images/articles/955/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៧៥ ដង)
ថ្ងៃមួយភិក្ខុមាលុក្យបុត្រចេញពីការបដិបត្តិកម្មដ្ឋាន នាវេលាសាយ័ណ្ហសម័យ ។ បន្ទាប់មក លោកបានចូលទៅគាល់ព្រះពុទ្ធជាម្ចាស់ថ្វាយនូវអភិវាទន៍ចំពោះព្រះអង្គ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរមួយទើបក្រាបបង្គំទូលថា " មានបញ្ហាមួយចំនួនដែលព្រះអង្គទ្រង់មិនទាន់បានអធិប្បាយ ទ្រង់បដិសេធហើយនិងទ្រង់លះបង់ហើយ ។ បញ្ហាទាំងនោះគឺ៖
images/articles/956/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៨៦ ដង)
ក្នុងចិត្តរបស់មនុស្សមានការគិតដែលកប់ជ្រៅ (រហូតយើងមិនទាំងដឹងថាវាមានថែមទៀតផង) ២ ប្រការគឺៈ
១. គំនិតដែលត្រូវការការពារខ្លួនឯង
២. គំនិតដែលចង់រក្សាខ្លួនឯង ។
តាមរយៈការគិតចង់ការពារខ្លួនឯងនេះ ទើបមនុស្សបានបង្កើតព្រះឡើងមក ដើម្បីឲ្យខ្លួនបានពឹងពាក់អាស្រ័យនិងជួយការពារខ្លួន ឲ្យរួចចាកផុតពីទុក្ខភ័យ និងដើម្បីភាពរឹងមាំរបស់ខ្លួនផ្ទាល់ ប្រដូចទៅនឹងទារកដែលត្រូវពឹងពាក់អាស្រ័យមាតាបិតារបស់ខ្លួនដូច្នោះដែរ ។
រីឯគំនិតនៅក្នុងប្រការទីពីរដែលគិតចង់រក្សាខ្លួនឯងនោះ មនុស្សបានបង្កើតនូវផ្នត់គំនិតថា មានវិញ្ញាណឬអាត្ម័នដែលមិនចេះស្លាប់ (អមតៈ) មានជីវិតនៅអស់កាលជានិច្ច ដោយអាស្រ័យហេតុមានអវិជ្ជា ភាពទន់ខ្សោយ ការភ័យខ្លាច និងចំណង់នេះឯង ទើបមនុស្សត្រូវការវត្ថុទាំង ២ យ៉ាងនេះ មកជួយលួងលោមចិត្ត និងបានចងចិត្តជាប់ជាមួយវត្ថុទាំង ២នេះ យ៉ាងរឹងមាំរហូតងើបមុខលែងរួច ។
ឱវាទទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ មិនគាំទ្រឲ្យមានអវិជ្ជា ភាពទន់ជ្រាយ ការភ័យខ្លាច និងចំណង់ទាំងនេះឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺមានគោលបំណងដើម្បីដឹកនាំមនុស្ស ឲ្យបានយល់ច្បាស់នូវសេចក្តីពិត ដោយការកម្ចាត់និងបំផ្លាញនូវសភាវៈទាំងនេះ ប្រភេទជីកឫសដកគល់ចោលតែម្តង ។
តាមគោលការណ៍របស់ព្រះពុទ្ធសាសនា គំនិតដែលថាមានព្រះជាម្ចាស់និងមានអត្តានេះ ជាគំនិតដែលខុស (មិច្ឆាទិដ្ឋិ) និងសោះសូន្យទទេឥតប្រយោជន៍ ទោះបីថាផ្នត់គំនិតទាំងនេះ បានវិវឌ្ឍក្លាយមកជាទ្រឹស្តីហើយក្តី តែក៏សុទ្ធតែជាការស្រមើស្រមៃដែលល្អិតសុខុម និងពិបាកក្នុងការកែប្រែ ។
ផ្នត់គំនិតទាំងនេះ បានកប់ជ្រៅទៅក្នុងចិត្តរបស់មនុស្ស ជាអ្វីដែលមនុស្សមានភាពស្និទស្នាលជាមួយ រហូតលែងត្រូវការចង់ដឹង ចង់ឮ និងចង់យល់នូវទ្រឹស្តីទាំងឡាយណា ដែលផ្ទុយទៅនឹងគំនិតទាំងនេះ ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/957/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១០៧ ដង)
តាមគោលការណ៍របស់ព្រះពុទ្ធសាសនា អាហារមាន ៤ ប្រភេទ ក្នុងលក្ខណៈដែលជាមូលហេតុឬជាបច្ច័យ ដែលចាំបាច់សម្រាប់ទ្រទ្រង់ជីវិតនិងការបន្តនូវដំណើរជាប់មិនដាច់ (វិលវល់កើតស្លាប់) ជាពពួកសត្វទាំងឡាយគឺ
១. អាហារគឺវត្ថុទូទៅ (កពលិង្ការោហារ)
២. អាហារគឺការប៉ះទង្គិចគ្នារវាងអាយតនៈខាងក្នុង (រួមទាំងចិត្ត) ជាមួយអាយតនៈខាងក្រៅ (ផស្សាហារ)
images/articles/958/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤២២ ដង)
កូនជាទីស្រឡាញ់
កាលកូនទៅបម្រើការរាជការ ឬទៅធ្វើការស៊ីឈ្នួលគេ គឺកូនធ្វើការអ្វីក៏ដោយ ចូរកូនធ្វើឲ្យពេញដៃពេញជើង ប្រឹងប្រែងឲ្យអស់សមត្ថភាព ឲ្យសមនឹងតម្លៃប្រាក់ខែ ឬតម្លៃឈ្នួល ។ ប្រសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែ ឬតម្លៃឈ្នួលនោះគឺរឹតតែល្អ ។
កុំធ្វើការគ្រាន់តែ ដើម្បីឲ្យបានប្រាក់តែម៉្យាង កុំគិតត្រឹមតែឲ្យការងារហើយស្រេចតែ
images/articles/961/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩៥៨ ដង)
ប្តីប្រពន្ធ ជាបុគ្គលដែលជិតស្និទ្ធនឹងគ្នាជាទីបំផុត ដូចខ្លួនតែមួយអ៊ីចឹង អាចនិយាយបានថា ចិត្តមួយថ្លើមមួយ ឬបេះដូងតែមួយ ។ បើប្តីប្រពន្ធបានគ្នាជាមនុស្សល្អ ក៏ជាមិត្តស្លាប់រស់នឹងគ្នាបាន តែបើប្តី ឬប្រពន្ធជាមនុស្សអាក្រក់វិញនោះ ក៏នឹងក្លាយជាមនុស្សដែលគួរឲ្យខ្លាចក្រៃលែង ព្រោះដេកនៅជាមួយគ្នា ។
images/articles/962/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៧៦១ ដង)
ទុក្ខរបស់សត្វតិរច្ឆាននៅត្រង់ការស្រេកឃ្លាន បើស្វែងរកបានបរិភោគហើយ ក៏ល្មមគ្រប់គ្រាន់ ម៉្យាងទៀត ទុក្ខរបស់សត្វតិរច្ឆានគឺមានភ័យក្នុងជីវិត ដ្បិតខ្លួនត្រូវជាចំណីនៃសត្វដទៃ និងមានភ័យពីធម្មជាតិ ។
មនុស្សយើង មិនមែនមានទុក្ខត្រឹមតែការស្រេកឃ្លាន ព្រោះមិនមានអាហារបរិភោគតែប៉ុណ្ណោះឡើយ ពិតណាស់ការស្រេកឃ្លាន ជាទុក្ខដ៏ក្រៃលែង ប៉ុន្តែកាលបើមានអាហារ
images/articles/963/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,៨៧២ ដង)
កូនជាទីស្រឡាញ់
ពាក្យនិយាយជាការសំខាន់ម៉្យាងរបស់មនុស្សយើង កូនត្រូវប្រយ័ត្ន ២ យ៉ាង៖
១. មុននិយាយ
២. និយាយរួចហើយ
មុននិយាយ កូនត្រូវគិតមុខគិតក្រោយឲ្យបានល្អ និងកាលនិយាយរួចហើយ កូនត្រូវរក្សាពាក្យនិយាយ ។
ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយរបស់យើងណា៎កូន នឹងបង្គាប់ឲ្យយើងត្រូវតែធ្វើតាម ដូចជាទទួលពាក្យអ្វីពីអ្នកដទៃ គឺត្រូវធ្វើឲ្យបានទៅតាមសន្យា
images/articles/968/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៦៣ ដង)
គ្រាមួយព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រថាប់គង់នៅនាព្រៃមួយ ស្ថិតក្នុងនគរកោសម្ពី (បច្ចុប្បន្ននៅជិតស្រុកអាឡាហាក់បាដ Allahabad) ។ ពេលនោះឯង ព្រះអង្គទ្រង់បានចាប់យកនូវស្លឹកឈើមួយចំនួនមកទុកក្នុងព្រះហត្ថ ហើយត្រាស់សួរទៅកាន់ព្រះសាវ័កទាំងឡាយថា " ម្នាលភិក្ខុទាំងឡាយ ! អ្នកទាំងឡាយគិតឃើញយ៉ាងដូចម្តេច រវាងស្លឹកឈើដែលនៅក្នុងដៃរបស់តថាគត ជាមួយនឹងស្លឹកឈើដែលនៅក្នុងព្រៃនេះ ។ តើស្លឹកឈើណា ដែលមានចំនួនច្រើនជាង ? " ។
" បពិត្រព្រះអង្គដ៏ចម្រើន ! ស្លឹកឈើដែលនៅក្នុងព្រះហស្ថរបស់ព្រះអង្គតិចជាងច្រើនណាស់ បើប្រៀបធៀបទៅនឹងស្លឹកឈើដែលមាននៅក្នុងព្រៃនេះ "
" ម្នាលភិក្ខុទាំងឡាយ ! ដូចគ្នានេះដែរ ក្នុងបណ្តាអ្វីដែលតថាគតបានត្រាស់ដឹងហើយនោះ តថាគតបានប្រាប់ដល់អ្នកទាំងឡាយ ត្រឹមបន្តិចបន្តួចប៉ុណ្ណោះ រីឯអ្វីដែលតថាគតមិនបានប្រាប់ដល់អ្នកទាំងឡាយនោះ គឺមានច្រើនលើសលន់ ។ ហើយព្រោះហេតុអ្វីទៅ ទើបតថាគតមិនប្រាប់រឿងទាំងនោះដល់អ្នកទាំងឡាយ ? ព្រោះថារឿងទាំងនោះឯងមិនមានប្រយោជន៍ មិនប្រព្រឹត្តទៅដើម្បីការកម្ចាត់បង់នូវសេចក្តីទុក្ខ ។ នេះឯងហើយគឺហេតុផលដែលថា ហេតុអ្វីទើបតថាគតមិនប្រាប់នូវរឿងទាំងនោះដល់អ្នកទាំងឡាយ "
ជាការគ្មានប្រយោជន៍សោះឡើយ សម្រាប់ពួកយើងទាំងឡាយក្នុងការដែលត្រូវនាំគ្នាមកគិតនូវអ្វី ដែលព្រះពុទ្ធជាម្ចាស់ទ្រង់ជ្រាបហើយតែមិនបានទ្រង់ត្រាស់ប្រាប់ដល់ពួកយើងទាំងឡាយនោះ ។ លំនាំដូចគ្នានេះឯង អ្នកប្រាជ្ញមួយចំនួនធ្លាប់ធ្វើរួចមកហើយ ដោយមិនបានទទួលនូវលទ្ធផលអ្វីទាំងអស់ ។
ព្រះពុទ្ធជាម្ចាស់ទ្រង់មិនចាប់អារម្មណ៍ ក្នុងការវែកញែកបកស្រាយនូវបញ្ហាទស្សនវិជ្ជាដែលមិនចាំបាច់ ដែលសុទ្ធសឹងជារឿងកើតចេញពីការសន្និដ្ឋាន ហើយថែមទាំងបង្កឲ្យកើតបញ្ហានៃការគិតរវើរវាយថែមទៀតផង ។ ព្រះពុទ្ធអង្គទ្រង់ចាត់ទុកថា បញ្ហានៃទស្សនវិជ្ជាទាំងនោះជាព្រៃនៃទិដ្ឋិ ។
ក្នុងខណៈដែលនៅមានមនុស្សជាច្រើន ក៏ដូចជាសាវ័កមួយចំនួនរបស់ព្រះអង្គ មិនយល់ច្បាស់នូវគោលជំហរនេះរបស់ព្រះអង្គឡើយ ព្រោះថាមានឧទាហរណ៍របស់លោកម្នាក់ក្នុងពុទ្ធសាវ័កទាំងឡាយមានឈ្មោះថា មាលុក្យបុត្រ ហើយគឺលោកអង្គនេះឯងដែលបានតាំងនូវសំនួរ១០ខ ទាក់ទងទៅនឹងបញ្ហាទស្សនវិជ្ជាទូលសួរចំពោះព្រះពុទ្ធជាម្ចាស់ឲ្យទ្រង់ឆ្លើយ ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/969/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៤១ ដង)
ម៉ែឪ ជាបុគ្គលដែលមាននូវព្រះគុណយ៉ាងក្រៃលែងលើកូនប្រុសស្រី ។ សូម្បីថាគាត់មិនបានបំពេញតួនាទីរបស់ម៉ែឪ ដោយសព្វគ្រប់យ៉ាងក៏ដោយ ក៏ត្រូវតែកូនជូននូវប្រយោជន៍ផ្សេងៗដល់គាត់ កុំសម្តែងអាការៈស្អប់ខ្ពើម មើលងាយ មើលថោក ឬផ្ចាញ់ផ្ចាលនិយាយបញ្ចើចបញ្ចើគាត់ឲ្យសោះ ត្រូវយកល្អមកឲ្យឈ្នះនូវអ្វី ដែលមិនល្អវិញ នោះគឺតួនាទីខ្លួនជាកូនល្អ ដូចជាៈ
images/articles/970/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៤៣ ដង)
កូនជាខ្សែលោហិត ដែលមិនងាយកាត់ដាច់បានឡើយ បើអ្នកណាបានកូនល្អដែលហៅថា អតិជាតបុត្រ អ្នកនោះគឺជាអ្នកមានបុណ្យខ្ពស់ ត្រូវសប្បាយក្នុងរឿងកូនអស់មួយជាតិ តែបើបានកូនមិនល្អវិញ ក៏គួរយកអស់កម្លាំងកាយចិត្ត សតិបញ្ញាមកដោះស្រាយអប់រំ ទូន្មានប្រៀនប្រដោះ ។
មានម៉ែឪច្រើនណាស់ ដែលមិនពូកែចិញ្ចឹមកូន គឺច្រើនតែបណ្តោយតាមចិត្តកូនទៅក្នុងផ្លូវដែលខុស ដូចកូនខ្ជិលជាដើម មិនដាស់តឿន មិនដាក់ទោស.. ។
ទោះជាយ៉ាងណាក៏ដោយចុះ កូនអាក្រក់ក្នុងលោកបានជាមានទៅហើយ ច្រើនទៀតផង សូម្បីតែមាតាបិតា ជាមនុស្សល្អ មធ្យ័ត ប្រយ័ត្នប្រយែង និងយកចិត្តទុកដាក់អប់រំយ៉ាងពេញទំហឹងក៏ដោយ ។ នេះជាឧបនិស្ស័យអាក្រក់របស់កូន មកជួបនឹងម៉ែឪដែលខ្វះបុណ្យ ឬព្រោះជាប់កម្មពៀរពីជាតិមុនមក ។ ត្រូវដោះស្រាយដោយការយល់អំពីរឿងជីវិត ត្រូវឲ្យមានគុណធម៌ប្រចាំចិត្ត ស្ងប់រម្ងាប់ ត្រជាក់ និងគ្មានបញ្ហា ។
ទាំងអស់គ្នាត្រូវតែចាំថា បើចង់ល្អត្រូវឲ្យលះ បើចង់ឈ្នះត្រូវឲ្យទ្រាំ ជីវិតកើតមកដើម្បីតស៊ូដោះស្រាយបញ្ហា និងជាពិសេសត្រូវឲ្យចេះល្មមនឹងអ្វីដែលមាន កុំចង់បានរបស់ដែលអត់ អស់ចំណង់តណ្ហាឈ្នះទុក្ខទាំងពួង ។
ដកស្រង់ចេញពីសៀវភៅ " បទពិចារណា "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/972/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤៦៦ ដង)
បើក្នុងលោកនេះ គ្រប់គ្នាបានអ្វីៗតាមដែលចង់ តាមដែលសង្ឃឹមនោះ មុខតែមិនមានអ្នកណាក្រឡើយ ហើយក៏មិនមានអ្នកណាខកចិត្តខុសសង្ឃឹមដែរ ព្រោះអ្នកណាៗក៏ចង់មានបាន ចង់សុខ និងចង់សមតាមបំណងដែលសង្ឃឹមទៅគ្រប់យ៉ាង ។
ប៉ុន្តែ ព្រោះអ្វីៗគ្រប់យ៉ាង មិនបានប្រព្រឹត្តទៅយ៉ាងនោះ ទើបបានជាមានមនុស្សក្រ ត្រូវមានទុក្ខ និងត្រូវខកចិត្ត ។
images/articles/975/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨០៤ ដង)
បានឮមកយ៉ាងនេះថា ក្នុងសម័យពុទ្ឋកាលមានព្រះរាជាមួយព្រះអង្គព្រះនាម រាជកុមារ ទ្រង់បានសាងប្រាសាទមួយយ៉ាងស្អាត ទ្រង់មានព្រះតម្រិះថា យើងនិងធ្វើបុណ្យឆ្លងប្រាសាទ ទើបត្រាស់អោយនិមន្តព្រះសាស្តា ទ្រង់ធ្វើការប្រស់ព្រំក្នុងប្រាសាទដោយគ្រឿងក្រអូបទាំងឡាយ ដែលផ្សំដោយវត្ថុ៤យ៉ាង។ ទ្រង់បានក្រាលផ្ទាំងសំពត់តាំងអំពីធរណីដំបូងមក។
images/articles/976/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៦៣ ដង)
អំពីការងារសេពគប់មិត្ត មិនសេពគប់នឹងបាបមិត្ត បើសេពគប់ ត្រូវសេពជាមួយបណ្ឌិត ប៉ុន្តែសូមប្រយ័ត្នកុំឲ្យបាបមិត្តក្លាយជាសត្រូវ បើនៅតែមានសូមចៀសឲ្យឆ្ងាយ បើចៀសមិនផុតត្រូវមានស្មារតីគ្រប់ពេល ។ ត្រូវរៀនឲ្យស្គាល់មនុស្សដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ការងារនេះសំខាន់ណាស់ កុំប្រហែសឲ្យសោះ មនុស្សដូចម្តេចទើបជាមិត្តពិតប្រាកដ ព្រោះមនុស្សខ្លះជាមិត្តក្នុងរោងស្រាខ្លះទាល់តែមានការពឹងពាក់ទើបមករាក់ទាក់ហៅយើងថាមិត្តៗ មនុស្សខ្លះយើងហៅថាសម្លាញ់ចំពោះមុខ ប៉ុន្តែក្រោយខ្នងចងអាឃាតព្យាបាទ ច្រណែន ចង់ឲ្យយើងវិនាសទ្រព្យ គាប់ចិត្តនិងយើងធ្លាក់បុណ្យស័ក្តិ ។
បុគ្គលដែលជាមិត្តគិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្តល្អតែសម្តី១ បុគ្គលដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត១ បុគ្គលដែលជាសម្លាញ់ក្នុងផ្លូវវិនាស១ បុគ្គលទាំង៤ ពួកនេះ យើងត្រូវដឹងថា មិនមែនជាមិត្តពិតប្រាកដទេ គ្រាន់តែជាមិត្តប្លម ហើយគប្បីចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរចៀសវាងផ្លូវដែលប្រកបដោយភ័យដូច្នោះ ។
ដកស្រង់ចេញពីសៀវភៅ "មនុស្សនិងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/983/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៩១ ដង)
កាលគ្រាព្រះសម្មាសម្ពុទ្ឋ ទ្រង់គង់នៅក្នុងវត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ក្នុងក្រុងសាវត្ថី ទ្រង់សម្តែងពីទង្វើរបស់ នាងបុរាណទុតិយិកា (ភរិយាមុន) ដល់ភិក្ខុមួយអង្គដែលលះបង់កាលប្រព្រិត្តធម៏ ទើបទ្រង់លើកជាតកមកតំណាលដូចតទៅ៖
កាលកន្លងទៅ នៅក្នុងដែនដីមគធៈមានប្រើសព្រៃជ្រៅមួយចេញមកពីរកស៊ីនៅតាមព្រៃជ្រៅ ក្នុងពេលនោះបានប្រទះឃើញប្រើសញីមួយអាស្រ័យនៅទីនោះ ក៏កើតមានចិត្តប្រតិពទ្ឋ័ចំពោះនាងប្រើសនោះជាខ្លាំងទើបសម្រេចចិត្តបែកចេញពីហ្វូងរបស់ខ្លួនដើម្បីដើរតាមហ្វូងរបស់ប្រើសញីនោះវិញ។
ប្រើសញីដឹងថាប្រើសព្រៃឈ្មោលនេះមិនសូវស្គាល់តំបន់ជាយព្រៃនេះទេ ទើបនាងជាប្រើសញីនោះបានដាស់តឿនអោយគេវិលត្រឡប់ទៅព្រៃជ្រៅរបស់ខ្លួនវិញ តែប្រើសឈ្មោលនោះនៅតែចចេសមិនព្រមស្តាប់ហើយក៏ចេះតែដើរតាមនាងជាប្រើសញីរហូតដល់ជើងភ្នំមួយ។
រំពេចនោះប្រើសញីបានធំក្លិនចម្លែកដូចជាមានព្រានព្រៃនៅក្បែនោះ ទើបនាងថយមកនៅពីក្រោយប្រើសឈ្មោលព្រៃនោះវិញ ដើម្បីសម្លឹងមើលនាយមើលអាយដែលនៅជុំវិញខ្លួន ។ ព្រានដែលកំពុងតែលាក់ខ្លួន នៅពេលឃើញប្រើសទាំងពីរនោះដើរចូលមកជិតដល់ហើយ គេក៏ងើបចេញពីកន្លែងពួន រួចទាញធ្នូបាញ់តម្រង់ទៅរកប្រើសព្រៃឈ្មោលនោះយ៉ាងលឿន។ ពេលនោះ ប្រើសព្រៃឈ្មោលនោះមិនបានដឹងខ្លូនជាមុន ក៏ត្រូវព្រួញចាក់ទម្លុះដងខ្លួន ដេកដូលដោយក្តីឈឺផ្សាជាខ្លាំង។
ចំណែកឯប្រើសញីនោះវិញ កាលបើឃើញប្រើសព្រៃឈ្មោលនោះត្រូវព្រួញដូច្នោះ នាងប្រើសញីនោះគិតតែពីបោលរត់គេចយករួចតែខ្លួន ដោយមិនបានខ្វល់ពីប្រើសឈ្មោលនោះឡើយ។ កាលគ្រានោះ ព្រះតថាគតបានកើតជាទេវតា ដែលអាស្រ័យនៅតាមជើងភ្នំនោះ ដោយបានឃើញហេតុកាណ៏នោះទាំងអស់ ទើបព្រះអង្គតិះទៀនដល់ប្រើសព្រៃឈ្មោលនោះថា ៖
« អ្នកគួរណាតែ មានជីវិតរស់នៅដើម្បីតបស្នងគុណមាតាបិតា បែរជាមកត្រូវបាត់បង់ជិវិត ព្រោះតែកាមគុណ និងក្លាយមកជាអាហាររបស់ព្រានព្រៃទៅវិញ »
ក្នុងកាលក្រោយមក ប្រើសព្រៃឈ្មោល និង ប្រើសញីនោះបានមកកើតជាប្តីប្រពន្ធនឹងគ្នា រីឯ ទេវតាអង្គនោះ បានមកជាតថាគត។
វាយអត្ថបទ ដោយឧបាសក ទី វ៉េងណៃ ។
ដោយ៥០០០ឆ្នាំ
images/articles/985/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៦៧៩ ដង)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង មានទេវតា ១អង្គ កាលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ល្អ បានញ៉ាំងវត្តជេតពនទាំងមួកអោយភ្លឺស្វាង ហើយចូលគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ
images/articles/987/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣០១ ដង)
បុគ្គលដែលជាមិត្តល្អតែសម្តី មានលក្ខណៈ ៤ យ៉ាងគឺ៖
១. អតីតេន បដិសន្ថរតិ មិត្តទទួលរាក់ទាក់ដោយរបស់ដែលអស់ទៅហើយ មនុស្សប្រភេទល្អតែមាត់ តែចិត្តមិនប្រាកដ ឃ្លេងឃ្លោងពុតត្បុត និយាយបោកបញ្ឆោត មនុស្សពួកនេះចេះសង្រ្គោះយើងចំពោះតែរបស់ដែលអស់ទៅហើយតែប៉ុណ្ណោះយ៉ាងនេះថា "
images/articles/989/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៥៧ ដង)
បុគ្គលដែលមានមិត្ត និយាយចាក់បណ្តោយឲ្យតែគាប់ចិត្ត មានលក្ខណៈ ៤ យ៉ាងដូចនេះគឺ៖
១. បាបកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើបាប មនុស្សណាដែលអនុញ្ញាតឲ្យយើងធ្វើនូវបាបកម្ម មានការសម្លាប់សត្វជាដើម ដើម្បីផ្កាប់ចិត្តយើង ក៏ដូចជាអនុញ្ញាតឲ្យយើងទៅកើតក្នុងឋាននរក ប្រេត អ៊ីចឹងដែរ ។
ពាក្យសរសើរនៅក្នុងលោកមានច្រើនណាស់ ហើយវាជាគ្រឿងនាំឲ្យស្រវឹង នាំឲ្យវង្វេងដ៏ក្រៃលែងទៀតផង មានមនុស្សច្រើនណាស់ដែលស៊ីជេរ ទីបំផុតត្រូវបរាជ័យក្នុងការងាររបស់ខ្លួន ព្រោះខ្លួនឯងមានចំណុចខ្សោយ ។
តាមពិតមនុស្សយើងមិនមែនល្អបរិសុទ្ធដោយសារពាក្យសម្តីសរសើរ ឬពាក្យបញ្ជោរទេ ពិតមែនតែមានពេលខ្លះ បានធ្វើឲ្យយើងមានកម្លាំងចិត្តខ្លាំងក្លាក្នុងការងារដោយសារពាក្យសរសើរក៏ដោយ ប៉ុន្តែដែលយើងជាមនុស្សល្អបរិសុទ្ធពិតនោះ គឺព្រោះយើងមានការងារប្រាសចាកទោសឯណោះទេតើ មិនមែនដោយសារគេថាយើងល្អ យើងក៏ល្អតាមគេថានោះទេ បើមនុស្សអាក្រក់ឬល្អតាមតែពាក្យរបស់អ្នកដទៃ សូម្បីព្រះសម្មាសម្ពុទ្ធក៏មិនផុតពីការសៅហ្មងដែរ តែនេះពុំមែនដូច្នោះឡើយ មានតែការងារប៉ុណ្ណោះដែលរៀបចំមនុស្សឲ្យជាបុគ្គលសៅហ្មង ឬជាបុគ្គលបរិសុទ្ធ ។
២. កល្យាណកម្មំបិស្ស អនុជានាតិ យល់ព្រមឲ្យមិត្តធ្វើនូវអំពើល្អ ការយល់ព្រមនេះមិនមែនដោយចិត្តសប្បុរស ក្នុងនាមជាមិត្តល្អនោះទេ បើជាមិត្តពិតជាអនុគ្រោះយើងមែនមិនមែនពេលខ្លះព្រមឲ្យយើងធ្វើបាប ដោយមិនបានហាមឃាត់នោះឡើយ ។
យើងត្រូវតែប្រយ័ត្នឲ្យណាស់ ចំពោះមនុស្សខ្លះដែលនិយាយចាក់បណ្តោយ គេមិនមានគំនិតចង់ឲ្យយើងចម្រើននោះទេ គេមានតែត្រេកអរនៅពេលណាដែលយើងធ្លាក់ដុនដា ចំពោះមិត្តប្លមគេមានចិត្តប្រឡងប្រណាំងជាមួយយើងជានិច្ច នៅពេលដែលយើងមានលំនឹង ឬកំពុងចម្រើនគេមិនចោលយើងទេ គេពឹងយើងលិទ្ធដៃលិទ្ធជើង នៅពេលណាដែលយើងចុះខ្សោយ ឬមានសេចក្តីប្រមាទភ្លាំងភ្លាត់បន្តិចបន្តួចនៅក្នុងការងារ គេជួយច្រានយើងដោយពាក្យសរសើរ ក្នុងគោលបំណងកុំឲ្យយើងមើលឃើញនូវការប្រហែសធ្វែសរបស់យើង លុះដល់កំហុសយើងកាន់តែច្រើន ដើម្បីជ័យជម្នះរបស់គេមកលើយើង គឺគេដើរខ្សឹបប្រាប់អ្នកដទៃ នូវអ្វីៗដែលជាសេចក្តីប្រមាទធ្វេសប្រហែសរបស់យើង ថែមទាំងប្រឌិតរឿងអាស្រូវមិនពិតផ្សំបញ្ចូលទៀតផង គឺដល់ពេលដែលធាក់យើងឲ្យខ្ទាត់ ដើម្បីគេបានកន្លែងនោះ ព្រោះគេឃ្លានយូរហើយ ។
មានបុគ្គលខ្លះមិនហ៊ានហាមឃាត់យើងដែលធ្វើនូវអំពើឆ្គាំឆ្គង ប៉ុន្តែមិនប្រាកដជាយល់ព្រមឲ្យយើងប្រព្រឹត្តនោះឡើយ មកអំពីគេខ្លាចយើងខឹង ខ្លាចយើងស្អប់គេ បានជាគេមិនហ៊ានឃាត់គេអាចធ្វើជាមិត្តល្អបាន បើគេព្យាយាមដឹកនាំឲ្យយើងស្តាប់ធម៌ រៀនធម៌ គេសរសើរយើងក្នុងផ្លូវល្អ ក្នុងគោលបំណងឲ្យយើងមាននូវស្មារតីវៀរចាកអំពើសៅហ្មងដោយខ្លួនឯង ។
មនុស្សមានច្រើនប្រភេទណាស់ ប៉ុន្តែការជ្រើសរើសមិត្តមិនមែនជាការផ្សងព្រេងដូចចាក់ឆ្នោតទេ គឺត្រូវតែសិក្សាអំពីលក្ខណៈមនុស្សឲ្យបានច្បាស់ តាមដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង តាមពិតព្រះសម្មាសម្ពុទ្ធជាកល្យាណមិត្តមួយព្រះអង្គដ៏កំពូលក្រៃលែង ជាមួយនឹងពុទ្ធបរិស័ទយើង ការប្រព្រឹត្តព្រហ្មចរិយធម៌បានសម្រេចទាំងមូល ដោយអាស្រ័យព្រះអង្គជាកល្យាណមិត្ត ប៉ុន្តែសេចក្តីនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងឲ្យយើងមាននូវកល្យាណមិត្ត តាមដានពិនិត្យការប្រព្រឹត្តរបស់យើងរាល់ថ្ងៃ ខុសឬត្រូវយ៉ាងណាៗ ឲ្យហ៊ានជួយថាជួយប្រាប់ ព្រមទាំងនៅរួមសុខរួមទុក្ខទៀតផង ។
មនុស្សល្អកម្ររកបានណាស់ មនុស្សល្អធ្វើអាក្រក់បានដោយលំបាកក៏ពិតមែន ប៉ុន្តែមនុស្សអាក្រក់ធ្វើអាក្រក់បានដោយងាយ ថែមទាំងមិនចេះឆ្អែតក្នុងការធ្វើនូវអំពើអាក្រក់នោះទៀតផង ដូចជាមិត្តប្លមផ្នែកខាងនិយាយចាក់បណ្តោយក្នុងលក្ខណៈប្រការទី ៣ បានដល់ៈ
៣. សម្មុខស្ស វណ្ណំ ភាសតិ និយាយសរសើរមិត្តតែក្នុងទីចំពោះមុខ មនុស្សយើងបានដឹងអំពីចំណុចទន់ខ្សោយរបស់មនុស្សផងគ្នា ទើបនិយមយកពាក្យសរសើរមកធ្វើជាឧបករណ៍ប្រើប្រាស់ សម្រាប់ទាក់យកផលកម្រៃ ឬសម្រាប់ផ្តួលរំលំគ្នាទៀតផង ដូចជាពាក្យសរសើរនៃមនុស្សដែលជាមិត្តប្លម ពាក្យសរសើរ នោះវាជាគ្រឿងស្រវឹង ឬវាជាគ្រឿងបំពុលរបស់គេ មនុស្សយើងដែលមិនបានយកចិត្តទុកដាក់ពិចារណាឲ្យបានដិតដល់ ក៏រមែងបរិភោគនូវគ្រឿងស្រវឹង ឬគ្រឿងបំពុលនោះ ដោយពុំដឹងខ្លួន ពោលគឺវង្វេងភ្លេចសតិ ។
មនុស្សយើងខំប្រឹងធ្វើល្អ ដោយការចំណាយធនធានឲ្យទៅជាទាន ឬក៏ការខ្នះខ្នែងផ្សេងៗជាដើម លុះដល់មានអ្នកដទៃរំលឹកឈ្មោះសរសើរ ក៏ភ្លេចនឹកជ្រះថ្លាចំពោះកុសលធម៌ ដែលជាកល្យាណមិត្ត ជាគុណដ៏ប្រសើរពិតៗ ដោយមកអំពីរវល់តែត្រេកអរពេញចិត្តនឹងខ្លួនឯងដែលគេសរសើរ ចំពោះមុខមហាជន មានពេលខ្លះទៀត គេសរសើរប៉ុណ្ណឹងមិនគ្រប់ល្មមទេ ចង់ឲ្យគេនឹកសរសើរបន្ថែមទៀត ក៏បានពោលថា " កុំចាំបាច់សរសើរខ្ញុំអី " គឺចង់ឲ្យគេស្ងើចថា ខ្លួនឯងមិនចេះស៊ីជោរឡើយ ។
ការលិចលង់ផុងខ្លួនក្នុងពាក្យសរសើរ ត្រូវបានបាត់បង់នូវគំនរបុណ្យកុសលអស់ច្រើនណាស់ គឺកុសលគ្រប់កាលទាំងបី (មុនធ្វើ កំពុងធ្វើ ធ្វើរួចហើយ) ទាំងការតាំងចិត្តក៏មិនបានស្លុះចុះស៊ប់ឲ្យណែន នៅក្នុងបុណ្យកុសលពិតប្រាកដទៀតផង វាមិនត្រឹមតែជាមេរោគបំផ្លាញសុខភាពផ្លូវចិត្ត បញ្ចុះកម្លាំងរបស់បុណ្យកុសលប៉ុណ្ណឹងទេ ការវង្វេងនឹងពាក្យសរសើរ នាំឲ្យមនុស្សលោកជួយខ្លួនឯងមិនរួចចាកអំពីរណ្តៅលាមកគឺអំពើទុច្ចរិតទៀតផង ។ ភិក្ខុត្រូវទោសបារាជិកហើយ នៅហ៊ានបន្លំខ្លួនធ្វើជាសង្ឃ ព្រោះខ្លាចបាត់បង់នូវពាក្យសរសើរ និងកិត្តយសជាដើម មិត្តក្បត់មិត្ត សិស្សក្បត់គ្រូ ប្តីប្រពន្ធក្បត់គ្នា ។ល។ ព្រមដោយបាបកម្មផ្សេងៗទៀតមានបាណាតិបាត (ការសម្លាប់សត្វមានជីវិត) ជាដើម គឺមួយចំណែកធំព្រោះចង់បានមុខមាត់ កិត្តយស កេរ្តិ៍ឈ្មោះ និងពាក្យសរសើរ មានខ្លះរហូតដល់ទៅបោកប្រាស់ប្រាក់គេ ដើម្បីយកមកកសាងវត្តនៅស្រុករបស់ខ្លួនឯងក៏មានដែរ ។
ពាក្យសរសើរ គឺជាមាត់ជ្រោះដ៏រអិលមួយកន្លែង វាងាយនាំឲ្យធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលដែលគ្រាន់តែប្រយ័ត្នល្មមៗនោះ ព្រោះហេតុនោះ ទើបយើងត្រូវប្រយ័ត្នឲ្យមែនទែន ចំពោះមនុស្សដែលជាមិត្តប្លម គេសរសើរយើងរឿយៗនៅចំពោះមុខតែប៉ុណ្ណោះ ។
៤. បរម្មុខស្ស អវណ្ណំ ភាសតិ ពោលទោសមិត្តក្នុងទីកំបាំងមុខ គេមិនមានចិត្តអាណិតមេត្តាយើងឡើយ គេបានផ្សែផ្សំរឿងនេះបន្តិចរឿងនោះបន្តិច ស្មានខ្លះប្រហែលខ្លះ ពិតខ្លះ មិនពិតខ្លះ ក្នុងការនិយាយអំពីយើងជាមួយនឹងអ្នកដទៃ ។
គួរនឹករឭកដល់ទឹកចិត្តឪពុកម្តាយ គាត់ពោលស្តីថាឲ្យកូនចៅ ទូន្មានប្រៀនប្រដៅរឿយៗ ជានិច្ច ប៉ុន្តែទោះគាត់ដឹងនូវកំហុសខុសឆ្គាំឆ្គងរបស់យើងជាកូនយ៉ាងណាៗ ការនេះ គាត់មិនដើរនិយាយប្រាប់គេប្រាប់ឯង អំពីអ្វីដែលជារឿងមិនល្អ របស់កូនគាត់ទេ គាត់ពិតជាបិទបាំងណាស់ ប្រសិនបើជារឿងហ្នឹងវាធ្ងន់ធ្ងរពេក អ្នកដទៃក៏បានដឹងខ្លះដែរនោះ គាត់ក៏និយាយដែរ ប៉ុន្តែបន្តិចបន្តួចប៉ុណ្ណោះ នៅពេលដែលមានគេសាកសួរបញ្ជាក់រឿងនោះៗថែមទាំងសម្តែងទឹកចិត្តកង្វល់ ភ័យព្រួយចំពោះកូនរបស់គាត់ទៀតផង មិនមែននិយាយដោយសប្បាយរីករាយ នូវទោសកំហុសរបស់យើងដែលជាកូនរបៀបដូចមិត្តប្លមនោះទេ ដូច្នេះមាតាបិតាគឺជាមិត្តជិតដិត ស្និទ្ធស្នាល ប្រកបដោយការតស៊ូ និងការលះបង់ដ៏ធំធេង ចំពោះបុត្តធីតា ។
ការនិយាយអំពីទោសកំហុសរបស់អ្នកដទៃ មិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ បើយើងនិយាយដោយស្មារតី មិនបៀតបៀនអ្នកដទៃ មិនដើម្បីលើកតម្កើងខ្លួនឯង គឺនិយាយដោយកុសលចិត្តពិតៗ ក្នុងន័យដើម្បីឲ្យអ្នកស្គាល់កុំធ្វើតម្រាប់តាម ការនិយាយដោយចិត្តគំនិតបែបនេះជាការប្រពៃ សេចក្តីនេះ សូម្បីយើងនិយាយអំពីគុណអ្នកដទៃពិតៗ ក៏មិនប្រាកដថាសុទ្ធតែល្អនោះទេ ព្រោះវាអាចជាពិសពុល ដោយអំណាចចិត្តអកុសលនាំឲ្យនិយាយ ដូច្នេះរឿងនេះយើងគ្រាន់តែចាំទុកថា " បុគ្គលពាលមានការសម្លឹងទោសអ្នកដទៃជាកម្លាំង បណ្ឌិតមានការមិនសម្លឹងទោសអ្នកដទៃជាកម្លាំង អ្នករៀនច្រើនមានការពិចារណាជាកម្លាំង អ្នកស្ងប់រម្ងាប់មានសេចក្តីអត់ធន់ជាកម្លាំង "
ដកស្រង់ចេញពីសៀវភៅ "មនុស្សនិងការងារ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/998/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៩៦ ដង)
ខ្ញុំបានស្តាប់យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង មានទេវតា ១អង្គ កាលដែលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង បានញ៉ាំងវត្តជេតពនជុំវិញទាំងអស់អោយភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។
លុះទេវតានោះ ឋិតនៅក្នុងទៅសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នោះថា ៖បរាភវន្តំ បុរិសំ មយំ បុឆ្ឆាម គោតមំ ភវន្តំ បុជ្ឋុមាកម្ម កឹ បរាភវតោ មុខំ ។ យើងទាំងឡាយមកដើម្បីសូមទូលសួរព្រះគោតមដ៏ចំរើន (ដោយគិតថា) យើងទាំងឡាយសូមសួរ អំពីបុរសបុគ្គល ដែលមានសេចក្តីវិនាស ចុះអ្វីជាប្រធាននៃសេចក្តីវិនាស។ ព្រះមានព្រះភាគត្រាស់ថា ៖
១-បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត ដឹងបានដោយងាយ បុរសដែលវិនាស ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលប្រាថ្នាធម៏ រមែងចំរើន អ្នកស្អប់ធម៏រមែងវិនាស ។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស។
២-បុគ្គលមានពួកអសប្បុរសជាទីស្រលាញ់ មិនធ្វើសេចក្តីស្រលាញ់ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៏របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី២ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស
៣- ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខ្ជិលច្រអូសក្តី ប្រាកដតែខាងក្រោតក្តី នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៣ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស។
៤- បុគ្គលជានអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់មានវ័យកន្លងហើយ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៤ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស។
៥- បុគ្គលបញ្ជោតព្រាហ្មក្តី សមណៈក្តី ឬអ្នកសូមដ៏ទៃក្តី ដោយពាក្យកុហក នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៥ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស។
៦- បុគ្គលមានទ្រព្យ ជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូរភោជន បរិភោគនូវភោជនមានរស់ឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៦ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស។
៧- ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យក្តី រឹងត្អឹងដោយគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៧ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស។
៨- ជនអ្នកលេងស្រីក្តី សុរាក្តី លេងល្បែងភ្នាល់ក្តី រមែងញ៉ាំងទ្រព្យ ដែលខ្លួនបានហើយអោយវិនាសទៅ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៨ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស។
៩- ជនមិនត្រេកអរនិងប្រពន្ឋរបស់ខ្លួន ហើយបែរទៅខូចចំពោះពួកស្រីពេស្យា ឬ ខូចចំពោះប្រពន្ឋបុគ្គលដ៏ទៃ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៩ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស។
១០- បុរសដែលមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំដូចជាផ្លែទន្លាប់ រមែងដេកមិនលក់ ព្រោះសេចក្តីប្រចណ្ឌ័ចំពោះស្រ្តីនោះ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១០ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស។
១១- បុរសបគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬ បុរសបែបនោះដែរក្នុងឋានៈជាជំ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១១ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស។
១២- បុគ្គលដែលកើតក្នុងខត្តិយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារាជសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាស។
បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនោះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូលលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត។
(ដកស្រងចេញពី សុត្តនិបាត ឆដ្ឋំ បរាភវសុត្តំ បិដកលេខ ៥៤ ទំពរ័ ៣៦-៤១)
វាយអត្ថបទដោយ ឧបាសក ទី វ៉េងណៃ
ដោយ៥០០០ឆ្នាំ