15
ថ្ងៃ ច័ន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦,៧០៥
Today
ថ្ងៃម្សិលមិញ ១៤២,៦៨៥
ខែនេះ ៧៧៩,០៣០
សរុប ២៣៦,១៩៤,៤៥២
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/3146/20an_jpg_-_Picasa_Photo_Viewer.jpg
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៤៦២ ដង)
នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំង​ហើយ ជាសុខ មិនមាន​ខ្យល់ អ្នកចូរ​បង្អោរ​តាម​សប្បាយ​ចុះ ចិត្តរបស់​អាត្មា ដម្កល់​ទុកល្អហើយ ជាចិត្ត​រួចស្រឡះ (ចាក​អាសវៈ) អាត្មា​មានព្យាយាម​ដុតកំដៅ​កិលេស​ជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរ​មកចុះ។ — ឮថា ព្រះសុភូតិត្ថេរ​មានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។ បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យ​ដោយឧបាយ​ប្រាជ្ញា ជាអ្នក​មិនរវើរ​រវាយ តែងកំចាត់​បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់​បក់ផ្តាច់​ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោល​គាថា ដោយប្រការ​ដូច្នេះ។ អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើង​ដែលរុងរឿង​ក្នុងរាត្រី ព្រះតថាគត​ទាំងឡាយ ជាអ្នក​ប្រទាន​ពន្លឺចក្ខុ តែង​កំចាត់បង់​សេចក្តី​សង្ស័យ​របស់​វេនេយ្យជន ដែលមក​ហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។ បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរស​ជាបណ្ឌិត អ្នកឃើញ​ប្រយោជន៍ ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ មិនប្រមាទ តែងបាន​ប្រយោជន៍​ច្រើន ជ្រៅ ល្អិត​ម៉ត់ចត់ ដែលឃើញ​បានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រ​នាងមន្តានី បានពោល​គាថាដោយ​ប្រការ​ដូច្នេះ។ ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មាន​បានដោយក្រ បានទូន្មាន​ដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈ​មានចិត្ត​សន្តោស ឆ្លងសេចក្តី​សង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត ភិក្ខុទព្វមល្លបុត្ត​នោះ មានចិត្ត​ខ្ជាប់ខ្ជួន បរិនិព្វាន​ហើយ។ — ឮថា ទព្វត្ថេរមានអាយុ បាន​ពោលគាថា​ដោយប្រការ​ដូច្នេះ។ ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់​ព្រៃត្រជាក់ ជាអ្នក​សន្តោស មានចិត្តខ្ជាប់​ខ្ជួន មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។ បុគ្គលណា កំចាត់បង់​នូវសេនា​នៃមច្ចុរាជ ដូចជាជំនន់​ដ៏ធំ កំចាត់​បង់នូវ​ស្ពានបបុស ដែលមាន​កំឡាំង​ថយ ជាអ្នក​មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត បុគ្គលនោះ ឈ្មោះថា​មានឥន្ទ្រិយ​ទូន្មាន​ហើយ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។ ភិក្ខុណា ដែលគេទូន្មានបាន​ដោយក្រ តែបាន​ទូន្មានខ្លួន​ឯង ដោយការ​ទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្ត​សន្តោស ឆ្លងផុត​សេចក្តីសង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម ភិក្ខុនោះ ប្រាសចាក​រាគៈ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — វីរត្ថេរ។ ដំណើរនៃអាត្មាអញមកល្អហើយ មិនមែន​ប្រាសចាក (បញ្ញា) ទេ សេចក្តី​គិត​របស់​អាត្មាអញ​នោះ មិនមែន​ជាការ​គិតខុសទេ ព្រោះអាត្មាអញ បានសំរេច​គុណដ៏​ប្រសើរ​នោះ ក្នុងធម៌​ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។ បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួន​សង្រួមហើយ មិនជាប់​ចំពាក់​ក្នុងធម៌​ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែង​កំចាត់​ចេញនូវ​សេចក្តី​អាល័យ​ក្នុងលោក​នេះ និង​លោកខាង​មុខបាន ព្រោះដឹង​ច្បាស់នូវ​ទីកើត និងទី​រលត់នៃ​លោក។ — បុណ្ណមាសត្ថេរ។ ឧទាន និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់​បង់​ងងឹត ១។ ចប់ បឋមវគ្គ។ ដោយ៥០០០ឆ្នាំ
images/articles/3147/m-original-art-for-sale.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៩៩៨ ដង)
ភិក្ខុទៅកាន់ទីស្មសាន បានឃើញ​សាកសពស្ត្រី​ដែលគេលះ​បង់ចោល​ក្នុងព្រៃ​ស្មសាន ត្រូវពួកដង្កូវ​រុកជញ្ជែង​ស៊ីធ្លុះធ្លាយ។ ពួកជនខ្លះ​ដែលឃើញ​សាកសព​ស្លាប់ដ៏លាមក​ក៏ខ្ពើម​រអើម តែកាមរាគៈ​កើតឡើង​ប្រាកដ (ក្នុង​សាកសព​នោះ) ដូចជា​បុគ្គលខ្វាក់ អសុចិ​ហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញ​ចៀសចេញ​អំពីទីនោះ ថយជាង​មួយចំអិនបាយ ជាអ្នកមាន​ស្មារតី​ដឹងខ្លួន ចូលទៅកាន់​ទីសមគួរ។ លំដាប់នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើតប្រាកដ (ដល់​អាត្មាអញ) សេចក្ដី​នឿយណាយ ក៏តាំង​នៅព្រម (ក្នុងហ្ឫទ័យ​នៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់​អាត្មាអញ​ក៏រួច​ស្រឡះ (ចាកកិលេស) អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើ​ហើយ។ — រាជទត្តត្ថេរ។ បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុង​អំពើដែល​មិនគួរប្រកប ប្រសិនបើ​ត្រាច់​ទៅ មិន​គប្បីបាន (នូវប្រយោជន៍​នោះទេ) នោះឯង ជាលក្ខណៈ​នៃចំណែក​ខាងអាក្រក់។ការដែល​រស់នៅ​ដោយលំបាក អាត្មាអញបានដកចោល​ហើយ បើបុគ្គលណា លះបង់​ធម៌​យ៉ាងឯក គឺ​អប្បមាទ បុគ្គលនោះ ទុកដូចជា​មនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះ​បង់​នូវឥន្ទ្រិយ​ទាំង​អស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូច​ជា​មនុស្សខ្វាក់ ព្រោះ​មិន​ឃើញ​នូវ​របស់ដែល​ស្មើគ្នា និងមិនស្មើគ្នា។ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយ​ចំពោះ​តែអំពើនោះ មិន​ធ្វើនូវ​អំពើណា មិនត្រូវ​និយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងនូវ​បុគ្គល​អ្នកមិនធ្វើ បានតែ​និយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមាន​ក្លិនក្រអូប​យ៉ាងណា​វាចាជា​សុភាសិត រមែងឥតផល ដល់បុគ្គល​អ្នកមិនធ្វើ​តាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏​រុងរឿង មាន​ពណ៌ល្អ ប្រកប​ដោយក្លិន​ក្រអូប យ៉ាងណា វាចា​ជាសុភាសិត រមែង​មានផល​ដល់បុគ្គល​អ្នក​ធ្វើតាម ក៏យ៉ាង​នោះដែរ។ — សុភូតត្ថេរ។ ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃ​ដ៏ពីរោះ កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ ឥតមានខ្យល់​ចេញចូល​បានទេ អាត្មា​មានចិត្ត​ស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាល​មេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹម​នៃមេឃ​ដ៏ពីរោះ កុដិអាត្មា​ប្រក់ស្រួល​ហើយ ឥតមាន​ខ្យល់ចេញ​ចូល​បានទេ អាត្មាមាន​ចិត្តស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។បេ។ អាត្មាជាអ្នក​ប្រាសចាក​រាគៈ នៅក្នុង​កុដិនោះ។បេ។ អាត្មា​ជាអ្នកប្រាស​ចាកទោសៈ នៅក្នុង​កុដិនោះ។បេ។ អាត្មាជា​អ្នកប្រាស​ចាកមោហៈ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ — គិរិមានន្ទត្ថេរ។ បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍​ប្រាថ្នាចំពោះ​ធម៌ណា អនុគ្រោះខ្ញុំ អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ សោឡសកិច្ច​ដែលគួរធ្វើ ខ្ញុំក៏បាន​ធ្វើហើយ។ មគ្គធម៌ ជាធម៌​មិនមាន​អន្ដរាយ ខ្ញុំបាន​ដល់ដោយ​លំដាប់ហើយ បានធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង ខ្ញុំ​មានញាណ​ដ៏បរិសុទ្ធ​ឥតសង្ស័យ បានធ្វើឲ្យ​ជាក់ច្បាស់​ក្នុងសំណាក់​នៃលោក។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍​របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបាន​ដល់​ដោយ​លំដាប់​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ ខ្ញុំជាអ្នក​មិនប្រមាទ បានស្ដាប់ បាន​រៀន​ល្អ​នូវសិក្ខា​ក្នុងពាក្យ​ប្រៀនប្រដៅ​របស់លោក អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវ​ភពថ្មី​មិនមានទេ។ លោកប្រៀន​ប្រដៅខ្ញុំដោយ​វ័តដ៏ប្រសើរ ជា​អ្នក​អនុគ្រោះ ទំនុក​បម្រុង (នូវខ្ញុំ) ឱវាទ​របស់លោក​មិនឥត​អំពើឡើយ ខ្ញុំជាសិស្ស​បានរៀន​សូត្រហើយ។ — សុមនត្ថេរ។ មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញ​នូវជន្លួន (ឱវាទ) ដល់​អាត្មាអញ​អាត្មាអញ​ដែលមាតា​ប្រៀនប្រដៅ​បានស្ដាប់​ពាក្យរបស់​លោកហើយ ជាអ្នក​មាន​ព្យាយាម​មុតមាំហើយ មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បានដល់​នូវសម្ពោធិ​ដ៏ឧត្ដម។ អាត្មាអញ​ជា​អរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ​អាត្មាអញ​ឈ្នះ​សេនានៃមារ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា​របស់អាត្មាអញ ខាង​ក្នុងក្ដី ខាងក្រៅក្ដី អាសវៈ​ទាំងអស់​នោះ អាត្មាអញ​កាត់ផ្ដាច់​ហើយ ឥតមាន​សេសសល់ ទាំង​មិន​កើតទៀត​ទេ។ បងស្រី​មានសេចក្ដី​ក្លៀវក្លា បានពោល​នូវសេចក្ដី​នេះ នាងទំនង​ជា​មិនមាន​​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មាដោយ​ពិត ព្រៃ (មាន​អវិជ្ជា​ជាដើម) មិនមាន (ក្នុង​សន្ដាន​​របស់នាង) ទេ។ សេចក្ដី​ទុក្ខ មានទីបំផុត​ជុំវិញ អាត្មាបាន​ធ្វើហើយ រាងកាយ​នេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈ​មិនមាន ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វឌ្ឍត្ថេរ។ អាត្មាអញបានស្ដាប់ធម៌របស់​ព្រះពុទ្ធណា ហើយវៀរបង់​មិច្ឆាទិដ្ឋិ ព្រះពុទ្ធ​នោះ យាងមកហើយ​កាន់ស្ទឹង​នេរញ្ជរា ដើម្បី​ប្រយោជន៍​ដល់អញ​មែនពិត។ អាត្មាអញ បាន​បូជាយ័ញ្ញ​ទាំងឡាយ​ខ្ពស់ និងទាប បានបូជាភ្លើង កាលនៅ​ជាបុថុជ្ជន ងងឹត​ងងល់ សំគាល់​ថា ការបូជា​នេះឯង​ជាសេចក្ដី​បរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់​ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដី​ស្ទាប​អង្អែល (ខុស) ឲ្យដល់នូវ​សេចក្ដី​វង្វេង ងងឹត​មិនដឹង សំគាល់​ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវ​បរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញ​បានលះបង់​ហើយ ភពទាំង​ពួង អាត្មាអញ​បានទំលុះ​ទំលាយ​ហើយ អាត្មាអញ​បូជា​ភ្លើង គឺ​ព្រះសម្មាសម្ពុទ្ធ ជា​ទក្ខិណេយ្យបុគ្គល ថ្វាយបង្គំ​នូវ​ព្រះតថាគត។ មោហៈ​ទាំងពួង អាត្មាអញ​បានលះបង់​ហើយ ភវតណ្ហា អាត្មាអញ​បាន​ទំលុះទំលាយ​ចេញ​ហើយ ជាតិសង្សារ​អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត​នៃអាត្មាអញ​មិនមាន​ទេ។ — នទីកស្សបត្ថេរ។ អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាល​មហោស្រពឈ្មោះ​គយផគ្គុ បាបណា ដែលអាត្មាអញ​ធ្វើហើយ ក្នុង​ជាតិ​ទាំងឡាយ​ដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញ​បណ្ដែត​ចោលនូវ​បាបនោះ ​ក្នុងកំពង់​ឈ្មោះ​គយានេះ ទិដ្ឋិយ៉ាងនេះ មានហើយ​ក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចា​ជា​សុភាសិត ជាបទ​ប្រកបដោយ​ធម៌ និងអត្ថ ហើយពិចារណា​នូវសេចក្ដី​តាមគួរ​ដល់ការពិត ដោយ​ឧបាយ​នៃប្រាជ្ញា។ អាត្មាអញ មានបាប​ទាំងពួង​លាងចេញ​ហើយ មិនមាន​មន្ទិល មាន​កិលេស​លាងចេញ​ហើយ ជាអ្នកស្អាត​បរិសុទ្ធ ជា​ពុទ្ធទាយាទ (អ្នកគួរ​ទទួលនូវ​មត៌ក​នៃ​ព្រះពុទ្ធ) ជា​កូនកើតអំពី​ព្រះឧរៈ​នៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែ​នៃមគ្គ ប្រកប​ដោយអង្គ ៨ ហើយ បណ្ដែត​ចោលនូវ​បាបទាំងពួង ដល់នូវ​វិជ្ជា ៣ ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ បានធ្វើ​ហើយ។ — គយាកស្សបត្ថេរ។ (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគ​ដែលកើត​អំពីខ្យល់​គ្របសង្កត់​ហើយ នៅក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ (ក្រចតុប្បច្ច័យ) ជាទី​សៅហ្មង​តើនឹងធ្វើ​ដូចម្ដេច។(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅ​កាន់កាយ​ទាំង​មូល ដោយ​សុខៈ ដែលកើត​អំពីបីតិ​ដ៏លើសលុប អត់ទ្រាំនូវ​បច្ច័យ​ដ៏សៅហ្មង​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​សតិប្បដ្ឋាន​ទាំងឡាយ​ផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើន​ពោជ្ឈង្គផង អដ្ឋង្គិកមគ្គ​ផង នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ឃើញ (នូវសព្រហ្មចារី​បុគ្គល​ទាំងឡាយ) អ្នកមានព្យាយាម​តឹងតែងហើយ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន មាន​ព្យាយាម​​ប្រឹងប្រែង​ដ៏មាំអស់​កាលជានិច្ច មានសេចក្ដី​ព្រមព្រៀង​គ្នា ប្រកប​ដោយភាព​ជាសមណៈ​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​នឹករឿយ ៗ នូវ​ព្រះសម្ពុទ្ធ ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ មានព្រះ​ទ័យតាំង​មាំហើយ មិនខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ នៅក្នុង​ព្រៃធំ។ — វក្កលិត្ថេរ។ ម្នាលចិត្ត អញនឹងហាមឃាត់​ឯង ដូចជា​គេបង្ខាំង​ដំរីទុក​ក្នុងក្រោល មានទ្វារ​ប្រកប​ដោយ​រនុក ទាំងមិន​បណ្ដោយ​ឯង ដែលជា​បណ្ដាញ​នៃកាម​ដែលកើត​អំពី​សរីរៈ​ឲ្យទៅក្នុង​បាបធម៌​ទេ។ ឯង អញហាមឃាត់​ហើយ នឹងទៅណា​មិនបានទេ ដូចជា​ដំរីដែល​មិនបាន​នូវ​ចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្ត​ខិលខូច ឯងនឹង​ប្រព្រឹត្ត​ឈ្លានពាន ត្រេកអរ​ក្នុងបាបធម៌​រឿយ ៗ ទៀត​មិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរី​ដែលមិនទាន់​ពង្រាប​ទើបចាប់​បានថ្មី ជាសត្វមិន​ប្រាថ្នាឲ្យ​ត្រឡប់វិល​បាន​យ៉ាងណា អញនឹង​ឲ្យឯងវិល​ត្រឡប់​យ៉ាងនោះ​ដែរ។ នាយសារថី​ដ៏ប្រសើរ ជាអ្នកឈ្លាស​ក្នុងការ​បង្ហាត់សេះ​ដ៏ប្រសើរ បង្ហាត់សេះ​អាជានេយ្យ​យ៉ាងណា អញនឹងតាំង​នៅក្នុង​ពលធម៌ ៥ ហើយទូន្មានឯង​យ៉ាងនោះដែរ។ អញ​នឹងចងឯង​ដោយសតិ អញមាន​ខ្លួនប្រុង​ប្រយ័ត្នហើយ នឹង​ទូន្មានឯង ម្នាលចិត្ត ឯង អញ​សង្កត់សង្កិន​ក្នុង​ធុរៈ គឺព្យាយាម​កុំទៅឆ្ងាយ​អំពីទី​នេះឡើយ។ — វិជិតសេនត្ថេរ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គង់ជាអ្នក​ឆ្ងាយអំពី​ព្រះសទ្ធម្ម ដូចផែនដី​ឆ្ងាយអំពី​មេឃ។ បុគ្គលអ័ប្បឥត​ប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់សាប​សូន្យចាក​ព្រះសទ្ធម្ម ដូចព្រះចន្ទ្រ​ក្នុង​កាឡប័ក្ខ (រនោច)។ បុគ្គល​អ័ប្បឥតប្រាជ្ញា មានចិត្ត​ប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់រីង​ស្ងួតក្នុង​ព្រះសទ្ធម្ម ដូចជា​ត្រីរីងស្ងួត​ក្នុងទី​មានទឹក​តិច។ បុគ្គលអ័ប្ប​ឥតប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជា​ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់ព្រះជិនស្រី គង់មិន​លូតលាស់​ក្នុង​ព្រះសទ្ធម្ម ដូចជា​ពូជស្អុយ​មិនដុះ​ក្នុងស្រែ។ លុះតែ​បុគ្គលណា មានចិត្ត​គ្រប់គ្រងហើយ ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ទៅ ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ មិន​កំរើក (អរហត្តផល) ដល់នូវសេចក្ដី​ស្ងប់ដ៏ឧត្តម គឺ​អនុបាទិសេសនិព្វាន ជាអ្នក​មិនមាន​អាសវៈ រមែង​បរិនិព្វាន។ — យសទត្តត្ថេរ។ ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិន​មានអាសវៈ​ផង ខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ​អង្គនោះ​ផង ទាំងបាន​នៅជាមួយ​ក្នុងកុដិ​ផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើ​រាត្រីជា​ច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅ​ក្នុងទីវាល ព្រះសាស្ដា​ឈ្លាសក្នុង​ការនៅ បានស្ដេច​ចូលទៅ​កាន់កុដិ​ក្នុងពេលនោះ។ ព្រះគោតម​ទ្រង់ក្រាល​សង្ឃាដិ ហើយសម្រេច​សីហសេយ្យា ដូចជា​សត្វសីហៈ ដែលលះបង់​សេចក្ដីភ័យ​ស្ញប់ស្ញែង ដេកក្នុង​គុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ អ្នកពោល​ពាក្យពីរោះ បានពោល​នូវ​ព្រះសទ្ធម្ម​ចំពោះព្រះភក្ដ្រ​ព្រះពុទ្ធ​ដ៏ប្រសើរ។ បានកំណត់ដឹង​នូវ​បញ្ចក្ខន្ធ បានចំរើន​នូវមគ្គដ៏​ប្រសើរ ហើយដល់នូវ​ទីស្ងប់ដ៏​ឧត្តម ជាបុគ្គល​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។ បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទ​របស់គ្រូ​ទាំងឡាយ គប្បីនៅ​ក្នុងឱវាទ​របស់​គ្រូនោះផង គប្បីញ៉ាំង​សេចក្ដី​ស្រឡាញ់​ឲ្យកើតផង បុគ្គលនោះ ឈ្មោះថា​ជាអ្នកមាន​ភក្ដី​ផង ឈ្មោះថា​ជាអ្នក​ប្រាជ្ញផង ទាំងបុគ្គល​នោះ មុខជានឹង​មានសេចក្ដី​វិសេស​ក្នុងធម៌ទាំង​ឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ អន្ដរាយ​ទាំងឡាយ​ដ៏ខ្លាំងក្លា កើតឡើង​ហើយ តែមិនបាន​គ្របសង្កត់​នូវបុគ្គល​ណា ជាអ្នក​ពិចារណា បុគ្គលនោះ ឈ្មោះថាជា​អ្នកមាន​កំឡាំង​ផង ឈ្មោះថា​ជាអ្នកមាន​ប្រាជ្ញាផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ បុគ្គលណា នឹងធឹង​មិនញាប់ញ័រ ជាអ្នក​មានបញ្ញា​ជ្រៅដូច​សមុទ្រ ឃើញ​នូវសេចក្ដី​ដ៏​ល្អិត បុគ្គលនោះ ឈ្មោះថា​ជាអ្នកដែល​កិលេស​ដឹកនាំមិន​បានផង ​ជាអ្នក​ប្រាជ្ញ​ផង ទាំង​ជាអ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ជាអ្នក​ចេះដឹង​ច្រើន ជា​អ្នកចងចាំ​នូវធម៌ ទាំងជា​អ្នកប្រព្រឹត្ត​នូវធម៌ដ៏​សមគួរ​ដល់ធម៌ បុគ្គលនោះ ឈ្មោះថា​ជាអ្នក​ប្រាកដស្មើ​ដោយគ្រូ​នោះផង ជាអ្នក​ប្រាជ្ញ​ផង ទាំង​​ជាអ្នក​វិសេសក្នុង​ធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ដឹងនូវ​សេចក្ដីនៃ​ភាសិតផង លុះដឹង​នូវសេចក្តី​នៃភាសិតហើយ ធ្វើតាម​ផង បុគ្គល​នោះ ឈ្មោះថា​ជាអ្នកឆ្លង​ផុតនូវ​សេចក្ដី​សង្ស័យ​ផង ជាអ្នក​ប្រាជ្ញផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។ ឧទ្ទាន គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។ ចប់ បញ្ចកនិបាត។ ដោយ៥០០០ឆ្នាំ
images/articles/1712/Untitled-1-Recovered.jpg
ផ្សាយ : ១៩ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២១៨០៥ ដង)
កំណើត​នៃ​ការ​ធ្វើ​កឋិនទាន បុណ្យ​ដែល​ទាយក​ទាយិកា​ធ្វើ​ដោយ​នាំ​ចីវរ​ទៅ​ប្រគេន​ចំពោះ​ភិក្ខុ​សង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​រយៈ​វេលា​៣​ខែ ក្នុង​អាវាស​វត្ត​ណា​មួយ​ហើយ​ដើម្បី​ឲ្យ​លោក​ក្រាល​គ្រង​នោះ​ហៅ​ថា​បុណ្យ​កឋិន ឬ​កឋិន​ទាន​ចីវរ​ដូច​ជា​ចីវរ​ទាន​ទាំង​ពួក​ដែរ​តែ​មាន​ឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ ដែល​ធ្វើ​ហៅ​ថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំង​ពួង
images/articles/862/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០៧២៧ ដង)
១ នាទី​មាន​ប្រយោជន៍ មិន​អប់​រំ​ចិត្ត​ ជា​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​ ក្នុង​លោក​បច្ចុប្បន្ន​ច្រើន​ដោយ​សម្ភារៈ ការ​ប្រជែង​គ្នា​ក៏​មាន​ច្រើន​ណាស់​ សេច​ក្តី​ត្រូវ​ការ​ក៏​ច្រើន​ អំពើ​ឃោ​រឃៅ​ក៏​ច្រើន ។ មនុស្ស​យើង​សព្វ​ថ្ងៃ​ រក​តែ​និយាយ​ឲ្យ​ត្រូវ​ថា​ ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ ក៏​និយាយ​មិន​បាន​ដែរ​ ។សេចក្តី​សុខ​សឹង​ដោយ​ប្រ​ក្រ​តី​ជា​របស់​រក​បាន​ងាយ​ ក៏​ត្រឡប់​ទៅ​ជា​រក​បាន​ដោយ​លំបាក​វិញ​ នេះ​ព្រោះ​មក​អំពី​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​យើង​ ពោល​គឺ​មនុស្ស​យើង​មាន​ការ​ព្រ​ងើយ​កន្តើយ​ដល់​ការ​អប់​រំចិត្ត​ មិន​ឃើញ​តម្លៃ​ក្នុង​ការ​ដុស​ខាត់​សម្អាត​ចិត្ត​របស់​ខ្លួន​ហ្នឹង​ឯង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/861/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៩៨៧៣ ដង)
១ នា​ទី​មាន​ប្រយោ​ជន៍ មាន​ធម៌​ទើ​ប​ចេះ​គ្រប់​ ការ​ខ្វះ​ខាត​ធម៌​ស្មើ​គ្នា​នឹង​ការ​ខ្វះ​ខាត​នូវ​អ្វី​ៗ​ គ្រប់​យ៉ាង​​ ការ​បណ្តុះ​បណ្តាល​ឲ្យ​មនុស្ស​មា​ន​ធម៌​ ក៏​ស្មើ​គ្នា​នឹង​ឲ្យ​មនុស្ស​មាន​អ្វី​ៗ​ គ្រប់​យ៉ាង​ដែរ​ ។ សេចក្តី​នេះ​គ្រប់​គ្នា​ពិ​សោធន៍​បាន​ដោយ​ខ្លួន​ឯង​ និង​ពិ​សោធ​បាន​គ្រប់​ពេល​វេលា ។ ទោះ​ជា​មិន​បាន​សម្បត្តិ​ណា​ៗ​ ក៏​ដោយ​ សេច​ក្តី​សំខាន់​គឺ​នៅ​ត្រង់​មិន​ត្រូវ​ការ​ ដូច្នេះ​ សម្បត្តិ​តាំង​ពួង​ក៏​អស់​ន័យ​ ។ ការ​អស់​នូវ​សេច​ក្តី​ប្រាថ្នា​ ឈ្នះ​អស់នូវ​ទុក្ខ​ទាំង​ពួង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/859/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០៨៥១ ដង)
១ នា​ទី​មាន​ប្រ​យោ​ជន៏ សម្លឹ​ង​ផ្នែក​ក្នុង​នៃ​ជី​វិត​ ទើ​បគិត​រកធម៌ ត្រូវ​សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត​ ទើប​នឹង​មាន​ឱ​កាស​ បាន​ជួប​នូវ​សេច​ក្តី​សុខ​ស្ងប់​ដោយ​ពិត​ប្រាកដ​ទៅ​បាន​ ។ ទោះ​បី​ផ្នែក​ខាង​ក្រៅ​នៃ​ជី​វិត​ សម្បូរណ៌​ទៅ​ដោយ​សេច​ក្តី​សុខ​យ៉ាង​ណា​ក៏​ដោយ​ ថា​បើ​ផ្នែក​ខាង​ក្នុង​មាន​សេច​ក្តី​ក្តៅ​ក្រហាយ​ហើយ​ មិន​អាច​មាន​ឈ្មោះ​ថា​មាន​ជីវិត​ជា​សុខ​បាន​ឡើយ ។ ជី​វិត​ខាង​ក្រៅ​អា​ស្រ័យ​បច្ច័យ​ ៤​ តែ​ជី​វិត​ខាង​ក្នុង​អា​ស្រ័យ​ធម្មា​ហារ​ បាន​ដល់​អា​ហារ​គឺ​ ធម៌​ ។ ប្រៀប​ដូច​មនុស្ស​ដែល​មាន​អា​ហារ​ល្អ​ មាន​សម្លៀក​បំពាក់​ស្អាត​ ទី​នៅ​អា​ស្រ័យ​ក៏​មាន​រោគ​បៀត​បៀន​ប្រចាំ​កាយ​​ ដូច្នេះ​គឺ​មិន​អា​ច​មាន​​សេច​ក្តី​សុខ​ពេញ​ទី​ទៅ​បាន​ទេ​ ។ រោគ​ផ្លូវ​ចិត្ត​ដុត​រោល​ជី​វិត​ អា​ក្រក់​ក្រៃ​លែង​ជាង​រោគ​ផ្លូវ​កាយ​ដោយ​ពិត​ ព្រោះ​ហេតុ​នេះ​ ទើប​បាន​ពោល​ថា​ត្រូវ​សម្លឹង​ផ្នែកក្នុង​នៃ​ជីវិត​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/860/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១២២៣៥ ដង)
១​ នា​ទី​មាន​ប្រយោជន៍ ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​ បើ​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​នៅ​មិន​ស្ងប់​ទេ ក៏​មិន​អាច​មាន​ឈ្មោះ​ថា​ស្ងប់​ដោយ​ពិត​ប្រាកដ​បាន​ឡើយ ។ សេចក្តី​ស្ងប់​ដ៏​មាំ​មួន​នោះ គឺ​ត្រូវ​ចេញ​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ គ្រប់​គ្នា​ក្នុង​សង្គម​ ដូច​គំនរ​ភ្នក់​ភ្លើង​ម្នាក់​មួយ​ភ្នក់​ កាល​បើ​ម្នាក់​ៗ​ ពន្លត់​ភ្នក់​ភ្លើង​ជា​របស់​ខ្លួន​បាន​ ភ្លើង​ជា​ចំណែករួម​ក៏​ឈ្មោះ​ថា​រលត់​ ភាព​ក្តៅ​រោល​រាល​ក្នុង​សង្គម​ក៏​ស្ងប់​រម្ងាប់​សល់​នៅ​តែ​ភាព​ស្ងប់​ត្រ​ជាក់​ប៉ុណ្ណោះ​ ។ សន្តិ​ភាពដ៏​មាំ​មួន អាច​កើត​ឡើង​បាន​ដោយ​វិធី​ជួ​យ​គ្នា​ពោល​គឺ​ កាល​បើ​ស្ងប់​ត្រជាក់​ក្នុង​ខ្លួន​​ឯង​ហើយ​ គួរ​គប្បី​ជួយ​អនុ​គ្រោះ​អ្នក​ដទៃ​ឲ្យ​ស្ងប់​ផង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/858/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០៤២០ ដង)
តើ​អ្វី​ជា​ជី​វិ​ត​ ? ភ្នែក​ ត្រ​ចៀក​ ច្រ​មុះ​ អណ្តាត​ កាយ​ ចិត្ត​ រូប​ សម្លេង​ ក្លិន​ រស ផោដ្ឋ​ព្វៈ ធម្មា​រម្មណ៍​ និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក​ ទ្វា​រ​ត្រចៀក​ ទ្វារ​ច្រមុះ​ ទ្វារ​អណ្តាត​ ទ្វារ​កាយ​ គឺ​ជា​តួ​ជីវិត​ ជា​របស់​ក្តៅ​ ។​ តើ​ក្តៅ​ព្រោះ​អ្វី​ ? ក្តៅ​ព្រោះ​ភ្លើង​កិលេស​ គឺ​ រាគៈ​ ទោ​សៈ​ មោ​ហៈ​ ។ នា​ពេល​បច្ចុ​ប្បន្ន​នេះ​ បើ​ទោះ​ជា​គ្មា​ន​អ្នក​ណា​ប្រាប់​ ក៏​យើង​អា​ច​ដឹង​​បាន​ថា​ សត្វ​លោក​កំ​ពុង​រស់​នៅ​ក្នុង​កម្តៅ
images/articles/857/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២២៩៣៩ ដង)
សូម​ញាតិ​ញោម​ បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អា​ន​ទាំង​ឡាយ​ សិក្សា​អំពី​កំណើត​សត្វ​ឲ្យ​បាន​ដឹង​ជា​មុន​សិន​ ។ តាម​ពិត​កំណើត​សត្វ​លោក​មាន​ច្រើន​ប្រ​ភេទ​ណាស់​ ដូច​ដែល​ព្រះ​ដ៏​មាន​បុណ្យ​របស់​យើង​ត្រាស់​ថា​ (សត្តា-អនន្ហា) ប៉ុន្តែ​ក្នុង​បញ្ហា​នេះ​ដែរ​ ព្រះ​អង្គ​ក៏​ទ្រង់​បាន​បំព្រួញ​ ឲ្យ​ខ្លី​មក​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ងាយ​ស្រួល​សិក្សា​ គឺ​មាន​ត្រឹម​តែ​ ៤​ ប្រភេទ​ប៉ុណ្ណោះ​ គឺ៖
images/articles/856/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៤០២៧ ដង)
បិដក៖ លុះ​ព្រះ​បាទ​បា​យា​សិ​រាជ​ញ្ញៈ​ គង់​ក្នុង​ទី​ដ៏​សម​គួរ​ហើយ​ ទើ​ប​មាន​ព្រះ​ឱ​ង្ការ​នឹង​ព្រះ​កុមារ​កស្ស​ប​ដ៏​មាន​អា​យុ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះ​កស្សប​ដ៏ចម្រើន​ ខ្ញុំ​តែង​និយាយ​យ៉ាង​នេះ​ យល់​ឃើញ​យ៉ាង​នេះ​ថា​ លោក​ដទៃ​មិន​មាន​ ពួក​សត្វ​ជា​ឱ​បបាតិ​កៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ដែល​សត្វ​ធ្វើ​ល្អ​ ធ្វើ​អា​ក្រក់​មិន​មាន​ដោយ​ហេតុនេះ​ ។
images/articles/855/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៣៦៤៨ ដង)
ទ្រព្យ​សម្ប​ត្តិ​រក​បាន​មក​ហើយ​ មិនមែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ​ ប៉ុន្តែ​គួ​រ​តែ​ឲ្យ​អស់​ទៅ​ក្នុង​ហេតុ​ដែល​គួរ​អស់​ ។ ព្រះ​ពុទ្ធ​សាសនា​បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ដែ​ល​​មាន​ជា​ ៤ ចំណែក​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ចំណាយ​គឺ​
images/articles/863/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០៤៩៧ ដង)
១​ នា​ទី​មា​ន​ប្រយោជន៍​ មាន​ដំបៅ​ចិត្ត​ ត្រូវ​​បិទ​ថ្នាំ មនុស្ស​ដែល​ច្រើន​ដោយ​សេច​ក្តី​ក្រោធ​ ព្រោះ​ចិត្ត​មាន​ដំបៅ​ទោសៈ ពាក្យ​សម្តី​អ្នក​ដទៃ​មក​ប៉ះ​ខ្ទប់​តែ​បន្តិច​បន្តួច​ជា​ដើម​ប៉ុណ្ណោះ​ ក៏​ហូរ​ទឹក​រងៃ​ចេញតាម​ដៃ​ជើង​ អាកប្ប​កិរិយា​ ទឹក​មុខ​ ពាក្យ​សម្តី​ រួចហើយ​ក៏​ជះ​ក្លិន​ស្អុយ​ទៅ​ទាំង​បណ្តោយ​ខ្យល់​ ទាំង​បញ្ច្រាស​ខ្យល់​ ជា​ការ​ប្រ​កាស​សេច​ក្តី​អា​ក្រក់​របស់​ខ្លួន​ឯង​ប្រាប់​អ្នក​ដទៃ​ ។
images/articles/864/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០៦១៦ ដង)
១ នា​ទី​មាន​ប្រយោ​ជន៍ ឃើញ​តែ​ខ្លួន​ឯង​ តែង​ប៉ះ​ទង្គិច​អ្នក​ដទៃ​ មនុស្ស​យើង​ទោះ​ជា​បាន​ទទួល​ការ​សិក្សា​ខាង​ក្រៅ​ខ្ពង់ខ្ពស់​ដល់​ណា​ក៏ដោយ ចិត្ត​វិញ្ញាណ​របស់​មនុស្ស​មិន​អាច​ភ្លឺ​ស្វាង​ទៅ​បាន​ឡើយ​ លើក​លែង​តែ​ការ​បែរ​មក​សិក្សា​និង​បដិ​បត្តិ​ផ្នែក​ផ្លូវ​ចិត្ត​ផង​ប៉ុណ្ណោះ​ ។
images/articles/865/Untitled-1.jpg
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០៧០៧ ដង)
១ នាទី​មាន​ប្រយោ​ជន៍ កុំ​ចង់​បាន​របស់​ដែល​អត់​ អ្វី​ៗ​មាន​ហេតុ​ទើប​កើត​ឡើង​ ។ មិនមែន​អ្នក​ដទៃ​គេ​មិន​ឲ្យ​យើង​ទេ​ នូវ​សេចក្តី​ល្អផ្សេងៗ​ តាម​ដែល​យើង​ត្រូវ​ការ​រាល់​ថ្ងៃ​នោះ តែ​ព្រោះ​សេចក្តី​ល្អ​នោះ មិន​មាន​ហេតុ​នាំ​ឲ្យ​កើត​ឡើង​ ទើ​ប​សេច​ក្តី​ល្អ​ហ្នឹង​ឯង​មិន​មាន​ក្នុង​អ្នក​ដទៃ​នោះ ។ ជា​ប្រ​ក្រ​តី​ យើង​តែង​ទាស់​ចិត្ត​ខឹង​ក្រោធ​នឹង​អ្នក​ដទៃ​ព្រោះ​យើង​គិត​ថា​អ្នក​ដទៃ​មិន​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​ បើ​យើង​បាន​ដឹង​ថា​ អ្វី​ៗ ដែល​មិន​មាន​ក្នុង​អ្នក​ដទៃ​នោះ ព្រោះ​មិន​មានហេតុ​ មិន​មែន​ព្រោះ​អ្នក​ដទៃ​មិន​ធ្វើ​នោះ​ទេ​ ដូច្នេះ​យើង​​មិន​ខឹង​ក្រោធ​នឹង​អ្នក​ដទៃ​ឡើយ ។ សេច​ក្តី​នេះ​ក៏​ដូច​ជា​អ្វី​ៗ​ដែល​មិន​មាន​ក្នុង​ខ្លួន​យើង​អ៊ីចឹង​ដែរ​ យើង​ត្រូវ​ការ​អ្វី​ៗ​ពី​ខ្លួន​យើង​ច្រើន​ណាស់​ តែ​យើង​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​បាន​ឡើយ​ ចាំ​បាច់​និយាយ​ថ្វី​ដល់​ទៅ​អ្នក​ដទៃ​ទៀត​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/2829/esrfddfdgfbghj.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២០២០៧ ដង)
កាល​បើ​នៅ​ត្រូវ​ការ​ច្រើន​ប៉ុន​ណា ក៏​ត្រូវ​តែ​រែក​ពុន​លី​សែង ឬ​ក៏​ត្រូវ​ទូល​ទៅ​នូវ​ភារៈ​ធ្ងន់​ប៉ុណ្ណឹ​ងដែរ ។ ការ​ស្វែង​រក​និង​ការ​បាន​មក មើល​ទៅ​ហាក់​ដូច​ជា​ហ៊ឹក​ហ៊ាក់​ហ៊ឺហាខ្លាំង​ក្លា​មាំ​មួន​ណាស់ ប៉ុន្តែ នេះ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ភាព​ងាយ​ស្រួល ក្លាយ​ទៅ​ជា​យ៉ាប់ ទៅ​ជា​រវល់​ច្រើន លំបាក​ច្រើន ដោយ​ទាំង​មិន​ចាំ​បាច់​អ្វីនោះ​​ផង​ឡើយ ។ វា​ជា​ការ​សាង​បញ្ហា សាង​រឿង​រវល់​ឥត​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង​ទៅ​វិញ​ទេ នេះ​ឯង​កាម​គុណ វា​មាន​ទាំង​អស្សាទៈ គឺ​សុខ​សោមនស្ស វា​មាន​ទាំង​អាទីនវៈ​គឺ​ទោស ដែល​លំបាក​នឹង​យល់​ទៅ​បាន ។ ដំណោះ​ស្រាយ គឺ​ត្រូវ​ចេះ​ពិចារណា​នូវ​ប្រយោជន៍​ក្នុង​វត្ថុ​ប្រើ​ប្រាស់ និង​ត្រូវ​ដឹង​ថា អ្វី​ដែល​មិន​ចាំ​បាច់​សម្រាប់​ជីវិត​នេះ ព្រោះ​ជីវិត​នេះ ចាំ​បាច់​ត្រូវ​ការ​យ៉ាង​រួស​រាន់​នូវ​កុសលធម៌ ដើម្បី​កម្ចាត់​បង់​ហេតុ​នៃ​សេចក្ដី​ទុក្ខ ដូច​ជា​ភ្លើង​កំពុង​ឆេះ​ក្បាល ហើយ​ប្រញាប់​លត់​នូវ​ភ្លើង​នោះ ដូច្នោះ​ឯង ។ ត្រូវ​ចេះ​សន្ដោស​ក្នុង​បច្ច័យ ៤ ជ្រើស​រើស​យក​អ្វី​ៗ​ដោយ​ស្មារតី មិន​កាន់​យក​តាម​តែ​ចំណង់​នៃ​កិលេស​កាម​នោះ​ឡើយ ត្រូវ​ចាំ​ថា កាម​គុណ​រឹត​តែ​ស៊ី រឹត​តែ​ឃ្លាន , រឹត​តែ​បាន រឹត​តែ​មិន​គ្រប់ ទាំង​ដែល​មិន​ចាំ​បាច់​បាន​អ្វី​ៗ​នោះ​ដោយ​សព្វ​គ្រប់​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2831/jhmhgngfbds.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៩៥៦៨ ដង)
ចំណង់​លោភៈ បាន​នាំ​ជីវិត​ចូល​ទៅ​រក​បញ្ហា​រាប់​មិន​អស់ រវល់​តែ​ដោះ​ស្រាយ​បញ្ហា​ដែល​លោភៈ​ខ្លួន​ឯង​បាន​សាង​ឡើង មិន​ចេះ​ចប់ មិន​ចេះ​ហើយ ទាំង​លោភៈ​នេះ​ទៀត​សោត បាន​សាង​កម្ម ដែល​ជា​ពូជ​នៃ​ភព​ថ្មី កាល​ដែល​ភព​ថ្មី​កើត​ហើយ ត្រូវ​បាន​ជរា និង​មរណៈ កម្ចាត់​ចោល​អស់ ត្រូវ​សាង​ថ្មី​ទៀត នេះ​ជា​អំពើ​ខាត​ទុន ប្រកប​ដោយ​ភាព​ល្ងង់​ខ្លៅ របស់​យើង​ខ្លួន​ឯង ។ ដើម្បី​ការ​មិន​ចាប់​ប្រកាន់​អ្វី​ៗ​ទៅ​បាន ត្រូវ​ហ្វឹក​ហាត់​ដក​ចិត្ត​ចេញ​អំពី​របស់​ដែល​ប្រែ​ប្រួល ដូច​ជា​ការ​ដកចិត្ត​ចេញ​អំពី​មនុស្ស​ដែល​មិន​ស្មោះ​ត្រង់ ដូច្នោះ​ឯង ។ ព្រះពុទ្ធអង្គ​ទ្រង់​ត្រាស់​ថា របស់​ណា មិន​ទៀង របស់​នោះ ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ មាន​ការ​ប្រែ​ប្រួល​ជា​ធម្មតា ត្រូវ​ឃើញ​ថា នោះ​មិន​មែន​ជា​របស់​យើង​ឡើយ ។ កាល​ដែល​វិបស្សនា​ឃើញ​ថា របស់​ណា មិន​មែន​ជា​របស់​យើង ក៏​មិន​ចាប់​យក​នូវ​របស់​នោះ​ដោយ​សេចក្ដី​ប្រកាន់​មាំ​ឡើយ នេះ​ឯង បដិបទា​ជាទី​សប្បាយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2843/232wewe.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៦៤៧៩២ ដង)
យើង​កើត​មក មិន​បាន​យក​អ្វី ៗ មក​ទេ ក្រៅ​ពី​ការ​សន្សំ​សន្ដាន ដល់​ពេល​ចាក​លោក​នេះ​ទៅ​ទៀត ក៏​អត់​យក​អ្វី ៗ អំពី​លោក​នេះ​ទៅ​ដែរ ក្រៅ​អំពី​ការ​សន្សំ​កម្ម ប៉ុន្តែ​មនុស្ស​យើង​ហួង​ហែង​អ្វី ៗ ក្នុង​លោក​នេះ ថា​ជា​របស់​ខ្លួន​ឯង ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក​សោក​កើត​ឡើង ទាំង​ដែល​មិន​បាន​ដឹង​ថា អ្វី ៗ ទាំង​អស់ ជា​របស់​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណាឲ្យ​យើង​ដោយ​បរមត្ថ​ឡើយ ម្ល៉ោះ​ហើយ​មនុស្ស​យើង ព្រោះ​ហេតុ​តែ​ការ​មិន​ដឹង ទើប​បាន​ជា​វង្វេង ក្នុង​របស់​ដែល​ឲ្យ​គ្នា​ដោយ​សន្មតិ ប្រាកដថា អញ និង​ថា​ជា​របស់​អញ ។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​ការ​ខក​ចិត្ត និង​ទុក្ខ​សោក​កន្ទក់​កន្ទេញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2842/232323rwer.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥៤២២៨ ដង)
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ប្រថាប់​នៅ​នា​ព្រះជេតវនារាម របស់​លោក​អនាថ​បណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ សម័យ​នោះ ព្រាហ្មណ៍ឈ្មោះ​ឯសុការី បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​នូវ​ការ​បញ្ញត្ត​របស់​ពួក​ព្រាហ្មណ៍ ដែល​ព្រាហ្មណ៍​បាន​បញ្ញត្ត​នូវ​ការ​បម្រើ ៤ យ៉ាង ទៅ​តាម​វណ្ណៈ​ទាំង ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រិយ៍ វណ្ណៈវេស្សៈ និងវណ្ណៈសុទ្ទៈ ។ ពួក​ព្រាហ្មណ៍​បាន​បញ្ញត្ត​ថាៈ -ព្រាហ្មណ៍​ត្រូវ​បម្រើ​ព្រាហ្មណ៍ ក្សត្រិយ៍​ក៏​ត្រូវ​បម្រើ​ព្រាហ្មណ៍​ដែរ វេស្សៈ សុទ្ទៈ ត្រូវ​បម្រើ​ព្រាហ្មណ៍​ទាំង​អស់ ។ -ក្សត្រិយ៍ ត្រូវ​បម្រើ​ក្សត្រិយ៍ វេស្សៈ និង​សុទ្ទៈ ត្រូវ​បម្រើ​ក្សត្រិយ៍ ។ -វេស្សៈ​ត្រូវ​បម្រើ​វេស្សៈ សុទ្ទៈ​ត្រូវ​បម្រើ​វេស្សៈ ។ -សុទ្ទៈ​ត្រូវ​បម្រើ​សុទ្ទៈ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ទ្រង់​ត្រាស់​សម្ដែង​នូវ​ដំណើ​រនោះ ថា​ដូចម្ដេច ? ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ព្រាហ្មណ៍​ចុះ​លោក​ទាំង​មូល​យល់​ព្រម​ដាច់​ស្រេច នូវ​ការ​បញ្ញត្ត របស់​ពួក​ព្រាហ្មណ៍​នុ៎ះ​ថា ចូរ​ពួក​ព្រាហ្មណ៍​បញ្ញត្ត​នូវ​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ​ចុះ ដូច្នេះ​ដែរ​ឬ ។ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន លោក​ទាំង​មូល​មិន​យល់​ព្រម នូវ​ការ​បញ្ញត្ត​នេះ​ទេ ។ ម្នាល​ព្រាហ្មណ៍ បុរស​កំសត់ ឥត​យស មិន​ស្ដុកស្ដម្ភ ពួក​ឈ្មួញ​រទេះ យក​ចំណែក​សាច់ ( គោ​របស់​ខ្លួនដែល​ស្លាប់​តាម​ផ្លូវ ) ផ្ដែក​វេរ​ឲ្យ​ដល់​បុរស​កំសត់​នោះ ដែល​មិន​ចង់​បាន​ដោយ​បង្ខំ​ថា នែ​វ៉ឺយ​បុរស ឯង​ត្រូវ​តែ​ស៊ី​សាច់​នេះ ទាំង​ត្រូវ​សង​ថ្លៃ​ផង សេចក្តី​នេះ​មាន​ឧបមា​យ៉ាង​ណា ម្នាល​ព្រាហ្មណ៍ ដោយ​ការ​ដែល​ពួក​សមណព្រាហ្មណ៍​នោះ មិន​បាន​យល់​ព្រម​សោះ ស្រាប់​តែ​ពួក​ព្រាហ្មណ៍ មក​បញ្ញត្ត​ការ​បម្រើ​ទាំង ៤ យ៉ាង​នេះ ក៏​មាន ឧបមេយ្យ​យ៉ាង​នោះ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រហ្មណ៍ តែ​តថាគត​នឹង​បាន​ពោល​ថា​មិន​ត្រូវ​បម្រើ​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើ​គេ​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប​ក្រៃ​ពេក មិន​បាន​ប្រយោជន៍ ព្រោះ​ហេតុ​ការ​បម្រើ តថាគត​មិន​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះ​ទេ ម្នាល​ព្រាហ្មណ៍ តែ​ថា​កាល​គេ​បម្រើ​បុគ្គល​ណា បាន​ប្រយោជន៍​មិន​បាន​បាប ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ តថាគត​ពោល​ថា​ត្រូវ​បម្រើ​បុគ្គល​នោះចុះ ។ ម្នាល​ព្រាហ្មណ៍ ប្រសិន​បើ​គេ​សួរ ក្សត្រិយ៍​យ៉ាង​នេះ​ថា កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា ទ្រង់​ក្លាយ​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​កា​របម្រើ មួយ​ទៀត កាល​បើ​ព្រះអង្គ​បម្រើ​បុគ្គល​ណា បាន​ជា​បុគ្គល​គាប់​ប្រសើរ មិន​ក្លាយ​ជា​បុគ្គល​ថោក​ថយ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​ព្រះអង្គ​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​ក្សត្រិយ៍​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គួរ​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​ខ្ញុំ​បម្រើ​បុគ្គល​ណា ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​លាមក​ក្រៃ​ពេក មិន​បាន​ជា​មនុស្ស​ប្រសើរ​វិសេស ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ លុះ​តែ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បាន​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​ព្រាហ្មណ៍... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​វេស្សៈ... ម្នាល​ព្រាហ្មណ៍ បើ​គេ​សួរ​សុទ្ទៈ​យ៉ាង​នេះ​ថា កាល​បើ​អ្នក​បម្រើ​បុគ្គល​ណា ត្រឡប់​ជា​បាន​បាប មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ មួយ​ទៀត កាល​បើ​អ្នក បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​បានការ​អាក្រក់ ព្រោះ​ការ​បម្រើ​ជា​ហេតុ​ទេ បណ្ដា​បុគ្គល​ទាំង ២ នុ៎ះ តើ​អ្នក​ត្រូវ​បម្រើ​បុគ្គល​ណា ។ ម្នាល​ព្រាហ្មណ៍ កាល​បើ​សុទ្ទៈ​ឆ្លើយ​តប​ដោយ​ត្រឹម​ត្រូវ គប្បី​ឆ្លើយ​តប​យ៉ាង​នេះ​ថា កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​អាក្រក់ មិន​បាន​ការ​គាប់​ប្រសើរ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ខ្ញុំ​មិន​ត្រូវ​បម្រើ​បុគ្គល​នោះ​ឡើយ កាល​បើ​ខ្ញុំ​បម្រើ​បុគ្គល​ណា បាន​ការ​គាប់​ប្រសើរ មិន​មែន​ជា​ការ​អាក្រក់ ព្រោះ​ហេតុ​តែ​ការ​បម្រើ​ទេ ទើប​ខ្ញុំ​ត្រូវ​បម្រើ​បុគ្គល​នោះ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ថយ ព្រោះ​តែ​មាន​ត្រកូល​ខ្ពស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា​បុគ្គល​គាប់​ប្រសើរ ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈ​លើស​លប់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ត្រកូល​ខ្ពង់​ខ្ពស់ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ប្រព្រឹត្ត​ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​វា​ចា​ទ្រគោះ និយាយ​តែ​ពាក្យ​ឥត​ប្រយោជន៍ ជា​អ្នក​មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មិច្ឆាទិដ្ឋិ ហេតុ​នោះ​បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ប្រសើរ​វិសេស ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ត្រកូល​ខ្ពង់​ខ្ពស់ ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរ​ចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា​បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ត្រកូល​ខ្ពង់​ខ្ពស់​ទេ ។ ម្នាល​ព្រាហ្មណ៍ មនុស្ស​ពួក​ខ្លះ​ក្នុង​លោក​នេះ ទុក​ជា​មាន​ជាតិ​ថ្លៃថ្លា​ក៏​ដោយ តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា ពោល​ពាក្យ​មុសា មាន​វា​ចាញុះ​ញង់ មាន​សម្ដី​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ជាតិ​ថ្លៃថ្លា ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ជាតិ​ថ្លៃថ្លា​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ សូម្បី​មាន​ភោគៈ​លើស​លុប តែ​ជា​អ្នក​សម្លាប់​សត្វ លួច​ទ្រព្យ​គេ ប្រព្រឹត្ត​កាមេសុមិច្ឆា និយាយ​ពាក្យ​មុសា មាន​វា​ចាញុះញង់ មាន​ពាក្យ​អាក្រក់ និយាយ​ពាក្យ​ឥតប្រយោជន៍ មាន​អភិជ្ឈា មាន​ចិត្ត​ព្យាបាទ ជា​មនុស្ស​មិច្ឆាទិដ្ឋិ ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​វិសេស​វិសាល ព្រោះ​មាន​ភោគៈ​លើស​លុប​ទេ ។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មាន​ភោគៈ​ដ៏​លើស​លុប ហើយ​បាន​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជា​សម្មាទិដ្ឋិ​ក៏​មាន ហេតុ​នោះ បាន​ជា​តថាគត​មិន​ពោល​ថា បុគ្គល​ថោក​ទាប ព្រោះ​តែ​មាន​ភោគៈលើស​លុបទេ ។ ម្នាល​ព្រាហ្មណ៍ តថាគត​មិន​ពោល​ថា ត្រូវ​តែ​បម្រើ​អ្នក​ទាំង​អស់ ( នោះ ) ទេ ម្នាល​ព្រាហ្មណ៍ ទាំង​តថាគត​នឹង​បាន​ពោល​ថា មិន​ត្រូវ​បម្រើ​អ្នក​ទាំង​អស់​ក៏​ទេ​ដែរ ។ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​កាល​បើគេ​បម្រើ​បុគ្គល​ណា សទ្ធា​ចម្រើន សីល​ចម្រើន សុតៈ​ចម្រើន ចាគៈ​ចម្រើន ប្រាជ្ញា​ក៏​ចម្រើន ព្រោះ​ការ​បម្រើ ( នោះ ) ជា​ហេតុ តថាគត​ទើប​ពោលថា​ ត្រូវ​បម្រើ​បុគ្គល​នោះ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ​មួយ​រឿង​ទៀត អំពី​ការ​បញ្ញត្ត​ទ្រព្យ​របស់​ពួក​ព្រាហ្មណ៍ គឺ​ការ​ប្រព្រឹត្ត​សូម​ជា​ទ្រព្យ​របស់​ព្រាហ្មណ៍ ធ្នូ​និង​បំពង់​ព្រួញ​ជា​ទ្រព្យ​របស់​ក្សត្រិយ៍ ការ​ភ្ជួរ​រាស់​និង​ការ​រក្សា​គោ​ជា​ទ្រព្យ​របស់​វេស្សៈ កណ្ដៀវ​និង​អម្រែក​ជា​ទ្រព្យ​របស់​សុទ្ទៈ ។ ក្នុង​ទ្រព្យ​ទាំង ៤ ប្រការ​នេះ ប្រសិន​បើ​វណ្ណៈ​ណា​មើល​ងាយ​នូវ​ទ្រព្យ​របស់​ខ្លួន ឈ្មោះ​ថា ជា​អ្នក​មិន​ធ្វើ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ ដូច​អ្នក​រក្សា​ទ្រព្យ លួច​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ ។ ឯ​សុការី​ព្រាហ្មណ៍ បាន​ក្រាប​ទូល​សួរ​ថា តើ​ព្រះគោតម​ដ៏​ចម្រើន សម្ដែង​ថា​ដូច​ម្ដេច ចំពោះ​រឿង​នេះ ? សេចក្ដី​នៅ​ក្នុង​ព្រះ​សូត្រ គឺ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​បញ្ញត្តលោកុត្តរធម៌​ដ៏​ប្រសើរ ថា​ជា​ទ្រព្យ​សម្រាប់​ខ្លួន​របស់​បុរស​ស្ត្រី។ វណ្ណៈ​ទាំង ៤ ចូល​កាន់​ផ្នួស អាស្រ័យ​ធម្មវិន័យ ដែល​ព្រះតថាគត​សម្ដែង​ហើយ វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន ។ល។ មាន​សម្មាទិដ្ឋិ ជា​បុគ្គល​ត្រេកអរ​នឹង​កុសលធម៌​ជា​គ្រឿង​នាំ ចេញ​ចាក​ទុក្ខ ចម្រើន​ចិត្ត​មេត្តា មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ប្រព្រឹត្ត​ទៅ​បាន​គ្រប់​វណ្ណៈ​ទាំង​អស់ មិន​ចំពោះ​តែ​វណ្ណៈព្រាហ្មណ៍​ទេ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​លើក​អំពី​ការ​ងូត​ទឹក​ជម្រះ​ក្អែល អំពី​ការ​បង្កាត់​ភ្លើង ដើម្បី​ឲ្យ​ឯសុការី​ព្រាហ្មណ៍ បាន​យល់​អំពី​ការ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​ព្រះពុទ្ធសាសនា ក្នុង​ការ​លះបង់​នូវ​កិលេស ដោយ​មិន​ចំពោះ​វណ្ណៈ​ណា​មួយ​នោះ​ឡើយ ។ ឯសុការី​ព្រាហ្មណ៍ បាន​ជា​ឧបាសក អ្នក​ដល់​នូវសរណគមន៍ ស្មើ​ដោយ​ជីវិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2841/tyfhvgvd.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៥៤៤៥១ ដង)
ការ​លះ​បង់​នូវ​សេចក្ដី​ទុក្ខ​ទាំង​ពួង​បាន គឺ​ជា​សុខ ។ ត្រូវ​ប្រយ័ត្ន​ការ​ស្វែង​រក​សុខ ដែល​ជា​ការ​បង្ក​ហេតុ​នៃ​សេចក្ដី​ទុក្ខ​ទៅ​វិញ។ គួរ​ហ្វឹក​ហាត់ ៧ យ៉ាង នឹង​បាន​ក្សេមក្សាន្ត​ក្នុង​ចិត្ត គឺ ១-ហ្វឹក​ហាត់ មើល​ខ្លួន​ឯង​ឲ្យ​ឃើញ​តូច​ទៅ ៗ ។ គប្បី​ជា​មនុស្ស​ខ្លួន​តូច​ដោយ​សតិ កុំ​ជា​មនុស្ស​ខ្លួន​ធំ​ដោយ​កិលេស ចូរ​ជា​មនុស្ស​ធម្មតា ៗ ។ កុំ​ប្រកាន់​ថា អញ​ជា​មនុស្ស​សំខាន់ គេ​ត្រូវ​គោរព​យើង​យ៉ាង​នេះ យ៉ាង​នោះ​ឲ្យ​សោះ គប្បី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេចក្តី​សៅហ្មង​ទៅ បាន​ហើយ ។ ត្រូវ​ចាំ​ថា ធម្មតា​ជីវិត​គឺ​ធម្មតា​ធម៌ ។ ២-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ជា​អ្នក​មិន​សន្សំ ។ ការ​សន្សំ​អ្វី ៗ គ្រប់​យ៉ាង គឺ​ជា​ភារៈ មិន​មាន​អ្វី​ដែល​យើង​សន្សំ​ហើយ មិន​មែន​ជា​ភារៈ​នោះ​ឡើយ វៀរ​លែង​តែ​សេចក្ដី​ល្អ​ក្នុង​ការ​លះ​បាប​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​សុទ្ធ​តែ​ជា​ភារៈ​ទាំង​អស់ បើ​មិន​ច្រើន​ក៏​តិច​ដែរ ។ ៣-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​សប្បាយ ៗ ។ មាន​បុគ្គល​ជាទី​សប្បាយ មាន​ធម៌​ស្ដាប់​ជា​ទី​សប្បាយ និង​មាន​បដិបទា​ជា​ទី​សប្បាយ​ជា​ដើម ។ កុំ​ទៅ​វង្វេង​ជា​មួយ​នឹង​របស់​សម្បូណ៌​បែប ព្រោះ​តាម​ពិត របស់​សម្បូណ៌​បែប​នោះ​មិន​មាន​ទេ វា​គ្រាន់​តែ​ជា​អារម្មណ៍​នៃ​ឆន្ទរាគៈ​តែ​ប៉ុណ្ណោះ មាន​តែ​បុគ្គល​ល្ងង់​ខ្លៅ​ទេ​ដែល​លិច​ចុះ​ក្នុង​របស់​សម្បូណ៌​បែប ព្រោះ​យល់​ច្រឡំ​ថា មាន​ពិត​ក្នុង​មាយា​ធម៌​នោះៗ ចំណែក​អ្នក​ចេះ​ដឹង មិន​លិច​ចុះ​ឡើយ ។ ៤-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ដឹង​ធម្មជាតិ​ថា អ្វី ៗ សុទ្ធ​តែ​មាន​ការ​កន្លង​ទៅ ។ ពេល​ដែល​សុខ ត្រូវ​ដឹង​ថា បន្តិច​វា​នឹង​កន្លង​ទៅ ពេល​ដែល​មាន​ទុក្ខ ក៏​ត្រូវ​ដឹង​ថា វា​នឹង​កន្លង​ទៅ​ដូច​គ្នាដែរ ។ នៅ​ពេល​ដែល​ស្ថាន​ការណ៍​លំបាក​យ៉ាក​យ៉ាប់​មក​ដល់ ត្រូវ​ដឹង​ឲ្យ​ទាន់​ថា រឿង​រ៉ាវ​ទាំង​នេះ វា​មិន​បាន​នៅជា​មួយ​យើង​រហូត​ទៅ​នោះ​ឡើយ ហើយ​យើង​ត្រូវ​តែ​ឈរ​នៅ​ខាង​សេចក្ដី​ល្អ​ជានិច្ច ។ ៥-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ចេះ​លះ​បង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ផង ។ ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ ជា​ការ​ចាំ​បាច់ ព្រោះ​បើ​យើង​ទាមទារ​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល យ៉ាង​នេះ យ៉ាង​នោះ ដោយ​មិន​ព្រម​ចាញ់​ប្រៀប​គេ ចង់​តែ​ពី​ត្រូវ​គ្រប់​យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ ប៉ុន្តែ​បែរ​ទៅ​ជា​មិន​មាន​សេចក្ដី​សុខ​ក្នុង​ជីវិត​ទៅ​វិញ ព្រោះ​ត្រូវ​តស៊ូ​ជា​មួយ​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន ដើម្បី​ទាម​ទារ​រក​ឲ្យ​ខ្លួន​ឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ដូច្នេះ​មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ហ្នឹង​ឯង ដើម្បី​សេចក្ដី​សុខ​ក្នុង​ជីវិត​ផង និង​ដើម្បី​បាន​ឈ្នះ​នូវ​មានៈ​ក្នុង​ខ្លួន​ឯង​ផង ។ ៦-ហ្វឹកហាត់ ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ស្ងៀមស្ងាត់ មិន​និយាយ​ច្រើន​អត់​ប្រយោជន៍ ។ កាល​បើ​ត្រូវ​និយាយ គប្បី​និយាយ​ដោយ​សតិ​សម្បជញ្ញៈ មិន​ទម្លាយ​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន មិន​និយាយ​បៀត​បៀន​អ្នក​ដទៃ​ដោយ​ពាក្យ​សម្តី​របស់​ខ្លួន​ឡើយ ត្រូវ​ដក​ចង្កូម គឺ​វចីទុច្ចរិត​ទាំង ៤ អំពី​មាត់​របស់​ខ្លួន​ចេញ ត្រូវ​នឹក​រលឹក​ដល់​ព្រះពុទ្ធ​ដីកា ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​សម្ដី​ល្អ ៥ យ៉ាង គឺ ១-ពាក្យពិត ២-ពាក្យពីរោះ ៣-ពាក្យ​មាន​ប្រយោជន៍ ៤-ពោល​តាម​កាលៈទេសៈត្រឹម​ត្រូវ ៥-​ពោល​ដោយ​មេត្តា​ចិត្ត ។ ត្រូវ​ប្រយ័ត្ន​សម្ដី​មិន​ល្អ ៥ យ៉ាង​ផ្ទុយ​គ្នា ប្រយ័ត្ន​ម្យ៉ាង គឺ​ខ្លួន​ឯង​កុំ​ពោល​ឲ្យ​សោះ និង​ប្រយ័ត្ន​ម្យ៉ាង​ទៀត ត្រូវ​តាំង​មេត្តា​ចិត្ត​ឲ្យ​បាន​ល្អ នៅ​ពេល​បាន​ស្ដាប់​ឮពី​អ្នក​ដទៃ​នូវ​សម្ដី​មិន​ល្អ ៥ យ៉ាង​នេះ ត្រូវ​ចាំ​ថា សម្ដី​មិន​ល្អ​ទាំង​នេះ រមែង​មាន​ក្នុង​លោក ដូច្នោះឯង ។ ៧-ហ្វឹក​ហាត់ ឲ្យ​ខ្លួន​ឯង​រួច​ផុត​អំពី​ភាព​ជា​ទាសៈ​នៃ​មាស​ប្រាក់ ។ ពាក្យ​ថា​ទាសៈ គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ញាប់​ញ័រ​ក្នុង​ចិត្ត ។ ដើម្បី​ភាព​ជា​ឥស្សរៈ​នេះ ត្រូវ​ហ្វឹក​ហាត់​ឲ្យ​ចេះ​ល្មម​ជា​មួយ​នឹង​របស់​បរិភោគ​ប្រើ​ប្រាស់ កាល​បើ​ចេះ​ល្មម ចេះ​សន្តោស​ហើយ ទើប​មាន​ឱកាស​មក​ទទួល​យក​ព្រះធម៌ ដើម្បី​សិក្សា​បដិបត្តិ ដែល​ការ​សិក្សា​បដិបត្តិ​តាម​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​នេះ គឺ​ជា​ការងារ​មាន​សារៈ​សំខាន់​បំផុត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/3114/5t3er.jpg
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៩៣២ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាវត្តជេតពន ជិតក្រុងសាវត្ថី ។ ភិក្ខុទាំងឡាយសន្ទនាគ្នាអំពីសេចក្ដីអស្ចារ្យរបស់ព្រះដ៏មានព្រះភាគ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ឱ្យព្រះអានន្ទសម្ដែងអំពីសេចក្ដីអស្ចារ្យ ចម្លែកនៃព្រះតថាគតជាភិយ្យោភាព ក្នុងទីនេះចុះ ។ ១-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ កើតនៅក្នុងពួកទេវតាជាន់តុសិត គឺព្រះអង្គមានសតិសម្បជញ្ញៈតាំងពីនៅជាព្រះវេស្សន្ដរថាព្រះអង្គនឹងកើតនៅតុសិតទេវលោក បន្ទាប់អំពីជាតិនេះ លុះដល់កើតហើយ ក៏មាននូវសតិសម្បជញ្ញៈទាន់ពេលវេលាក្នុងឋានតុសិតនោះឯង ។ ២-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ ឋិតនៅក្នុងពួកទេវតាជាន់តុសិតនោះ គឺ អតិឥដ្ឋារម្មណ៍មិនគ្របសង្កត់ព្រះអង្គ ។ ៣-ព្រះអង្គទ្រង់ឋិតនៅក្នុងឋានតុសិត រហូតដល់អស់អាយុ ព្រោះការបំពេញនូវអភិនីហារបារមីរបស់ព្រះអង្គគ្រប់គ្រាន់ហើយ មិនដូចជាតិមុនៗ ដែលព្រះអង្គទ្រង់ឋិតនៅក្នុងទេវលោក ឬព្រហ្មលោកអាយុវែងៗ ព្រះអង្គតែងធ្វើនូវអធិមុត្តិកាលកិរិយា ចុតិមកកើតជា មនុស្សបំពេញព្រះបារមីនោះឡើយ ។ ៤-ព្រះអង្គទ្រង់មានសតិសម្បជញ្ញៈច្យុតចាកឋានតុសិត ចុះកាន់គភ៌នៃព្រះវរមាតា ទាំងមានសតិសម្បជញ្ញៈឋិតនៅក្នុងព្រះគភ៌ និងពេលប្រសូតទៀតផង ។ ព្រះអគ្គសាវ័កទាំងពីរអង្គ និងព្រះ-បច្ចេកពុទ្ធទាំងឡាយ មានសតិសម្បជញ្ញៈដឹងពេលចុះកាន់ផ្ទៃ និងពេលតាំងនៅក្នុងផ្ទៃ ចំណែកព្រះអសីតិមហាសាវ័កដទៃ ដឹងតែពេលចុះកាន់ផ្ទៃប៉ុណ្ណោះ ឯចំណែកជនដទៃទៀត អត់ដឹងគ្រប់កាលទាំងបី ។ ៥-ពេលព្រះអង្គទ្រង់យាងចុះកាន់ព្រះគភ៌ មានពន្លឺដល់លោកន្តរនរក ។ ៦-មហារាជទាំង ៤ យាងមករក្សាព្រះអង្គដែលគង់នៅក្នុងផ្ទៃនៃព្រះវរមាតា ។ ៧-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាមានសីលដោយប្រក្រតី ។ ៨-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាមិនមានចំណង់ក្នុងកាមគុណទៅរកបុរសណាឡើយរួមទាំងព្រះពុទ្ធបិតាផង ទាំងបុរសណានោះក៏មិនអាចមកប្រព្រឹត្តកន្លងព្រះវរមាតាបានដែរ ។ ៩-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាសម្បូណ៌ទៅដោយកាមគុណទាំង ៥ ( វៀរបុរសក្នុងរឿងទី ៨ ) ។ ១០-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាមិនមានអាពាធ ណាមួយ ទាំងបានទតឃើញព្រះបរមពោធិសត្វក្នុងផ្ទៃទៀតផង ។ ១១-ពេលប្រសូតព្រះបរមពោធិសត្វបាន ៧ ថ្ងៃ ព្រះវរមាតារមែងធ្វើមរណកាលទៅកើតក្នុងឋានតុសិតទេវលោក ។ ១២-ព្រះវរមាតា ទ្រង់គភ៌ ១០ខែគត់ ទើបប្រសូត ១៣-ព្រះវរមាតា ទ្រង់ប្រថាប់ឈរប្រសូតព្រះបរមពោធិសត្វ ១៤-ពេលប្រសូតព្រះបរមពោធិសត្វ ទេវតាទទួលមុន ទើបមនុស្សទទួលក្រោយ ។ ១៥-ពេលប្រសូតព្រះបរមពោធិសត្វ ព្រះអង្គប្រសូតមិនទាន់ដល់ផែនដីផង ទេវបុត្រ ៤ អង្គ គឺមហារាជទាំង ៤ ទទួលព្រះបរម-ពោធិសត្វ មកតាំងនៅចំពោះព្រះភក្ត្រនៃព្រះវរមាតា ហើយពោលថា សូមព្រះនាងទេវីមានព្រះហឫទ័យរីករាយចុះ ព្រះរាជបុត្រមានស័ក្ដិធំរបស់ព្រះនាង ទ្រង់បានប្រសូតហើយ ។ ១៦-ពេលប្រសូតព្រះបរមពោធិសត្វ ទ្រង់ស្អាតវិសេស គឺ មិនមានប្រឡាក់អ្វីឡើយ ។ ១៧-ពេលប្រសូត មានធារទឹកក្ដៅ និងធារទឹកត្រជាក់ហូរធ្លាក់ពីអាកាសសម្រាប់ប្រើប្រាស់ពេលនោះ ។ ១៨-ពេលប្រសូត ព្រះបរមពោធិសត្វចុះពីដៃមនុស្សហើយ ទ្រង់យាង ៧ ជំហាន ទ្រង់ក្រឡេកមើលគ្រប់ទិស រួចហើយទើបទ្រង់បន្លឺនូវអាសភិវាចាថា អគ្គោហមស្មិ លោកស្ស ជេដ្ឋោហមស្មិ លោកស្ស សេដ្ឋោហមស្មិ លោកស្ស អយមន្តិមា មេ ជាតិ នត្ថិទានិ បុនព្ភវោតិ ។ ១៩-មានពន្លឺភ្លឺស្វាងពេលប្រសូតព្រះបរមពោធិសត្វ ដូចពេលទ្រង់យាងចុះកាន់ព្រះគភ៌ដែរ ។ ២០-វិទិតា សង្ខារធម៌បានប្រាកដដល់ព្រះពុទ្ធអង្គ ដោយការកើត តាំងនៅ និងរលត់ទៅ ដោយឥតមានបុគ្គលណាជ្រាបដូចព្រះអង្គឡើយ គឺមិនមានធម៌អ្វីដែលមិនច្បាស់លាស់ចំពោះព្រះពុទ្ធអង្គនោះទេ ។ ព្រះអានន្ទដ៏មានអាយុ បានសម្ដែងនៅក្នុងព្រះសូត្រនេះហើយព្រះបរមសាស្ដាទ្រង់ពេញព្រះហឫទ័យ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអររីករាយ ។ សូមអនុមោទនា ! ជំនួយសតិ២៣ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿