images/articles/1867/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៨,២៥៩ ដង)
ឧបឃាតកម្ម
ការដែលបុគ្គលមានចិត្តក្រេវក្រោធ ហើយប្រទូស្ដអ្នកដទៃដោយកាយមានទះតប់វាយដំច្រំធាក់ជាដើម មានសម្លាប់ជាទីបំផុត ឬមានគំនិតគិតបំផ្លាញអ្នកដទៃឲ្យវិនាស ហៅថា ឧបឃាតកម្ម។ កម្មនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ហាមប្រាមពុទ្ធបរិស័ទមិនឲ្យធ្វើឡើយ ព្រោះជាកម្មមានទោសដ៏ធ្ងន់អាចឃាត់សួគ៌ឃាត់មគ្គផល ដូចព្រះបាទ អជាតសត្តុ ។
images/articles/1871/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៨,៤៨៦ ដង)
ការសង្រួមក្នុងបាតិមោក្ខ
ធម៌ដែលជាដើម ជាប្រធាន របស់ភិក្ខុ ជាគ្រឿងហាមឃាត់ គ្រឿងការពារ នូវមារយាទអាក្រក់ ដែលកើតឡើងដោយកាយ ឬវាចា, អាចញ៉ាំងបុគ្គលអ្នករក្សាឲ្យរួចចាកអបាយទុក្ខបាន ហៅថា បាតិមោក្ខ សេចក្ដីសង្រួម, សេចក្ដីរវាំង, សេចក្ដីប្រុងប្រយ័ត្ន មិនហ៊ានកន្លងល្មើសនូវអាបត្តិទាំង ៧ កង ហៅថា សំវរៈ រួមពាក្យទាំង ២ ម៉ាត់ចូលគ្នាជា បាតិមោក្ខសំវរៈ ប្រែថា ការសង្រួមក្នុង បាតិមោក្ខ ។
images/articles/1872/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២២,៦៧៨ ដង)
អានិសង្សសីល
បុគ្គលអ្នកប្រាថ្នាសម្បត្តិសួគ៌ឬព្រះនិព្វាន ដែលនឹងបានសម្រេចដូចបំណង ក៏ព្រោះតែសេចក្ដីប្រតិបត្តិ, មិនសម្រេចព្រោះសេចក្ដីប្រាថ្នា ឬការអង្វរ តែម្យ៉ាងប៉ុណ្ណោះឡើយ។ ឯសេចក្ដីប្រតិបត្តិនោះដែលជាខាងដើមបំផុត ក៏គឺសីល, សីលទុកដូចជាភូមិផែនដី, គុណធម៌ដទៃទុកដូចជាពូជ, មានផែនដីគឺសីលបរិបូណ៍ហើយ ទើបពូជធារគឺគុណធម៌ដទៃ ៗ លូតលាស់ដុះដាលចម្រើនឡើងជាលំដាប់ទៅបាន។
images/articles/1874/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៥,៨៧៤ ដង)
សុជីវធម៌នៅតាមវត្តអារាម
វត្តអារាមជាកន្លែងសក្ការៈបូជា ជាទីគោរព យើងមិនត្រូវសម្តែងកិរិយាមិនគប្បីសោះឡើយ អ្នកជិះកង់ ម៉ូតូ ទោចក្រយានយន្តគ្រប់ធុន ត្រូវឈប់ដឹក បណ្ដើរ ចូលទៅក្នុងវត្ត ដោយគោរព ព្រោះមិនឆាប់ លឿន ឬយូរជាងគ្នាប៉ុន្មានឡើយ ចម្ងាយប៉ុណ្ណឹង។ អ្នកពាក់មួក ទទូក្រមា កន្សែង ត្រូវដោះចេញពីក្បាលនៅពេលដើរចូលក្នុងវត្ត។ មិនត្រូវនាំគ្នាជជែកឡូឡាក្នុងទីអារាមឡើយ។
images/articles/1875/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៦,១៥៧ ដង)
ផ្ទាំងជីវិតគឺជាជញ្ជាំងផ្ទះមួយដែលគ្មានដំបូល ហើយគ្មានកំពស់ពិតប្រាកដផង។ មនុស្សម្នាក់ៗប្រៀបបាននឹងជាងសង់ផ្ទះដែលរៀបជញ្ជាំងក្នុងមួយថ្ងៃរៀបឥដ្ឋមួយដុំ។ ជីវិតចេះតែធ្វើដំណើរទៅមុខ រីឯជញ្ជាំងផ្ទះក៏ចេះតែខ្ពស់ឡើងៗទៅលើដែរ។ នៅពេលដែលគេឡើងទៅដល់ខ្ពស់ ទើបមនសិការ សីលធម៌ និងការចេះដឹងរបស់គេបើកទស្សនវិស័យទៅរកទុទិដ្ឋិនិយម ឬ សុទិដ្ឋិនិយមតាមទស្សនៈរៀងៗខ្លួន ។ កាលបើគេត្រេចចរទៅតាមស្នាមដានជីវិតដល់កំផែងខ្ពស់ហើយគេមិនត្រូវសំងំក្រាបក្បាលសុខសាន្តម្នាក់ឯង ធ្វើគធ្វើថ្លង់បិទប្រស្រីភ្នែកមិនសម្លឹង មកមើលអ្វីៗខាងក្រោមនោះទេ។
ការពិសោធន៍ដ៏យូរអង្វែងតាមស្នាមជឹបជល់ ប៉ះពាល់ លើគន្លងផ្ទាំងជីវិត បានធ្វើអោយមនុស្សមានស្មារតី រឹងប៉ឹងមោះមុត តស៊ូ និងក្លាហាន ។ ឡើងដល់ទីខ្ពស់នោះ គេនឹងងាកមកក្រោមឃើញឈូងសមុទ្រកម្មពៀរកោះសប្បាយ ភ្នំភ្លើងនៃការជម្លោះចាក់ដោត ទីវាលវិយោគសង្រេង កម្ពោតព្រៃសុទ្ធសាធ ព្រៃល្បាតបន្លាមួរហ្មង ត្រពាំងទឹកភ្នែក ថ្លុកស្ដាយក្រោយ ព្រែកបុណ្យ ស្ទឹងបាប ខ្ពង់រាបរមណីយ៍ និងដែនដីសណ្ដរនៃទន្លេស្នេហា។
កាលបើឡើងអោយខ្ពស់ៗទៅទៀតគេនឹងចោលនេត្រាបានឆ្ងាយជាងនេះ ហើយគេនឹងឃើញភ្នំធំៗឯនាយឆ្ងាយសន្លឹមមានជួរវែងៗជាប់គ្នា ដែលនៅពីក្រោយភ្នំនោះគេនឹងឃើញមានអាថ៌កំបាំងគួរអោយព្រឺក្បាលមិនខាន។ តើយើងធ្វើដូចម្ដេចទើបមើលឃើញអាថ៌កំបាំងនៅខាងក្រោមភ្នំនោះ។ តើនរណាអាចឆ្លើយត្រូវថា អាថ៌កំបាំងនោះមានអ្វីខ្លះ? តើជួរភ្នំព្រំប្រទល់ដែនភ្នំនោះមានឈ្មោះថាអ្វីទៅវិញ? កាលបើគ្មាននរណាដឹង ឬការដឹងនោះមិនសូវមានតម្លៃសម្រាប់យើង នាទីសុជីវធម៌របស់យើងតម្រូវឲ្យយើងរង់ចាំ ជញ្ជាំងរបស់យើងផ្ទាល់សង់ដល់កំពស់ដែលអាចមើលឃើញ ហើយថាត្រូវពិតប្រាកដនោះចុះ។
ត្រដោកកម្មដែលព្យួរជាប់នៅនឹងមនុស្សគ្រប់រូប ជួនក៏ជំរុញឲ្យសង់ជញ្ជាំងបានខ្ពស់ ជួនក៏សង់បានទាប ហើយទីបំផុតក្រាលផ្ទុកជីវិត ដែលយើងមិនដឹងនៅទីណា បានចុចកណ្ដឹងរោទិ៍ហៅអោយជីវិតវិលទៅទីនោះវិញ ដោយទុកអោយរូបកាយទៅជាចំណីនៃអគ្គី ឬសត្វធាតុនានា ។ អ្វីទៅជីវិតនេះ?។
ដកស្រង់ចេញពីសៀវភៅ សុជីវធម៌
ដោយ៥០០០ឆ្នាំ
images/articles/1876/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៩,៩៣០ ដង)
និយមន័យទូទៅនៃសុខភាពផ្លូវចិត្ត
ការរស់នៅប្រកបដោយសុខភាពល្អ គឺ ជាបំណងប្រាថ្នាទូទៅរបស់មនុស្សគ្រប់រូប។ អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា សុខភាពចែកចេញជាបួនផ្នែកគឺ សុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ជំនឿស្មារតី និងសុខភាពសង្គម។
សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ បុគ្គលដែលមានសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយមាំមួន
images/articles/1877/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១២,០១៥ ដង)
មរណស្សតិ
ឥឡូវនេះ ភាវនានិទ្ទេសនៃមរណស្សតិ បន្ទាប់ពីទេវតានុស្សតិ ដល់ហើយតាមលំដាប់ ៖
ការដាច់នៃជីវិតិន្ទ្រិយ ដែលបន្តទៅក្នុងភពមួយ ឈ្មោះថា មរណ ក្នុងពាក្យថា មរណស្សតិ នោះ, ឯ សមុច្ឆេទមរណ ពោល គឺ ការដាច់ជាសមុច្ឆេទនៃវដ្ដទុក្ខ របស់ព្រះអរហន្តទាំងឡាយក្ដី, ខណិកមរណ បានដល់ ការរលត់ក្នុងខណៈៗនៃសង្ខារទាំងឡាយក្ដី, សម្មតិមរណ ក្នុងពាក្យនិយាយរបស់អ្នក
images/articles/1878/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៩,៧៥០ ដង)
ខ្លឹមសារនៃជីវិត
ជីវិតរបស់មនុស្សយើង រមែងតែងតែមាននូវបញ្ហាជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ ដោយច្រើនគឺ បញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ ដោះស្រាយទេ វារមែងមានការលំបាកតានតឹងក្នុងចិត្តជា ពិតប្រាកដ ហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផង។
ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិន មាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល កែខៃនៅពេល
images/articles/1879/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៧,៧២៤ ដង)
ខ្លឹមសារនៃសេចក្តីសុខ
មនុស្សចំនួនច្រើនណាស់ ដែលមិនបានសម្លឹងមើល ដល់ជីវិតរបស់ខ្លួនឯង មិនបានពិចារណាដល់ខន្ធលោកនេះ ដែលជាសង្ខារ បានសម្លឹងត្រឹមតែថា យើងនឹងយកការចេះ ដឹងក្នុងច្បាប់ធម្មជាតិ ដែលមាននៅជុំវិញពិភពលោកមក ប្រើ ក្នុងបំណងបំពេញតាមសេចក្តីត្រូវការរបស់ខ្លួនតែ ប៉ុណ្ណោះ ហើយក៏ស្ទុះទៅក្នុងលោកតាមការចេះដឹងនោះ
images/articles/1880/Untitled-1-Recovered.jpg
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១១,៤២១ ដង)
ភាវៈជាអ្នកដឹងប្រមាណក្នុងភត្ត
នោះ, ឲ្យមានសេចក្ដីពិស្ដារ ដើម្បីជាគ្រឿងប្រដាប់ សតិបញ្ញានិងជាវត្តប្រតិបត្តិរបស់សាធុជនពុទ្ធបរិស័ទ ដូចតទៅនេះ ៖
សភាពជាអ្នកដឹងការល្អ, ការល្មម និងការសមគួរហៅថា ភាវៈជាអ្នកដឹងប្រមាណ ភាវៈអ្នកដឹងប្រមាណនោះ មានប្រការដែលនឹងត្រូវពណ៌នាជាច្រើន ដូចយ៉ាងដឹងប្រមាណក្នុងការប្រើឥរិយាបថទាំង ៤ គឺ ឈរ, ដើរ, អង្គុយ, ដេក
images/articles/2102/Untitled-1-Recovered.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៣៤,២៧៣ ដង)
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវតី ។ ក្នុងទីនោះឯង ព្រះមានភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្គាល់ព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨
images/articles/2104/Untitl76543ed-1.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៤២,១៦០ ដង)
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមានផលច្រើន មានអនិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច ។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រា្ត ដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញលះបង់ បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មាន គ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះយកតម្រាប់ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះ ឯង ។ ឧបោសថប្រកបដោយអង្គទី ១ នេះឯង ។
(សេចក្តីពិស្តារដូចអង្គទី ១) ព្រះអរហន្តទាំងឡាយលះបង់សេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅ ក្តី ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ នឹងសេនាសនៈដ៏ប្រសើរ សម្រេចនូវទីដេកដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើដោយស្មៅក្តី អស់យប់នេះនឹងថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្តទាំងឡាយផង អញនឹងចាំរក្សាឧបោសថផង ដោយអង្គនេះឯង ។ ឧបោសថប្រកបដោយអង្គទី ៨នេះឯង ។
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការដែលបុគ្គលចាំរក្សាយ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន ។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តីរុងរឿងច្រើន ដូចម្តេច មានសេចក្តីផ្សាយទៅច្រើនដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គលសោយរាជ្យ ជាឥស្សរាធិបតីនៃមហាជនបទទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ប្រការ គឺមហាជន ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃមហាជនបទទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិតទី ១៦ ៗ លើកនៃឧបោសថប្រកបដោយអង្គ ៨ ប្រការឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខជារបស់ទិព្យ ។ ម្នាលភិក្ខុទាំងឡាយ ៥០ឆ្នាំ របស់មនុស្សត្រូវជា ១ យប់ ១ ថ្ងៃ របស់ចាតុម្មហារាជិកាទេវតា របស់រាត្រីនោះបាន ៣០ រាត្រី ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ចាតុម្មហារាជិកទេវតា ។
ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តីឬបុរសពួកខ្លះ ក្នុងលោកនេះចាំរក្សានូវឧបោសថដែលប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្ស ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ១០០ឆ្នាំ របស់មនុស្សត្រូវជា ១យប់ ១ថ្ងៃ របស់តាវត្តឹង្សទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ ខែ រាប់ខែនោះ បាន ១២ ខែត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់តាវត្តឹង្សទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកតាវត្តឹង្សទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ២០០ឆ្នាំរបស់មនុស្សត្រូវជា ១យប់ ១ ថ្ងៃ របស់ពួកយាមទេវតា រាប់រាត្រីនោះ បាន ៣០ រាត្រីត្រូវជា ១ ខែ រាប់ខែនោះបាន ១២ ខែត្រូវជា ១ ឆ្នាំ រាប់ឆ្នាំនោះបាន ២០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់យាមទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកយាមទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ៤០០ឆ្នាំមនុស្ស ត្រូវជា ១យប់ ១ ថ្ងៃ របស់ពួកតុសិតទេវតា រាប់រាត្រីនេះ បាន ៣០ រាត្រីត្រូវជា ១ ខែ រាប់ខែនោះបាន ១២ ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៤០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកតុសិតទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងមានត្រង់ដែលស្រ្តី ឬបុរស ពួកខ្លះក្នុងលោកនេះ ចាំរក្សាឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកតុសិតទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១ យប់ ១ ថ្ងៃ របស់ពួកនិម្មានរតីទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណនៃអាយុរបស់ពួកនិម្មានរតីទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងមានត្រង់របស់ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកនិម្មានរតីទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១ យប់ ១ ថ្ងៃ របស់ពួកបរនិមិ្មតវសវត្តីទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះបាន ១២ ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្វ ត្រូវជាប្រមាណនៃអាយុរបស់ពួកបរនិម្មិតវសវត្តីទេវតា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្ត្រី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា ។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិរបស់មនុស្សនេះឯង ជារបស់ស្តួចស្តើង ហើយយកទៅប្រៀបធៀបនឹងសេចក្តីសុខ ជារបស់ទិព្វ ដែលតថាគតសម្តែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់យកវត្ថុដែលគេមិនបានឲ្យ ១ មិនគប្បីពោលពាក្យកុហក ១ មិនគប្បីផឹកទឹកស្រវឹង ១ គប្បីវៀរចាកការប្រព្រឹត្តមិនប្រសើរ គឺមេថុន ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងក្នុងវេលាវិកាល ១ មិនគប្បីទ្រទ្រង់ផ្កាកម្រង មិនគប្បីប្រស់ព្រំដោយគ្រឿងក្រអូប ១ គប្បីដេកលើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធព្រះអង្គ ដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថដែលប្រកបដោយអង្គ ៨ ប្រការនេះឯង សភាវៈទាំងឡាយ ពីរគឺ ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈល្អមើល កាលបំភ្លឺលោក រមែងចរទៅអស់ទីត្រឹមណា ព្រះចន្ទនិងព្រះអាទិត្យ ទាំងនោះ ដែលកម្ចាត់បង់នូវងងឹត ចរក្នុងអាកាស ញ៉ាំងទិសឲ្យរុងរឿងភ្លឺច្បាស់ ក្នុងអាកាសអស់ទីត្រឹមនោះ ទ្រព្យណា មានក្នុងចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យដ៏ល្អក្តី មាសឈ្មោះសិង្គីក្តី ឈ្មោះសុវណ្ណក្តី ឬមាសឈ្មោះកាញ្ចនៈក្តី ឈ្មោះជាតរូបក្តី ឈ្មោះហដកៈក្តី ទ្រព្យទាំងអម្បាលនោះ មិនដល់នូវចំណិត១ ក្នុងចំណែក ១៦ ៗ លើកនេះឧបោសថដែលប្រកបដោយអង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយទាំងអស់មិនដល់នូវពន្លឺនៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សានូវឧបោសថប្រកបដោយ អង្គ៨ ប្រការពួកជន ដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តីសុខជាកម្រៃ រមែងចូលទៅកាន់ឋានសួគ៌បាន ។
ដកស្រង់ពី ព្រះត្រៃបិដក ភាគ៤៨ ទំព័រ ១៨៨-១៩៥
ដោយ៥០០០ឆ្នាំ
images/articles/2108/Un32titled-1.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១០,៩៨២ ដង)
សីលសម្បទា
ដល់ព្រមដោយការរក្សាសីល។
ពាក្យថា " សីល " បានដល់វិធីសម្រាប់សិក្សាហាត់ទូន្មាននូវកាយនិងវាចា ឲ្យមានរបៀបរៀបរយល្អ ឬថា ជាធម៌ប្រតិបត្តិដើម្បីការពារនូវទោសមិនឲ្យកើតឡើងតាមផ្លូវកាយ និងផ្លូវវាចា។
សីល ដែលចាត់ចូលក្នុងសីលសម្បទា នេះសំដៅយកនិច្ចសីលដែលមានសិក្ខាបទ ៥ គឺ
ក- មិនសម្លាប់សត្វ ការមិនសម្លាប់សត្វគឺ
images/articles/2139/Untitled-1-Recovered.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៨៤,៤៥៣ ដង)
សីល ៥ គឺជាអ្វី?
សីល ៥ គឺជាធម៌របស់មនុស្ស
ការរស់នៅរបស់មនុស្ស តែងមានសេចក្ដីសុខច្រើនជាងសត្វតិរច្ឆាន ឬសត្វក្នុងអបាយភូមិ ព្រោះកំណើតមនុស្សជាផលរបស់បុណ្យ ម្យ៉ាងទៀត មនុស្សមានបញ្ញា អាចដឹងខុសត្រូវដើម្បីកសាងគុណធម៌ឲ្យខ្លួនឯងបាន ដូចជាចេះគោរពស្រឡាញ់មាតាបិតា ញាតិបងប្អូន និងមានចិត្តស្លូតបូត មានមេត្តា ករុណា អនុគ្រោះប្រោសប្រណី
images/articles/2178/Untitled-1-Recovered.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៥៩,៥៤៣ ដង)
សីល ៥ ជាធម៌របស់មនុស្ស តើដូចម្ដេច?
១- ភាពជាមនុស្ស ត្រូវមានអារម្មណ៍ គឺត្រូវមានចិត្ត មេត្តា ករុណា ចំពោះមនុស្សសត្វទាំងឡាយ ដែលមានខ្លួនជាទីស្រឡាញ់ មានមាតាបិតា ញាតិមិត្តបងប្អូនជាទីស្រឡាញ់ មិនគួរសម្លាប់បៀតបៀនគ្នានិងគ្នា យើងជាមនុស្សត្រូវប្រព្រឹត្តល្អ គឺត្រូវវៀរចាកការសម្លាប់សត្វដទៃ ដែលមានជីវិត (បាណាតិបាតា វេរមណី)។
២- ការកើតមកជាមនុស្ស ឈ្មោះថា
images/articles/2193/Untitled-1-Recovered.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២៩,៤៩៤ ដង)
ទោសក្នុងបច្ចុប្បន្នរបស់អ្នកល្មើសសីល ៥
បុគ្គលអ្នកមិនបានរក្សាសីល ៥ តែងរស់នៅមានសេចក្ដីប្រមាទ ដូចប្រមាទក្នុងការងារប្រកបមុខរបរ ប្រមាទក្នុងការចិញ្ចឹមថែរក្សាបុត្រភរិយា មាតាបិតាជាដើម មិនតែប៉ុណ្ណោះថែមទាំងនាំឲ្យប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗ មានលេងល្បែង សេពគប់បាបមិត្ត លេងស្រី ផឹកសុរាជាដើម ដែលជាអំពើបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិ និងកិត្តិយស
images/articles/2204/Untitled-1-Recovered.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ២៩,១៦១ ដង)
ក្លិនក្រអូបនៃសីល
( ធម្មបទគាថា បុប្ផវគ្គ បិ. ៥២ ទំ. ៣២ )
ក្លិនផ្កាឈើផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រឹស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន, ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសិល ជាគុណជាតប្រសើរបំផុតជាងគន្ធជាតទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រឹស្នា ផ្កាឧប្បល ផ្កាម្លិះលា ។
ក្លិនក្រឹស្នា
images/articles/2226/Untitled-1-Recovered.jpg
ផ្សាយ : ០១ វិច្ឆិកា ឆ្នាំ២០២២ (អាន: ៦,៩៣១ ដង)
អានិសង្សសីល ក្នុងបរលោក
ផលរបស់ការវៀរបាណាតិបាត គឺ
១- ជាអ្នកមានអវយវៈតូចធំពេញលេញបរិបូរណ៍ (មិនពិការ)
២- ជាអ្នកមានរាងកាយខ្ពស់សមស្អាត
៣- ជាអ្នកមានរាងកាយរហ័សរហួន (ស្រាល)
៤- ជាអ្នកមានជើងទាំង ២ ជាន់ស៊ប់ធ្ងន់ស្មើគ្នា
៥- រមែងធ្វើឲ្យអ្នកដទៃ ជ្រះថ្លាចង់មើល
៦- ជាអ្នកសុភាពទន់ភ្លន់
៧- ជាអ្នកមានចរិយាល្អ
៨- ជាអ្នកជួបប្រទះតែសេចក្ដីសុខ