images/articles/425/2020-07-22_09_16_38-buddhist_converstion_-_Google_Search.jpg
ធម៌ ១០យ៉ាង ជាទីប្រាថ្នា កម្របានក្នុងលោក
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
ធម៌ ១០ ជាអាហារនៃធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក ។ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលបានដោយកម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖
១. អនាលស្យំ ឧដ្ឋានំ ភោគានំ អាហារោ សេចក្តីមិនខ្ជិល សេចក្តីព្យាយាម ជាអាហាររបស់ភោគៈ
២. មណ្ឌនា វិភូសនា វណ្ណស្ស អាហារោ ការប្រដាប់ ការតាក់តែង ជាអាហាររបស់ពណ៌សម្បុរ
៣. សប្បាយកិរិយា អារោគ្យស្ស អាហារោ ការធ្វើនូវសេចក្តីសប្បាយ ជាអាហាររបស់ភាពមិនមានរោគ
៤. កល្យាណមិត្តតា សីលានំ អាហារោ សភាពមិត្តល្អ ជាអាហាររបស់សីល
៥. ឥន្ទ្រិយសំវរោ ព្រហ្មចរិយស្ស អាហារោ ការសង្រួមឥន្ទ្រិយ ជាអាហាររបស់ព្រហ្មចរិយៈ
៦. អវិសំវាទនា មិត្តានំ អាហារោ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ
៧. សជ្ឈាយកិរិយា ពាហុសច្ចស្ស អាហារោ ការធ្វើនូវកិរិយាស្វាធ្យាយ ជាអាហារ របស់ភាពជាអ្នកចេះដឹងច្រើន
៨. សុស្សូសា បរិបុច្ឆា បញ្ញាយ អាហារោ ការស្តាប់ ការសាកសួរ ជាអាហាររបស់បញ្ញា
៩. អនុយោគោ បច្ចវេក្ខណា ធម្មានំ អាហារោ ការប្រកបរឿយៗ ការពិចារណា ជាអាហាររបស់ធម៌ទាំងឡាយ
១០. សម្មាបដិបត្តិ សគ្គានំ អាហារោ សេចក្តីប្រតិបត្តិល្អ ជាអាហាររបស់ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ )
ធម៌ ១០ នាំឲ្យអន្តរាយដល់ធម៌ ១០ ដែលជាទីប្រាថ្នា កម្របានក្នុងលោក ។ ធម៌ ១០ យ៉ាង នាំឲ្យអន្តរាយដល់ធម៌ ១០ យ៉ាងនេះ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត បុគ្គលកម្របានក្នុងលោក, ធម៌ ១០ យ៉ាងនោះ គឺ ៖
១. អាលស្យំ អនុដ្ឋានំ ភោគានំ បរិបន្ថោ ការខ្ជិល និងការមិនប្រឹងប្រែង នាំឲ្យអន្តរាយដល់ភោគៈ
២. អមណ្ឌនា អវិភូសនា វណ្ណស្ស បរិបន្ថោ ការមិនប្រដាប់ មិនតាក់តែង នាំឲ្យអន្តរាយដល់ពណ៌សម្បុរ
៣. អសប្បាយកិរិយា អារោគ្យស្ស បរិបន្ថោ ការធ្វើនូវសេចក្តីមិនសប្បាយ នាំឲ្យអន្តរាយដល់ភាពមិនមានរោគ
៤. បាបមិត្តតា សីលានំ បរិបន្ថោ មិត្តលាមក នាំឲ្យអន្តរាយដល់សីល
៥. ឥន្ទ្រិយាសំវរោ ព្រហ្មចរិយស្ស បរិបន្ថោ ការមិនសង្រួមនូវឥន្ទ្រិយ នាំឲ្យអន្តរាយដល់ព្រហ្មចរិយៈ
៦. វិសំវាទនា មិត្តានំ បរិបន្ថោ ការពោលពាក្យខុស នាំឲ្យអន្តរាយដល់ពួកមិត្ត
៧. អសជ្ឈាយកិរិយា ពាហុសច្ចស្ស បរិបន្ថោ ការធ្វើនូវសេចក្តីមិនស្វាធ្យាយ នាំឲ្យអន្តរាយ ដល់ភាពចេះដឹងច្រើន
៨. អស្សុស្សុសា អបរិបុច្ឆា បញ្ញាយ បរិបន្ថោ ការមិនប្រុងស្តាប់ មិនសាកសួរ នាំឲ្យអន្តរាយដល់បញ្ញា
៩. អននុយោគោ អប្បច្ចវេក្ខណា ធម្មានំ បរិបន្ថោ ការមិនប្រកបរឿយៗ ការមិនពិចារណា នាំឲ្យអន្តរាយដល់ធម៌ទាំងឡាយ
១០. មិច្ឆាបដិបត្តិ សគ្គានំ បរិបន្ថោ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ )
ធម៌ ១០ ជាទីប្រាថ្នា កម្របានក្នុងលោក ។ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលបានដោយកម្រ ក្នុងលោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖
១. ភោគា ភោគៈ
២. វណ្ណោ ពណ៌សម្បុរ
៣. អារោគ្យំ ការមិនមានរោគ
៤. សីលានិ សីល
៥. ព្រហ្មចរិយំ ព្រហ្មចរិយៈ
៦. មិត្តា មិត្ត
៧. ពាហុសច្ចំ សភាពជាអ្នកចេះដឹងច្រើន
៨. បញ្ញា បញ្ញា
៩. ធម្មោ ធម៌ [ លោកុត្តរធម៌ ៩ ]
១០. សគ្គា ឋានសួគ៌
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ )
អរិយសាវ័ក ចម្រើនដោយធម៌ ១០
ធនេន ធញ្ញេន ច យោធ វឌ្ឍតិ
បុត្តេហិ ទារេហិ ចតុប្បាទេហិ ច
ស ភោគវា ហោតិ យសស្សី បូជិតោ
ញាតីហិ មិត្តេហិ អថោបិ រាជុភិ ។
បុគ្គលណាក្នុងលោកនេះ ចម្រើនដោយទ្រព្យផង ដោយស្រូវផង ដោយកូនផង ដោយប្រពន្ធផង ដោយសត្វជើង ៤ ផង បុគ្គលនោះឈ្មោះថា មានភោគៈ មានយសដែលពួកញាតិ និងមិត្ត ព្រមទាំងស្តេចបូជាហើយ ។
សទ្ធាយ សីលេន ច យោធ វឌ្ឍតិ
បញ្ញាយ ចាគេន សុតេន ចូភយំ
សោ តាទិសោ សប្បុរិសោ វិចក្ខណោ
ទិដ្ឋេវ ធម្មេ ឧភយេន វឌ្ឍតិ ។
បុគ្គលណា ក្នុងលោកនេះ ចម្រើនដោយសទ្ធាផង ដោយសីលផង ដោយបញ្ញាផង ដោយចាគៈផង ដោយសុតៈទាំងពីរផង បុគ្គលបែបនោះ ហៅថា សប្បុរស ជាអ្នកពិចារណាឃើញច្បាស់ រមែងចម្រើនដោយហេតុទាំងពីរ ក្នុងបច្ចុប្បន្ននេះឯង ។
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ )
កថាវត្ថុ ១០ ឋានៈដែលគួរសរសើរ ១០
ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ
១. អប្បិច្ឆកថា និយាយអំពីសេចក្តីប្រាថ្នាតិច
២. សន្តុដ្ឋិកថា និយាយអំពីសេចក្តីសន្តោស
៣. បវិវេកកថា និយាយអំពីសេចក្តីស្ងប់ស្ងាត់
៤. អសំសគ្គកថា និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ
៥. វីរិយារម្ភកថា និយាយអំពីប្រារព្ធសេចក្តីព្យាយាម
៦. សីលកថា និយាយអំពីសីល
៧. សមាធិកថា និយាយអំពីសមាធិ
៨. បញ្ញាកថា និយាយអំពីបញ្ញា
៩. វិមុត្តិកថា និយាយអំពីវិមុត្តិ
១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ )
អភិណ្ហប្បច្ចវេក្ខណៈ ១០
អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖
១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បីពិចារណារឿយៗ ថា អាត្មាអញកាន់យកនូវភេទដ៏ប្លែក អំពីភេទរបស់គ្រហស្ថ
២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការប្រព្រឹត្តចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ដោយបុគ្គលដទៃ
៣. អញ្ញោ មេ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ
៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមិនតិះដៀលខ្លួនឯង ដោយសីលធម៌បានទេឬ ?
៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ពួកសព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយសីលធម៌បានទេឬ ?
៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ការព្រាត់ប្រាសនិរាសចាកសត្វ និងសង្ខារទាំងអស់ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត នៃអាត្មាអញតែងមានជាធម្មតា
៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹកឃើញ អាត្មាអញនឹងធ្វើនូវ កម្មណា ល្អ ឬអាក្រក់ អាត្មាអញគង់នឹងបានជាអ្នកទទួលយកនូវផល នៃកម្មនោះពុំខានឡើយ
៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?
៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា អាត្មាអញមានសេចក្តីអភិរម្យ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?
១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិតគប្បីពិចារណារឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មានដល់អាត្មាអញដែរឬ ធម៌ដ៏វិសេស ដែលគួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មាអញនោះ សព្រហ្មចារីទាំងឡាយសួរក្នុងកាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )
សេចក្តីពន្យល់
វេវណ្ណិយំ
ពាក្យថា វេវណ្ណិយំ ( អ្នកមានភេទដ៏ប្លែក ) គឺ មានរូបប្លែកផ្សេង ៗ នោះ មាន ២ យ៉ាងគឺ មានរូបប្លែកផ្សេងដោយសរីរៈ ១ មានរូបប្លែកផ្សេងដោយបរិក្ខារ ១ ។ បណ្តារូបប្លែកផ្សេងទាំង ២ យ៉ាងនោះ ការមានរូបប្លែកផ្សេងដោយសរីរៈ គប្បីជ្រាបដោយការកោរសក់ និងពុកមាត់ ។ ក៏កាលមុននឹងបួស សូម្បីស្លៀកសំពត់ ក៏ត្រូវប្រើសំពត់សាច់ល្អិត ជ្រលក់ពណ៌ផ្សេងៗ សូម្បីបរិភោគក៏ត្រូវបរិភោគអាហារឆ្ងាញ់ៗ ដាក់លើភាជន៍មាស និងប្រាក់ សូម្បីដេក ឬអង្គុយក៏ត្រូវដេក ឬអង្គុយលើទីដេក ទីអង្គុយយ៉ាងល្អប្រណីត ក្នុងបន្ទប់ស្រស់ស្អាត សូម្បីផ្សំថ្នាំក៏ត្រូវប្រើទឹកដោះថ្លា ទឹកដោះខាប់ជាដើម ប៉ុន្តែចាប់តាំងពីបួសហើយ ចាំបាច់ត្រូវស្លៀកសំពត់កាត់ដាច់ ដេរភ្ជាប់ ជ្រលក់ដោយទឹកអម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬបាត្រដី ចាំបាច់ត្រូវដេកលើគ្រែដែលក្រាលដោយកម្រាលស្មៅជាដើម ក្នុងសេនាសនៈមានគល់ឈើជាដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និងកន្ទេលផែងជាដើម ចាំបាច់ត្រូវផ្សំថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បីជ្រាបភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុងសេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែងលះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់ចោលបាន ។
បរប្បដិពទ្ធា មេ ជីវិកា
ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិតគប្បីពិចារណាយ៉ាងនេះថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជាអ្នកគោរពកោតក្រែងក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។
អញ្ញោ មេ អាកប្បោ ករណីយោ
ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិតគប្បីពិចារណាថា អាកប្បកិរិយាដើរឯណារបស់ពួកគ្រហស្ថ គឺការឈានជើងដោយមិនកំណត់ ការអើត-ក អាត្មាអញគប្បីធ្វើអាកប្បកិរិយាឲ្យប្លែកផ្សេងអំពីអាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មានចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិនឈានជើងវែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។
សីលតោ ន ឧបវទតិ
ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះសីលជាបច្ច័យយ៉ាងនេះថា សីលរបស់អាត្មាអញមិនបរិបូណ៌ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យកើតឡើងខាងក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តីសង្រួមក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិតដែលតាំងនៅក្នុងចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។
អនុវិច្ច វិញ្ញូ សព្រហ្មចារី
ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួកសព្រហ្មចារីអ្នកប្រព្រឹត្តព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តីខ្លាចបាបខាងក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែងឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាបសេចក្តីបន្តមកទៀត ( គឺរមែងញ៉ាំងចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។
នានាភាវោ វិនាភាវោ
ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការរលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។
តស្ស ទាយាទោ ភវិស្សាមិ
ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។
កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ
ពាក្យថា កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេចហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បានធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ សេចក្តីមិនប្រមាទ រមែងបរិបូណ៌ ។
សុញ្ញាគារេ អភិរមាមិ
ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញនៅតែម្នាក់ឯងគ្រប់ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តីត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។
ឧត្តរិមនុស្សធម្មោ
ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជាមនុស្សដ៏ក្រៃលែង ជាមនុស្សឧត្តមខ្ពង់ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺកុសល-កម្មបថ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។
បុដ្ឋោ, ន មង្កុ ភវិស្សាមិ
ពាក្យថា បុដ្ឋោ បានដល់ ត្រូវមិត្តសព្រហ្មចារីសួរដល់គុណវិសេសដែលខ្លួនសម្រេច ។ ពាក្យថា ន មង្កុ ភវិស្សាមិ បានដល់ អាត្មាអញនឹងមិនជាអ្នកអឹមអៀម ឱន-កចុះ អស់អំណាច ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមិនឈ្មោះថា ស្លាប់ដោយឥតអំពើ ៕
ដោយ៥០០០ឆ្នាំ
images/articles/424/2020-07-22_09_02_10-buddhist_converstion_-_Google_Search.jpg
ពាក្យសម្តី៣បែប
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
សម្តីនៅក្នុងលោកនេះ មាន ៣ គឺ
១. គូថភាណី សម្តីស្អុយដូចលាមក
២. បុប្ផភាណី សម្តីក្រអូបដូចផ្កា
៣. មធុភាណី សម្តីផ្អែមដូចទឹកឃ្មុំ
ការនិយាយដោយកុហកដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះហៅថា សម្តីស្អុយដូចលាមក ។
មិនពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួន និងអ្នកដទៃ ឬព្រោះហេតុសំណូកបន្តិចបន្តួចក្តី នេះហៅថា សម្តីក្រអូបដូចផ្កា ។
ការលះបង់នូវវាចាអាក្រក់ ពោលតែសម្តីដែលឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ ជ្រាបចូលទៅក្នុងដួងចិត្ត ជាសម្តីអ្នកក្រុងដែលជាទីពេញចិត្តនៃជនច្រើន ជាទីគាប់ចិត្តនៃជនច្រើននេះហៅថាសម្តីផ្អែមដូចទឺកឃ្មុំ ។
( អង្គុត្តរនិកាយ តិកនិបាត )
ដោយ៥០០០ឆ្នាំ
images/articles/287/Unt5432itled-1.jpg
ប្រមាទខាតបង់ ឥធលោកបរលោក
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
តើសាធុជនទាំងឡាយដែលចូលមកអានញឹកញាប់ ធ្លាប់បានឃើញនិយាយទាក់ទងនឹងសេចក្តីប្រមាទ និង មិនប្រមាទ? ច្បាស់ជាឃើញញយដងហើយ ហើយប្រហែលជាគិតថាជាធម៌ដដែលៗ ធ្វើឲ្យគ្មានចំណាប់អារម្មណ៍។ បើគិតថាជាធម៌ដដែលៗនោះពិតជាត្រឹមត្រូវ តែបើគិតថាមិនគួរឲ្យចាប់អារម្មណ៍វិញ មិនត្រឹមត្រូវទេ ព្រោះក្នុងជីវិតប្រចាំថ្ងៃរបស់យើង តែងតែវិលវល់ចំណាប់អារម្មណ៍ជាមួយតែនឹងរឿងដដែលៗ ជារៀងរាល់ថ្ងៃ។ បរិភោគអាហារ ដដែលៗ, ដេក ដើរ ឈរ អង្គុយ ដដែលៗ, ធ្វើកិច្ចការងារ ដដែលៗ, ចំពោះអ្នកបរិភោគកាម រីករាយនឹងកាមគុណដដែលៗ ។ល។ ចំណែកឯធម៌មិនប្រមាទនេះ ក៏នៅតែមានដើម្បីដាស់តឿនសតិដដែលៗ ព្រោះមនុស្សនៅតែប្រព្រឹត្តខុស ភ្លាំងភ្លាត់ដដែលៗ ។
ពេលដែលសាធុជនបានឃើញពាក្យថា “ មិនប្រមាទ” នេះ កុំទាន់បញ្ជូនចិត្ត បញ្ជូនអារម្មណ៍ ទៅរកឋានសួគ៌ និព្វាន អ្វី គួរតែសម្លឹងមើលស្ថានភាពក្នុងបច្ចុប្បន្ន ពេលនេះ ឥឡូវនេះ គឺកិច្ចការប្រចាំថ្ងៃរបស់យើងគ្រប់គ្នាថា បើសិនជារស់នៅដោយសេចក្តីប្រមាទ គឺការធ្វេសប្រហែស តើនឹងមានអ្វីកើតឡើងដល់ជីវិតប្រចាំថ្ងៃ? អ្នកបើកបរដែលមានសេចក្តីប្រមាទរមែងជួបឧបទ្ទវហេតុ មានបើកបរបុកគ្នា ធ្លាក់កន្លុក បុកសសេរភ្លើង ធ្លាក់ជ្រោះ ធ្លាក់ច្រាំងជាដើម មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងតែម្នាក់ទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។ អ្នកធ្វើកិច្ចការអ្វីមួយដោយក្តីប្រមាទគឺគ្មានការប្រុងប្រយ័ត្ន មិនយកចិត្តទុកដាក់ ចំពោះកិច្ចការរបស់ខ្លួន នឹងទទួលការខាតបង់ ភ្លេចភ្លាំង កិច្ចការមិនបានល្អ ទាំងមិនបានចម្រើនទៅមុខតាមការគួរ។ ដូច្នេះធម៌មិនប្រមាទនេះជាធម៌ចាំបាច់បំផុតសម្រាប់ជីវិតមនុស្សក្នុងជីវភាពប្រចាំថ្ងៃ ដែលត្រូវតែលើកយកមកនិយាយឲ្យបានញឹកញាប់ ដើម្បីជាការជួយពញ្ញាក់ស្មារតីដល់គ្នានឹងគ្នា។ ប្រយោជន៍នៃសេចក្តីមិនប្រមាទគឺបានទាំងសង្ខាងគឺផ្លូវលោកនិងផ្លូវធម៌។ កុសលធម៌ទាំងឡាយអាចតាំងនៅបានដោយសេចក្តីមិនប្រមាទ បើបុគ្គលរស់នៅដោយសេចក្តីប្រមាទគឺការប្រហែសធ្វេស ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា ស្លាប់ទាំងរស់ ស្អុយទាំងស្រស់ ដូចមានព្រះគាថាដែលដកស្រង់ចេញពីធម្មបទដ្ឋកថាខាងក្រោមនេះ៖
អប្បមាទោ អមតំ បទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទមិ្ហ បណិ្ឌតា
អប្បមាទេ បមោទនិ្ត អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុស្សនិ្ត ធីរា និព្វានំ យោគក្ខេមំ អនុត្តរនិ្ត ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចកី្តមិនស្លាប់, សេចកី្តប្រមាទជាផ្លូវនៃសេចកី្តស្លាប់, អ្នកដែលមិនប្រមាទហើយ ឈ្មោះថាមិនស្លាប់, អ្នកដែលប្រមាទប្រៀបដូចជាបុគ្គល ដែលស្លាប់ទៅហើយ, បណិ្ឌតទាំងឡាយដឹងរឿងនេះដោយវិសេសហើយ ទើបតាំងនៅក្នុងសេចកី្តមិនប្រមាទ ហើយរីករាយក្នុងសេចកី្តមិនប្រមាទ, ត្រេកអរក្នុង ធម៌ជាទីគោចររបស់ព្រះអរិយៈទាំងឡាយ, បណិ្ឌតអ្នកមិនប្រមាទទាំងនោះ ជាអ្នកមានឈាន មានសេចកី្តព្យាយាមមានការប្រឹងប្រែងជាប់ជានិច្ច ជាអ្នកបា្រជ្ញតែងពាល់ត្រូវនូវព្រះនិព្វាន ដែលជាឋានក្សេមចាកយោគៈដ៍ប្រសើរ។
បមាទមនុយុញ្ជនិ្ត ពាលាទុម្មេធិនោ ជនា
អប្បមាទញ្ច មេធាវី ធនំសេដ្ឋំវ រក្ខតិ ។
មា បមាទមនុយញ្ជេថ មា កាមរតិសន្ថវំ
អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលំ សុខំ ។
ពួកជនពាល មានបញ្ញាល្ងង់ខ្លៅ រមែងតាមប្រកបនូវសេចកី្តប្រមាទ, ចំណែកអ្នកប្រាជ្ញវិញ តែងរក្សាទុកនូវសេចកី្តមិនប្រមាទ ដូចជាបុគ្គលរក្សាទ្រព្យដ៏ប្រសើរទុក យ៉ាងនោះឯង ។អ្នកទាំងឡាយ ចូរកុំតាមប្រកបសេចកី្តប្រមាទឡើយ, ចូរកុំតាមប្រកបនូវសេចកី្តត្រេកអរក្នុងកាមឡើយ, ព្រោះថា អ្នកដែលមិនប្រមាទហើយ រំពឹងពិចារណាត្រិះរិះនឹងបានសម្រេចនូវសេចកី្តសុខដ៏ប្រសើរ ។
បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនឹ បជំ
បព្វតដោ្ឋវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ ។
ពេលណា បណិ្ឌតកំចាត់បង់នូវសេចកី្តប្រមាទ ដោយសេចកី្តមិនប្រមាទ,ពេលនោះ បណិ្ឌតនោះនឹងឡើងទៅដល់បញ្ញា ដូចជាបា្រសាទ មិនមានសេចកី្តសោកសៅតែងមើលឃើញនូវពួកសត្វ ដែលមានសេចកី្តសោកសៅ អ្នកមានបញ្ញា រមែងមើលឃើញនូវបុគ្គលពាលទាំងឡាយ ដូចជាបុគ្គលដែលឈរនៅលើកំពូលភំ្នមើលឃើញនូវបុគ្គលដែលឈរនៅលើផែនដីយ៉ាងនោះឯង ។
កាលព្រះសម្មាសម្ពុទ្ធទៀបនឹងបរិនិព្វាន ព្រះអង្គក៏ទ្រង់បានលើកយកមករំលឹកជាលើកចុងក្រោយម្តងទៀតនូវអប្បមាទធម៌នេះ ដែលយើងតែងតែដឹងថាជា បច្ឆិមពុទ្ធវចនៈ គឺព្រះវាចាចុងក្រោយបង្អស់របស់ព្រះសម្មាសម្ពុទ្ធ ព្រោះតែព្រះធម៌នេះមានសារៈសំខាន់ចាំបាច់នោះឯង។
ដោយ៥០០០ឆ្នាំ
images/articles/278/unn333amed.jpg
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
១- សេពគប់ជាមួយសប្បុរស សប្បុរសជាមនុស្សស្ងប់ ប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្ត ជាអ្នកគោរពច្បាប់ មានភូមិធម៌ មានភូមិបញ្ញា គួរដល់ការគោរពរាប់អាន។មនុស្សដែលមិនរឹងត្អឹង មិនចចេសមុខរឹង បានជ្រើសរើសយកសប្បុរសជាកល្យាណមិត្ត សេពគប់ជិតដិត ។ មនុស្សមិនរឹងត្អឹងមានបំណងកសាងខ្លួនឲ្យបានជាមនុស្សល្អ រមែងស្វែងរកនូវសប្បុរសសម្រាប់រំលឹកដាស់តឿនខ្លួនរកទីប្រឹក្សាល្អ មិត្តល្អ សៀវភៅល្អ រហូតដល់បរិយាកាសសង្គមជុំវិញខ្លួនក៏ល្អទៀតផង ដើម្បីជាឧបការៈឲ្យមានបញ្ញាស្មារតី ។
២- ស្តាប់ធម៌របស់សប្បុរស ការសេពគប់ជាមួយសប្បុរសដើម្បីឲ្យបាននូវប្រយោជន៍ គឺត្រូវស្តាប់នូវព្រះធម៌ដោយការយកចិត្តទុកដាក់ ស្តាប់ក្រេបយកនូវអត្ថរសអំពីន័យសំខាន់ៗ ជាគ្រឿងដាស់ស្មារតីខ្លួនឲ្យភ្ញាក់រលឹក ទាំងស្តាប់អំពីបុគ្គលផ្ទាល់ ទាំងអានសៀវភៅ តាំងចិត្តរៀន ស្រាវជ្រាវសន្ទនាសាកសួរ ធ្វើឲ្យមានការចេះដឹងពិតប្រាកដ ។
៣- ធ្វើទុក្ខក្នុងចិត្តដោយឧបាយត្រូវទំនង បានឃើញបានឮ បានអាន បានស្តាប់ រួចហើយក៏ចេះគិតពិចារណាដោយខ្លួនឯង វែកញែករកហេតុផលថា នុ៎ះគឺអ្វី កើតឡើងបានយ៉ាងណា ដូចម្តេចបានជាយ៉ាងហ្នឹង តើហេតុផលនេះវាសមគ្នាដែរឬទេ ដូចនេះជាដើម ។
៤- បដិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ គឺបដិបត្តិត្រឹមត្រូវតាមគោលរបស់ព្រះធម៌ នាំយកធម៌ដែលបានស្តាប់បានរៀន និងបានត្រិះរិះឃើញច្បាស់ហើយ មកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តាន។ ការបដិបត្តិជាការងារនាំមកនូវផល ដែលផលរមែងសមស្របទៅតាមការងារជាហេតុដោយពិត។
(អង្គុត្តរនិកាយ ចតុក្កនិបាត)
«ពរ ៤ប្រការ»
ដោយ ៥០០០ឆ្នាំ
images/articles/280/wnDYBRDXb5y.jpg
ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
ប្រាសាទព្រះចង្កូមកែវ - ព្រះទាឋធាតុដ៏ពិសិទ្ធិថ្លៃថ្លារបស់ព្រះសម្ពុទ្ធ គឺជាសក្ការវត្ថុមួយ ដែលគួរធ្វើការបូជាដ៏ប្រសើរបំផុតនៃពុទ្ធបរិស័ទទូទាំងពិភពលោក និងជាវត្ថុដ៏មានតម្លៃដែលពុទ្ធបរិស័ទស្រីលង្កាយកចិត្តទុកដាក់ ថែរក្សាការពារ យ៉ាងហ្មត់ចត់នៅឯព្រះវិហារព្រះចង្កូមកែវក្នុងទីក្រុងឃេនឌី។ ពុទ្ធបរិស័ទកោះលង្កាមានជំនឿថា ព្រះទាឋធាតុបានជួយថែរក្សាប្រទេស និងសង្គមរបស់ពួកគេឱ្យមានភាពរីកចម្រើនត្រជាក់ត្រជុំអស់រយៈកាលជាង ២៥០០ ឆ្នាំមកហើយ។
ក្នុងរាជ្យរបស់ព្រះបាទ កតិសិរិមេវ៉ាន (Kitsiri Mevan)គ.ស.៣០១-៣២៨ ព្រះទាឋធាតុ គឺព្រះចង្កូមកែវឆ្វេងខាងលើ របស់ព្រះដ៏មានព្រះភាគ១ បាននាំមកពីដែនកាលិង្គ (Kalinga) ដោយព្រះនាង ហេមមាលា(Hemamālā) និងទន្តកុមារ (Danta-kumara)។
(សមន្តប្បាសាទិកា ពាហិរនិទាន បានប្រាប់ថា ជាព្រះ ទាឋធាតុស្តាំខាងក្រោមទេ ។ តែឯកសារជាច្រើនបានបញ្ជាក់ថា ព្រះទាឋធាតុ នៅឃេនឌី សព្វថ្ងៃ គឺជាព្រះធាតុឆ្វេងខាងលើទេ ដូច្នេះ សូមពុទ្ធបរិស័ទចងចាំនិងពិចារណារាវរកទៀតផងចុះ។ េបី ចេះអានភាសាអង់គេស្ល ក៏អាចអានសៀវភៅផ្សេងៗ ដែលយើង បានបង្ហាញនៅក្នុងឯកសារយោងជាពិសេស គឺឯកសារប្រចាំនៅ ព្រះវិហារព្រះចង្កូមកែវ និងបទានុក្រមព្រះពុទ្ធសាសនាដែល រដ្ឋាភិបាលរៀបចំតែម្តង។ The Sacred Tooth Relic at Sri Dalada Maligawa page 11 and better to check the Encyclopaedia of Buddhism vol.IV page 282.)
វិហារព្រះចង្កូមកែវ គេចាត់ទុកព្រះចង្កូមកែវថា ជានិមិត្តរូបរបស់ព្រះរាជា ហើយជាវត្ថុដ៏ពិសិទ្ធិបំផុត នៃការគោរពបូជាក្នុងកោះស្រីលង្កានេះ។ ការកសាងវត្តអារាម និងព្រះវិហារនៅជិតព្រះរាជវាំង គឺជាទំនៀមទំលាប់ ឬប្រពៃណីរបស់ព្រះរាជានៃប្រទេសនេះទៅហើយ ដូច្នេះហើយ បានជាយើងឃើញមានព្រះវិហារសម្រាប់ដម្កល់ព្រះចង្កូមកែវជាច្រើនកន្លែងនៅតាមបណ្តាទីក្រុងចាស់ៗ ដូចជា Polonnaruwa, Beligala, Dambadeniya and Yapahuwaរបស់ប្រទេសនេះ។ ព្រះបាទអរិយចក្រវត្តិ(Aryachakravarti)បានដណ្តើមយកព្រះចង្កូមកែវ រួចភាសខ្លួនទៅប្រទេសឥណ្ឌា។ តែក្រោយមកព្រះបាទបរាក្រមពាហុ ទី៣ (Para-kramabahu III) បានយកព្រះទាឋធាតុនោះត្រឡប់មកស្រីលង្កាវិញ។ ព្រះបាទវិមលធម៌សុរិយា (Vimaladharma suriya) I បាននាំព្រះចង្កូមកែវត្រឡប់ទៅទីក្រុង Kandy វិញ បន្ទាប់មកព្រះអង្គក៏បានកសាងកន្លែង ដម្កល់ព្រះចង្កូមកែវ ហើយក្រោយមកព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម វីរៈ បរក្រាមៈ នរេន្ទសិង្ហៈ (Veera Parakrama Narendasinghe) បានកសាងជាថ្មីវិញយ៉ាងផ្ចិតផ្ចង។ អាគារថ្មីបួនជ្រុងដែលធ្វើគ្របពីលើអាគារចាស់នោះ គឺគ្មានបានកែប្រែក្បាច់ ស្ថាបត្យកម្មអ្វីឡើយ។
ផ្នែកខាងក្នុងនៃវិហារព្រះចង្កូមកែវ អាគារព្រះចង្កូមកែវមានពីរជាន់ ហើយព្រះទាឋធាតុដម្កល់ទុកនៅជាន់ខាងលើក្នុងកោដ្ឋមាស ៧ជាន់រំលេចដោយវត្ថុដ៏មានតម្លៃជាច្រើនស្ថិតនៅក្នុងទូកញ្ចក់ដ៏ក្រាស់ ដែលមិនអាចបាញ់ទម្លុះដោយគ្រាប់កាំភ្លើងបាន។ នៅមានកោដ្ឋតូចមួយដទៃទៀត ដែលសម្រាប់បីទ្រ ក្នុងពេលប្រារព្ធធ្វើកម្មវិធីបុណ្យនៅរាល់ឆ្នាំ ក៏ដម្កល់ទុកក្នុងទូនេះដែរ។ មានគំនូរ បែបសាសនាដ៏វិចិត្រដែលគេលាបពណ៌ជាច្រើនដង តាំងពីសម័យបុរាណមកជាគ្រឿងលម្អបន្ទប់នេះដែរ។ មានតែព្រះសង្ឃអ្នកមើលការខុសត្រូវនៅទីកន្លែងនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិចូលក្នុងបន្ទប់នោះបាន ហើយមានតែព្រះសង្ឃតំណាងដល់និកាយធំៗ ពីរអង្គ និងបុរសម្នាក់ដែលរាជរដ្ឋាភិបាលបានចាត់ តាំងប៉ុណ្ណោះ ទើបមានសិទ្ធិបើកកោដ្ឋព្រះធាតុបាន។
ដំបូលប្រក់មាសនៃវិហារព្រះចង្កូមកែវ រីឯដំបូលប្រក់មាសខាងលើព្រះវិហារនោះ គឺជាការបរិច្ចាគធនធានកសាងឡើងដោយលោក ប្រធានាធិបតី រនសិង្ហៈ ប្រេមទស្សៈ(Narasinghe Premadassa) នៃប្រទេសនេះ ក្នុងឆ្នាំ១៩៨៧។ គ្រប់សម័យកាល Kandy គឺជាទីក្រុងដែលគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។ មិនតែប៉ុណ្ណោះ ក្នុងខែ សីហា ទីក្រុងចាស់បានក្លាយជាទីប្រជុំជនសម្រាប់កម្មវិធីរឿងព្រេងដ៏ល្បីល្បាញមួយ ក្នុងចំណោមកម្មវិធីជាច្រើនក្នុងទ្វីបអាស៊ី (Asia) យើងនេះ។ វត្ថុដ៏មានតម្លៃជាងគេក្នុងទីក្រុងKandyគឺព្រះវិហារ ព្រះចង្កូមកែវ (Daladā Māligawa) កន្លែងដម្កល់ព្រះចង្កូមកែវ និងបឹងនៅខាងមុខនោះឯង។
ពិធីបូជាគេធ្វើជារៀងរាល់ថ្ងៃក្នុងអាគារដម្កល់ព្រះចង្កូមកែវ ដើម្បីជាបុណ្យកុសល និងរលឹកដល់ព្រះពុទ្ធគុណ ហើយមានការបូជាដោយតន្ត្រីរបាំ មានផ្លុំខ្លុយ និង វាយស្គរជាដើមដើម្បីបូជាដល់ព្រះទាឋធាតុ។ នៅពេប្រារឰកម្មវិធីអាសាឡ្ហបូជា (Esala Perahera) ចាប់ផ្តើមធ្វើនៅខែមិថុនា ឬសីហា ជារៀងរាល់ឆ្នាំ គេបើកព្រះចង្កូមកែវ ឱ្យពួកពុទ្ធបរិស័ទគោរពបូជា ក្នុងទីសាធារណៈ។ អ្នកផ្លុំត្រែស័ង្ខ អ្នកវាយស្គរវាយចេញជាចង្វាក់ សម្រាប់អ្នករាំហើយដំរីដែលតាក់តែងដោយគ្រឿង អលង្ការផ្សេងៗដើរពីមុខផ្ទុកដោយកោដ្ឋមាសដម្កល់ ព្រះទាឋធាតុដ៏ឆើតឆាយ។ ពិធីដ៏មហិមានេះក្លាយ ជាទស្សនីយភាព និងភាពរុងរឿងដែលមិនអាចនឹងបំភ្លេចបានឡើយ។
ដោយ ៥០០០ឆ្នាំ
images/articles/286/U______ntitled-1.jpg
វិសុទ្ធិទាំង៧
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
ហេតុដូចម្ដេចបានជាអង្គប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករបានសម្រេចយកប្រភេទសិល្បៈទេវៈទី៣ គឺសំដៅយកគុណធម៌៧ យ៉ាងគឺ វិសុទ្ធិទាំង ៧ ?
វិសុទ្ធិទាំង ៧ នេះអាចនាំមនុស្សលោកឲ្យទៅដល់ត្រើយនាយព្រះមហាបរិនិព្វានបាន ឬក៏យ៉ាងហោចណាស់ គឺធ្វើឲ្យមនុស្សបន្ថយនូវកិលេស គ្រឿងសៅហ្មង បន្ថយភាពភាន់ច្រឡំ ភាពសង្ស័យ មើលឃើញវត្ថុ និងបាតុភូតតាមសភាវៈពិត សភាវៈមែន។
ឧទាហរណ៍ : លោកិយបញ្ញារបស់មនុស្ស ធ្វើឲ្យពិភពលោករីកចម្រើនសំបូរបែប ដោយសម្ភារៈផ្សេងៗ ធ្វើឲ្យជីវិតរស់នៅប្រកបដោយប្រណីតភាព ធ្វើឲ្យសន្មតិសច្ចៈ ឬ (បញ្ញត្តិសច្ចៈ) មានកម្លាំងខ្ឡាំងក្លា ។ លោកុត្តរសច្ចៈ (ធម្មបញ្ញា) គឺបញ្ញាផ្លូវធម៌ ជាបញ្ញាខ្ពស់បំផុតសម្រាប់ឆ្លុះបញ្ចាំង សភាវធម៌ពិត សភាវធម៌មែនរបស់វា អាចបន្ថយបាននូវ អំណាចកិលេស លោភៈ ទោសៈ មោហៈ កម្ចាត់នូវចំណង់លោកិយជាបណ្ដើរៗ ។
១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជាមូលដ្ឋានដ៏រឹងមាំបំផុតសម្រាប់ធ្វើឲ្យសមាធិបានសម្រេច។ សីល គឺជាការគ្រប់គ្រងកាយ និងវាចាឲ្យមានវិន័យ មានសណ្ដាបធ្នាប់ មានរបៀបរៀបរយ សម្រាប់អប់រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជាលើចិត្តបានគ្រប់ពេលវេលា ។
២- ចិត្តវិសុទ្ធិ: ការធ្វើចិត្តឲ្យស្ងប់ ក្នុងអប្បនាសមាធិ (បានឈាន) ឬក្នុងឧប្បចារៈ (ជិតបានឈាន) ទាបបំផុតជាខណិកសមាធិ (ស្ងប់ជាខណៈៗ ) សុទ្ធតែជាគ្រឹះសម្រាប់ឈានទៅធ្វើវិបស្សនាបញ្ញា វិបស្សនាញាណ។
៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដីបរិសុទ្ធដោយការឃើញ ។ គឺឃើញនូវឃើញដោយបរិសុទ្ធ ឃើញហួសពីអ្វីៗ ដោយសន្មត ពីអ្វីៗដោយឡែក ពីអ្វីជាខាងក្រៅ ។ តាមធម្មតាមនុស្សយើង តែងមើលឃើញអ្វីៗ ទៅតាមបញ្ញត្តិ ឬតាមសន្មត ដូចជាគេសន្មតថា នេះជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម ស្រី ប្រុស ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេស្គាល់ពិត ដឹងពិត ត្រឹមតែការសន្មតិប៉ុណ្ណោះ ព្រោះគេថាបុថុជ្ជន គេប្រើត្រឹមតែបញ្ញាលោកិយ។ ការពិតសុទ្ធតែជារបស់រួមផ្សំគ្នា ប្រមូលបញ្ចូលគ្នា ផ្ដុំគ្នា ជាសង្ខារធម៌ទាំងឡាយតែប៉ុណ្ណោះ គឺគ្រាន់តែជារូបៗ រូបបូកនឹងរូប រូបបូកនឹងនាម នាមបូកនឹងនាម ហើយទាំងអស់ស្ថិតនៅក្រោមអំណាចក្រិត្យក្រមធម្មជាតិតែប៉ុណ្ណោះ ។ ចំណែកអ្នកចម្រើនវិបស្សនា គេស្គាល់តាមការសន្មតិនោះដែរ តែគេយកបញ្ញាពិចារណាទៅឆ្លុះវែកញែក មើលសភាវធម៌ពិត ដែលស្ថិតនៅកប់ជ្រៅក្នុងសន្មតិនោះថែមទៀត ។
ការវែកញែក ពិចារណាល្អិតល្អន់នេះ នាំឲ្យអ្នកវិបស្សនាឃើញច្បាស់ថា មិនមែនជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជាដើមទេ គឺបែរជាឃើញថា ជាធាតុ ៤ ជាខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬជារូប និងនាមប៉ុណ្ណោះ ។ មុនពុទ្ធកាល អ្នកចម្រើនវិបស្សនាយល់ច្បាស់ថារូប និងនាម ជារបស់ផ្សេងគ្នាផង រួមគ្នាផង ។ ការយល់យ៉ាងនេះ លោកហៅថា ទិដ្ឋិវិសុទ្ធិ គឺបរិសុទ្ធដោយការពិចារណាឃើញថា មិនមែនសត្វ បុគ្គលឬមនុស្ស ប្រុសស្រីជាដើមឡើយ គឺគ្រាន់តែជាធាតុ ជាខន្ធឬជារូបនិងនាមដែលផ្សេងគ្នាផង និងរួមគ្នាផងតែប៉ុណ្ណោះ។
៤- កង្ខាវិតរណវិសុទ្ធិៈ សេចក្ដីបរិសុទ្ធដោយញណ ជាគ្រឿងឆ្លងផុតសេចក្ដីសង្ស័យ ។ សង្ស័យអំពីអ្វី ? សង្ស័យអំពីខន្ធ៥ ឬនាមរូប ដោយឆ្ងល់ថា : តើខន្ធ៥ ឬ នាមរូបកើតមកពីណា? មានអ្វីជាហេតុបច្ច័យ ?
មុនពុទ្ធកាល គេយល់ថា នាមរូបកើតពីអាទិទេព ដូចជាព្រះព្រហ្ម ព្រះឥសូរ ជាដើម ជាអ្នកបង្កើត ។ ក្នុងពុទ្ធកាលដោយការខិតខំពិចារណារបស់អ្នកចម្រើនវិបស្សនា បានយល់ច្បាស់ថា នាមរូបគឺកើតមកពី :
+អវិជ្ជា : ការមិនដឹងសច្ចធម៌ ។
+តណ្ហា : ការចង់ជួបស្និទ្ធស្នាល នឹងកាមគុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។
+ឧបាទាន : ការប្រកាន់ខ្ជាប់នូវកាមគុណ ៥ ថាជារបស់ខ្លួន ។
+កម្ម : ការបញ្ចេញសកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្តធ្វើ អំពើកុសល និង អកុសល
+អាហារ : ឱជារស ដែលសម្រាប់ទ្រទ្រង់ជីវិត ។
ការយល់ដឹងអំពីដើមកំណើត ឬហេតុបច្ច័យ នៃនាមរូប ទាំងអតីត អនាគត បច្ចុប្បន្នយ៉ាងនេះ លោកហោថា : កង្ខាវិតរណវិសុទ្ធិ គឺសេចក្ដីបរិសុទ្ធ ដោយរកឆ្លងផុតនូវសេចក្ដីសង្ស័យ ។
៥- មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ : សេចក្ដីបរិសុទ្ធដោយញាណ ជាគ្រឿងពិចារណា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ។ ការពិចារណានាមរូប ឬបញ្ចក្ខន្ធគឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯណានីមួយជាអតីតក្ដី អនាគតក្ដី បច្ចុប្បន្នក្ដី ឲ្យឃើញសុទ្ធតែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏ចុះស៊ប់តាំងនៅក្នុងការពិចារណា អារម្មណ៍របស់វិបស្សនា ហើយពេលនោះស្រាប់តែឧបកិលេសទាំង ១០ ណាមួយកើតឡើង ហើយរីករាយសប្បាយ ដោយសម្គាល់ថា ខ្លួនបានសម្រេចធម៌វិសេសហើយ បណ្ដោយឲ្យទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការបណ្ដោយចិត្តឲ្យរីករាយសប្បាយ ស្និទ្ធស្នាលនិងឧបកិលេសទាំង ១០ ណាមួយនេះ មិនមែនជាមគ្គទេ ។ ឯមគ្គនោះ លុះត្រាតែអ្នកចម្រើនវិបស្សនា លើកយកឧបកិលេសទាំងនោះមកពិចារណាឲ្យឃើញថា សុទ្ធតែ អនិច្ចំ ទុក្ខំ អនត្តា មួយជាន់ទៀត ទើបអាចឃើញមគ្គទៅកាន់និព្វាន ។ ការយល់ច្បាស់ ដឹងច្បាស់ ឃើញច្បាស់បែបណេះ លោកហៅថា មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ ឬសេចក្ដីបរិសុទ្ធដោយញាណ ពិចារណាឃើញថា ឧបកិលេស ជាឧបសគ្គរាំងរាវិបស្សនា មិនឲ្យឆ្លងទៅដល់មគ្គ ។
៦- បដិបទាញាណទស្សនវិសុទ្ធិ : សេចក្ដីបរិសុទ្ធដោយញាណ ជាគ្រឿងឃើញបដិបទា ។ វិសុទ្ធិនេះ កើតឡើងបន្ទាប់ពីឧបកិលេស រលត់បាត់អស់ទៅហើយញាណពិចារណាស្គាល់មគ្គ និងមិនមែនមគ្គកើតឡើងប្រាកដ ។ បដិបទា ក្នុងទីនេះ សំដៅយកការឃើញអរិយសច្ចៈ ៤ ហើយដំណើរចិត្តពិចារណា បានប្រព្រឹត្តទៅតាមលំដាប់វិបស្សនាញាណ៩ ចាប់តាំងពីឧទយព្វយញ្ញាណ តរៀងទៅដរាបដល់បានសម្រេច មគ្គផលជាព្រះអរិយបុគ្គល ៤ ពួកថ្នាក់ណាមួយតាមឧបនិស្ស័យ ។ អ្នកវិបស្សនាខ្លះ សម្រេចត្រឹមថ្នាក់ សោតា ខ្លះថ្នាក់ សកទាគាមី ខ្លះបានសម្រេចដល់ថ្នាក់អរហន្ត ។ ការខិតខំពិចារណារហូតដល់បានសម្រេចមគ្គផលនិព្វានបែបនេះ លោកហៅថា បដិបទាញាណទស្សនវិសុទ្ធិ ។
៧- ញាណទស្សនវិសុទ្ធិ : សេចក្ដីបរិសុទ្ធដោយញាណទស្សនៈ ។ វិសុទ្ធិនេះកើតបន្ទាប់អ្នកចម្រើនវិបស្សនា បានសម្រេចមគ្គផលជាព្រះអរិយបុគ្គលថ្នាក់ណាមួយហើយ ។ លោកដឹងច្បាស់ដោយខ្លួនឯង ដោយបច្ចវេក្ខណញាណថា អាត្មា អញបានសម្រេចត្រឹមថ្នាក់សោតា ថ្នាក់សកទាគាមី អនាគាមី ឬថ្នាក់អហរន្ត ។ ថ្នាក់សោតា សកទាគាមី អនាគាមី មានបច្ចវេក្ខណញាណ ៥ សម្រាប់ពិចារណាគឺ :
១- បហីនកិលេស បច្ចវេក្ខតិ ពិចារណាកិលេសដែលលះបង់អស់ហើយ ។
២- អវសិដ្ឋកិលេសំ បច្ចវេក្ខតិ ពិចារណាកិលេសដែលសេសសល់ ។
៣- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។
៤- ផលំ បច្ចវេក្ខតិ ពិចារណាផល ។
៥- និព្វានំ បច្ចវេក្ខតិ ពិចារណាព្រះនិព្វាន ។
ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ
១- បហីនកិលេស បច្ចវេក្ខតិ ពិចារណាកិលេស ដែលលះបង់អស់ហើយ ។
២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។
៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។
៤- និព្វានំ បច្ចវេក្ខតិ ពិចារណាព្រះនិព្វាន ។ ព្រោះលោកមិនមានកិលេសនៅសេសសល់ទេ។
បញ្ញាដែលពិចារណាដឹងច្បាស់ ឃើញច្បាស់ នូវមគ្គផល និព្វាន ដោយបច្ចវេក្ខណញាណផ្ទាល់ខ្លួនឯងបែបនេះ ជាលោកុត្តរប្បញ្ញា ជាបញ្ញាកម្ទេចនាមរូបលែងឲ្យមានជាតិ ជរា ព្យាធិ មរណៈទៀតហើយ ។ នេះហើយដែលលោកឲ្យឈ្មោះថា និព្វាន ។
«ពាលោ ពាលាខ្លាំង បានធម្មំ ហើយចោលទៅ
អ្នកប្រាជ្ញប្រែជាខ្លៅ ព្រោះកម្លៅ ពុំជឿបុណ្យ ។»
ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន
———————
រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន
ដោយ៥០០០ឆ្នាំ
images/articles/288/Un322rqtitled-1.jpg
បដិបទាដែលនាំសេចក្តីសុខមកឲ្យ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
ព្រះបរមសាស្តាកាលដែលទ្រង់គង់ប្រថាប់ក្នុងព្រះគន្ធកុដិ នាដែនដីនៃព្រៃហេមពាន្ត ព្រះអង្គទ្រង់ប្រារព្ធមារាធិរាជ។ក្នុងកាលនោះមារបានមកអារាធនាសូមឲ្យព្រះអង្គត្រឡប់ទៅគ្រប់គ្រងរាជសម្បត្តិវិញ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទៅកាន់មារថា ភ្នំមាស២ ក៏មិនអាចធ្វើឲ្យបុគ្គលម្នាក់គ្រប់គ្រាន់បានដែរ បុគ្គលជ្រាបដូច្នេះហើយ គប្បីប្រព្រឹត្តធម៌សន្តោស ដូច្នេះជាដើម។ ជាបន្តព្រះអង្គទ្រង់ត្រាស់នូវគាថាដូច្នេះថា៖
អត្ថម្ហិ ជាតម្ហិ សុខា សហាយា
តុដ្ឋី សុខា យា ឥតរីតរេន
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ
សព្វស្ស ទុក្ខស្ស សុខំ បហានំ។
កាលបើសេចក្តីត្រូវការកើតឡើងហើយ សម្លាញ់ទាំងឡាយនាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកអរដោយបច្ច័យតាមមានតាមបាន ជាហេតុនាំសេចក្តីសុខមកឲ្យ បុណ្យនាំសេចក្តីសុខមកឲ្យក្នុងកាលអស់ជិវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្តីសុខមកឲ្យ។
សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា
សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា
សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។
ការប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការប្រតិបត្តិល្អដល់សមណៈនាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់ព្រាហ្មណ៍(អ្នកដែលមានបាបបណ្តែតចោលហើយ) នាំសេចក្តីសុខមកឲ្យ។ សីលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់ សទ្ធាដែលបុគ្គលតំកល់ស៊ប់ហើយ នាំសេចក្តីសុខមកឲ្យ ការបានចំពោះនូវបញ្ញា នាំសេចក្តីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយនាំសេចក្តីសុខមកឲ្យ៕
[ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស]
ដោយ ៥០០០ឆ្នាំ
images/articles/291/image.jpeg
កុសលកម្មបថ និង អកុសលកម្មបថ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣
កម្មបទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសលកម្មបទ១ ។
អកុសលកម្មបទ១០
* តើអ្វីទៅជាអកុសលកម្មបថ?គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថមាន១០យ៉ាងគឺ កាយទុច្ចរិត អំពើអាក្រក់ដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើអាក្រក់សម្រេចដោយវាចាមាន៤យ៉ាង, មនោទុច្ចរិត អំពើអាក្រក់ដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖
កាយទុច្ចរិត៣
១-បាណាតិបាតា កិរិយាសម្លាប់សត្វមានជីវិតដោយកាយ ឬប្រើគេឲ្យធ្វើដោយវាចា។
២-អទិន្នាទានា កិរិយាលួចយកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។
វចីទុច្ចរិត៤
១- មុសាវាទា កិរិយាពោលដោយពាក្យកុហក។
២- បិសុណាវាចា កិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់គេ។
៣-ផរុសវាចា ករិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា កិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។
មនោទុច្ចរិត៣
១- អភិជ្ឈា ចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យបានមកជារបស់ខ្លួន។
២- ព្យាបាទ ចិត្ដចងគំនុំគំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣-មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ថាជាត្រូវ។
កុសលកម្មបទ១០
* តើអ្វីទៅជាកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថមាន១០យ៉ាងគឺ កាយសុចរិត អំពើល្អដែលសម្រេចដោយកាយ មាន ៣យ៉ាង, វចីសុចរិត អំពើល្អសម្រេចដោយវាចាមាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖
កាយសុចរិត៣
១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺការសម្លាប់សត្វ។
២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវរបស់ដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ។
វចីសុចរិត៤
១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យកុហក។
២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។
មនោសុចរិត៣
១- អនភិជ្ឈា មិនមានចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យមកជារបស់ខ្លួន។
២- អព្យាបាទ មិនមានចិត្ដចងគំនុំគុំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវ ហើយប្រកាន់ថាពិតជាត្រឹមត្រូវមែន។
កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/3248/466u7i878677555.jpg
ដំណើរទៅកាន់ព្រះនិព្វាន
ផ្សាយ : ១៦ ឧសភា ឆ្នាំ២០២៣
បុគ្គលដែលជាអ្នកប្រាជ្ញ គប្បីជាអ្នកមាននូវសច្ច (សច្ចបានដល់ វចីសច្ច)។ ត្រូវនិយាយអ្វី ត្រូវនិយាយការពិត រក្សាការពិតដែលយេីងនិយាយ។ (ព្រះអង្គសំដែងថា បុគ្គលត្រូវរក្សានូវសច្ច) ការរក្សានូវសច្ចទេីបអាចត្រាស់ដឹងនូវសច្ចបាន ហេីយការត្រាស់ដឹងនូវសច្ចហេីយមិនមែនគ្រប់គ្រាន់ទៀត ជួនកាលបានតែការត្រាស់ដឹងនូវសច្ចក៏ប៉ុន្តែ មិនអាចញាុំងនូវសច្ចឲ្យកេីតឡេីងបានទេ។ ចឹងបានជាព្រះអរិយបុគ្គលខ្លះ បានពាល់ត្រូវនូវព្រះនិព្វានមែន ក៏ប៉ុន្តែលេាកអត់ដឹងទេ ទៅសួរលេាកយ៉ាងមិចៗលេាកអត់ដឹងទេ ។ ក៏ប៉ុន្តែលេាកបានពាល់នូវសម្ជស្សនៃព្រះនិពា្វន ហេីយទៅសួរលេាកៗអត់ដឹងទេ ពីព្រេាះលេាកគ្រាន់តែបានត្រាស់ដឹងនូវសច្ច មិនបានឃេីញនូវការកេីតឡេីងនៃសច្ច ។ ចឹងបានជាយេីងត្រូវសិក្សានេះឲ្យបានល្អិតល្អន់ណាស់ហ្នឹង មិនមែនអ្នកដែលត្រាស់ដឹងៗហ្នឹងសុទ្ធតែអាចពន្យល់យេីងទាំងអស់គ្នាបានទេ អត់មែនទេ។ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធចឹង ព្រះបច្ចេកពុទ្ធអាចពន្យល់ដូចជាព្រះសម្មាសម្ពុទ្ធបានដែរ គឺអត់បានទេ គ្រាន់តែបានសម្តែងបន្តិចបន្តួចហ្នឹង បានចឹង អត់ដឹងថាយ៉ាងមិចៗ អត់ដឹងៗក្រសែរនៃក្បួននៃការបដិបត្តិរំលត់កិលេស សមុច្ឆេទកិលេស យ៉ាងមិចៗលេាកអត់ដឹង។ ប៉ុន្តែលេាកបានសមុច្ឆេទកិលេសហេីយនៅ ថាបានហេីយ ក៏ប៉ុន្តែការពន្យល់អត់ដឹង ដូចចាបចេះធ្វេីសំបុកចឹង តេីយេីងចេះធ្វេីសំបុកដូចចាបដែរ ឲ្យចាបវាពន្យល់ឲ្យយេីងធ្វេីសំបុកដូចចេះមួយៗ វាពន្យល់មិចបាន បេីវាពាំតែ១សសៃទាញហូតចុះហូតឡេីងអូសចុះអូសឡេីង ក៏ប៉ុន្តែយេីងឃេីញហូតចុះហូតឡេីងមួយសន្ទុះ១អាទិត្យមកចេញជាសំបុកល្មមវាពង កូនវានៅម៉ាស្រួលចឹងទៅ។
ចឹងយេីងត្រូវសិក្សាព្រះឱសព្រះអង្គហ្នឹងឲ្យទូលំទូលាយឲ្យទាស់តែមែនទែន ។ បុគ្គលដែលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច បានដល់វចីសច្ច មានវចីសច្ចហេីយ ត្រូវមានញ្ញាណសច្ចៗ សំដៅយកវិបស្សនា សំដៅយកសតិប្បដ្ឋាន សតិទល់ជាមួយនឹងសភាវៈ ។ ហេីយបន្តមកទៀតមគ្គសច្ច សំដៅយកសោតាបដិមគ្គ ជាដេីមហ្នឹងឯង ។ ចឹងបុគ្គលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច គឺបានសេចក្តីថា គឺជាអ្នកបដិបត្តិតែម្តង ត្រូវបដិបត្តិឲ្យឃេីញនូវសច្ចធម៌តាមសេចក្តីពិត ដែលមិនមែនជាយេីង ។
លេីកមុនយេីងច្រឡំថាជាយេីង ប្រកាន់ថាជាយេីង ឥឡូវវាអត់មែនយេីង ។ ចំពេាះអ្នកប្រាជ្ញ មុនី ហ្នឹង គឺជាអ្នកមាននូវសច្ច ហេីយមាននូវសច្ចហេីយ នូវមានអ្វីទៀត គឺជាអ្នកមិនឃ្នេីសឃ្នង់ៗគឺដេាយអំណាចនៃមានៈហ្នឹងឯង ជាអ្នកមិនពុតត្បុត លះបង់នូវពាក្យ ញុះ ញុង មិនក្រេវក្រេាធ (មុនីបេីយេីងតាំងចិត្តចេញហេីយ តេីយេីងនៅតាំងចិត្តខឹងជាមួយនណាទៀត) បេីយេីងនៅក្រេាធឈ្មេាះថា តេីយេីងចេញឬក៏នៅ គឺយេីងនៅ ។ ចឹងបេីយេីងជាមុនី គឺត្រូវកុំក្រេវក្រេាធ ពាក្យសេាកសៀតចាក់ដេាត ញុះញុង ហេីយកុំមានសេចក្តីទ្វេសប្រហែសទ្វេស ឆ្លងឲ្យផុតនៅលេាភៈដ៏លាមក និងមច្ឆរិយៈ ។ នេះសុទ្ធតែយកកិលេស ហ្នឹងសុទ្ធតែកាត់ហេីយណា កុំក្រេវក្រេាធ កាត់សេចក្តីក្រេាធ ដេាយអទេាសៈ ដេាយខន្តី នេះសុទ្ធតែកាត់ហេីយ ។ ហេីយកាលណាកាត់ទៅរសាត់ទៅដែរ រសាត់ទៅហេីយហ្នឹង។ ក៏ប៉ុន្តែកាត់ហ្នឹងសុទ្ធតែទៅដេាយអំណាចនៃបញ្ញា ថ្នាក់វិបស្សនា។
បន្តមកទៀត នរជនដែលជាអ្នកមានចិត្តបង្អេានទៅកាន់ព្រះនិព្វានៗដែលយេីងបានស្តាប់ពីព្រះអង្គគឺឲ្យផុតពីខន្ធបព្ចាកៈ អ្វីដែល ឲ្យតែបង្អេាន កុំទាក់ទិនជាមួយខន្ធបពា្ចកៈ គឺព្រះនិព្វាន មិនចឹង ព្រះនិព្វានគឺជាអ្វី ព្រះនិពា្វនគឺជាការផុតចាកខន្ធមិនចឹង ។ ខណៈដែលយេីងមិនបង្អេានទៅរកខន្ធនេាះ ខណៈហ្នឹងតេីយេីងបង្អេានទៅរកទីណា ការមិនបង្អេានទៅរកខន្ធនេះឯងគឺជាការបង្អេានទៅរកព្រះនិព្វាន ។ តែបេីយេីងបង្អេានទៅរកខន្ធ ខណៈដែលកំពង់ឃេីញ ជាខន្ធឬក៏ព្រះនិព្វាន គឺជាខន្ធ ចឹងយេីងកុំបង្អេានទៅរកវា ខណៈដែលឃេីញនូវរូបអាហ្នឹងមិនជាខន្ធ បេីយេីងមិនបង្អេានទៅរករូប កំណត់ដឹងរូបតាមសេចក្តីពិត ហេីយមិនជាប់ជំពាក់មានការរលាស់ចេញអំពីរូប ហ្នឹងចេញទៅរកនិព្វានដែរ គឺទៅរកព្រះនិព្វាន គឺត្រង់ព្យពា្ជនៈដែលយេីងបានស្តាប់ អំពីព្រះអង្គចឹងការឃេីញនូវទេាសខន្ធបពា្ចកៈហ្នឹង ហេីយកាន់យកនូវសន្តិបទៗ សំដៅទៅលេីអ្វី គឺព្រះនិព្វាន ។ ខន្ធបពា្ចកៈហ្នឹងវាមានការប្រព្រឹត្តទៅគឺជាសុខ ឬក៏ជាទុក្ខ វាគឺជាទុក្ខ ចឹងអ្វីដែលអត់មានខន្ធ គឺជាសុខ ឬក៏ជាទុក្ខ គឺជាសុខ ដូចជាអ្នកកំពង់នៅកណ្តាលភ្លេីងចឹង កំពង់នៅកណ្តាលភ្លេីងក្តៅឬក៏ត្រជាក់ ក្តៅ ។ ចឹងកំពង់ដែលនៅផុតភ្លេីង ដឹងថាត្រជាក់ដែរ ដឹងតេីស ។ បង្អេានសភាពទាំងអស់ហ្នឹងទៅរកព្រះនិព្វាន ត្រង់ដែលដាច់អំពីខន្ធនេះឯង។ រៀនចឹងទៅទេីបយេីងបានស្ងប់ ។
ដកស្រងពី MP3
សំដែងព្រះធម៌ដេាយ៖ លេាកគ្រូ រស់ សុផាត
ដោយ៥០០០ឆ្នាំ
images/articles/3292/4565tyri877565634.jpg
អត្ថន័យបុណ្យវិសាខបូជា
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២៣
បុណ្យវិសាខបូជា ជាទិវាមួយពោរពេញដោយខ្លឹមសារអត្ថន័យដ៏មានតម្លៃដែលបានបង្ហាញដំណេីរធម្មជាតិនៃជីវិតពិតរបស់ព្រះពុទ្ធប្រាប់ដល់សាវករបស់ព្រះអង្គថា ដំណេីរជីវិតគ្រប់រូបគឺកេីតពីខាងដេីមត្រូវស្លាប់នៅខាងចុង កណ្តាលខ្វាយខ្វល់ជាទុក្ខដូច្នេះជីវិតបានកេីតមកហេីយនេះត្រូវសិក្សាប្រតិបត្តិឲ្យបានល្អក្នុងការបណ្តុះនូវបញ្ញាញាណទុកជាបទពិសោធសម្រាប់ដោះបញ្ហាជីវិតជាទុក្ខ ដែលកេីតពីអវិជ្ជា និងតណ្ហា បេីបញ្ញាញាណកេីតឡេីងហេីយ អវិជ្ជានិងតណ្ហាក៏ត្រូវរលត់ សង្ខារធម៌ជាដំណេីរជីវិតប្រព្រឹត្តជាទុក្ខក៏ត្រូវអស់ ហេតុនេះកិច្ចដែលព្រះពុទ្ធប្រាប់យេីងឲ្យខំប្រឹងសិក្សាប្រតិបត្តិនេះជាកិច្ចញ៊ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទ ទាន់យេីងមានជីវិតរស់នៅ អាចដោះស្រាយបញ្ហាទុក្ខនេះបាន និងស្វែងរកទីពឹង គឺសេចក្តីសុខស្ងប់សម្រាប់ខ្លួនយេីងម្នាក់ៗដែលប្រាថ្នាចង់រួចចាកទុក្ខទាំងពួង។
សម្តែងដេាយ ព្រះអង្គគ្រូ៖
(មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ)
ដោយ៥០០០ឆ្នាំ
images/articles/2148/Untitled-1-Recovered.jpg
អំណាចនៃសេចក្តីល្អ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
អំណាចនៃសេចក្តីល្អ
សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ ។រឹតតែមានច្រើន ឬរឹងរឹតតែប្រើច្រើន គឺ រឹតតែល្អនឹងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់
images/articles/2151/Untitled-1-Recovered.jpg
គុណកថា
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
គុណកថា
ជីវិតគឺជាសច្ចធម៌ ដែលសត្វលោកទាំងឡាយ បានដឹងច្បាស់ហើយ រមែងរួចផុតចាកទុក្ខបាន។ តែសច្ចធម៌ គឺជីវិតនេះ សត្វលោកមិនអាចសម្លឹងឃើញ បានដោយងាយៗ ទេ អម្បាលព្រះសម្មាសម្ពុទ្ធទាំងឡាយគ្រប់ៗព្រះអង្គដែលព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ទ ព្រះបច្ចេកពុទ្ធទាំងឡាយ ព្រះអរហត្តទាំងឡាយ ដែលលោកបានត្រាស់ដឹង មិនមែនសន្សំបារមីតិច
images/articles/2154/Untitled-1-Recovered.jpg
កុលបលិពោធ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
កុលបលិពោធ
ត្រកូលរបស់ញាតិក្ដី ត្រកូលរបស់ឧបដ្ឋាកក្ដី ឈ្មោះថាត្រកូល។ ពិតមែន សម្រាប់ភិក្ខុរូបខ្លះអ្នកច្រឡូកច្រឡំ (ជាមួយមនុស្សក្នុងត្រកូល ស្និទ្ធស្នាលពាក់ព័ន្ធ) ដោយន័យថា កាលគេបានដល់នូវសេចក្ដីសុខក៏សុខផង ដូច្នេះជាដើម សូម្បីត្រកូលឧបដ្ឋាក ក៏ជាបលិពោធបាន (នឹងពោលទៅថ្វីដល់ត្រកូលញាតិ) ភិក្ខុ (ដូច) នោះ នឹងលះបង់មនុស្សក្នុងត្រកូលទៅសូម្បីតែវិហារជិតស្រុក
images/articles/2161/Untitled-1-Recovered.jpg
ព្រះសារីបុត្តដ៏មានអាយុគង់នៅក្នុងនាលគ្រាមនាដែនមគធៈ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
ព្រះនិព្វាន
(ស្រង់ចាក សំយុត្តនិកាយ បិដកលេខ ៣៦ ទំព័រ ១០៨)
សម័យមួយ ព្រះសារីបុត្តដ៏មានអាយុគង់នៅក្នុងនាលគ្រាមនាដែនមគធៈ ។ គ្រានោះឯង បរិព្វាជកឈ្មោះជម្តុខាទកបានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលសំណេះសំណាលជាមួយនឹង ព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយនិងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ
images/articles/2162/534ew.jpg
សូវក្រសម្បត្តិកុំតែឲ្យខ្សត់បញ្ញា
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
សូវក្រសម្បត្តិកុំតែឲ្យខ្សត់បញ្ញា
ចំណង់ល្ងង់ឆោតចំណោទបញ្ហា ចំណងតណ្ហាចំណារជីវិត
ចំណីរព្រះធម៌ជំនួយផ្លូវចិត្ត ចំណាយរៀនតិចចម្រើនចំណេះ ។
ជំនឿផ្លូវខុសបញ្ចុះសខ្មៅ ជំនួញជាប់ពៀរចិញ្ចឹកកិលេស
ជំពាក់បំណុលត្បិតតែប្រហែស បើខ្វះតម្រិះកិលេសធំធាត់ ។
ចំណូលចូលច្រើនក៏គង់តែអស់ ត្បិតអ្វីរបស់មិនដែលទៀងទាត់
ពាក្យពីបុរាណបានចែងប្រាកដ សូវក្រសម្បត្តិកុំខ្សត់បញ្ញា ។
images/articles/2170/Untitled-1-Recovered.jpg
មិនគួរមើលងាយបាបថា មានប្រមាណតិច
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
បាបវគ្គ
បុគ្គល មិនគួរមើលងាយបាបថា មានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ ប្រៀបដូចក្អមទឹក រមែងពេញបានដោយតំណក់ទឹកដែលធ្លាក់ចុះមក ។ បុគ្គលពាល កាលសន្សំបាប សូម្បីបន្តិចម្តង ៗ គង់ពេញបានដែរ ។
បុគ្គល គួរខ្លាច គួរជៀសវាងនូវបាបទាំងឡាយ ឲ្យដូចណាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិចជៀសវាងផ្លូវដែលគួរខ្លាច ឬដូចជាបុរសប្រាថ្នារស់នៅ ជៀសវាងថ្នាំពិស ដូច្នោះដែរ ។
images/articles/2167/Untitled-1-Recovered.jpg
ពាក្យចាក់ដោតរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្ត
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទគាថា បិដកលេខ ៥២ ( ទំព័រ ៣២ )
ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិន គួរធ្វើទុកក្នុងចិត្តទេ ព្រោះកិច្ចដែលធ្វើហើយ និងមិនទាន់ធ្វើហើយរបស់ជនដទៃ ( នោះមិនមែនជាមុខការរបស់ខ្លួន ) បុគ្គលមិនគួរពិនិត្តមើលទេ បុគ្គលគួរពិនិត្យពិចារណាតែកិច្ចការទាំងឡាយរបស់ខ្លួនដែលបានធ្វើរួចហើយ និង នៅមិនទាន់បានធ្វើតែម៉្យាងប៉ុណ្ណោះ ។
images/articles/2168/Untitled-1-Recovered.jpg
ព្រះនាងរោហិណីថេរី
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣
រោហិណីគាថា
ព្រះនាងរោហិណីថេរី គ្រាកាលដែលបានសម្រេចព្រះអរហត្តផលហើយ ក៏ពិចារណាសាត្រឡប់ឡើងវិញ ហើយពោលជាឧទានដោយគាថាទាំងឡាយ ដែលបិតានិងខ្លួននៅជាសោតាបន្នាមុននឹងបួស ។
បិតាសួរកូនស្រីថា៖ កូនអើយកូន កូនគេងលក់ក៏ពោលថា សមណៈ កូនភ្ញាក់ឡើងគ៏ពោលថាសមណៈ កូនសរសើរចំពោះពួកសមណៈតែម៉្យាងប៉ុណ្ណោះ កូននឹងទៅជាសមណីដោយពិត ។