30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២២,៧៦៧
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៦៩,៧៩០
សរុប ៣៩០,៥៥២,២៧៤
ធម៌ជំនួយស្មារតី
images/articles/1743/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៦២ ដង)
ព្រះបោរាណាចារ្យ​លោក​សម្ដែង​ប្រាប់​ឧបាយ​គឺ យោបល់​ជា​គ្រឿង​រំលត់​សេចក្ដី​ក្រោធ​ខឹង​ថា ៖"ទុក្ខ​ជាមាន​ភ្នែក​ភ្លឺ​ក៏​ត្រូវ​ធ្វើ​ដូច​ជា​ងងឹត,មាន​ត្រចៀក​ស្ដាប់​ឮ​ក៏​ត្រូវ​ធ្វើ​ថ្លង់"ដូច្នេះទើប​អត់​ទ្រាំ​សេចក្ដី​ក្រោធ​ខឹង​នោះ​បាន។ បើ​ធ្វើ​ជា​មនុស្ស​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ នឹង​រក្សា​ខន្តី​សេចក្ដី​អត់អន់​នោះ​បានដោយកម្រ​ណាស់; ដូច​យ៉ាង​មនុស្ស​ដែល​មិន​ចេះ​អត់​ធន់​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ​នោះ ច្រើន​តែ​ធ្វើ​ការអ្វីៗ ដោយ​សេចក្ដី​ខឹង​តូង​តាង, អ្នក​ដែល​ធ្វើ​ដូច្នោះ ច្រើន​តែ​ប្រទះ​នឹង​សេចក្ដី​អន្តរាយ​ផ្សេងៗ; កាល​បើ​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ណា​មួយ ព្រោះ​តែ​សេចក្ដី​ខឹង​តូចតាង​នោះ​ហើយ ច្រើន​តែ​គិត​ស្ដាយ​ក្រោយ​ថា៖ " ឱ! អញ​ធ្វើ​នេះ​ខុស​ហើយ មិន​គួរ​សោះ" បណ្ដា​កិច្ចការ​អ្វីៗ ទោះបី​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ​ហើយ, កិច្ចការ​នោះៗ សុទ្ធ​តែ​ជា​របស់​មិន​ស្រួល​មិន​ល្អ​ទាំង​អស់។ ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​អ្នក​ប្រាជ្ញ​ដែល​សម្បូណ៌​ដោយ​ប្រាជ្ញា គួរ​តែ​ពិចារណា​ឃើញ​ទោស​នៃសេចក្ដី​ក្រោធ​ខឹង ហើយ​ខំ​ប្រឹង​អត់ធន់ ដូច​សម្ដែង​មក​នេះ​ចុះ។ ឯ​សេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យ​កើត មោហៈ នោះ បាន​ខាង​សេចក្ដី​អត់​ទ្រាំ​នឹង​ទុក្ខ​វេទនា​ផ្សេងៗ ដែល​កើត​ឡើង​ក្នុង​កាយ​និង​ចិត្ត មិន​លុះ​អំណាច​ទុក្ខវេទនា​ហើយ​ទៅ​ប្រព្រឹត្តទុច្ចរិត​ឡើយ។ សូម្បី​ការ​ដែល​អត់ទ្រាំ​នឹង​ទុក្ខ​វេទនា​ក្នុង​វេលា​ឈឺថ្កាត់​នោះ​សោត ក៏​ជា​ហេតុ​ជួយ​ឧបត្ថម្ភ​ឲ្យ​មាន​សតិ​សម្បជញ្ញៈ គឺ​សេចក្ដី​រឭក​និង​សេចក្ដី​ដឹង​ខ្លួន​ដែល​ជា​គុណ​វិសេស​គួរ​ឲ្យ​មាន​ក្នុង​ចិត្ត​គ្រប់​កាយ​ទាំង​ពួង, ពុំ​នោះ​សោត​ក្នុង​វេលា​មាន​ព្យាធិដែល​ជា​ហេតុ​ឲ្យ​ដល់​មរណៈ ក៏​ត្រូវ​តែ​មាន​ខន្តី​យ៉ាង​មាំមួន​ខាន​មិន​បាន​ឡើយ; ឧបាយ​ដែល​នឹង​ឲ្យ​កើត​ខន្តី​ក្នុងវេលានោះ គឺ​ត្រូវ​ឲ្យ​ឃើញ​តាម​សេចក្ដី​ពិត​ថា៖ "ព្យាធិ​និង​មរណៈ​នុះ ជា​ទុក្ខ​ដែល​សត្វ​ទាំង​ឡាយ​ត្រូវ​តែ​ជួប​ប្រទះ​រាល់ៗ គ្នា​គេច​មិន​រួច​ឡើយ"។ ក្នុង​អភិណ្ហបច្ចវេក្ខណៈ​ដែល​ព្រះបរមសាស្ដា​ទ្រង់​ប្រដៅ​ឲ្យ​នឹក​រំពឹង​ជា​រឿយៗ​ថា៖ ព្យាធិ​ធម្មោម្ហិ ព្យាធឹ អនតីតោ យើង​មាន​ជម្ងឺ​តម្កាត់​ជា​ធម្មតានឹង​ចៀស​វាង​ជម្ងឺ​តម្កាត់​មិន​បាន​ឡើយ ។ ដូច្នេះ​នោះ ក៏​ដើម្បី​ឲ្យ​ប្រុង​ខ្លួន​អំពី​កាល​ដែល​នៅ​ជា​នៅ​ឡើយ, បើ​ចាំ​ទៅ​នឹក​រំពឹង​ក្នុង​ពេល​ដែល​ជម្ងឺ​តម្កាត់​មក​ដល់​តែ​ម្ដង ក៏​មុខ​ជា​កម្រ​នឹង​បាន; ព្រោះ​វេលា​ដែល​ឈឺ​នោះ​ឯង​តែង​មាន​ទុក្ខ​ព្រួយ​លំបាក​ច្រើន​យ៉ាង​ណាស់; កាល​បើ​អត់​ទ្រាំ​ទុក្ខ​វេទនា​មិន​បាន, សតិសម្បជញ្ញៈ ក៏​នឹង​ទ្រេត​ទ្រោត​ទៅ​មិនតម្កល់​នៅ​ខ្ជាប់​ឡើយ; ដូច​ជន​ចំពូក​ខ្លះ​ដែល​មិន​បាន​ហាត់​ចិត្តទុក​អំពី​កាល​នៅ​ជា​នោះ លុះ​វេលា​ដែល​មាន​ជម្ងឺ​យ៉ាង​ធ្ងន់​មក​ដល់​ក៏​ច្រើន​តែ​មាន​ចិត្ត​រវើរវាយ​ផ្សេងៗ ដរាប​ដល់​ធ្វើ​អំពើ​ទុច្ចរិត​មាន​សម្លាប់​សត្វ​ជាដើម​ដើម្បី​បូជា​គ្រោះ ដោយ​ចង់​រស់​តែ​ខ្លួន​ឯង​មិន​គិត​អាណិត​ដល់​សត្វ​ដទៃ​ក៏មាន។ ទោស​ទាំង​នេះ មក​តែ​អំពី​មិន​បាន​ហ្វឹក​ហាត់​ស្មារតី​ទុក​អំពី​កាល​នៅ​ជា​ឲ្យ​ដឹង​ថា៖ " សត្វ​ដែល​កើត​មក​ក្នុង​លោក សុទ្ធ​តែ​ត្រូវ​ឈឺ​ថ្កាត់​រាល់ៗ រូប"ដូច្នេះ​ឯង​បាន​ជា​រវើរវាយ​យ៉ាង​នោះ; ពួក​បុគ្គល​ដែល​រវើរវាយ​ហើយ​ទៅ​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នោះ លុះ​រំលាយ​ខន្ធ​ទៅ​ហើយ​តែង​ទៅ​កើត​ក្នុង​អបាយ។ ចំណែក​ពួក​បុគ្គល​ដែល​មាន​សតិសម្បជញ្ញៈ​បរិបូណ៌​រមែងទៅ​កើត​ឋាន​សួគ៌។ ព្រោះ​ហេតុ​ដូច្នោះ ការ​ដែល​បង្ហាត់​ចិត្ត​បង្ហាត់​ស្មារតី​ដើម្បី​ឲ្យ​កើត​ខន្តី​សេចក្ដី​អត់ធន់​នោះ ជា​របស់​ដែល​យើង​ត្រូវ​ការ​គ្រប់ៗ ប្រាណ​សម្រាប់​ត​យុទ្ធ​នឹង​សត្រូវ​គឺ​ព្យាធិ​ទុក្ខ ក្នុង​វេលា​ដែល​ជិត​នឹង​ដល់​មរណៈ​នោះ។ កាល​បើ​មាន​ប្រាជ្ញា​ពិចារណា​ឃើញ​ទោស​នៃ​សេចក្ដី​វង្វេង ឃើញ​គុណ​នៃ​សតិ​សម្បជញ្ញៈ និង​គុណ​នៃ​ខន្តីដូច​សម្ដែង​មក​នេះ​ហើយ, គួរ​ណាស់​តែ​ហាត់​ស្មារតី​ទុក​ជា​មុន​តាម​ពិធី​ដែល​ព្រះសម្មាសម្ពុទ្ធ​ជាបរមគ្រូ​ទ្រង់​ប្រដៅ​ឲ្យ​ហាត់ មាន​អភិណ្ហបច្ចវេក្ខណ​វិធី​ជាដើម ដើម្បី​កុំ​ឲ្យ​សេចក្ដី​វង្វេង​នោះ​កើត​ឡើង​បាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1741/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨១២ ដង)
វីតសោកថេរគាថា ព្រះថេរនេះ ក៏ជាអ្នកមានបុណ្យ បានធ្វើហើយក្នុង ព្រះពុទ្ធជាម្ចាស់អង្គមុនៗ​សន្សំបុណ្យ​ច្រើន​សន្ធឹក​សន្ធាប់ទុក ក្នុងភពនោះៗ បានកើតក្នុងត្រកូល​ព្រាហ្មណ៍មួយក្នុងសម័យ នៃការ​ត្រាស់​ដឹង​របស់ព្រះសម្មាសម្ពុទ្ធទ្រង់ព្រះនាម សិទ្ធត្ថ ដល់នូវការ​សំរេចក្នុង​វិជ្ជាសិល្ប៍​សាស្ត្រ​របស់​ព្រាហ្មណ៍រួច
images/articles/1735/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣៩៤ ដង)
ព្រះនាម ពុទ្ធោ ព្រះនាម​ទី ៩ របស់​ព្រះអង្គ​គឺ « ពុទ្ធោ » ពុទ្ធោ ទ្រង់​ព្រះនាម​ថា ពុទ្ធោ​ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច ហើយ​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ត្រាស់​ដឹង​ផង។ ចតុរារិយសច្ចមាន ៤ យ៉ាង​គឺ ១- ទុក្ខអរិយសច្ច ធម្មជាត​ដឹង​នូវ​ទុក្ខ ២- ទុក្ខសមុទយសច្ច ដឹង​នូវ​ដែន​កើត​ទុក្ខ ៣- ទុក្ខនិរោធអរិយសច្ច ដឹង​នូវ​ទីរំលត់​ទុក្ខ ៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដឹង​នូវ​ ផ្លូវ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។
images/articles/1736/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៥៥ ដង)
ទឹក​ភ្នែក​ស្ដ្រី​ប្ដី​ប្រច័ណ្ឌ ការ​ហួង​ហែង ថែរក្សាភរិយា​គឺ​ជា​ការ​ល្អ​ណាស់​សម្រាប់​ស្វាមី​គ្រប់​រូប ដែល​ចេះ​បំពេញ​តួនាទី​ខ្លួន​ឯង ក្នុង​ការ​គ្រប់​គ្រង​គ្រួសារ​ឲ្យ​បាន​ល្អ តែ​សូមកុំហួង​ហែង​ហួស​កម្រិត​ដល់​ថ្នាក់​ប្រច័ណ្ឌ​ផ្កាប់​មុខ បិទ​សិទ្ធសេរីភាព​ភរិយា​មិន​ឲ្យ​ធ្វើ​អ្វីបាន​ឲ្យ​សោះ ព្រោះ​ពេល​បច្ចុប្បន្ន​ស្ត្រី​គឺ​មាន​សិទ្ធ​ស្មើ​នឹង​បុរស បុរស​អាច​ធ្វើ​អ្វី​បាន ស្ត្រី​ក៏​អាច​ធ្វើបាន​ដូច​គ្នា (​ដែល​ថា​ធ្វើ​បាន​ក្នុង​ទី​នោះ មិន​មែន​បាន​ន័យ​ថា
images/articles/1734/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៥៥៥ ដង)
ទ្វីប​៤​នោះ​គឺ ១- ជម្ពូទ្វីប ស្ថិត​នៅ​ទិស​ខាង​ត្បូង​ភ្នំ​សិនេរុ មាន​ដើម​ព្រីង​ប្រចាំ​ទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​កសិកម្ម​និង​ពាណិជ្ជកម្ម​ជាដើម ស្ត្រី​មាន​គភ៌​៩​ខែឬ​១០​ខែ​ទើប​ប្រសូត​បុត្ត​ធីតា។ ២- ឧត្ដរ​កុរុទ្វីប ស្ថិត​នៅ​ទិស​ខាង​ជើង​ភ្នំ​សិនេរុ មាន​ដើម​កប្បព្រឹក្ស​ប្រចាំទ្វីប មនុស្ស​ក្នុង​ទ្វីប​នោះ​មិន​រវល់កង្វល់​ដោយ​កសិកម្ម ពាណិជ្ជកម្ម​ឡើយ ចង់​បាន​អ្វី
images/articles/1732/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៥៦ ដង)
អសម្មោហសម្បជញ្ញៈ អសម្មោហសម្បជញ្ញៈ ដឹងឋាន​មានសេចក្ដី​មិន​វង្វេង​នោះ មាន​សេចក្ដី​អធិប្បាយ​ថា៖ សេចក្ដី​មិន​វង្វេង​ក្នុង​ឥរិយាបថ​ទាំង​ឡាយ មាន​ឈាន​ទៅ​មុខ ថយ​ទៅ​ក្រោយ​ជាដើម​ហៅថា អសម្មោហសម្បជញ្ញៈ។ បណ្ឌិត​គួរ​ជ្រាប​សេចក្ដី​នោះ​យ៉ាង​នេះ​ថា ធម្មតា​ពួក​អន្ធពាល​បុថុជ្ជនរ​រមែង​វង្វេង​ក្នុង​ឥរិយាបថ​ទាំង​ឡាយ​មាន​ឈាន​ទៅ​មុខ​ជា​ដើម គឺ​គ្រាន់​តែ​ដឹង​ថា ខ្លួន​ឈាន​ទៅ​មុខ,
images/articles/1733/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៩៧ ដង)
ទឹកភ្នែក​ស្រីប្ដី​ប្រមឹក កាល​បាន​គ្នា​ដំបូង សុរា​ក៏​បង​មិន​ចេះ​ផឹក បារី​ក៏​បង​មិនចេះ​ជក់ តែ​ពេល​នេះ​អ្វី​ដែល​ធ្វើ​ឲ្យ​ទ្រូង​ភរិយា​ស្ទើរ​តែ​បែក​នោះ​គឺ លោក​ប្ដី​ផឹក​គ្មាន​សម្រាក ផឹក​យប់​ផឹក​ថ្ងៃ​ ថ្ងៃ​ណា វេលាណា ក៏​ស្រវឹង​ជោគ​ខ្លួន ហើយ​ពេល​ស្រវឹង​ម្ដងៗ មក​ដល់​ផ្ទះ តែង​រក​រឿង​ប្រពន្ធ​កូន ដោយ​អាកប្ប​កិរិយា​គួរ​ឲ្យ​ខ្លាច​ជាទី​បំផុត គាស់​រំលើង​រឿង​អតីតកាល​ដែល​កន្លង​ហួស​ទៅ​ហើយ យក​មក​និយាយ ដោយ​សម្លេង​ខ្លាំងៗ
images/articles/1731/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២២៦ ដង)
សុភាថេរី នៅក្នុងជីវកម្ពវ័ន សុវណ្ណការបុត្ត ជាអ្នកលេង រារាំងភិក្ខុនីឈ្មោះ សុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខន៉ី ឈ្មោះ សុភា ក៏បានពោល​នឹង​សុវណ្ណការបុត្ត​នោះថា កំហុស​ដូចម្តេចដែលអាត្មាប្រទូស្ត​ដល់អ្នក បានជា​អ្នកឈររាំង​អាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់​នូវស្ត្រី​ជាបព្វជិត​ទេ សិក្ខា​ទាំងឡាយ​ក្នុងសាសនា​របស់ព្រះសាស្តា
images/articles/1727/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៥០ ដង)
ទឹកភ្នែកស្ត្រីប្ដីមានស្រី កាលដើមឡើយ គឺកាលដែល​យើង​នៅ​ក្រីក្រ​លំបាក​មក​ជា​មួយ​គ្នា បងល្អ​និង​អូន​ណាស់ ស្រឡាញ់​ស្មោះ​ស្មគ្រ័ ប្ដូរ​ផ្ដាច់​នឹង​គ្នា ខំ​តស៊ូ​ព្យាយាម​ឆ្លង​កាត់​ឧបសគ្គ​សព្វ​បែប​យ៉ាង​មក​ជា​មួយ​គ្នា បងស្រឡាញ់​អូន ថ្នម​អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ពិតៗ។ ត្បិត​តែ​យើង​ក្រីក្រ ខ្វះសព្វខ្វះ​គ្រប់ តែ​យើង​មាន​សេចក្ដី​សុខ​សុភមង្គល​ណាស់ មាន​ការ​ញញឹម​រួសរាយ​រក​គ្នា ពេល​ញ៉ាំ ពេល​គេង
images/articles/1728/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៥៥ ដង)
វិជ្ជាចរណសម្បន្នោ ព្រះនាមទី ៣ របស់​ព្រះអង្គ​គឺ « វិជ្ជាចរណសម្បន្នោ » វិជ្ជាចរណសម្បន្នោ ទ្រង់​ព្រះនាម​ថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គ​បរិបូណ៌ដោយ​វិជ្ជា៣ វិជ្ជា៨ និង​ចរណៈ១៥។ វិជ្ជា ៣ គឺ ១- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជា​ដឹង​កំណើត​ពី​ជាតិ​មុនៗ ២- ចុតូបបាតវិជ្ជា វិជ្ជាដឹងនូវចុតិ បដិសន្ធិ របស់​មនុស្ស​សត្វ ៣- អាសវក្ខយវិជ្ជា វិជ្ជា​ដឹង​នូវ​ការ​អស់​អាសវៈ។
images/articles/1725/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥៥៩ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ ស- តើគុណមានសេចក្ដីដូចម្ដេច? ច- ក្នុងវចនានុក្រមខ្មែរ ដែលរៀបរៀង​ដោយសម្ដេច ព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត បាន​បញ្ជាក់​ថា គុណ ជាភាសា​បាលីសំស្ក្រឹត​បើ​ជា​នាម​សព្ទ​ប្រែថា សេចក្ដី​ចម្រើន​សេចក្ដី​ល្អ...។ សភាវធម៌ដែល ចម្រើនឡើង​ដោយ​លក្ខណៈ របស់ខ្លួន​គួរគោរព តប​ស្នង​នឹង​ខាន​ពុំ​បាន។
images/articles/1724/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៣៦ ដង)
ម៉ែ​ស្រក់​ទឹក​ភ្នែក​ពេល​ឃើញ​កូន​ថ្វាយ​បង្គំ សព្វ​ដង​ម៉ែ​ស្រក់​ទឹក​ភ្នែក ព្រោះ​ម៉ែ​ឈឺ​ចុកចាប់​ដែល​កូន​ធ្វើ​បាប​ចិត្ត​ម៉ែ កូន​មិន​ស្ដាប់ម៉ែ តែ​ពេល​នេះ​ម៉ែ​ស្រក់​ទឹក​ភ្នែក ព្រោះ​ម៉ែ​រំភើបចិត្ត ដែល​ឃើញ​កូន​ទាំង​ឡាយ​ថ្វាយ​បង្គំ​ម៉ែ ម៉ែ​ញ័រ​អស់​ដៃ​ជើង ដោយ​ការ​ត្រេកអរ រហូត​ទឹក​ភ្នែក​ម៉ែ​ហូរ​ទប់​មិន​ឈ្នះ ម៉ែ​អរ​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​ម៉ែ​ទៅ​ជា​យំ ដោយ​ហាម​ឃាត់​ចិត្ត​មិន​បាន។ កាល​ពី​មុន កូន​មិន​សូវ​រវល់​ជា​មួយ​នឹងម៉ែ​ទេ
images/articles/1721/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៩៤៣ ដង)
ពាក្យ​សម្រាប់​ក្រើនកឋិន​ទី១ ភន្តេ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​រី​ឯ​អង្គ​កឋិន​ទាន​នេះ​ជារបស់​អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ............ ជា​ប្រធាន​សុទ្ធ​សឹង​តែ​ពុទ្ធ​មាមិក​ជន ប្រកប​ដោយ​បសាទសទ្ធា​និង​កុសល​ចេតនា​ជា​អសង្ខារិក​ជ្រះថ្លា​ចំពោះ​គុណ​ព្រះរតនត្រ័យ​ទាំង​បី​បាន​បំពេញ​នូវ​បុញ្ញកិរិយា​វត្ថុ​ចេះ​លៃលក​យកធន​ធាន ដែល​គ្មាន​ខ្លឹមសារ ធ្វើ​ឲ្យ​ជា​របស់​មាន​ខ្លឹម​សារ កប់​ទុក​ក្នុង​ព្រះពុទ្ធ​សាសនា
images/articles/1719/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៨៨៦ ដង)
នមោ៨បទ បឋ្យាវត្ត នមោអរហតោសម្មា សម្ពុទ្ធស្ស មហេសិនោ ខ្ញុំ​សូម​បង្គំ​ឆ្ពោះ​ព្រះអរហន្ត ព្រះសម្ពុទ្ធភគវន្តកាល​ស្វែង​រក​ធម៌ គឺ​ពោធិញ្ញាណ​ប្រសើរ​បវរ បាន​ត្រាស់​ដឹង​ធម៌​ដោយ​អរិយមគ្គ។ នមោឧត្តមធម្មស្ស ស្វាក្ខាត្វាតស្សេវ តេនិធ សូម​ថ្វាយ​បង្គំ​ព្រះធម៌​ឧត្ដម ដែល​ព្រះ​បរមសម្ពុទ្ធ​សម្ដែង ដោយ​ប្រពៃ​ពិត​ប្រាកដ​ជាក់​ស្ដែង ព្រះធម៌នោះឯង​ទុក​ជា​សាសនា។
images/articles/1717/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៣៤៦ ដង)
សប្បាយសម្បជញ្ញៈ សប្បាយសម្បជញ្ញៈ ដឹង​ឋាន​ជាទី​សប្បាយ​នោះ​មាន​អធិប្បាយ​ថា៖ ភិក្ខុ​អ្នក​ប្រកប​ដោយ​សម្បជញ្ញៈ​រមែង​ពិចារណា​រក​ដំណើរ​ជាទី​សប្បាយ និង​មិន​សប្បាយ​ជាមុន​ថា វេលា​ដែល​អាត្មា​អញ​នៅ​ក្នុង​ទី​នោះ ៗ តើ​នឹង​បាន​អារម្មណ៍​ជាទី​សប្បាយ​ឬ​ទេ? បើ​ឃើញ​ថា​នឹង​យក​អារម្មណ៍​ឲ្យ​ជាទី​សប្បាយ​មិន​បាន ក៏​ឈប់​បង្អង់ លុះ​បាន​ពេល​ដែល​កើត​អារម្មណ៍ជាទី​សប្បាយ​ទើប​ទៅ
images/articles/1715/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៦១ ដង)
ពេល​កូនធ្វើ​ឲ្យ​ម៉ែ​លំបាក​ចិត្ត កូន​តែង​ឃើញ​ទឹក​ភ្នែក​ម៉ែស្រក់​ជានិច្ច កូន​មាន​អារម្មណ៍​ថា កូន​អាណិត​ម៉ែខ្លាំង​ណាស់ កូន​ស្ដាយ​កំហុស​ដែល​កូន​ធ្វើ​ខុស​ចំពោះ​ម៉ែ​កូន​ធ្វើ​ឲ្យ​ម៉ែ​យំ ធ្វើ​ឲ្យម៉ែ​ទទួល​រង​នូវ​ទារុណ​កម្ម​ផ្លូវ​ចិត្ត យ៉ាង​ដុនដាប​ជាទី​បំផុត។ ពេល​ដែល​កូន​ឃើញ​ទឹក​ភ្នែក​របស់​ម៉ែ​ស្រក់​មក​ម្ដងៗ ក្នុង​ចិត្ត​របស់​កូន​គឺ​សែន​តក់​ស្លុត​ណាស់ កូន​អាណិត​ម៉ែ ព្រោះ​តែកូន ទើប​ធ្វើ​ឲ្យ​ម៉ែ​យំព្រោះ​តែ​កូន​ធ្វើ​ឲ្យ​ម៉ែ​លំបាក​ចិត្ត​គ្រប់​ពេល​វេលា​ទាំង​អស់ បើ​សិន​ជា​កូន​មិន​សេព​គប់​ជា​មួយ​មិត្ត​ភ័ក្ត្រ​អាក្រក់ កូន​ក៏​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​អបាយ​មុខ លិចលង់​នៅ​ក្នុង​គ្រឿង​ញៀន​ផ្សេងៗ​ដែរហើយ​ក៏​មិន​ចាំ​បាច់​ឲ្យ​ម៉ែ​កើត​ទុក្ខលំបាក​ចិត្ត រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ តែ​ទោះ​បី​ជាកូន​ធ្វើ​ខុស​ចំពោះ​ម៉ែ​ដល់​ថ្នាក់​នេះ​ក៏​ដោយ ក៏​ម៉ែ​នៅ​តែ​មិន​ប្រកាន់​ខឹង​ជា​មួយ​នឹង​កូន​ម៉ែ​នៅ​តែ​អធ្យាស្រ័យចំពោះ​កូន​រាល់​កំហុស​គ្រប់​យ៉ាង​ ទាំង​អស់ ម៉ែ​នៅ​តែ​មាន​ចិត្ត​ស្មោះ​ត្រង់ នឹក​អាណិត​ស្រលាញ់​កូន​ជានិច្ច។ ហេតុ​អ្វី​ក៏​ម៉ែ​ល្អ​នឹង​កូន​ម្លេះ? ហើយ​ហេតុ​អ្វី​បាន​ជា​មុន កូន​គ្មាន​ចិត្ត​នឹក​អាណិត​ម៉ែ ដូច​ដែល​ម៉ែ​អាណិត​កូន​អ៊ីចឹង។ ឲ្យ​កូន​សូម​ទោស​ផង​ណាម៉ែ សូម​ម៉ែឈប់​លំបាកចិត្ត​ទៀត​ទៅ ព្រោះ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ កូន​នឹង​កែ​ខ្លួន​ឲ្យ​បាន​ល្អ ឈប់​បង្ក​ឲ្យ​ម៉ែ​មាន​បញ្ហានៅ​ក្នុង​ចិត្ត​ទៀត​ហើយ​ ណា៎.. ម៉ែ.. ណា៎ !. ។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿