៦១ ដង)
សរុបសេចក្ដី​កាយកម្ម វចីកម្ម មនោកម្ម កាយកម្ម ៣ វចីកម្ម ៤ មនោកម្ម ៣ នេះ សុទ្ធតែចាត់​ជា​ បាប ទាំង​អស់។ ក្នុង​បាលី​មាន​សម្ដែងអំពី​បាប ៣ ពួក​នេះ​ច្រើន​ជាង​ចំណែក​ដទៃ ៗ ព្រោះ​បាប​អម្បាលនេះ​ជា​ប្រធាន​របស់បាប​ទាំង​ពួង សូម្បី​បណ្ដា​បាប​ដទៃ​ក៏​រួម​ចូល​ក្នុង​បាប ៣ ពួង​នេះ​ដែរ បាប​ទាំង​នេះ ជួន​កាល​លោក​ហៅ​ថា បាប ដដែល ជួន​កាល​លោក​ហៅ​ថា ទុច្ចរិត ជួនកាល​លោក​ហៅ​ថា អកុសល ជួន​កាល​
images/articles/1692/Untitled-1-Recovered.jpg
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,៣១៩ ដង)
បុណ្យ​កតញ្ញូកតវេទី ពិធីនេះភាគច្រើន​គេ​និយម​ធ្វើ​ត្រឹម​តែ​មួយ​យប់ និង​មួយ​ព្រឹក​ប៉ុណ្ណោះ​ដោយ​មាន​ការ​និមន្ត​ព្រះសង្ឃ​យ៉ាង​តិច​៤​អង្គ​ឡើង​ទៅ។ អត្ថន័យ​ដែល​ធ្វើ​គឺ​ដើម្បី​គោរព​ចំពោះ​លោក​អ្នក​ជា មាតា​បិតា ជីដូន​ជីតា និង​សូម​ពរជ័យ​ពី​លោក​មាន​គុណ​ទាំង​ឡាយ។ របៀប​ធ្វើ​គេ​ពិភាក្សា​ជា​មួយ​បងប្អូន សុំ​ការ​ឯកភាព តាម​លទ្ធភាព អ្នក​មាន​ធូរធារ ក្រ និង មធ្យម ដើម្បី​ទិញ​សាដក និង​វត្ថុ​
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿    ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿