30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៤,២៩១
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៣៧១,០៦៧
សរុប ៣៩០,៤៥៣,៥៥១
ធម៌ជំនួយស្មារតី
images/articles/2278/Untitled-1-Recovered.jpg
អាការរោគរបស់លោភៈមហារីកចិត្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
អាការរោគរបស់លោភៈមហារីកចិត្ត ១- មាយា ការលាក់ពុធ មាយានេះបានសេចក្ដី​ថា មិនបាន​ប្រកាស​នូវសេចក្ដី​ស្មោះត្រង់ មិនមាន​នូវសច្ចភាព អាច​ប្រព្រឹត្ត​ទៅមុសាវាទក៏​បាន ជួន​កាល​មិន​បាន​គ្រប់​អង្គ​ជាមុសាវាទទេ ក៏នៅ​ក្នុងលក្ខណៈ​នៃមាយា​ដែរ គឺការលាក់​បាំង​នូវកំហុស។ រឿងមាយាដែល​នាំឲ្យកើត​មុសាវាទ​គឺ​មាន​ច្រើនបែប ច្រើន​យ៉ាង​ណាស់​ជួន​កាលយើង​មិន​ឈឺ​ទេ យើង​ចង់​ឲ្យ​អ្នក​
images/articles/2294/Untitled-1-Recovered.jpg
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង ស្រុក ឬ ជនបទ​មួយ​ដែលគ្មាន​ទឹកភ្លៀង​ស្រុក​នោះក៏ ហួតហែង​ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រង​គួរជាទីពិចពិល​រមិលមើល​ឡើយ មនុស្ស​សត្វ​ទាំងឡាយ នៅក្នុងស្រុក​នោះ ក៏​ភៀសខ្លួន​ចេញ​ទៅ​ស្រុកដទៃ​ដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិត​របស់​ខ្លួន​បន្តទៀត នេះ​ជាសេចក្ដីប្រៀបធៀបឲ្យឃើញ​ថា បើក្នុងខ្លួនយើង​គ្មានចិត្ត​មេត្តា​ដល់សត្វ​ទាំងឡាយ​ទេ
images/articles/2302/Untitled-1-Recovered.jpg
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
សម្បទា​ ៤ យ៉ាង​ សម្រាប់​គ្រ​ហស្ថ​អ្នកគ្រប់​គ្រង់​ផ្ទះ ឲ្យ​មាន​ការ​ប្រ​តិ​បត្តិ ដើម្បី​សុខ​ចម្រើន​កើត​សុភមង្គល​ក្នុង​គ្រួសារ​គឺ៖ ១​ - ឧដ្ឋាន​សម្បទា មានន័យ​ថា ខ្លួន​យើង​ត្រូវ​ព្យាយាម​រក​ស៊ី​ទាំង​យប់ ទាំង​ថ្ងៃ​មិន​ខ្ជិល​ច្រ​អូស ប្រ​កប​ដោយ​ឧបាយ​ជា​គ្រឿង​ពិ​ចារណា​ក្នុង​ការងា​ទាំង​នោះ ហើយ​គួរ​ធ្វើ​ គួរចាត់​ចែង ។ កាល​បើ​យើង​ខ្ជិល​រក​ស៊ី គិត​តែ​ពី​ដើរ​លែង​គ្មាន​ស្គាល់​ថ្ងៃ​យប់​នេះ ជា​ប្រ​ធាន​នៃ​សេចក្តីវិ​នាស សុភ​មង្គល​
images/articles/2325/Untitled-1-Recovered.jpg
គោ​ឈ្មោះ​ឧស​ភរាជៈ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
គោ​ឈ្មោះ​ឧស​ភរាជៈ ( មនុស្ស​ម្នាក់ ៗ ត្រូវ​មាន​ការ​គោរព​ពី​អ្នក​ដ​ទៃ ) កាល​ពី​ព្រេង​នាយ នៅ​នគរ​គ្ហាន់​ដា​រា ក្នុង​ភូមិ​ភាគ​ខាង​ជើង​នៃ​ប្រ​ទេស​ឥណ្ឌា​មាន​បូរី​មួយ​ឈ្មោះ​ហៅ​ថា​តក្ក​សិ​លា ។ ហើយ​នៅ​ក្នុង​បូ​រី​តក្ក​សិ​លា​នោះ​មាន​ព្រះ​ពោធិ​សត្វ​ ទ្រង់​បាន​យោឃ​យក​កំ​ណើត​ជា​កូន​គោ​មួយ ។ ដោយ​ហេតុ​ថា គេ​បាន​បង្កាត់​ពូជ​ឲ្យ​មាន​កម្លាំង​ខ្លាំង​ក្លា កូន​គោ​នោះ​ក៏​ត្រូវ​បាន​កុដុម្ពីក៏​ម្នាក់​ទិញ​យក ។ ដោយ​មាន​ភាព​ទន់​ភ្លន់
images/articles/2339/3rcwrewrcecewatfcae.jpg
ឧទ្ធុមាតកអសុភ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ឧទ្ធុមាតកអសុភ កាលបើ​ព្រះយោគាវចរ មានប្រាថ្នា​ដើម្បី​នឹងចម្រើន​យក​និមិត្ត​ក្នុងឧទ្ធុមាតកអសុភ គប្បី​ចូលទៅកាន់​សំណាក់​កល្យាណមិត្ត ដូចន័យ​ដែលពោល​មក​ក្នុងខាង​ដើម រៀន​យកនូវវិធី​ដើរទៅកាន់អសុភនិមិត្ត វិធី​កំណត់​នូវនិមិត្ត​ជិតខាង វិធី​កាន់យក​នូវនិមិត្ត វិធីពិចារណា​តាមផ្លូវ​ដែល​ដើរ​ទៅដើរមក រហូតដល់​អប្បនាវិធី​ជាទីបំផុត ចេញ​ទៅ​នៅក្នុងទីសេនាសនៈ​ដ៏
images/articles/2349/4wtg4etf44t45.jpg
សង្គហធម៌របស់ភរិយា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
សង្គហធម៌របស់ភរិយា ភរិយា​គប្បីសង្គ្រោះ​ស្វាមី ដោយ​សង្គហធម៌ ៥ យ៉ាងគឺ ១- សុសំវិហិតកម្មន្តា ភរិយា​គប្បី​ចាត់ចែង​ការងារ​មាន​ម្ហូប​ចំណី​អាហារ​ជាដើម ដោយ​ផ្ចឹតផ្ចង់សម្រាប់​ស្វាមី ឲ្យ​ត្រឹម​ត្រូវ​តាម​ពេល​វេលា។ ២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះ​ញាតិ​ខាង​ស្វាមី និង ខាង​ខ្លួន​ដោយ​ប្រពៃ។ ៣- អនតិចារិនី ភរិយា មិនគប្បី​ប្រព្រឹត្ត​កន្លង​ចិត្ត​ប្ដី គឺ​មិន​ត្រូវ​យក​បេះ​ដូង​
images/articles/2490/image.jpeg
មេត្តាភាវនាជាកម្មដ្ឋាន
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
៙. មេត្តាប្រែថាការរាប់អាន សូមសត្វគ្រប់ប្រាណបានសុខា គ្រប់គ្នាយកខ្លួនជាឧបមា សត្វក្នុងលោកកាប្រាថ្នាសុខ ។ យើងស្រឡាញ់ខ្លួនមាំមួនពិត ដូច្នេះត្រូវគិតកុុំសាងទុក្ខ កុំយកខឹងស្អប់ជាប់ជាមុខ ត្រូវចេះឲ្យសុខសព្វសត្តា ។ អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា បែងចែកការងារជាធម្មតា ប៉ុន្តែបំណងប៉ងប្រាថ្នា គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។ ព្រោះសត្វលោកលង់ក្នុងសង្សារ ស្រវេស្រវាលិចខ្លះហើយ សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ សត្វខ្លះបានស្បើយពីទុក្ខា ។ ព្រះធម៌ទីពឹងពំនឹងសត្វ ដឹកនាំឆ្លងកាត់វដ្ដសង្សារ យើងត្រូវនាំគ្នាស្ដាប់ទេស្នា ចម្រើនមេត្តារក្សាគ្នា ។ មានសីលមានទានទក្ខិណា មេត្តាប្រៀបដូចច្រូចគង្គា អ្នកស្លាប់អ្នករស់រួចវេរា អហោសិគ្នាជាសុខហោង៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ ១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍! ២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។ សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។ ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។ មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ ១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង ២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ ៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។ ប្រភពហ្វេសប៊ុកThong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2680/tex778tpic.jpg
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ពុទ្ធា ច បច្ចេកពុទ្ធា ច អនុពុទ្ធា ចាតិ ឥមេ តយោ ពុទ្ធា ព្រះពុទ្ធទាំងឡាយ ៣ គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអនុពុទ្ធ ១ ។ (ធម្មបទដ្ឋកថា ពុទ្ធវគ្គ អានន្ទត្ថេរបញ្ហវត្ថុ) ចត្តារោ ហិ ពុទ្ធា សុតពុទ្ធោ, ចតុសច្ចពុទ្ធោ, បច្ចេកពុទ្ធោ, សព្ពញ្ញុពុទ្ធោតិ ព្រះពុទ្ធទាំងឡាយ ៤ គឺ សុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញុពុទ្ធ ១ ។ តត្ថ ពហុស្សុតោ ភិក្ខុ សុតពុទ្ធោ នាម ក្នុងបណ្ដាព្រះពុទ្ធទាំងឡាយនោះ ភិក្ខុជាពហុស្សូត ឈ្មោះថា សុតពុទ្ធ ។ ខីណាសវោ ចតុសច្ចពុទ្ធោ នាម ព្រះខីណាស្រពឈ្មោះថា ចតុសច្ចពុទ្ធ ។ កប្បសតសហស្សាធិកានិ ទ្វេ អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា សាមំ បដិវិទ្ធបច្ចេកពោធិញាណោ បច្ចេកពុទ្ធោ នាម ។បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ២ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្ប ចាក់ធ្លុះនូវបច្ចេកពោធិញាណ ឈ្មោះថា បច្ចេកពុទ្ធ ។ កប្បសតសហស្សាធិកានិ ចត្តារិ វា អដ្ឋ វា សោឡស វា អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា តិណ្ណំ មារានំ មត្ថកំ មទ្ទិត្វា បដិវិទ្ធសព្ពញ្ញុតញ្ញាណោ សព្ពញ្ញុពុទ្ធោ នាម។ បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ៤ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្បក្ដី ៨ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ១៦ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ញាំញីនូវក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញុពុទ្ធ ។ (មនោរថបូរណី អដ្ឋកថាអង្គុត្តរនិកាយ ឯកកនិបាត ឯកបុគ្គលវគ្គវណ្ណនា) ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញ​ត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះ​បង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។ តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។ ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេក​ឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។ ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។ អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ? ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ព្រះពោធិសត្វក្នុងអត្តភាពជាមនុស្សទៅកាន់ទេវលោក មាន ៤ ជាតិ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ? ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។ ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
កំចាត់ភាពអាត្មានិយម
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។ អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ ! ១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។ ២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។ ៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។ ៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។ ៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។ ៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។ ៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។ ៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។ ៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។ ១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2709/swewwpic.jpg
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង ១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។ ១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧) ដោយ៥០០០ឆ្នាំ
images/articles/2710/8655pic.jpg
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង ១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ ៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។ (សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤) ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖ ១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។ ២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។ ៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។ ៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។ ៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។ ៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។ ៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។ ៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។ ៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។ ១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា ១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។ ១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។ ១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។ ១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។ ១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។ ១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។ ១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។ ១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។ ១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។ ២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។ ២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។ ២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។ ២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត ២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។ ២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត ២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។ ២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។ ២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។ ២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។ ៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌) ដោយ៥០០០ឆ្នាំ
images/articles/3218/_________________________________.jpg
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤
ទេាសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទេាសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី មិនខឹងមិនស្តីខន្តីបានយេីង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។ អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។ ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មេាះថា​ជីក​រំលេីងនូវប្ញសនៃទេាសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លេាះប្រកែកជាដេីម។ ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយេាជន៍ និងសេចក្តីសុខ ។ អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយេាជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡេីង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មេាះថាធ្វេីតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មេាះថាបានបូជានូវព្រះជិនស្រីដេាយការបូជាដ៏ឧត្តម។ ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក ខន្តីធម៌ ជាប្រធានក្នុងលេាក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បេីប្រាសចាកខន្តីហេីយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថេាកទាបជានិច្ច ។ ព្រេាះហេតុនេាះ លេាកអ្នកសប្បុរសទាំងឡាយគួរខំចម្រេីនខន្តីធម៌ឲ្យមានឡេីងគ្រប់ៗគ្នា។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.14
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿