30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៣,៣៩៥
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៧៧,៥៨២
សរុប ៣៨៩,២៦០,០៦៦
ធម៌ជំនួយស្មារតី
images/articles/1422/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២៨២ ដង)
ជាធម្មតា​របស់​ភ្លើង រមែង​ដុត​នូវ​របស់​ទាំង​ពួង​ឲ្យ​ឆេះ​ខ្ទេច​ខ្ទី យ៉ាង​ណា ការ​សិក្សាប្រព្រឹត្ត​បដិបត្តិ គឺ​ជា​ភ្លើង​ដុត​នូវ​កិលេស​ក៏​យ៉ាង​នោះ​ដែរ ដូច្នេះ​ទើប​ពុទ្ធ​បរិស័ទ​យើង​ត្រូវ​បង្កាត់​ភ្លើង​កុសល​ឲ្យ​បាន​ដល់​ព្រម ឲ្យ​ឆេះ​ត​គ្នា​ជានិច្ច រហូត​ដល់​បាន​សម្រេច​ រួច​ផុត​ពី​សេចក្ដី​សៅហ្មង ។ភ្លើង​ពុំ​ចេះ​ករុណា អាណិត​ស្រណោះ​ដល់​ស្មៅ​ដល់​អុស រហូត​ដល់​ផ្ទះសំបែង​ព្រៃព្រឹក្សា​ឡើយក៏​ដូច​ជា​អ្នក​ប្រព្រឹត្ត​ធម៌ រមែង​មិនអាណិត​កិលេស​ដូច្នេះ​ដែរ គឺ​ថា​ត្រូវ​តែ​ដុត​កម្ទេច​ចោល​ដោយ​ភ្លើង គឺ​ញាណ បាន​ដល់ ​វិបស្សនាញាណ និង​ មគ្គញ្ញាណ។ ភ្លើង​ចេះ​តែ​ពី​ឆេះ កាល​បើ​មាន​អ្វី​ត្រូវ​ឆេះ ភ្លើង​មិន​ញញើត មិនរួញរា​ឡើយ យ៉ាង​ណា ការតាំង​ចិត្ត​បដិបត្តិ​ធម៌​ត្រូវ​តែ​ឲ្យ​ពិត​ប្រាកដ បំពេញ​កិច្ច​ឲ្យ​ហ្មត់​ចត់មិន​ខ្ជិល​មិន​រួញរា ហើយ​ក៏​មិន​រាយ​មាយ​ពី​កិច្ចការ​តួនាទី​របស់​ខ្លួន ក៏​យ៉ាង​នោះ​ដែរ ។ភ្លើង​កម្ចាត់​បង់​នូវ​ភាព​ត្រជាក់​រងា ដូច​គ្នា​នឹង​ការ​ប្រព្រឹត្ត​ធម៌​រមែង​បាន​នូវ​ភាព​កក់ក្ដៅ បាន​នូវ​ទីពឹង ប្រាសចាក​ភ័យ មិន​មាន​សេចក្ដី​ទុក្ខ​សោក អាឡោះ​អាល័យ​អ្វី​ឡើយ បី​ដូច​នាង​បដាចារា​ដែល​បាន​នូវ​ភាព​កក់​ក្ដៅ​ក្នុង​ព្រះសាសនា​ដូច្នោះ​ឯង។ ភ្លើង​មាន​ភាព​ភ្លឺ​ស្វាង កម្ចាត់​បង់​នូវ​ភាព​ងងឹត ជា​ការ​បញ្ជាក់​ពិតៗ​ដល់​ពន្លឺ​នៃ​បញ្ញា ដែល​មិន​មាន​ពន្លឺអ្វី​ប្រៀប​ស្មើ​ទៀត​ផង ព្រោះ​ពន្លឺ​នៃ​បញ្ញា​អាច​កម្ចាត់​នូវ​ភាព​ងងឹត​ គឺ​អវិជ្ជា​បាន។ ពន្លឺ​អ្វី​ស្មើ​ដោយ​បញ្ញា​មិន​មាន ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1420/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,២៦៣ ដង)
ការងារ​ក្នុង​រង្វង់​គ្រួសារ ការងារ​ក្នុង​រង្វង់​គ្រួសារ យើង​ត្រូវ​មាន​សតិសម្បជញ្ញៈ​ស្រលាញ់​រាប់​អាន​ក្រុម​គ្រួសារ​របស់​យើង​ព្រោះ​យើង​រស់​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ រស់​នៅ​ក្នុង​វង្សត្រកូល ត្រូវ​ថែទាំ​វង្ស​ត្រកូល​ឲ្យ​បាន​ល្អ​ផង។ យើង​ត្រូវ​លះ​បង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​ប្រយោជន៍​សុខ​ដល់​គ្នា​ច្រើន​នៅ​ក្នុង​ក្រុម​គ្រួសារ ដូច​ជា​ភរិយាស្វាមី​ដែល​រស់​នៅ​ជា​មួយ​គ្នា​ជា​ដើម
images/articles/1421/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៨២ ដង)
ទឹកឈប់​ស្ងៀម នឹង​ស្មើ​ទៅ​តាម​ប្រក្រតី​របស់​ខ្លួន​មិន​ល្អក់ គឺ​ថ្លា​ស្ងាត​ជានិច្ច ក្នុង​ន័យ​សិក្សាអប់រំ​ឲ្យ​មនុស្ស​យើង ស្ងប់​ស្ងៀម​ប្រព្រឹត្ត​ស្មើ​ក្នុងកុសល​កម្មបទ មាន​មារយាទ​ស្អាត​បរិសុទ្ធ តាម​សភាព​របស់​ខ្លួន​ប្រក្រតី មិន​និយាយ​ឲ្យ​មាន​ការ​កករ​ល្អក់​ចិត្ត​ខ្លួន​ឯង និង​អ្នក​ដទៃ​ក្នុង​រឿង​អ្វីៗ​ឡើយ​ ។ទឹក​មាន​ប្រក្រតី​ធម្មតា​របស់​ខ្លួន​ត្រជាក់​ស្មើ​ជានិច្ច​ក៏​ដូច​ជាមនុស្ស​ដែល​សម្បូណ៌​ដោយ​មេត្តាខន្តី សោរច្ចៈ អវិហឹង្សា មាន​ប្រក្រតី​ស្វែង​រក​ប្រយោជន៍​ទំនុក​បម្រុង និងមាន​សេចក្ដី​អនុគ្រោះ​ដល់​សព្វ​សត្វ​ទាំង​ឡាយ។ ទឹក រមែង​ជម្រះ​នូវ​របស់​ដែល​ស្មោក​គ្រោក​ឲ្យ​ស្អាត​ទៅ​បាន គឺ​បាន​ដល់​មនុស្ស​ដែល​នៅ​ក្នុង​ទីណាៗ រមែង​ធ្វើ​កិច្ច​ដែល​ជា​ប្រយោជន៍​ដល់​ពពួក​ជន គ្រប់​ប្រភេទ គ្រប់​ឋានៈ លាងជម្រះ​នូវ​អារម្មណ៍​មិន​ល្អ ឲ្យ​បាន​ទៅ​ជា​អារម្មណ៍​ស្អាត​មិត្ត​ស្អាត ដល់​អ្នក​គ្រប់​គ្នា និង​មានជីវិត​ស្រស់​បស់ ។ទឹក​ជា​វត្ថុដែល​ជាទី​ត្រូវ​ការ​យ៉ាង​ចាំ​បាច់​បំផុត នៃ​មនុស្ស​សត្វ​គ្រប់​គ្នា នេះ​ប្រៀប​បាន​នឹង​មនុស្ស​ដែល​បដិបត្តិ​ខ្លួន​ឲ្យ​ជា​ទីប្រាថ្នា​នៃ​សត្វ​លោក ជាទី​គោរព ជាទី​ស្រលាញ់​នៃ​អ្នក​គ្រប់​គ្នា​ដូច្នោះ​ឯង។ ទឹក​ស្អាត​បរិសុទ្ធ មិន​នាំមក​ជាតិ​ពិស​ពុល​ឲ្យ​ដល់​រូប​កាយ​នៃ​អ្នក​ដែល​អាស្រ័យ​នឹង​ខ្លួន​ឡើយ គឺ​ឲ្យ​សម្រេច​តែ​ប្រយោជន៍ ដល់​អ្នក​ដែល​ត្រូវ​ការ​បរិភោគ​ជា​ដើមប៉ុណ្ណោះ​យ៉ាង​ណា មនុស្ស​បរិសុទ្ធ​ រមែង​មិន​បង្ក​នូវ​ជម្លោះ​វិវាទ​ទាស់ទែង មិន​ច្រណែន​ឈ្នានីស ចាំ​តែ​ចាប់​កំហុស​នៃ​អ្នកដទៃ​នោះ​ឡើយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​វាចា​ចិត្ត មាន​តែ​ប្រព្រឹត្ត​នូវ​ប្រយោជន៍​សុខ​ដល់​អ្នក​ណាៗ​ដែល​ត្រូវ​ការ​ខ្លួន​ ចូល​មក​សេព​គប់​អាស្រ័យ​នឹង​ខ្លួន​តែ​ម្យ៉ាង​ប៉ុណ្ណោះ យ៉ាង​នោះ​ឯង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1419/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦៤១ ដង)
អ្នក​ណា​ៗ ដាក់​ចុះ​ទម្លាក់​ចោល​នូវ​របស់​ស្អាត ឬ​មិន​ស្អាត​យ៉ាង​ណា ផែន​ដី​ក៏​រមែង​នៅ​ស្ងៀម​មាន​សភាព​ស្មើៗ​ជានិច្ច មិន​មាន​ការ​ស្រលាញ់ ឬ​ស្អប់​ឡើយ ក៏​ដូច​ជា​មនុស្ស​ដែល​មាន​ចិត្ត​បាន​អប់​រំ​ទូន្មាន​ហើយ រមែង​មិន​មាន​នូវ​អាការ​ឡើង​ចុះ គឺ​មិន​ស្រឡាញ់​មិន​ស្អប់​ចំពោះ​អារម្មណ៍​ល្អ ឬ​មិន​ល្អ​នោះ​ឡើយ។ ផែន​ដី​រមែង​ទ្រទ្រង់​នូវ​អ្វីៗ​សព្វ​យ៉ាង ដូច​ជា​ផ្ទះ​សំបែង​ទីកន្លែង ដើមឈើ​ ព្រៃភ្នំទន្លេសមុទ្រ និង​មនុស្ស​សត្វ​ជា​ដើម ដោយ​មិន​មាន​ការ​ខ្ជិលច្រអូស​ណា​មួយ​ទេ ក៏ដូច​ជា​ការ​មិនខ្ជិល​ច្រអូស​នៃ​មនុស្ស​ល្អ ព្យាយាម​បំពេញ​នូវ​ករណី​កិច្ច​ក៏​ប្រសើរ​ទាំង​ឡាយ ទៅ​តាម​តួនាទី​របស់​ខ្លួន និង​ជាមនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ជាទី​អាស្រ័យ​នៅ នៃ​មនុស្ស​សត្វ​ទាំង​ឡាយ​ដទៃ​បាន​យ៉ាង​ច្រើន​ទៀត​ផង។ ធម្មៈ គឺ​ធម្មជាតិ​បាន​បង្រៀន​នូវ​សេចក្ដីពិត ឲ្យ​យើង​បាន​សិក្សា​គ្រប់​ពេលវេលា ត្រូវ​ទៅ​តាម​ព្រះធម៌​ដែល​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​សម្ដែង ។ភិក្ខុ​ណា​មាន​ចិត្ត​ស្មើ​ដោយ​ផែន​ដី ប្រៀប​ដូច​ជា​សសរខឿន មាន​គោល​ជំហរ​រឹងប៉ឹង មាន​វត្ត​ប្រតិបត្តិ​ល្អ​ មាន​កិលេស​ដូច​ជាភក់​ទៅ​ប្រាស​ហើយ ដូច​ជា​ទន្លេ​ដែល​មិន​កករ​ល្អក់​យ៉ាង​នោះ​ឯង មិន​មាន​ស្រលាញ់ មិនមាន​ស្អប់។ សង្សារវដ្ដ​ទាំង​ឡាយ​នឹង​មិន​មាន​ដល់​ភិក្ខុ​ ដែល​មាន​គោល​ជំហរ​រឹងប៉ឹង​យ៉ាង​នេះ​ឡើយ។ ធ្ងន់​ណែន​នឹង​ធឹង​ដូច​ផែនដី មិន​មាន​ជាប់​អ្វី​ដូច​អាកាស ស្ងប់​ស្ងៀម​ត្រជាក់​សែន​ស្រឡះ គឺ​សុខ​ពិត​ណាស់​ចិត្ត​អប់រំ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1418/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦៩៧ ដង)
មហាសមុទ្រ មហាសមុទ្រ​មិន​នៅ​រួម​ជា​មួយ​នឹង​សាកសព បើ​មាន​សាកសព រលក​តែង​នាំ​មក​ចោល​លើ​ច្រាំង យ៉ាង​ណា​បុគ្គល​ល្អ រមែង​មិន​នៅ​ជា​មួយ​នឹង​កិលេស​គ្រឿ​ង​សៅហ្មង​មាន​លោភៈ ទោសៈ និងមោហៈ ជា​ដើម​ឡើយ ក៏​យ៉ាង​នោះ​ដែរ។ មហាសមុទ្រ ទ្រទ្រង់​រក្សា​ទុក​នូវ​រតនៈ​ច្រើន​ប្រការ​មាន​កែវ​មុក្ដា កែវ​ពិទូរ្យ កែវ​ប្រពាល កែវ​ផលិក មាស និង​ប្រាក់ ។ល។ រមែង​រួបរួម​ទុក
images/articles/1416/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០០៥ ដង)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី យើង​ត្រូវ​មាន​ សម្បជញ្ញៈ ក្នុង​តួនាទី​របស់​ខ្លួន ពោល​គឺ​សេចក្ដី​ដឹង​ខ្លួន​ដោយ​ប្រពៃ ការ​មិន​ភ្លេច​ខ្លួន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ចំពោះ​កិច្ចការ​ដែល​យើង​ត្រូវ​ប្រតិបត្តិ។ និយាយ​ដល់​តួនាទី​ មនុស្ស​គ្រប់​គ្នា​មិន​មាន​អ្នកណា​អត់​ឡើយ គ្រាន់​តែ​ថា​មាន​តិច​ច្រើន​ជាង​គ្នា និង​គោរព​បាន​ល្អ​ឬ​មិន​បាន​ល្អ​តែ​ប៉ុណ្ណោះ មាន​ទាំង​តួនាទីដែល​ត្រូវ​បដិបត្តិ​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មាន​ទាំង​តួនាទី​ដែល​ត្រូវ​ធ្វើ​ចំពោះអ្នក​ដទៃ
images/articles/1417/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩២០ ដង)
ព្រះចន្ទ​ខាង​ខ្នើត រមែង​ចម្រើន​ដោយ​រស្មី មាន​ពន្លឺ​ខ្លាំង​ឡើង​ៗ យ៉ាង​ណា ជន​ប្រុស​ស្រី​គប្បី​ញ៉ាំង​រស្មី​នៃ​ជីវិត​ឲ្យ​ចម្រើន​ដូច​ព្រះ​ចន្ទ​ខាង​ខ្នើត​ដែរ ពោល​គឺ​ញ៉ាំង​គុណធម៌​ឲ្យ​មាន​ការ​ចម្រើន​ខ្ពស់​ឡើង​ៗ ។ព្រះ​ចន្ទ​ជា​អធិបតី​លើ​ពួក​ផ្កាយ​ទាំង​ឡាយ ដោយ​ពន្លឺ​រស្មី​មក​លើ​ផែន​ដី យ៉ាង​ណា បុគ្គល​គប្បី​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ជា​អធិបតី គឺ​ជា​ធំ​ដោយ​ឆន្ទាធិបតី​ជា​ដើម ប្រាថ្នា​នឹង​កម្ចាត់​បង់​នូវ​កិលេស ដូច្នោះ​ដែរ។ ព្រះ​ចន្ទ​រមែង​ប្រាកដ​ឲ្យ​ឃើញ​ក្នុង​វេលា​រាត្រី​ ថ្ងៃ​ពេញ​បូណ៌មី រាត្រី​កាន់​តែ​ស្ងាត់ យប់​កាន់​តែ​ជ្រៅ មេឃ​ស្រឡះ ពន្លឺ​រឹតតែ​ច្បាស់ អាកាសធាតុ​ត្រជាក់ សេចក្ដី​នេះ​យ៉ាង​ណា សម​ដូច​ព្រះពុទ្ធ​ឧទាន​ថា << សេចក្ដី​ស្ងប់​ស្ងាត់​របស់​អ្នក​ដែល​ត្រេកអរ​ក្នុង​ទីស្ងាត់​ ជា​អ្នក​មាន​ធម៌​បាន​ស្ដាប់​ហើយ ពិចារណា​ឃើញ​នូវ​ធម៌ នាំ​មក​នូវ​សេចក្ដី​សុខ​កិរិយា​មិន​បៀតបៀន​គឺ​កិរិយា​សង្រួម​ចំពោះ​សត្វ​ទាំង​ឡាយនាំ​មក​នូវ​សេចក្ដី​សុខ​ក្នុង​លោក >> ។ មាន​ព្រះពុទ្ធ​ដីកា​ផ្សេង​​ទៀត ព្រះអង្គ​ទ្រង់​ត្រាស់​ថា << បុគ្គល​ណា​ប្រមាទ​ពី​ពេល​មុន លុះ​ដល់​ក្រោយ​មក​ជា​បុគ្គល​មិន​ប្រមាទ បុគ្គល​នោះ រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​ភ្លឺ​ស្វាង ដូច​ព្រះចន្ទ​ចេញ​ផុត​ពី​ពពក >> ឬ​ម្យ៉ាង​ទៀត​ថា​បាប​នោះ​ដោយ​កុសល បុគ្គល​នោះ​រមែង​ញ៉ាំង​លោក​នេះ​ឲ្យ​ភ្លឺ​ស្វាង​ដូច​ព្រះចន្ទ​ចេញ​ផុត​​ពី​ពពក >> ដូច្នេះ​ជា​ដើម ។ ព្រះចន្ទ​មាន​រស្មី​ជា​គ្រឿង​លំអ អ្នក​បួស​ទ្រង់​ធម៌​មាន​លម្ម​ដោយ​សីល ។ព្រះចន្ទ​ញ៉ាំង​ជន​ទាំង​ឡាយ ឲ្យ​រីករាយ​សប្បាយក្នុង​ពន្លឺ​រស្មី រី​ឯ​ជន​ប្រុសស្រី​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ត្រេកអរ​នឹង​ការងារ​របស់ខ្លួន ។ព្រះចន្ទ​បំភ្លឺ​មិន​រើស​ដំបូល​ផ្ទះ ទោះបី​ភូមិ​ស្រុក​ទី​ក្រុង​ជនបទ យ៉ាង​ណា អ្នក​ចម្រើន​មេត្តា​រមែង​ផ្សាយ​មេត្តា​ទៅ​ដោយ​មិន​រើស​សព្វ​សត្វ ក៏​យ៉ាង​ដូច្នោះ​ដែរ ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1415/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩២៤ ដង)
ដួង​ព្រះ​អាទិត្យ ​ក្នុង​បណ្ដា​ធម្មជាតិទាំង​ឡាយ​ដែល​មាន​វិញ្ញាណ​និង​អត់​វិញ្ញាណ​ក្នុង​លោក​យើង​នេះ សុទ្ធ​តែ​បាន​ទទួល​ឥទ្ធិពល​អំពី​ព្រះអាទិត្យ​ទាំង​អស់។ ព្រះអាទិត្យ​មាន​កម្លាំង​អានុភាព​ដ៏​ក្រៃលែង បង្ក​ឲ្យ​មាន​ឥទ្ធិពល​ផ្សេងៗ​កើត​ឡើង ដូច​ជា​ការ​ប្រព្រឹត្ត​ទៅ​នៃ​រដូវ​កាល ការ​ចម្រើន​ធំធាត់​នៃ​មនុស្ស​សត្វ តិណជាតិ រុក្ខជាតិ​ជា​ដើម ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ពី​កម្លាំង​ការពារ​នៃ​ព្រះអាទិត្យ​ដោយ​ពិត។
images/articles/1414/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,២១៨ ដង)
ដើម​ឫស្សី​ដុះ​ជុំ​គ្នា​ជា​គុម្ព យើង​អាច​សិក្សា​ពី​ការ​ព្រម​ព្រៀង​គ្នា​ក្នុង​សង្គម ខ្យល់​បក់​មិន​រលំ ព្រោះ​ជួយ​ទប់​គ្នា​។ ដើម្បី​ការ​ព្រម​ព្រៀង​គ្នា យើង​ត្រូវ​ចេះ​ឲ្យ​តម្លៃ ឲ្យ​កិត្តិយស​ដល់​អ្នក​ដទៃ ឬ​ក៏​ឲ្យ​នូវ​អ្វីៗ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ទឹក​ចិត្ត​ ល្មម​នឹង​ស្មោះ​ត្រង់​រក​គ្នា​បាន។ គុម្ព​ឫស្សី រមែង​មាន​បន្លា​ព័ទ្ធ​ជុំ​វិញ​គល់​ខាង​ក្រោម​ជា​ប្រយោជន៍​ការពារ​ខ្លួន មិន​ឲ្យ​គេ​ចូល​មក​កាប់​ទម្លាយ​បាន​ដោយ​ងាយនឹង​ការពារ​ទំពាំង​របស់​ខ្លួន។ មនុស្ស​យើង​ក៏​ដូច​គ្នា ត្រូវ​ចេះ​របៀប​ការ​ពារ​ខ្លួន ការពារ​ទ្រព្យ​សម្បត្តិ រក្សា​វង្ស​ត្រកូល​ទុក​ក្នុង​សេចក្ដី​ថ្លៃ​ថ្នូរ និង​រក្សា​នូវ​អ្វី​ៗ​ទៀត តាម​ដែលត្រូវ​ថែរក្សា។ ការ​ថែរក្សា និង​ការពារ​នេះ​គឺ​ជា​ស្មារតី​ប្រុងប្រយ័ត្ន ប្រព្រឹត្ត​ទៅដោយ​សេចក្ដី​មិន​ប្រមាទ មិនមែន​ជា​ការ​ហួងហែង ប្រកាន់​មាំ​ព្រោះ​សេចក្ដី​វង្វេង​នោះ​ឡើយ។ បើ​និយាយ​អំពី​ប្រយោជន៍​វិញ ឫស្សី​មាន​ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ច្រើន​យ៉ាង​ណាស់ ដូច​ជា​ក្បូន រនាប បំពង់ទឹក ក្លាក់ បង្អោង បង្គី រោង រន្ទា ជាដើម។ មនុស្ស​យើង​កើត​មក ក៏​គួរ​តែ​ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ដទៃ ត្រូវ​សិក្សា​អំពី​ធម្មជាតិដែល​មាន​ប្រយោជន៍​ក្នុង​លោក និង​ត្រូវ​គិត​ថា << អាត្មា​អញ​កំពុង​ធ្វើ​អ្វី >> ។ ឫស្សី​អាង​បន្លា​ការពារ​ខ្លួន ប្រាជ្ញ​អាង​ច្បាប់​ក្បួន​ការពារ​ខុស ឫស្សី​បែក​គុម្ព​ទំពាំង​ដុះ សាមគ្គី​គ្នា​រស់​បែក​គ្នា​ស្លាប់។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1410/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៤២៦ ដង)
មនុស្ស​ខ្លះ​ប្រៀប​ដី​ដូច​ជា​ស្លឹក​ឈើ​ជ្រុះ ស្រេច​តែ​ខ្យល់​បក់​ទៅ​ខាង​ណា ក៏​ទៅ​ខាង​នោះ មិន​មាន​ទិស​ដៅ​នៃ​ជីវិត​ពិត​ប្រាកដ​ឡើយ មនុស្ស​ដែល​មាន​សភាព​បែប​នេះ គឺ​មាន​ច្រើន​នៅ​ក្នុង​លោក។ មនុស្ស​ខ្លះ​ ប្រៀបបី​ដូច​ជា​ផ្កាយ ដែល​ដើរ​ទៅតាម​ផ្លូវ​របស់​ខ្លួន មាន​ឧត្ដម​គតិ​និង​ដំណើរ​ជីវិត​ពិត​​ប្រាកដ​មនុស្ស​ដូច​នេះ​មាន​តិច​នៅ​ក្នុង​លោកប៉ុន្តែ​ច្រើន​តែ​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សម្រេច​ដ៏​ធំធេង និង​ជាទី​គោរព​រាប់​អាច​លើក​តម្កើង​នៃ​ពពួក​ជន​ក្នុង​លោក។ បើ​យើង​មិន​អាច​កំណត់​ដំណើរ​នៃ​ជីវិត​របស់​យើង​បាន​ទេ សង្គម​ហ្នឹង​ឯង​រមែង​កំណត់​ឲ្យ​យើង​ដើរ​តាម មាន​ជីវិត​បណ្ដោយ​ទៅ​តាម​ខ្យល់ គឺ​លោកធម៌​ ដែល​ប្រាស​ចាកទិស​ដៅ ព្រោះ​ថា​សង្គម​មាន​ការ​ច្របូក​ច្របល់លាយឡំ​គ្រប់​បែប​យ៉ាង ច្រើន​ទៅ​ដោយ​ការ​ប្រជែង ល្មោភ​លោភលន់ និង​ព្យាបាទ​បៀតបៀន។ មនុស្ស​ដែល​អាច​បង្គាប់​ខ្លួន​ឯង​ ឲ្យ​ឋិន​នៅ​ក្នុង​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​នៃ​សេចក្ដី​សម្រេច​បាន គឺ​មនុស្ស​ដែល​ចេះ​គិត មាន​សតិបញ្ញា មាន​ការព្យាយាម អត់អន់​ប្រព្រឹត្ត​ទៅ​តាម​គន្លង​ផ្លូវ​នៃ​សប្បុរស​ទាំង​ឡាយ។ មនុស្ស​ផ្កាយ គឺ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ និងសង្គម​មាន​សេចក្ដី​សុខ​ស្ងប់ មាន​លក្ខណៈ​ផ្ទុយ​ទាំង​ស្រុង​ពី​មនុស្ស​ស្លឹក​ឈើ​ជ្រុះ។ ឥឡូវ​នេះ អ្នក​ជាមនុស្ស​បែប​ណាដែរ? ធ្វើ​អ្វី​ទៅ​តាម​តែ​តណ្ហា នឹង​ជួប​សោកាមហាខ្វាយខ្វល់ ធ្វើ​អ្វី​ទៅ​តាម​បញ្ញា​យល់ នឹង​បាន​អស់​ខ្វល់​សល់​តែ​សុខ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1409/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០១២ ដង)
ដំណើរ​ជីវិត​របស់​មនុស្ស​យើង ដូច​គ្នា​ដឹង​ការ​ដើរ​ព្រៃ ដើម្បី​ឲ្យ​បាន​ដល់​គោល​ដៅ យើង​ត្រូវ​តែ​យល់​ដឹង​និង​ឆ្លាត​ផង ។ការ​ដើរ​ក្នុង​ព្រៃ កន្លែង​ខ្លះ​ត្រូវ​ជួប​នឹង​បន្លា កន្លែង​ខ្លះ​មាន​រណ្ដៅ ឬ​ត្រូវ​ជួប​នឹង​ព្រៃ​ស្ដុក ព្រម​ទាំង​អាច​មាន​ឧបសគ្គ​ពី​សត្វ​សាហាវ​ផ្សេងៗ​ ។ បើ​យើង​រវល់​តែ​កាប់​បន្លា ឆ្ការព្រៃ លុប​រណ្ដៅ​ឲ្យ​ស្មើ និង​សម្លាប់​សត្វ​សាហាវ​ឲ្យ​អស់​នោះ យើង​ប្រាកដ​ជា​ទៅ​មិន​ដល់​ទិស​ដៅ​ឡើយ ។ តាម​ការ​ពិត ក្នុង​សង្គម​មនុស្ស​យើង​នេះ មាន​រណ្ដៅ​ចម្រូង​ និង​បន្លា​ជា​ដើម​សន្ធឹក​សន្ធាប់​ ដែល​រារាំង​ដំណើរ​ផ្លូវ​ជីវិត​របស់​យើង ជា​រឿង​រំខាន​ចិត្ត​ឲ្យ​គិត​កង្វល់​គ្រប់​ពេល​វេលា។ បើ​យើង​បាន​យល់​ដឹង​ដោយ​ប្រពៃ ពិចារណា​តាម​ហេតុ​ផល​នៃ​សភាព​ការណ៍ យើង​នឹងកំណត់​ដឹង​នូវ​ឧបសគ្គ​ទាំង​នោះ ពេល​ខ្លះ​យើង​អាចលុប​បាន ក៏​គួរ​លុប​ទៅ បើ​សសៀរ​បាន គឺ​ត្រូវ​តែ​សសៀរ​ទៅ​ឲ្យ​ផុត...។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1408/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៦៨ ដង)
មិត្ត​មាន​នូវ​ឧបការៈ​ មិត្ត​ល្អ​ជំពូក​ទី ១ ជា​មិត្ត​មាន​នូវ​ឧបការៈ​មាន​លក្ខណៈ ៤​យ៉ាង​គឺៈ ១- បមត្តំ រក្ខតិ រក្សា​មិត្ត​ដែល​ធ្វេស​ប្រហែស មនុស្ស​យើង​មាន​ការ​ប្រមាទ ពោល​គឺ​ការ​បាត់​បង់​នូវ​សតិ​ជា​រឿយ​ៗ រហូត​ដល់​ទៅ​មាន​ពេល​ខ្លះ​ហ៊ាន​បរិភោគ​នូវ​ទឹក​ស្រវឹង បន្ថែម​អោយ​ខ្លួន​ឯង​ដែល​មាន​សតិ​ទន់​ខ្សោយ​ស្រាប់​ទៅ​ហើយ​នោះ ឲ្យ​រឹង​រឹត​តែ​វិបត្តិ​ស្មារតី លែង​ដឹង​ខុស​ត្រូវ​អ្វី​ទាំង​អស់​ទៀត​ផង ក្នុង​ការ​ប្រមាទ​បែប​នេះ
images/articles/1407/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧០២ ដង)
មនុស្ស​គួរ​ដល់​ការ​ហ្វឹកហាត់ មនុស្សដែល​គួរ​ឲ្យ​គោរព គឺ​មនុស្ស​ដែល​បំពេញ​តួ​នាទី​របស់​ខ្លួន​ដ៏​យ៉ាង​ល្អ​ជាទី​បំផុត មាន​ការ​អើពើ​យក​ចិត្តទុក​ដាក់​ចំពោះ​អ្នក​តូច​ទាប ទាំង​កិរិយា​មារយាទ ទាំង​វាចា​ និង​ទាំង​ទឹក​ចិត្ត។ មនុស្ស​ដែល​គួរ​ឲ្យ​សរសើរ គឺ​មនុស្ស​ដែល​បាន​ធ្វើ​នូវ​ប្រយោជន៍​ឲ្យ​ដល់​ខ្លួន​ឯង និង​សង្គម ស័ក្ដិសម​ក្នុង​ភាព​នៃ​ខ្លួន​ជា​មនុស្ស​ដែល​ជា​អ្នក​មាន​ចិត្ត​ប្រសើរ​ខ្ពង់ខ្ពស់។
images/articles/1406/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨២៧ ដង)
សេចក្ដី​ល្អ​មាន​អំណាច​សំខាន់​ដ៏​ក្រៃលែង​ក្នុង​ខ្លួនមនុស្ស ធ្វើ​ឲ្យ​ជាទី​គោរព​លើក​តម្កើង​របស់​មនុស្ស​ទាំង​ឡាយ។ រឹត​តែ​មាន​ច្រើន ឬ​រឹតតែ​ប្រើ​ច្រើន គឺ​ រឹត​តែ​ល្អ និង​ជា​ពិសេស គឺ​មិន​មាន​អ្នក​ណា​មក​ទម្លាយ​បាន។ ឯ​ចំណែក​ខ្លួន​ឯង​វិញ​ក៏​រមែង​សប្បាយ​ចិត្ត មាន​សេចក្ដីសុខ​ក្នុង​ជីវិត ដែល​ជា​ផល​ត្រូវ​ឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក។ រី​ឯអ្នក​ដទៃ​ដែល​មាន​ទំនាក់​ទំនង​សេពគប់ក៏​បាន​សុខ​ត្រជាក់​ស្រួល​ក្រោម​ម្លប់​នៃ​គុណធម៌​ផង​ដែរ។ សូម្បី​មិន​មាន​ការ​អួតអាង និង​មិន​ចាំបាច់​មាន​ការនិយាយ​ឃោសនា បបួល​ឲ្យ​អ្នក​ណាៗ​មក​រាប់​អាន ក៏​សេចក្ដី​ពិត​នៃ​គុណ​ធម៌​នោះ​ៗ មាន​ប្រាកដ​នៃ​ខ្លួន​​ឯង​ដែរ។ គុណធម៌​ជា​អំណាច​ដ៏រឹង​មាំ និង​ឋិត​ថេរ​យូរអង្វែង មិន​ចាំបាច់​ប្រជែង​ដណ្ដើម​ពី​អ្នក​ដទៃ មិន​មាន​ការ​ចុះ​ទុនដោយការ​ប្រព្រឹត្ត​អាក្រក់​បៀតបៀន​គ្នា និង​មិន​មាន​ភ័យ​ពី​អ្នក​ដទៃ​ដណ្ដើម​យក​ឡើយ។ អំណាច​នៃ​គុណធម៌ រមែង​ធ្វើ​ឲ្យ​ថ្ងៃ ខែ ឆ្នាំ ទាំង​អស់ក្នុង​ជីវិត ទៅ​ជា ថ្ងៃ ខែ ឆ្នាំ ល្អ​ទាំង​អស់​សម្រាប់​អ្នក​ដែល​មាន​នូវ​គុណ​ធម៌​នោះ។ ជា​ពិសេស​បំផុត គឺ​អំណាច​នៃ​គុណធម៌​អាច​កម្ចាត់​បង់​សត្រូវ​ក្នុង​ខ្លួន​គឺ​កិលេស​ដែល​ជា​មេ​នៃ​សេចក្ដី​ទុក្ខ​បាន។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1404/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩០៣ ដង)
តួនាទី​មិត្ត​ល្អ ៥​សិក្ខាបទ សិក្ខាបទ​ទី​១ : មិត្ត​ល្អ​គប្បី​សិក្សា​ថា អាត្មាអញ​ត្រូវ​ធ្វើ​ទាន គឺ​ឲ្យ​នូវ​អ្វី​ៗ​ដែល​គួរ​ឲ្យ​ដល់​មិត្ត​សម្លាញ់។ បុគ្គល​ដែល​លះ​បង់​នូវ​សម្បត្តិ​ទ្រព្យ​ទំនុក​បម្រុង​អ្នក​ដទៃ ហ៊ាន​បែង​ចែក​សេចក្ដី​សុខ​សប្បាយ​ផ្លូវ​កាយ​ដល់​អ្នក​ដទៃ​បាន រមែង​បាន​ទទួល​នូវ​ការ​លើក​តម្កើង​រាប់​អាន​អំពី​បុគ្គល​ទូទៅ​ច្រើន​ប៉ុនណា បុគ្គល​ដែល​បង្ក​នូវ​សេចក្ដី​ទុក្ខ​លំបាក​ឲ្យ​អ្នក​ដទៃ
images/articles/1402/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៣០៣ ដង)
ដើមឈើ​ពឹង​ខ្លួន​ឯង​ជា​មុន ប្រឹង​ប្រែង​តាំង​តែ​អំពី​គ្រាប់​ពូជ​តូច​មួយ​រហូត​ដល់​ធំ រួច​ហើយ​ទើប​បានជាទី​ពឹង​ឲ្យ​ដល់​អ្នក​ដទៃ។ ធម្មជាតិ​មនុស្ស​យើងក៏​ដូច​គ្នា គឺ​អាច​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង ហ្វឹកហាត់​អប់រំ​ទូន្មាន​ខ្លួន​រហូត​ទាល់​តែ​បាន​ដល់​នូវ​សេចក្ដីសម្រេច​ ធ្វើ​ជា​ទីពឹង​នៃ​ខ្លួន​ឯង​បាន រួច​ហើយ​ក៏​បាន​ធ្វើ​ជា​ទីពឹង​ឲ្យ​ដល់​អ្នក​ដទៃ​ដូច្នោះ​ដែរ។ មនុស្ស និង សត្វទាំង​ឡាយ សុទ្ធ​តែបានទទួល​នូវ​ប្រយោជន៍​សន្ធឹក​សន្ធាប់​អំពី​ដើមឈើ រាប់​តាំង​ពីគ្រឿង​ស្លៀក​ដណ្ដប់ ទី​ជ្រក​នៅ​អាស្រ័យ ថ្នាំ​កែ​រោគ អាហារ បរិភោគ រហូត​ដល់​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​រាប់​មុខ​មិន​អស់។ មនុស្ស​យើង កើត​មក​ដើម្បី​សាង​ខ្លួន​ឯង​ឲ្យ​ជា​ប្រយោជន៍​ដល់​មនុស្ស​ផងគ្នា និង​សត្វ​លោក​ទាំង​ឡាយ។ មនុស្ស​ត្រូវ​ចេះ​ទូន្មាន​ខ្លួន ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ ឲ្យដូច​ជា​ឫស​ឈើ​ចាក់​ចុះ​ទៅ​ក្នុង​ផែន​ដី ញ៉ាំង​ដើម​ឲ្យ​ធំ នឹង​មាំមួន​រឹងប៉ឹង​ល្អ ទ្រាំទ្រ​ចំពោះ​ខ្យល់​ ចំពោះ​កម្ដៅ​ថ្ងៃ​បាន។ មនុស្ស​យើង​បើមិន​រឹង​ប៉ឹង​ទេ លុះ​ដល់​ធំ​ឡើង ក៏​ជា​មនុស្សទន់ខ្សោយ​នឹង​ដួល​រលំ​បាន​ដោយ​ងាយ នៅ​ពេល​ដែល​បាន​ជួប​ជា​មួយ​នឹង​ឧបសគ្គ​ផ្សេងៗ គឺ​ជា​អ្នក​បរាជ័យ​ចាញ់​ជីវិត​ខ្លួន​ឯង។ ស្លឹក​ឈើ​ នៅពេល​ដែល​ធំពេញ​ទី ក៏​រមែង​ផ្លាស់​ប្ដូរ​ពីពណ៍​ខៀវ​បៃតង​មក​ជា​ពណ៍​លឿង ហើយ​ក៏​ជ្រុះ​ចុះ​មក​លើ​ផែន​ដី ត្រឡប់​ក្លាយ​ទៅ​ជា​ជី។ មនុសុស​យើង​ក៏​នឹង​ដល់​ភាព​មិន​ទៀត​នៃ​ជីវិត កើត​ ចាស់ ឈឺ ហើយ​ក៏​ស្លាប់​ព្រាត់ប្រាស​គ្នា​ទៅ។ ស្លឹក​ឈើ​ទុំជ្រុះ ដើម្បី​ឲ្យ​ស្លឹក​ថ្មី​ដុះ​បន្តយ៉ាង​ណា មនុស្ស​យើង​កាល​ដល់​ពេល​ហើយ ក៏​ត្រូវ​ចាក​លោក​ទៅ ដើម្បី​អោយ​មនុស្ស​កើត​មក​ក្រោយៗ​បំពេញ​កិច្ចការ​ជា​បន្ត​ក៏​យ៉ាង​នោះ​ដែរ។ គ្រប់​យ៉ាង​មាន​ការ​ប្រែប្រួល​ជាចិត្ត ឲ្យ​តែ​ជា​សង្ខារធម៌។ ដើមឈើ​ទ្រាំ​នៅ​ហាល​ថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដើម្បី​ជា​ម្លប់​ដល់​ពួក​មនុស្ស​សត្វ​ទាំង​ឡាយ។ មនុស្ស​យើង​ពេល​ខ្លះ​ក៏​ត្រូវ​ព្រម​លំបាក​ដែរ ដើម្បី​ធ្វើ​ជា​ជម្រក​ឲ្យ​ដល់​អ្នក​ដទៃ។ ដើម​ឈើ​ជា​ធម្មជាតិ​មាន​នៅ​ឲ្យ​មនុស្ស​យើង​សិក្សា​ រៀប​ចំដំណើរ​ជីវិត​ឲ្យ​មាន​ប្រយោជន៍​ពិតៗ។ គួរមើលដើមឈើ​ជាតួ​យ៉ាង បានភ័ស្ដុតាង​ដាស់តឿន​ចិត្ត ដើមឈើ​ទ្រាំក្ដៅ​ទ្រាំ​ខ្យល់​ពិត ទុក​ដូច​ជា​មិត្ត​ឲ្យ​ទី​ជ្រក។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.11
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿