images/articles/2020/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ១៦,០៧៨ ដង)
កញ្ជិកទាយិកាវិមាន
ព្រះមោគ្គល្លានសួរថា ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ។ល។ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ តើសម្រេចដោយបុណ្យ ដូចម្តេច ។ល។ ទាំងសម្បុររបស់នាង ក៏ភ្លឺច្បាស់ សព្វទិស ។
ទេវតានោះដែលព្រះមោគ្គល្លានសួរហើយ មានចិត្តត្រេកអរ ។ល។ ផលនៃកម្មនេះថា ខ្ញុំបានប្រគេន នូវទឹកបបរ ដែលចំអិនលាយ ដោយផ្លែពុទ្រា អប់ដោយប្រេង ដល់ព្រះពុទ្ធជាអាទិច្ចពន្ធុ
images/articles/2021/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៧,៦៨២ ដង)
វិហារវិមាន
ព្រះអនុរុទ្ធត្ថេរសួរថា ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ។ល។ ដូចផ្កាយព្រឹក កាលនាងកំពុងរាំនោះសម្លេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយ នៃចិត្ត រមែងលាន់ឮ អំពីអវយវៈតូចធំដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំ ដោយសព្វគ្រប់ កាលនាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយឰដ៏ផ្នូងសក់
images/articles/2022/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៦៤,០៨០ ដង)
អនេកវណ្ណវិមាន
ព្រះមោគ្គល្លានសួរថា អ្នកមានពួកស្រីអប្សរហែហមហើយឡើងកាន់វិមាន ដែលមានពណ៌ដ៏ច្រើន ជាទីធ្វើនូវសេចក្តីក្រវល់ក្រវាយនឹងសេចក្តីសោកឲ្យវិនាស មានរូបវិចិត្រច្រើនប្រការ សប្បាយរីករាយ ដូចទេវរាជឈ្មោះសុនិមិ្មត ទេវបុត្រ ដែលប្រហែលស្មើដោយអ្នក ក៏មិនមាន (ចំណង់បើ) ទេវបុត្តដែលប្រសើរលើសដោយយសផង បុណ្យផង ឫទ្ធិផង និងមានមកពីណា ពួកទេវតាជាន់តាវតឹង្សទាំងអស់
images/articles/2024/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៤៥,៤៤៥ ដង)
ចំណុចខ្សោយ ១០ យ៉ាងខាងក្រោម អ្នកជាស្វាមីគប្បីដឹង និងពិនិត្យកែខៃខ្លួនឲ្យបានល្អ និងទាន់ពេលវេលា ព្រោះចំណុចខ្សោយនេះ ជាកត្តាដែលអាចឲ្យភរិយារបស់ខ្លួនមើលងាយ ឬធុញទ្រាន់មកលើខ្លួនបាន ។
១. ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ។ ក្រនេះអាចរួមដល់ការក្រគំនិត ក្របញ្ញា ឬដូចសម្ដេចសង្ឃរាជលោកតែងជាកាព្យថា" ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃឆ្នៃទាស់ "។
២. ជាមនុស្សដែលមានជំងឺជាប់ជានិច្ច ជំងឺរ៉ាំរ៉ៃ មួយថ្ងៃកាត់ មួយថ្ងៃកោរ រកថ្ងៃជានោះតិច បន្តិចឈឺៗ។
៣. ជាមនុស្សចាស់ គ្រាំគ្រា ទុព្វលភាព រាងកាយមិនមាំមួន ចាស់ជរា ចូលតម្រាតាជូជក និងនាងអមិត្តធីតា ធ្វើអ្វីមិនកើត ត្រូវពឹងភរិយាខ្លួន។
៤. ជាមនុស្សស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវក្របី ឬតាមផ្លូវជាដើម ពេលស្រវឹង ក៏ថ្វើអាការៈថោកទាប អាក្រាតខ្លួន ឬពុំនោះសោត ក៏វាយប្រពន្ធកូន។
៥. ជាមនុស្សល្ងង់ ទក់មក់ ទ្រើកៗ មិនសូវគ្រប់១០។
៦. ជាមនុស្សធ្វេសប្រហែស ខ្ជីខ្ជា គ្មានសតិ មានសេចក្ដីប្រមាទច្រើន។
៧. ធ្វើអ្វី ធ្វើមិនជាក់លាក់ ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា ធ្វើនោះបន្តិច ធ្វើនោះបន្តិច ចាប់ការឲ្យពីសពាស មិនច្បាស់អ្វីសោះ។
៨. ខ្ជិលច្រអូស មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកម្លាំងប្រពន្ធ រកស៊ីដូចសត្វប្រឡាំងកាស។
៩. មិនប្រឹងប្រែងរកទ្រព្យសម្បត្តិយកមកទុកដាក់។
១០. បំផ្លាញទ្រព្យសម្បត្តិឲ្យវិនាសទៅដោយអបាយមុខ ឬដោយប្រការណាមួយ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ៥០០០ឆ្នាំ
images/articles/2026/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៣២,៦៣២ ដង)
ព្រាត់ប្រាស
សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ អាត្មាអញគង់តែព្រាត់ប្រាស និរាសចាកសត្វនិង សង្ខារជាទីស្រឡាញ់ពេញចិត្តទាំងអស់ពុំខាន។
សត្វលោកតែងភ័យខ្លាចចំពោះសត្វនិងសង្ខារ ដែលមិនជាទីស្រឡាញ់ពេញចិត្ត ហើយប្រាថ្នាចង់បាននូវសត្វនិងសង្ខារដែរជាទីស្រឡាញ់ពេញចិត្ត តែគេមិនបានដឹងទាល់តែសោះថា របស់ដែលជាទីស្រឡាញ់នោះហើយ គឺជាប្រភពនៃសេចក្ដីទុក្ខកង្វល់។
images/articles/2027/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥២,៤៩៩ ដង)
ការសង្គ្រោះរបស់ស្វាមីចំពោះភរិយា
ក្នុងឋានៈជាស្វាមី លោកបានចែកធម្មៈ ៥ ប្រការ សម្រាប់អនុវន្តន៍ចំពោះភរិយារបស់ខ្លួនគឺៈ
១. រាប់អាន លើកមុខភរិយា ថាជាភរិយារបស់ខ្លួន ។ ត្រង់នេះ យើងធ្លាប់ឮហើយថា មានប្រុសខ្លះ ពេលគេសួរថាដើរជាមួយនរណា ក៏ប្រាប់គេថាជាប្អូនជាបង ឬជាអ្នកបំរើ ពួកម៉ាកខ្លួនទៅវិញ ដែលជាការធ្វើឲ្យភរិយាខ្លួនអន់ចិត្ត និងខ្មាស់គេជាខ្លាំង និងជាការនាំទៅរកការ
images/articles/2146/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១២,៨៥២ ដង)
ការថែរក្សាចិត្ត
រូបអាស្រ៍យចិត្ត ទើបហៅថា មនុស្សសត្វ មហាភូតរូបទាំង ៤ អាស្រ័យចិត្តទើបមានចលនា ។ គ្រប់ឥរិយាបថទាំងបួនដូចជា ៖ ការដេក ដើរ អង្គុយ ឈរ បើមិនមានចិត្តជាទីអាស្រ័យទេ ក៏ មិនអាច ប្រព្រឹត្តទៅបានដែរ ។
ចិត្តជានាមធម៌ម៉្យាងផ្សេងពីនាមធម៌ដទៃ មានសេចក្តីថា ចិត្តនេះអាចទទួលរ៉ាប់រងនូវអារម្មណ៍របស់ចិត្ត និងចិត្តដែលប៉ះខ្ទប់គ្នា ។
images/articles/2147/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៣៨,៥៦៣ ដង)
មិនបម្រើតណ្ហា
ការតាមចិត្តចង់របស់ខ្លួនឯង ទៅតាមដែលចិត្តមិនបានសិក្សា មិនបានអប់រំ គឺជាមូលហេតុដ៏ចម្បងនៃការចាញ់ខ្លួនឯង ។ ឯរីការប្រឆាំងជំទាស់នឹងចិត្តរបស់ខ្លួនឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវដែលព្រះធម៌បានកំណត់ឲ្យតែប៉ុណ្ណោះ មានគោលធម៌សម្រាប់កសាងខ្លួនច្បាស់លាស់និងមានទិសដៅ នេះគឺជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។
ធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធ្មជាតិ
images/articles/2148/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៨៧,៤៦៤ ដង)
អំណាចនៃសេចក្តីល្អ
សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ ។រឹតតែមានច្រើន ឬរឹងរឹតតែប្រើច្រើន គឺ រឹតតែល្អនឹងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់
images/articles/2149/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៦៩,២៧៦ ដង)
ស្តីអំពី សេចក្តីផូរផង់នៃព្រះនិព្វាន
(ស្រង់ចាក សំយុត្តនិកាយ បិដកលេខ ៣៧ ទំព័រ ២១២)
បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយគឺព្រះនិព្វាន ជនទាំងឡាយនោះ មានតិចតួចទេ សត្វក្រៅអំពីនេះ សរសៀរទៅតាមត្រើយ គឺវដ្តៈ ។ ពួកជនណាប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតសម្តែងប្រាប់ប្រពៃហើយ ពួកជននោះនឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងដោយលំបាកពេក
images/articles/2150/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៩,៥៥៨ ដង)
ពណ៌នាបញ្ហាព្យាករណ៍
នរជនណា ប្រកបដោយសជាតិបញ្ញា តាំងនៅស៊ប់ ក្នុងសីល ចម្រើនសមាធិចិត្ត និង វិបស្សនាបញ្ញាឈ្មោះថា ជាអ្នកឃើញភ័យ ក្នុងវដ្ដសំសារ អ្នកមានព្យាយាមជាគ្រឿងដុតកិលេស អ្នកមានបញ្ញាជាគ្រឿងរក្សានូវខ្លួន, នរជននោះ គប្បីកាប់ឆ្ការនូវព្រៃស្នាប់ គឺតណ្ហានោះបាន។
ហេតុនោះ បានជាព្រះភគវ័ត ទ្រង់ត្រាស់ព្រះគាថានេះ។
សួរថា ៖ ហេតុអ្វី? បានជាព្រះភគវ័ន
images/articles/2154/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១៨,៩២៧ ដង)
កុលបលិពោធ
ត្រកូលរបស់ញាតិក្ដី ត្រកូលរបស់ឧបដ្ឋាកក្ដី ឈ្មោះថាត្រកូល។ ពិតមែន សម្រាប់ភិក្ខុរូបខ្លះអ្នកច្រឡូកច្រឡំ (ជាមួយមនុស្សក្នុងត្រកូល ស្និទ្ធស្នាលពាក់ព័ន្ធ) ដោយន័យថា កាលគេបានដល់នូវសេចក្ដីសុខក៏សុខផង ដូច្នេះជាដើម សូម្បីត្រកូលឧបដ្ឋាក ក៏ជាបលិពោធបាន (នឹងពោលទៅថ្វីដល់ត្រកូលញាតិ) ភិក្ខុ (ដូច) នោះ នឹងលះបង់មនុស្សក្នុងត្រកូលទៅសូម្បីតែវិហារជិតស្រុក
images/articles/2156/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៦,៣៩៨ ដង)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង
ទី១- ត្រូវតែដឹងខ្លួនឯងថា ជាអ្នកជំពាក់ហើយត្រូវដើរតួរជាអ្នកសងជានិច្ច គឺត្រូវចិញ្ចឹមមាតាបិតា ដែលគាត់បានចិញ្ចឹមយើងមក តាំងតែពីតូចរហូតដល់ធំប៉ុណ្នឹងមិនមែនអស់ស្រូវអង្ករតិចបាវទេ មិនមែនអស់ប្រាក់តិចលានទេ ដូច្នេះចំពោះអ្នកម្ដាយលោកឪពុក ដែលគាត់បានចិញ្ចឹមយើងមកនេះ មិនមែនទាបំណុល ទាថ្លៃក្នុងការដែលចិញ្ចឹមយើងនោះទេ
images/articles/2157/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៦៤,៧០០ ដង)
សេចក្ដីចម្រើនព្រោះការសេពគប់មិត្តល្អ
ព្រះមានព្រះភាគអង្គណា ជាព្រះសយម្ភូ ឥតមានគ្រូអាចារ្យ បានត្រាស់ដឹងសច្ចធម៌ដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងសច្ចៈនោះផង ទ្រង់ដល់នូវភាវៈស្ទាត់ក្នុងពលៈទាំងឡាយផង ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា ពុទ្ធ។
images/articles/2158/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៤,០៨៨ ដង)
ព្រះត្រៃបិដកជាភាសាខ្មែរ
ខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក
សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុកជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។
គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោក
images/articles/1346/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៧០៨ ដង)
តម្លៃជីវិត
ការស្រលាញ់ជាប់ចិត្តទៅលើជីវិតដូច្នេះហើយ ទើបឲ្យតម្លៃថាជីវិតថ្លៃជាងវត្ថុអ្វីៗទាំងអស់ក្នុងលោកនេះ ព្រោះយើងអាចសង្កេតឃើញថា មនុស្សក្ដី សត្វក្ដី តែងតែព្យាយាមខំប្រឹងរក្សាការពារជីវិត ទៅតាមសមត្ថភាពនិងសញ្ជាតិញ្ញាណរបស់ខ្លួន។ ទោះបីជាដឹងថាជីវិតនេះ ត្រូវធន់ទ្រាំតស៊ូប្រឈមជាមួយនឹងច្បាប់ធម្មជាតិ គឺការស្រេកឃ្លាន កង្វះខាត ស្រលាញ់ស្អប់ សើចយំទ្រាំនឹងសេចក្ដីទុក្ខលំបាក
images/articles/1348/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ៩,៩៦២ ដង)
កុំទំនេរក្នុងកិច្ចការ ព្រោះថាវេលាមិនសម្បូណ៌
បើកូនរង់ចាំនូវអ្វីមួយ កូនត្រូវមានចិត្តត្រជាក់ជាប្រក្រតី កូនត្រូវជាមនុស្សចេះអត់ធន់ រង់ចាំបានដោយមិនអន្ទះសា ។
មិនមានមនុស្សណាក្នុងលោកនេះ ដែលមិនធ្លាប់រង់ចាំនោះឡើយ ព្រោះការរង់ចាំជាសន្តានចិត្តរបស់មនុស្សគ្រប់គ្នា តែសូមឲ្យកូនពូកែក្នុងការរង់ចាំ កូនត្រូវការរបស់ណាដែលមានប្រយោជន៍ដល់ជីវិត ធ្វើកំដរក្នុងរវាងការរង់ចាំនោះទៅ
images/articles/1349/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១០,៦៨៣ ដង)
សេចក្តីពិតមានរសឆ្ងាញ់លើសអស់រសទាំងពួង
កូនចូរចាំទុកថាៈ សេចក្តីទុក្ខនោះឯង វាខ្លាចស្នាមញញឹមណាស់ គ្រាន់តែកូនញញឹមតែបន្តិចប៉ុណ្ណោះ សេចក្តីទុក្ខក៏គេចខ្លួនបាត់ទៅហើយ ។
តើកូនដឹងទេថាៈ សេចក្តីទុក្ខនោះវាចូលចិត្តអ្វី? គឺសេចក្តីទុក្ខចូលចិត្តមនុស្សណា ដែលសម្លឹងមើលលោកនេះក្នុងផ្នែកអាក្រក់ ដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនេះក្នុងផ្នែកល្អ