images/articles/822/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៣០០ ដង)
បានឮមកថា អ្នកដែនកុរុ មិនថា ជាភិក្ខុ ភិក្ខុនី និងឧបាសក ឧបាសិកា មានរាងកាយ និងចិត្តសម្បូរណ៌ជានិច្ច ដោយសេពបច្ច័យគឺ រដូវជាទីសប្បាយ ព្រោះដែននោះ សម្បូរណ៌ដោយសប្បាយ មានឧតុជាទីសប្បាយជាដើម ។
អ្នកកុរុនោះ មានកម្លាំងបញ្ញាដែលរាងកាយនិងចិត្តដ៏សម្បូរណ៌ឧបត្ថម្ភហើយ ទើបអាចទទួលទេសនាដ៏ជ្រាលជ្រៅនោះបាន ។
images/articles/823/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១១៤ ដង)
រឿងនាងកល្យាណី
(ចាក លោ. ជា)
(បុរសថោកទាបច្រើនចាញ់បោកប្រាជ្ញាស្រី)
កាលព្រះសម្ពុទ្ធបរមគ្រូកំពុងសាងបារមីនៅឡើយ ទ្រង់សោយព្រះជាតិជាកូនសេដ្ឋីយកធ្វើជាព្រះរាជបុត្រតាំងតែពីអាយុ ៧ ឆ្នាំ។ ថ្ងៃមួយព្រះរាជាចាត់ប្រើឲធនេញ្ជយ្យបណ្ឌិតទៅបង្រ្កាបសត្រូវក្នុងបច្ចន្តជនបទ ព្រះពោធិសត្វក៏ថ្វាយបង្គំលាមាតាបិតាហើយផ្តាំនាងកល្យាណីជាភរិយាឲ្យមើលទំនុកបំរុងមាតាបិតា
images/articles/824/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៤៩ ដង)
ឯវម្មេ សុតំ សូត្រនេះឈ្មោះ សតិប្បដ្ឋានសូត្រ ដែលខ្ញុំអានន្ទបានស្តាប់មកយ៉ាងនេះថា
ឯកំ សមយំ ភគវា កុរូសុ វិហរតិ កម្មាសធម្មំ នាម កុរូនំ និគមោ សម័យមួយ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់គង់នៅក្នុងដែនកុរុទ្រង់អាស្រ័យនៅកម្មាសធម្មនិគម នៃអ្នកដែនកុរុទាំងឡាយ ជាទីគោចរ ។
images/articles/826/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៣២ ដង)
រឿងព្រាហ្មណ៍សម្លាប់កូនធ្វើទាន
(ចាក គ. ទា.)
( សម្បត្តិរបស់ជនមានសទ្ធាមិនវិនាសសាបសូន្យ )
កាលពីព្រេងនាយ មានព្រាហ្មណ៍ម្នាក់មានសទ្ធាជឿស៊ប់ក្នុងព្រះពុទ្ធសាសនា ជាអ្នកពេញចិត្តក្នុងការធ្វើទាន ។ ព្រាហ្មណ៍នេះកាលមាតាបិតារៀបឲ្យមានគូស្រករ បានចែក
images/articles/827/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,៧៦៥ ដង)
រឿងខ្លាធំនិងសេក
(ចាក ម. វា.)
(សេពគប់នឹងជនអសប្បុរសអន់ជាងសេពនឹងសត្វតិរច្ឆាន)
កាលពីព្រេងនាយ មានភ្នំមួយឈ្មោះបំសុបព៌ត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី ។ នៅញកភ្នំមួយនោះមានខ្លាធំមួយមេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា ។ ខ្លានោះជាសត្វសប្បុរសមានធម៌កតញ្ញូប្រចាំនៅជានិច្ច
images/articles/829/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤៣៧ ដង)
រឿងបុរសចាញ់បោកចោរ
( ចាក ម. វា. )
(កុំជឿពាក្យមិត្តសំឡាញ់ ដូចជឿពាក្យឪពុកម្តាយ)
កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំឡាញ់នឹងគ្នា ដល់ពេលខាងក្រោយមក បុរសម្នាក់ទាល់ក្ររកអ្វីចិញ្ចឹមជីវិតមិនបាន ក៏រត់ចូលទៅក្នុងព្រៃប្រព្រឹត្តធ្វើចោរកម្ម ពួករាជបុរសចាប់បានយកទៅដាក់គុកអស់ ១២ ឆ្នាំ ។
ថ្ងៃមួយបុរសជាសំឡាញ់ដើរទៅក្បែរគុក
images/articles/828/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,១៥៣ ដង)
រឿងសោមទត្តព្រាហ្មណ៍
( ចាក ម. វា. )
(គុណនៃការបូជាប្រយោជន៍ ចំពោះមិត្តសំឡាញ់)
កាលព្រះសម្ពុទ្ធបរមគ្រូ ព្រះអង្គបរិនិពា្វនទៅយូរហើយ ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ពីររូបឈ្មោះ សោមព្រាហ្មណ៍១ សោមទត្តព្រាហ្មណ៍១ ជាសំឡាញ់នឹងគ្នា ។ ព្រាហ្មណ៍ទាំងពីររូបនេះជាអ្នកចូលចិត្តលេងបាស្កាភ្នាល់គ្នាដាក់គ្រឿងអលង្ការ និង សំលៀកបំពាក់ ។
images/articles/830/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥២៥ ដង)
ដំណើរធម៌សប្បុរសដោះស្រាយបញ្ហា បានរៀបរាប់អំពីបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយតាមប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ។ ជីវិតមនុស្សយើងមិនអាចអត់មានបញ្ហាឯងៗទៅនោះទេ ដូច្នេះកាលបើមានបញ្ហាអ្វីមួយមកដល់ កុំចេះតែចង់មិនឲ្យមាននូវបញ្ហានោះ តែត្រូវដោះស្រាយដោយគតិធម៌របស់បណ្ឌិត គឺប្រាជ្ញាញាណនៃអ្នកប្រាជ្ញ ដោយបញ្ហាប្រៀបដូចជាសំណួរ រីឯគតិធម៌របស់បណ្ឌិតវិញ ប្រៀបដូចជាការឆ្លើយតបសំណួរ ។
ជីវិតជោគជ័យ មិនមែនព្រោះតែជីវិតអត់បញ្ហានោះទេ តាមពិតបញ្ហា ជាឧបសគ្គផ្សេងៗ បានជាប់មកជាមួយនឹងជីវិតហើយជាស្រេច ដូច្នេះគតិធម៌របស់បណ្ឌិតពិតជាចាំបាច់បំផុតសម្រាប់ជីវិតជោគជ័យ ។ ជីវិតមនុស្សមានតម្លៃក្នុងភាពជាមនុស្ស ព្រោះជា កុសលវិបាកបដិសន្ធិ និង ព្រោះជាបុញ្ញកម្មជ្ជរូប នេះគឺជាជោគជ័យដ៏ធំមួយរួចហើយស្រេច ព្រោះបានឈ្នះនូវបាបកម្មផ្សេងៗទៀតដ៏ច្រើន ហើយបុណ្យបាននាំជីវិតឲ្យកើតមកជាមនុស្ស ។ មិនត្រឹមតែប៉ុណ្ណោះ ជីវិតនៅរស់ដល់សព្វថ្ងៃ សុទ្ធតែជាជីវិតជោគជ័យ ព្រោះបុណ្យជាបច្ច័យក្នុងការរក្សាជីវិត ដោយបានរារាំងនូវសេនារបស់មច្ចុរាជ ។
ព្រោះហេតុនោះ មនុស្សត្រូវតែតស៊ូយកជោគជ័យជាទីបំផុត គឺកម្ចាត់បង់កិលេសពីសន្តាន ធ្វើជីវិតឲ្យមានតម្លៃជាភិយ្យោភាព ជាមួយនឹងការងារជាប្រយោជន៍បន្តទៀត ព្រោះថាជីវិតមានតម្លៃ និង ជីវិតទទួលជោគជ័យជាទីបំផុតបាន មិនមែនឯងៗទៅនោះទេ ត្រូវមានសម្មាទិដ្ឋិឈរខាងបុណ្យកុសល រ៉ាប់ទទួលគុណ គឺសេចក្តីល្អគ្រប់យ៉ាង និងព្យាយាមអប់រំបញ្ញា ។
ស្រង់ចាក សៀវភៅ " គតិធម៌ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/831/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៩៥៨ ដង)
ក្នុងធម្មបទដ្ឋកថា បកិណ្ណកវគ្គ ក្នុងរឿងបុព្វកម្មរបស់ព្រះអង្គ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគតជាសង្ខព្រាហ្មណ៍ តថាគតបានដកស្មៅ ក្នុងលានព្រះចេតីយនៃព្រះបច្ចេកពុទ្ធ ព្រះនាម សុសិមៈ ដោយផលនៃបុញ្ញកម្មនោះ ជនទាំងឡាយទើបធ្វើផ្លូវ ៨ យោជន៍ឲ្យរាបស្មើដោយល្អ ប្រាសចាកបន្លានិងដង្គត់ ។
images/articles/833/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨១៤ ដង)
រឿងនាងវេស្សាមិត្តា
( ចាក ម. វា. )
( ទីពឹងទាំងពួងក្នុងលោកមិនស្មើទីពឹងព្រះរតនត្រ័យឡើយ )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមកោសម្ពិករាជ ព្រះអគ្គមហេសីព្រះនាមវេស្សាមិត្តា សោយរាជសម្បត្តិក្នុងក្រុងសម្ពិយ ។
ថ្ងៃមួយព្រះនាងវេស្សាមិត្តាបានស្តាប់ធ៌មព្រះសម្ពុទ្ធកើតសេចក្តីជ្រះថ្លា ថ្វាយខ្លួនជាឧបាសិកា
images/articles/837/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៩១ ដង)
អនុស្សតិ បុគ្គលដែលមានប្រក្រតីចម្រើនសតិប្បដ្ឋាន តែងមានចិត្តបង្អោនទៅរកសេចក្តីស្ងប់ស្ងាត់ក្នុងព្រះហឫទ័យនៃព្រះអរហន្តទាំងឡាយ ។
ព្រះអរហន្តទាំងឡាយ មិនមានភ័យ មិនមានកង្វល់ មិនប្រកាន់ មិនជាប់ជំពាក់ មិនអាល័យ មិនត្រូវការដោយតណ្ហាសូម្បីតែជីវិតរស់នៅ មានព្រះហឫទ័យស្អាតបរិសុទ្ធអស់កាលជានិច្ចទល់នឹងបរិនិព្វាន ។
images/articles/838/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៨៤ ដង)
នៅក្នុងជីវិតគ្រប់ព្រះអង្គ គ្រប់គ្នា មិនមានធម៌អ្វី នៅពេលណា កន្លែងណា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់មិនបានត្រាស់ក្នុងសតិប្បដ្ឋាននោះទេ ព្រះអង្គទ្រង់ត្រាស់ឲ្យដឹងនូវធម៌ទាំងពួងដោយពាក្យថា បជានាតិ ។ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌាសព្វថ្ងៃ មានកន្លែងដែលព្រះសម្មាសម្ពុទ្ធសម្តែងសតិប្បដ្ឋានសូត្រ ពុទ្ធបរិស័ទតែងថ្វាយបង្គំនមស្ការ ឯចំណែកសតិប្បដ្ឋានគឺ កាយ វេទនា ចិត្ត ធម៌ ដែលជាទីតាំងនៃសតិរលឹកសិក្សា មានគ្រប់ព្រះអង្គ គ្រប់គ្នា គ្រប់ពេលវេលា គ្រប់កន្លែង ។
សតិរលឹកដឹង ស្គាល់ធម៌ដែលកំពុងប្រាដក គឺជាការនមស្ការព្រះសម្មាសម្ពុទ្ធដ៏សំខាន់ក្រៃលែង ជាងការសូត្រធម៌នមស្ការនិងការថ្វាយបង្គំដោយកាយទៅទៀត ។ " អ្នកចម្រើនសតិប្បដ្ឋាន " ពាក្យនេះគ្រាន់តែជាវោហារប៉ុណ្ណោះ ដោយបរមត្ថ គឺសតិថ្នាក់សតិប្បដ្ឋាន កើតឡើងដោយមានបច្ច័យគ្រប់គ្រាន់ ។
បច្ច័យយ៉ាងសំខាន់នៃសតិថ្នាក់សតិប្បដ្ឋានមាន ២ ចំណុចដូចតទៅ :
១- ក្នុងជីវិតប្រក្រតី មានធម៌បរមត្ថ គឺរូបធម៌ និងនាមធម៌ ស្រេចស្រាប់ដែលព្រះអង្គត្រាស់ប្រាប់ឲ្យសិក្សា ឲ្យឃើញ ឲ្យដឹងថាជាតួធម៌ ពោលគឺមិនមែនដឹងធម៌អ្វីដទៃទៀតឡើយ ។ ធម៌ដែលត្រូវដឹង គឺធម៌ពួកកាយ ពួកវេទនា ពួកចិត្ត ពួកធម៌ គ្រប់ព្រះអង្គ គ្រប់គ្នាមានហើយ គ្រប់ទ្វារទាំង ៦ មានទ្វារភ្នែកជាដើម ។ ត្រូវស្តាប់ឲ្យរឿយៗ ស្តាប់ហើយស្តាប់ទៀត យល់ឡើងៗ ធម៌ដែលគប្បីដឹងគឺខណៈនេះឯង ។
២- សិក្សាសង្កេតពិនិត្យចំពោះតួធម៌ពិតៗ កុំឲ្យមានតែបញ្ហាបរិយត្តិ គឺត្រូវឃើញលក្ខណៈនៃសភាវធម៌ដោយបញ្ញាដ៏ប្រពៃ ។ តាមពិត ចំណុចមួយនេះក៏នៅលើបច្ច័យដូចគ្នាដែរ ព្រោះយោនិសោមនសិការ ដែលជាតួសិក្សាសង្កេតពិនិត្យ ត្រូវតាក់តែងដោយការសន្សំបុណ្យ ។ ស្តាប់ធម៌ជាមួយគ្នា តែផលសម្រេចខុសគ្នា ត្រង់នេះគឺ យើងត្រូវយល់ដល់តួយោនិសោមនសិការ មានតិច មានច្រើន មានខ្លាំង មានខ្សោយ តាមឧបនិស្ស័យបុណ្យបារមីរៀងៗខ្លួន ។
ដោយបរមត្ថ អ្នកចម្រើនសតិប្បដ្ឋានអត់មានទេ ដូច្នេះទើបអត់មានចាប់ផ្តើមអ្វីទាំងអស់ក្រៅពីស្តាប់ព្រះធម៌ឲ្យយល់ថា ធម៌ទាំងពួងគឺនាមរូប មិនគួរប្រកាន់ថាជាខ្លួននិងថាជារបស់ខ្លួនឡើយ ។ ការដែលបានស្តាប់យល់ហើយ ក៏ជាបច្ច័យឲ្យសតិថ្នាក់សតិប្បដ្ឋានកើតឡើង បញ្ញាដឹងច្បាស់ជាតួបរិញ្ញា ប្រព្រឹត្តទៅក្នុងការកំណត់ដឹងនូវរូបធម៌ នាមធម៌តាមសេចក្តីពិត ។
ទាំងពីរចំណុចនេះ ទី ១ ហៅថា បរតោឃោសៈ គឺជាបរតោឃោសៈ ដ៏ល្អនិងកម្របំផុត ព្រោះទាក់ទងនឹងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ , ទី ២ ហៅថា យោនិសោមនសិការ ។ កាលណាបើទាំងពីរចំណុចនេះបានជាបច្ច័យនៃសតិប្បដ្ឋានហើយ ទើបបានជាឧបការដល់សតិប្បដ្ឋានប្បដិបត្តិនោះៗ សូម្បីរូបជ្ឈាន ដែលបានបទដ្ឋាននៃវិបស្សនា ក៏ត្រូវតែមានចំណុចពីរនេះជាដាច់ខាត ។ យោនិសោមនសិការ មានតាំងពីកុសលថ្នាក់ស្តាប់រហូតដល់កុសលថ្នាក់វិបស្សនានិងអរិយមគ្គ ។ យោនិសោមនសិការនេះ ដែលអាចសម្រេចដល់ថ្នាក់វិបស្សនាទៅបាន ក៏ត្រូវអាស្រ័យបរតោឃោសៈ ដ៏អស្ចារ្យគឺព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធនោះឯង ។
ក្នុងមិគជាលសូត្រ គម្ពីរឧទាន បដិកលេខ ៥២ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសថា កល្យាណមិត្តជាប្រធានដ៏សំខាន់ដែលនាំឲ្យមានសីល មានកថាវត្ថុ មានព្យាយាម និងមានបញ្ញាចាក់ធ្លុះ ។ ព្រះសម្មាសម្ពុទ្ធ ជាកំពូលកល្យាណមិត្តនៃពុទ្ធបរិស័ទ ព្រោះព្រះអង្គបានប្រកាសឲ្យសត្វលោកបានស្តាប់ថានេះជាទុក្ខ នេះជាការរលត់ទុក្ខ ។ កាយ វេទនា ចិត្តធម៌ ដែលមិនទៀងគឺជាទុក្ខ សត្វបុគ្គលជាអ្នកមានទុក្ខដទៃទៀតមិនមានឡើយ ការកំណត់ដឹងទុក្ខមិនមែនជាសត្វ គ្រាន់តែជាសង្ខារធម៌ នេះគឺបរិញ្ញាជាតួកំណត់ដឹង ។ បរិញ្ញានេះ ហៅថា បហានបរិញ្ញា ។ អវិជ្ជារលត់អស់ ទុក្ខរមែងមិនមាន ការមិនកើតឡើងនៃទុក្ខ គឺព្រះនិព្វាន ។ ការជាក់ច្បាស់នូវព្រះនិព្វានរៀងៗខ្លួន ដោយបច្ចវេក្ខណញ្ញាណ ។
ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/839/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៥៧ ដង)
នៅក្នុងព្រះសាសនានេះ កាលដែលពុទ្ធបរិស័ទបានស្គាល់ថា ជីវិតជាប្រក្រតី គឺចិត្ត ចេតសិក រូប ដូច្នេះហើយក៏ជាការចាប់ផ្តើមស្គាល់ខ្លួនឯងថាជាអ្វី ។ ការស្គាល់ខ្លួនឯងតាមសេចក្តីពិត ដល់កម្រិតគឺត្រូវរលត់តណ្ហាអស់មិនមានសល់ ព្រោះខ្លួនយើងដោយបរមត្ថ គឺចិត្ត ចេតសិក រូប ដែលអត់ត្រូវការអ្វីពីលោកនេះ ទាំងដែលមិនហួងហែងខ្លួនឯងអ្វីទាំងអស់ ។
images/articles/842/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៦២ ដង)
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ ។ ជាទូទៅ គេតែងសប្បាយរីករាយនៅពេលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ ។
នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្តីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ ។
images/articles/845/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២១៦ ដង)
រឿងចចកឈ្មោះបូតិមំសៈ
( ចាក បូ. ន. )
( ការឈ្លាសវៃមិនដែលស្លាប់ដោយឧបាយកលអ្នកដទៃ )
បានដឹងថា កាលកន្លងទៅជាយូរលង់ណាស់ហើយ មានហ្វូងសត្វចៀមជាច្រើន នៅអាស្រ័យក្នុងគុហារក្បែរភ្នំទៀបហេមវន្តប្រទេស ។ ក្នុងចំណោមសត្វទាំងឡាយនោះ មានមេចៀម១ ឈ្មោះមេណ្ឌមាតា ជាសត្វវាងវៃប្រសប់ក្នុងឧបាយគ្រប់យ៉ាង ។
images/articles/846/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៣៩៦ ដង)
រឿងស្តេចសេក
( ចាក កេ. ប. )
( គុណនៃការចិញ្ចឹមមាតាបិតា )
ក្នុងកាលកន្លងទៅហើយ មានព្រាហ្មណ៍គ្រាមមួយឈ្មោះសាលិន្ទយៈ តាំងនៅទិសឦសានពីក្រុងរាជគហៈ ។ តពីព្រាហ្មណ៍គ្រាមនោះ មានស្រែនៃជនក្នុងដែនមគធៈមួយ នៅទិសឦសានដូចគ្នា ។
images/articles/848/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២៨១ ដង)
ហេតុកើតឡើងនៃកាមច្ឆន្ទៈ
ក្នុងនិមិត្តទាំង ២ នោះ កាមច្ឆន្ទៈ រមែងកើតឡើងព្រោះ មនសិការដែលមិនត្រូវទំនងក្នុងសុភនិមិត្ត ។ វត្ថុដែលស្អាតក្តី អារម្មណ៍ដែលល្អក្តី ឈ្មោះថា សុភនិមិត្ត ។ ការធ្វើទុកក្នុងចិត្ត មិនដោយឧបាយ ការដាក់ចិត្តក្រៅផ្លូវ
images/articles/849/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥,៣១១ ដង)
រឿងនាងវិមានប្រេត
( ចាក បេ. ខុ )
( ទោសលួចទ្រព្យគេ និងទោសលក់សុរា )
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានស្រ្តីក្រមុំម្នាក់ឈ្មោះ កល្យាណី មានរូបល្អជាទីស្រលាញ់ពេញចិត្តចំពោះមហាជន ដែលបានឃើញរូបនាង ។ ថ្ងៃមួយមានបុរសម្នាក់ ចាប់ចិត្តស្រលាញ់ បានចូលទៅនិយាយជាច្រើនដង នាងមិនព្រមយក ក៏កើត