images/articles/3213/____________________________________.jpg
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ២,៦៥២ ដង)
កាមគុណ ៥ប្រការ
១. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។
២. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។
៣. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។
៤. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។
៥. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។
ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃេីញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្តបុរសហេីយស្ថិតនៅអេាយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសេាះឡេីយ”។
ម្នាលភិក្ខុទាំងឡាយនេះឯង កាមគុណមាន ៥ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ ព្រាហ្មណ៍ ណាមួយ ជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញ ទោសមិនមានប្រាជ្ញាជាគ្រឿងរលាស់ខ្លួនចេញ << បច្ចវេក្ខណញ្ញាណ >> តែងបរិភោគកាមគុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍ទាំងនោះ បណ្ឌិតគប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវសេចក្តីមិនចម្រើន ដល់នូវសេចក្តីវិនាស ជាអ្នកត្រូវ មារមានចិត្តបាប នឹងធ្វើតាមសេចក្តីប្រាថ្នាបាន។
(មជ្ឈិមនិកាយ បិដកលេខ ២១ ទំព័រ ១៦៣)
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
សួនមច្ចុរាជ!
កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបេាកបពេា្ឆាតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលេាកលិចលង់ព្រេាះជាប់នឹងរស ស្វែងរកលាភយសព្រេាះតែកាមគុណ។
មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕
ដោយ៥០០០ឆ្នាំ
images/articles/3248/466u7i878677555.jpg
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ១,១១៣ ដង)
បុគ្គលដែលជាអ្នកប្រាជ្ញ គប្បីជាអ្នកមាននូវសច្ច (សច្ចបានដល់ វចីសច្ច)។ ត្រូវនិយាយអ្វី ត្រូវនិយាយការពិត រក្សាការពិតដែលយេីងនិយាយ។ (ព្រះអង្គសំដែងថា បុគ្គលត្រូវរក្សានូវសច្ច) ការរក្សានូវសច្ចទេីបអាចត្រាស់ដឹងនូវសច្ចបាន ហេីយការត្រាស់ដឹងនូវសច្ចហេីយមិនមែនគ្រប់គ្រាន់ទៀត ជួនកាលបានតែការត្រាស់ដឹងនូវសច្ចក៏ប៉ុន្តែ មិនអាចញាុំងនូវសច្ចឲ្យកេីតឡេីងបានទេ។ ចឹងបានជាព្រះអរិយបុគ្គលខ្លះ បានពាល់ត្រូវនូវព្រះនិព្វានមែន ក៏ប៉ុន្តែលេាកអត់ដឹងទេ ទៅសួរលេាកយ៉ាងមិចៗលេាកអត់ដឹងទេ ។ ក៏ប៉ុន្តែលេាកបានពាល់នូវសម្ជស្សនៃព្រះនិពា្វន ហេីយទៅសួរលេាកៗអត់ដឹងទេ ពីព្រេាះលេាកគ្រាន់តែបានត្រាស់ដឹងនូវសច្ច មិនបានឃេីញនូវការកេីតឡេីងនៃសច្ច ។ ចឹងបានជាយេីងត្រូវសិក្សានេះឲ្យបានល្អិតល្អន់ណាស់ហ្នឹង មិនមែនអ្នកដែលត្រាស់ដឹងៗហ្នឹងសុទ្ធតែអាចពន្យល់យេីងទាំងអស់គ្នាបានទេ អត់មែនទេ។ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធចឹង ព្រះបច្ចេកពុទ្ធអាចពន្យល់ដូចជាព្រះសម្មាសម្ពុទ្ធបានដែរ គឺអត់បានទេ គ្រាន់តែបានសម្តែងបន្តិចបន្តួចហ្នឹង បានចឹង អត់ដឹងថាយ៉ាងមិចៗ អត់ដឹងៗក្រសែរនៃក្បួននៃការបដិបត្តិរំលត់កិលេស សមុច្ឆេទកិលេស យ៉ាងមិចៗលេាកអត់ដឹង។ ប៉ុន្តែលេាកបានសមុច្ឆេទកិលេសហេីយនៅ ថាបានហេីយ ក៏ប៉ុន្តែការពន្យល់អត់ដឹង ដូចចាបចេះធ្វេីសំបុកចឹង តេីយេីងចេះធ្វេីសំបុកដូចចាបដែរ ឲ្យចាបវាពន្យល់ឲ្យយេីងធ្វេីសំបុកដូចចេះមួយៗ វាពន្យល់មិចបាន បេីវាពាំតែ១សសៃទាញហូតចុះហូតឡេីងអូសចុះអូសឡេីង ក៏ប៉ុន្តែយេីងឃេីញហូតចុះហូតឡេីងមួយសន្ទុះ១អាទិត្យមកចេញជាសំបុកល្មមវាពង កូនវានៅម៉ាស្រួលចឹងទៅ។
ចឹងយេីងត្រូវសិក្សាព្រះឱសព្រះអង្គហ្នឹងឲ្យទូលំទូលាយឲ្យទាស់តែមែនទែន ។ បុគ្គលដែលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច បានដល់វចីសច្ច មានវចីសច្ចហេីយ ត្រូវមានញ្ញាណសច្ចៗ សំដៅយកវិបស្សនា សំដៅយកសតិប្បដ្ឋាន សតិទល់ជាមួយនឹងសភាវៈ ។ ហេីយបន្តមកទៀតមគ្គសច្ច សំដៅយកសោតាបដិមគ្គ ជាដេីមហ្នឹងឯង ។ ចឹងបុគ្គលជាអ្នកប្រាជ្ញគប្បីជាអ្នកមាននូវសច្ច គឺបានសេចក្តីថា គឺជាអ្នកបដិបត្តិតែម្តង ត្រូវបដិបត្តិឲ្យឃេីញនូវសច្ចធម៌តាមសេចក្តីពិត ដែលមិនមែនជាយេីង ។
លេីកមុនយេីងច្រឡំថាជាយេីង ប្រកាន់ថាជាយេីង ឥឡូវវាអត់មែនយេីង ។ ចំពេាះអ្នកប្រាជ្ញ មុនី ហ្នឹង គឺជាអ្នកមាននូវសច្ច ហេីយមាននូវសច្ចហេីយ នូវមានអ្វីទៀត គឺជាអ្នកមិនឃ្នេីសឃ្នង់ៗគឺដេាយអំណាចនៃមានៈហ្នឹងឯង ជាអ្នកមិនពុតត្បុត លះបង់នូវពាក្យ ញុះ ញុង មិនក្រេវក្រេាធ (មុនីបេីយេីងតាំងចិត្តចេញហេីយ តេីយេីងនៅតាំងចិត្តខឹងជាមួយនណាទៀត) បេីយេីងនៅក្រេាធឈ្មេាះថា តេីយេីងចេញឬក៏នៅ គឺយេីងនៅ ។ ចឹងបេីយេីងជាមុនី គឺត្រូវកុំក្រេវក្រេាធ ពាក្យសេាកសៀតចាក់ដេាត ញុះញុង ហេីយកុំមានសេចក្តីទ្វេសប្រហែសទ្វេស ឆ្លងឲ្យផុតនៅលេាភៈដ៏លាមក និងមច្ឆរិយៈ ។ នេះសុទ្ធតែយកកិលេស ហ្នឹងសុទ្ធតែកាត់ហេីយណា កុំក្រេវក្រេាធ កាត់សេចក្តីក្រេាធ ដេាយអទេាសៈ ដេាយខន្តី នេះសុទ្ធតែកាត់ហេីយ ។ ហេីយកាលណាកាត់ទៅរសាត់ទៅដែរ រសាត់ទៅហេីយហ្នឹង។ ក៏ប៉ុន្តែកាត់ហ្នឹងសុទ្ធតែទៅដេាយអំណាចនៃបញ្ញា ថ្នាក់វិបស្សនា។
បន្តមកទៀត នរជនដែលជាអ្នកមានចិត្តបង្អេានទៅកាន់ព្រះនិព្វានៗដែលយេីងបានស្តាប់ពីព្រះអង្គគឺឲ្យផុតពីខន្ធបព្ចាកៈ អ្វីដែល ឲ្យតែបង្អេាន កុំទាក់ទិនជាមួយខន្ធបពា្ចកៈ គឺព្រះនិព្វាន មិនចឹង ព្រះនិព្វានគឺជាអ្វី ព្រះនិពា្វនគឺជាការផុតចាកខន្ធមិនចឹង ។ ខណៈដែលយេីងមិនបង្អេានទៅរកខន្ធនេាះ ខណៈហ្នឹងតេីយេីងបង្អេានទៅរកទីណា ការមិនបង្អេានទៅរកខន្ធនេះឯងគឺជាការបង្អេានទៅរកព្រះនិព្វាន ។ តែបេីយេីងបង្អេានទៅរកខន្ធ ខណៈដែលកំពង់ឃេីញ ជាខន្ធឬក៏ព្រះនិព្វាន គឺជាខន្ធ ចឹងយេីងកុំបង្អេានទៅរកវា ខណៈដែលឃេីញនូវរូបអាហ្នឹងមិនជាខន្ធ បេីយេីងមិនបង្អេានទៅរករូប កំណត់ដឹងរូបតាមសេចក្តីពិត ហេីយមិនជាប់ជំពាក់មានការរលាស់ចេញអំពីរូប ហ្នឹងចេញទៅរកនិព្វានដែរ គឺទៅរកព្រះនិព្វាន គឺត្រង់ព្យពា្ជនៈដែលយេីងបានស្តាប់ អំពីព្រះអង្គចឹងការឃេីញនូវទេាសខន្ធបពា្ចកៈហ្នឹង ហេីយកាន់យកនូវសន្តិបទៗ សំដៅទៅលេីអ្វី គឺព្រះនិព្វាន ។ ខន្ធបពា្ចកៈហ្នឹងវាមានការប្រព្រឹត្តទៅគឺជាសុខ ឬក៏ជាទុក្ខ វាគឺជាទុក្ខ ចឹងអ្វីដែលអត់មានខន្ធ គឺជាសុខ ឬក៏ជាទុក្ខ គឺជាសុខ ដូចជាអ្នកកំពង់នៅកណ្តាលភ្លេីងចឹង កំពង់នៅកណ្តាលភ្លេីងក្តៅឬក៏ត្រជាក់ ក្តៅ ។ ចឹងកំពង់ដែលនៅផុតភ្លេីង ដឹងថាត្រជាក់ដែរ ដឹងតេីស ។ បង្អេានសភាពទាំងអស់ហ្នឹងទៅរកព្រះនិព្វាន ត្រង់ដែលដាច់អំពីខន្ធនេះឯង។ រៀនចឹងទៅទេីបយេីងបានស្ងប់ ។
ដកស្រងពី MP3
សំដែងព្រះធម៌ដេាយ៖ លេាកគ្រូ រស់ សុផាត
ដោយ៥០០០ឆ្នាំ
images/articles/3293/4654y6eddrtrrer444.jpg
ផ្សាយ : ២២ ធ្នូ ឆ្នាំ២០២២ (អាន: ១,០៣៥ ដង)
ការចម្រេីន អានាបាណស្សតិ » (វគ្គ២ បន្ត)
អាន វគ្គ១
គ្មានពេលវេលាណាដែលប្រសេីរីករាយវិសេសក្រៃលែងជាងមានឱកាសនៅទីកន្លែងព្រៃស្ងប់ស្ងាត់ ហេីយមានឆន្ទៈ សេចក្តីពេញចិត្តត្រេកអរអង្គុយចម្រេីនសមាធិទូន្មានរក្សាចិត្តឲ្យត្រជាក់ស្ងប់នៅក្នុងអារម្មណ៍តែមួយ ប្រកបដោយសតិ បញ្ញាដែលបង្អោនទៅរកសភាពស្ងប់កាយ ស្ងប់ចិត្ត សុខកាយសុខចិត្តនោះឡេីយ (នេះជាសេចក្តីសុខពិតមិនក្លែងក្លាយ) ។
ដេាយព្រះអង្គគ្រូ៖ ព្រះភិក្ខុ ធម្មត្ថេរោ
ដោយ៥០០០ឆ្នាំ
images/articles/2316/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៣៣,៧៥៦ ដង)
នៅគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គមហាវគ្គ ទុតិយភាគ លេខ ៧០ ទំព័រ ១០៧ សម្ដែងថា ពាក្យថា "អានៈ" ប្រែថាខ្យល់ដង្ហើមចេញ មិនមែនប្រែថាខ្យល់ដង្ហើមចូលទេ។ ពាក្យថា បានៈ ប្រែថាខ្យល់ដង្ហើមចូល មិនមែនប្រែថាខ្យល់ដង្ហើមចេញទេ។ សតិស្មារតីជាទីតាំងមាំរមែងតាំងមាំ ចំពោះភិក្ខុអ្នកដកដង្ហើមចេញតាំងមាំដល់ភិក្ខុដកដង្ហើមចូល ដោយអំណាចនៃខ្យល់ដកដង្ហើមចេញនិងដកដង្ហើមចូល។ ពាក្យថា បាន បំពេញហើយ គឺបានបំពេញហើយដោយអត្ថថា ថែធួនបានបំពេញហើយ ដោយអត្ថថាជាបរិវារ បានបំពេញហើយ ដោយអត្ថថាគ្រប់គ្រាន់។កាយានុបស្សនាសតិប្បដ្ឋាន មានបែបបទពិចារណា ៦ វគ្គគឺពិចារណាទៅតាមបព្វៈ ទាំង ៦។
នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គទុតិយភាគ ៧០ ទំព័រ ១១៩ សម្ដែងថាពាក្យថាមានសតិដកដង្ហើមចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយអាការៈ ៣២ គឺកាលបុគ្គលដឹងច្បាស់នូវភាពនៃចិត្តមានអារម្មណ៍ តែមួយមិនរាយមាយ ដោយអំណាចនៃដង្ហើមចេញវែង សតិក៏តម្កល់មាំ បុគ្គលធ្វើសតិដោយស្មារតីនោះ ដោយញាណ កាលបុគ្គលដឹងច្បាស់នូវសភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចដង្ហើមចូលវែង សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតី នោះដោយញាណនោះកាលបុគ្គលដឹងច្បាស់នូវភាពនៃ ចិត្តមានអារម្មណ៍តែមួយ ដោយអំនាចនៃដង្ហើមចេញខ្លី សតិក៏តម្កល់មាំបុគ្គល ធ្វើសតិដោយស្មារតីនោះដោយមានញាណនោះ កាលបុគ្គលដឹងច្បាស់ភាពនៃចិត្ត មានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចូលខ្លី សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតីនោះដោយញាណនោះ។ កាលបុគ្គលដឹងច្បាស់ភាពនៃចិត្តមានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាចនៃដង្ហើមចេញ សម្រាប់អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ ចេញចាកកិលេស ដោយអំណាចនៃដង្ហើមចូលសម្រាប់ អ្នកពិចារណាឃើញនូវធម៌ជាគ្រឿងរលាស់ចេញចាកកិលេស សតិក៏តម្កល់មាំបុគ្គលធ្វើសតិដោយស្មារតីនោះដោយញាណនោះ។
អនាបានស្សតិ យស្ស បរិបុណ្ណា សុភាវតា អនុបុព្វំ បរិចិតា យថា ពុទ្ធេន ទេសិតា សោមំ លោកំ បភាសេតិ អញ្តមុត្តោវ ចន្ទិមាតិ។
អនាបានស្សតិ បុគ្គលណាបានបំពេញហើយចម្រើនហើយដោយប្រពៃ សន្សំហើយដោយលំដាប់ឲ្យដូចព្រះពុទ្ធសម្ដែងទុកហើយ បុគ្គលនោះរមែងញ៉ាំងលោកនោះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ័ដែលផុតស្រឡះចាកពពក។
ចំពោះអនាបានបព្វៈនេះ ចែកចេញជាទីយ៉ាងគឺៈ
១. អស្សាសៈ ខ្យល់ដង្ហើមចេញ
២. បស្សាសៈ ខ្យល់ដង្ហើមចូល។
ដើម្បីពិចារណានូវបព្វៈនេះ ត្រូវទៅរកទីដែលគួរដល់ការអប់រំចម្រើនភាវនា គឺទីស្ងាត់មានក្នុងព្រៃស្ងាត់ៗ តាមម្លប់ឈើ ឬ ក្នុងផ្ទះស្ងាត់ ហើយអង្គុយពែនភ្នែនយកជើងស្ដាំដាក់ឆ្វេង យកដៃស្ដាំដាក់លើដៃឆ្វេង តាំងកាយឲ្យត្រង់ ប្រុងស្មារតីកំណត់ឲ្យដឹងរយៈខ្យល់ដង្ហើមចេញចូល បើដង្ហើមចេញ ឲ្យដឹងថាចេញ បើខ្យល់ចូល ឲ្យដឹងថាចូលថែមទៀត បើខ្យល់ចេញទៅវែងឲ្យដឹងថាវែង បើមកខ្លីឲ្យដឹងថាខ្លី ចូលមកវែងឲ្យដឹងថាវែង។ សេចក្ដីនេះ អ្នកអប់រំចម្រើនសមថកម្មដ្ឋានត្រង់អាណាបានស្សតិកម្មដ្ឋាន ត្រូវតែដឹងពួកខ្យល់ជាមុនសិន សឹមដកដង្ហើមចេញចូលជាខាងក្រោយ គឺមុនខ្យល់ត្រូវដឹងថាខ្យល់នឹងចូល។ ហើយក្នុងសេចក្ដីនេះដដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្ដែងជាន័យប្រៀបធៀបថា
សេយ្យថាបិ ភិក្ខវេ ទក្ខោ ភមភារោ វា ភមភារន្តវាសី ទីឃំ វា អញ្ចន្តោ ទីឃំ អញ្ចមីតិ បជានាតិ។
ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងដែលប៉ិនប្រសប់ក្ដី កូនសិស្សនៃកូនជាងក្រឡឹងក្ដី ទោះទាញខ្សែក្រឡឹងវែង ទោះទាញខ្សែក្រឡឹងខ្លី ដឹងច្បាស់ថាទាញខ្សែក្រឡឹងយ៉ាងណាមិញ។
ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ទីឃំ វា អស្សន្តោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា បស្សន្ដោ ទីឃំ បស្សសាមីតិ បជានាតិ រស្សំ វា អស្សសន្ដោ រស្សំ បស្សសាមីតិ បជានាតិ រស្សំ វាបស្សសន្ដោ បស្សសាមីតិ បជានាតិ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះដកដង្ហើមចេញវែង ដឹងច្បាស់ថាអញដកដង្ហើមចេញវែង ទោះដកដង្ហើមចេញខ្លី ដឹងច្បាស់ថាអញដកដង្ហើមចេញខ្លី ក៏យ៉ាងនេះដែរ។ ការដែលពិចារណា នូវខ្យល់ដកដង្ហើមចេញចូលនេះ ត្រូវផ្ចង់ស្មារតីតម្កល់ឲ្យខ្ជាប់ខ្ជួនថា ខ្យល់ដកដង្ហើមចេញចូលនេះ គ្រាន់តែជាកាយ មិនមែនសត្វ មិនមែនបុគ្គលខ្លួនប្រាណ បុរស ស្ត្រី គ្រហស្ថ បព្វជិតឡើយ។ កំណត់គ្រាន់តែឲ្យចម្រើនប្រាជ្ញាស្មារតីប៉ុណ្ណោះ ដើម្បីធ្វើចិត្តឲ្យឃ្លាតចាកនូវ ទិដ្ឋិ កុំឲ្យប្រកាន់អ្វីតិចតួចក្នុងលោក។ ខ្យល់ដកដង្ហើមចេញចូលនោះ ហៅថា កាយ អាការៈដែលប្រព្រឹត្តទៅក្នុងពួកដង្ហើមចេញចូល គឺញ័រកាយ រំជួលកាយ កាយសង្ខារ។ នៅក្នុងគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ឥតិវុត្តក លេខ ៥៣ ទំព័រ ១០៨ ព្រះសម្ពុទ្ធទ្រង់សម្ដែងថា
អសុភានុបស្សី កាយស្មឹ អនាបានេ បដិស្សតោ សព្វសង្ខារសមថំ បស្សំ អាតាបិ សព្វទា។ ស វេ សម្មទ្ទសោ ភិក្ខុ យតោ តត្ថ វិមុច្ចតិ អភិញ្ញា វោសិតោ សន្ដោ សវេ យោគាគីកោ មុនីតិ។
ភិក្ខុជាអ្នកពិចារណាឃើញរឿយៗ ក្នុងកាយថាមិនស្អាត មានសតិតម្កល់ខ្ជាប់ ក្នុងអានាបានស្សតិកម្មដ្ឋានពិចារណាឃើញនូវព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងឡាយទាំងពួង ជាអ្នកមានព្យាយាមជាគ្រឿងដុតកំដៅ កិលេស សព្វៗកាល។
ភិក្ខុនោះឯងឈ្មោះថា អ្នកឃើញដោយប្រពៃ ជាអ្នកសង្រួមរមែងចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងនោះ ភិក្ខុនោះឯង ជាអ្នកមានព្រហ្មចរិយធម៌ប្រព្រឹត្តរួចហើយ ជាអ្នកស្ងប់ព្រោះដឹងច្បាស់ឈ្មោះថា អ្នកប្រាជ្ញប្រព្រឹត្តកន្លងយោគៈ។
អាណាបានស្សតិកម្មដ្ឋាននេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សរសើរថា ជាកំពូលនៃកម្មដ្ឋាន ជាបទដ្ឋាននៃព្រះពុទ្ធជាម្ចាស់ ព្រះបច្ចេកពុទ្ធ និងសាវ័ករបស់ព្រះអង្គទាំងអស់ ដែលលះដែលស្រុក ជាទីគឹកកងដោយសម្លេងនៃមនុស្សប្រុសស្រីដំរីសេះជាដើម ព្រះឈាមមានសម្លេងជាទោស។
ព្រះយោគីត្រូវកំណត់កម្មដ្ឋាននេះ ទៅក្នុងព្រៃមិនមែនស្រុក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ឲ្យកើតហើយធ្វើជាចំណែក ៤ ឲ្យជាជើង ឬ ជាបាទរបស់វិបស្សនា ព្រោះហេតុនោះ ព្រះមានព្រះភាគទ្រង់សម្ដែងវត្តបីដល់ព្រះយោគី ពាក្យថាព្រៃ ឲ្យផុតសរសេរខឿនទៅ គឺចេញទៅប្រាំរយជួរធ្នូរដល់គល់ឈើ ដែលជាឱកាសស្ងាត់។
ឥរិយាបថដ៏សមគួរដល់ការចម្រើន អានាបានស្សតិតាមរដូវ៣ តាមធាតុ និងចរិយា យ៉ាងនេះហើយទើបឥរិយាបថ ស្ងប់ដល់ព្រះយោគីនោះ។
អានាបានស្សតិកម្មដ្ឋាននេះ ជាកម្មដ្ឋានដ៏ត្រង់មានវិធីចម្រើនតិច ហើយអាចឲ្យបានលទ្ធផលយ៉ាងធំ ដូចកាលដំបូងដៃ គ្រាន់តែតម្កល់សតិឲ្យនឹងនៅត្រង់កន្លែងខ្យល់ដង្ហើមចេញចូលប៉ះត្រូវ សតិកំណត់ខ្យល់ឲ្យប្រាកដតាមត្រកូលខ្យល់ចេញវែង ចូលវែង ចេញខ្លី ចូលខ្លី មានសតិនិមិត្តរបស់កម្មដ្ឋានក៏កើតឡើង ប្រាកដលុះត្រាតែចម្រើនខ្យល់បានស្ងប់ចូល អតិនិច្ចលាតិ សុខុមយ៉ាង ល្អិតដ៏ប្រណិត ហើយទើប អនុពន្ធនា បណ្ដោយសតិតាមខ្យល់ទៅតម្កល់ទុក នៅក្នុងអារម្មណ៍ដោយប្រពៃដែលហៅថា អប្បនាឈាន អប្បនាឈាននេះជា មហគ្គតៈអាចសង្កត់នៅកាមាវចរគោត្រ ដែលជាកម្មធាតុខាងក្រោមបាន ហើយស្ទុះចូលទៅកាន់មហគ្គតគោត្រ ដោយអំណាចអង្គដែលកើតឡើង មានកម្លាំងក្លៀវក្លាដ៏វិសេស ចិត្តក៏អាចកាត់ផ្ដាច់នូវភវវង្គអស់វារៈត្រឹមតែម្ដង ហើយ តាំងនៅបានអស់ថ្ងៃ ១ យប់ ១ ប្រព្រឹត្តទៅតាមលំដាប់ កុសលជវន ប្រៀបដូចជាបុរសដែលមានកម្លាំងអាច ក្រោកឈរ នៅអស់កាលយូរបានលុះដល់អស់វារៈចិត្ត ហើយទើបចេញចាកមកវិញ ក៏ត្រូវនឹករំពឹងពិចារណានូវវិបស្សនាតទៅទៀត។
ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀបរៀងដោយ សាមណេរ ចាន់ សុជន
ដោយ៥០០០ឆ្នាំ
images/articles/2319/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦,២៥១ ដង)
ថ្នាំរក្សាផ្លូវចិត្ត
ពេលដែលមនុស្សយើងកើតមក តែងតែជួបនូវឧបសគ្គគ្រប់បែបយ៉ាងតាំងអស់នេះ យើងមិនអាចជៀសផុតបានឡើយ មិនថាគេចទៅនៅទីណាទេ ទាំងនេះមកអំពីចិត្តបិសាច ដែលជាប់តាមខ្លួន ពោលគឺលោភៈ ទោសៈ មោហៈ ជាប្រធាននៃសេចក្ដីអាក្រក់ពិសពុលជាងអ្វីៗទាំងអស់។
សូម្បីតែចង់គេច ឲ្យផុតអំពីសេចក្ដីទុក្ខលំបាកនោះ ក៏មិនងាយដែរដោយ
images/articles/2320/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៥,១៤០ ដង)
ស្វាមីគប្បីសង្គ្រោះភរិយា ដោយសង្គហធម៌ ៥ យ៉ាងគឺ៖
១- សម្មាននាយ ស្រឡាញ់រាប់អានថា ជាភរិយារបស់ខ្លួន។ យើងជាស្វាមីរបស់ស្ត្រីណា គប្បីសង្គ្រោះស្ត្រីនោះ ដោយចិត្តស្មោះត្រង់ គឺ លើកតំកើងជាភរិយាពេញសិទ្ធិ។
២- អវិមាននាយ មិនប្រមាថមើលងាយ ភរិយាដូចជាខ្ញុំកំដរបាវព្រាវ។ ខណៈពោលទៅកាន់ភរិយា គប្បីពោលពាក្យសំដីផ្អែមល្ហែម ពិរោះពិសាមិនពោលពាក្យរោយរាយ ឥតប្រយោជន៍ បើភរិយាមានកំហុងឆ្គងបន្តិចបន្តួច ក៏គួរអន់ឱនឲ្យ ហើយទូន្មានប្រៀនប្រដៅស្ងាត់ៗ ដោយសេចក្ដីល្អ។
៣- អនតិចរិយាយ មិនប្រព្រឹត្តកន្លងចិត្តភរិយា គឺមិនប្រព្រឹត្តក្បត់ព្រំដែនជាប្ដី យកបេះដូងរបស់ខ្លួនដែលមានម្ចាស់ហើយទៅបូជាដល់ស្ត្រីដទៃ សមដូចពាក្យចាស់បុរាណាចារ្យលោកបានពោលថា "ត្រីងៀតឆ្លៀតពង" ។
៤- ឥស្សរិយវោស្សគ្គេន ប្រគល់អំណាចជាធំ ចំពោះភរិយាជាស្ត្រីមេផ្ទះ រៀបចំទុកដាក់ទ្រព្យសម្បត្តិ រក្សាថែទាំ លំអគេហដ្ឋានឲ្យមានសេរីសួស្ដី។
៥- អលង្ការានុប្បទាននេន ក្នុងនាមជាស្វាមី គប្បីរៀបចំឲ្យមានគ្រឿងអលង្ការដល់ភរិយាគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់តាមកាលៈទេសៈ តាមសម័យនិយម និងតាមសមត្ថភាព។
ដកស្រង់ចេញពីសៀវភៅ អមិសទាននិងធម្មទាន
រៀបរៀងដោយ ឈុន គឹមអៀត
ដោយ៥០០០ឆ្នាំ
images/articles/2321/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៥,៥៥៣ ដង)
សម្រាប់ទោសដែលត្រូវទទួលអំពីការសម្លាប់សត្វនេះស្រេចហើយតែសត្វនោះមានរាងកាយធំ ឬតូច និងមានគុណធម៌ឬមិនមានគុណធម៌។ បើសត្វដែលត្រូវស្លាប់នោះ ជាសត្វធំ ដូចជា ដំរី សេះ គោ ក្របីជាដើម មានទោសច្រើន បើសត្វដែលស្លាប់នោះ ជាសត្វតូច មានស្រមោច មូសជាដើម ក៏មានទោសតិច។
ក្នុងរវាងសត្វតិរច្ឆានជាមួយមនុស្ស ការសម្លាប់មនុស្សមានទោសច្រើនជាងការសម្លាប់សត្វតិរច្ឆាន ព្រោះមនុស្សជាសត្វប្រសើរជាងសត្វតិរច្ឆាន សម្រាប់មនុស្សនិងមនុស្សដូចគ្នា បើសម្លាប់អ្នកមានសីល មានគុណធម៌ ដូចភិក្ខុ សាមណេរ ឧបាសក ឧបាសិកាជាដើម ក៏មានទោសច្រើន តែបើមនុស្សដែលត្រូវសម្លាប់នោះ ជាមនុស្សមិនមានគុណធម៌ មិនមានសីល ដូចជាពួកចោរ ឬអ្នកកាចសាហាវជាដើម ក៏មានទោសតិច។
សម្រាប់អ្នកសម្លាប់មាតាបិតា ព្រះអរហន្តនោះ រមែងមានទោសធ្ងន់ក្រៃលែង គឺត្រូវទោសអនន្តរិយកម្ម។ បើអ្នកដែលត្រូវសម្លាប់នោះ មានរាងកាយប៉ុនគ្នា និងមានគុណធម៌ស្មើគ្នា ក៏ត្រូវកាត់តាមប្រយោគនៃការសម្លាប់នោះ បើខណៈសម្លាប់នោះ ប្រើសេចក្ដីព្យាយាមច្រើន ក៏មានទោសច្រើន បើបើសេចក្ដីព្យាយាមតិច ក៏មានទោសតិច។
ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត
ដោយ៥០០០ឆ្នាំ
images/articles/2322/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២២,២៥៧ ដង)
ពាក្យចាស់បានពោលថា "គ្មានអ្នកណាជាទីស្រឡាញ់ជាងខ្លួនឯងឡើយ"។ វាជាការពិត មនុស្សយើងហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឲ្យតែជីវិតខ្លួនឯងរស់ មិនគិតឡើយសូម្បីជីវិតអ្នកដទៃ។ តែចំពោះពុកម៉ែ បែរជាខ្វល់ជីវិតកូន ជាងជីវិតខ្លួនឯងទៅវិញ ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យកូនរស់ ទោះជាខ្លួនត្រូវប្រឈមមុខ នឹងសេចក្ដីទុក្ខលំបាកយ៉ាងណាក៏ដោយក៏មិនខ្វល់សោះឡើយ ខ្វល់តែម្យ៉ាងគត់គឺជីវិតកូនៗ ទោះជាកាលៈទេសៈ តម្រូវឲ្យពុកម៉ែលួច ឆក់ ប្លន់ សម្លាប់អ្នកដទៃ ក៏ពុកម៉ែហ៊ានធ្វើដែរ គឺពុកម៉ែធ្វើដើម្បីជីវិតកូន ធ្វើដើម្បីបានចិញ្ចឹមកូនឲ្យរស់។
ឱ! លោកអើយ ពិតជាអស្ចារ្យណាស់ មានអ្នកណាដែលហ៊ានលះបង់ដើម្បីកូន ដូចជាពុកម៉ែនោះ កូនអើយគឺគ្មានសោះឡើយ សូម្បីតែម្នាក់។បើនិយាយរឿងស្រឡាញ់ ក៏គ្មានអ្នកណាម្នាក់ស្រឡាញ់កូនស្មើនឹងពុកម៉ែដែរ តែមិនដឹងថាក្នុងចិត្តកូនធ្លាប់ស្រឡាញ់ពុកម៉ែដែរទេ?ជាទូទៅ កូនច្រើនតែឃើញអ្នកដទៃសំខាន់ជាងម៉ែឪ ស្រឡាញ់គេជាងស្រឡាញ់ម៉ែឪ រហូតពេលខ្លះស្រឡាញ់គេខ្លាំង កូនហ៊ានលះបង់អ្វីៗដើម្បីគេទៀតផង ចំណេកពុកម៉ែ មិនដែលឃើញកូនលះបង់អ្វីដើម្បីគាត់សោះ។
ពេលកូនមានបញ្ហា កូនក៏រត់មករកពុកម៉ែឲ្យជួយ តែពេលដែលកូន សុខសប្បាយ កូនក៏ធ្វើព្រងើយកន្តើយដាក់ពុកម៉ែ ដោយគ្មានខ្វល់អ្វីពីគាត់បន្តិចសោះ។មានពេលខ្លះ កូនធ្វើឬកពារ ហាក់ដូចជាស្រឡាញ់ម៉ែឪណាស់ តែគឺការបោកប្រាស់ បំភ័ន្តភ្នែកម៉ែឪតែប៉ុណ្ណោះ ស្រឡាញ់ដោយចិត្តមិនស្មោះស្រឡាញ់ដោយចង់បានអ្វីមួយពីគាត់វិញ ពេលបានសមបំណងហើយ ក៏លែងគិត លែងខ្វល់ពីគាត់រហូតកូនខ្លះបោះបង់ម៉ែឪទៀតផងក៏មាន។
មានកូនខ្លះគិតសង្សារ សំខាន់ជាងគិតម៉ែឪ យករបស់របរពីម៉ែឪ យកទៅផ្គង់ផ្គង់សង្សារ ហ៊ានធ្វើអ្វីៗ ដើម្បីសង្សារ តែមិនហ៊ានធ្វើអ្វីៗ ដើម្បីម៉ែឪ សូមកូនកុំភ្លេចថា "សង្សារ គ្រាន់តែជាអ្នកដទៃតែប៉ុណ្ណោះ " ដូច្នេះហើយ កុំស្រឡាញ់អ្នកដទៃ ច្រើនជាងម៉ែឪ ហើយក៏កុំលះបង់ ដើម្បីអ្នកដទៃច្រើនជាំងម៉ែឪដែរ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើនជាងនរណាៗទាំងអស់ ត្រូវស្រឡាញ់ម៉ែឪ ឲ្យច្រើនជាងនរណាៗទាំងអស់ ស្រឡាញ់ដោយចិត្តស្មោះ មិនមែនជាការស្រឡាញ់ដែលគ្រាន់តែបោកបញ្ឆោតឡើយ។
ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀបរៀងដោយ យុវសមណ ឆិម ប៊ុនឆា
ដោយ៥០០០ឆ្នាំ
images/articles/2323/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៧,០៤៣ ដង)
ម្នាលគហបតិបុត្ត មនុស្ស ៤ ពួកនេះ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ គឺ មិត្តមានឧបការៈ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តមានសេចក្ដីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ ។
ម្នាលគហបតិបុត្ត មិត្តមានឧបការៈជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែល ១ រក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្ដីភិតភ័យ ១ កាលបើកិច្ចដែលត្រូវធ្វើកើតឡើងហើយ តែងជួយផ្ដល់ភោគៈជាទ្វិគុណជាងទ្រព្យដែលមិត្តត្រូវការនោះ ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ ១ សូម្បីជីវិតក៏ហ៊ានលះបង់ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្ដូរជីវិត) ១។ ម្នាលគហបតិបុត្តមិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់ ១ ដឹកនាំឲ្យមិត្តតម្កល់នៅតែក្នុងអំពើល្អ ១ ឲ្យបានស្ដាប់ពាក្យដែលមិនធ្លាប់បានស្ដាប់ ១ ប្រាប់ផ្លូវឋានសួគ៌ ១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ជួយព្រួយចិត្តពីព្រោះមិត្តបានសេចក្ដីវិនាស ១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្ដីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរតែមនុស្សដែលពណ៌នាគុណមិត្ត ១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។
ព្រះមានព្រះភាគ ទ្រង់បានសម្ដែងសេចក្ដីនេះ លុះព្រះសុគតជាសាស្ដាត្រាស់សេចក្ដីនេះហើយ ទើបទ្រង់សម្ដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា (ជាសេចក្ដីប្រែ)មិត្តដែលមានឧបការៈ សម្លាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្ដីឈឺឆ្អាល។ បណ្ឌិតស្គាល់ជាក់នូវបុគ្គលទាំង ៤ ពួកនុ៎ះថាជាមិត្តមែនទែនហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នា ដូចជាមាតានិងបុត្តដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូរណ៌ដោយសីល តែងរុងរឿងដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យឲ្យជាគំនរដូចជាឃ្មុំដូច្នោះឯង។
ភោគៈទាំងឡាយតែងដល់នូវការពូនជាគំនរ ដូចជាដំបូកដែលកណ្ដៀរពូនដូច្នោះឯង។ គ្រហស្ថក្នុងត្រកូល បានសន្សំភោគៈទាំងឡាយយ៉ាងនេះហើយ ទើបអាង (តាំងខ្លួន)។ កុលបុត្តដែលចែកភោគៈទាំងឡាយជា ៤ ចំណែកគឺ បរិភោគទាំងឡាយ ១ ចំណែកប្រកបការងារពីរចំណែក ទាំងតម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន។
ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ៥០០០ឆ្នាំ
images/articles/2324/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២១,០២៤ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ព្រះយោគាវចរនេះកាលចម្រើនមេត្តាចេតោវិមុត្តិ តាមផ្លូវអប្បនានោះក្នុងផ្លូវណាមួយ ដូចបានពោលហើយដូច្នេះ (លោកសម្ដែងសមាធិខាងដើមដោយមិនបានយកមកដាក់ក្នុងសៀវភៅនេះទេ) រមែងបានអានិសង្ឃ១១ប្រការ ដែលព្រះដ៏មានព្រះភាគជាម្ចាស់ត្រាស់ទុកដោយន័យថា អ្នកចំរើនមេត្តាចេតោវិមុត្តិ រមែងដេកលក់ដោយសុខដូច្នេះជាអាទិ៍។
images/articles/2326/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៤,៧៥៤ ដង)
វត្តអារាមជាកន្លែងសក្ការៈបូជា ជាទីគោរព យើងមិនត្រូវសម្តែងកិរិយាមិនគប្បីសោះឡើយ អ្នកជិះកង់ ម៉ូតូ ទោចក្រយានយន្តគ្រប់ធុន ត្រូវឈប់ ដឹង បណ្តើរ ចូលទៅក្នុងវត្តដោយគោរពព្រោះមិនឆាប់ លឿន ឬយូរជាងគ្នាប៉ុន្មានឡើយចម្ងាយប៉ុណ្ណឹង ។ អ្នកពាក់មួក ទទូក្រមា កន្សែង ត្រូវដោះចេញពីក្បាលនៅពេលចូលក្នុងវត្ត ។មិនត្រូវនាំគ្នាជជែកឡូឡាក្នុងទីអារាមឡើយ ។
នារីជាឧបាសិកា ត្រូវសង្រួមឫកពារឲ្យនឹងធឹង មុននឹងចូលទៅកាន់ទីអារាមកុំធ្វើភ្នែកក្រឡិបក្រឡាប់ កុំរពឹសភ្នែក កុំងាកឆ្វេងស្តាំរាប់រយផងពេក កុំញញឹមញញែមខិបកខុបពេកគួរមើលចាស់ទុំផង ។ កុំពោលពាក្យអាវាសែនៅទីអារាម ។ កុំស្លៀកខោជើងកំប៉ុងនៅពាក់កណ្តាលស្មង កុំស្លៀកសម្ពត់តឹងរបៀបខ្លី ចូលទៅបត់ជើងថ្វាយបង្គុំព្រះពុទ្ធដិមារ ឬព្រះសង្ឃ ។ ត្រូវពាក់អាវកតូច ហើយចង់ពានាក្រមាទៀតផងទើបពេញលក្ខណៈជាអ្នកចូលវត្ត ។ កុំនិយាយចំអែចំអន់ព្រះសង្ឃដោយប្រការមិនគប្បី ។ កុំពាក់គ្រឿងសម្រើប ។
បុរសជាឧបាសក ត្រូវប្រើពាក្យសម្តីឲ្យសមរម្យ គោរពព្រះសង្ឃដែលស្មោះត្រង់ព្រះពុទ្ធសាសនា ។ ពេលថ្វាយបង្គំព្រះពុទ្ធដិមាករ ឬថ្វាយបង្គំព្រះសង្ឃ ត្រូវងាកទៅព្រះពុទ្ធដិមាករ ឬព្រះសង្ឃ កុំថ្វាយបង្កំតិតតូង ហើយក្បាលកុំងាកមកចរចារជាមួយអ្នកឯណាមួយទៀតឲ្យសោះ ព្រោះការធ្វើដូច្នេះនាំឲ្យសៅហ្មងដល់អ្នកដែលគេគោរពបូជាចំពោះព្រះពុទ្ធសាសនា ។ កុំឈោងដៃឬតោងសណ្តោងយកអ្វីរំលងលើព្រះពុទ្ធដិមាករ ។ អ្នកដែលចូឡទៅកាន់ទីវត្តអារាម មិនត្រូវលួចយករបស់អ្វីជាទ្រព្យដែលព្រះពុទ្ធសាសនិកជនបានខំរៃគ្នាទុកសម្រាប់វត្តមកធ្វើជាទ្រព្យរបស់ខ្លួនទេ ។
អ្នកមិនមែនជាពុទ្ធសាសនិកជន មិនត្រូវប្រមាថមើលងាយវត្ថុពុទ្ធពូជា ឬព្រះសង្ឃដែលស្មោះត្រង់ដោយប្រការណាមួយទេ ។ អ្នកដែលប្រព្រឹត្តខុសនឹងបញ្ញត្តិព្រះពុទ្ធ មិនមែនមានឈ្មោះថាអ្នកគាំទ្រព្រះពុទ្ធសាសនាទេ ក្នុងករណីដែលបន្លំរបៀបណាមួយ ស្រេចនៅលើសំពាយបុណ្យបាបរបស់គេទៅចុះ ។
យើងជាពុទ្ធសាសនិកជន ក៏មិនគប្បីត្មិះតិះដៀលដល់សាសនាណាមួយ ដោយរំលោភលើព្រះវិហារនៃសាសនាផ្សេង ៗ នោះទេ ព្រោះគេមានសិទ្ធុគ្រប់គ្រាន់ខាងជំនឿ ។
ដកស្រង់ចេញពីសៀវភៅៈ សុជីវធម៌ សម្រាប់បុរសនិងស្រ្តី
រៀបរៀងដោយៈ កញ្ញា សាន់ នាង
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2327/Untitled-1-Recovered.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៣៤៩ ដង)
ឈ្មួញលក់កណ្តុរងាប់
( វីរិយភាព និងការដឹងគុណ )
កាលពីព្រេងនាយ មានទីប្រឹក្សាសំខាន់ម្នាក់របស់ព្រះមហាក្សត្រមួយអង្គបានចេញដំណើរទៅគាល់ព្រះមហាក្សត្រ និងជួបជាមួយទីប្រឹក្សាដទៃទៀត ។ ក្នុងពេលកំពុងធ្វើដំណើរនោះ ដោយឌៀងកន្ទុយភ្នែក លោកបានឃើញខ្មោចកណ្តុរមួយនៅលើចិញ្ចើមថ្នល់ ។ លោកក៏បាននិយាយទៅកាន់សហការីទាំងអស់ដែលរួមដំណើរជាមួយ
images/articles/2331/facebook.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,៥៣១ ដង)
តួនាទីរបស់មិត្ត
ក្នុងសិង្គាលសូត្រ ព្រះអង្គត្រាស់ពីតួនាទីរបស់មិត្តចំពោះសិង្គាលកមាណព ថា " ម្នាលគហបតិបុត្ត មិត្តអមាត្រជាទិសខាងជើង កុលបុត្តត្រូវប្រតិបត្តិដោយស្ថានទាំងឡាយ ៥ យ៉ាង គឺ
១ ទានេន ដោយការឲ្យរបស់
២ បិយវជ្ជេន ដោយការនិយាយតែពាក្យគាប់ចិត្ត
៣ អត្តចរិយាយ ដោយការប្រព្រឹត្តជាប្រយោជន៍
៤ សមានត្តតាយ ដោយការប្រព្រឹត្តិខ្លួនស្មើ
images/articles/2335/s556f456t45et4ryf45.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២១,១៥៧ ដង)
មនុស្ស គឺជាសត្វមួយប្រភេទដែលវិសេសជាងសត្វដទៃៗ ដោយមនុស្សមាននូវឧបនិស្ស័យខ្ពង់ខ្ពស់ជាងសត្វ អាចអប់រំចិត្តបណ្ដុះបញ្ញា មានឱហាត អត់ធ្មត់ចំពោះការងារ និងអាចស្វែងរកមាគ៌ានៃដំណោះស្រាយបញ្ហា និងអាចរលត់ទុក្ខទាំងឡាយប្រចាំជីវិតបានដោយសន្តិវិធី។ មានមតិជាច្រើន ប្រសិនបើយើងស្ដាប់ដោយខ្វះការវិភាគឲ្យបានល្អិតល្អន់ស៊ីជម្រៅឬប្រៀបធៀបបែបអនុលោមនោះហាក់បីដូចជាសមហេតុផលដែរ ព្រោះថាអ្នកដែលនិយមយកសាសនាមកប្រតិបត្តិក្នុងជីវិត សុទ្ធតែជាអ្នកប្រាថ្នានូវសេចក្ដីសុខ សុភមង្គលដូចៗគ្នា ។
ដូច្នេះក៏យល់ថាសាសនាទាំងអស់នៅក្នុងលោកនេះដូចៗគ្នា ហើយក៏ប្រកាន់ថាព្រះណាដូចព្រះណាជាដើម ដោយពួកគាត់ភ្លេចគិតដល់ភាពប្រាកដនិយម និងច្បាប់កម្មផលដែលតែងមានពិតក្នុងសាសនានីមួយៗ នោះទៅវិញ។គួរឲ្យឆ្ងល់ដែរ តើសាសនាទាំងអស់នៅក្នុងលោកនេះ ពិតជាដូចៗគ្នាមែនឬ? មិនដូចគ្នានោះទេ ព្រោះសាសនានីមួយៗមានការបង្រៀននូវវិធីសាស្ត្រសម្រាប់ប្រតិបត្តិផ្សេងៗគ្នា និងលទ្ធផលនៃការប្រតិបត្តិក៏ខុសៗគ្នាដែរ។
ដូច្នេះការជ្រើសរើសយកសាសនាមកប្រតិបត្តិ គឺជារឿងសំខាន់បំផុត ជៀសវាងការឃោសនាបញ្ចេញបញ្ចូល បបួលដឹកនាំដោយយកជំនឿមកផ្សព្វផ្សាយទាំងងងឹតងងល់ ខ្វះហេតុផលជាក់លាក់ និងនិយាយឲ្យជឿតែទៅលើព្រះ ពោលសរសើរតែព្រះរបស់ពួកគេ ហាក់ដូចជាយកជំនឿរបស់ពួកគេជាធំ យកព្រះជាធំមកធ្វើជាផ្លូវប្រតិបត្តិសម្រាប់ពួកគេជាដើម។ ចំណែកគោលការណ៍នៃពុទ្ធសាសនាវិញ "ពាក្យប្រៀនប្រដៅរបស់ព្រះអង្គមិនមែនបង្រៀនសម្រាប់ឲ្យមនុស្សជឿនោះទេ តែជាទ្រឹស្ដីសម្រាប់យកមកអនុវត្ត ឬប្រតិបត្តិ និងអាចពិសោធនដោយខ្លួនឯងបានក្នុងជីវិតប្រចាំថ្ងៃ"។
ព្រះពុទ្ធសាសនា មានការលើកទឹកចិត្តមនុស្សទាំងអស់ ឲ្យមានការសិក្សាឈ្វេងយល់រាល់ពាក្យទូន្មានប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធជារឿយៗព្រមទាំងឲ្យមានការពិចារណាដោយខ្លួនឯង ថាតើព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ សមហេតុផលមានភាពប្រាកដនិយមដែរឬទេ? គួរទទួលយកបានទេ? ព្រះពុទ្ធសាសនាមិនមែនយករង្វាន់ទៅទិញទឹកចិត្តមនុស្សឲ្យមកជឿខ្លួននោះទេ តែក៏មិនបដិសេធការឲ្យទាននោះដែរ។ ក្នុងន័យនេះមានន័យថា មិនត្រូវឲ្យទានដោយចង់បានអ្វីតបស្នងមកខ្លួនវិញនោះទេ គឺឲ្យទានដោយសេចក្ដីគោរព ឲ្យទានដោយសេចក្ដីអនុគ្រោះ ឲ្យទានដោយការយល់ដឹងតាមធម៌ពិតៗ។
ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ
រៀបរៀងដោយ សាមណេរ សា ចាន់រ៉ាត់
ដោយ៥០០០ឆ្នាំ
images/articles/2340/xdtvgrdgvdgvd.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៧៧,៥១៨ ដង)
ចែកចេញជា ៤ យ៉ាងគឺៈ ១-គច្ឆន្តោ ដើរ ២- ឋិតោ ឈរ 3-និសិន្នោ អង្គុយ ៤- សយនោ ដេក។ ដើម្បីពិចារណានូវបព្វៈនេះ ត្រូវតម្កល់ស្មារតីចំពោះឥរិយាបថទាំង ៤ ឲ្យខ្ជាប់ខ្ជួន ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី ត្រូវដឹងច្បាស់ថា អញដើរ អញឈរ អញអង្គុយ អញដេក។ មួយទៀត សូម្បីកាយតម្កល់នៅក្នុងអាការៈយ៉ាងណាៗ ក៏ត្រូវដឹងច្បាស់នៅក្នុងអាការៈនោះៗ។
ក្នុងឥរិយាបថទាំង ៤ ចំពោះ គច្ឆន្តោ ប្រែថាដើរ តើមានអ្នកណាជាអ្នកដើរ បើមានអ្នកដើរមែនចុះ ឋិតោ នេះ អ្នកណាអ្នកឈរនៅ និសិន្នោ អ្នកណាអង្គុយ សយនោ អ្នកណាអ្នកដេក។ សេចក្ដីនេះ បើពិចារណាទៅតាមឥរិយាបថមួយៗ មិនឃើញមានថា អ្នកណាជាអ្នកដើរឡើយ ការដេកដើរ ឈរអង្គុយទាំងអស់នេះ គឺកើតមកអំពីចិត្តជ្ជវាយោធាតុ។ ការដែលពិចារណានូវឥរិយាបថ នេះ ត្រូវតាំងចិត្តថា ឥរិយាបថទាំង ៤ គ្រាន់តែជាកាយ មិនមែនជាសត្វ មិនមែនជាខ្លួនប្រាណ មិនមែនជាបុរស មិនមែនជាស្ត្រីឡើយ។ កំណត់គ្រាន់តែចម្រើនប្រាជ្ញាស្មារតីតែប៉ុណ្ណោះ ដើម្បីបំបែរចិត្តឲ្យឃ្លានចាកតណ្ហា និងទិដ្ឋិកុំឲ្យប្រកាន់អ្វីតិចតួចក្នុងលោក។ លោកក្នុង ទីនេះ ក៏មិនដទៃពីខន្ធលោក អាយតនលោកធាតុលោក សច្ចលោកជីវិត ជីវិតដែលកំពុងរស់នៅជាប្រក្រតីរាល់ថ្ងៃ គឺជាលោក។
កាយានុបស្សនាសតិប្បដ្ឋាននេះ ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្ដែងដើម្បី ជាឧបការៈឲ្យពុទ្ធបរិស័ទអ្នកស្ដាប់នោះឯង មានស្មារតីសូម្បីឥរិយាបថណាមួយ ដេក ដើរ ឈរ អង្គុយ ក៏គប្បីមានសតិសម្បជ្ជញ្ញៈ ប្រកបដោយសេចក្ដី ព្យាយាមដុតកំដៅនូវកិលេសធម៌ គឺអភិជ្ឈានិងទោមនស្ស ដែលហៅថា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។ យើងគ្រប់គ្នាមានកាយ គឺមហាភូតរូប ៤ អាស្រ័យមហាភូតរូប ៤ នេះហើយទើបសម្រេចបានទៅជាឥរិយាបថណាមួយ ប៉ុន្តែថាការបដិបត្តិក្នុងសតិប្បដ្ឋាន គឺសតិរឮកត្រង់លក្ខណៈនៃធម៌ គឺជាសភាវធម៌នៅក្នុងពួកកាយ ដូចជាក្នុងឥរិយាបថ គឺជាសភាវធម៌ ដែលប្រាកដឡើងជាប្រក្រតីគ្រប់ឥរិយាបថទាំង ៤ ដែលជាធម៌មានពិត ដែលជាបរមត្ថធម៌។
ឥរិយាបថបួននេះ គឺជាការហៅឈ្មោះទៅតាម សណ្ឋានទ្រង់ទ្រាយនៃរូប ដែលប្រជុំរួមគ្នាច្រើនតែប៉ុណ្ណោះ។ បើមិនមានការអប់រំនូវសតិរឮកត្រង់លក្ខណៈនៃរូប តែមួយលក្ខណៈៗ ឬ មួយប្រភេទៗ ដោយឡែកអំពីគ្នាទេ នោះគង់នឹងមានសេចក្ដីប្រកាន់ថា រូបដើរមាន រូបឈរមាន រូបអង្គុយមាន រូបដេកមាន តែដោយបរមត្ថនៅក្នុងរូប ២៨ មិនមានរូបដើរ រូបដេក រូបឈរ រូបអង្គុយទេ។
ដឹងធម៌ឥរិយាបថបព្វនេះ គឺដឹងសភាវធម៌ ដូចជាសភាវរូប រហូតអាចមានសណ្ឋានទ្រង់ទ្រាយនេះឯង ហើយយើងក៏ស្គាល់បានជារូបរាង។ កាលណាយើងប្រកាន់ថារូបរាងកាយនេះ ថាតួខ្លួនព្រោះយើងសម្គាល់ថា រូបដើរ រូបដេក រូបអង្គុយ នេះឈ្មោះថា បញ្ញត្តិបិទបាំងបរមត្ថ។
បញ្ញត្តិបាំងបរមត្ថនេះ សូម្បីពុទ្ធបរិស័ទទាំងឡាយគប្បីសិក្សា ឲ្យបានយល់ចូលចិត្ត ដើម្បីជាគ្រឿងតឿនស្មារតីឲ្យមានការរឮក ត្រង់ទៅលើតែបរមត្ថធម៌ ហើយបើកនូវបញ្ញត្តិ បើមិនមានយ៉ាងនេះទេ នឹងច្រឡំនូវបញ្ញត្តិ ថាជារបស់មានពិត ដូចនេះមិនអាចរួចផុតពីទិដ្ឋិឡើយ។ ឧទាហរណ៍ ដូចជានៅក្នុងរូបារម្មណ៍ ដែលប្រាកដឡើងឲ្យឃើញតាមផ្លូវភ្នែក ឬ សទ្ទារម្មណ៍ដែលប្រាកដឡើងឲ្យឮតាមផ្លូវត្រចៀកតែមួយលក្ខណៈ រូបារម្មណ៍ក្ដី សទ្ទាក្ដី គឺរមែងមានសន្ដតិនៃរូបនោះ ដោយអាស្រ័យការឃើញនូវរូបនោះរលត់ទៅ ឃើញតមកទៀតរូបដែលប្រាកដនោះគង់ប្រាកដឲ្យឃើញទៀតតគ្នា យ៉ាងលឿនរហ័សដូចជា រូបារម្មណ៍នោះឯង សទ្ទារម្មណ៍ក៏ដូចគ្នា ធ្វើឲ្យប្រាកដនូវភាពដេក ដើរ ឈរ អង្គុយ មានមែន។
ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀបរៀងដោយ សាមណេរ ចាន់ សុជន
ដោយ៥០០០ឆ្នាំ
images/articles/2343/etf5tf455ff5ter5.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៧៥,៣០៩ ដង)
សាសនិកនៅក្នុងពាហិរសាសនាជាច្រើន វៀរតែព្រះពុទ្ធសាសនាពួកគេបានជឿថា សាសនាទាំងអស់មានដើមកំណើតមកពីស្ថានសួគ៌មាន ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះសិវៈ ឬព្រះជាម្ចាស់ ព្រះសួគ៌ និងព្រះដទៃៗ ជាច្រើនទៀត នៅឯស្ថានសួគ៌ជាអ្នកបង្កើតឡើង ព្រមទាំងបានចុះមកផ្សព្វផ្សាយ ឬបង្រៀនមនុស្សឲ្យដឹងពីត្រៃវេទ របស់ខ្លួនដោយបង្កើតឡើង ជាគម្ពីរក្បួនខ្នាតសម្រាប់ឲ្យមនុស្សសូត្រសរសើរ ឬសូត្របួងសួងក្នុងពិធីផ្សេងៗជាដើម។ ឯសាសនាផ្សេងទៀតក៏មានការជឿថា ដើម្បីចូលកាន់សាសនារបស់ពួកគេបាននោះ លុះតែជឿឲ្យស៊ប់កុំសង្ស័យចំពោះព្រះរបស់ពយកគេជាដើម នោះទើបព្រះជាម្ចាស់ ឬព្រះសួគ៌របស់ពួកគេចុះមកជួយយឹងយោងបាន ហើយត្រូវមានការស្បថសច្ចា អធិដ្ឋានចំពោះព្រះដ៏បរិសុទ្ធរបស់ពួកគេ នោះទើបព្រះអាចជួយប្រោសបាន ឬជួយលុបលាងបាបឲ្យសាវកនោះបាន...។
តាមការសង្កេតផ្ទាល់របស់ខ្ញុំ ចំពោះពាហិរសាសនាទាំងអស់ឃើញថា គេនិយមយកភាពអស្ចារ្យ សក្ដានុពល និងភាពវិជ្ជាមានផ្សេងៗរបស់ព្រះគេមកបង្រៀនឲ្យមនុស្សសូត្រ ហើយបង្គាប់ឲ្យមនុស្សជឿថាពាក្យទាំងឡាយក្នុងព្រះគម្ពីរនោះៗ គឺជាព្រះបន្ទូលផ្ទាល់របស់ព្រះគេ ព្រមទាំងមានការធានារ៉ាប់រងថា អ្នកជឿព្រះរបស់ពួកគេនឹងបានរួចផុតចាកទុក្ខត្រូវបានព្រះដ៏បរិសុទ្ធនាំឲ្យទៅកើតក្នុងស្ថានសួគ៌ជាដើម។ តើឯណាទៅស្ថានសួគ៌? តើព្រះតាំងនោះ ពិតជាអាចជួយសង្គ្រោះមនុស្សលោកទាំងឡាយបាន ដោយគ្រាន់តែជឿតាមព្រះទាំងនោះឬ? តើអ្នកអាចជឿបានទេថា បាបកម្មដែលអ្នកបានប្រព្រឹត្តដោយខ្លួនឯង ព្រះពិតជាចុះមកទទួលរងទុក្ខជំនួសរូបអ្នកបាន? តើរឿងទាំងនេះ ជាការគិតស្រមើស្រមៃរបស់អ្នកដូចក្នុងរឿងកុន រឿងវីដេអូទេ? ឬមួយជាការជឿតាមពាក្យឃោសនារបស់សាវករបស់គេ ទាំងដែលរូបអ្នកនៅស្រពេចស្រពិលទេ? តើអ្នកធ្លាប់ឮពាក្យថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប ឬពាក្យថា ដាំពូជបែបណាបានផ្លែផ្កាបែបនេះទេ? ហេតុផលវាជាគូគ្នាយ៉ាងណា ការជឿលើសាសនាទាំងងងឹតងងល់ក៏ជាគូនៃការនៅប្រាសចាកសតិ ក្នុងការយល់ដឹងទ្រឹស្ដីកម្មផលដែរ។
ព្រោះអ្វី? ព្រោះថាសាសនាជាច្រើនគេមិនបានបង្រៀនមនុស្សឲ្យចេះគិតរកផ្លូវត្រាស់ដឹងនូវសច្ចៈឡើយ គឺត្រូវពឹងលើព្រះតែម្យ៉ាងប៉ុណ្ណោះ ទើបអាចជួយដោះស្រាយនូវសេចក្ដីទុក្ខទាំងពួងបាន បើព្រះគេថាឆ្វេងគឺត្រូវថាឆ្វេង បើថាស្ដាំ គឺត្រូវថាស្ដាំ ពួកគេនិយមប្រើពាក្យជឿជំនួសឲ្យពាក្យថា យល់ដឹង ស្រាវជ្រាវបន្ថែម ឬដកពិសោធនដោយខ្លួនឯង ពួកគេនិយមយកជំនឿតាំងមុខទាំងងងុល មិនព្រមពិចារណារកការពិតទាល់តែសោះ ឱហ្ន៎! មនុស្សភ្នែកភ្លឺសោះបែរជាធ្វើខ្វាក់ មនុស្សដេកសម្ងំ (ដេកមិនលក់) បែរធ្វើជាដេកលក់នេះ ពិបាកដាស់ឲ្យភ្ញាក់មែនទែន ហេតុផលតែងមានពិតដោយសារតែជំនឿផ្កាប់មុខ ជាប់ជំពាក់ក្នុងលាភសក្ការៈ និងអំណោយបន្តិចបន្តួចបិទភ្នែកជឿទាំងអគតិ ធ្វើឲ្យបាត់បង់ស្មារតី ព្រមទាំងការពិតក្នុងធម្មជាតិទៅវិញ បែបនេះគួរហៅថា មនុស្សក្បត់នឹងឧត្ដមគតិខ្លួនឯង ទើបសមជាងពាក្យថា សាវករបស់ព្រះ (ទាំងនោះ)។
ការជឿផ្កាប់មុខដោយមិនព្រមស្ដាប់ហេតុផលនៃធម្មជាតិ វាមិនមែនជាបដិបទានៃការត្រាស់ដឹងនូវសច្ចៈក្នុងលោកនេះឡើយ លុះត្រាតែដកជំនឿចេញ បែរមកសិក្សា ដកពិសោធតាមសច្ចធម៌វិញទើបល្អជាង។
គោលជំហនៃព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនា គឺមានដើមដំណើតនៅលើភពផែនដីនេះហើយព្រះពុទ្ធសាសនាបានស្ថិតស្ថេរគង់វង្ស ព្រមទាំងមានការតាំងមាំក្នុងចិត្តរបស់មនុស្សទាំងឡាយ មិនមែនព្រោះតែបង្រៀនមនុស្សឲ្យជឿលើការឃោសនា ការសម្ដែងអួតសរសើរ ការអូសទាញ ឬការបញ្ចុះបញ្ចូលមនុស្សឲ្យជឿទាំងខ្វះហេតុផល ឬឲ្យជឿដោយបង្ខិតបង្ខំដោយការឲ្យវត្ថុសម្ភារៈ លុយកាក់ ប្រាក់កាសបន្តិចបន្តួចហើយ កៀរគរបរិស័ទនោះទេ។
តាមពិតទៅអ្នកដែលគោរពបូជាព្រះពុទ្ធសាសនា មិនមែនបែបប្រមូលបរិស័ទនោះទេ ហើយក៏មិនមែនជឿព្រោះបានលាភសក្ការៈនោះដែរ។ គ្រប់មនុស្សទាំងអស់ដែលត្រូវបានហៅថា ពុទ្ធបរិស័ទ នោះគឺសុទ្ធតែបានឆ្លងកាត់ការឈ្វេងយល់យ៉ាងច្បាស់ អំពីគោលការណ៍សំខាន់ៗនៃមាគ៌ាប្រតិបត្តិរួចទៅហើយ ទើបពួកគេមានការជឿជាក់ជាខាងក្រោយមិនមែនជឿរួចហើយទើបប្រតិបត្តិតាមនោះទេ វាស្របទៅនឹងពាក្យថា គិតហើយសឹមគូរ ទើបត្រឹមត្រូវប្រាកដនិយម មិនមែនគូររួចហើយទើបគិតជាខាងក្រោយនោះទេ ឬមួយក៏ខ្ញុំគិតខុសម្នាក់ឯង អាត្មានិយមទេដឹង? ចុះអស់លោកអ្នកអានវិញ មានការយល់យ៉ាងណាដែរ?
ជាការពិតណាស់ បើទោះបីជាច្បាប់នៅប្រទេសកម្ពុជាបានចែងថា ប្រជាជនទាំងពីរភេទមានសិទ្ធិគោរព និងជំនឿលើសាសនាដែលខ្លួនពេញចិត្តក៏ដោយ តែក៏បានប្ដេជ្ញាយ៉ាងមុតមាំផងដែរថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ប្រជាជនជាង ៩៥ ភាគរយគោរពបូជាព្រះពុទ្ធសាសនា និងគាំទ្រយ៉ាងមុតមាំមិនថាតែ អ្នករស់នៅទីក្រុង ឬជនបទស្រែចម្ការនោះទេ ហើយមានពុទ្ធមណ្ឌល (វត្តអារាម) គ្រប់ទិសទីក្នុងប្រទេសផងដែរ។
វិសាលភាពនៃព្រះពុទ្ធសាសនា
បើតាមប្រវត្តិសាស្ត្រក៏បានគូសបញ្ជាក់ផងដែរថា ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយមកកាន់ដែនដីសុវណ្ណភូមិ តាំងពីព្រះពុទ្ធសករាជ ២៣៤ មកម្ល៉េះ។ នៅក្នុងចំណោមប្រទេសទាំងនោះ ក៏មានប្រទេសកម្ពុជាមួយផងដែរ ដែលទទួលបាននូវឥទ្ធិពលនៃព្រះពុទ្ធសាសនាដ៏ថ្លៃថ្លាជាអនេកអនគ្ឃរកថ្លែងពុំត្រូវទាល់តែសោះនេះ ហើយប្រជាជនទាំងអស់ក៏បានទទួលស្គាល់ថា ជាសាសនាមួយដឹកនាំសង្គមមនុស្សឲ្យមានសុខសន្តិភាពវិបុលភាព ភាតរភាព សាមគ្គីភាព និងវឌ្ឍនភាពយ៉ាងទូលំទូលាយ ទូទាំងពិភពលោកផងដែរ។
សរុបសេចក្ដីទៅអាចហៅបានថា ព្រះពុទ្ធសាសនា គឺជាសាសនាសន្តិភាព និងពោរពេញដោយបញ្ញាញាណ ហេតុដូច្នេះ ទើបពុទ្ធបរិស័ទសុទ្ធសឹងតែជាអ្នកប្រកបដោយសុទ្ធិដ្ឋិនិយម ហេតុផលនិយម កម្មផលនិយម និងភាពប្រាកដនិយមចំពោះទស្សនៈជីវិតនៃមនុស្សជាតិ។
បើទោះបីជាព្រះពុទ្ធសាសនាមានភាពប្រាកដនិយម ដែលមនុស្សអាចសិក្សាឈ្វេងយល់ និងពិសោធបានដោយខ្លួនឯងក៏ដោយ ក៏គង់នៅមានមនុស្សជាច្រើនបដិសេធមិនទទួលយកមកប្រតិបត្តិដែរ ថែមទាំងនាំគ្នាពោលចំអក តិះដៀល មើលងាយ ពេបជ្រាយ ចំពោះព្រះពុទ្ធសាសនាទៀតផងដូចជាថា ព្រះពុទ្ធសាសនាដឹកនាំមនុស្សឲ្យក្រៃក្រ ដឹកនាំមនុស្សឲ្យទន់ខ្សោយ ដឹកនាំមនុស្សឲ្យខ្លាចគេ ដឹកនាំមនុស្សឲ្យគិតតែពីផលប្រយោជន៍ខ្លួនជាដើម។ ចុះពុទ្ធបរិស័ទផ្ទាល់យល់ឃើញយ៉ាងណាដែរ? ទើបបានជាយកចិត្តទុកដាក់ក្នុងការប្រតិបត្តិតាមឱវាទរបស់ព្រះអង្គ? ព្រះពុទ្ធសាសនាក៏មិនអួតសរសើរថា ខ្លួនល្អឥតខ្ចោះនោះដែរ គឺនៅរង់ចាំអ្នកយកធម៌ទៅប្រើប្រាស់ដកពិសោធមើលដោយខ្លួនឯង បើទោះបីជាព្រះពុទ្ធសម្ដែងថាផ្លូវនេះល្អគួរតែដើរ តែអ្នកមិនព្រមដើរ បែរទៅជាជ្រើសរើសផ្លូវផ្សេង ហើយស្រាប់តែមកបន្ទោសផ្លូវវិញនោះ វាជារឿងមិនត្រឹមត្រូវទេ ប្រការសំខាន់ គឺត្រូវអនុវត្តដោយខ្លួនឯង កុំឲ្យឮតែគេថា ហើយតិះដៀលព្រះពុទ្ធសាសនា ទាំងដែលខ្លួននៅក្នុងសង្គមនៅមានព្រះពុទ្ធសាសនាស្ថិតស្ថេរ តាំងនៅឲ្យត្រចះត្រចង់គួរតែសាកល្បង ដកពិសោធមើលមើល៍ កុំឲ្យដូចជាពាក្យមួយពោលថា
កង្កែបនៅជិតគុម្ពឧប្បល មិនស្គាល់ជាតិឈូកក្លិនគន្ធា
កន្លង់នៅឆ្ងាយត្រេចត្រង់ផ្កា ជញ្ជក់រសាកេសរបាន។
ធម៌ព្រះល្អល្អះមិនខំរៀន ចេះចាំនឹងមានពីថ្មើរម៉ាន
ខុសប្លង់ភ្លាំងភ្លាត់ទុក្ខសាមាន្យ ស្ដីញាតិសន្ដានថាមិនប្រាប់។
ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ
រៀបរៀងដោយ សាមណេរ សា ចាន់រ៉ាត់
ដោយ៥០០០ឆ្នាំ
images/articles/2342/23rfsd.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៨០,៩៥០ ដង)
កាលពីព្រេងនាយ មានព្រះពោធិសត្វមួយអង្គទ្រង់បានយោនយកកំណើតជាកូនចាបចៀបកប្បាស ។ កូនចាបចៀបកប្បាសនោះមានជើង និងស្លាបតូច ៗ នៅឡយ, មិនទាន់ចេះដើរឬហោះហើរបាននៅឡើយទេ ។
មេបាវាទាំងពីរខិតខំប្រឹងប្រែងជាខ្លាំងដើម្បីស្វែងរកចំណីយកមកសម្បុកដើម្បីបញ្ចុកចំណីវាតាមចំពុះ ។ នៅតំបន់ព្រៃដែលចាបចៀបកប្បាសបានយោនយកកំណើតនោះ ជាភូមិមួយក្នុងលោកយើងនេះដែលតែងតែមានភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ។
នាកាលវេលាឆ្នាំនោះឯង ក៏មានភ្លើងចាប់ឆាបឆេះព្រៃម្តងទៀត ។ បក្សាបក្សីទាំងអស់ដែលមានលិទ្ធភាព ក៏បាននាំគ្នាហើរទៅឆ្ងាយចាប់តៃងតែមានផ្សែងជាដម្បូងមកម្លេះ ។ ដោយហេតុថា ភ្លើងកាន់តែឆាបឆេះមកជិតសម្បុកកូនចាបចៀបកប្បាសបន្តិចម្តង ៗ ហើយនោះ ។
មេ និងបាទាំងពីរនាំគ្នាបន្សល់ខ្លួននៅជាមួយនឹងកូន ។ នៅទីបំផុត ភ្លើងបានឆាបឆេះមកជិតមែនទែន ដែលបានធ្វើឲ្យមេបាទាំងពីរបង្ខំចិត្តហើរចាកចេញយករួចតែជីវិតខ្លួន ចោលកូនចាបសម្លាញ់ទាំងចិត្តក្តុកក្តួលជាអនេក ។
ដើមឈើទាំងអស់ ទាំងតូចទាំងធំត្រូវបានភ្លើងឆេះរលំដួល ជាមួយនឹងសម្លេងផ្ទុះរប៉េះរប៉ោះជាខ្លាំង ។ កូនចាបចៀបកប្បាសបានឃើញអ្វី ៗ ត្រូវបានភ្លើងឆេះបំផ្លាញយ៉ាងសាហាវ ដោយគ្មានអ្វីអាចគ្រប់គ្រងបានឡើយ ។
វាមិនអាចធ្វើអ្វី ដើម្បីជួយដល់ជីវិតខ្លួនបានឡើយ ។ នៅក្នុងខណៈនេះ ចិត្តកូនចាបចៀបកប្បាសមានអារម្មណ៍ពោរពេញទៅដោយសេចក្តីអស់សង្ឃឹមជាខ្លាំង ។
ប៉ុន្តែរំពេចនោះ កូនចាបចៀបបាននឹងភ្នកក្នុងចិត្តថា ៖ " មេនិងបាខ្ញុំ លោកអាណិតស្រឡាញ់ខ្ញុំខ្លាំងណាស់ ។ ដោយមិនខ្លាចនឿយហត់អ្វីទាំងអស់ លោកបានធ្វើសម្បុកមួយសម្រាប់ខ្ញុំ និងចិញ្ចឹមបំប៉នរក្សាខ្ញុំ ដោយគ្មានការលោភលន់អ្វីសោះឡើយ ។ នៅពេលភ្លើងបានឆាបឆេះជិតមកដល់ លោកទាំងពីរបាននាំគ្នាបន្សល់ខ្លួននៅជាមួយខ្ញុំ រហូតដល់នាទីចុងក្រោយបំផុត ។
បក្សាបក្សីទាំងអស់ដែលមានលទ្ធភាពអាចហោះហើរបាន គេបាននាំគ្នាហើរចេញទៅឆ្ងាយ តាំងតែពីមុនយូរណាស់មកហើយ ។ អញ្ជឹងហើយ មេត្តាធម៌របស់មេ និងបាដែលលោកមានចំពោះខ្ញុំធំធេងណាស់ ។
លោកបានបន្សល់ខ្លួននៅជាមួយខ្ញុំដោយផ្សងព្រេងនឹងគ្រោះថ្នាក់នៃជីវិតរបស់លោកទាំងពីរ ។ តែ ទោះជាយ៉ាងណាក៏ដោយ ក៏លោកនៅតែគ្មានសង្ឃឹមថានឹងអាចជួយយកអាសារជីវិតខ្ញុំបាន ។
ដូច្នេះហើយ ដោយសារតែលោកមិនអាចបីពរយកខ្ញុំទៅជាមួយបាន ទើបលោកដាច់ចិត្តហោះហើរចេញទៅតែខ្លួន ។ ខ្ញុំសូមអរគុណដល់លោកទាំងពីរ ចំពោះសេចក្តីស្រឡាញ់របស់លោក ដែលមានចំពោះរូបខ្ញុំ ទោះជាលោកទាំងពីរដល់ទីណាក៏ដោយ ។ ខ្ញុំសូមផ្សងដោយអស់ពីចិត្ត សូមឲ្យលោកទាំងពីរបានរួចផុតពីគ្រោះថ្នាក់ មានសុខមាលភាព និងសុភមង្គល ។ "
" ឥឡូវនេះ ខ្ញុំនៅតែម្នាក់ឯងតែលតោល ។ គ្មានអ្នកណាមនាក់ដែលខ្ញុំទៅរកឲ្យជួយបានទេ ។ ខ្ញុំមានតែស្លាប តែខ្ញុំមិនអាចហើរឲ្យរួចខ្លួនបាន ។ ខ្ញុំមានជើង តែខ្ញុំមិនអាចរត់គេចចេញបាន ។
ប៉ុន្តែ ខ្ញុំនៅអាចគិតបាន ។ សល់តែចិត្តប៉ុណ្ណោះ ដែលខ្ញុំនៅប្រើបាន គឺជាចិត្តដែលបរិសុទ្ធ ។ ក្នុងជិវិតដ៏ខ្លីរបស់ខ្ញុំ សត្វលោកដែលខ្ញុំស្គាល់ មានតែមេ និងបារបស់ខ្ញុំតែប៉ុណ្ណោះ ។
ហើយចិត្តរបស់ខ្ញុំសោត ក៏ពោរពេញទៅដោយក្តីមេត្តាករុណាចំពោះលោកទាំងពីរ ។ ខ្ញុំមិនដែលបានធ្វើអំព៉ើអាក្រក់ ដល់អ្នកណាម្នាក់ឡើយ ។ ខ្ញុំមានតែសច្ចភាពនៃទារកនិរទោសតែប៉ុណ្ណោះ ។
រំពេចនោះ បាដិហារដ៏មហស្ចារ្យមួយបានកើតឡើង ។ សច្ចភាពនៃទិរទោសនេះបានរីកធំឡើង ៗ រហូតដល់បានធំជាងខ្លួនកូនចាបចៀបកប្បាស ។ ចំណេះដឹងចំពោះសច្ចធម៌នេះ មានកម្រិតខ្ពស់ហួសឆ្ងាយផុតពីជីវិតរស់នៅរបស់បុគ្គលម្នាក់ ៗ ។
ចំណេះដឹងនេះព្រះពោធិសត្វ លោកមិនត្រឹមតែយល់ដឹងតែនៅក្នុងជាតិនេះទេ គឺលោកក៏មានចំណេះដឹងនេះតាំងតែពីគ្រប់ជាតិមុន ៗ មកផងដែរ ចំណេះដឹងនេះ ហៅថា បុព្វេជាតិស្សរញ្ញាណ ប្រែថា ( ប្រាជ្ញារលឹកជាតិកំណើត ពីក្នុងអតីតកាលបាន ) ។
នរជនដែលបានយោនយកកំណើតពីជាតិមុនយ៉ាងនេះបាននាំ្យមនុស្សជាតិស្គាល់ថា ជាព្រះពុទ្ធមួយអង្គ ដែលលោកជាអ្នកបានសម្រេចសម្មាសម្ពោធិញ្ញាណ ស្គាល់សច្ចធម៌ច្បាស់លាស់ លោកជាអ្នកមានអនុភាព នៃសច្ចធម៌, ភាពបរិសុទ្ធនៃកុសលធម៌ និងគោលបំណងនៃមេត្តាធម៌ ។
ដូច្នេះហើយ ព្រះពោធិសត្វដែលជាកូនចាបចៀបកប្បាស លោកបានអធិដ្ឋានតាំងមាំក្នុងចិត្តថា ៖ " សូមឲ្យសច្ចភាពនៃនិរទោសនេះបានជួបជុំជាមួយភាពបរិសុទ្ធនៃកុសលធម៌ និងអានុភាពនៃសច្ចធម៌ដ៏បុរាណផងចុះ ។
សូមឲ្យបក្សាបក្សា និងសត្តនិករទាំងអស់ ដែលនៅជាប់អន្ទាក់ភ្លើងឆេះព្រៃនេះ បានរួចផុតពីគ្រោះភ័យ ។ និងសូមឲ្យទីកន្លែងត្រង់នេះបានចៀសរួចផុតពីភ្លើងព្រៃមួយលានឆ្នាំទៅហោង ។ " ហើយអ្វី ៗ ក៏បានសម្រេចដូចសេចក្តីអធិដ្ឋានតាំងចិត្តសច្ចាប្រាថ្នារបស់ព្រះពោធិសត្វមែន ។
ដំបូន្មានៈ សច្ចធម៌, កុសលធម៌ និងករុណាធម៌អាចសង្រ្គោះពិភពលោកបាន ។
ដកស្រង់ចេញពីសៀវភៅៈ ព្រហ្មចរិយេសនា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2344/gt5eyfret.jpg
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៦៦,២៨៤ ដង)
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង
អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ
១- ព្រះពុទ្ធប្រៀបដូចជាព្រះចន្ទពេញបូណ៌មី ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះចន្ទ ព្រះសង្ឃប្រៀបដូចជា លោកដែលស្រស់បស់ដោយរស្មីនៃព្រះចន្ទពេញបូណ៌មីនោះ។
២- ព្រះពុទ្ធប្រៀបដូចជាព្រះអាទិត្យ ព្រះធម៌ប្រៀបដូចជារស្មីនៃព្រះអាទិត្យ ព្រះសង្ឃប្រៀបដូចជាលោក ដែលដួងអាទិត្យកម្ចាត់ភាពងងឹតហើយ។