images/articles/805/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៨៩,៧៥៦ ដង)
រឿងមល្លិកាបញ្ហា
(ចាក អ. ច.)
(ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុងលោក)
សម័យមួយព្រះសម្ពុទ្ធ គង់ក្នុងវត្តជេតពន ជិតក្រុងសាវត្ថី ។ ពេលនោះនាងមល្លិកាទេវី ជាអគ្គមហេសីព្រះបាទ បសេនទិកោសល បានចូលទៅគាល់ព្រះមានព្រះភាគ ក្រាបបង្គំទួលសួរប្រស្នា ៤ ខ ចំពោះព្រះអង្គថា ៖
images/articles/807/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,០៣៤ ដង)
បទគួរយល់ដឹងអំពីរាគៈ
ទឹកភ្នែកម្នាក់ៗ បើសន្សំគ្រប់ជាតិ ច្រើនជាងទឹកមហាសមុទ្រ ទឹកដោះម្តាយក៏ដូចគ្នា ។ គួរឲ្យស្លុតសង្វេគណាស់ទៅទៀតនោះ គឺឈាមដែលចេញពីបំពង់ក ក្នុងកំណើតដែលត្រូវគេសម្លាប់ ក៏ច្រើនជាងទឹកមហាសមុទ្រដែរ ។
images/articles/808/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៥៨៣ ដង)
ព្រះពុទ្ធសាសនាមានអង្គ ៩
ព្រះពុទ្ធសាសនា គឺ ព្រះធម៌វិន័យដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងប្រកបដោយអង្គ ៩ គឺ៖
១- សុត្ត បានដល់ព្រះសូត្រផ្សេងៗ មានមង្គលសូត្រជាដើម ។
២- គេយ្យ គឺព្រះសូត្រទាំងអស់ដែលមានគាថា មានសគាថវគ្គជាដើម ។
៣- វេយ្យាករណ គឺព្រះអភិធម្មបិដក ព្រះសូត្រដែលមិនមានគាថា បញ្ចូលជាមួយ និងព្រះពុទ្ធវចនៈដែលមិនចាត់ចូលក្នុងអង្គ ៨ ។
images/articles/811/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០២៧ ដង)
ទ្រព្យសម្បត្តិជាលទ្ធផលរបស់ការងារក៏ពិតមែនហើយ ប៉ុន្តែទ្រព្យសម្បត្តិមិនមែនអាចជួយឲ្យមនុស្សអស់ការសៅហ្មងបានឡើយ បើបាត់បង់ស្មារតី បុរសស្រី្តនឹងដល់នូវសេចក្តីសៅហ្មងដោយសារទ្រព្យសម្បត្តិនោះឯង សូមមនុស្សទាំងអស់គ្រប់គ្នា កុំធ្វើការងារ ដើម្បីទ្រព្យសម្បត្តិតែម្យ៉ាងឲ្យសោះ
images/articles/810/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦២៧ ដង)
មនុស្សអត់ការងារជាមនុស្សអន់ ជាមនុស្សទ្រមក់ ប៉ុន្តែបើមានការងារអាក្រក់ ទុច្ចរិតទៅវិញនោះ ជាមនុស្សគម្រក់តែម្តង ដេកលក់វិញប្រសើរជាង ។
ការងារបែងចែកមនុស្សលោកឲ្យខ្ពង់ខ្ពស់ ឬថោកទាប ដូច្នេះសូមមនុស្សលោកទាំងឡាយ ខំប្រឹងប្រែងលះបង់នូវការងារណាដែលសៅហ្មង ដើម្បីឲ្យខ្លួនឯងបានសណ្តករបូតរួចផុត
images/articles/812/wetfsd345yuiuii.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១១២ ដង)
សេចក្តីសុខរបស់មនុស្សជាប់ទាក់ទងជាមួយនឹងការងារប្រាសចាកទោស សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិប្រើប្រាស់ បរិភោគមិនអស់ មិនចេះខ្វះ ប៉ុន្តែបើប្រៀបធៀបជាមួយនឹងការងារប្រាសចាកទោសវិញ សេចក្តីសុខដែលជាប់ទាក់ទងជាមួយនឹងទ្រព្យសម្បត្តិ មានទំហំតូចជាសេចក្តីសុខតិចតួចទេ ចំណែកការងារប្រាសចាកទោសវិញនោះ នាំមកនូវសេចក្តីសុខដ៏ទូលំទូលាយ ទាំងដែលជាសេចក្តីសុខបរិសុទ្ធទៀតផង ។
សូមមនុស្សលោកទាំងឡាយ នាំគ្នាគោរពបូជានូវការងារប្រាសចាកទោសត្រូវរក្សាខ្លួនដោយខ្លួនឯង កុំព្រោះតែប្រាក់ព្រមលក់ខ្លួនឲ្យថៅកែបាប ពោលគឺហ៊ានធ្វើការងារប្រកបដោយទោសនោះឲ្យសោះ ។ ការងារប្រាសចាកទោសនោះគឺព្រះមួយអង្គ គង់នៅជួយថែរក្សា ចំពោះមនុស្សណា ដែលធ្វើការប្រាសចាកទោសនោះឯង ។
ការងារប្រាសចាកទោស ជាអ្នកបង្កើតមនុស្សលោកគ្រប់គ្នា ព្រមទាំងពពួកទេវតាទាំងអស់ផងដែរ ។ ការងារប្រាសចាកទោស បានជួយមនុស្សដែលបម្រុងធ្លាក់នរកទៅហើយនោះ ឲ្យបានជាទេវតាវិញ ។ ការងារប្រាសចាកទោសគឺជាកំពង់ទឹក ដែលសម្រាប់ចុះទៅលាងបាប ។
ដកស្រង់ចេញពីសៀវភៅ " មនុស្សជាមួយនឹងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/813/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៣៨ ដង)
ទ្រព្យសម្បត្តិដែលបានមកអំពីការងារប្រាសចាកទោស មនុស្សយើងមិនត្រូវធ្វេសប្រហែសឡើយ មិនមែនមិនឲ្យអស់ទេ ប៉ុន្តែត្រូវអស់ក្នុងហេតុដែលគួរ ហើយចាំបាច់ត្រូវតែឲ្យអស់ទៀតផង ហេតុដែលគួរមាន ៤ ប្រការគឺ៖
១- ចិញ្ចឹមជីវិតខ្លួនឯង ចញ្ចឹមមាតាបិតា បុត្រភរិយា ទាសកម្មករ អ្នកដែលមកអាស្រ័យជា
images/articles/814/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦២,៧២៣ ដង)
១. បឋមវ័យ ក្នុងសម័យដែលកំណត់អាយុ ៧៥ ឆ្នាំដែលជាអាយុក្ខ័យនោះ រាប់ចាប់តាំងពីកើតមក រហូតដល់អាយុ ២៥ ឆ្នាំ ចាត់នៅក្នុងបឋមវ័យ ។
២. ទុតិយវ័យ រាប់តាំងពីអាយុ ២៥ ឆ្នាំ រហូតដល់ ៥០ ឆ្នាំ ចាត់ជាទុតិយវ័យ ។
៣. តតិយវ័យ រាប់តាំងពីអាយុ ៥០ ឆ្នាំ រហូតដល់ ៧៥ ឆ្នាំ ចាត់ជាតតិយវ័យ ។
មាន ១០ នោះ គឺៈ
១. មន្ទទសកវ័យ វ័យទន់ខ្សោយ រាប់តាំងពីអាយុ ១ ឆ្នាំ ដល់ ១០ ឆ្នាំ
images/articles/815/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៤៨៥ ដង)
១. នានាសត្ថឧលលោកនភ័យ គឺនៅមិនទាន់ឆ្លងផុតពីការគោរពរាប់អានសស្តាផ្សេងៗ មានន័យថា ក្នុងភពនេះគោរពរាប់អាន ព្រះសម្មាសម្ពុទ្ធ ក៏មិនមែន តែក្នុងភពតៗ ទៅមិនគោរពសាសនាព្រះសម្មាសម្ពុទ្ធ ប្តូរទៅគោរពសាសនាផ្សេងៗ រហូតគោរពទេវតា ព្រហ្ម ខ្មោច ជាដើម នេះក៏ជាភ័យគួរខ្លាចប្រការទីមួយ ។
២. វិនយបាតភ័យ គឺការទៅកើតក្នុងកន្លែងមិនពិតប្រាកដ មានន័យថា
images/articles/817/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧១៩ ដង)
វិធីបំបាត់ក្រោធ ដោយពិចារណាទោសនៃសេចក្តីក្រោធ ។
ក្នុងចំណុចនេះ ព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់សម្តែងទុកមកច្រើនណាស់ ដូចជា៖
បុគ្គលក្រោធរមែងមានពណ៌សម្បុរមិនស្អាត ដេកជាទុក្ខ បែកមិត្ត អស់យស ។ល។ បុគ្គលអ្នកក្រោធមិនដឹងថា សេចក្តីក្រោធនោះ គឺជាភ័យដែលកើតឡើងក្នុងខ្លួនទេ ។
images/articles/818/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤,៨៦៦ ដង)
គ្រានោះ ព្រះអានន្ទមានអាយុ សម្តែងចំពោះមហានាមសក្យៈ ថា បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទីយ៍ទាំងឡាយ ជាអ្នកស្គាល់ប្រមាណក្នុងភោជន ជាអ្នកប្រកបនូវការភ្ញាក់រឭក ជាអ្នកប្រកបដោយសប្បុរសធម៌ ៧ ប្រការ
images/articles/820/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៩៥ ដង)
១. ការងារសង្រួមកាយ ការងារសង្រួមវាចា ការងារសង្រួមចិត្ត ពិតជាការងារប្រចាំថ្ងៃ នៃជនប្រុសស្រី ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះជាការបិទទ្វារការពារទប់ស្កាត់នូវបាបថ្មីៗ កុំឲ្យចូលមករួមដៃជាមួយបាបចាស់ កាត់បន្ថយកម្លាំងបាបដែលសន្សំក្នុងសន្តានចិត្ត ប្រៀបបីដូចជាបុគ្គលដែលខំព្យាយាមតមចំណីទាស់ ព្រោះហេតុតែខ្លួនឯងឈឺរោគថ្លើម ដូច្នោះឯង ។
២. ការងារបំពេញសេចក្តីល្អ ពិតជាត្រូវធ្វើបន្តមិនឲ្យដាច់ ធ្វើទានរឿយៗ រក្សាសីលជាប់លាប់ អប់រំចម្រើនសេចក្តីស្ងប់ជាប្រចាំ រៀនធម៌ស្តាប់ធម៌បំពេញចំណេះដឹង ទាំងអស់នេះសុទ្ធតែជាការងារបំប៉ននូវស្មារតី ប្រៀបបីដូចជាអ្នកឈឺថ្លើម ខំប្រឹងថែសុខភាព បំប៉នចំណីល្អៗ ប្រើប្រាស់អ្វីៗមានអនាម័យ ដើម្បីជួយកម្លាំងគ្របសង្កត់នូវរោគ ដូច្នោះដែរ ។
៣. ការងារអប់រំចម្រើននូវសតិប្បដ្ឋាន ៤ គឺជាការងារស្រាវជ្រាវរកសេចក្តីពិត ក្នុងជីវិតដែលមានតែរូបធម៌ និងនាមធម៌ ដើម្បីកំចាត់បង់នូវការវង្វេង ព្រមដោយការប្រកាន់ខុសផ្សេងៗ ប្រព្រឹត្តទៅដើម្បីអរិយមគ្គជាលោកុត្តរ ប្រហារបង់នូវអនុស័យ ។
ចំពោះកិលេស ឬ នីវរណៈច្រើនៗក្នុងជីវិតប្រចាំថ្ងៃ វាជាមេរោគចង្រៃ បើទុកឲ្យវារីកចម្រើនឡើងៗ ជាការលំបាកក្នុងការសម្លាប់វាឲ្យអស់ណាស់ បើដូច្នេះជាមួយគ្នានឹងការចម្រើនសតិប្បដ្ឋាន ៤ ពុទ្ធបរិស័ទរមែងបំពេញនូវការងារមួយទៀតគឺការងារគ្របសង្កត់នូវនីវរណធម៌ ការស្តាប់ព្រះធម៌ពីរោះ មានសេចក្តីជ្រះថ្លា មានការតាំងចិត្តមាំទាំក្នុងពេលស្តាប់នោះ ក៏ជាការគ្របសង្កត់នូវនីវរណធម៌ដោយពិត ម៉្យាងទៀតព្រោះការប្រកបព្យាយាមក្នុងអធិចិត្ត គ្របសង្កត់នូវនីវរណៈដោយសមថកម្មដ្ឋាន សេចក្តីនេះប្រៀបដូចអ្នកឈឺរោគថ្លើម ក្នុងការប្រើប្រាស់ថ្នាំ រមែងប្រើប្រាស់ថ្នាំពីរមុខ គឺមួយមុខសម្រាប់ហ៊ុមព័ទ្ធមេរោគ និងមួយមុខទៀត សម្រាប់ជំនួយដល់ការប្រហារនូវមេរោគនោះ ដូច្នោះឯង ។
ការចម្រើនសតិប្បដ្ឋាន ៤ ជាការដុសខាត់សេចក្តីប្រកាន់រឿយៗ បញ្ញាក៏ភ្លឺថ្លាឡើងៗ ហើយរមែងជាឧបការៈ ដល់កុសលធម៌ដទៃទៀតគ្រប់យ៉ាងទាំងអស់ សតិប្បដ្ឋាន ៤ ជាគំនរនៃកុសលធម៌ ការចម្រើនសតិយ៉ាងនេះរឿយៗ រមែងឈានទៅរកការឃើញច្បាស់មួយថា " ធម៌ទាំងឡាយទាំងពួង គឺកុសលធម៌ អកុសលធម៌ អព្យាកតធម៌ គ្រាន់តែជាខន្ធ អាយតនៈ ធាតុ តែប៉ុណ្ណោះ ពុំមែនជាសត្វសោះឡើយ ហើយមិនគួរប្រកាន់ថា ជារបស់មាំមួនទៀតផង "
ស្រង់ចាកពីសៀវភៅ " មនុស្សជាមួយនឹងការងារ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/821/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,០៦៣ ដង)
រឿងសីហៈនិងជ្រូក
(ចាក សុ. ទុ.)
(ឃើញគេស្លូត កុំថាគេខ្លាចអន់ជាងខ្លូន)
កាលពីព្រេងនាយមានសីហៈមួយចាប់សត្វស៊ីឆ្អែតហើយចុះទៅផឹកទឹកក្នុងត្រពាំង ត្រឡប់ឡើងមកវិញឃើញជ្រូកមួយរកស៊ីនៅមាត់ត្រពាំង។ សីហៈនោះនឹកថាថ្ងៃនេះអញស៊ីឆ្អែតហើយ ជ្រូកនេះទុកស៊ីនៅថ្ងៃស្អែក ទើបគេចទៅផ្លូវម្ខាង ជ្រូកឃើញដូច្នោះសំគាល់ថាសីហៈនោះខ្លាចខ្លួនក៏ស្រែកសួរថាៈ
images/articles/822/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៤៩១ ដង)
បានឮមកថា អ្នកដែនកុរុ មិនថា ជាភិក្ខុ ភិក្ខុនី និងឧបាសក ឧបាសិកា មានរាងកាយ និងចិត្តសម្បូរណ៌ជានិច្ច ដោយសេពបច្ច័យគឺ រដូវជាទីសប្បាយ ព្រោះដែននោះ សម្បូរណ៌ដោយសប្បាយ មានឧតុជាទីសប្បាយជាដើម ។
អ្នកកុរុនោះ មានកម្លាំងបញ្ញាដែលរាងកាយនិងចិត្តដ៏សម្បូរណ៌ឧបត្ថម្ភហើយ ទើបអាចទទួលទេសនាដ៏ជ្រាលជ្រៅនោះបាន ។
images/articles/823/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៥១ ដង)
រឿងនាងកល្យាណី
(ចាក លោ. ជា)
(បុរសថោកទាបច្រើនចាញ់បោកប្រាជ្ញាស្រី)
កាលព្រះសម្ពុទ្ធបរមគ្រូកំពុងសាងបារមីនៅឡើយ ទ្រង់សោយព្រះជាតិជាកូនសេដ្ឋីយកធ្វើជាព្រះរាជបុត្រតាំងតែពីអាយុ ៧ ឆ្នាំ។ ថ្ងៃមួយព្រះរាជាចាត់ប្រើឲធនេញ្ជយ្យបណ្ឌិតទៅបង្រ្កាបសត្រូវក្នុងបច្ចន្តជនបទ ព្រះពោធិសត្វក៏ថ្វាយបង្គំលាមាតាបិតាហើយផ្តាំនាងកល្យាណីជាភរិយាឲ្យមើលទំនុកបំរុងមាតាបិតា
images/articles/824/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៣០ ដង)
ឯវម្មេ សុតំ សូត្រនេះឈ្មោះ សតិប្បដ្ឋានសូត្រ ដែលខ្ញុំអានន្ទបានស្តាប់មកយ៉ាងនេះថា
ឯកំ សមយំ ភគវា កុរូសុ វិហរតិ កម្មាសធម្មំ នាម កុរូនំ និគមោ សម័យមួយ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់គង់នៅក្នុងដែនកុរុទ្រង់អាស្រ័យនៅកម្មាសធម្មនិគម នៃអ្នកដែនកុរុទាំងឡាយ ជាទីគោចរ ។
images/articles/826/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៤១ ដង)
រឿងព្រាហ្មណ៍សម្លាប់កូនធ្វើទាន
(ចាក គ. ទា.)
( សម្បត្តិរបស់ជនមានសទ្ធាមិនវិនាសសាបសូន្យ )
កាលពីព្រេងនាយ មានព្រាហ្មណ៍ម្នាក់មានសទ្ធាជឿស៊ប់ក្នុងព្រះពុទ្ធសាសនា ជាអ្នកពេញចិត្តក្នុងការធ្វើទាន ។ ព្រាហ្មណ៍នេះកាលមាតាបិតារៀបឲ្យមានគូស្រករ បានចែក
images/articles/827/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,៩៦១ ដង)
រឿងខ្លាធំនិងសេក
(ចាក ម. វា.)
(សេពគប់នឹងជនអសប្បុរសអន់ជាងសេពនឹងសត្វតិរច្ឆាន)
កាលពីព្រេងនាយ មានភ្នំមួយឈ្មោះបំសុបព៌ត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី ។ នៅញកភ្នំមួយនោះមានខ្លាធំមួយមេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា ។ ខ្លានោះជាសត្វសប្បុរសមានធម៌កតញ្ញូប្រចាំនៅជានិច្ច