images/articles/924/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០៣៨ ដង)
ការបកស្រាយអំពីពាក្យថា " កម្ម " ។ ពាក្យថា " កម្ម " នៅក្នុងភាសាបាលីប្រែដោយព្យញ្ជនៈ (ប្រែតាមរូបស័ព្ទ) ថា " ការធ្វើ " ឬ " ទង្វើ " ។ ដោយឡែកក្នុងទ្រឹស្តីកម្មរបស់ព្រះពុទ្ធសាសនា គឺមានន័យសំដៅតែទៅលើការធ្វើដែលប្រកបដោយចេតនាប៉ុណ្ណោះ មិនបានសំដៅទៅដល់ការធ្វើគ្រប់យ៉ាង ទាំងមិនបានសំដៅទៅដល់ផលរបស់កម្ម ដូចដែល
images/articles/925/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៦៣ ដង)
អាស្រ័យដោយមិនមានសភាវៈឋិតឋេរទៀងទាត់យ៉ាងដូច្នេះ ទើបមិនមានអ្វីដែលបញ្ជូនតគ្នា ពីខណៈមួយទៅកាន់ខណៈមួយទៀត ។ ប្រាកដណាស់ថាមិនមានសភាវៈ ដែលឋិតឋេរឬគង់វង្សឥតប្រែប្រួលដែលអាចឆ្លងឬផ្ទេរពីជីវិតមួយ ទៅកាន់ជីវិតមួយផ្សេងទៀតបានឡើយ ។
images/articles/926/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤២៥ ដង)
សម័យមួយ ព្រះពុទ្ធជាម្ចាស់ទ្រង់អធិប្បាយ អំពីគោលការណ៍នៃហេតុនិងផលដល់សាវ័ករបស់ព្រះអង្គ ដោយសាវ័កទាំងឡាយនោះក្រាបទូលថា បានឃើញនិងបានយល់នូវហេតុផលទាំងនោះយ៉ាងជាក់ច្បាស់ដូច្នោះមែន ។
គ្រានោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា " ម្នាលភិក្ខុទាំងឡាយ!
images/articles/929/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦១៤ ដង)
ម្តងនេះអ្នកអាចនឹងសួរថា ចុះអ្វីទៅគឺនិរវាណៈនោះ? មានសៀវភៅជាច្រើនដែលគេបាននាំគា្នសរសេរ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះ តែចម្លើយនៅក្នុងសៀវភៅនោះ រឹតតែមានច្រើនប៉ុណ្ណាក៏រឹងរឹតតែធ្វើឲ្យមានចម្ងល់ខ្លាំងឡើងប៉ុណ្ណោះ ជាជាងការផ្តល់នូវប្រត្យក្សភាពទាក់ទងទៅនឹងរឿងនេះ ។
images/articles/930/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,១៨៣ ដង)
ព្រះធម៌ ឬធម្មៈ (Dharma or Dhamma) ដែលព្រះពុទ្ធបានសម្តែងអស់រយៈពេល ៤៥ ឆ្នាំ ត្រូវបានព្រះអរិយសាវ័ក ប្រមូលចងក្រងមានចំនួនប្រាំបីម៉ឺនបួនពាន់ (៨៤០០០) ព្រះធម្មក្ខន្ធ ។ ពួកសាសនវិទូបស្ចឹមប្រទេស ហៅព្រះធម៌ថា ទស្សនវិជ្ជា (Philosophy) ។ ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្ម ជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ ។ ក្រោយព្រះពុទ្ធបរិនិព្វាន ព្រះអរិយសាវ័កច្រើនអង្គ បានធ្វើសង្គាយនា (ផ្ទៀងផ្ទាត់) ពុទ្ធវចនៈ ហើយទន្ទេញចាំរត់មាត់ រក្សាព្រះធម៌តៗគ្នា ពីជំនាន់មួយ ទៅជំនាន់មួយទៀត ទុករហូតមកដល់បច្ចុប្បន្ននេះ ។
លុះព្រះពុទ្ធសាសនាកន្លងទៅប្រមាណ ៥០០ឆ្នា ទើបព្រះសង្ឃសាវ័ក ចារឹកព្រះធម៌ ជាលាយលក្ខណ៍អក្សរ នៅកោះលង្កា (Sri Lanka) ។ ព្រះពុទ្ធសម្តែងទុកថា ធម៌ព្រះអង្គនេះ ហៅថាធម្មវិន័យគឺ ធម្ម ១ វិន័យ ១ ហើយចែកចេញជាបីផ្នែក គឺ៖
- ព្រះវិនយបិដក មាន ១៣ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- សុត្តន្តបិដក ឬ ព្រះសូត្រ មាន ៦៤ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- អភិធម្មបិដក មាន ៣៣ ភាគ ៤,២០០០ ធម្មក្ខន្ធ ។
ដោយសារព្រះធម៌ទាំង ៨៤,០០០ ធម្មក្ខន្ធ ចែកចេញជាបីផ្នែក ទើបមានឈ្មោះថា តិបិដក ឬ ត្រៃបិដក មានន័យថា ឃ្លាំងបី ។ ឃ្លាំងបីនោះគឺ ៖
១. ព្រះវិនយបិដក ស្តីពីវិន័យច្បាប់ក្រឹត្យក្រម សម្រាប់ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ វិន័យនេះចែកចេញជាពីរគឺ៖
ក. អាគារវិន័យ (វិន័យអ្នកមានផ្ទះ) ពោលដល់វិន័យសម្រាប់គ្រហស្ថ ឧបាសក ឧបាសិកា ប្រតិបត្តិ ។ ឧទាហរណ៍មាន និច្ចសីល និងឧបោសថសីល ជាដើម ។
ខ. អនាគារវិន័យ (វិន័យអ្នកគ្មានផ្ទះ) ពោលដល់វិន័យសម្រាប់ ភិក្ខុ ភិក្ខុនី ប្រតិបត្តិ ។ ឧទាហរណ៍មាន ទសសីល (សម្រាប់សាមណេរ) និងចតុប្បារិសុទ្ធិសីល ជាដើម ។
២. ព្រះសុត្តន្តបិដក ឬព្រះសូត្រ ស្តីពីព្រះធម៌ដែលមានជម្រៅដោយអ្នក ដូចជាបុញ្ញកម្ម បាបកម្ម សីលធម៌ ។ល។ ជាវោហារទេសនា (Conventional Teaching) ព្រះសាវ័កក៏អាចសម្តែងបានដែរ ។
៣. ព្រះអភិធម្មបិដក ឬ ព្រះអភិធម្ម ស្តីអំពីព្រះធម៌មានអត្ថន័យ ល្អិតសុខុម មានគម្ភីរភាពជ្រាលជ្រៅ ជាបរមត្ថទេសនា (Ultimate Teaching) ។
ព្រះពុទ្ធជាម្ចាស់ ថ្វីបើព្រះអង្គបានរកឃើញព្រះធម្មវិន័យដោយព្រះអង្គឯង ទ្រង់ពុំបានយកពុទ្ធភាព ទៅគ្របសង្កត់ពួកសាវ័ក ឲ្យជឿនូវវចនៈព្រះអង្គទាំងងងឹតងងល់ (Blind faith) ខ្វះការពិចារណារកហេតុផលឡើយ ។ ព្រះអង្គរមែងដាស់តឿនក្រើនរំឮក ដល់ពុទ្ធសាសនិកជន ឲ្យប្រើវិចារណញ្ញាណ ឬសម្មាទិដ្ឋិ ការយល់ត្រឹមត្រូវ មុននឹងជឿនូវអ្វីនីមួយៗ ។
ព្រះពុទ្ធទ្រង់ត្រាស់ទេសនា ទុកក្នុង កាលាមសូត្រ ថា៖
១. មា អនុស្សវេន កុំប្រកាន់ជឿអ្វីដែលឮតៗគ្នា មិនមានហេតុផល ។
២. មា បរម្បរាយ កុំប្រកាន់ជឿនូវអ្វីដែលគេនិយាយតៗគ្នា មិនមានដើមចុង ។
៣. មា ឥតិកិរាយ កុំប្រកាន់ជឿនូវអ្វីដោយការភ្ញាក់ផ្អើល ។
៤. មា បិដកសម្បទានេន កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមគម្ពីររបស់ខ្លួន ។
៥. មា តក្កហេតុ កុំប្រកាន់ជឿអ្វី ដោយការនឹងដៅ ឬស្មានយក (អនុមាន) ។
៦. មា នយហេតុ កុំប្រកាន់ជឿអ្វីដោយអាងការគ្នេរគ្នាន់ ឬកាត់តម្រូវ ។
៧. មា អាការបរិវិតក្កេន កុំប្រកាន់ជឿអ្វី ដោយអាងការត្រិះរិះតាមអាការៈ ។
៨. មា ទិដ្ឋិមិជ្ឈានក្ខនិ្តយា កុំប្រកាន់ជឿអ្វីដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន ។
៩. មា ភព្វរូបតាយ កុំប្រកាន់ជឿថា អ្នកនេះជាអ្នកប្រាជ្ញគួរជឿតាម ។
១០. មា សមណោ នោ គរុ កុំប្រកាន់ជឿថា សមណៈជាគ្រូយើង ។
ព្រះបរមសាស្តាទ្រង់ប្រដៅទៀតថា អ្វីដែលជា កុសល អ្វីដែលប្រសើរ ដែលបានឃើញពិតខ្លួនឯង ចូរប្រព្រឹត្តតាមចុះ ។ អ្វីដែលជា អកុសល អ្វីដែលមិនប្រសើរ ដែលអ្នកបានឃើញខ្លួនឯង ចូរកុំប្រព្រឹត្តឡើយ ។ពាក្យប្រៀនប្រដៅនេះ ព្រះពុទ្ធអង្គទ្រង់ទេសនាទុកយូរយារណាស់មកហើយ ហើយស្ថិតនៅតាមសំណៅដើមដដែលឃើញហាក់នៅថ្មីៗ ។ ពុទ្ធវចនៈនេះបញ្ជាក់ច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនា ប្រគល់សេរីភាពឲ្យបុគ្គលម្នាក់ៗ ក្នុងការជឿ ការនិយាយ ការធ្វើការគិត ពុំព្រមឲ្យប្រើជំនឿ ឥតហេតុផលទេ ។
ដកស្រង់ចេញពីសៀវភៅ " ទ្រឹស្តីកម្មផល "
រៀបរៀងដោយ ឈុន-គឹមអៀត
ដោយ៥០០០ឆ្នាំ
images/articles/931/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៩០៣ ដង)
មនុស្សចែកចេញជា ៤ ពួក គឺ៖
១. មនុស្សមនុស្សោ (រូបជាមនុស្ស ចិត្តជាមនុស្ស មានមនុស្សធម៌) ។
២. មនុស្សទេវោ (រូបជាមនុស្ស ចិត្តជាទេវតា មានសីលធម៌ខ្ពង់ខ្ពស់) ។
៣. មនុស្សបេតោ (រូបមនុស្ស ចិត្តជាប្រេត)
images/articles/935/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤១៧ ដង)
ម្តងនេះយើងសាកល្បងមកពិចារណាពីនិយមន័យ និងពាក្យអធិប្បាយអំពីនិរវណៈ តាមដែលមានប្រាកដនៅក្នុងគម្ពីរភាសាបាលីជាន់ដើមផ្សេងៗវិញម្តង ។
" និរវាណៈ គឺការរលត់ទៅនៃចំណង់ (តណ្ហា) ការលះបង់នូវចំណង់ ការរលាស់ចោលនូវចំណង់ ការអស់ទៅនៃចំណង់ ការដាក់ចុះនូវចំណង់ "
images/articles/937/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២២,៦៥៧ ដង)
បុណ្យ
ពាក្យថា បុណ្យ ជាភាសាសំស្រ្តឹត, ភាសាបាលីថា បុញ្ញៈ ។ ធម្មជាតិឯណាដែលជម្រះសម្អាតសន្តានចិត្តរបស់ខ្លួន ឲ្យស្អាតបរិសុទ្ធផូរផង់ ប្រាសចាកមន្ទិល គឺសេចក្តីសៅហ្មងចិត្តមាន លោភៈ ទោសៈ មោហៈ ជាដើម ហៅថា បុណ្យ ។ លោភៈ (សេចក្តីលោភលន់) ទោសៈ (សេចក្តីខឹងក្រេវក្រោធ)
images/articles/938/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២៤៤ ដង)
ពុទ្ធសាសនិកជនទាំងឡាយគួរកុំច្រឡំពាក្យ ធ្វើបុណ្យ និង ពាក្យ លាងបាប ។ ដូចបានជ្រាបហើយថា ព្រះពុទ្ធជាម្ចាស់លើកយកទ្រឹស្តីកម្មផលជាមូលដ្ឋានក្នុងពុទ្ធសាសនា ។
កម្ម គឺអំពើដែលមានចេតនា គឺការតាំងចិត្តជាបច្ច័យ ។ បើគ្មានចេតនា គឺការតាំងចិត្ត អំពើក៏គ្មានដែរ ។ អំពើល្អ និងអំពើអាក្រក់ ពុំអាចលុបលាង ឬសងគ្នាបានទេ ។ អំពើល្អ រមែងនាំមកនូវផលល្អ អំពើអាក្រក់ រមែងនាំមកនូវផលអាក្រក់ ។
images/articles/940/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧៤៤ ដង)
ខ្លួនទីពឹងខ្លួន
អត្តាហិ អត្តនោ នាថោ
ពុទ្ធសាសនិកជនគ្រប់រូបបានយល់ដឹងហើយថា ទ្រឹស្តីកម្មផល ជាមូលដ្ឋាននៃព្រះពុទ្ធសាសនា ។ ដូចនេះ យើងអាចហៅព្រះពុទ្ធសាសនា ជាលទ្ធិកម្មនិយម (លទ្ធិស្តីពីកម្ម) វិញក៏បានឥតខុសទាស់ ។ ព្រះពុទ្ធសាសនាស្តីពីកម្ម (អំពើ=action) គឺសំដៅយក កម្ម
images/articles/941/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៥៧ ដង)
ក្នុងផ្លូវព្រះពុទ្ធសាសនា ការដែលបុគ្គលនឹងអាចក្លាយជាមនុស្សដែលមានលក្ខណៈសម្បត្តិល្អឥតខ្ចោះបាននោះ ចាំបាច់ទាមទារឲ្យមានការចម្រើននូវគុណសម្បត្តិ ២ ប្រការឲ្យបានស្មើៗគ្នា គឺផ្នែកករុណា និងបញ្ញា ។
សេចក្តីករុណា ដែលពោលនៅក្នុងទីនេះ គឺសំដៅដល់សេចក្តីមេត្តា ការអាណិតអាសូរ សេចក្តីអើពើ ការអត់ធន់ និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ក៏ដូចជាគុណសម្បត្តិដ៏ប្រសើរខាងផ្នែកអារម្មណ៍
images/articles/945/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧១៩ ដង)
ព្រះពុទ្ធសាសនាមានលក្ខណៈពិសេសម្យ៉ាង ក្នុងដំណើរប្រវត្តិសាស្រ្តនៃការគិតរបស់មនុស្ស ថាជាសាសនាដែលបដិសេធការមានប្រាកដនៃវិញ្ញាណ អត្តា ឬតួខ្លួន ។ តាមពាក្យទូន្មានរបស់ព្រះពុទ្ធជាម្ចាស់ ជំនឿដែលថាមានតួខ្លួននេះជាជំនឿដែលខុស កើតចេញពីការស្រមើស្រមៃ ដែលមិនត្រូវជាមួយនឹងការពិត និងការបង្កឲ្យកើតការយល់ខុសថា " ខ្លួនយើង " និង " របស់យើង " បង្កឲ្យកើតចំណង់ដែលឃើញដល់ប្រយោជន៍ផ្ទាល់ខ្លួន សេចក្តីសេ្រកឃ្លាន ការប្រកាន់មាំ ការខឹងក្រោធ ការព្យាបាទ ការតម្កើងខ្លួន ការប្រកាន់ខ្លួន ការឈ្លក់វង្វេងនឹងតួខ្លួន រហូតដល់កិលេសសាវៈ ទាំងឡាយទាំងពួងនៅក្នុងលោក រាប់តាំងពីទំនាស់រវាងបុគ្គល រហូតដល់សង្រ្គាមរវាងជាតិនីមួយៗ ។
សរុបមកថា អំពើអាក្រក់ ទាំងឡាយទាំងពួងនៅក្នុងលោក សុទ្ធសឹងមានប្រភពកើតចេញមកពីការយល់ខុសនេះឯង ។
ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី "
បែ្រសម្រួលដោយ លីន កុសល
ដោយ៥០០០ឆ្នាំ
images/articles/946/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,០៦២ ដង)
កូនជាទីស្រឡាញ់! ពាក្យថា គ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើន គឺសំដៅដល់ការស្រឡាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ ហើយតែងហៅគ្នាថា " អ្នកផ្ទះខ្ញុំ " ឬគ្រួសារខ្ញុំជាដើម ។ សម័យដែលនៅក្មេងៗ យើងនៅរួមគ្នាជាគ្រួសារ មានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ សូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយកាន់ជួយទទួលរបស់របរ និងសាកសួរពីការហត់នឿយប៉ុណ្ណឹង ម៉ែឪក៏បាត់អស់នូវការហត់នឿយទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងបានលក់ក៏សប្បាយចិត្ត ទាំងអស់នេះឯងណ៎ាកូន ដែលគេថា គ្រួសារមានភាពកក់ក្តៅនោះ ។
ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូនគ្នា កូនត្រូវចេះស្រឡាញ់គ្នា ។ សាច់ឈាមជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា " កាត់ទឹកមិនដាច់ កាត់សាច់មិនបាន " ដូច្នេះចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើលថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននឹងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នា វាជារឿងដែលគួរឲ្យខ្មាសអៀនណាស់ កូនអើយ មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម៉្យាងទៀត កូនត្រូវគិតដល់ទ្រូងម្តាយឪពុកផងណ៎ា កូនណ៎ា ។
គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នា ហើយក៏ល្អនឹងគ្នាវិញ លេងចូលគ្នាវិញដូចដើម ភ្លេចរឿងចាស់ដែលកន្លងទៅអស់ ហើយស្រឡាញ់គ្នា ព្រមព្រៀងគ្នា មានអ្វីធ្វើក៏ជួយធ្វើគ្នា ។ ល្អណាស់កូន មានរឿងខ្លះៗ កាលកូននៅពីតូចនោះ កូនគួរសិក្សាតាម បើកូនគិតថា កូនធំហើយ កូនមិនភ្លេចរឿងដែលទាស់ចិត្តដូចកាលកូននៅពីក្មេងទេ តែកូនត្រូវកុំប្រកាន់គ្នា ។ កូនអើយ ស្វាមី អាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងឬប្អូនរកមិនបានទៀតឡើយ មានប៉ុនណាក៏ប៉ុណ្ណឹង កាលកាត់បង កាត់ប្អូន ក៏ដូចគ្នានឹងការកាត់សាច់ កាត់ឈាមរបស់ម៉ែរបស់ឪដែរណ៎ាកូន ។
គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៌
មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរ
គុណធម៌ក្នុងចិត្ត ។
ស្រុង-យូហេង, អ្នកម្តាយ, លោកឪពុក, ស្រុង-ចាន់ណា, ស្រុង-ចាន់រតនា, ម្តាយមីង
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/947/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៣២ ដង)
មកដល់កូនជាទីស្រឡាញ់! សេចក្តីល្អ និងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និងមិនធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រាថ្នាល្អ សេចក្តីស្រឡាញ់ និងការគ្រប់គ្រង់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឲ្យការប្រាថ្នាអាក្រក់ និងការច្រណែនឋិតនៅផងឡើយ ។ ទឹកចិត្តស្រឡាញ់របស់ម៉ែឪលើកូន មិនមានកំណត់ទីបំផុត ជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ។ ម៉ែឪមិនជាទុក្ខ ឬខ្មាសគេអ្វីឡើយ ដែលមានកូនជាមនុស្សក្រនូវទ្រព្យសម្បត្តិនោះ ប៉ុន្តែម៉ែឪជាទុក្ខនិងខ្មាសគេជាទីបំផុត បើថាកូនជាមនុស្សអាក្រក់ ។
ម៉ែឪមានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបានឃើញកូនៗមានសេចក្តីចម្រើនក្នុងជីវិត មានការងារល្អមានគ្រួសារកក់ក្តៅ ហើយជាពិសេសខ្លាំងណាស់នោះគឺ ម៉ែឪមាននូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪមិនមែនជាទេវតា តែក្រៃលែងជាងទេវតាទៅទៀត មិនមែនជាព្រះព្រហ្ម តែក្រៃលែងជាងព្រះព្រហ្មទៅទៀត ព្រោះម៉ែឪឲ្យសេចក្តីស្រឡាញ់ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។
ម៉ែឪប្រាថ្នាឲ្យជីវិតកូនទាំងអស់មានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែឪព្យាយាមពន្យល់កូនទូន្មានកូន ដូច្នេះកូនយកចិត្តទុកដាក់អាននូវសៀវភៅ " ពាក្យពេចន៍ម៉ែឪ " នេះ ដោយល្អ ត្រូវគិតឲ្យយល់នៅក្នុងសេចក្តីនីមួយៗ ហើយបដិបត្តិតាមឲ្យបានល្អជាទីបំផុត សេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដ ។
ពីបំណងល្អបរិសុទ្ធរបស់ម៉ែឪ
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/949/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩៥៣ ដង)
កូនជាទីស្រឡាញ់
ឪពុកម្តាយ ក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរ គឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយ នៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននូវសេចក្តីលំបាកផងទៀត ។ មិនមានម៉ែឪណា ដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយ ប៉ុន្តែពេលខ្លះ កូននៅតែមានសេចក្តីលំបាក
images/articles/950/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៤១០ ដង)
ធម្មៈដែលសម្តែងអំពីការមិនមានតួខ្លួន (អនត្តា)
ជំនឿរឿងអត្តា
អ្វីដែលមនុស្សទូទៅនាំគ្នាយល់ថាជា " វិញ្ញាណ " " អត្តា " ឬដែលភាសាសំស្រ្កឹតហៅថា " អាត្ម័ន " នោះ គឺពួកគេនាំគ្នាសំដៅទៅដល់អ្វីដែលមាននៅក្នុងខ្លួនមនុស្ស ថាជាសភាវៈគង់វង្ស ឋិតឋេរនិងមានលក្ខណៈពេញលេញ ជាសភាវៈដែលមិនប្រែប្រួល
images/articles/952/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៦៦ ដង)
(ពាក្យពេចន៍ម៉ែឪ)
កូនជាទីស្រឡាញ់
ការស្មោះត្រង់ ប្រៀបបីដូចជាទីសម្រាប់ស្រោចដំណាំមិនឲ្យស្វិត យ៉ាងណា ជីវិតពិតជាស្រស់បំព្រង ព្រោះភាពស្មោះត្រង់របស់ខ្លួន យ៉ាងនោះឯង ។
មនុស្សយើងនៅជាមួយអ្នកណា ធ្វើការងារជាមួយអ្នកណា ក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះ ថែមទាំងស្មោះចំពោះការងារ និងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផង ។
images/articles/953/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,២៧១ ដង)
កូនជាទីស្រឡាញ់! ឥឡូវនេះ កូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏ខ្លះៗដែរ ។ កូនគង់តែបានដឹងហើយថា ឪពុកម្តាយស្រឡាញ់កូនច្រើនប៉ុនណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើមប្រម៉ាត់របស់ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់ក្នុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីឡើយ ក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។
តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊ីចឹងឯង ។ ចូរកូនដឹងចុះ សូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែក៏នៅប្រាថ្នាចង់បានជំនូន ចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អ មិនសូវថ្លៃ តិចតួច ប្រៀបនឹងរបស់ដែលឪពុកម្តាយមានមិនបានក៏ដោយ ឲ្យតែថា ជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។
កាលដែលកូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្តពិតៗ ។ សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូនយកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយបង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។
នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែ ឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយបង្គំមក ទិញផ្លែឈើល្អៗឲ្យមក.. យ៉ាងមិចទៅរួច ម៉្លោះហើយមាតាបិតាខ្លះបានបិទភ្នែកលាចាកលោកនេះទៅ ទាំងដែលមិនធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង ។
ពាក្យពេចន៍ម៉ែឪ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម
ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
អរគុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច
រំលឹកចំៗកុំឲ្យភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។
ទ្វីបលោកល្អស្រស់ព្រោះសុរិយា មាតាបិតាគឺជាព្រះ
ជាដួងសុរិយាយាត្រារះ កូនត្រូវសំពះទិសបូព៌ា ។
ទិសបូព៌មានន័យបុព្វការី បង្កើតប្រុសស្រីពេញពសុធា
ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ។
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ