images/articles/1167/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,១៧៨ ដង)
មនុស្សដែលឈ្មោះថា មានចរិយាសម្បត្តិគឺ ជាអ្នកវៀរចាកអបាយមុខ ពោលគឺប្រធាននៃសេចក្ដីវិនាស៤ប្រការគឺ៖
១- លេងស្រី
២- លេងស្រា
៣- លេងល្បែង
៤- សេពគប់បាបមិត្ត។
យើងត្រូវដឹងថា ការលេងស្រី វាជាគ្រោះថ្នាក់មួយសម្រាប់យើងគ្រប់គ្នា ដែលជាទោសអាចបណ្ដាលឲ្យ មានជម្ងឺកាមរោគ មានជម្ងឺអេដស៍ ស្វាយ ជាដើម រហូតដល់ខ្លួនក្សិណក្ស័យចាកប្រពន្ធកូនជាទីស្រលាញ់។បើមិនមានជម្ងឺធ្ងន់ធ្ងរទេ ក៏ជាហេតុនាំឲ្យញៀនញាំមត្រេកត្រអាលដោយរាគៈ ត្រូវកាមដឹកមុខហ៊ានរហូតចាប់រំលោភកុមារីមិនទាន់គ្រប់អាយុ ឬចាប់រំលោភសេពសន្ថវៈ ទៅលើប្រពន្ធកូនអ្នកដទៃក៏អាចទៅបាន រហូតដល់ថ្នាក់ត្រូវជាប់គុក ជាប់ខ្នោះ ច្រវាក់យូខែ យូឆ្នាំទៅតាមទង្វើដែលខ្លួនបានធ្វើ។ នេះដោយសារការលេងស្រី វាជាហេតុនាំឲ្យរឿងញៀនញ៉ាមក្នុងកាមារម្មណ៍។ បើយើងមិនលេងស្រីនោះ តើរឿងហេតុទាំងអស់នោះកើតឡើងបានដែរឬទេ? យើងអាចយល់បាន ហើយឆ្លើយយ៉ាងងាយថា រឿងនោះមិនអាចកើតឡើងបានទាល់តែសោះ ព្រោះយើងបានប្រព្រឹត្តចរិយាដ៏ល្អគឺការមិនលេងស្រីនោះឯង។
ការលេងស្រាក៏ជាទោសមួយផងដែរ សម្រាប់បុរសស្ត្រីក្នុងលោកយើងនេះ ដោយថាមនុស្សពេញចិត្តស្រា យកស្រាជាទីពឹង ឃើញថា មានតែស្រាទេ ដែលជាមិត្តភក្តិជានិច្ចកាលគ្រប់ពេលមនុស្សនោះឈ្មោះថាខ្វះសតិ បាត់បង់ស្មារតី និងបញ្ញាយកទោសជាគុណ យកគុណជាទោស។ កាលណាសុរាជ្រាបចូលដល់ពោះភ្លាមឃើញថា អញអស្ចារ្យជាងគេ ខ្លាំងជាងគេក្លាយទៅជាអ្នកក្លាហានខាងផ្នែកកាប់ចាក់ ទាត់ធាក់កាចឃោរឃៅយង់ឃ្នង ហ៊ានប្លន់ ហ៊ានលួច ហ៊ានសម្លាប់ ហ៊ានចាប់រំលោភ សូម្បីឪពុកម្ដាយរបស់ខ្លួនក៏ហ៊ានគម្រាមកំហែង ប្រមាថ ឬហ៊ានសម្លាប់គាត់ទៀតផង។ មនុស្សដែលមានសតិបញ្ញាស្មារតីគ្រប់គ្រងខ្លួន ឈ្មោះថា ជាមនុស្សវិកលចរិកឬហៅថាវិបល្លាសខ្វះសតិក្នុងខ្លួន។ ព្រោះហេតុនោះ មនុស្សយើងត្រូវវៀរចាកការលេងសុរាឲ្យបានជាដាច់ខាត ទើបឈ្មោះថាជាមនុស្សមានចរិយាសម្បត្តិល្អ។
ការលេងភ្នាល់ក៏ជាទោសត្រូវវៀរចាកជាដាច់ខាតផងដែរ ព្រោះថា មនុស្សខ្លះដែរងប់វង្វេងក្នុងវង់ល្បែងភ្លេចអស់ពីការសិក្សាររៀនសូត្រ ការកសាងអំពើល្អ ជាពិសេសខ្លួនបានបង្ហាញខ្លួនថា ជាមនុស្សមិនត្រឹមត្រូវ។ ម្យ៉ាងទៀតអ្នកលេងល្បេងរមែងមិនជាទីសណ្ដាប់ ជឿទុកចិត្តអ្នកដទៃឡើយ ពេលនិយាយសំដីសាបដូចជាទឹក រហូតដល់ចូលទៅកាន់ទីជំនុំចំណោមខ្លួនមិនជាអ្នកក្លាហាន។ ល្បែងបៀរ ល្បែងស៊ីសង មានការចាក់បាល់ ជាដើមនេះសុទ្ធតែជាមេនៃសេចក្ដីវិនាសសម្រាប់យើង។ ព្រោះហេតុនោះ មនុស្សដែលត្រូវជាប្ដីប្រពន្ធគេត្រូវវៀវចាកឲ្យបាននូវល្បែងភ្នាល់គ្រប់ប្រការ កុំលូតលាស់ឲ្យសោះ។
ការសេពគប់នូវមិត្តក៏មានសារសំខាន់ផងដែរ នៅក្នុងជីវិតងរស់នៅប្រចាំថ្ងៃ បើមិត្តប្រកបដោយធម៌ (មិត្តសុចរិត) នោះនឹងនាំយើងទៅកាន់សេចក្ដីសុខ ប៉ុន្តែបើមិត្តនោះប្រកបដោយអធម៌ (មិត្តទុច្ចរិត) នោះ នឹងនាំយើងទៅកាន់សេចក្ដីវិនាសជាមិនខាន។
ដកស្រង់ចេញពី សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1170/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,២៨៩ ដង)
សទ្ធានិសង្សសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨៤ ដល់៨៤)
ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្រអ្នកមានសទ្ធានេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសប្បុរសដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះកាលអនុគ្រោះរមែងអនុគ្រោះចំពោះបុគ្គលដែលមានសទ្ធាជាដំបូង មិនមែនអនុគ្រោះបុគ្គលដេលអត់សទ្ធាជាដំបូងទេ ១ កាលចូលទៅជិត
images/articles/1171/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥១៣ ដង)
បុត្តសូត្រ
(បិដកលេខ ៤៤ ទំព័រ ៨៥ ដល់ ៨៦)
ម្នាលភិក្ខុទាំងឡាយ មាតាបិតា ពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែងចង់បានបុត្រដែលកើតក្នុងត្រកូល ។ ហេតុ៥ យ៉ាងដូចម្តេចខ្លះ ។ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ ១ បុត្រនឹងជួយធ្វើកិច្ចការយើង ១ វង្សត្រកូលនឹងស្ថិតនៅយូរ ១ បុត្រប្រតិបត្តិទទួលយកមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសទក្ខិណាទានឲ្យដល់យើង
images/articles/1173/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២១៦ ដង)
សាលសូត្រ
(បិដកលេខ ៤៤ ទំព័ទ ៨៦ ដល់៨៧)
ម្នាលភិក្ខុទាំងឡាយ ដើមឈើ ចម្រើនឡើងដោយសេចក្តីចម្រើន ៥ យ៉ាង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះហិមវ័ន្ត ។ ៥ យ៉ាងម្តេចខ្លះ ។ គឺចម្រើនដោយមែក ស្លឹក ត្រួយ ១ ចម្រើនដោយសម្បក ១ ចម្រើនដោយក្រមរ ១ ចម្រើនដោយស្រាយ ១ ចម្រើនដោយខ្លឹម១ ។
ម្នាលភិក្ខុទាំងឡាយដើមឈើធំចម្រើនឡើងដោយសេចក្តីចម្រើន ៥
images/articles/1175/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤០៦ ដង)
មនាបទាយីសូត្រ
(បិដកលេខ ៤៤ ទំព័រ ៩៨ ដល់ ១០៣)
សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងកូដាគារសាលាមហាវ័ន ទៀបក្រុងវេសាលី ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅដល់ហើយក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លំដាប់នោះ ឧគ្គគហបតី អ្នកក្រុងវេសាលី ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ
images/articles/1177/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៧០៦ ដង)
ទានវគ្គ បឋមទានសូត្រ
(បិដកលេខ ៤៨ ទំព័រ ១៦០)
អដ្ឋិមានិ ភិក្ខវេ ទាននិ ម្នាលភិក្ខុទាំងឡាយទាននេះមាន៨ យ៉ាង ។ កតមានិ អដ្ឋ ទាន ៨ យ៉ាងតើដូម្តេចខ្លះគឺ
១ អាសជ្ជ ទានំ ទេតិ បុគ្គលឲ្យទាន ព្រោះបានចាត់ចែងទុកស្រេច ។
អដ្ឋកថាៈ ដោយសេចក្តីថា បុគ្គលខ្លះឲ្យទានព្រោះបានជួបប្រទះគឺស្រាប់តែបានឃើញបដិគ្គាហកមកដល់ និមន្តឲ្យលោកគង់មួយភ្លែត ធ្វើសកា្ករៈហើយ
images/articles/1176/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦៧៧ ដង)
សប្បុរិសទានសូត្រ
(បិដកលេខ ៤៥ ទំព័រ ៨៨ ដល់ ៨៩)
ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៥ យ៉ាង ។ សប្បុរិសទាន ៥យ៉ាងដូម្តេចខ្លះគឺ
១ សទ្ធាយ ទានំ ទេតិ ឲ្យទានដោយសទ្ធា ។
អដ្ឋកថាៈ សទ្ធាយ បានដល់ ជឿទាននឹងផលរបស់ទាន ។
២ សក្កច្ចម ទានំ ទេតិ ឲ្យទានដោយគោរព ។
អដ្ឋកថាៈ សក្កច្ចំ ធ្វើចិត្តឲ្យស្អាតក្នុងការឲ្យទាន គោរពកោតក្រែងក្នុងទេយ្យធម៌ និង ក្នុងទក្ខិណេយ្យបុគ្គល ។
images/articles/1179/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,២៩១ ដង)
បឋមសប្បុរិសសូត្រ
(បិដកលេខ ៤៨ ទំព័រ ១៧៣)
អដិ្ឋមានិ ភិក្ខវេ សប្បុរិសទានានិ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន៨ យ៉ាង ។ កតមានិអដ្ឋ សប្បុរិសទាន ៨ យ៉ាងតើដូចម្តេចខ្លះគឺ
១. សុចឹ ទេតិ ឲ្យវត្ថុស្អាត ។
អដ្ឋកថាៈ បានដល់ឲ្យរបស់ដែលស្អាតគឺបរិសុទ្ធស្រស់ថ្លា ។
២. បណីតម ទេតិ ឲ្យវត្ថុថ្លៃថ្លា ។
អដ្ឋកថាៈ បានដល់ ឧត្តមសម្បូន៌ ល្អប្រណីត ។
៣. កាលេន ទេតិ ឲ្យតាមកាល ។
images/articles/1180/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៩៣ ដង)
ឧទយសូត្រ និង អដ្ឋកថា
(បិដកលេខ ៣០ ទំព័រ ១១៨ ដល់ ១២០)
សាវត្ថីនិទាន ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ។
អដ្ឋកថាៈ ព្រះដ៏មានព្រះភាគ ទ្រង់ត្រួតមើលសត្វលោកនៅវេលាជិតភ្លឺ ។ ឧទយព្រាហ្មណ៍បានចូលក្នុងសំណាញ់ញាណនៃព្រះអង្គ ។ ព្រះអង្គទ្រង់បដិបត្តិព្រះសរីរៈនៅព្រឹកព្រលឹមស្តេចយាងចូលព្រះគន្ធកុដិ
images/articles/1188/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៩១៤ ដង)
ធម្មបទគាថា អប្បមាទវគ្គទី ២
បិដកលេខ ៥២ ទំព័រ ២៥
អប្បមាទោ អមតំបទំ បមាទោ មច្ចុនោ បទំ
អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា អប្បមាទម្ហិ បណ្ឌិតា
អប្បមាទេ បមោទន្តិ អរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡបរក្កមា
ផុសន្តិ ធីរា និព្វានំ យោគក្ខេមំ អនុត្តរំ ។
សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់ ជនទាំងឡាយ
images/articles/1189/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៥៦ ដង)
ធម្មបទគាថា ចិត្តវគ្គទី ៣
បិដកលេខ ៥២ ទំព័រ ២៨
ផន្ទនម ចបលម ចិត្តំ ទុរក្ខំ ទុន្ឆិវារយំ
ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ
វារិជោវ ថលេ ខត្តោ ឱកមោកតឧព្តតោ
បរិផន្ទតិទំ ចិត្តំ មារធេយ្យំ បហាតវេ ។
អ្នកប្រាជ្ញតែងធ្វើដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចអ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។
images/articles/1190/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៨១ ដង)
ធម្មបទគាថា បុប្ឆវគ្គទី ៤
បិដកលេខ ៥២ ទំព័រ ៣០
កោ ឥមំ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមំ សទេវកំ
កោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។
សេក្ខោ បឋវឹ វិជេស្សតិ យមលោកញ្ច ឥមម សទេវកំ
សេក្ខោ ធម្មបទំ សុទេសិតំ កុសលោ បុប្ផមិវ បចេស្សតិ ។
អ្នកណានឹងដឹងច្បាស់នូវផែនដី គឺអត្តភាពនេះ និងយមលោកគឺអបាយភូមិ ៤
images/articles/1191/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,១១៨ ដង)
បាបមិត្តមានន័យថា មិត្តអាក្រក់មិត្តនាំឲ្យយើងវិនាសចាកគុណធម៌។ យើងត្រូវដឹងថា មិត្តប្លមមានចំណុចធំៗ៤គឺ៖
១- មនុស្សដែលគិតយកតែប្រយោជន៍ខ្លួន
២- មនុស្សល្អតែសំដី
៣- មនុស្សដែលនិយាយចាក់បណ្ដោយឲ្យគាប់ចិត្ត
៤- មនុស្សជាសំឡាញ់ក្នុងផ្លូវវិនាស។
នេះជាគោលធំៗ របស់បាបមិត្ត ដែលយើងអាចស្ដាប់បានតែយើងក៏ត្រូវដឹងថា យើងអាចស្ដាប់បានដោយស្ថាន៤ យ៉ាងទៀតរបស់មិត្តដែលគិតយកតែប្រយោជន៍ខ្លួនគឺ៖
១- មិត្តគិតតែប្រយោជន៍ខ្លួន
២- មិត្តប្រាថ្នាយករបស់ច្រើនដោយឲ្យរបស់តិចតួច
៣- ទាល់តែមានភ័យទើបជួយកិច្ចការរបស់មិត្ត
៤- សេពគប់មិត្តព្រោះហេតុតែប្រយោជន៍។
មិត្តល្អតែសម្ដីត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងគឺ៖
១- មិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ
២- ទទួលរាក់ទាក់ដោយរបស់មិនទាន់មានមក
៣- សង្គ្រោះដោយអំពើឥតប្រយោជន៍
៤- កាលកិច្ចទាំងឡាយកើតឡើយភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត។
មិត្តនិយាយចាក់បណ្ដោយឲ្យគាប់ចិត្តត្រូវស្គាល់ដោយស្ថាន៤ យ៉ាងគឺ៖
១- បើមិត្តធ្វើអំពើអាក្រក់ក៏យល់ព្រមតាម
២- មិត្តធ្វើអំពើល្អក៏យល់ព្រមតាម
៣- ពណ៍នាគុណមិត្តតែចំពោះមុខ
៤- ពោលទោសមិត្តតែទីកំបាំងមុខ
មនុស្សសំឡាញ់ក្នុងផ្លូវវិនាសយើងត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងគឺ៖
១- សំឡាញ់នាំយើងទៅផឹកស៊ីស្រីញីអូនបង
២- នាំយើងដើរលេងយប់ព្រលប់ខុសកាលវេលា
៣- នាំយើងទៅមើលកុន វីឌីអូ មហោស្រព ខារ៉ាអូខេ
៤- នាំយើងទៅលេងភ្នាល់។
នេះជាកំពូលបាបមិត្ត ដែលនាំឲ្យយើងវិនាសហីនហោចចាកគុណធម៌ចាកអំពើល្អ។ ព្រោះអាស្រ័យបាបមិត្តមនុស្សយើងសព្វថ្ងៃ ក្លាយទៅជាមនុស្សជើងកាង អ្នកលេងប្រចាំស្រុកភូមិនិមួយៗ មិនហ៊ានឆ្លងពីភូមិមួយទៅភូមិមួយឡើយ មានទាំងបក្សពួកបងធំបងតូចស្ទើរពេញប្រទេស គួរឲ្យភ័យខ្លាចណាស់ គឺថាបាបមិត្តនាំយើងជក់គ្រឿងញៀនមាន យ៉ាម៉ា (ថ្នាំសេះ) យ៉ាបា (ថ្នាំឆ្កួត) ថ្នាំក្រវីក្បាល និងហិតកាវជាដើម បាបមិត្តនាំយើងទៅផឹកគឺយើងជាអ្នកផឹក បាបមិត្តនាំយើងទៅលេងល្បែងគឺយើងអ្នកលេងល្បែង បាបមិត្តនាំយើងលេងស្រីគឺយើងក្លាយជាអ្នកញៀនញ៉ាមក្នុងកាមគុណ នេះឯងសុទ្ធតែទោសនៃការសេពគប់បាបមិត្ត។
ដោយ៥០០០ឆ្នាំ
images/articles/1192/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩២៣ ដង)
ភរិយាមាន ៧ ពួក
តើយើងត្រូវធ្វើភរិយាប្រភេទណា? ក្នុងភរិយាទាំងប្រាំពីរដែលព្រះពុទ្ធទ្រង់សំដែង គឺ៖
១- វធសមាភរិយា ភរិយាត្រេកអរបុរសដទៃ (មានសហាយ) មើលងាយប្ដី ខ្វល់ខ្វាយសម្លាប់ប្ដី។
២- ចៅរីសមាភរិយា ភរិយាលួចទ្រព្យពីផ្ទះ (ទ្រព្យដែលប្ដី រកបានមកហើយ លួចយកទៅផឹកស្រាលេងល្បែងចាយវាយផ្ដេសផ្ដាស)។
៣- អយ្យសមាភរិយា ភរិយាធ្វើការកៀបសង្កត់ប្ដី ឲ្យនៅក្នុងអំណាចខ្លួន
images/articles/1193/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៩៦ ដង)
កូនជាទីស្រឡាញ់! ធម៌ដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នា រហូតតទៅនោះ ក៏គឺការស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា រក្សាពាក្យសន្យាថាស្មោះត្រង់ដល់គ្នា តាំងតែពីដំបូងមកនោះឯង ។ សច្ចៈតាំងចិត្តស្មោះត្រង់ មានតួនាទីធ្វើជាសោរមាស ចាក់បេះដូងស្វាមីនិងបេះដូងភរិយាឲ្យជាប់គ្នា ។ កាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយ អ្វីដទៃផ្សេងទៀត ដូចជា ការយល់ចិត្តគ្នា ការឲ្យអភ័យ សេចក្តីអត់ធន់ការបរិច្ចាគលះបង់ ការទូន្មានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែសច្ចៈ ។
ការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមី ជាហេតុធ្វើឲ្យគ្រួសាររស់នៅសុខ មិនឈ្លោះប្រកែកទាស់ទែងលែងលះគ្នា មិនរង្កៀសសង្ស័យគ្នា មិនប្រច័ណ្ឌគ្នាជាដើមដូច្នេះ ការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមី គួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុត ។ ដល់ពេលកូនមានគ្រួសារ កូនត្រូវចាប់យកនូវការស្មោះត្រង់នេះមករក្សាទុកកុំខាន ដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាង ។
បើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះ និងរស់នៅមិនបានសុខឡើយ កូនគិតមើលចុះ ការដែលត្រូវឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះ តើមានការចង្អៀតចង្អល់តូចចិត្ត លំបាកចិត្តយ៉ាងណា កូនគង់តែគិតឃើញមិនខានដូច្នេះ ទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយ ពោលគឺមិនត្រូវក្បត់ចិត្តគ្នា ។
មនុស្សយើង បើសូម្បីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់ រក្សាមិនបានទៅហើយ តើត្រូវការអ្វីឲ្យគូគ្រងរបស់ខ្លួនបានទៅ ហើយនឹងត្រូវការសេចក្តីល្អអ្វីដទៃទៀតបានដែរទៅ ។ ការដែលគួរជឿទុកចិត្តនិងយសសិរី របស់មនុស្សយើងនោះ គឺចាប់ផ្តើមពីសច្ចៈនេះឯង ។ មានតែមនុស្សដែលរក្សានូវសច្ចៈ មានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបាន ចំណែកមនុស្សដែលខ្វះសច្ចៈ សូម្បីតែជាមួយនឹងអ្នកដទៃនោះ ជាការលំបាកនឹងឲ្យជឿណាស់ ។ គ្រប់ទីកន្លែង ដែលគេតែងប្រកាន់រហូតមក គឺថាជាការអាប់ឳនកិត្តិយស ខ្លាំងណាស់ ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយ ហើយទៅរំលែកចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្រ្តីខ្មែរ ....។
បើកូនប្រុសស្រី មានបំណងចង់ជួបភរិយាស្វាមី ឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើត រហូតដល់បរមសុខគឺព្រះនិព្វាន កូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានការបរិច្ចាគស្មើគ្នា និងមានបញ្ញាស្មើគ្នា ព្រមទាំងចេះនិយាយស្តាប់គ្នាមានហេតុមានផលជាគោលកាន់យក មិនចចេសអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឳ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1194/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៥១២ ដង)
ព្រមល្ងង់ខ្លះល្អណាស់កូន
កូនជាទីស្រឡាញ់!
ការដែលយើងធើ្វខ្លួនជាមនុស្សមានទឹកចិត្ត មានការស្មោះត្រង់ និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេអាចមើលមកថា យើងល្ងង់ មិនចេះរកស៊ី មិនចេះចង់មានចង់បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមឲ្យគេថាចុះ ព្រមឲ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះ និងមិនមានយុត្តិធម៌ ។
កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាតខ្លះ ប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខគ្នា មិនគិតខ្វល់ ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។
រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្តៅ និងមានការកក់ក្តៅ គ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណា ?មានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់យកចិត្តថ្លើមអ្នកដទៃ ជាងមានពេលនៅជាមួយគ្រួសារខ្លួនឯង ឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើត ដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឲ្យដល់គ្រួសារ ឬពុំនោះសោត ត្រូវប្រឹងប្រែងព្យាយាម ប្រចុបប្រចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះៗ ។
ដូច្នេះឯង ដែលគាត់គិតថា ខ្លួនគាត់ឆ្លាត បានជាភ្លេចថា ព្រោះការឆ្លាតរបស់ខ្លួននោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេក មិនមានពេលសម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។
កូនអើយពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យតែមានប្រាក់ គឺមានសុភមង្គលមានភាពកក់ក្តៅក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។មានស្រ្តីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។
មនុស្សដែលគិតថាខ្លួនឯងឆ្លាត តែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗ ខ្វះការស្មោះត្រង់មួយនឹងមួយ ខ្វះធម៌សន្តោស ល្មោភលោភលន់រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ល។ កូនអើយក្នុងរឿងទាំងអស់នេះ បើគេថាកូនល្ងង់មែនទែនព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារមានការកក់ក្តៅដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណាកូន ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1195/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៣៤ ដង)
កូនជាទីស្រឡាញ់!ក្នុងលោកនេះ មិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងនោះឡើយ ព្រោះថា គឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្ត ហើយក៏មិនមានអ្នកណាធ្វើអ្វីៗ ឲ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរ ។ចំណែកយើងក៏ដូចគ្នា ទោះជាយើងខំធ្វើល្អ ធ្វើត្រូវទៅគ្រប់យ៉ាងក៏ដោយ ក៏គង់មានគេទាស់ចិត្តនឹងយើងដែរ ។អ្នកដទៃគេធ្វើខុស មានការខ្វះខាត ឬធ្វើអ្វីមិនត្រូវចិត្ត មិនត្រូវអធ្យាស្រ័យរបស់កូន កូនត្រូវចេះឲ្យអភ័យដល់គេ កុំប្រកាន់កុំខឹងក្រោធ និងកុំទៅឈ្លោះប្រកែកទាស់ទែងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អ បើមានអ្វីត្រូវបកស្រាយ កូនត្រូវមើលឱកាស មើលអ្នកដទៃហើយចិត្តរបស់កូន ត្រូវតែត្រជាក់ មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់សិន សឹមនិយាយ ។
កូនត្រូវចាំពាក្យនេះទុកថាៈឬស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខ្លួនជនពាលគ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ ។កាលកូនឲ្យអភ័យដល់គេហើយ អ្នកដែលសប្បាយចិត្តគឺកូនហ្នឹងឯង ។ ការចងនូវសេចក្តីក្រោធទុក គឺជាការចងដុំភ្លើងនឹងចិត្ត ត្រូវគិតអាឃាតព្យាបាទ គិតរកឧបាយបៀតបៀនគេរឿយៗ ជាដើម មានតែអាក្រក់ប៉ុណ្ណោះ មិនមានអ្វីល្អឡើយ ។
ការឲ្យអភ័យម្យ៉ាងទៀត គឺឲ្យការមិនមានភ័យដល់អ្នកដទៃ បានសេចក្តីថា ធ្វើខ្លួនរបស់យើងមិនឲ្យមានពិសមិនឲ្យមានភ័យដល់អ្នកដទៃ មិនបង្កការភ័យខ្លាច សេចក្តីក្តៅក្រហាយផ្សេងៗ ឲ្យដល់អ្នកណាៗឡើយ ។កូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តជាគ្នាឯង មិនមានស្នៀត មិនក្រឡេចក្រឡុច និងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យ ។
កូនត្រូវយល់ថា ការឲ្យអភ័យ គឺការឲ្យសេចក្តីល្អដល់ខ្លួនកូនហ្នឹងឯង អ្នកផងទាំងពួងគេទុកចិត្ត ប្រគល់ការងារសំខាន់ៗឲ្យកូនធ្វើ ខុសអំពីមនុស្សដែលមានពិស ។មនុស្សដែលមានពិស ទុកចិត្តមិនបាន ទៅទីណាៗ គេមិនចង់ឲ្យចូលជិត នៅក្នុងណាៗ គេខ្លាច គេបារម្ភ ធ្វើការអ្វីៗ គេមិនទុកចិត្ត វាជាការមិនល្អគ្រប់យ៉ាងចូរកូនកុំជាមនុស្សមានពិសមានភ័យដល់អ្នកដទៃឡើយ ។
បើកូនឲ្យអភ័យដល់អ្នកដទៃបាន កូននឹងបានសុខសប្បាយ បើកូនធ្វើខ្លួនមិនឲ្យមានពិសមានភ័យដល់អ្នកដទៃបាន កូននឹងនៅក្នុងទីណាក៏នៅបាន មិនមានអ្នកណារង្កៀសភ័យព្រួយបារម្ភអ្វីឡើយ ដូច្នេះកូនត្រូវហ្វឹកហាត់ឲ្យអភ័យកុំទៅគិតថា ជាការអន់ខ្សោយ ខូចយស ខូចសក្តិ ព្រោះការឲ្យអភ័យនោះ ។ ដោយហេតុតែមនុស្សយើងស្រឡាញ់យស ស្រឡាញ់សក្តិ ប្រកាន់អំណាចខ្លាំងក្លាពេកទៅហ្នឹងឯង ទើបត្រូវមកបង្កកម្មពៀរនឹងគ្នាមិនមានទីបំផុត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1196/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦១០ ដង)
កូនជាទីស្រឡាញ់!
ពេលដែលកូននៅក្នុងសង្គម ហើយត្រូវទាក់ទងជាមួយអ្នកដទៃ កូនត្រូវរៀបចំឬកពាឲ្យល្អ និយាយពាក្យពិរោះ ព្រមទាំងត្រូវរៀបចំខ្លួនប្រាណ សម្លៀកបំពាក់ឲ្យបានល្អផង នេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្តែងបញ្ជាក់ថា កូនជាមនុស្សល្អ ។
ការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អ ទើបសម្តែងអាកប្បកិរិយាចេញមកល្អ ។អ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្ស ដែលខ្វះនូវគុណសម្បត្តិទាំងនេះ ក្នុងគ្រប់រឿង ទាំងអស់ ទាំងការនិយមរាប់អាន ការឲ្យនូវភាពស្និទ្ធស្នាល ការឲ្យនូវភាពទុកចិត្ត រហូតដល់ប្រគល់ការងារមុខនាទីសំខាន់ឲ្យធ្វើទៀតផង ជាដើម ។
សម្បត្តិមនុស្សល្អ គឺការសម្តែងអាកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវ គួរគយគន់ មិនទាស់ភ្នែកមិនទាស់ត្រចៀក ពេញទៅដោយភាពទន់ភ្លន់ និងការគោរពកោតក្រែង ។ កូនគួរហ្វឹកហាត់នូវសម្បតិ្តមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួន មានជាអាទិគឹ តែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យ មិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈ ពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវ ។ មានភាពទន់ភ្លន់បន្ទន់ខ្លួន ចេះក្រាបសំពះ ធ្វើការគោរពចំពោះអ្នកធំ និយាយស្តីសង្រួមមាត់ មិននិយាយឲ្យសំឡេងខ្លាំងកោកកាកឡូឡាក្នុងទីសាធារណៈ ឬក្នុងទីប្រជុំមនុស្ស មិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នា ចេះក្រែងចិត្តអ្នកដទៃ ។ ពេលទទួលទានអាហារ ក៏សង្រួមមិនវឹបវ៉ាប់ប្រញាប់ដូចខ្លាចអស់ម្ហូប មិននិយាយក្នុងពេលមានអាហារក្នុងមាត់ នឹងក្រោកនឹងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលសព្វមើលគ្រប់ ។
សម្បត្តិមនុស្សល្អ ជាហេតុឲ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់ នឹងជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នា នឹងជួយទំនុកបម្រុងក្នុងរឿងផ្សេងៗ ។ សម្បត្តិមនុស្សល្អគឺជាអាភរណៈគ្រឿងប្រដាប់តែងខ្លួន គួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែង ។
គួរស្កកងើយឆ្កឹតបង្កើតខកចិត្ត មនុស្សស្កកមានពិតគំនិតដាបដុន
កើតមកជាមនុស្សស៊ីជុះអស់ទុន ជីវិតទារុណគ្មានគុនតម្លៃ។
មនុស្សយើងផលិតជីវិតខ្លួនឯង រៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃ
ប្រាជ្ញសាងជីវិតពិតដូចជាផ្កាយ គោចរមិនណាយតម្រង់ទិសដៅ
ឆ្លងកាត់លាភយសចិត្តឥតហ្មងសៅ តម្រង់ស្មូរទ្រឹស្តីរើសកំហាកលិទ្ធ
ស្លឹកឈើចាកមែកជ្រែកខ្យល់វិបវិត គ្មានគោលដៅពិតជីវិតអន្ធពាល។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ