images/articles/2108/Un32titled-1.jpg
សីលសម្បទា
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២
សីលសម្បទា
ដល់ព្រមដោយការរក្សាសីល។
ពាក្យថា " សីល " បានដល់វិធីសម្រាប់សិក្សាហាត់ទូន្មាននូវកាយនិងវាចា ឲ្យមានរបៀបរៀបរយល្អ ឬថា ជាធម៌ប្រតិបត្តិដើម្បីការពារនូវទោសមិនឲ្យកើតឡើងតាមផ្លូវកាយ និងផ្លូវវាចា។
សីល ដែលចាត់ចូលក្នុងសីលសម្បទា នេះសំដៅយកនិច្ចសីលដែលមានសិក្ខាបទ ៥ គឺ
ក- មិនសម្លាប់សត្វ ការមិនសម្លាប់សត្វគឺ
images/articles/2139/Untitled-1-Recovered.jpg
សីល ៥ គឺជាអ្វី?
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២
សីល ៥ គឺជាអ្វី?
សីល ៥ គឺជាធម៌របស់មនុស្ស
ការរស់នៅរបស់មនុស្ស តែងមានសេចក្ដីសុខច្រើនជាងសត្វតិរច្ឆាន ឬសត្វក្នុងអបាយភូមិ ព្រោះកំណើតមនុស្សជាផលរបស់បុណ្យ ម្យ៉ាងទៀត មនុស្សមានបញ្ញា អាចដឹងខុសត្រូវដើម្បីកសាងគុណធម៌ឲ្យខ្លួនឯងបាន ដូចជាចេះគោរពស្រឡាញ់មាតាបិតា ញាតិបងប្អូន និងមានចិត្តស្លូតបូត មានមេត្តា ករុណា អនុគ្រោះប្រោសប្រណី
images/articles/2178/Untitled-1-Recovered.jpg
សីល ៥ ជាធម៌របស់មនុស្ស តើដូចម្ដេច?
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២
សីល ៥ ជាធម៌របស់មនុស្ស តើដូចម្ដេច?
១- ភាពជាមនុស្ស ត្រូវមានអារម្មណ៍ គឺត្រូវមានចិត្ត មេត្តា ករុណា ចំពោះមនុស្សសត្វទាំងឡាយ ដែលមានខ្លួនជាទីស្រឡាញ់ មានមាតាបិតា ញាតិមិត្តបងប្អូនជាទីស្រឡាញ់ មិនគួរសម្លាប់បៀតបៀនគ្នានិងគ្នា យើងជាមនុស្សត្រូវប្រព្រឹត្តល្អ គឺត្រូវវៀរចាកការសម្លាប់សត្វដទៃ ដែលមានជីវិត (បាណាតិបាតា វេរមណី)។
២- ការកើតមកជាមនុស្ស ឈ្មោះថា
images/articles/2193/Untitled-1-Recovered.jpg
ទោសក្នុងបច្ចុប្បន្នរបស់អ្នកល្មើសសីល ៥
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២
ទោសក្នុងបច្ចុប្បន្នរបស់អ្នកល្មើសសីល ៥
បុគ្គលអ្នកមិនបានរក្សាសីល ៥ តែងរស់នៅមានសេចក្ដីប្រមាទ ដូចប្រមាទក្នុងការងារប្រកបមុខរបរ ប្រមាទក្នុងការចិញ្ចឹមថែរក្សាបុត្រភរិយា មាតាបិតាជាដើម មិនតែប៉ុណ្ណោះថែមទាំងនាំឲ្យប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ មានលេងល្បែង សេពគប់បាបមិត្ត លេងស្រី ផឹកសុរាជាដើម ដែលជាអំពើបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិ និងកិត្តិយស
images/articles/2204/Untitled-1-Recovered.jpg
ក្លិនក្រអូបនៃសីល
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២
ក្លិនក្រអូបនៃសីល
( ធម្មបទគាថា បុប្ផវគ្គ បិ. ៥២ ទំ. ៣២ )
ក្លិនផ្កាឈើផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រឹស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន, ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសិល ជាគុណជាតប្រសើរបំផុតជាងគន្ធជាតទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រឹស្នា ផ្កាឧប្បល ផ្កាម្លិះលា ។
ក្លិនក្រឹស្នា
images/articles/2226/Untitled-1-Recovered.jpg
អានិសង្សសីល ក្នុងបរលោក
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២
អានិសង្សសីល ក្នុងបរលោក
ផលរបស់ការវៀរបាណាតិបាត គឺ
១- ជាអ្នកមានអវយវៈតូចធំពេញលេញបរិបូរណ៍ (មិនពិការ)
២- ជាអ្នកមានរាងកាយខ្ពស់សមស្អាត
៣- ជាអ្នកមានរាងកាយរហ័សរហួន (ស្រាល)
៤- ជាអ្នកមានជើងទាំង ២ ជាន់ស៊ប់ធ្ងន់ស្មើគ្នា
៥- រមែងធ្វើឲ្យអ្នកដទៃ ជ្រះថ្លាចង់មើល
៦- ជាអ្នកសុភាពទន់ភ្លន់
៧- ជាអ្នកមានចរិយាល្អ
៨- ជាអ្នកជួបប្រទះតែសេចក្ដីសុខ
images/articles/2227/Untitled-1-Recovered.jpg
អត្ថនៃសីល
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២
អត្ថនៃសីល
ការដោះស្រាយក្នុងបទដ៏វិសេសទាំងឡាយ។ ពាក្យថា "ដែលឈ្មោះថា សីល ព្រោះអត្ថថាដូចម្ដេច?" ។ (ឆ្លើយថា) ដែលឈ្មោះថា សីល ព្រោះអត្ថថា ជាសីលនេះ គឺប្រក្រតី។ ឈ្មោះថា សីលនៈ នេះ គឺជាអ្វី? ។ ដែលឈ្មោះថា សីលនៈ នេះ គឺជាការតម្កល់នៅស៊ប់ មានសេចក្ដីថា ភាពនៃកម្មទាំងឡាយ មានកាយកម្មជាដើម ជាធម្មជាតិមិនវាត់វាយ ដោយអំណាចភាវៈ នៃបុគ្គលជាអ្នកមានសីលល្អ
images/articles/1505/Untitled-1-Recovered.jpg
ជំនះនូវអំពើអាក្រក់
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
ជំនះនូវអំពើអាក្រក់
តើយើងអាចធ្វើយ៉ាងណា ដើម្បីជំនះនូវកម្មអាក្រក់ដែលយើងបានធ្វើរួចហើយ?
យោងតាមច្បាប់កម្មផល កុសលកម្មមិនអាចកំចាត់ចោលនូវអកុសលកម្មបានដោយងារៗទេ។ ប៉ុន្តែគ្រប់សកម្មភាពដែលយើងបានធ្វើរួចហើយ នឹងមានផលរបស់វា ទោះឆាប់ៗ ឬយូរ។
ព្រះសម្មាសម្ពុទ្ធទ្រង់បានយកអំបិលនៅក្នុងទន្លេ មកធ្វើការប្រៀបធៀប ពេលព្រះអង្គទ្រង់ផ្ដល់នូវឱវាទដល់បរិស័ទរបស់ព្រះអង្គ
images/articles/1506/Untitled-1-Recovered.jpg
ព្រះពុទ្ធ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
ព្រះពុទ្ធ
សិទ្ធត្ថគោតមទ្រង់ប្រសូត្រ នៅក្នុងត្រកូលគ្រួសារដែលគ្រប់គ្រងប្រទេសឥណ្ឌាជាង២៥០០ឆ្នាំ កន្លងមកហើយ។ បិតារបស់ព្រះអង្គជាព្រះមហាក្សត្រនៃត្រកូលនេះ ដែលស្ថិតនៅផ្នែកខាងជើងនៃប្រទេសឥណ្ឌា ជាប់នឹងព្រំប្រទល់ប្រទេសនេប៉ាល់បច្ចុប្បន្ន។ ដោយសារព្រះអង្គជាកូនប្រុសតែមួយគត់នៃព្រះរាជា សិទ្ធត្ថគោតមបានរស់នៅយ៉ាងស្រណុកសុខសប្បាយ ដោយមានអាមាត្រ
images/articles/1508/Untitled-1-Recovered.jpg
ត្រៃលក្ខណ៍
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
ព្រះសម្មាសម្ពុទ្ធទ្រង់បានស្រាវជ្រាវរកឃើញថា ភពទាំងអស់សុទ្ធតែស្ថិតនៅក្នុងត្រៃលក្ខណ៍ទាំងបីយ៉ាងគឺៈ
-អនិច្ចលក្ខណៈ
សង្ខារធម៌ទាំងឡាយមិនទៀង ហើយអ្វីៗគឺស្ថិតនៅក្នុងដំណើរនៃការប្រែប្រួលទៅជាអ្វីមួយផ្សេងទៀត។ ឧទាហរណ៍ យើងទាំងអស់គ្នាគឺស្ថិតនៅក្នុងដំណើរនៃការចាស់ជរា។ សូម្បីតែហ្វូងនៃតារាក្នុងលំហមេឃក៏ស្ថិតក្នុងដំណើរនៃការប្រែប្រួលដែរ។
images/articles/1509/Untitled-1-Recovered.jpg
តើពុកគឺជានរណា?
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
តើពុកគឺជានរណា?
រូបពុកគាត់ជាបុរសម្នាក់ ដែលញ៉ាំងបុត្រឲ្យកើតហើយនិងជាបុរស ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងក្រុមគ្រួសារ។ ពុក គឺជាពាក្យដែលកូនៗគ្រប់រូបបានហៅយ៉ាងស្និទ្ធស្នាលបំផុត ដែលបានផុសចេញអំពីក្រអៅបេះដូងនៃកូនគ្រប់គ្នា។ ជួនកាលកូនខ្លះហៅថា ពុក ខ្លះហៅថា ឪ ខ្លះហៅថា ឪពុក កូនខ្លះហៅ ប៉ា ប៉ុន្តែមានតែពាក្យថា "ពុក" នេះទេដែលឮកូនៗ
images/articles/1510/Untitled-1-Recovered.jpg
ឧបមាទុក្ខក្នុងនរក
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
ឧបមាទុក្ខក្នុងនរក
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលដែលប្រព្រឹត្តនូវអំពើទុច្ចរិតដោយកាយ ដោយវាចា ដោយចិត្ត លុះបែកធ្លាយរូបកាយស្លាប់ទៅ រមែងកើតក្នុងអបាយទុគ្គតិ វិនិបាតនរក។
ម្នាលភិក្ខុទាំងឡាយ អ្វីដែលអ្នកផងមិនគួរប្រាថ្នា មិនគួរត្រេកអរ មិនគួរពេញចិត្តនោះគឺនរក។
ម្នាលភិក្ខុទាំងឡាយ សេចក្ដីនេះមិនងាយនឹងធ្វើឧបមា
images/articles/1512/image.jpeg
សេចក្ដីទុក្ខក្នុងនរកបរលោក
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
សេចក្ដីទុក្ខក្នុងនរកបរលោក
ម្នាលភិក្ខុ ទាំងឡាយ! យមរាជ ក្រោយពេលដែលបានចោទសួរបុរសនោះនូវទេវទូតទាំង ៥ ចប់ហើយ (តែបុរសនោះឆ្លើយមិនរួចសូម្បីមួយ ខ ណាសោះ ស្ដេចក៏បានធ្វើនូវឥរិយាបទស្ងៀមកន្តើយ។
ម្នាលភិក្ខុ ទាំងឡាយ! លំដាប់នោះឯង នាយនិរយបាលទាំងឡាយក៏ធ្វើកម្មករណ៍ឈ្មោះបញ្ចពិធមពន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្ដេក
images/articles/1515/Untitled-1-Recovered.jpg
ចំណុចខ្វះខាតនៃជីវិត
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
ចំណុចខ្វះខាតនៃជីវិត
ពេលខ្លះ យើងអាចកើតសេចក្ដីសង្ស័យឡើងថា បុគ្គលនោះគេល្អគ្រប់យ៉ាង ការចេះដឹង និងសមត្ថភាពផ្សេងៗទៀតក៏ល្អ ការប្រព្រឹត្តជាទូទៅក៏ល្អ ឯមុខនាទីការងារក៏ខ្ពង់ខ្ពស់ សេចក្ដីព្យាយាម ព្រមទាំងអធ្យាស្រ័យមេត្រីភាព ក៏គួរឲ្យគោរពរាបអាច ប៉ុន្តែ ហេតុដូចម្ដេចទើបគេនោះមិនចម្រើនរុងរឿងឲ្យសមនឹងការងារ មានតែរឿងរ៉ាវមិនចេះចប់ទៅវិញ ពុំនោះសោតទេ គឺមិនមានអ្នកណា
images/articles/1514/Untitled-1-Recovered.jpg
សិរីជាទ្រព្យដ៏ប្រសើរ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
សិរីក្នុងទីនេះ គឺសេចក្ដីល្អ ឬជាបុណ្យកុសលដែលមនុស្សយើងបានធ្វើទុកមក តាមលំដាប់លំដោយរហូតបានជាបុញ្ញនិធិ ជាគំនរបុណ្យ ឬជាបុណ្យបារមីដែលជាប់តាមបុគ្គលអ្នកធ្វើនោះរហូតមកហ្នឹងឯង។
សិរី គឺជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយដោយសេចក្ដីថា ភោគសម្បត្តិទាំងឡាយ ហាក់ដូចជាចូលចិត្តតែមនុស្សណាដែលមានសិរីនៅក្នុងខ្លួនអ៊ីចឹងរីឯមនុស្សណាមិនមានសិរីនៅក្នុងខ្លួន ឬអស់សិរី សម្បត្តិមិនប្រាថ្នានៅជាមួយឡើយ។
មនុស្សយើង សូម្បីបានភោគសម្បត្តិមកអំពីគំនរមរតកក្ដី បានមកអំពីអំពើអ្វីៗផ្សេងៗក្ដី តែកាលណាខ្វះសិរីហើយ ភោគសម្បត្តិអស់នោះ រមែងសន្សឹមៗអស់ទៅៗ ពេលខ្លះសម្បត្តិថ្មីដែលបានមកនោះ ត្រឡប់ទៅជាមកនាំយកសម្បត្តិចាស់ឲ្យវិនាសទៅជាមួយក៏មាន ថែមទាំងគ្រោះថ្នាក់ដល់ខ្លួនជាម្ចាស់ទៀតផង។
បុណ្យដែលចាត់ថាជាសិរីនោះ បានដល់បុណ្យគឺការប្រព្រឹត្តធម៌ដែលជាសេចក្ដីល្អផ្សេងៗ ដូចជាការមានមេត្តាករុណា ការអើពើទំនុកបម្រុង ការមានអាជីពសុចរិត ការនិយាយពីរោះ ការគោរពឱនលំទោនជាដើម ដែលធ្វើឲ្យអ្នកដទៃពេញចិត្ត ជិតដិតស្និទ្ធស្នាល និងជាឧបការៈជួយឲ្យខ្លួនឯងមានសេចក្ដីចម្រើន ឈានឡើងដោយលំដាប់ រួមទាំងការវៀរចាកនូវអំពើអាក្រក់ទុច្ចរិតគ្រប់បែប វៀរចាកអបាយមុខគ្រប់ប្រការ ហើយមានព្យាយាម មិនខ្ជិលច្រអូសក្នុងការងារផ្សេងៗផង ទាំងអស់នេះឯងគឺជាសិរីរបស់មនុស្ស។មនុស្សដែលប្រព្រឹត្តធម៌ដូចពោលមកនេះ ចាត់ថាជាមនុស្សមានសិរី និងសមគួរជាមនុស្សប្រភេទ ជាទីមកហើយស្ថិតនៅនៃភោគៈទាំងឡាយ ។
ចំណែកបុគ្គលមិនប្រព្រឹត្តធម៌ វៀរចាកទុច្ចរិតមិនបាន ញៀនក្នុងអបាយមុខសព្វគ្រប់ ដូចនេះ ទោះជាបានទ្រព្យសម្បត្តិពីណាមកក៏ដោយ ក៏នៅមិនយូរឡើយ ត្រឹមតែមួយថ្ងៃ ពីរថ្ងៃ ក៏នឹងមានហេតុឲ្យទ្រព្យចេញចាក ទៅនៅជាមួយមនុស្សមានសិរីវិញដោយពិត ។សិរីនេះនៅជាមួយអ្នកណា គឺជារបស់អ្នកនោះមិនអាចខ្ចីគ្នា ឬសូម ឬលួចបានឡើយ មិនមែនដូចជាទ្រព្យខាងក្រៅដែលអាចខ្ចីគ្នាជាដើមបាននោះទេ។
ម្យ៉ាងទៀត សិរីបានដល់ភាពជាធំ មានឋានៈខ្ពង់ខ្ពស់ មានស័ក្តិមានយស ដោយបុណ្យបារមីចាស់ ឬបុណ្យថ្មីក៏ដោយ ដោយការចេះដឹងព្រមដោយសមត្ថភាពពិតប្រាកដក៏ដោយ អ្នកនោះ រមែងបានទទួលនូវទ្រព្យសម្បត្តិទាំងឡាយដែលមកអំពីគ្រប់ទិសទាំងពួង ព្រោះមានភាពជាធំនោះឯង។
ដោយហេតុនោះ បើត្រូវការឲ្យមានសិរីសួស្ដីក្នុងខ្លួន ឬនៅជាមួយខ្លួន ត្រូវសាងសិរីសួស្ដីនោះ ដោយការប្រព្រឹត្តខ្លួនឲ្យជាមនុស្សល្អ ជាមនុស្សយល់ហេតុយល់ផង និងមានគុណធម៌ មានទឹកចិត្ត មិនឃើញតែខ្លួនឯង មានព្យាយាមមាំមួន ចេះប្រយ័ត្ន មានកតញ្ញុតាធម៌ គ្រប់គ្រងអាជីពដោយសីល ធ្វើតែការងារប្រាសចាកទោស វៀរចាកអបាយមុខដាច់ខាង ។ល។ ពោលគឺចេះរៀបចំជីវិតឲ្យជាទីកើតឡើង និង ជាទីអាស្រ័យនៅនៃសិរីសួស្ដីហ្នឹងឯង។
មនុស្សមានសិរី នៅក្នុងទីណារមែងធ្វើឲ្យទីនោះចម្រើន នៅក្នុងគ្រួសារណា គ្រួសារនោះក៏មានការរស់នៅជាសុខ មានលោភមានយស មានទ្រព្យសម្បត្តិស្ដុកស្ដម្ភគង់វង្ស និងមានភាពត្រជាក់ត្រជំក្នុងក្រុមគ្រួសារនោះៗ។
សិរីទើបជាទ្រព្យដ៏ប្រសើរ និងជាទីស្ថាននៅនៃភោគៈទាំងឡាយដ៏ពិតប្រាកដ។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1516/Untitled-1-Recovered.jpg
ការព្រមព្រៀងគ្នា
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
ការព្រមព្រៀងគ្នា
សុខា សង្ឃស្ស សាមគ្គី ការព្រមព្រៀងគ្នានៃពួកក្រុមនាំមកនូវសេចក្ដីសុខ។
នេះគឺព្រះពុទ្ធតម្រាស់ ដែលព្រះអង្គត្រាស់ជាង ២៥០០ ឆ្នាំហើយ ជាសេចក្ដីពិតរហូតមក និងរហូតទៅ។
ការព្រមព្រៀងគ្នា នាំឲ្យសម្រេចនូវការងារដែលធ្វើគ្រប់យ៉ាង មិនថាការងារនោះជាការងារលំបាក ឬក៏ងាយស្រួលឡើយ។ ការព្រមព្រៀងនេះត្រូវចាប់ផ្ដើមពីចិត្តទៅមុន
images/articles/1517/Untitled-1-Recovered.jpg
ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
ពិចារណាដល់ភាពសៅហ្មងនៃបុគ្គលក្រោធ
គប្បីពិចារណាក្នុង ៣ ចំណុចនេះ
១- ប្រដៅខ្លួនឯងឲ្យនឹកឃើញថា ព្រះពុទ្ធជាម្ចាស់របស់យើង ទ្រង់មានព្រះមហាករុណាទិគុណ ព្រះអង្គទូន្មានពុទ្ធបរិស័ទឲ្យជាមនុស្សមានមេត្តា តែបែរជាយើងក្រោធហើយ មិនរម្ងាប់សេចក្ដីក្រោធ នេះជាការមិនបដិបត្តិតាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះអង្គ ជាការមិនគោរពព្រះសាស្ដា គឺ
images/articles/1520/Untitled-1-Recovered.jpg
គម្ពីរពុទ្ធសាសនា
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២
គម្ពីរពុទ្ធសាសនា
ព្រះពុទ្ធវចនៈដែលយើងហៅថាជាព្រះធម៌នោះ ត្រូវបានរៀបចំតាមលំដាប់គម្ពីរបីប្រភេទដាច់ដោយឡែកពីគ្នា។ គម្ពីរទាំងបីនោះត្រូវបានគេស្គាល់ជាទូទៅថា ព្រះត្រៃបិដក។ ចំនួននៃព្រះពុទ្ធវចនៈនេះគឺទូលំទូលាយណាស់ ហើយគេចាត់ទុកជាពាក្យសព្វវចនាធិប្បាយ។
ទោះបីជាមានការផ្លាស់ប្ដូរ និងការត្រួតពិនិត្យសើរើនូវពុទ្ធវចនៈក្នុងនៅតែធរមានយ៉ាងរឹងមាំ ថែមទាំងត្រូវបានគេឲ្យតម្លៃរហូតដល់