30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,២០៣
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៤០១,៩៧៩
សរុប ៣៩០,៤៨៤,៤៦៣
ធម៌ជំនួយស្មារតី
images/articles/1290/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,១៣៤ ដង)
ការ​ស្តាប់​ធម៌ កូន​ជា​ទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំនុច​នៃ​ការ​ស្តាប់​ធម៌​ទាំង​២​នេះ​គឺ ១. ព្រះ​ពុទ្ធ​ដីកា​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​ បើ​បាន​អាន​ដូច​បាន​គាល់​ព្រះ​សម្មាសម្ពុទ្ធ​ផ្ទាល់​ព្រះ​អង្គ ។ ២. ត្រូវ​តែ​មាន​ទទួល​យក​ព្រះ​ពុទ្ធោវាទ​ក្នុង​មួយ​ថ្ងៃ​ៗ​កុំ​ខាន​ឲ្យ​សោះ ។
images/articles/1291/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,២០៦ ដង)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥ សូម​បញ្ជាក់​ដល់​ឪពុកម្ដាយ ដែល​មាន​កូន​បាប​ផង​ថា យើង​មិន​ត្រូវ​ធ្វើ​អ្វី​ជា​អំពើ​អាក្រក់​ឲ្យ​ដល់​កូន​នោះ​ឡើយ វា​អាច​ទៅ​ជា​រឿង​គុំគួន​ចំពោះ​យើង​កាន់​តែ​ខ្លាំង​ឡើង។ ដូច​ជា​វាយ​ដំច្រំធាក់ ប្រើ​អំពើ​ហិង្សា​ទប់​ទល់​ជា​មួយ​កូន​នោះ វា​ទៅ​ជា​រឿង​មួយ​ដែល​ខុស​ពី​ធម៌ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ឲ្យ​ហយើង​មាន​ខន្តិធម៌មេត្តា​ធម៌​ចំពោះ​សព្វ​សត្វ។ តែ​ខ្លួន​យើង​ត្រូវ​បណ្ដុះ​គុណធម៌​
images/articles/582/Untitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២១,២០៥ ដង)
ជីវិតស្តុកលោក ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់ឧស ដែលនៅក្នុង ព្រៃ ដោយសេចក្ដីថា អង្កត់ឧសជាវត្ថុមិនមានប្រយោជន៏តែបើគេត្រូវការ​ដោយ​ប្រការណាមួយ គង់អាចយកមកប្រើឲ្យបាន​សម្រេចប្រយោជន៏​ខ្លះ​មិន​​ខាន ឯសាកសព​មនុស្សយើង មិនត្រឹមតែមិនមានប្រយោជន៏​ប៉ុណ្ណោះ​ទេ ថែមទាំងមានក្លិនអសោចិ៏ទៀតផង។ សាកសព​អាក្រក់​មែន​ហើយ តែមិនអាក្រក់ដូចមនុស្សរស់ ដែល​ប្រព្រឹត្ត​អាក្រក់​ទេ ព្រោះសាកសពអាក្រក់តែរូបនិងក្លិនមិនល្អប៉ុណ្ណោះ បើគេយក​ទៅ​កប់ឬដុតហើយភាពអាក្រក់និងក្លិនមិនល្អក៏លែងមានដែរ ចំណែក​មនុស្ស​រស់ដែលប្រព្រឹត្តអាក្រក់ គឺអាក្រក់សាកសពដោយពិត​ព្រោះ​បៀត​បៀន​​ទាំងខ្លួនឯងនិងអ្នកដទៃ។ ម៉្យាងទៀត សាកសពមនុស្សស្លាប់ ជារបស់គ្មានប្រយោជន៏ ព្រោះមិន​អាច​បំពេញ​កិច្ចការងារផ្សេងៗ ដូចជា ធ្វើការងារអាជីវកម្ម ការងារសង្គ្រោះអ្នក​ដទៃ ការធ្វើទាន ការរក្សាសីល ការទូន្មានអប់រំចិត្តសន្ដាន ដោយការស្ដាប់​ធម៌ជាដើមបានឡើយ ចំណែកមនុស្សដែលរស់នៅ តែមិនបាន​ប្រើប្រាស់​ជីវិតប្រព្រឹត្តធ្វើនូវប្រយោជន៏ ដល់ខ្លួនឯងនិងអ្នកដទៃ ដោយផ្ដើមសាង​គុណធម៌​ប្រចាំចិត្តសន្ដានទេ ពិតជាបានឈ្មោះថា ជាមនុស្សដែលកើតមក​ដើម្បីចង្អៀតលោកមិនខាន ត្បិតគ្មានបាននាំមក​នូវប្រយោជន៏​ដល់ពិភព​លោក​នេះសោះ ព្រោះហេតុដូច្នោះ ទើបព្រះមានព្រះភាគទ្រង់​ត្រាស់ក្នុង​បាទ​នៃ​ព្រះគាថាធម្មបទ ថា ” ន សិយា លោកវឌ្ឍនោ មិនគប្បីធ្វើជា​មនុស្ស​ស្តុកលលោកឡើយ”។ សាកសពអាក្រក់ៗមែនហើយ នៅឡើយគង់ចាញ់ជនទ្រុស្តសីលា សាកសពគេខ្លាចតែព្រៃប៉ាឆា ខ្លាចមនុស្សឫស្យាទាំងរាជធានី។ ជីវិតកើតមកដើម្បីប្រយោជន៏ ត្រាប់ព្រះមុនីបណ្ដុះនិស្ស័យ។ ភិក្ខុវជិរប្បញ្ញោ សាន​ សុជា ដោយ៥០០០ឆ្នាំ
images/articles/596/Untitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៨៩១ ដង)
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់​ដែល​ធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ
images/articles/658/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,៩៦០ ដង)
វីរិយកថា គឺ​សេចក្តី​​អធិប្បាយ​អំពី​ព្យាយាម ប្រជាជនក្នុង​លោក ដែល​តាំង​កសាង​ផ្តើមឡើង ​ជា​បឋម​​នោះ​គឺ​​រៀន​​សិល្ប​សាស្រ្ត​​ទាំង​ពួង
images/articles/659/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៩៥៩ ដង)
" ទោះ​មាន​ទ្រព្យ​ប៉ុណ្ណា​ បើ​ក្នុង​ចិត្ត​មិន​ចេះ​គ្រប់​គ្រាន់​ទេ​ ឈ្មោះ​ថា​ នៅ​ក្រ​រហាម​ជា​និច្ច "។ សេច​ក្តី​សុខ​របស់​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ​មាន​ ៤​ ប្រការ​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ ហើយ​យើង​ត្រូវតែធ្វើឲ្យ​បាន​គឺ៖ ១. អត្ថិ​សុខ​ សុខ​កើត​អំ​ពី​ការ​មាន​ទ្រ​ព្យ​ ២. ភោគ​សុខ​ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ៣. អនណសុខ​ សុខ​មិន​ជំពាក់​បំណុល​គេ​ ៤. អនវជ្ជ​សុខ​ សុខ​ការងា​រ​ប្រាស​ចាក​ទោស​។ នេះ​ជា​សេច​ក្តី​សុខ​ ៤​ប្រការ​ សម្រាប់​យើង​ជាគ្រហស្ថ​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ជា​សព្វ​ញ្ញូ​ ទ្រង់​ជា្រប​ច្បាស់​នូវ​សច្ច​ធម៌​ ប្រកាស​សម្តែង​ជា​ប្រយោ​ជន៍​ដល់​យើង​ មាន​អធិប្បាយ​ថា​៖ អតិ្ថសុខ បានសេចក្តី​ថា​ យើង​ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​ ការ​មាន​ទ្រព្យ​ចាត់​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំខាន់​ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ គ្រប់​ពេល​វេលា​ បើ​មិន​មាន​ទ្រព្យ​ហើយ​ សេចក្តី​សុខ​ក៏​គ្មាន​ដែរ​ តែ​ក៏គប្បី​យល់​ដែរ​ថា​ ការ​បាន​ទ្រព្យ​នោះ​មិន​មែន​បាន​មក​ដោយ​ងាយ​ៗ​ឬ​ ដោយ​លួច​ ប្លន់​ ឆក់​ដណ្តើម​ កេង​ប្រវ័ញ្ច​នោះ​ទេ​ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​សេចក្តី​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​មាន​ជំនាញ​ក្នុងការ​ងារ​រកស៊ី​គ្រប់​មុខ​ ឬ​មានរបរ​ណា​មួយ​ដែល​សមត្ថភា​ព​យើង​អាច​ធ្វើ​បាន​ ហើយ​ទ្រព្យ​នោះឯង​ យើង​តែង​បាន​មក​ដោយ​ធម៌​សុច​រិត​ទៀង​ត្រង់​ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំងឡាយ​ ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​របស់​យើង​ ជា​ទ្រព្យ​ប្រកប​ដោយ​ធម៌​ បាន​មក​ដោយ​ធម៌​ របស់​អត្មា​អញ​ មិន​មែន​បាន​មក​ដោយ​ទុច្ចរិត​នោះ​ទេ​ នេះ​ហៅថា​ អត្ថិសុខ ។ ភោគសុខ​ មាន​ន័យ​ថា​ សុខ​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ដែល​ខ្លួន​រក​បាន​មក​នោះ​ ត្រូវ​បែង​ចែក​ទៅ​ក្នុង​ផ្លូវ​ជា​កុសល​ដូ​ច​ចិញ្ចឹម​មាតា​បិតា​ បុត្រ​ភរិយា​ ទាសា​ទាសី​ កម្មករ​ដែល​រួម​រស់​ក្នុង​បន្ទុក​របស់​ខ្លួន​ ឲ្យ​មាន​សេចក្តី​សុខ​ ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លូន​មាន​នោះ​ ។​ ម៉្យាង​ទៀត​ ចេះ​ចែក​ធ្វើ​បុណ្យ​​ ។​ ត្រូវ​ចៀសវាង​យ៉ាង​ដាច់ខាត​ នូ​វ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុង​ផ្លូវ​ខុស​គឺ​ ចំណាយ​ទៅ​លើ​ស្រី​ ស្រា​ ល្បែង​ ជា​អំពើ​អបាយ​មុខ​ នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ​ ។ អនណសុខ​ ជា​សេចក្តីថា​ សុខ​កើត​ពី​ការ​មិន​ជាប់​ជំពាក់​បំណុល​គេ​ ធម្មតា​អ្នក​ជាប់​បំណុល​គេ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​តែង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ខ្លាច​ក្នុង​ចិត្ត​ជានិច្ច​ ក្រែង​ម្ចាស់​បំណុល​គេ​មក​តឿន​ទារ​ ។​ ឯ​អ្នក​មិន​ជាប់​បំណុល​នេះ​ តែ​មាន​សេចក្តី​សុខ​សោមនស្ស​ដូច្នេះ​ថា​ អាត្មា​អញ​មិន​ជំពាក់​បំណុល​ ទោះ​តិច​ក្តី​ច្រើន​ក្តី​ របស់​បុគ្គល​ណា​មួយ​ឡើយ​ នេះ​ហៅ​ថា​ អនណសុខ​​ ។ អនវជ្ជសុខ មាន​ន័យ​ថា​ សុខ​កើត​ពី​ការងារ​ប្រាស​ចាក​ទោស​ រាល់​ការងារ​ដែល​យើង​ប្រកប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​ មាន​ការងារ​ខ្លះ​អាច​ផ្តល់​ទោស​កំហុស​ដល់​អ្នក​ធ្វើ​ដូច​ជា​ត្រូវ​ចូល​គុក​ ជាប់​ច្រវាក់​ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌកម្ម​ផ្សេងៗ​ ផល​ទាំងអស់​នេះ​ បណ្តាល​មក​ពី​ការងារ​មិន​សុចរិត​ ។​ បុគ្គល​អ្នក​ប្រាថ្នា​សេចក្តីសុខ​ ត្រូវ​វៀរចាក​ ការ​សម្លាប់​ ការលួច​ ឆក់​ ប្លន់​ កា​រ​ប្រព្រឹត្តខុស​ក្នុង​កាម​ និយាយ​ពាក្យកុហក​ ផឹក​ទឹក​ស្រវឹង​ ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ​ មាន​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​និង​សត្វ​ទូ​ទៅ​ រកស៊ី​ក្នុង​ផ្លូវ​សុចរិត​ ត្រេកអរ​តែនឹង​ភរិយា​របស់​ខ្លួន​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រវឹង​ និង​ការងា​រ​ឲ្យ​ស្អាត​ដោយ​កាយ​ ដោយ​វាចា​ ដោយ​ចិត្ត​ ការ​ពិចារ​ណា​ឃើ​ញអំពើ​ដែល​ខ្លូន​ធ្វើ​សុទ្ធ​តែ​ល្អ​ ដូច្នេះ​ចិត្ត​ក៏​រមែង​ត្រេក​អរ​រីករាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រឡា​ញ់​ចូលចិត្ត​ សេចក្តីសុខ​សោមនស្ស​ក៏​កើ​ត​ឡើង​ព្រោះ​ការងារ​មិន​មាន​ទោស​យ៉ាង​នេះ​ ។ ​ យើង​ជា​អ្នក​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយ​កម្ម​សុចរិត​ វចីកម្មសុចរិត​ មនោកម្ម​សុចរិត​ ។ នៅ​ក្នុង​អដ្ឋ​កថា មនោរថបូរណី អដ្ឋកថាចារ្យ​សម្តែង​ថា​ សុខ​បី​ខាង​ដើម​មិន​បាន​ចម្រៀក​ទី​១៦​ នៃ​សុខ​ ដែល​កើត​អំពី​ការងារ​ប្រាស​ចាក​ទោស​ឡើយ​ ។​ ព្រោះ​ហេតុ​នេះ​ សូម្បី​តែ​យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំពើ​លាមក​មានការ​លួច​ប្លន់​ជាដើម​ឡើយ​ យើង​ត្រូវគិត​ឃើញ​ថា​ ទ្រព្យ​ដែល​មាន​វា​​កើត​មក​អំពី​បុណ្យ​ បើ​យើង​ខ្វះបុណ្យ​ហើយ​ តើ​ទ្រព្យ​សម្បត្តិ​បាន​អំពី​ទីណា​ ។ កាល​ណា​យើង​ក្រ​ យើ​ង​មិន​ត្រូវ​រវើ​រវាយ​ចិត្ត​ពេក​ទេ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ដោយ​បញ្ញា​របស់​យើង​​ ។​ នៅ​ក្នុង​សុត្ត​ន្ត​បិដក​ ខុទ្ទកនិកាយ​ ថេរ​គាថា​ ព្រះ​សីលវត្ថេរ​ពោល​ថា​៖​ សីល​មេ​វិធ​ សិក្ខេ​ថ​ អស្មឹ​ លោកេ​ សុសិកិ្ខតំ សីល​ ហិ សព្វសម្បត្តឹ​ ឧបនាមេកិ សវិតំ​។ បុគ្គល​គប្បី​សិក្សា​នូវ​សីល​ឲ្យ​ជា​សីល​ ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ ក្នុង​លោក​នេះ​ ព្រោះ​ថា​ សីល​ដែល​បុគ្គល​សេពល្អ​ហើយ​ រមែ​ង​បង្អោន​មក​នូវ​សម្បត្តិ​ទាំងពួង​ ។ សីលំ រក្ខេយ្យ​ មេធាវី បត្ថយានោ​ កយោ​ សុខេ​ បសំសំ​ វិត្តិលោភញ្ច​ បេច្ច​ សគ្គេ​ បមោ​ទនំ​ ។ ជន​អ្នក​មាន​ប្រាជ្ញា​ កាល​ចង់​បាន​ នូវ​សេចក្តី​សុខ​បី​យ៉ាង​ គឺ​ការ​សរសើ១​ ការ​បាន​នូវ​សេចក្តី​ត្រេក​អរ​១​ ការលះលោកនេះ​ទៅ​ហើយ​ រីករាយ​ក្នុង​ស្ថាន​សួគ៌​១​ គប្បី​រក្សា​នូ​វ​សីល​ ។​ មាន​សំនួរ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ព្រះ​ថេរ​ពោល​ថា​ អ្នក​មាន​សីល​តែង​មាន​ទ្រព្យ​សម្បត្តិ​ ឆ្លើយ​ថា​ អ្នក​មាន​សីល​ជា​អ្នក​មិន​ប្រមាទ​ក្នុង​កិច្ច​ការ​ងារ​ទាំង​ពួង​ ។​ បុគ្គល​ដែល​ជា​អ្នក​មាន​សីល​ទោះ​ធ្វើ​ការ​អ្វី​ ក៏​ជា​អ្នក​ធ្វើ​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ជាអ្នក​មិន​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​ថា​ មនុស្ស​មាន​សីល​ជា​អ្នក​មាន​​នូវ​ អប្បមាទ​ធម៌​ក្នុង​ខ្លួន​ ធ្វើ​ការ​ជា​អ្នក​ប្រាកដ​ប្រ​ជា​ពេល​សម្រាក​ដឹង​នូវ​ពេល​សម្រាក​មិន​ដើរ​លេង​ មិន​ខ្ជី​ខ្ជា​ការងារ​ ស្ថិត​នៅ​ក្នុង​ទី​ណា​ ក៏គេ​ស្រឡាញ់​រាប់អាន​គ្រប់​ៗ​គ្នា​ ។ ដោយ​មាន​ធម៌​ក្នុង​ខ្លួន​គឺ​ការ​មិន​ធ្វេស​ប្រហែស​នេះ​ហើយ​ ទើប​បាន​ទទួល​លទ្ធ​ផល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​ញាតិ​មិត្ត​ជិតខាង​ច្រើន​​ ។​ មនុស្ស​ជា​កល្យាណ​មិត្ត​តែង​រាប់រក​មនុស្ស​ដែល​ជា​អ្នក​មាន​សីល​ ទោះ​បី​យើង​ខាត​ជំនួញ​ជួញ​ដូរ​អ្វី​មួយ​ ក៏​មនុស្ស​ដែល​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​របស់​យើង​ នឹង​ជួ​យ​ដោះ​ទុក្ខ​ឲ្យ​រួច​ផុត​ពី​ភាព​លំបាក​នោះ​បាន​ដែរ​​​ ។ ព្រោះ​ហេតុនោះ​ អ្នក​មាន​សីល​តែង​មាន​នូវ​ទ្រព្យ​ និង​កិត្តិយស​ល្អ​ ព្រម​ទាំង​​សេចក្តី​សរ​សើរ​ពី​ញាតិ​មិត្ត​បង​ប្អូន​គ្រប់ៗ​កាល​ ។​ អធនស្សុ រសង្ខាទា​ អពលស្ស​ ហតា​ នរា​ អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា​ ឥមេ ។ ជន​អ្នកខ្សត់​ចង់​ស៊ី​រស​ខ្ពស់ខ្ពង់ ជនអ្នក​អត់​កម្លាំង​ចង់​ចម្បាប់​ ជន​អ្នក​ឥត​បញ្ញា​ចង់ថ្លែង​ស័ព្ទ ជនបីនេះ​រាប់ទុក​សើ្ម​ឆ្កួត​ ។ អ្នកអត់​ធន​ធាន​ ចង់​ទទួល​ទាន​ រស​ឆ្ងាញ់​លើស​លែង​ ជន​ឥត​កម្លាំង​ ចង់​តាំង​ប្រឡែង​ ចម្បាប់​ទាត់ប៉ែង សម្តែង​អំនួត​ ។ ជនឥត​ប្រាជ្ញា​ ល្មោភ​ថ្លែង​ចរចា​ ប្រាថ្នា​គេ​អួត​ ជន​បី​នេះ​ប្រើ​ ទុក​ស្មើ​គេ​ឆ្កួត​ ព្រោះ​ឡើង​អំនួ​ត​ ​ លោ្មភ​ហួស​ប្រមាណ​។ ដកស្រង់​ចេញពី​សៀវ​ភៅ​ ចិញ្ចឹមកូនតាមគន្លងធម៌ សរសេរដោយ​ ឧបាសក​ វ៉ាន់​ ចាន់សារ៉ែន។ ដោយ៥០០០ឆ្នាំ
images/articles/680/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៥,៧៦២ ដង)
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កុល​បុត្រ​ក្នុង​សាសនា​នេះ​ មាន​សទ្ធា​ ទើប​ចូល​ទៅ​រក​ កាល​បើ​ចូល​ទៅ​រក​ហើយ​ ទើប​ចូល​ទៅ​អង្គុយ​ជិត​ហើយ​ ទើប​ផ្អៀង​នូវ​សោត​ប​សាទ​ លុះ​ផ្អៀង​នូវ​សោត​ប​សាទ​ហើយ​ ទើប​ស្តាប់​ធម៌​ លុះ​ស្តាប់​ធម៌​ហើយ​ ទើប​ចង​ចាំ​ធម៌​ (នោះ)
images/articles/681/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៣៥៣ ដង)
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្ថាន​ ៥​ យ៉ាង​នេះ​ ស្រ្តី ក្តី បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ ។ ស្ថាន​ ៥​ យ៉ាង​ តើ​ដូច​ម្តេច​ ។ ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្មតា​ មិនកន្លង​ជ​រា​ទៅ​បាន​ឡើយ​ ១​ ។
images/articles/766/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៩០៧ ដង)
រឿង​បុណ្ណ​សេដ្ឋី​ (ចាក​ វិ​ ខុ) (មាន​សទ្ធា​ប្រ​សើ​រជាង​មាន​ទ្រព្យ) កាល​ព្រះ​សម្ពុទ្ធបរម​គ្រូ​ទ្រង់​គង់​នៅ​វត្ត​វេឡុ​វន​ នាក្រុង​រាជ​គ្រឹះ។ ក្នុង​កាល​នោះ​មាន​បុរស​កំសត់​ម្នាក់​ឈ្មោះ​បុណ្ណ បាន​នាំ​ភរិ​យា​​និង​កូន​ស្រីម្នាក់​ឈ្មោះ​ឧត្តរា ទៅជួល​ធ្វើ​ការឲ្យសុមន​សេដ្ឋី​។​ ថ្ងៃមួយ​អ្នក​ក្រុងរាជ​គ្រឹះ​ បាន​នាំ​​គ្នា​ទៅ​លេង​មហោ​ស្រព​កំណត់​ ៧​ ថ្ងៃ​។
images/articles/787/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៨៥៧ ដង)
១- សំនួរ .- ព្រះ​ធម្មកថិក​លោក​អ្នក​សំដែង​ធម៌​ទេសនា​គ្រប់​អង្គ​មុន​នឹង​ចាប់​ផ្ដើម​ សំដែង​ធម៌ លោក​តែងតែ​មក​សករាជ​សិន ចុះ​ពាក្យ​ថា "បក​សករាជ" នេះ​តើ​ប្រែ​ថា​ម៉េច ? ១- ចម្លើយ .- ប្រែ​ថា "ប្រាប់​សករាជ" គឺ​ប្រាប់​ថ្ងៃ - ខែ - ឆ្នាំ ។ ២- ស .- ម៉េច​ក៏​លោក​ចាំបាច់​ប្រាប់​ថ្ងៃ - ខែ - ឆ្នាំ​ទៀត បើ​មាន​ច្បាប់​ប្រតិទិន​ដែល​គេ​បោះពុម្ព​ផ្សាយ​ជា​ច្រើន
images/articles/788/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣០០ ដង)
មនុស្ស​ដែល​កើត​មក​ក្នុង​លោក​គ្រប់​រូប ត្រូវ​តែ​ធ្វើ​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត​រៀង​ខ្លួន, យើង​អាស្រ័យ​នៅ​ក្នុង​លោក មិន​ធ្វើ​កិច្ចការ​អ្វី​មិន​បាន​ជា​ដាច់​ខាត ព្រោះ​កិច្ចការ​របស់​មនុស្ស បី​ដូច​ជា​តួ​ចក្រ​ឬ​កង់​យ៉ាង​ធំ​សម្បើម​អស្ចារ្យ ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​លោក​វិល​ទៅ​កាន់​
images/articles/799/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៤,៦៤១ ដង)
ជីវិតមនុស្ស និង​ បញ្ហា​ ដោយ​ បណ្ឌិត​ ក.​ស្រី​ធម្មា​នន្ទ​ - បក​ប្រែ ឈន អៀម​ ចំណង់​អត្ត​ទត្ថៈ​ បង្កើត​បញ្ហា​ដ៏​ច្រើន​ ប្រព័ន្ធ​អប់​រំ​សម័យ​ថ្មី​ តម្រង់​ទិស​ទៅ​រក​មុខ​របរ​ ផលិត​ចេញ​នូវ​និស្សិត​ទាំង​ឡាយ​ ដែល​ប្រដាប់​ដោយ​ចំណេះ​ដឹង​ទ្រឹស្តី​តាម​ការ​សិក្សា​នៅ​សាលា​​ច្រើន​ឡើង​ដែល​​ញ៊ាំង​ឲ្យ​អត្ត​
images/articles/802/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៦៥៩ ដង)
វិបត្តិ​នៃ​ឧ​បាសក​ ធម្ម​ជាតិ​ដែល​ញ៉ាំង​សីល​ និង​ អាជីវ​ធម៌​នៃ​ឧ​បាសក​ឲ្យ​វិនាស​ ឈ្មោះ​ថា​ វិបត្តិ​ ។ វិបត្តិ​ នោះ​មាន​ ៥ យ៉ាង​គឺ​ ៖​ ១- អស្សទ្ធោ​ ហោតិ ឧ​បាសក​មិន​ជឿ​គុណ​ព្រះ​រតន​ត្រ័យ​ ២- ទុស្សីលោ​ ហោតិ​ ឧ​បាសក​ទ្រុស្ត​សីល ៣- កោ​តុ​ហល​មង្គលិ​កោ​ ហោតិ​ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​
images/articles/803/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,០៦២ ដង)
អាជីវ​នៃ​ឧបាសក​ កិរិយា​លះ​បង់​នូវ​ជំនួ​ញ​ខុស​ ៥​ ប្រការ​ ហើយ​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​ដោយ​ត្រឹម​ត្រូ​វ​តាម​ធម៌​ ឈ្មោះ​ថា​ "​អាជីវ​នៃ​ឧ​បាសក​" ​ដូច​មាន​ពុទ្ធ​ប្ប​ញ្ញ​ត្តិ​ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ហាម​ចំពោះ​ភិក្ខុ​ទាំង​ឡាយ​ថា ៖
images/articles/805/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៩០,៧៣៣ ដង)
រឿងមល្លិកាបញ្ហា (ចាក អ. ច.) (ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​) សម័យ​មួយ​ព្រះ​​​សម្ពុទ្ធ​ គង់​ក្នុង​វត្ត​ជេត​ពន ជិត​ក្រុង​សាវត្ថី ។ ពេល​នោះ​នាង​មល្លិ​កា​ទេវី​ ជា​អគ្គ​មហេ​សី​ព្រះ​បាទ​ បសេន​ទិ​កោសល​ បាន​ចូល​ទៅ​គាល់​ព្រះ​​មាន​ព្រះ​ភាគ​ ក្រាប​បង្គំ​ទួល​សួរ​ប្រ​ស្នា​ ៤ ខ ចំ​ពោះ​ព្រះ​អង្គ​ថា ៖
images/articles/807/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤០,៥២៨ ដង)
បទ​គួរ​យល់​ដឹង​អំពី​រាគៈ ទឹក​ភ្នែក​ម្នាក់​ៗ​ បើ​សន្សំ​គ្រប់​ជាតិ​ ច្រើន​ជាង​ទឹក​មហា​សមុទ្រ​ ទឹក​ដោះ​ម្តាយ​ក៏​ដូច​គ្នា​ ។ គួរ​ឲ្យ​ស្លុត​សង្វេគ​ណាស់​ទៅ​ទៀត​នោះ​ គឺ​ឈាម​ដែល​ចេញ​ពី​បំពង់​ក​ ក្នុង​កំណើត​ដែល​ត្រូវ​គេ​សម្លាប់​ ក៏​ច្រើន​ជាង​ទឹក​មហា​សមុទ្រ​ដែរ​ ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿