images/articles/2302/Untitled-1-Recovered.jpg
៤យ៉ាងរបស់អ្នកគ្រប់គ្រងផ្ទះ ដើម្បីសុខចម្រើនកើតសុភមង្គល
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
សម្បទា ៤ យ៉ាង សម្រាប់គ្រហស្ថអ្នកគ្រប់គ្រង់ផ្ទះ ឲ្យមានការប្រតិបត្តិ ដើម្បីសុខចម្រើនកើតសុភមង្គលក្នុងគ្រួសារគឺ៖
១ - ឧដ្ឋានសម្បទា មានន័យថា ខ្លួនយើងត្រូវព្យាយាមរកស៊ីទាំងយប់ ទាំងថ្ងៃមិនខ្ជិលច្រអូស ប្រកបដោយឧបាយជាគ្រឿងពិចារណាក្នុងការងាទាំងនោះ ហើយគួរធ្វើ គួរចាត់ចែង ។ កាលបើយើងខ្ជិលរកស៊ី គិតតែពីដើរលែងគ្មានស្គាល់ថ្ងៃយប់នេះ ជាប្រធាននៃសេចក្តីវិនាស សុភមង្គល
images/articles/2325/Untitled-1-Recovered.jpg
គោឈ្មោះឧសភរាជៈ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
គោឈ្មោះឧសភរាជៈ
( មនុស្សម្នាក់ ៗ ត្រូវមានការគោរពពីអ្នកដទៃ )
កាលពីព្រេងនាយ នៅនគរគ្ហាន់ដារា ក្នុងភូមិភាគខាងជើងនៃប្រទេសឥណ្ឌាមានបូរីមួយឈ្មោះហៅថាតក្កសិលា ។ ហើយនៅក្នុងបូរីតក្កសិលានោះមានព្រះពោធិសត្វ ទ្រង់បានយោឃយកកំណើតជាកូនគោមួយ ។ ដោយហេតុថា គេបានបង្កាត់ពូជឲ្យមានកម្លាំងខ្លាំងក្លា កូនគោនោះក៏ត្រូវបានកុដុម្ពីក៏ម្នាក់ទិញយក ។ ដោយមានភាពទន់ភ្លន់
images/articles/2339/3rcwrewrcecewatfcae.jpg
ឧទ្ធុមាតកអសុភ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ឧទ្ធុមាតកអសុភ
កាលបើព្រះយោគាវចរ មានប្រាថ្នាដើម្បីនឹងចម្រើនយកនិមិត្តក្នុងឧទ្ធុមាតកអសុភ គប្បីចូលទៅកាន់សំណាក់កល្យាណមិត្ត ដូចន័យដែលពោលមកក្នុងខាងដើម រៀនយកនូវវិធីដើរទៅកាន់អសុភនិមិត្ត វិធីកំណត់នូវនិមិត្តជិតខាង វិធីកាន់យកនូវនិមិត្ត វិធីពិចារណាតាមផ្លូវដែលដើរទៅដើរមក រហូតដល់អប្បនាវិធីជាទីបំផុត ចេញទៅនៅក្នុងទីសេនាសនៈដ៏
images/articles/2349/4wtg4etf44t45.jpg
សង្គហធម៌របស់ភរិយា
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
សង្គហធម៌របស់ភរិយា
ភរិយាគប្បីសង្គ្រោះស្វាមី ដោយសង្គហធម៌ ៥ យ៉ាងគឺ
១- សុសំវិហិតកម្មន្តា ភរិយាគប្បីចាត់ចែងការងារមានម្ហូបចំណីអាហារជាដើម ដោយផ្ចឹតផ្ចង់សម្រាប់ស្វាមី ឲ្យត្រឹមត្រូវតាមពេលវេលា។
២- សុសង្គហិតបរិជនា ភរិយា គប្បីសង្គ្រោះញាតិខាងស្វាមី និង ខាងខ្លួនដោយប្រពៃ។
៣- អនតិចារិនី ភរិយា មិនគប្បីប្រព្រឹត្តកន្លងចិត្តប្ដី គឺមិនត្រូវយកបេះដូង
images/articles/2490/image.jpeg
មេត្តាភាវនាជាកម្មដ្ឋាន
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
៙. មេត្តាប្រែថាការរាប់អាន
សូមសត្វគ្រប់ប្រាណបានសុខា
គ្រប់គ្នាយកខ្លួនជាឧបមា
សត្វក្នុងលោកកាប្រាថ្នាសុខ ។
យើងស្រឡាញ់ខ្លួនមាំមួនពិត
ដូច្នេះត្រូវគិតកុុំសាងទុក្ខ
កុំយកខឹងស្អប់ជាប់ជាមុខ
ត្រូវចេះឲ្យសុខសព្វសត្តា ។
អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា
បែងចែកការងារជាធម្មតា
ប៉ុន្តែបំណងប៉ងប្រាថ្នា
គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។
ព្រោះសត្វលោកលង់ក្នុងសង្សារ
ស្រវេស្រវាលិចខ្លះហើយ
សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ
សត្វខ្លះបានស្បើយពីទុក្ខា ។
ព្រះធម៌ទីពឹងពំនឹងសត្វ
ដឹកនាំឆ្លងកាត់វដ្ដសង្សារ
យើងត្រូវនាំគ្នាស្ដាប់ទេស្នា
ចម្រើនមេត្តារក្សាគ្នា ។
មានសីលមានទានទក្ខិណា
មេត្តាប្រៀបដូចច្រូចគង្គា
អ្នកស្លាប់អ្នករស់រួចវេរា
អហោសិគ្នាជាសុខហោង៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍!
២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង
២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ
៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។
ប្រភពហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2680/tex778tpic.jpg
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ពុទ្ធា ច បច្ចេកពុទ្ធា ច អនុពុទ្ធា ចាតិ ឥមេ តយោ ពុទ្ធា ព្រះពុទ្ធទាំងឡាយ ៣ គឺ ព្រះពុទ្ធ ១ ព្រះបច្ចេកពុទ្ធ ១ ព្រះអនុពុទ្ធ ១ ។
(ធម្មបទដ្ឋកថា ពុទ្ធវគ្គ អានន្ទត្ថេរបញ្ហវត្ថុ)
ចត្តារោ ហិ ពុទ្ធា សុតពុទ្ធោ, ចតុសច្ចពុទ្ធោ, បច្ចេកពុទ្ធោ, សព្ពញ្ញុពុទ្ធោតិ ព្រះពុទ្ធទាំងឡាយ ៤ គឺ សុតពុទ្ធ ១ ចតុសច្ចពុទ្ធ ១ បច្ចេកពុទ្ធ ១ សព្វញ្ញុពុទ្ធ ១ ។
តត្ថ ពហុស្សុតោ ភិក្ខុ សុតពុទ្ធោ នាម ក្នុងបណ្ដាព្រះពុទ្ធទាំងឡាយនោះ ភិក្ខុជាពហុស្សូត ឈ្មោះថា សុតពុទ្ធ ។
ខីណាសវោ ចតុសច្ចពុទ្ធោ នាម ព្រះខីណាស្រពឈ្មោះថា ចតុសច្ចពុទ្ធ ។
កប្បសតសហស្សាធិកានិ ទ្វេ អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា សាមំ បដិវិទ្ធបច្ចេកពោធិញាណោ បច្ចេកពុទ្ធោ នាម ។បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ២ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្ប ចាក់ធ្លុះនូវបច្ចេកពោធិញាណ ឈ្មោះថា បច្ចេកពុទ្ធ ។
កប្បសតសហស្សាធិកានិ ចត្តារិ វា អដ្ឋ វា សោឡស វា អសង្ខ្យេយ្យានិ បារមិយោ បូរេត្វា តិណ្ណំ មារានំ មត្ថកំ មទ្ទិត្វា បដិវិទ្ធសព្ពញ្ញុតញ្ញាណោ សព្ពញ្ញុពុទ្ធោ នាម។
បុគ្គលដែលបំពេញនូវបារមីទាំងឡាយអស់ ៤ អសង្ខ្យេយ្យ ក្រៃលែងដោយ សែនកប្បក្ដី ៨ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ១៦ អសង្ខ្យេយ្យ ក្រៃលែងដោយសែនកប្បក្ដី ញាំញីនូវក្បាលនៃមារទាំង ៣ ចាក់ធ្លុះនូវសព្វញ្ញុតញ្ញាណ ឈ្មោះថា សព្វញ្ញុពុទ្ធ ។
(មនោរថបូរណី អដ្ឋកថាអង្គុត្តរនិកាយ ឯកកនិបាត ឯកបុគ្គលវគ្គវណ្ណនា)
ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះបង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។
តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។
ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេកឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។
ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។
អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ?
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ព្រះពោធិសត្វក្នុងអត្តភាពជាមនុស្សទៅកាន់ទេវលោក មាន ៤ ជាតិ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ?
ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។
ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។
(បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
កំចាត់ភាពអាត្មានិយម
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។
អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ !
១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។
២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។
៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។
៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។
៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។
៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។
៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។
៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។
៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។
១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2709/swewwpic.jpg
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ១២ យ៉ាង
១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់ នៃជរាមរណៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃជាតិ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៣. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃភព ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៤. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃឧបាទាន ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៥. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃតណ្ហា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៦. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវេទនា ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៧. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃផស្សៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៨. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃ សឡាយតនៈ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
៩. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃនាមរូប ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១០. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃវិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១១. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃសង្ខារ ទើបគួរហៅថា ភិក្ខុជាធម្មកថិកបាន ។
១២. បើភិក្ខុសំដែងធម៌ ដើម្បីការនឿយណាយ ដើម្បីការវិនាស ដើម្បីការរលត់នៃអវិជ្ជា ទើបគួរហៅថា ភិក្ខុធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ និទានសំយុត្ត អាហារវគ្គ ធម្មកថិកសូត្រ បិដកលេខ ៣១ ទំព័រ ៣៧)
ដោយ៥០០០ឆ្នាំ
images/articles/2710/8655pic.jpg
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
ភិក្ខុបានឈ្មោះថា ធម្មកថិក ត្រូវប្រកបដោយអង្គ ៦ យ៉ាង
១. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចក្ខុ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
២. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវសោតៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៣. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវឃានៈ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៤. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវជិវ្ហា ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវកាយ ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
៥. បើភិក្ខុសម្តែងធម៌ ដើម្បីនឿយណាយ ដើម្បីវិនាស ដើម្បីរំលត់ នូវចិត្ត ទើបគួរ ហៅថាភិក្ខុជាធម្មកថិក ។
(សុត្តន្តបិដក សំយុត្តនិកាយ សឡាយតនវគ្គ តតិយបណ្ណាសកៈ នវបុរាណវគ្គ ធម្មកថិកបុច្ឆសូត្រ បិដកលេខ ៣៥ ទំព័រ ៣២៤)
ដោយ៥០០០ឆ្នាំ
images/articles/3199/______________________________.jpg
ភិក្ខុលួចក្លិន
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤
(បុទុមបុប្ផសូត្រទី ១៤)
សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ភិក្ខុនោះត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់ស្រះបោក្ខរណី រួចហិតផ្កាឈូក។
គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងភិក្ខុនោះថា៖ លោកហិតផ្កា ដែលកើតក្នុងទឹកនុ៎ះ ដែលគេមិនបាន ឱ្យបពិត្រលោកអ្នកនិរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃការលួច លោកឈ្មោះថា ជាអ្នកលួចក្លិន។
ភិក្ខុនោះតបថា អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែហិតផ្កាដែលកើតក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុ ដូចម្តេចបានជាអ្នកនិយាយថា អាត្មាលួចក្លិន ។ (ក្នុងកាលនោះ មានតាបសម្នាក់ចុះជីកគាស់ ក្រអៅឈូក កាច់ផ្កាឈូក ភិក្ខុពោលតទៅទៀត ថា ) ចុះបុរសដែលមានអំពើផ្តេសផ្តាស ជីកគាស់ក្រអៅឈូក កាច់ផ្កាឈូកយ៉ាងនេះ ហេតុអ្វីក៏អ្នកមិនថាឱ្យបុរសនុះផ៎ង ។
ទេវតាតបថា បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ដោយកិលេសហួសកំណត់ ពាក្យរបស់ខ្ញុំមិនមានក្នុង បុរសនោះទេ ខ្ញុំគួរនិយាយតែនឹងលោកម្នាក់ ព្រោះបុគ្គល ដែលឥតមានទីទួល ពោលគឺកិលេស ជាអ្នកស្វែងរកសេចក្តី ស្អាត អស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ។
ភិក្ខុនោះតបថា ម្នាលទេវតា អ្នកស្គាល់អាត្មាមែន អ្នកអនុគ្រោះអាត្មាមែន ម្នាលទេវតា កាលណាបើអ្នកឃើញអាត្មាធ្វើដូច្នេះ អ្នកគប្បីនិយាយឱ្យអាត្មាទៀតចុះ ។ ទេវតាតបថា ខ្ញុំមិនបានចិញ្ចឹមលោកទេ មិនមែនគ្រាន់ បើជាងលោកទេ លោកគប្បីទៅកាន់សុគតិដោយកម្មណា បពិត្រភិក្ខុ លោកត្រូវដឹងកម្មនោះដោយខ្លួនលោកចុះ ។ គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឱ្យសង្វេគ ហើយ ក៏ដល់នូវសេចក្តីសង្វេគ ។ ចប់បទុមបុប្ផសូត្រ
………………………………..
បុគ្គលត្រូវតែមានស្មារតី ដឹងនូវទោសកំហុសរបស់ ខ្លួនឯង ទោះបីធំ ឬតូច ហើយប្រញាប់លះបង់ចោល ឬ ខំព្យាយាមកែលម្អ ព្រោះថា អ្នកដទៃមិនងាយបានដឹងរឿង រ៉ាវសព្វគ្រប់របស់យើងទេ ជួនកាលបានដឹងដែរ ប៉ុន្តែមិន ហ៊ានប្រាប់ ជួនកាលទៀតនោះ ថែមទាំងពោលសរសើរនូវ ទោសកំហុសរបស់យើងទៀតផង ។
ការមាននូវលោភៈ ជាប់ជំពាក់ក្នុងរូប សំលេង ក្លិន រស ផោដ្ឋព្វ បុគ្គលក្នុងលោកកម្របានឃើញតាមពិត ថា ជាទោស ថាជាបាបអកុសលដែលគួរខ្លាច ព្រោះមិនមានការ អប់រំនូវសតិ ឬដោយការវង្វេងភ្លេចសតិ តាមពិតលោភៈនេះ វានាំមកនូវបញ្ហាកង្វល់ក្នុងបច្ចុប្បន្នផង វាជាអរិយសច្ចៈទី២ គឺហេតុដែលនាំឱ្យកើតទុក្ខក្នុងវដ្តៈផង ។
សព្វបើគ្រាន់តែហិតក្លិនផ្កា ក៏គង់ទេវតាពោលទោស ហើយប្រាប់ថា បុគ្គលអ្នកស្វែងរកសេចក្តីស្អាតអស់កាលជានិច្ច សូម្បីមានបាបប៉ុនចុងសក់ ក៏ប្រាកដដូចជាប៉ុនមេឃ ចុះបើខ្ញុំ ឯណេះវិញ មានបាបប៉ុនមេឃ ឃើញប៉ុនចុងសក់ ជួនកាល ស្រវាំងភ្នែក ខ្ញុំរកមើលមិនឃើញផង តើវាយ៉ាងម៉េចេទៅខ្ញុំ ហ្នឹង បើបាបច្រើនម្លឹងៗ សណ្តោងយកទៅស្ថានសួគ៌រួចដែរ ឬអត់ ឬក៏ត្រូវទប់ខ្លួនមិនជាប់ ដោយសារបាបធ្ងន់ពេកវាទាញ ទៅក្រោមទេដឹង (ខ្ញុំ=ខ្ញុំតណ្ហា) ។
ការមើលឃើញបាបល្អិតៗតូចៗដោយសារកម្លាំង របស់សតិប្បដ្ឋាន ការដឹងទោសថាជាទោសពិត សូម្បីតូច ល្អិត ដោយសេចក្តីមិនប្រមាទ ប្រៀបបីដូចរាជបុរសចាប់ចោរបាន ។សតិប្បដ្ឋានជាផ្លូវតែមួយគត់ នាំទៅរកការត្រាស់ ដឹង និង ការរួចផុតចាកទុក្ខទាំងពួង។
យើងតែងឃាត់អ្នកដទៃ មិនឱ្យថើបផ្កា ព្រោះថា សំរាប់ថ្វាយព្រះ ឬផ្កានៅនឹងដើម ដោយអាងថា សំរាប់ថ្វាយ ទេវតា ប៉ុន្តែទេវតាចង្អុលបង្ហាញទោសនៃការហិតក្លិនផ្កាឈូក ដល់ភិក្ខុ ព្រោះឃើញដល់លោភៈ ជាទុក្ខសមុទយៈ គឺហេតុនាំឱ្យ កើតទុក្ខ ជាការរំលឹកដាស់តឿនឱ្យមានសតិថ្នាក់សតិប្បដ្ឋាន។
ក្នុងលោកនេះបើមិនមានបុគ្គលអ្នកត្រាស់ដឹងសច្ចធម៌ទេនោះ តើអ្នកណាអាចសំដែងប្រាប់បានថា លោភៈ ជា ហេតុនាំឱ្យកើតទុក្ខ មានជាតិទុក្ខជាដើម ។ មិនចំពោះតែការហិតក្លិនផ្កាឈូកប៉ុណ្ណោះទេ ឱ្យតែ តណ្ហាកើតឡើង ឈ្មោះថាជាចោរដោយបរមត្ថ ព្រោះអ្វីៗ ក្នុងលោក សុទ្ធតែមិនទៀង ជាទុក្ខ ជាផលរបស់ហេតុមិន មែនរបស់ខ្លួន ប៉ុន្តែតណ្ហាតែងតែប្រកាន់ថា នុះជា៎របស់យើង នេះឯងឈ្មោះថាចោរដោយបរមត្ថ ត្រូវទទួលទារុណកម្ម ដោយកងទុក្ខ ១២ កង ជាប់ក្នុងទ្រុងមច្ចុរាជ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស។
ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ
images/articles/3209/______________________________.jpg
អ្វីទៅជាព្រហ្មចរិយធម៌ ?
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤
ជរាសូត្រ ទី១
ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។
សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ
ឥទ្ធិពលសីលមានអានុភាពច្រើនណាស់មិនអាចគណនាបានទេ ហើយកម្លាំងសីលនេះអាចរុញច្រានកំណើតមនុស្សឱ្យទៅជាកំណើតទេវតា ព្រះឥន្ទ្រ ព្រះព្រហ្មបានតាមការប្រាថ្នាឱ្យតែបុគ្គលនោះប្រព្រឹត្តរក្សាបានល្អ កុំធ្វើឱ្យសីលរបស់ខ្លួនពព្រុះពពាលសៅហ្មង ។ កាលដែលបុគ្គលប្រតិបត្តិសីលបានល្អគ្រប់សិក្ខាបទហើយ លោកឱ្យឈ្មោះថា មានព្រហ្មចរិយធម៌រមែងរស់នៅជាសុខក្នុងលោកនេះផង និងលោកខាងមុខផង ។
អ្វីទៅជាព្រហ្មចរិយធម៌ ?
ពាក្យថាព្រហ្មចរិយៈឬព្រហ្មចរិយធម៌ប្រែថាបែបបទ ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ។ តាមន័យខាងព្រះពុទ្ធសាសនា ការឱ្យទានការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, សីល៨, ការចម្រើនព្រហ្មវិហារធម៌៤, ការសម្តែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត, កុំរុកកួនគ្នា, កុំបៀតបៀនគ្នា,កុំពោលពាក្យចាកដោតគ្នា, កុំញុះញង់គ្នា, ការវៀរចាកមេថុនធម្ម, សេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន, សេចក្តីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងកងការកុសល, ការរក្សាឧបោសថសីលតាមការកំណត់ជាដើម លោកឱ្យឈ្មោះថា ព្រហ្មចរិយៈ ឬហៅថាព្រហ្មចរិយធម៌ ។
ដោយសារតែសេចក្តីស្លាប់នៃរូបកាយយើងនៅប្រចាំការគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃរាល់យប់គ្រប់វេលា គួរសប្បុរសគ្រប់រូបទោះជាអ្នកធ្វើស្រែចម្ការក្តី អ្នកធ្វើជំនួញក្តី អ្នកធ្វើការឈ្នួលក្តី អ្នកបម្រើរាជការក្តី បុគ្គលិកស្ថាប័នឯកជននានាក្តី គប្បីលៃលករកឱកាសប្រព្រឹត្តព្រហ្មចរិយធម៌ពោលគឺប្រឹងប្រែងធ្វើកងការកុសលឱ្យបានច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះសីលជាយាន ទានជាស្បៀងទុកបង្ការផ្លូវទៅមុខឱ្យហើយទោះបីតិច ឬច្រើនកុំឱ្យខកខានខូចវេលា។ ធ្វើទានសីលភាវនាដើម្បីនឹងបានជាឧបនិស្ស័យទៅកាន់បរមលោកក្សេមផុតចាកទុក្ខទាំងពួង៕
ដោយ៥០០០ឆ្នាំ
images/articles/3218/_________________________________.jpg
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤
ទេាសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទេាសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី មិនខឹងមិនស្តីខន្តីបានយេីង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។
អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។
ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មេាះថាជីករំលេីងនូវប្ញសនៃទេាសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លេាះប្រកែកជាដេីម។ ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយេាជន៍ និងសេចក្តីសុខ ។
អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយេាជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡេីង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មេាះថាធ្វេីតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មេាះថាបានបូជានូវព្រះជិនស្រីដេាយការបូជាដ៏ឧត្តម។
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក ខន្តីធម៌ ជាប្រធានក្នុងលេាក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បេីប្រាសចាកខន្តីហេីយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថេាកទាបជានិច្ច ។ ព្រេាះហេតុនេាះ លេាកអ្នកសប្បុរសទាំងឡាយគួរខំចម្រេីនខន្តីធម៌ឲ្យមានឡេីងគ្រប់ៗគ្នា។
ដោយ៥០០០ឆ្នាំ