30
ថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០,០៩៩
Today
ថ្ងៃម្សិលមិញ ១៨៨,៦៣៥
ខែនេះ ១០,០៩៩
សរុប ៣៧៩,២៩៦,៧៩២
ធម៌ជំនួយស្មារតី
images/articles/1494/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៧៨៧ ដង)
កូន គឺ​ជា​អ្នក​ដែល​ពុក​ម៉ែ​បង្កើត ឲ្យ​មាន​រូប​រាង​ឡើង ដោយ​ទឹក​ដោះ​របស់​ម៉ែ នឹង​ដោយ​អាហារ​បាយ​ទឹក ដែល​ពុក​ខំ​ប្រឹង​ប្រែង​ស្វែង​យក​មក​ចិញ្ចឹម​ជីវិត​ម៉ែ​និង​ជីវិត​កូន។ កូន​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត​ព្រោះ​ត្បិត​មាន​កូន គ្រាន់​តែ​ពុកម៉ែ​ដឹង​ថា​កូន​កើត​មក ក្នុង​ចិត្ត​ពុក​ម៉ែ​ជ្រូត​ជ្រាប ដោយ​ព្រហ្ម​វិហារ​ធម៌ ហើយ​ពុក​ម៉ែ​បញ្ជូន​នូវ​ព្រហ្ម​វិហារ​ធម៌​នោះ​ ឆ្ពោះ​ទៅ​កាន់​កូន​ដែល​ទើប​តែ​នឹង​កើត​មក​ដោយ​ក្ដី​ស្រលាញ់​និង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ គ្រប់​យ៉ាង។ អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​សប្បាយ​រីក​រាយ គ្រប់​ពេលវេលា និង​អ្នក​ដែល​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត ក្នុង​ជីវិត​របស់​ពុក​ម៉ែ​គឺ​ជា​រូប​កូន ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​កើត​ទុក្ខ​លំបាក​ចិត្ត​គ្រប់​ពេល​វេលា​ក៏​ជា​កូន​ដែរ។អ្វីៗ​គ្រប់​យ៉ាង​ដែល​ពុក​ម៉ែ​ធ្វើ គឺ​ដើម្បី​កូន ពុក​ម៉ែ​ហ៊ាន​លះ​បង់​របស់​គ្រប់​បែប​យ៉ាង ឲ្យ​តែ​អាច​ចិញ្ចឹម​កូន​ឲ្យមាន​ជីវិត​ល្អ​ប្រសើរ​បាន ពុកម៉ែ​មិន​ដែល​រារែក​ឡើយ ដោយ​ហោច​ទៅ​សូម្បី​តែ​ជីវិត ក៏​ពុកម៉ែ​មិន​ខ្លាច​ក្នុង​ការ​លះបង់ ដើម្បី​កូន​ដែរ។ កូន ពុក​ម៉ែ​សប្បាយ​ចិត្ត​ណាស់ ដែល​កូន​កើត​មក​ជា​កូន​របស់​ពុក​ម៉ែ តែ​ពុក​ម៉ែ​សោក​ស្ដាយ​ណាស់​ដែរ ពេល​ដែល​ពុក​ម៉ែ​ណែនាំ​ទូន្មាន​កូន តែ​កូនមិន​ស្ដាប់ ប្រាប់​កូន​ តែ​កូន​មិន​តាម។កូន តើ​អ្នក​ដឹង​ទេ​ថា ពុក​ម៉ែ​មាន​ដួងហឬទ័យ​ល្អ​យ៉ាង​ណា​ចំពោះ​កូន ពុក​ម៉ែ​ចង់​នៅ​ក្បែរ​កូន​រហូត​ដល់​សូន្យ​សង្ខារ ពុក​ម៉ែ​ចង់​អោប​កូន​រាល់​ថ្ងៃ ពុក​ម៉ែ​ចង់​ថ្នាក់​ថ្នម​កូន ដូច​កាល​កូន​នៅ​ពី​តូច​ណាស់ ទោះ​បី​ជា​កូន​ធំ​មាន​ស្វាមី​ភរិយា​ហើយ​ក៏​ដោយ តែ​សម្រាប់​ពុក​ម៉ែ​នៅ​តែ​ចាត់​ទុក​កូន​ជា​កូន​ក្មេង​ដដែលល នៅ​ក្នុង​បេះ​ដូងរបស់​ពុក​ម៉ែ ស្រលាញ់​កូន ថ្នាក់​ថ្នម​កូន ពី​ដើម​យ៉ាង​ណា ដល់​ពេល​ឥឡូវ​ក៏​នៅ​តែ​យ៉ាង​នោះ មិន​ប្រែ​ប្រួល​ឡើយ។ កូន ពុក​ម៉ែ​ពេញ​ចិត្ត​ណាស់​នឹង​ចិញ្ចឹម​កូន ទោះ​បី​ជា​កូន​ធំឡើង​មិន​ចិញ្ចឹម​ពុក​ម៉ែ​វិញ​ក៏​ដោយ ក៏​ពុកម៉ែ​មិន​ថា​អ្វី​ឡើយ ព្រោះ​ពុកម៉ែ​ចិញ្ចឹម​កូន​ ដោយ​មិន​ទាម​ទា​អ្វី​ពី​កូន​ឡើយ ​ពុក​ម៉ែ​ចិញ្ចឹម​កូន ដោយ​ស្មោះ​ត្រង់​ពី​ចិត្ត គ្មាន​គិត​ចង់​បាន​អ្វី​ពី​កូន​ទេ។កូន គឺ​ជា​កែវ​ភ្នែក​ទាំង​គូ​របស់​ពុកម្ដាយ ឬ​ដូច​ជា​ចរណៃ ដែល​ញ៉ាំង​រស្មី​ជីវិត​ពុក​ម៉ែឲ្យ​ភ្លឺ​ថ្លា​បាន​ទោះ​បី​ជា​យប់​គ្មាន​ដួង​ខែ តែ​ដួង​ចិត្ត​ពុកម៉ែ មិន​ងងឹតដូច​យប់​គ្មាន​ដួង​ខែ​ឡើយ ព្រោះ​ពុកម៉ែ​មាន​ដួង​ផ្កាយ​ដ៏​តូច​មួយ ដែល​មាន​ពន្លឺ​ភ្លឺ​នឹក​ស្មាន​មិនដល់​ជួយ​បំភ្លឺ​ជីវិត​ពុក​ម៉ែ ដួង​ផ្កាយ​ដ៏​តូច​នោះ មិន​គឺ​នរណា ដទៃ​ឡើយក្រៅ​អំពី​កូន។ កូន គឺ​ជា​ដុំ​ពេជ្យ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​នៅ​ក្នុង​ចិត្ត​ពុក​ម៉ែ ពុក​ម៉ែ​សង្កេត​ឃើញ​ថា ពេល​វេលា​ដែល​អត់មាន​កូន ជីវិត​របស់​ពុក​ម៉ែ ដូច​ជា​សោះ​កក្រោះ គ្មាន​រស់​ជាតិ​អ្វី​ទាល់​តែ​សោះ តែ​ក្នុង​រយៈ​ពេល​ដែល​មាន​កូន ជីវិត​ពុក​ម៉ែ​ដូច​ជា​ស្រស់​បំព្រង មាន​ភាព​រីករាយ​ខុស​ប្រក្រតី ព្រោះ​អាស្រ័យ​កូន​ដែល​ជា​ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​ពុក​ម៉ែ។ រាល់​ការ​លះបង់​គ្រប់​យ៉ាង របស់​ពុក​ម៉ែ​ទៅ​លើ​កូន ពុក​ម៉ែ​គ្មាន​ពាក្យ​ថា ស្ដាយ​ក្រោយ​ឡើយ ទោះ​ការ​លះ​បង់​នោះ​បាន​ទទួល​ការ​តប​ស្នង​ពី​កូន​ក្ដី មិន​ទទួល​ក្ដី ក៏​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​សោក​ស្ដាយ​ដែរ ពុក​ម៉ែ​មាន​តែ​សប្បាយ​ចិត្ត ដែល​ពុក​ម៉ែ​បាន​ធ្វើ​អ្វីៗ​ដើម្បី​កូន ព្រោះ​ពុក​ម៉ែ​គិត​ថា​តួនាទី ក្នុង​នាម​ជា​លោក​ឪពុក អ្នក​ម្ដាយ គឺ​ពុក​ម៉ែ​បាន​បំពេញ​យ៉ាង​ល្អ​ហើយ​ដូច្នេះ​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​មាន​វិប្បដិសារី ចំពោះ​កូន​ឡើយ។ កូន មាន​ច្រើន​ណាស់ មាន​ទាំង​កូន​ល្អ មាន​ទាំង​កូន​អាក្រក់ បើ​បាប​កម្ម​របស់​ពុក​ម៉ែ​នៅ​សេសសល់​ពី​អតីត​ជាតិ ប្រាកដ​ជា​ជួប​កូន​អាក្រក់ តែ​បើ​បុណ្យ​របស់​ពុក​ម៉ែ​មាន នឹង​ជួប​កូន​ល្អ​មិន​ខាន។ ដូច្នេះ​សូម​ពុកម៉ែ​ទាំង​ឡាយ កុំ​តូច​ចិត្ត​នឹង​ខ្លួន​ឯង ដែល​មាន​កូនអាក្រក់​អ្វី ត្រូវ​ព្រម​ទទួល​យក​នូវ​អំពើ ដែល​យើង​ធ្លាប់​សាង​ពី​មុន​មក ព្រោះ​កាល​ពី​មុន យើង​អាច​ជា​អ្នក​មិន​ដឹង​គុណ​ឪពុកម្ដាយ ធ្វើ​បាប​ចិត្ត​គាត់​ឲ្យ​រាល់​ថ្ងៃ​ក៏​ថា​បាន ទើប​មាន​កម្មពៀរ​មក​ដល់​ជាតិ​នេះ ត្រូវ​កូន​ធ្វើ​បាប​ចិត្ត​វិញ អញ្ចឹង​ហើយ​យើង​គួរ​តែ​ទទួល​កម្មពៀរ​វេរាឲ្យ​ហើយ​ទៅ កុំ​បាច់​ខឹង​នឹង​គេ​ធ្វើ​អី ចាត់​ទុក​ថា​យើង​សង​គេ​ទៅ​ចុះ។ កូន អើយ​កូន​កើត​មក​ពី​ម៉ែ​ឪ កូន បាន​រស់​នៅ​ក្នុង​លោកា កូន រស់​ព្រោះ​លោក​ថែរក្សា កូន គ្រប់​រូបា​ឧស្សាហ៍​គិត។ កូន មាន​សាច់​ឈាម​ពុក​ម៉ែ​ឲ្យ កូន កុំ​បណ្ដោយ​ធ្លោយ​គំនិត កូន មាន​ពុក​ម៉ែ​រស់​នៅ​ជិត កូន គួរ​ប្រណិបត្តិ​គាត់​រាល់​ថ្ងៃ។ កូន ជា​ចរណៃ​ថ្លៃ​ជាង​ពេជ្រ កូន ចាំង​រំលេច​ដោយរស្មី កូន មិន​ដឹង​ខ្លួន​ទេ​ឬ​អ្វី កូន រស់​រាល់​ថ្ងៃ​ព្រោះ​អ្នក​ណា។ កូន ចូរ​ដឹង​ចុះ​ណា​ពិសី កូន រស់​មាន​ន័យ​ល្អ​ថ្លៃ​ថ្លា កូន រស់​ព្រោះ​មានមាតាបិតា កូន ត្រូវ​រក្សា​អ្នក​មាន​គុណ។ ដក​ស្រង់​ចេញ​ពី​​សៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/1495/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៧២៩ ដង)
នរណា! តើ​យើង​​ចង់​មាន​ន័យ​យ៉ាង​មិច​ចំពោះ​ពាក្យ​ថា នរណា? តើ​ព្រះពុទ្ធ​សាសនា​មិន​និយាយ​ថា មាន​តែ​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ដែល​ទទួល​ផល​នៅ​ជាតិ​ក្រោយ​ទេឬ? យោង​តាម​ព្រះពុទ្ធសាសនា កន្លែង​ណា​ដែល​យើង​នឹង​កើត​ទៀត​បន្ទាប់​ពី​ជាតិ​នេះ មិន​មែន​អាស្រ័យ​លើ​សាសនា​នោះ​ទេ។ តាម​ពិត​ គ្មាន​តម្រូវ​ការ​ដើម្បី​បួងសួង គោរព ឬ​សូម្បី​តែ​មាន​ជំនឿ​លើ​ព្រះសម្មាសម្ពុទ្ធ​ក៏​នឹង​នាំ​ឲ្យ​ល្អ​នៅ​ជាតិ​ក្រោយ​នោះ​ដែរ។ អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង​គ្រប់​រូប​នៅ​ជាតិ​ក្រោយ វា​អាស្រ័យ​លើ​យើង​ទាំង​អស់​គ្នា គឺ​ថា​យើង​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​យ៉ាងណា​នៅ​បច្ចុប្បន្ន​ជាតិ​នេះ។ មាគ៌ា​ទៅ​កាន់​ឋាន​សួគ៌ គឺ​មិន​មែន​ដោយ​សារ​ជំនឿ ឬ​ការ​គោរព​បូជា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ធ្វើ​នូវ​អំពើ​ល្អ​ ហើយ​ចៀស​វាង​ការ​ធ្វើ​នូវ​អំពើ​អាក្រក់។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​មិន​បាន​សម្ដែង​ថា ការ​គោរព​ចំពោះ​ព្រះ​តថាគត អ្នក​នឹង​ត្រូវ​បាន​សោយ​នូវ​សេចក្ដី​សុខ នោះ​ឡើយ។ ព្រះ​អង្គ​ទ្រង់​មិន​បាន​គំរាម​កំហែង​ដាក់​ទណ្ឌ​កម្មនរណា​ម្នាក់​ថា អ្នក​ត្រូវ​តែ​ជឿ​ព្រះ​អង្គ ឬ​ត្រូវ​តែ​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​ក៏​ទេ​ដែរ។ ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា មិន​មាន​រឿង​អ្វី​ខុស​ឆ្គង​នោះ​ទេ ដែល​មាន​ការ​សង្ស័យ ឬ​សាក​សួរ​ព្រះអង្គ ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​យក​ពេល​វេលា​ខ្លះ ដើម្បី​សិក្សា​ឈ្វេង​យល់​ពី​សាសនៈ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​បញ្ជាក់​ថា បុគ្គល​ម្នាក់​ៗ​គួរ​តែ​ស្វែង​រក ឈ្វេង​យល់​និង​ទទួល​បាន​នូវ​សច្ចភាព​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​មិន​ត្រូវ​ប្រកាន់​យក​នូវ​ជំនឿ​ងងឹត​ងងល់​ចំពោះ​អ្នក​ណា​ម្នាក់ ឬ​អ្វី​មួយ​ឡើយ។ គ្រឹស្តិ៍​សាសនិក​ក្ដី តៅ​សាស​និក​ក្ដី សូម្បី​តែអ្នក​មិន​ជឿ​លើ​ព្រះ​អាទិទេព​ក្ដី សុទ្ធ​តែ​អាច​សោយ​នូវ​សេចក្ដី​សុខ​នៅ​ជាតិ​ខាង​មុខ​បាន​ដូច​គ្នា។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ ពួក​គេ​អាច​សោយ​នូវ​សេចក្ដី​សុខ​នោះ​បាន លុះ​ត្រា​តែ​ពួក​គេ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ​៥០០០​ឆ្នាំ​
images/articles/1501/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,០៥១ ដង)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា? បញ្ហា​បាប​និង​បុណ្យ​នេះ ក៏​ជា​បញ្ហា​មួយ​មាន​អាថ៌កំបាំង​ណាស់​ដែរ ព្រោះ​ជា​វត្ថុ​ម្យ៉ាង​ដែល​យើង​មិន​អាច​នឹង​ចាប់​យកមក​បង្ហាញ​អ្នក​ដទៃ​ឲ្យ​មើល​ឃើញ​បាន​ឡើយ។ ម្យ៉ាង​ទៀត​សត្វ​លោក​រឹង​រិត​តែ​លែង​មាន​ជំនឿ ព្រោះ​គេ​ច្រើន​តែ​វាយ​តំលៃ​ទៅ​លើ​អ្វី​ដែល​គេ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក​របស់​គេ ដូច​ជា​មនុស្សល្អ​ខ្លះ បែរ​ជា​លំបាក​តោក​យ៉ាក ចំណែក​មនុស្ស​អាក្រក់​ខ្លះ
images/articles/1492/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៣៦ ដង)
ពុក ពន្លឺ​រស្មី​នៃ​ព្រះអាទិត្យ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ភព​ផែន​ដី និង​មនុស្ស​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ។ ពេល​ណា​ដែល​ព្រះអាទិត្យ​រះ​ឡើង​បញ្ចេញ​រស្មី សាយ​ភាយ​ពេញ​ផ្ទៃ​ភាល័យ ផែន​ដី​ទាំង​មូល​ក៏​មាន​ភាព​ស្រស់​បំព្រង ពេញ​ទៅ​ដោយ​សោភ័ណ​ល្អ​ត្រកាល កម្ចាត់​បង់​នូវ​ភាព​ងងឹត​អន្ធការ​អស់​ពី​ផែន​ដី បន្សល់​នៅ​តែ​ភាព​ដ៏​ស្រស់​​ស្អាត​ក្រៃ​លែង​ដែល​ចាំង​ចែង​ទៅ​ដោយ​ពន្លឺ​រស្មី​នៃ​ព្រះអាទិត្យ
images/articles/1490/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,០០៣ ដង)
លក្ខណៈ​ទិស​ដៅ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ព្រះនិព្វាន​ជា​បរមធម៌ ស្ងប់​ពិត ប្រណីត​ពិត ផុត​ទុក្ខ​ទាំង​ពួង​ជា​លក្ខណៈ​នៃ​ទិស​ដៅ​ដែល​ត្រូវ​សម្រេច​ដល់ ជា​ផល​សម្រេច​នៃ​តបធម៌។ មនុស្ស​មុន​សម័យ​ព្រះអង្គ​ត្រាស់​ដឹង គេ​ធ្វើ​តបៈ​របស់​គេ​បាន​នូវ​អត្តាបរិសុទ្ធ កាល​បើ​អត្តាបរិសុទ្ធ គេ​រមែង​​បាន​ទៅ​នៅ​ជា​មួយ​ព្រះជា​ម្ចាស់​របស់​គេ ឬ​ព្រះព្រហ្ម​របស់​គេ
images/articles/1489/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦២,២៧០ ដង)
លក្ខណៈ​ព្រះពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​ត្រាស់​សំដែង​ថា ខន្តី​ជា-តបធម៌​ឧត្ដម តបធម៌​គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​កិលេស​ក្នុង​សន្ដាន​ចិត្ត មនុស្ស​សម័យ​ដើម​មុន​ព្រះអង្គ​បាន​ត្រាស់​ដឹង គេ​និយម​ធ្វើ​តបធម៌​ច្រើន​បែប ច្រើន​យ៉ាងណាស់ ប៉ុន្តែ​សុទ្ធ​តែ​ជា​របៀប​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ឥត​ប្រយោជន៍ ជា​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ក្លា ឲ្យ​ដល់​រូប​កាយ​របស់​ខ្លួន​ឯង ដោយ​យល់ថា ធ្វើ​របៀប​នេះ​នឹង​នាំ​ឲ្យ​គេ​បាន​បរិសុទ្ធ ដល់​ទី​បំផុត​នៃ​សាសនា​ឬ​លទ្ធិ​របស់​គេ។ តាម​ពិត​កិលេស​មិន​មែន​មាន​រូប​កាយ​ជា​ប្រភព​នៃ​កំណើត​នោះ​ទេ សូម្បី​សត្វ​ក្នុង​អរូប​ភព​ក៏​​នៅ​មាន​កិលេស​ដែរ ប៉ុន្តែ​ប្រភព​ពិត​ប្រាដក​របស់​កិលេស​ គឺ​អវិជ្ជា​ដែល​មិន​ដឹង​នូវ​ក្នុង​សច្ចធម៌។ អំណត់​គឺ​សេចក្ដី​អត់​ធន់​ ជា​ភ្លើង​ដុត​កំទេច​នូវ​អវិជ្ជា ព្រោះសេចក្ដី​អត់ធន់​ជា​កម្លាំង ក្នុង​ការ​ញ៉ាំង​កុសល​ធម៌​ទាំង​ពួង​ឲ្យ​សម្រេច​ ដូច​កម្លាំង​កាយ​របស់​បុរស ដែល​ញ៉ាំង​ឲ្យ​ការងារ​នោះ​ៗ​មាន​ការ ភ្ជួររាស់ជា​ដើម សម្រេច​ទៅ​បាន ។សេចក្ដី​អត់ធន់​គឺ​ជា​វិជ្ជា​មួយ​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ដែល​សត្វ​លោក​មិន​ងាយ​រៀន​ចេះ ប៉ុន្តែ​បើ​បុគ្គល​ណា​ប្រកប​បាន​នូវ​វិជ្ជា​នេះ បុគ្គល​នោះ​រមែង​រួច​ផុត​អំពី​ការ​ញាប់ញ័រ ដោយ​លោក​ធម៌​ទាំង​៨ គឺ មាន​លាភ១ អត់​លាភ១ មាន​យស១ អត់​យស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១។ ក្នុង​ជីវិត​ទាំង​គ្រហស្ថ ទាំង​បព្វជិត សុទ្ធ​តែ​មាន​សេចក្ដី​លំបាក ដូច្នេះ​ទើប​គ្រប់​គ្នា​ត្រូវ​ចេះ​អត់ទ្រាំ គឺ​អត់​ទ្រាំ​បំពេញ​ការងារ​តាម​តួនាទី ទាំង​ជា​ការងារ​ប្រាស​ចាក​ទោស​ផង ឲ្យ​សម្រេច​ទៅបាន ជា​ពិសេស​គឺ​អត់​ទ្រាំ​បាន​ចំពោះ​អារម្មណ៍​ក្នុង​លោក រឿង​រ៉ាវ​ផ្សេងៗ ដែល​មាន​ជា​ប្រចាំ​ក្នុង​ជីវិត ។អារម្មណ៍​ឯ​ណា​មួយ​ក្នុង​លោក អារម្មណ៍​នោះ​គេ​តែង​រៀន​គឺ​រៀន​ទទួល​យក​ស្មារតី រៀន​ទាំង​អត់​ស្រលាញ់ អត់​ស្អប់​ អត់វង្វេង អត់​ស្រវឹង អត់តក់ស្លុត និង​រៀន​លះបង់។ ចំពោះ​វិជ្ជា​ថ្នាក់​ឧត្ដម​ក្នុង​ជីវិត គឺ​វិជ្ជា​អាច​ទ្រាំ​បាន ឃើញអារម្មណ៍​ក្នុង​លោក​ទាំង​អស់ ជា​របស់​សម្រាប់​ស្រាវជ្រាវ ឃើញ​ការ​ទ្រាំ​បាន​ជា​ការ​រៀន​ចប់ ឃើញ​ការ​មិន​ជាប់​ជំពាក់​ ជា​សញ្ញា​ប័ត្រ​នៃ​ការ​ប្រឡង​ចេញ ។ដូច្នេះ​លក្ខណៈ​សំខាន់​ដែល​ត្រូវ​យល់​ដឹង គឺ​ព្រះពុទ្ធ​សាសនា​មាន​ការ​ទ្រាំ​បាន ជា​លក្ខណៈ ការ​ទ្រាំ​បាន​គឺ​ជា​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1488/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៥៣៥ ដង)
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ ១- ការងារ​សង្រួម​កាយ ការងារ​សម្រួមវាចា ការងារ​សង្រួម​ចិត្ត ពិត​ជា​ការងារ​ប្រចាំ​ថ្ងៃ នៃ​ជន​ប្រុស​ស្រី ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត ព្រោះ​ជា​ការ​បិទ​ទ្វា​ការពារ​ទប់ស្កាត់​នូវ​បាប​ថ្មីៗ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យាយាម​តម​ចំណី​ទាស់​ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោគ​ថ្លើម ដូច្នោះ​ឯង។
images/articles/1479/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៤៧៦ ដង)
សរសើរមនុស្សដែលពណ៌នា​គុណ​របស់​មិត្ត វណ្ណំ ភណមានំ បសំសតិ សរសើរ​នូវ​មនុស្ស​ណា​ដែល​និយាយ​រឿង​ល្អ ពណ៌នា​គុណ​របស់​មិត្ត នេះ​ជា​លក្ខណៈ​មិត្ត​ល្អ​ដែល​តែង​តែ​ជួយ​ឈឺ​ឆ្អាល។ នៅពេល​យើង​សរសើរ​អ្នក​ដទៃ​ណា​ម្នាក់​នោះ ត្រូវ​បញ្ជាក់​អំពី​កិច្ចការ​ដែល​គួរ​ឲ្យ​សរសើរ​នោះ​ផង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ច្រឡំ ក្នុង​បុគ្គល​ដែលយើង​សរសើរ​នោះ បើ​យើង​មិន​បាន​បញ្ជាក់​អំពី​អំណុច​ល្អ​ឲ្យ​បាន​ពិត​ប្រាកដ​ទេ។
images/articles/1478/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៩៨ ដង)
មិត្ត​មាន​ការ​ជួយ​ឈឺ​ឆ្អាល អវណ្ណំ ភណមានំ និវារេតិ ហាម​ឃាត់​មនុស្ស​ដែល​និយាយ​អាក្រក់​អំពី​មិត្ត គឺ​មិត្ត​មាន​ការ​ជួយ​ឈឺឆ្អាល មិន​បណ្ដោយ​ឲ្យ​គេ​ចេះ​តែ​និយាយ​អំពី​រឿង​អ្វីៗ ដែល​ជា​សេចក្ដី​មិន​ល្អ​ផ្សេងៗ របស់​មិត្ត​សម្លាញ់​ឡើយ។ ជា​ធម្មតា​នៃ​មនុស្ស​ដែល​ច្រើន​ដោយ​កិលេស ចូល​ចិត្ត​ជួបជុំ​គ្នា​និយាយ​រឿង​អ្នក​ដទៃ ជា​ពិសេស​រឿង​អាស្រូវ​របស់​គេ​ពី​ព្រោះ​ហេតុ​តែ​ចង់​បង្ហាញ​ខ្លួន​ឯង ឲ្យ​គេ​ស្គាល់​ថា​
images/articles/1477/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៥២៨ ដង)
ត្រេកអរ​ចំពោះ​ការ​ចម្រើន​របស់​មិត្ត ភវេនស្ស នន្ទតិ ជួយត្រេកអរ​ចំពោះ​ការ​ចំរើន​របស់​មិត្ត ការមិន​ច្រណែន​ពន្លត់​ភ្លើន​ឈ្នានីស ឯ​ការ​ច្រណែន​វិញ រមែង​ដុត​លោក​នេះ​ឲ្យ​ឆេះទ្រលោម ដោយ​ការ​ព្យាបាទ​បៀតបៀន​គ្នា​ពាក្យ​សម្ដី​ចាក់​ដោត និយាយ​ដោយ​ចិត្ត​ឥត​មេត្តា ដូច្នេះ​ការ​មិនច្រណែន​ជា​ផ្កាឈូក ផុស​ទ្រសត្វ​លោក​ទាំង​ពួង ឲ្យ​ផុត​អំពី​សមុទ្រ​ភ្លើង​កម្មពៀរវេរា។ កើត​មក​ជា​មនុស្ស​ គួរ​តែ​ខំប្រឹង​រស់​ដោយ​ខ្លួន​ឯង
images/articles/1475/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២២២ ដង)
តើ​អ្វី​ជា​ជីវិត? ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សំលេង ក្លិន រស ផោដ្ឋព្វៈ អម្មារម្មណ៍ និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក ទ្វារ​ត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារ​កាយ គឺ​ជា​តួជីវិត ជា​របស់​ក្ដៅ។ តើ​ក្ដៅ​ព្រោះ​អ្វី? ក្ដៅ​ព្រោះ​ភ្លើង​កិលេស គឺ រាគៈ ទោសៈ មោហៈ។ នា​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះ​ជា​គ្មាន​អ្នក​ណា​ប្រាប់ ក៏​យើង​អាច​ដឹង​បាន​ថាសត្វ​លោក​កំពុង​រស់​នៅ​ក្នុង​កំដៅ ហើយ​កំដៅ​នេះ​មាន​កំនើន​កើន​ជាង​មុន ១ ដង ជា ៥ ដង ឯណោះ។ សភាព​ទាំង​អស់​នេះ​ក៏​ព្រោះ​តែ​ភ្លើង រាគៈ ទោសៈ មោហៈ អាស្រ័យ​នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោក កាន់​តែ​មានចំហេះ​ខ្លាំង​ឡើងៗ ដោយហេតុ​ថា សត្វ​លោក​កាន់​តែ​ឆ្លាត មាន​ល្បិច​កល​ពិស​ពុល ក្នុង​ការ​ផ្ដុំ​ភ្លើង​តណ្ហា ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា​លំដាប់។ សត្វ​លោក​រឹត​តែ​គ្មាន​ដឹង​ គ្មាន​ជំនឿ គ្មាន​ប្រកាន់​យក​ថា ការ​ពន្លត់​ ភ្លើង រាគៈ ទោសៈ មោហៈ គឺ​ជា​ចំណុច​ដ៏​ត្រជាក់​ដ៏​កំពូល​របស់​ជីវិត​នោះ​ទេ ផ្ទុយ​មក​វិញ​គេ​ច្រើន​តែ​ស្វែង​រក​សេចក្ដី​សប្បាយ​រីករាយ​លើ​បញ្ចកាមគុណ ដែល​ជា​ការ​ពង្រីក​ភ្នក់​ភ្លើង​ឲ្យ​កាន់​តែ​ធំ ដោយ​គំនិត​បញ្ឆេះ​ច្រើន​ជាង​គំនិត​ពន្លត់។ សកល​លោក​បាន​ក្លាយ​ទៅ​ជា​លោក​ដែល​មាន​កំដៅ​ទាំង​មនុស្ស​ទាំង​សត្វ​ទាំង​សកល​ធាតុ​ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភព​លោក​នាំ​គ្នា​ស្ទាប​អង្អែល​នូវ​បញ្ច​កាម​គុណ នាំ​គ្នា​បំរើ​សេចក្ដី​សប្បាយ​បោក​ប្រាស់ ប្រកប​ដោយ​ចិត្ត​ពោរពេញ​ទៅ​ដោយ​រាគៈ ទោសៈ មោហៈ លើស​ពី​សម័យ​មុន ១ ជា ១០ ដង ឬ១ ជា ២០ ដង ក៏​អាច​ថា​បាន។ សព្វ​ថ្ងៃ​នេះ មនុស្ស​បាន​នាំ​គ្មាពពាក់​ពពូន​ជំពាក់​ជំពិន​លើ​អំពើ​ដុត​កំដៅ​ខ្លួន​ឯង គឺ​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរ​ចត់​ក្នុង​ជីវិត​របស់​ខ្លួន គេ​នាំ​គ្នា​បង្កើត​កិលេស​របស់​ខ្លួន គេ​ប្រាថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់ពិភព​លោក ។ជាង​នេះ​ទៅ​ទៀត គំនិត​របស់​មនុស្ស​ម្នាក់​ៗ តែង​មាន​ការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀត ជា​ទុក្ខ ជា​អនត្តា ថា​ជា​របស់​ទៀត ជា​សុខ ជា​អត្តា។ ប៉ុន្តែ​ការ​ប្រកាន់ និង គំហើយ​របស់​គេ​ទាំង​នោះ​លទ្ធ​ផល​ចុង​ក្រោយ គឺ​សំណើច​លាយ​ទំនួញ សំអប់​លាយ​សំឡាញ់​សម្លូត​លាយ​កំណាច​ជា​ដើម ដែល​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ស្ថិត​ក្រោម​លក្ខណៈ​ដុត​បំផ្លាញ​ខ្លួន​ឯង​ដោយ​វិធី​ផ្សេងៗ​យ៉ាង​មុខ​គួរ​ឲ្យ​សង្វេគ​ខ្លោច​ផ្សា​ដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ ។សូម​មេត្តា​ពិចារណា​នូវ​ពុទ្ធ​ភាសិត​មួយ​កន្លែង​ទៀត​ដូច​ខាង​ក្រោមៈ មិន​មាន​ភ្លើង​អ្វី​(ក្ដៅ)​ស្មើដោយ​រាគៈ មិន​មាន​ចង្រៃ​អ្វី(ឲ្យ​ទោស)​ស្មើ​ដោយ​ទោសៈ មិន​មាន​សំណាញ់​អ្វី(ស្មុគ្រស្មាញ)​ស្មើ​ដោយ​មោហៈ តាមពុទ្ធភាសិត​ខាង​លើ​នេះ ស្ដែង​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់​ថា សូម្បី​តែ​ភ្លើង​ពិតៗ ក៏​មិន​អាច​មាន​កំដៅ​ស្មើ​ដោយ​ភ្លើង​រាគៈ​បាន​ឡឡើយ។ ដូច្នេះ​ នរក​ក្នុង​លោក​នេះ គឺ​ជា​នរក​កាច​សាហាវ​ជាង​នរក​ស្រុក​ខ្មោច ព្រោះ​ភ្លើង​ដ៏​ក្ដៅ​គឺ​រាគៈ ទោសៈ មោហៈ នេះ​វា​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ឬ​បង្កើត​ឲ្យ​មាន​រក​ស្រុក​ខ្មោច។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
images/articles/1476/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៦៦ ដង)
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក <នរក​> ប្រែថា​រណ្ដៅ បាន​ដល់​កាម​គុណ​ទាំង​ឡាយ ​ដែល​មាន​សាមញ្ញជន​ទាំង​ពួងតែង​ឲ្យ​តម្លៃ និង​តែង​តែ​លិទ្ធ​ភ្លក់​មិន​ជិតណាយ ថ្វី​បើ​គេ​ដឹង​ថា ការ​ព្រឹត្តិ​បែប​នេះ លទ្ធផល​គឺ​សំណើច​លាយ​ទឹក​ភ្នែក ស្រលាញ់​លាយ​ស្អប់ យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​ស៊ូទ្រាំ ព្រោះ​គេ​មិន​បាន​ស្គាល់​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រៀប​បី​ដូច​ជា​សត្វ​មមាច​ដែល​សប្បាយ​ភ្លើត​ភ្លើន​
images/articles/1473/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៥៥ ដង)
ផ្លូវ​បុណ្យ​កុសល សគ្គស្ស មគ្គំ អាចិក្ខតិ ប្រាប់​ផ្លូវ​ទៅ​កាន់​ទី​កន្លែង​ដ៏​ល្អ​ក្រៃ​លែង បាន​ដល់​ផ្លូវ​បុណ្យ​កុសល ផ្លូវ​សុចរិត​ប្រព្រឹត្ត​ទៀង​ត្រង់ បុរស​ស្ត្រី​ណា​ដើរ​តាម​ផ្លូវ​នោះ នឹង​បាន​ដល់​ទី​ឋាន​ដ៏​សុខសាន្ត​មាន​ស្ថាន​សួគ៌ ទេវលោក​ជា​ដើម។ បើប្រៀប​ទៅ​ជា​មួយ​នឹង​ស្ថាន​នរក​នោះ ទេវលោក ព្រហ្មលោក ពិត​ជា​សុខសាន្ត ប៉ុន្តែ​នៅ​តែ​ជា​ស្ថាន​មិន​ទៀង​ទាត់​ដដែល​ទេ ក្នុង​ព្រះពុទ្ធសាសនា អាច​ធ្វើ​ឲ្យ​ខ្លួន​យើងបាន​
images/articles/1474/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩៦៥ ដង)
មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស អភវេនស្ស ន នន្ទតិ មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស សេចក្ដីវិនាស ៥ យ៉ាង​ បានដល់ - វិនាស​ញាតិ ១ - វិនាស​ទ្រព្យសម្បត្តិ ១ - វិនាស​សុខភាព​ព្រោះ​មាន​រោគ ១ - វិនាស​សីល ១ - វិនាស​កាយ​យល់​ត្រូវ​ ១។ នាង​បដាចារា មាន​ការ​ជួប​ប្រទះ​នូវ​សេចក្ដី​វិនាស​ញាតិ​យ៉ាង​ខ្លាំង ព្រាត់ចាក​ជន​ជាទី​ស្រឡាញ់ ហើយ​ក៏​មាន​វិបត្តិ​ស្មារតី​រហូត​ដល់​ឆ្កួត
images/articles/1472/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២១៧ ដង)
អស្សុតំ សាវេតិ ឲ្យ​មិត្ត​បាន​ស្ដាប់​នូវ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ ពាក្យ​មាន​ប្រយោជន៍​មាន​ច្រើន​ណាស់ សម្រាប់​ដាស់តឿន​ស្មារតី ជា​របស់​មាន​តម្លៃ​ថ្លៃថ្លា ពាក្យ​សម្ដី​មាន​រស​ជាតិធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្លឺ​ថ្លា​គំនិត មាន​ការ​ចម្រើន​កើត​ប្រយោជន៍ ។ដើម្បី​ឲ្យ​ទឹក​មាត់​ប្រៃ ដោយ​សេចក្ដី​ថា និយាយ​អ្វីៗ​គេ​ស្ដាប់​គេ​តាម អ្នក​ត្រូវ​និយាយ​ហ្មត់ចត់​ប្រព្រឹត្ត​ល្អ​ដោយ​ខ្លួន​ឯង​ផងប្រៀប​ដូច​របស់​ប្រើប្រាស់ បើ​ជា​របស់​ថោក សូម្បី​នៅ​ថ្មី​ក៏​គេ​មិន​ខ្ចី​ប្រើ ប៉ុន្តែ​បើ​ជា​វត្ថុ​មាន​តម្លៃ ទោះ​បី​ចាស់​ទៅ​ក៏​គេ​តាំង​ទុក​នៅជាទី​រលឹក។ សំពត់​សំបក​ឈើ កាល​នៅ​ថ្មី​វា​មាន​សម្ជស្ស​រឹង​គ្រោត​គ្រាត លុះ​ដល់​ចាស់​គេ​ច្បាស់​ជា​ជូត​ជើង ឬ ចោល​ក្នុង​គំនរ​សម្រាម​យ៉ាង​ណា មនុស្ស​ឥត​បាន​ការ ពុត​ត្បុត​លោភលន់ ល្ងង់​ខ្លៅ គេ​ហៅ​ថា មនុស្ស​សំពត់សំបក​ឈើ អ្នក​ណា​ទៅ​សេពគប់​ជា​មួយ រមែង​រង​ទុក្ខ​រហូត​ស្លាប់​ខ្លួន ដូច​សំពត់​សំបក​ឈើ​ដែល​មាន​សម្ជស្សរឹង​គ្រោតគ្រាត ធ្វើ​ឲ្យ​អ្នក​ស្លៀត​លំបាក​ព្រោះ​សម្ជស្ស​នោះ អ៊ីចឹង​ឯង លុះ​ដល់​មនុស្សសំបក​ឈើ​នោះ​ចាស់​ជរា​ទៅ ឬ​ក៏​ស្លាប់​ទៅ នៅ​សល់ កេរ្តិ៍ឈ្មោះ​អសោចិ៍ គេ​លើក​យក​មក​ប្រដៅ​កូន​ចៅ កុំ​ឲ្យ​ប្រព្រឹត្ត​តាម ដូច​សំពត់​ដាច់​ដែល​គេ​ចោល​ក្នុង​គំនរ​សម្រាម​ដូច្នោះ​ឯង ។ សំពត់​កម្ពល​ពណ៌​ក្រហម ធ្វើ​ក្នុង​ដែន​គន្ធារៈ (សម័យ​បុរាណ) សាច់​ល្អិត​ម៉ដ្ឋ​ខៃ សម្ជស្សទន់​ល្មៃ មាន​តម្លៃ​ថ្ងៃ​ណាស់ ព្រោះ​គេ​លំបាក​ធ្វើ បើ​អ្នក​ណា​មាន​សំណាង​បាន​ប្រើ បាន​ស្លៀក​បាន​ដណ្ដប់ ក៏​សុខ​កាយ​សប្បាយ​ចិត្ត យ៉ាង​ណា មនុស្ស​សប្បរុស​ក៏​បី​ដូច​សំពត់​កម្ពល ដែល​មាន​តម្លៃ​ដូច្នោះ​ដែរ អាច​ឲ្យ​អ្នក​មក​សេពគប់ បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខ បាន​ស្ដាប់​ពាក្យពីរោះៗ ពាក្យ​ណា​ធ្លាប់​ស្ដាប់​ហើយ ក៏​កាន់​តែ​បាន​ច្បាស់​ឡើង ភ្លឺ​ស្វាង​រុងរឿង​កាត់​ក្ដី​កង្វល់ ។ សំពត់​កម្ពល​លុះ​ដល់​ពេល​ចាស់​ទៅ ព្រោះតែ​របស់​មាន​តម្លៃ​សរសៃ​ស្វិត គេ​យក​ទៅ​វេច​ខ្ចប់​រតនវត្ថុ​មាន​កែវ​មុណី​ជា​ដើម យ៉ាង​ណា មនុស្ស​បាន​ការ ជា​មនុស្ស​បាន​ផ្ដល់​ប្រគល់​នូវ​ប្រយោជន៍ ឲ្យ​ដល់​អ្នក​ផង​ទាំង​ពួង ជា​មនុស្ស​មាន​ស្នាដៃ មាន​សេចក្ដី​មិន​ប្រមាទ ឆ្លាត​ឈ្លាស​វាង​វៃ ព្យាយាម​តែ​ក្នុង​ការងារ​ប្រពៃ សូម្បី​ស្លាប់​ទៅ ឬ​នៅ​ក្នុងវ័យ​ចាស់ កេរ្តិ៍ឈ្មោះ​ពុំ​សាបសូន្យ កេរ្តិ៍​ឈ្មោះ​និង​ស្នាដៃ​អាច​ខ្ចប់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដូច​សំពត់​មាន​តម្លៃ​ថ្លៃ​ប្រណីត ទោះ​បីចាស់​ពិត​តែ​គេ​ពុំ​ចោល​ឡើយ គេ​ដាក់​ក្នុង​ហិប​អប់​គ្រឿង​ក្រអូប រុំ​ខ្ចប់របស់​មាន​តម្លៃ​ដទៃ​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1469/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១២៩ ដង)
បាបា និវារេតិ ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់ ប្រៀប​ដូច​ជាជួយ​ឃាត់​ផ្លូវ​កុំ​ឲ្យ​ទៅ​តំបន់​ខ្មាំង​សត្រូវ​ ឬ​ទៅ​កាន់​ចំការ​មីន ដូច្នោះ​ដែរ ។បុគ្គល​គប្បី​លះ​បង់​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ ដូច​ជា​ពួក​ឈ្មួញ​ដែល​មាន​ទ្រព្យច្រើន មាន​គ្នា​តិច គេចវាង​យ៉ាង​ឆ្ងាយ​អំពី​ផ្លូវ​ដែលមាន​ចោរ​ប្លន់ ឬ​ក៏​ដូច​ជា​បុគ្គល​ដែល​ស្រលាញ់​ការ​រស់ចៀស​វាង​នូវ​ថ្នាំ​ពិស យ៉ាង​នោះ​ឯង។ បុគ្គល​អ្នក​ចម្រើន​បញ្ញា បាន​ឃើញ​នូវ​ភព​បី ដូច​ជា​ព្រៃ​ដែល​មាន​ចោរ​ប្លន់ ក៏​ប្រញាប់​រូត​រះ​ជំរះ​ផ្លូវ​ទៅ​កាន់​ព្រះនិព្វាន ដែល​ជាផ្លូវ​គេច​ចេញ​អំពី​ភព​បី ។ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង​ ដែល​ជា​អ្នក​ធ្វើ​អាក្រក់ សៅហ្មង​ដោយ​កិលេស មាយាពុតត្បុត​ ក្រេវក្រោធឃោរឃៅ ទើប​ជា​ការ​ប្រសើរ ចំណែក​ការ​ឈ្នះ​លើ​អ្នក​ដទៃ មាន​អ្វី​នឹង​ប្រសើរ​ទៅ​បាន​នុះព្រោះ​ថា កាល​បើ​បុគ្គល​អប់រំ​ខ្លួន​បាន​ល្អ​ហើយ មាន​ប្រក្រតី​សង្រួម​ជាប់​ជានិច្ច ដូច្នេះ សូម្បី​ទេវតា គន្ធព្វ មារ ព្រម​ទាំង​ព្រហ្ម ក៏​មិន​អាច​ធ្វើ​នូវ​ជ័យ​ជំនះ​នៃ​បុគ្គល​នោះ ឲ្យ​ត្រឡប់​ទៅ​ជា​បរាជ័យ​វិញ​បាន​ឡើយ។ អ្នក​ស្រែ​ អាច​ធ្វើ​ប្រឡាយ​ទឹក​បង្ហូរ​ទឹក អំពី​ទី​ទួល​មក​ទី​ទាប​តាម​ការ​ពេញ​ចិត្ត អ្នក​ធ្វើ​ព្រួញ រមែង​ពត់​ព្រួញ​ឲ្យ​ត្រង់ ជាង​ឈើ​ធ្វើ​រទេះ រមែង​ដាប់​ចាំង​អារ​ឈូស​នូវ​ឈើ​នោះៗ ឲ្យ​ត្រង់​ឬ​ឲ្យ​កោងតាម​ដោយ​ទព្វសម្ភារៈ​ដែល​ត្រូវ​ធ្វើ បណ្ឌិត​កាន់​យក​និមិត្ត​ទាំង​អស់​នេះ មក​ជា​អារម្មណ៍​​ក្នុង​ការ​ពិចារណា ក៏​ធ្វើ​ការ​ទូន្មាន​ចិត្ត​ឲ្យ​សម្រេច​បាន ព្រោះ​ថា​ ទឹក​ក្ដី ឈើ​ធ្វើ​ព្រួញ​ក្ដី ឈើ​ធ្វើរទេះ​ក្ដី សុទ្ធ​តែ​មិន​មាន​ចិត្ត ប៉ុន្តែ​គេ​អាច​បង្ហូរ ពត់​ឲ្យ​ត្រង់ និង​ចាំ​ដាប់​នូវ​វត្ថុ​នោះៗ បាន​តាម​ប្រាថ្នា ឯ​ចំណែក​មនុស្ស​មាន​ទាំង​កាយ មាន​ទាំង​ចិត្ត​ដោយ​ពិត ដូច​ម្តេច​មិន​អាច​ធ្វើ​ចិត្ត​របស់​ខ្លួន ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​អំណាច ហើយ​បំពេញ​នូវ​ធម៌ស្ងប់​បាន​នោះ ព្រោះ​ហេតុដូច្នេះ​ទើប​បណ្ឌិត​អាច​ទូន្មាន​ខ្លួន​ឯង​បាន ការ​ទូន្មាន​ខ្លួន​ឯង​បាន​ ទើប​ជា​មនុស្ស​ប្រសើរ គឺ​ប្រសើរ​ក្រៃ​លែង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.05
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿