images/articles/2227/Untitled-1-Recovered.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៥៨,៤៨៩ ដង)
អត្ថនៃសីល
ការដោះស្រាយក្នុងបទដ៏វិសេសទាំងឡាយ។ ពាក្យថា "ដែលឈ្មោះថា សីល ព្រោះអត្ថថាដូចម្ដេច?" ។ (ឆ្លើយថា) ដែលឈ្មោះថា សីល ព្រោះអត្ថថា ជាសីលនេះ គឺប្រក្រតី។ ឈ្មោះថា សីលនៈ នេះ គឺជាអ្វី? ។ ដែលឈ្មោះថា សីលនៈ នេះ គឺជាការតម្កល់នៅស៊ប់ មានសេចក្ដីថា ភាពនៃកម្មទាំងឡាយ មានកាយកម្មជាដើម ជាធម្មជាតិមិនវាត់វាយ ដោយអំណាចភាវៈ នៃបុគ្គលជាអ្នកមានសីលល្អ
images/articles/1505/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៣៤,៥០៦ ដង)
ជំនះនូវអំពើអាក្រក់
តើយើងអាចធ្វើយ៉ាងណា ដើម្បីជំនះនូវកម្មអាក្រក់ដែលយើងបានធ្វើរួចហើយ?
យោងតាមច្បាប់កម្មផល កុសលកម្មមិនអាចកំចាត់ចោលនូវអកុសលកម្មបានដោយងារៗទេ។ ប៉ុន្តែគ្រប់សកម្មភាពដែលយើងបានធ្វើរួចហើយ នឹងមានផលរបស់វា ទោះឆាប់ៗ ឬយូរ។
ព្រះសម្មាសម្ពុទ្ធទ្រង់បានយកអំបិលនៅក្នុងទន្លេ មកធ្វើការប្រៀបធៀប ពេលព្រះអង្គទ្រង់ផ្ដល់នូវឱវាទដល់បរិស័ទរបស់ព្រះអង្គ
images/articles/1506/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៣៣,៩៨៦ ដង)
ព្រះពុទ្ធ
សិទ្ធត្ថគោតមទ្រង់ប្រសូត្រ នៅក្នុងត្រកូលគ្រួសារដែលគ្រប់គ្រងប្រទេសឥណ្ឌាជាង២៥០០ឆ្នាំ កន្លងមកហើយ។ បិតារបស់ព្រះអង្គជាព្រះមហាក្សត្រនៃត្រកូលនេះ ដែលស្ថិតនៅផ្នែកខាងជើងនៃប្រទេសឥណ្ឌា ជាប់នឹងព្រំប្រទល់ប្រទេសនេប៉ាល់បច្ចុប្បន្ន។ ដោយសារព្រះអង្គជាកូនប្រុសតែមួយគត់នៃព្រះរាជា សិទ្ធត្ថគោតមបានរស់នៅយ៉ាងស្រណុកសុខសប្បាយ ដោយមានអាមាត្រ
images/articles/1508/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៣៤,០៩៤ ដង)
ព្រះសម្មាសម្ពុទ្ធទ្រង់បានស្រាវជ្រាវរកឃើញថា ភពទាំងអស់សុទ្ធតែស្ថិតនៅក្នុងត្រៃលក្ខណ៍ទាំងបីយ៉ាងគឺៈ
-អនិច្ចលក្ខណៈ
សង្ខារធម៌ទាំងឡាយមិនទៀង ហើយអ្វីៗគឺស្ថិតនៅក្នុងដំណើរនៃការប្រែប្រួលទៅជាអ្វីមួយផ្សេងទៀត។ ឧទាហរណ៍ យើងទាំងអស់គ្នាគឺស្ថិតនៅក្នុងដំណើរនៃការចាស់ជរា។ សូម្បីតែហ្វូងនៃតារាក្នុងលំហមេឃក៏ស្ថិតក្នុងដំណើរនៃការប្រែប្រួលដែរ។
images/articles/1509/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ២៨,៨៨៣ ដង)
តើពុកគឺជានរណា?
រូបពុកគាត់ជាបុរសម្នាក់ ដែលញ៉ាំងបុត្រឲ្យកើតហើយនិងជាបុរស ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងក្រុមគ្រួសារ។ ពុក គឺជាពាក្យដែលកូនៗគ្រប់រូបបានហៅយ៉ាងស្និទ្ធស្នាលបំផុត ដែលបានផុសចេញអំពីក្រអៅបេះដូងនៃកូនគ្រប់គ្នា។ ជួនកាលកូនខ្លះហៅថា ពុក ខ្លះហៅថា ឪ ខ្លះហៅថា ឪពុក កូនខ្លះហៅ ប៉ា ប៉ុន្តែមានតែពាក្យថា "ពុក" នេះទេដែលឮកូនៗ
images/articles/1510/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៨,៩៩២ ដង)
ឧបមាទុក្ខក្នុងនរក
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលដែលប្រព្រឹត្តនូវអំពើទុច្ចរិតដោយកាយ ដោយវាចា ដោយចិត្ត លុះបែកធ្លាយរូបកាយស្លាប់ទៅ រមែងកើតក្នុងអបាយទុគ្គតិ វិនិបាតនរក។
ម្នាលភិក្ខុទាំងឡាយ អ្វីដែលអ្នកផងមិនគួរប្រាថ្នា មិនគួរត្រេកអរ មិនគួរពេញចិត្តនោះគឺនរក។
ម្នាលភិក្ខុទាំងឡាយ សេចក្ដីនេះមិនងាយនឹងធ្វើឧបមា
images/articles/1512/image.jpeg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៦,៨២៦ ដង)
សេចក្ដីទុក្ខក្នុងនរកបរលោក
ម្នាលភិក្ខុ ទាំងឡាយ! យមរាជ ក្រោយពេលដែលបានចោទសួរបុរសនោះនូវទេវទូតទាំង ៥ ចប់ហើយ (តែបុរសនោះឆ្លើយមិនរួចសូម្បីមួយ ខ ណាសោះ ស្ដេចក៏បានធ្វើនូវឥរិយាបទស្ងៀមកន្តើយ។
ម្នាលភិក្ខុ ទាំងឡាយ! លំដាប់នោះឯង នាយនិរយបាលទាំងឡាយក៏ធ្វើកម្មករណ៍ឈ្មោះបញ្ចពិធមពន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្ដេក
images/articles/1515/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៧,៤៦៣ ដង)
ចំណុចខ្វះខាតនៃជីវិត
ពេលខ្លះ យើងអាចកើតសេចក្ដីសង្ស័យឡើងថា បុគ្គលនោះគេល្អគ្រប់យ៉ាង ការចេះដឹង និងសមត្ថភាពផ្សេងៗទៀតក៏ល្អ ការប្រព្រឹត្តជាទូទៅក៏ល្អ ឯមុខនាទីការងារក៏ខ្ពង់ខ្ពស់ សេចក្ដីព្យាយាម ព្រមទាំងអធ្យាស្រ័យមេត្រីភាព ក៏គួរឲ្យគោរពរាបអាច ប៉ុន្តែ ហេតុដូចម្ដេចទើបគេនោះមិនចម្រើនរុងរឿងឲ្យសមនឹងការងារ មានតែរឿងរ៉ាវមិនចេះចប់ទៅវិញ ពុំនោះសោតទេ គឺមិនមានអ្នកណា
images/articles/1514/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១០,៣២៨ ដង)
សិរីក្នុងទីនេះ គឺសេចក្ដីល្អ ឬជាបុណ្យកុសលដែលមនុស្សយើងបានធ្វើទុកមក តាមលំដាប់លំដោយរហូតបានជាបុញ្ញនិធិ ជាគំនរបុណ្យ ឬជាបុណ្យបារមីដែលជាប់តាមបុគ្គលអ្នកធ្វើនោះរហូតមកហ្នឹងឯង។
សិរី គឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយដោយសេចក្ដីថា ភោគសម្បត្តិទាំងឡាយ ហាក់ដូចជាចូលចិត្តតែមនុស្សណាដែលមានសិរីនៅក្នុងខ្លួនអ៊ីចឹងរីឯមនុស្សណាមិនមានសិរីនៅក្នុងខ្លួន ឬអស់សិរី សម្បត្តិមិនប្រាថ្នានៅជាមួយឡើយ។
មនុស្សយើង សូម្បីបានភោគសម្បត្តិមកអំពីគំនរមរតកក្ដី បានមកអំពីអំពើអ្វីៗផ្សេងៗក្ដី តែកាលណាខ្វះសិរីហើយ ភោគសម្បត្តិអស់នោះ រមែងសន្សឹមៗអស់ទៅៗ ពេលខ្លះសម្បត្តិថ្មីដែលបានមកនោះ ត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឲ្យវិនាសទៅជាមួយក៏មាន ថែមទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផង។
បុណ្យដែលចាត់ថាជាសិរីនោះ បានដល់បុណ្យគឺការប្រព្រឹត្តធម៌ដែលជាសេចក្ដីល្អផ្សេងៗ ដូចជាការមានមេត្តាករុណា ការអើពើទំនុកបម្រុង ការមានអាជីពសុចរិត ការនិយាយពីរោះ ការគោរពឱនលំទោនជាដើម ដែលធ្វើឲ្យអ្នកដទៃពេញចិត្ត ជិតដិតស្និទ្ធស្នាល និងជាឧបការៈជួយឲ្យខ្លួនឯងមានសេចក្ដីចម្រើន ឈានឡើងដោយលំដាប់ រួមទាំងការវៀរចាកនូវអំពើអាក្រក់ទុច្ចរិតគ្រប់បែប វៀរចាកអបាយមុខគ្រប់ប្រការ ហើយមានព្យាយាម មិនខ្ជិលច្រអូសក្នុងការងារផ្សេងៗផង ទាំងអស់នេះឯងគឺជាសិរីរបស់មនុស្ស។មនុស្សដែលប្រព្រឹត្តធម៌ដូចពោលមកនេះ ចាត់ថាជាមនុស្សមានសិរី និងសមគួរជាមនុស្សប្រភេទ ជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយ ។
ចំណែកបុគ្គលមិនប្រព្រឹត្តធម៌ វៀរចាកទុច្ចរិតមិនបាន ញៀនក្នុងអបាយមុខសព្វគ្រប់ ដូចនេះ ទោះជាបានទ្រព្យសម្បត្តិពីណាមកក៏ដោយ ក៏នៅមិនយូរឡើយ ត្រឹមតែមួយថ្ងៃ ពីរថ្ងៃ ក៏នឹងមានហេតុឲ្យទ្រព្យចេញចាក ទៅនៅជាមួយមនុស្សមានសិរីវិញដោយពិត ។សិរីនេះនៅជាមួយអ្នកណា គឺជារបស់អ្នកនោះមិនអាចខ្ចីគ្នា ឬសូម ឬលួចបានឡើយ មិនមែនដូចជាទ្រព្យខាងក្រៅដែលអាចខ្ចីគ្នាជាដើមបាននោះទេ។
ម្យ៉ាងទៀត សិរីបានដល់ភាពជាធំ មានឋានៈខ្ពង់ខ្ពស់ មានស័ក្តិមានយស ដោយបុណ្យបារមីចាស់ ឬបុណ្យថ្មីក៏ដោយ ដោយការចេះដឹងព្រមដោយសមត្ថភាពពិតប្រាកដក៏ដោយ អ្នកនោះ រមែងបានទទួលនូវទ្រព្យសម្បត្តិទាំងឡាយដែលមកអំពីគ្រប់ទិសទាំងពួង ព្រោះមានភាពជាធំនោះឯង។
ដោយហេតុនោះ បើត្រូវការឲ្យមានសិរីសួស្ដីក្នុងខ្លួន ឬនៅជាមួយខ្លួន ត្រូវសាងសិរីសួស្ដីនោះ ដោយការប្រព្រឹត្តខ្លួនឲ្យជាមនុស្សល្អ ជាមនុស្សយល់ហេតុយល់ផង និងមានគុណធម៌ មានទឹកចិត្ត មិនឃើញតែខ្លួនឯង មានព្យាយាមមាំមួន ចេះប្រយ័ត្ន មានកតញ្ញុតាធម៌ គ្រប់គ្រងអាជីពដោយសីល ធ្វើតែការងារប្រាសចាកទោស វៀរចាកអបាយមុខដាច់ខាង ។ល។ ពោលគឺចេះរៀបចំជីវិតឲ្យជាទីកើតឡើង និង ជាទីអាស្រ័យនៅនៃសិរីសួស្ដីហ្នឹងឯង។
មនុស្សមានសិរី នៅក្នុងទីណារមែងធ្វើឲ្យទីនោះចម្រើន នៅក្នុងគ្រួសារណា គ្រួសារនោះក៏មានការរស់នៅជាសុខ មានលោភមានយស មានទ្រព្យសម្បត្តិស្ដុកស្ដម្ភគង់វង្ស និងមានភាពត្រជាក់ត្រជំក្នុងក្រុមគ្រួសារនោះៗ។
សិរីទើបជាទ្រព្យដ៏ប្រសើរ និងជាទីស្ថាននៅនៃភោគៈទាំងឡាយដ៏ពិតប្រាកដ។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1516/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៣៩,២៧២ ដង)
ការព្រមព្រៀងគ្នា
សុខា សង្ឃស្ស សាមគ្គី ការព្រមព្រៀងគ្នានៃពួកក្រុមនាំមកនូវសេចក្ដីសុខ។
នេះគឺព្រះពុទ្ធតម្រាស់ ដែលព្រះអង្គត្រាស់ជាង ២៥០០ ឆ្នាំហើយ ជាសេចក្ដីពិតរហូតមក និងរហូតទៅ។
ការព្រមព្រៀងគ្នា នាំឲ្យសម្រេចនូវការងារដែលធ្វើគ្រប់យ៉ាង មិនថាការងារនោះជាការងារលំបាក ឬក៏ងាយស្រួលឡើយ។ ការព្រមព្រៀងនេះត្រូវចាប់ផ្ដើមពីចិត្តទៅមុន
images/articles/1517/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៦,៩៨១ ដង)
ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ
គប្បីពិចារណាក្នុង ៣ ចំណុចនេះ
១- ប្រដៅខ្លួនឯងឲ្យនឹកឃើញថា ព្រះពុទ្ធជាម្ចាស់របស់យើង ទ្រង់មានព្រះមហាករុណាទិគុណ ព្រះអង្គទូន្មានពុទ្ធបរិស័ទឲ្យជាមនុស្សមានមេត្តា តែបែរជាយើងក្រោធហើយ មិនរម្ងាប់សេចក្ដីក្រោធ នេះជាការមិនបដិបត្តិតាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គ ជាការមិនគោរពព្រះសាស្ដា គឺ
images/articles/1520/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ២៤,៧៥១ ដង)
គម្ពីរពុទ្ធសាសនា
ព្រះពុទ្ធវចនៈដែលយើងហៅថាជាព្រះធម៌នោះ ត្រូវបានរៀបចំតាមលំដាប់គម្ពីរបីប្រភេទដាច់ដោយឡែកពីគ្នា។ គម្ពីរទាំងបីនោះត្រូវបានគេស្គាល់ជាទូទៅថា ព្រះត្រៃបិដក។ ចំនួននៃព្រះពុទ្ធវចនៈនេះគឺទូលំទូលាយណាស់ ហើយគេចាត់ទុកជាពាក្យសព្វវចនាធិប្បាយ។
ទោះបីជាមានការផ្លាស់ប្ដូរ និងការត្រួតពិនិត្យសើរើនូវពុទ្ធវចនៈក្នុងនៅតែធរមានយ៉ាងរឹងមាំ ថែមទាំងត្រូវបានគេឲ្យតម្លៃរហូតដល់
images/articles/1521/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ២២,១៤៧ ដង)
ប្រពៃណីពុទ្ធសាសនា
ហេតុអ្វីបានជាមានបវេណីពុទ្ធសាសនាផ្សេងៗគ្នា?
ព្រះពុទ្ធសាសនាបានប្រសូតឡើងអស់រយៈពេលជាង ២៥០០ ឆ្នាំកន្លងមកហើយ ឆ្លងកាត់រយៈពេលដ៏យូរអង្វែងនេះ យើងឃើញមានប្រពៃណីធំៗបីផ្សេងគ្នាបានវិវឌ្ឍន៍កើតឡើង។ ការរីកចម្រើនទាំងនេះបានផ្លាស់ប្ដូរ ព្រោះថាព្រះពុទ្ធសាសនាបានធ្វើតាមល័ក្ខខ័ណ្ឌ និងវប្បធម៌នៃប្រទេសទាំងឡាយដែលសាសនានេះបានផ្សាយទៅដល់។
images/articles/1522/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៨,៧៩៨ ដង)
ពិចារណាដល់សេចក្ដីល្អរបស់គេ
ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗ រមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ខ្លះ និងរកមនុស្សល្អសុទ្ធ មិនឲ្យមានចំណុចខ្វះខាតសោះនោះមិនបានឡើយ។
មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកដទៃ ដែលធ្វើឲ្យយើងក្រោធនោះ គឺជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់គេម្យ៉ាង
images/articles/1523/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៨,៩៤៥ ដង)
ពិចារណាទោសនៃសេចក្ដីក្រោធ
ក្នុងចំណុចនេះព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្ដែងទុកមកច្រើនណាស់ ដូចជា
បុគ្គលក្រោធរមែងមានពណ៍សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថាសេចក្ដីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ។ បុគ្គលអ្នកក្រោធខឹង រមែងមិនដឹងប្រយោជន៍ រមែងមិនឃើញធម៌។ បុគ្គលដែលសេចក្ដីក្រោធគ្របសង្កត់មានតែភាពងងឹតប៉ុណ្ណោះ។
images/articles/1524/Untitled-1-Recovered.jpg
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៨,៩១៦ ដង)
បដិសន្ធិ
ដោយសារមិនមានរូតតួខ្លួនជាអមតៈ ទើបព្រះពុទ្ធសាសនាបដិសេធនូវភពនៃវិញ្ញាណជាអមតៈ ដែលឆ្លងពីជាតិមួយទៅជាតិមួយផ្សេងទៀត។ យោងតាមព្រះពុទ្ធសាសនា ចិត្ត ឬវិញ្ញាណនេះផ្លាស់ប្ដូរពីជីវិតមួយទៅជីវិតមួយទៀត។
នៅក្នុងសេចក្ដីឧបមាមួយ មនុស្សមានអាយុ ៧០ ឆ្នាំ គឺមិនផ្សេង ហើយក៏មិនស្រដៀងទៅនឹងរូបគាត់ដែលនៅអាយុ ២០ ឆ្នាំដែរ។
images/articles/339/tyfjfty3333rhh.jpg
ផ្សាយ : ២៤ តុលា ឆ្នាំ២០២២ (អាន: ៦៥,០៦៦ ដង)
ការរក្សាឧបោសថសីល ឬសីល៨ មានភាពខុសប្លែកគ្នា ពីការរក្សានិច្ចសីល ឬ សីល៥ ព្រោះការរក្សាឧបោសថសីល ធ្វើឡើងតែ៤ថ្ងៃ(ឬ៤សីល)ក្នុងមួយខែ គឺថ្ងៃ ៨រោច ថ្ងៃ ១៥រោច ថ្ងៃ ៨កើត ថ្ងៃ ១៥កើត ហើយឧបោសថសីលក្នុងថ្ងៃនីមួយៗ រក្សាតែមួយយប់មួយថ្ងៃប៉ុណ្ណោះ។ មានថ្ងៃដទៃទៀតដែលរាប់បញ្ចូលក្នុងថ្ងៃឧបោសថដែរ ប៉ុន្តែសព្វថ្ងៃនេះ ជាទូទៅគឺកំណត់យកតែបួនថ្ងៃ ឬបួនសីលដូចបានរៀបរាប់ខាងលើ ។
ចំណែកឯសីល៥វិញ មិនបានកំណត់កាលឬកំណត់ថ្ងៃដូច្នេះទេ ព្រោះសីល៥ គឺជាសីលដែលត្រូវរក្សាជារៀងរាល់ថ្ងៃ ជានិច្ចនិរន្តរ៍ ដូច្នេះហើយទើបមានវេវចនស័ព្ទមួយទៀតហៅថា និច្ចសីល ។
កិច្ចនៃឧបោសថសីល មានការពន្យល់ក្បោះក្បាយនៅក្នុងសៀវភៅ “គិហិបដិបត្តិ” នៅក្នុងទីនេះសូមលើកយកតែគោល និងអង្គនៃសិក្ខាបទមកចែកជូនតែប៉ុណ្ណោះ។ គោលនិងអង្គនៃសិក្ខាបទមួយចំនួនដូចគ្នានឹងសីល៥ដែរ សូមពិនិត្យនឹងសង្កេតតាមសិក្ខាបទនានាដូចខាងក្រោមនេះ ៖
១-បាណាតិបាត វេរមណី វៀរចាកការសម្លាប់សត្វ ។
◊ បាណាតិបាត មានអង្គ៥ គឺ៖
១-បាណោ សត្វមានជីវិត
២-បាណសញ្ញិតា សេចក្ដីដឹងថា សត្វមានជីវិត
៣-វធកចិត្ដំ ចិត្ដគិតនឹងសម្លាប់
៤-ឧបក្កមោ ព្យាយាមនឹងសម្លាប់
៥-តេនមរណំ សត្វស្លាប់ដោយការព្យាយាមនោះ
២-អទិន្នាទានា វេរមណី វៀរចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយ ឬ ដោយវាចា (វៀរចាកលួចទ្រព្យគេ)។
◊ អទិន្នាទាន មានអង្គ៥ គឺ៖
១-បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
២-បរបរិគ្គហិតសញ្ញិតា សេចក្ដីដឹងថា ទ្រព្យមានម្ចាស់គេហួងហែងរក្សា។
៣-ថេយ្យចិត្ដំ ចិត្ដគិតនឹងលួច។
៤-ឧបក្កមោ ព្យាយាមនឹងលួច។
៥-តេនហរណំ លួចបានមកដោយការព្យាយាមនោះ។
៣- អព្រហ្មចរិយា វេរមណី វៀរចាកការសេពនូវមេថុនធម្ម (សេពកាម)។
◊ អព្រហ្មចរិយា មានអង្គ ៤
១ – ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។
២ – សេវនចិត្តំ គិតនឹងសេព។
៣ – តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
៤ – មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។
៤-មុសាវាទា វេរមណី វៀរចាកការពោលពាក្យមិនពិត គឺពាក្យកុហក។
◊ មុសាវាទ មានអង្គ៤ គឺ៖
១-អតថំវត្ថុ វត្ថុមិនពិត។
២-វិសំវាទនចិត្ដំ ចិត្ដគិតនឹងពោលឲ្យខុស។
៣-តជ្ជោវាយាមោ ព្យាយាមនឹងពោលឲ្យខុស។
៤-បរស្សតទត្ថវិជាននំ ញុំាងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្ដីនោះ។
៥-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី វៀរចាកការសេពនូវទឹកស្រវឹងគឺសុរា និងមេរ័យ។
◊ សុរាមេរយៈ មានអង្គ៤ គឺ៖
១-មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្ដីស្រវឹង គឺសុរា និងមេរ័យ។
២-បាតុកម្យតាចិត្ដំ ចិត្ដគិតបម្រុងនឹងផឹក។
៣-តជ្ជោវាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
៤-តស្សបានំ បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។
៦-វិកាលភោជនា វេរមណី វៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
◊ វិកាលភោជន មានអង្គ ៣
១ – វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។
២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។
៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។
៧-និច្ចគីតវាទិតវិសូកទស្សនមាលាគន្ធ វិលេបនធារណមណ្ឌនវិភូសនដ្ឋានា វេរមណី វៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលល្បែងដែលជាសត្រូវដល់កុសលធម៌ និងករិយាទ្រទ្រង់និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ។
◊ នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦
១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។
២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។
៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់ឬមើល។
៤ – មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។
៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។
៦-តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។
៨-ឧច្ចាសយនមហាសយនា វេរមណី វៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងទីសេនាសនៈដ៏ប្រសើរ។
◊ ឧច្ចាសយន មានអង្គ ៣
១-ឧច្ចាសយនមហាសយនំ ទីដេក ទីអង្គុយ ដ៏ខ្ពស់ ដ៏ប្រសើរហួសប្រមាណ។
២-បរិភោគចិត្តំ គិតនឹងដេក ឬ អង្គុយ។
៣-បរិភោគករណំ បានដេក ឬ អង្គុយ។
កាលបើឧបាសកឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយអង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះទេ។
ប្រភព
ដោយ ៥០០០ឆ្នាំ
images/articles/2211/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣០,០៦២ ដង)
សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត តតិយភាគ បិ. ៤២
អ្នកណាមានចិត្តអណ្តែតអណ្តូង ច្រើនតែនិយាយពាក្យឥតប្រយោជន៍ មានគំនិតមិនតម្កល់ស៊ប់សួន មិនត្រេកអរនឹងព្រះសទ្ធម្ម ប្រហែលគ្នានឹងសត្វម្រឹគ អ្នកដែលមានទិដ្ឋិដ៏លាមក មិនមានសេចក្តីអើពើនោះ ( តែងតែ ) ឆ្ងាយចាកសភាវៈមាំទាំ ។ បើអ្នកណាបរិបូណ៌ដោយសីល មានសុតៈ មានសេចក្តីឆ្លៀវឆ្លាស ប្រកបក្នុងធម៌ទាំងឡាយដែលធ្វើឲ្យជាថេរៈ