30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៦,១០៧
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,០៨៣,៩០៨
សរុប ៣៨៥,៣៧០,៦០១
ធម៌ជំនួយស្មារតី
images/articles/1623/Untitled-1-Recovered.jpg
អាភរណៈ​ដ៏​ប្រសើរ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
អាភរណៈ​ដ៏​ប្រសើរ ម៉ែ​ឪដែល​មាន​កូន​ចេះ​ស្គាល់​ប្រមាណ​ខ្លួន ចេះ​ដឹង​ចំពោះ​ឋានៈ​ក្នុង​គ្រួសារ​របស់​ខ្លួន ទើប​ជា​អ្នក​មាន​ជោគល្អ​បី​ដូច​បាន​ទទួល​ពរ​អំពី​ព្រះឥន្ទ។ កូន​ជាទីស្រលាញ់​របស់ម៉ែ កូន​ពិត​ជា​បាន​ឃើញ​ហើយ ចំពោះ​ប្រុស​ស្រី​ខ្លះ តែង​ខ្លួន​ឆើតឆាយ​ តាក់​តែង​កាយ​ដោយ​សម្លៀកបំពាក់​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត ព្រម​ដោយ​អលង្ការ ប៉ុន្តែ មិន​ចេះ​រៀបចំ​ខ្លួន​ជាទីស្រឡាញ់​ចូលចិត្ត​ឡើយ។
images/articles/1621/Untitled-1-Recovered.jpg
សុត្តន្តបិដក សុទ្ទកនិកាយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
សុត្តន្តបិដក សុទ្ទកនិកាយ ធម្មបទគាថា បិដកលេខ ៥២ សូមនមស្ការ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ។ (១១)- ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត (មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើ​ក្ដី (នូវ​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន
images/articles/1619/Untitled-1-Recovered.jpg
អ្នកឈ្លាសរមែង​លះបង់​កម្ម​ដ៏​លាមក​បាន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
អ្នកឈ្លាសរមែង​លះបង់​កម្ម​ដ៏​លាមក​បាន អ្នក​ឈ្លាស​អ្នក​ឆ្លាត គឺ​តែងតែ​ទម្លាក់​កម្ចាត់​បង់​ចោល​នូវ​កម្ម​ទាំង​ឡាយ​ដែល​ជា​កម្ម​ដ៏​លាមក ឲ្យ​បាន​ឆ្ងាយ​ចេញ​ពី​សន្ដាន។ អ្នក​មាន​ប្រាជ្ញា គឺ​មិន​សន្សំ​នូវ​កម្ម​អាក្រក់​ឡើយ​មិន​ចាំ​បាច់​ដល់​កម្ម​ធំដំ​នោះ​ទេ សូម្បី​តែ​កម្ម​មិន​ច្រើនមាន​ប្រមាណ​តិច​ក៏​ដោយ អ្នក​ឈ្លាស​គឺ​ប្រាកដ​ជា​មិន​ធ្វើ​ដាច់​ខាច។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ រមែង​តែង​តែ​លះ​បង់​កម្ម​ខ្មៅ​ចេញ​ពី​សន្ដាន​ចិត្ត
images/articles/1618/Untitled-1-Recovered.jpg
បុគ្គល​អ្នក​ធ្វើ​បុណ្យ​បាន​ផល​ឃើញ​នឹង​ភ្នែក ៦ រូបគឺ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
បុគ្គល​អ្នក​ធ្វើ​បុណ្យ​បាន​ផល​ឃើញ​នឹង​ភ្នែក ៦ រូបគឺ ១- នាយបុណ្ណទាសីនោះ បាន​ថ្វាយ​ភត្តាហារ​ដល់​ព្រះសារីបុត្តត្ថេរ ក៏​បាន​ជា​បុណ្ណកសេដ្ឋី​ក្នុង​ថ្ងៃ​ថ្វាយ​ភត្តាហារ​នុះឯង។ ២- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏ទ្រព្យ ៨ កហាបណៈ​នោះ​ទៅទិញ​អាហារ​បិណ្ឌបាត ថ្វាយ​ដល់​ព្រះមហាកច្ចាយនត្ថេរ ក៏​បាន​ផល​ជាទិដ្ឋធម្មវេទនីយកម្ម
images/articles/1616/Untitled-1-Recovered.jpg
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
មិន​គួរ​ប្រឹងប្រែង​ក្នុង​អំពើ​លាមក​ទាំង​ពួង​ទេ កិច្ច​ការងារ​ជា​កុសល គឺ មាន​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ធ្វើ មិន​មែន​ក្រៅ​ពី​ការងារ​ដាំ​បាយ​ស្ល​និង​ការងារ​ចិញ្ចឹម​ជីវិត ផុត​រដូវ​កាលធ្វើ​ហើយ​ក៏​ត្រូវ​ចប់​ដែរ​នោះ​គឺ​មិន​មែន​ទេ នៅ​មាន​ការងារ​ដែល​ត្រូវ​ធ្វើ​ឬ​ដែល​ត្រូវ​បង្កើត​ឡើង​តាម​ដួង​ចិត្ត ហើយ​ការងារ​តាម​ផ្លូវ​ចិត្ត​នេះ គឺ​មិន​ប្រាកដ​ថា​វា​ជា​ការងារ​កុសល​ទាំង​ស្រុង​នោះ ព្រោះ​ចិត្ត​នៅ​មាន​កិលេស
images/articles/1617/Untitled-1-Recovered.jpg
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ថ្ងៃឆ្លងទន្លេ​កូន​ដឹង​ទេ​ម៉ែ​ស្រក់​ទឹកភ្នែក ថ្ងៃ​ដែល​កូន​កើត​ចេញពីផ្ទៃ​របស់​ម៉ែ គឺ​ជា​ថ្ងៃ​ដែល​ម៉ែ​ទទួល​រង​នូវ​ទារុណកម្ម ដ៏​យ៉ាង​ធ្ងន់​ក្រៃលែង ជា​ថ្ងៃ​នៃ​សេចក្ដី​ទុក្ខ​ដ៏​ធំធេង​របស់​ម៉ែ និង​ជា​ថ្ងៃ​ដែលជីវិត​របស់​ម៉ែ​ស្ថិត​នៅ​ក្បែរ​មាត់​នៃ​មច្ចុរាជ ម៉ែ​ខំ​បម្រននាល​នៅ​លើ​គ្រែ ខ្លួន​ប្រាណ​របស់​ម៉ែ​ញ័រ​ចំប្រប់ ដោយ​ការ​ឈឺ​ចុកចាប់​ផ្ទៃ​មុខ​ម៉ែ​ស្លេក​ស្លាំង​អស់ ស្ទើរ​តែ​គ្មាន​ឈាម​មួយ​តំណក់ ទឹក​ភ្នែក​ម៉ែ​ស្រក់​ហូរ​មក​មិន​ដាច់
images/articles/1615/Untitled-1-Recovered.jpg
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ នៅ​ក្នុង​អត្តភាព​ជា​មនុស្ស គឺ​មិន​គួរ​សាង​ភាព​ច្រឡើស​ទៅ​លើ​សង្គម​នៃ​មហាជន ជា​ពិសេស​គឺ​មិន​ត្រូវ​សាង​នូវ​ពៀរ​ដាក់​ឲ្យ​ខ្លួន​ឯង​ឡើយ។ ចិត្ត​ដែលមិនធ្លាប់​មាន​ការ​អប់រំ គឺ​ជា​ចិត្ត​ដែល​នឹង​សាង​នូវ​ពៀរ​ឲ្យ​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ផង​ដែរ។ សេចក្ដី​មិន​សង្រួម គឺ ជា​ប្រភព​នៃ​ការ​សាង​នូវ​ពៀរវេរា ហើយ​ពៀរវេរា​គឺ​តែង​តែ​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ហើយ​សេចក្ដី​ទុក្ខ
images/articles/1610/Untitled-1-Recovered.jpg
កូន​ម៉ែ​ត្រូវ​ខំរៀន
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ម៉ែ​សូម​ឲ្យ​កូន​តាំង​ចិត្ត​រៀន​ដោយ​ល្អ គ្រប់​វិជ្ជា​ទាំង​អស់​ដែល​ជា​វិជ្ជា​មាន​ប្រយោជន៍។ ម៉ែ​សូមឲ្យ​កូន​អស់​ប្រាក់ក្នុង​ការ​ដូរ​យក​នូវ​ចំណេះ​វិជ្ជា។ ប្រាក់​នោះ​ឯង​ បើ​មិន​អស់ទៅ​ដើម្បី​ការ​បាន​នូវ​ចំណេះ​វិជ្ជា​ទេ ក៏​ត្រូវអស់​ទៅ​ក្នុង​ផ្លូវ​ដទៃ​ដែរ ដូច​ជា ការ​ប្រើប្រាស់​សម្លៀកបំពាក់ ការ​បរិភោគ​ចំណី​អាហារ​ជា​ដើម តែ​របស់​នោះ​មិន​មាន​តម្លៃ​ដូច​វិជ្ជា​ទេ ថែម​ទាំងមិន​ឋិត​ថេរ​យឺន​យូរ​ទៀត​ផង។ឯ​ចំណែក​វិជ្ជាវិញ ជា​របស់​ឋិត​ថេរ​ជាប់​តាម​ខ្លួន​កូន​រហូត​មួយ​ជីវិត ប្រើ​ប៉ុនណា​ក៏​មិន​ចេះ​អស់ រឹត​តែ​ជីក​រឹត​តែ​ជួប​រឹត​តែ​ស្រាវ​ជ្រាវ​រឹត​តែ​ចេះ រឹត​តែ​ប្រើ​រឹត​តែ​ជំនាញ ដូច្នេះ​ការចាយវាយ​ប្រាក់​ដូរ​នូវ​ចំណេះ​ចេះ​ដឹង ទើប​បណ្ឌិត​ពោល​សរសើរ។ ម៉ែ​សូម​ឲ្យ​កូន​នឹក​រលឹក​ជានិច្ច​ថា ប្រាក់​មួយ​រយៗនោះ​គឺ​ជា​តំណក់​ញើស​ឈាម​របស់​ម៉ែ​ឪ​ដែល​ខំប្រឹង​ធ្វើការ។ ម៉ែ​សូម​ឲ្យ​កូន​យល់​ដឹង​ក្នុងការ​ចាយ​ប្រាក់ គឺ​ត្រូវ​ចាយ​ឲ្យ​មាន​ប្រយោជន៍​ជាទីបំផុត។ ព្យាយាម​យក​ឈ្នះ​ចិត្ត​អាក្រក់​របស់​ខ្លួន​ឯង កុំ​ខ្ជះខ្ជាយ​ខ្ជោកខ្ជាក​ឲ្យ​សោះ។សូម​កូន​ម៉ែ ខំ​ប្រឹង​រៀន​ឲ្យ​បាន​ឡើង​ថ្នាក់​រាល់​ឆ្នាំ ព្រោះ​ការ​រៀន​ធ្លាក់​ត្រូវ​ត្រួត​ថ្នាក់ គឺ​ជា​ការ​ខូច​ពេលវេលា ខូច​កម្លាំង​ចិត្ត​និង​អស់​ប្រាក់​ថែម​ផ្ទួន​ទៅទៀត​ផង។ អ្នក​ប្រាជ្ញ​បាន​ពោល​ថា << មនុស្ស​ល្ងង់ កាល​បើ​មាន​ពេល ក៏​រីករាយ​ភ្លើតភ្លើន​ទៅ​ក្នុង​ការ​រក​អាហារ​ឆ្ងាញ់ៗមក​ដាក់​មាត់ ដាក់​ពោះ ចំណែក​មនុស្ស​ឆ្លាត កាល​បើ​មាន​ពេល​ហើយ ក៏​រីករាយ​ក្នុង​ការ​រក​អាហារ​មក​ដាក់​ខួរក្បាលនាំ​ឲ្យ​មាន​បញ្ញា ដូច្នេះ កូនម៉ែ​ត្រូវរៀន​ច្រើន អាច​ច្រើន ស្ដាប់​ច្រើន ហើយ​សំខាន់​បំផុត ត្រូវ​មាន​មិត្ត​ល្អ >> ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ម៉ែ ដោយ​៥០០០​ឆ្នាំ​
images/articles/1611/Untitled-1-Recovered.jpg
បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ យើង​បាន​សិក្សា​អំពី​ទង្វើ​ល្អ​របស់​ខ្លួន​យើង​ហើយ តែ​មាន​បុគ្គល​ខ្លះ​យល់​ច្រឡំ​ថា​ធ្វើ​ល្អ​ហើយ​បុណ្យ​មិន​ជួយ មាន​អ្នក​ខ្លះ​ទៀត​ពោល​ថា​មិន​ចាំ​បាច់​ធ្វើ​បុណ្យ​ទេ​ព្រោះ​បុណ្យ​មិន​ជួយ​យើង​ឡើយ​ខំ​ធ្វើ​អ្វី ទាំង​អស់​នេះ​ហើយ​ជា​បញ្ហា​យ៉ាង​ខ្លាំង​បំផុត​ក្នុង​ព្រះពុទ្ធសាសនា។ តាម​សេចក្ដី​ពិត​បុណ្យ​តែង​ជួយ​យើង​ជានិច្ច ដូច​ជា​គាថា​ព្រះពុទ្ធ​ទ្រង់​សម្ដែង សុខោ បុញ្ញស្ស ឧច្ចយោ
images/articles/1605/Untitled-1-Recovered.jpg
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ពុទ្ធកិច្ច​របស់​ព្រះសម្មាសម្ពុទ្ធ នៅ​ពេល​ដែល​យើង​ទាំង​អស់​គ្នា បាន​អាច​អំពី ពុទ្ធកាល​របស់​ព្រះអង្គ​ហើយ​នោះ ពេល​នេះ​យើង​នឹង​បាន​ដឹង​អំពី​កិច្ច​ការ​របស់​ព្រះអង្គ​ខ្លះៗ ទុក​ជា​មិន​បាន​សិក្សាពិស្ដារ​យ៉ាង​ណា​ក៏​ដោយ តែ​សូម​ពុទ្ធបរិស័ទ​សិក្សា​នូវ​ពុទ្ធ​កិច្ច​របស់​ព្រះអង្គ​ដោយ​សង្ខេប​នេះ​ចុះ។ កិច្ច​របស់​ព្រះពុទ្ធ គឺ​ការ​រវល់​សម្រាប់​ព្រះសព្វញ្ញូពុទ្ធ មាន​ស្ដេច​យាង​ចេញ​ទៅ​បិណ្ឌ​បាត​ពី​ព្រឹក​ព្រលឹម
images/articles/1604/Untitled-1-Recovered.jpg
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
បុណ្យ​រមែង​ចម្រើន​ដល់​បុគ្គល​អ្នក​ឲ្យ បុណ្យ​កុសល មិន​មែន​ចេះ​តែ​កើត​ឡើង​ដល់​បុគ្គល​អ្នក​ខ្ជិល​ធ្វើ​បុណ្យ​ទេ តែ​បុណ្យ​កុសល​រមែង​កើត​ឡើង​ដល់​បុគ្គល​ ដែល​មាន​ចិត្ត​នឹក​បំពេញ​នូវ​បុណ្យ​កុសល។ បុគ្គល​ដែល​បាន​ធ្វើ​នូវ​បុណ្យ គឺ ជា​អ្នក​ដែល​ចេះ​ស្រលាញ់​ខ្លួន​ឯង​ដោយ​ពិត។ ខ្ញុំ​ចង់​ពោល​ពី​ជន​ពាល ដែល​មិន​ចេះ​ស្រលាញ់​បុណ្យ ស្អប់​ខ្ពើម​មិន​ចូល​ចិត្ត​បុណ្យ​បន្តិច​ស​ចុះ ដូច្នេះ​ចាំ​បន្ត​ទៅ​នេះ
images/articles/1603/Untitled-1-Recovered.jpg
ពេល​ឈឺ​ធ្ងន់​ច្រើន​តែ​គិត​ដល់​ម៉ែ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ពេល​ឈឺ​ធ្ងន់​ច្រើន​តែ​គិត​ដល់​ម៉ែ មនុស្ស​យើង​ដោយ​ទូទៅ នៅ​ពេល​ខ្លះ​អាច​ភ្លេច​គិត​ដល់​ម៉ែ​ ព្រោះ​រវល់​តែ​សប្បាយ​រីករាយ​ទៅ​ដោយ​កាមគុណ​ឬ​រវល់​នៅ​ក្នុង​ការងារ​របស់​ខ្លួន​ផ្សេងៗ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​មាន​ជំងឺ​ធ្ងន់​អ្វី​មួយ កូន​គ្រប់​គ្នា​ច្រើន​តែ​គិត​រក​ម៉ែ ព្រោះ​ធ្លាប់​ជំពាក់​ចិត្តនឹង​ម៉ែ​កាល​ពី​ខ្លួន​នៅ​តូច។ ក្នុង​សម័យ​ដែល​ខ្លួន​ជា​កូន​នៅ​តូច កាល​បើ​ឈឺ​ចាប់អ្វីៗ ម៉ែ​តែង​តែ​នៅ​ថែរក្សា​ថ្នាក់ថ្នម​ជានិច្ច
images/articles/1601/Untitled-1-Recovered.jpg
ឈប់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
អង្គុលិមាល​ចោរ យារ​ដាវ ដេញ​តាម​ព្រះពុទ្ធ​អង្គ​មាន​បំណង​នឹង​ប្រហារ​ព្រះអង្គ ដើម្បី​ឲ្យ​បាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​ដៃ​របស់​ខ្លួន គ្រប់​មួយ​ពាន់​នាក់ ។ មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង ដែល​ខ្លួន​តាម​ព្រះពុទ្ធ​អង្គ​មិន​ទាន់​កាល​ដែល​ហត់​ពេក​មិន​អាច​រត់​ត​ទៅ​ទៀត​បាន​ទើបហៅ​ឲ្យ​ព្រះអង្គ​ឈប់​ថា <<​សមណៈ​ឈប់ សមណៈ​ឈប់>>។ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​តប​ថា<<​ម្នាល​អង្គុលិមាល​ តថាគត​ឈប់​ហើយ អ្នក​ឯង​ទេ​ដែល​មិន​ទាន់​ឈប់​នោះ>>។ អង្គុលិមាល​សួរ​ព្រះអង្គ​ថា <<​បពិត្រ​ព្រះសមណៈ​ ព្រះអង្គ​កំពុង​ស្ដេច​យាង តែ​ពោល​ថា តថាគត​ឈប់ ទាំងពោល​ចំពោះ​ខ្ញុំ​ដែល​ឈប់ ថា​ជា​បុគ្គល​មិន​ទាន់​ឈប់​ដូច្នេះ​វិញ ។ បពិត្រ​ព្រះសមណៈ ខ្ញុំ​សូម​សួរ​សេចក្ដី​នោះ​នឹង​ព្រះអង្គ ព្រោះ​ហេតុ​អ្វី បាន​ជា​ព្រះអង្គ​ឈ្មោះ​ថាឈប់ ឯ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​ថា​មិនទាន់​ឈប់ >> ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា << ម្នាល​អង្គុលិមាល តថាគត​ឈ្មោះ​ថាឈប់ ព្រោះ​ដាក់​ចុះ​នូវ​អាជ្ញា ចំពោះ​សត្វ​ទាំង​ពួង​គ្រប់​ពេល​វេលា​ហើយ ចំណែក​ឯ​អ្នក​វិញ ជា​បុគ្គល​មិន​សង្រួម​ក្នុង​ពពួក​សត្វ ព្រោះ​ហេតុ​នោះ តថាគត​ទើបឈ្មោះ​ថា​ឈប់ ឯ​អ្នក​ឈ្មោះ​ថា​មិន​ទាន់​ឈប់​ទេ >> ។ អង្គុលិមាល​ចោរ​បាន​នូវ​សតិ ឃើញ​ទោស​របស់​ខ្លួន​ឯង គ្រវែង​ចោល​ដាវ​ព្រម​ទាំង​អាវុធ​ផ្សេងៗ​ទៀត​ហើយ​ចូល​ទៅ​ស្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះបរមសាស្ដា សូម​ផ្នួស​នឹង​ព្រះអង្គ លះ​បង់​ចោល​នូវ​បាប​កម្ម អំពើ​អាក្រក់​ដែល​ធ្លាប់​ធ្វើ​ទាំង​ពួង​នោះ លុះ​ក្រោយ​មក​ក៏​បាន​សម្រេច​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ។ ចំណែក​យើង​វិញ ឈប់​ហើយ​ឬ​នៅ? ឈប់​ធ្វើ​អាក្រក់ ឈប់​ឈ្លោះ​គ្នា ... ដើម្បី​សេចក្ដី​សុខ​បរិសុទ្ធ​ជា​របស់​ចំពោះ​យើង​ខ្លួន​ឯង។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/1602/Untitled-1-Recovered.jpg
រូបស្អាត ក្លិន​ក្រអូប
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
រូបស្អាត ក្លិន​ក្រអូប ផ្កា​ឈើ​ដែល​ចេញ​ពី​ចុង​មែក​ក្ដី ចេញ​ពី​ដើម​ក្ដី​សូម្បី​ថា​ដើម​នៅ​ទាប​តឿ​ជាប់​នឹង​ផែន​ដី​ក៏​ដោយ ឲ្យ​តែ​ថា​រូប​ស្អាត ហើយ​មាន​ក្លិន​ក្រអូប មនុស្ស​ទាំង​ឡាយ​គេ​មិន​រង្កៀស​អ្វី​ឡើយ គេ​រមែង​បេះ ឬ​កាត់​ចេញ​ពី​ដើម នាំ​យក​មក​ក្រង​ដើម្បី​ប្រដាប់​សីសៈ ឬ​ក៏​ដាក់​ថូ​ដើម្បី​ថ្វាយ​ព្រះ​ពុំ​នោះ​សោត​ទេ គេដាក់​ភាជនៈណា​មួយ​ដោយ​ល្អ ហើយ​តាំង​ទុក​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ជា​ដើម ដោយ​មិន​ចាំ​បាច់​រំពឹង​គិត​
images/articles/1600/Untitled-1-Recovered.jpg
ព្រះតេជ~ព្រះគុណ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ព្រះតេជ~ព្រះគុណ ក្នុង​លោក​នេះ មាន​ធម្មជាតិ​ដែល​នាំ​ឲ្យមាន​ពន្លឺ​ភ្លឺ​ស្វាង​សឹង​ឃើញ​បាន​ដោយ​ងាយ ២ ប្រការ​គឺ ១ ដួង​អាទិត្យ​ និង​ ១ ទៀត​គឺ​ដួង​ចន្ទ។ ដួង​អាទិត្យ​នោះ មាន​លក្ខណៈ​ក្ដៅ​ខ្លាំង មាន​អំណាច​តេជះ​ជាទី​គួរ​ខ្លាច គួរ​ញញើត ចំណែក​ដួង​ចន្ទ​វិញ​មាន​លក្ខណៈ​ត្រជាក់ ស្រទន់ ជាទី​គួរ​ឲ្យ​រីករាយ ព្រោះ​ភ្លឺ​ស្វាង​ព្រម​ដោយ​សភាព​ស្ងប់​ស្ងាត់។ ម្យ៉ាង​ទៀត ដួង​អាទិត្យ​ជា​ដួង​ភ្លើង​ដ៏​ធំក្រៃ​លែង
images/articles/1599/Untitled-1-Recovered.jpg
ប្រើស​ជា​មួយ​គុម្ភ​ព្រៃ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ប្រើស​ជា​មួយ​គុម្ភ​ព្រៃ មាន​សត្វ​ប្រើស​មួយ ត្រូវ​នាយ​ព្រាន​ដេញ​ប្រហារ ក៏​ខំ​ប្រឹង​រត់​គេច​ពួន បាន​ចូល​អែប​ទៅ​នឹង​គុម្ព​ព្រៃ​មួយ។ ដោយ​ផុត​ពី​ក្រសែ​ភ្នែក​របស់​ព្រាន ធ្វើ​ឲ្យ​ព្រាន​រត់​ដេញ​ហួស​អំពី​ទី​នោះ​ទៅ។ ប្រើស​មាន​ការ​សប្បាយ​ចិត្ត ព្រោះ​គិត​ថា បាន​រួច​ផុត​ពី​ភ័យ​ហើយ ទើប​បេះ​ស៊ី​ស្លឹក​ឈើ​នៃ​គុម្ព​ព្រៃ​នោះ​ឯង​ស៊ី​រហូត​ទាល់​តែ​គុម្ព​ព្រៃ​ស្រឡះ អាច​មើល​ឃើញ​ខ្លួន​ឯង​បាន​ច្បាស់​ពី​ផ្លូវ​ដើរ​មក។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.5
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿