35
ថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៣,២៥៩
Today
ថ្ងៃម្សិលមិញ ១៧២,០១១
ខែនេះ ៧,៣៥៤,២០៩
សរុប ៣៩៩,៦១២,៦៥៣
ធម៌ជំនួយស្មារតី
images/articles/1468/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៣,៣៣៥ ដង)
សីល​ទី​៤​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​និយាយ​កុហក​ ហើយ​ឲ្យ​និយាយ​តែ​ពាក្យ​ពិត មាន​ប្រយោជន៍ ជា​ពាក្យ​ពិរោះ​ទន់ភ្លន់ សុភាពរាប់សារ ដើម្បី​អោយ​មនុស្ស​សាង​ប្រយោជន៍​ដោយ​ពាក្យ​សម្ដី និង សាង​មិត្ត​ភាព​រវាង​គ្នា​និង​គ្នា ព្រោះ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​មិន​និយាយ​កុហក​ គឺ​ជា​ការ​ឲ្យ​នូវ​ការ​ពិត​ត្រង់​ដល់​អ្នក​ដទៃឲ្យ​នូវ​ការ​មិន​វង្វេង​ភាន់​ច្រឡំ អ្នក​ដែល​និយាយ​ពាក្យ​ពិត គឺ​មាន​សំដី​ដូច​ជា​ផ្កា​មាន​ក្លិន​ក្រអូប​ឲ្យ​តែ​របូត​ចេញ​ពី​មាត់​កាល​ណា អ្នក​ផង​តែង​រើស​យក​ជា​គ្រឿង​ប្រដាប់​កាយ ដូច​ជា​វាចា​របស់​ព្រះសម្មាសម្ពុទ្ធ ថ្វី​បើ​ពេល​វេលា​កន្លង​ទៅ​ជាង ២៥៤០ឆ្នាំ ទៅ​ដោយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ក្លិនក្រអូប​ដដែល នៅ​តែ​មាន​មនុស្ស​ម្នា​ជា​ច្រើន​ត្រូវ​ការ ប្រាថ្នា​ចង់​ស្ដាប់​ ព្រោះ​ជាវាចា​ពិត​ឥត​ក្លែងក្លាយ។ គួរ​ហាត់​និយាយ​តែ​វាចា​ល្អៗ មាន​ប្រយោជន៍​ដល់​អ្នក​ស្ដាប់​ដែល​ជា​វាចា​សុភាសិត ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​និយាយ​នូវ​វាចា​ល្អ ៥ យ៉ាង​គឺៈ ១- ស្គាល់​ពេលវេលា​ដែល​គួរ​និយាយ។ ២- និយាយ​ពាក្យ​ពិត​តាម​ដែល​ដឹង ប៉ុន្តែ​ត្រូវ​ស្គាល់​កាល​ ស្គាល់​បុគ្គល ស្គាល់​បរិស័ទដែល ត្រូវ​និយាយ។ ៣- និយាយ​ពាក្យ​ពិរោះ សុភាពរាបសារ មិន​ទ្រគោះ​បោះបោក។ ៤- និយាយ​ពាក្យ​មាន​ប្រយោជន៍ ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ស្ងប់​រំងាប់​ចិត្ត សូម្បី​តែ​និយាយ​បន្តិចបន្តួច​ក៏​ដោយ។ ៥- និយាយ​ប្រកប​ដោយ​ចិត្ត​មេត្តា​ពិតៗ ចិត្ត​មាន​មេត្តា​គឺ ជា​ចិត្ត​សប្បុរស ជា​ចិត្ត​មិន​ចង្អៀត​ចង្អល់ ជា​ចិត្ត​ធំ​ទូលាយ តែង​អនុគ្រោះ​នូវ​ប្រយោជន៍​ដល់​សត្វ​លោក​ចង់​ឲ្យ​សត្វ​លោក​បាន​នូវ​សេចក្ដីសុខ រួច​ផុត​ចាក​ក្ដី​ទុក្ខទាំង​ពួង។ សូម​អោយ​មនុស្ស​គ្រប់​គ្នា ធ្វើ​ខ្លួន​ឯង​អោយ​ជា​ឧបមាថា​អាត្មា​អញ​មិន​ត្រូវ​ការ​ពាក្យ​កុហក​អំពី​អ្នក​ដទៃ​យ៉ាង​ណា អ្នក​ដទៃ​ក៏​មិន​​ត្រូវ​ការ​ពាក្យ​កុហក​អី​អាត្មា​អញ​យ៉ាង​នោះ​ដែរ ដូច្នេះ​អាត្មា​អញ​ត្រូវ​តែ​ជា​អ្នក​មាន​សីល គឺ​វៀរចាក​ការ​និយាយ​កុហក ធ្វើ​ឲ្យ​ជាទី​ទុក​ចិត្ត​នៃ​អ្នក​ដទៃ ការ​និយាយ​ពាក្យ​ពិត គឺ​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​នូវ​រឿយ​ច្របូកច្របល់​ក្នុង​សង្គម​ជាតិ ធ្វើ​ឲ្យ​ជាតិ​រុងរឿង ក៏​ដោយ​សារពលរដ្ឋ​មាន​នូវ​សច្ចៈ​ធម៌។ សច្ចំ វេ អមតា វាចា ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ថា​ជា​ពាក្យ​មិន​ស្លាប់ព្រោះ​សច្ចៈ​ពិត​មាន​ឫទ្ធិ​ចំណាប់ អ្នក​ផង​ចង់​ស្ដាប់​ហើយ​ជឿ​ទុក​ចិត្ត។ ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1469/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៧១៧ ដង)
បាបា និវារេតិ ហាម​ឃាត់​មិត្ត​កុំ​ឲ្យ​ប្រព្រឹត្ត​ធ្វើនូវ​អំពើ​អាក្រក់ ប្រៀប​ដូច​ជាជួយ​ឃាត់​ផ្លូវ​កុំ​ឲ្យ​ទៅ​តំបន់​ខ្មាំង​សត្រូវ​ ឬ​ទៅ​កាន់​ចំការ​មីន ដូច្នោះ​ដែរ ។បុគ្គល​គប្បី​លះ​បង់​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ ដូច​ជា​ពួក​ឈ្មួញ​ដែល​មាន​ទ្រព្យច្រើន មាន​គ្នា​តិច គេចវាង​យ៉ាង​ឆ្ងាយ​អំពី​ផ្លូវ​ដែលមាន​ចោរ​ប្លន់ ឬ​ក៏​ដូច​ជា​បុគ្គល​ដែល​ស្រលាញ់​ការ​រស់ចៀស​វាង​នូវ​ថ្នាំ​ពិស យ៉ាង​នោះ​ឯង។ បុគ្គល​អ្នក​ចម្រើន​បញ្ញា បាន​ឃើញ​នូវ​ភព​បី ដូច​ជា​ព្រៃ​ដែល​មាន​ចោរ​ប្លន់ ក៏​ប្រញាប់​រូត​រះ​ជំរះ​ផ្លូវ​ទៅ​កាន់​ព្រះនិព្វាន ដែល​ជាផ្លូវ​គេច​ចេញ​អំពី​ភព​បី ។ការ​យក​ឈ្នះ​លើ​ខ្លួន​ឯង​ ដែល​ជា​អ្នក​ធ្វើ​អាក្រក់ សៅហ្មង​ដោយ​កិលេស មាយាពុតត្បុត​ ក្រេវក្រោធឃោរឃៅ ទើប​ជា​ការ​ប្រសើរ ចំណែក​ការ​ឈ្នះ​លើ​អ្នក​ដទៃ មាន​អ្វី​នឹង​ប្រសើរ​ទៅ​បាន​នុះព្រោះ​ថា កាល​បើ​បុគ្គល​អប់រំ​ខ្លួន​បាន​ល្អ​ហើយ មាន​ប្រក្រតី​សង្រួម​ជាប់​ជានិច្ច ដូច្នេះ សូម្បី​ទេវតា គន្ធព្វ មារ ព្រម​ទាំង​ព្រហ្ម ក៏​មិន​អាច​ធ្វើ​នូវ​ជ័យ​ជំនះ​នៃ​បុគ្គល​នោះ ឲ្យ​ត្រឡប់​ទៅ​ជា​បរាជ័យ​វិញ​បាន​ឡើយ។ អ្នក​ស្រែ​ អាច​ធ្វើ​ប្រឡាយ​ទឹក​បង្ហូរ​ទឹក អំពី​ទី​ទួល​មក​ទី​ទាប​តាម​ការ​ពេញ​ចិត្ត អ្នក​ធ្វើ​ព្រួញ រមែង​ពត់​ព្រួញ​ឲ្យ​ត្រង់ ជាង​ឈើ​ធ្វើ​រទេះ រមែង​ដាប់​ចាំង​អារ​ឈូស​នូវ​ឈើ​នោះៗ ឲ្យ​ត្រង់​ឬ​ឲ្យ​កោងតាម​ដោយ​ទព្វសម្ភារៈ​ដែល​ត្រូវ​ធ្វើ បណ្ឌិត​កាន់​យក​និមិត្ត​ទាំង​អស់​នេះ មក​ជា​អារម្មណ៍​​ក្នុង​ការ​ពិចារណា ក៏​ធ្វើ​ការ​ទូន្មាន​ចិត្ត​ឲ្យ​សម្រេច​បាន ព្រោះ​ថា​ ទឹក​ក្ដី ឈើ​ធ្វើ​ព្រួញ​ក្ដី ឈើ​ធ្វើរទេះ​ក្ដី សុទ្ធ​តែ​មិន​មាន​ចិត្ត ប៉ុន្តែ​គេ​អាច​បង្ហូរ ពត់​ឲ្យ​ត្រង់ និង​ចាំ​ដាប់​នូវ​វត្ថុ​នោះៗ បាន​តាម​ប្រាថ្នា ឯ​ចំណែក​មនុស្ស​មាន​ទាំង​កាយ មាន​ទាំង​ចិត្ត​ដោយ​ពិត ដូច​ម្តេច​មិន​អាច​ធ្វើ​ចិត្ត​របស់​ខ្លួន ឲ្យ​ប្រព្រឹត្ត​ទៅក្នុង​អំណាច ហើយ​បំពេញ​នូវ​ធម៌ស្ងប់​បាន​នោះ ព្រោះ​ហេតុដូច្នេះ​ទើប​បណ្ឌិត​អាច​ទូន្មាន​ខ្លួន​ឯង​បាន ការ​ទូន្មាន​ខ្លួន​ឯង​បាន​ ទើប​ជា​មនុស្ស​ប្រសើរ គឺ​ប្រសើរ​ក្រៃ​លែង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1476/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៧,៦២៣ ដង)
ភ្លើត​ភ្លើន​ក្នុង​ភ្លើង​នរក <នរក​> ប្រែថា​រណ្ដៅ បាន​ដល់​កាម​គុណ​ទាំង​ឡាយ ​ដែល​មាន​សាមញ្ញជន​ទាំង​ពួងតែង​ឲ្យ​តម្លៃ និង​តែង​តែ​លិទ្ធ​ភ្លក់​មិន​ជិតណាយ ថ្វី​បើ​គេ​ដឹង​ថា ការ​ព្រឹត្តិ​បែប​នេះ លទ្ធផល​គឺ​សំណើច​លាយ​ទឹក​ភ្នែក ស្រលាញ់​លាយ​ស្អប់ យ៉ាង​ណា​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​ស៊ូទ្រាំ ព្រោះ​គេ​មិន​បាន​ស្គាល់​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រៀប​បី​ដូច​ជា​សត្វ​មមាច​ដែល​សប្បាយ​ភ្លើត​ភ្លើន​
images/articles/1475/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៨២១ ដង)
តើ​អ្វី​ជា​ជីវិត? ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សំលេង ក្លិន រស ផោដ្ឋព្វៈ អម្មារម្មណ៍ និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក ទ្វារ​ត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារ​កាយ គឺ​ជា​តួជីវិត ជា​របស់​ក្ដៅ។ តើ​ក្ដៅ​ព្រោះ​អ្វី? ក្ដៅ​ព្រោះ​ភ្លើង​កិលេស គឺ រាគៈ ទោសៈ មោហៈ។ នា​ពេល​បច្ចុប្បន្ន​នេះ បើ​ទោះ​ជា​គ្មាន​អ្នក​ណា​ប្រាប់ ក៏​យើង​អាច​ដឹង​បាន​ថាសត្វ​លោក​កំពុង​រស់​នៅ​ក្នុង​កំដៅ ហើយ​កំដៅ​នេះ​មាន​កំនើន​កើន​ជាង​មុន ១ ដង ជា ៥ ដង ឯណោះ។ សភាព​ទាំង​អស់​នេះ​ក៏​ព្រោះ​តែ​ភ្លើង រាគៈ ទោសៈ មោហៈ អាស្រ័យ​នៅ​ក្នុង​ចិត្ត​របស់​សត្វ​លោក កាន់​តែ​មានចំហេះ​ខ្លាំង​ឡើងៗ ដោយហេតុ​ថា សត្វ​លោក​កាន់​តែ​ឆ្លាត មាន​ល្បិច​កល​ពិស​ពុល ក្នុង​ការ​ផ្ដុំ​ភ្លើង​តណ្ហា ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង​ឡើងៗ​ជា​លំដាប់។ សត្វ​លោក​រឹត​តែ​គ្មាន​ដឹង​ គ្មាន​ជំនឿ គ្មាន​ប្រកាន់​យក​ថា ការ​ពន្លត់​ ភ្លើង រាគៈ ទោសៈ មោហៈ គឺ​ជា​ចំណុច​ដ៏​ត្រជាក់​ដ៏​កំពូល​របស់​ជីវិត​នោះ​ទេ ផ្ទុយ​មក​វិញ​គេ​ច្រើន​តែ​ស្វែង​រក​សេចក្ដី​សប្បាយ​រីករាយ​លើ​បញ្ចកាមគុណ ដែល​ជា​ការ​ពង្រីក​ភ្នក់​ភ្លើង​ឲ្យ​កាន់​តែ​ធំ ដោយ​គំនិត​បញ្ឆេះ​ច្រើន​ជាង​គំនិត​ពន្លត់។ សកល​លោក​បាន​ក្លាយ​ទៅ​ជា​លោក​ដែល​មាន​កំដៅ​ទាំង​មនុស្ស​ទាំង​សត្វ​ទាំង​សកល​ធាតុ​ក៏​ព្រោះ​តែ​មនុស្ស​ក្នុង​ពិភព​លោក​នាំ​គ្នា​ស្ទាប​អង្អែល​នូវ​បញ្ច​កាម​គុណ នាំ​គ្នា​បំរើ​សេចក្ដី​សប្បាយ​បោក​ប្រាស់ ប្រកប​ដោយ​ចិត្ត​ពោរពេញ​ទៅ​ដោយ​រាគៈ ទោសៈ មោហៈ លើស​ពី​សម័យ​មុន ១ ជា ១០ ដង ឬ១ ជា ២០ ដង ក៏​អាច​ថា​បាន។ សព្វ​ថ្ងៃ​នេះ មនុស្ស​បាន​នាំ​គ្មាពពាក់​ពពូន​ជំពាក់​ជំពិន​លើ​អំពើ​ដុត​កំដៅ​ខ្លួន​ឯង គឺ​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរ​ចត់​ក្នុង​ជីវិត​របស់​ខ្លួន គេ​នាំ​គ្នា​បង្កើត​កិលេស​របស់​ខ្លួន គេ​ប្រាថ្នា​លើក​ខ្លួន​របស់​គេ​ជា​ម្ចាស់ពិភព​លោក ។ជាង​នេះ​ទៅ​ទៀត គំនិត​របស់​មនុស្ស​ម្នាក់​ៗ តែង​មាន​ការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀត ជា​ទុក្ខ ជា​អនត្តា ថា​ជា​របស់​ទៀត ជា​សុខ ជា​អត្តា។ ប៉ុន្តែ​ការ​ប្រកាន់ និង គំហើយ​របស់​គេ​ទាំង​នោះ​លទ្ធ​ផល​ចុង​ក្រោយ គឺ​សំណើច​លាយ​ទំនួញ សំអប់​លាយ​សំឡាញ់​សម្លូត​លាយ​កំណាច​ជា​ដើម ដែល​ផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ស្ថិត​ក្រោម​លក្ខណៈ​ដុត​បំផ្លាញ​ខ្លួន​ឯង​ដោយ​វិធី​ផ្សេងៗ​យ៉ាង​មុខ​គួរ​ឲ្យ​សង្វេគ​ខ្លោច​ផ្សា​ដោយ​គ្មាន​ដឹង​ខ្លួន​ឡើយ ។សូម​មេត្តា​ពិចារណា​នូវ​ពុទ្ធ​ភាសិត​មួយ​កន្លែង​ទៀត​ដូច​ខាង​ក្រោមៈ មិន​មាន​ភ្លើង​អ្វី​(ក្ដៅ)​ស្មើដោយ​រាគៈ មិន​មាន​ចង្រៃ​អ្វី(ឲ្យ​ទោស)​ស្មើ​ដោយ​ទោសៈ មិន​មាន​សំណាញ់​អ្វី(ស្មុគ្រស្មាញ)​ស្មើ​ដោយ​មោហៈ តាមពុទ្ធភាសិត​ខាង​លើ​នេះ ស្ដែង​ឲ្យ​យើង​ឃើញ​កាន់​តែ​ច្បាស់​ថា សូម្បី​តែ​ភ្លើង​ពិតៗ ក៏​មិន​អាច​មាន​កំដៅ​ស្មើ​ដោយ​ភ្លើង​រាគៈ​បាន​ឡឡើយ។ ដូច្នេះ​ នរក​ក្នុង​លោក​នេះ គឺ​ជា​នរក​កាច​សាហាវ​ជាង​នរក​ស្រុក​ខ្មោច ព្រោះ​ភ្លើង​ដ៏​ក្ដៅ​គឺ​រាគៈ ទោសៈ មោហៈ នេះ​វា​ជា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ឬ​បង្កើត​ឲ្យ​មាន​រក​ស្រុក​ខ្មោច។ ដក​ស្រង់​ចេញ​ពី​សៀវភៅ តើ​នរក​មាន​ដែរ​ឬ​ទេ ដោយ​៥០០០​ឆ្នាំ​
images/articles/1490/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៧៦,៥០៤ ដង)
លក្ខណៈ​ទិស​ដៅ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ព្រះនិព្វាន​ជា​បរមធម៌ ស្ងប់​ពិត ប្រណីត​ពិត ផុត​ទុក្ខ​ទាំង​ពួង​ជា​លក្ខណៈ​នៃ​ទិស​ដៅ​ដែល​ត្រូវ​សម្រេច​ដល់ ជា​ផល​សម្រេច​នៃ​តបធម៌។ មនុស្ស​មុន​សម័យ​ព្រះអង្គ​ត្រាស់​ដឹង គេ​ធ្វើ​តបៈ​របស់​គេ​បាន​នូវ​អត្តាបរិសុទ្ធ កាល​បើ​អត្តាបរិសុទ្ធ គេ​រមែង​​បាន​ទៅ​នៅ​ជា​មួយ​ព្រះជា​ម្ចាស់​របស់​គេ ឬ​ព្រះព្រហ្ម​របស់​គេ
images/articles/1489/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៦៤,៦៤៦ ដង)
លក្ខណៈ​ព្រះពុទ្ធ​សាសនា ព្រះ​អង្គ​ទ្រង់​ត្រាស់​សំដែង​ថា ខន្តី​ជា-តបធម៌​ឧត្ដម តបធម៌​គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​កិលេស​ក្នុង​សន្ដាន​ចិត្ត មនុស្ស​សម័យ​ដើម​មុន​ព្រះអង្គ​បាន​ត្រាស់​ដឹង គេ​និយម​ធ្វើ​តបធម៌​ច្រើន​បែប ច្រើន​យ៉ាងណាស់ ប៉ុន្តែ​សុទ្ធ​តែ​ជា​របៀប​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ឥត​ប្រយោជន៍ ជា​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ខ្លាំង​ក្លា ឲ្យ​ដល់​រូប​កាយ​របស់​ខ្លួន​ឯង ដោយ​យល់ថា ធ្វើ​របៀប​នេះ​នឹង​នាំ​ឲ្យ​គេ​បាន​បរិសុទ្ធ ដល់​ទី​បំផុត​នៃ​សាសនា​ឬ​លទ្ធិ​របស់​គេ។ តាម​ពិត​កិលេស​មិន​មែន​មាន​រូប​កាយ​ជា​ប្រភព​នៃ​កំណើត​នោះ​ទេ សូម្បី​សត្វ​ក្នុង​អរូប​ភព​ក៏​​នៅ​មាន​កិលេស​ដែរ ប៉ុន្តែ​ប្រភព​ពិត​ប្រាដក​របស់​កិលេស​ គឺ​អវិជ្ជា​ដែល​មិន​ដឹង​នូវ​ក្នុង​សច្ចធម៌។ អំណត់​គឺ​សេចក្ដី​អត់​ធន់​ ជា​ភ្លើង​ដុត​កំទេច​នូវ​អវិជ្ជា ព្រោះសេចក្ដី​អត់ធន់​ជា​កម្លាំង ក្នុង​ការ​ញ៉ាំង​កុសល​ធម៌​ទាំង​ពួង​ឲ្យ​សម្រេច​ ដូច​កម្លាំង​កាយ​របស់​បុរស ដែល​ញ៉ាំង​ឲ្យ​ការងារ​នោះ​ៗ​មាន​ការ ភ្ជួររាស់ជា​ដើម សម្រេច​ទៅ​បាន ។សេចក្ដី​អត់ធន់​គឺ​ជា​វិជ្ជា​មួយ​ដ៏​យ៉ាង​ខ្ពង់ខ្ពស់​បំផុត ដែល​សត្វ​លោក​មិន​ងាយ​រៀន​ចេះ ប៉ុន្តែ​បើ​បុគ្គល​ណា​ប្រកប​បាន​នូវ​វិជ្ជា​នេះ បុគ្គល​នោះ​រមែង​រួច​ផុត​អំពី​ការ​ញាប់ញ័រ ដោយ​លោក​ធម៌​ទាំង​៨ គឺ មាន​លាភ១ អត់​លាភ១ មាន​យស១ អត់​យស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១។ ក្នុង​ជីវិត​ទាំង​គ្រហស្ថ ទាំង​បព្វជិត សុទ្ធ​តែ​មាន​សេចក្ដី​លំបាក ដូច្នេះ​ទើប​គ្រប់​គ្នា​ត្រូវ​ចេះ​អត់ទ្រាំ គឺ​អត់​ទ្រាំ​បំពេញ​ការងារ​តាម​តួនាទី ទាំង​ជា​ការងារ​ប្រាស​ចាក​ទោស​ផង ឲ្យ​សម្រេច​ទៅបាន ជា​ពិសេស​គឺ​អត់​ទ្រាំ​បាន​ចំពោះ​អារម្មណ៍​ក្នុង​លោក រឿង​រ៉ាវ​ផ្សេងៗ ដែល​មាន​ជា​ប្រចាំ​ក្នុង​ជីវិត ។អារម្មណ៍​ឯ​ណា​មួយ​ក្នុង​លោក អារម្មណ៍​នោះ​គេ​តែង​រៀន​គឺ​រៀន​ទទួល​យក​ស្មារតី រៀន​ទាំង​អត់​ស្រលាញ់ អត់​ស្អប់​ អត់វង្វេង អត់​ស្រវឹង អត់តក់ស្លុត និង​រៀន​លះបង់។ ចំពោះ​វិជ្ជា​ថ្នាក់​ឧត្ដម​ក្នុង​ជីវិត គឺ​វិជ្ជា​អាច​ទ្រាំ​បាន ឃើញអារម្មណ៍​ក្នុង​លោក​ទាំង​អស់ ជា​របស់​សម្រាប់​ស្រាវជ្រាវ ឃើញ​ការ​ទ្រាំ​បាន​ជា​ការ​រៀន​ចប់ ឃើញ​ការ​មិន​ជាប់​ជំពាក់​ ជា​សញ្ញា​ប័ត្រ​នៃ​ការ​ប្រឡង​ចេញ ។ដូច្នេះ​លក្ខណៈ​សំខាន់​ដែល​ត្រូវ​យល់​ដឹង គឺ​ព្រះពុទ្ធ​សាសនា​មាន​ការ​ទ្រាំ​បាន ជា​លក្ខណៈ ការ​ទ្រាំ​បាន​គឺ​ជា​ទង់​ជ័យ​ព្រះពុទ្ធ​សាសនា។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1488/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៤៨,០៧៩ ដង)
អំពី​ការងារ ៣ មុខ​តាម​ឱវាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះអង្គ ១- ការងារ​សង្រួម​កាយ ការងារ​សម្រួមវាចា ការងារ​សង្រួម​ចិត្ត ពិត​ជា​ការងារ​ប្រចាំ​ថ្ងៃ នៃ​ជន​ប្រុស​ស្រី ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត ព្រោះ​ជា​ការ​បិទ​ទ្វា​ការពារ​ទប់ស្កាត់​នូវ​បាប​ថ្មីៗ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យាយាម​តម​ចំណី​ទាស់​ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោគ​ថ្លើម ដូច្នោះ​ឯង។
images/articles/1491/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៧០,០៨៨ ដង)
លក្ខណៈ​របស់​អ្នក​បួស អ្នក​បួស​គឺ​ជា​អ្នក​ស្វែង​រក​សន្តិភាព​ឲ្យ​ខ្លួន​ឯង ទុក​ដាក់​ខ្លួន​ជា​មនុស្ស​ធម្មតា​ម្នាក់​ មិន​តម្កើង​ខ្លួន​ឯង​ដោយ​សារ​បាន​បួស មិន​ជំពាក់​ទាក់​ចិត្ត​នៅ​ត្រង់​ការ​គោរព​បូជា ថ្វាយ​បង្គំ​របស់​អ្នក​ដទៃ អាស្រ័យខ្លួន​ជា​អ្នក​បួស​នោះ​ទេ​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា អ្នក​បួស​ដែល​បៀត​បៀន​បុគ្គល​ដទៃ សម្លាប់​សត្វ​ដទៃ មិន​មែន​ជា​បព្វ​ជិត មិន​មែន​ជា​សមណៈ​ឡើយ។
images/articles/1458/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៤៥,៤៥០ ដង)
ភ្លើង​នរក​បច្ចុប្បន្ន ការ​សំដែង​អំពី​នរក ឬ ក៏​ស្ថាន​សួគ៍ មិន​មែន​មាន​តែ​ក្នុង​ព្រះពុទ្ធសាសនា​ទេ ក្នុង​សាសនា​ដទៃ​ក៏​មាន​និយាយ​ដែរ ប៉ុន្តែ​អ្នក​គោរព​បូជា​សាសនា​ភាគ​ច្រើន តែង​ប្រកាន់​ថា នរក​មាន​តែ​នៅ​ក្នុង​លោក​ខាង​មុខ​ឯណោះ​ទេ ប៉ុន្តែមិន​បាន​សិក្សា​ឲ្យ​យល់​ចូល​ចិត្ត​ថា ក្នុង​លោក​នៃ​ជីវិត​សព្វ​ថ្ងៃ​នេះ​ឯង ឋាន​សួគ៌ក៏​មាន ឋាននរក​ក៏​មាន​ដែរ។ នៅ​ក្នុង​អាទិត្តបរិយាយសូត្រ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា
images/articles/1464/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៩,៤៧២ ដង)
មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម ក្នុង​សីល​ទី​៣​នេះ មាន​ការ​ទាក់​ទង​យ៉ាង​សំខាន់​ទៅ​នឹង​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ។ មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ស្នេហា​ឬ​ការ​ស្រលាញ់​តែង​នាំ​មក​នូវ​សេចក្ដី​សុខ តែ​ក្នុង​ទស្សនៈ​នៃ​ព្រះ​សម្មសម្ពុទ្ធ​ទ្រង់​ឃើញ​ថា ស្នេហា​គឺ​ជា​បញ្ហា​ស្មុគ្រ​ស្មាញ​បំផុត​សម្រាប់​ជីវិត។ គ្រួសារ​ខ្លះ​មាន​ការ​លះលែង​គ្នា ដោយ​សារ​រឿយ​រ៉ាវ​សូម្បី​បន្តិច​បន្តួច ព្រោះ​ហេតុ​អ្វី? ព្រោះ​គេ​សំលឹង​ឃើញ​គ្នា​និង​គ្នា​តែ​លើ​រូប​សម្រស់
images/articles/1427/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១១,៤៣៦ ដង)
​មិត្ត​រួម​សុខ​ទុក្ខ​ មិត្ត​ល្អ​ជំពូក​ទី ២ ជា​មិត្ត​រួម​សុខ​ទុក្ខ​មាន​លក្ខណៈ ៤ យ៉ាង​គឺ ១- គុយ្ហមស្ស អាចិក្ខតិ ប្រាប់​នូវ​អាថ៌កំបាំង​របស់​ខ្លួន​ដល់​មិត្ត មនុស្ស​យើង​ម្នាក់ៗ​ដែល​នៅ​មានកិលេស​ គង់​ជួប​ប្រទះ​នូវ​រឿង​ដែល​នាំ​ឲ្យ​កង្វល់​ក្នុង​ចិត្ត បើ​យើង​លាក់​រឿង​នោះ​មិន​ឲ្យ​អ្នកដទៃ​ជួយ​ដោះ​ស្រាយ វា​អាច​យើងខ្លួន​ឯង​ដោះ​មិន​ចេញ មាន​ខ្លះ​ប្រព្រឹត្ត​អំពើ​ផ្ដេស​ផ្ដាស​ឲ្យ​ដល់​ខ្លួន​ឯង​ទៀត​ផង ប៉ុន្តែ​បើ​ចេះ​តែ​និយាយ​ប្រាប់​ដល់​មនុស្ស​មិន​រើស​មុខ
images/articles/1430/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៨២២ ដង)
សន្សំ​ថាម​ពល ដង្កូវ​មុន​នឹង​ទៅជា​មេអំបៅ វា​ត្រូវ​សន្សំ​កម្លាំង​ថាម​ពល​ទុក​ឲ្យ​ច្រើន ដើម្បី​នឹង​បាន​ប្រើប្រាស់​នូវ​កម្លាំង​នោះ​ក្នុង​ពេល​ដែល​ត្រូវ​ប្តូរ​ផ្លាស់​រាងកាយ​ទៅ​ជា​មេអំបៅ​ដ៏​ស្រស់​ស្អាត។ ក្ដាម​នៅ​ពេល​សក​ហើយ វា​ត្រូវ​សន្សំ​កម្លាំង​ទុក​ដើម្បី​ឲ្យ​បាន​ទៅជា​ស្នូក​ដែល​រឹង​ក្នុង​ដំណើរ​ជីវិត​របស់​ខ្លួន។ ធម្មជាតិ​នៃ​សត្វ​ទាំង​ពីរ​មុន​នេះ ដាស់​តឿន​ឲ្យ​យើង​ដឹង​ថា ការ​ប្តូរផ្លាស់​ទៅ​កាន់​ភាព​រឹងប៉ឹង និង​ល្អ​ប្រសើរ​បាន​នោះ គឺ​មនុស្ស​យើង​ត្រូវ​
images/articles/1432/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៧២៨ ដង)
មាន​និទាន​មាន់​ព្រៃ​ជល់​គ្នា កាល​ជល់​គ្នា​មួយ​សន្ទុះ​ធំ​មក ក៏​ដឹង​ចាញ់​ឈ្នះ មាន់​ដែល​ចាញ់​ក៏​រត់​គេច​បាត់​ទៅ ចំណែក​មាន់​ដែល​ឈ្នះក៏​សប្បាយ​ចិត្ត​ ទទះ​ស្លាប​និង​សម្ដែង​អាកប្បកិរិយា​ផ្សេងៗ បង្អួត​មាន់​មេ​ដែល​នៅ​ក្បែរ​នោះ​ទៀត​ផង រួច​ហើយ​ក៏​ហើរ​ទៅ​ទំ​លើ​ដំបូក​ខ្ពស់ ស្រែក​រងាវ​ប្រកាស​ពីជ័យ​ជម្នះ​របស់​ខ្លួន ។ពេល​នោះ មាន​សត្វ​ឥន្ទ្រី​ដ៏​ធំ​មួយបាន​ហើរ​បោះ​ពួយ​មក​ឆាប​យក​មាន់​ដែល​ជា​អ្នក​ឈ្នះ​នោះ​ទៅ​ធ្វើ​ជា​អាហារ​ដ៏​ឆ្ងាញ់​មួយ​រំពេច​ទៅ។ រឿង​មាន់​ព្រៃ​ដែល​ជល់​ឈ្នះ​គេ​នេះ​បាន​អប់រំ​មនុស្ស​យើង​យ៉ាង​ល្អ គឺ​ពេល​ដែល​យើង​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សម្រេច​ក្នុង​កិច្ចការ​យ៉ាង​ណា​មួយ យើង​មិន​ត្រូវ​អួត​ក្អេងក្អាង លើកតម្កើន​ខ្លួន​ឯង​នោះ​ឡើយ ព្រោះ​ការ​អួតក្អេងក្អាង វានាំ​ឲ្យ​ដូច​រឿង​និទាន​ពី​មាន់​ព្រៃ ដែល​ជល់​ឈ្នះ​គេ​នោះ​ឯង ។ក្នុង​លោក​នេះ អ្នក​ដែល​បាន​ដល់​នូវ​សេចក្ដី​សម្រេច​រមែង​ជាទី​តាំង​នៃ​ការ​សម្លឹង​មើល​នៃ​អ្នក​ដទៃ ដ៏​យ៉ាង​ច្រើន​ដូច្នេះ យើង​គួរ​តែ​ទន់​ភ្លន់ បន្ទន់​បន្ទាប​ខ្លួន ទើប​អាច​រស់​នៅ​បាន​យូ​រត​ទៅ ហើយ​ក៏​រមែង​មាន​នូវ​មិត្តភក្តិ​ច្រើន ឯ​សត្រូវ​វិញ​បើ​មាន​ក៏​តិច​តួច​ប៉ុណ្ណោះ។ មាន​ព្រះ​ពុទ្ធ​ភាសិត​មួយ​ឃ្លា បាន​សម្ដែង​ទុក​មក​ថា​ << ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង >> ។ម្យ៉ាង​ទៀ​ត​ សត្វ​ឥន្ទ្រី​ក្នុង​រឿង​និទាន​នេះ ជា​ឈ្មោះ​នៃ​កិលេស​មារ។ សត្វ​ស្លាប់​ដោយ​សារ​សាច់ កាមគុណ​ផ្ដាច់​ជីវិត​មនុស្ស។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1434/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៤៥,៧៧២ ដង)
មាន​និទាន​មាន់​ព្រៃ​ជល់​គ្នា កាល​ជល់​គ្នា​មួយ​សន្ទុះ​ធំ​មក ក៏​ដឹង​ចាញ់​ឈ្នះ មាន់​ដែល​ចាញ់​ក៏​រត់​គេច​បាត់​ទៅ ចំណែក​មាន់​ដែល​ឈ្នះក៏​សប្បាយ​ចិត្ត​ ទទះ​ស្លាប​និង​សម្ដែង​អាកប្បកិរិយា​ផ្សេងៗ បង្អួត​មាន់​មេ​ដែល​នៅ​ក្បែរ​នោះ​ទៀត​ផង រួច​ហើយ​ក៏​ហើរ​ទៅ​ទំ​លើ​ដំបូក​ខ្ពស់ ស្រែក​រងាវ​ប្រកាស​ពីជ័យ​ជម្នះ​របស់​ខ្លួន។ ពេល​នោះ មាន​សត្វ​ឥន្ទ្រី​ដ៏​ធំ​មួយបាន​ហើរ​បោះ​ពួយ​មក​ឆាប​យក​មាន់​ដែល​ជា​អ្នក​ឈ្នះ​នោះ​ទៅ​ធ្វើ​ជា​អាហារ​ដ៏​ឆ្ងាញ់​មួយ​រំពេច​ទៅ។ រឿង​មាន់​ព្រៃ​ដែល​ជល់​ឈ្នះ​គេ​នេះ​បាន​អប់រំ​មនុស្ស​យើង​យ៉ាង​ល្អ គឺ​ពេល​ដែល​យើង​បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សម្រេច​ក្នុង​កិច្ចការ​យ៉ាង​ណា​មួយ យើង​មិន​ត្រូវ​អួត​ក្អេងក្អាង លើកតម្កើន​ខ្លួន​ឯង​នោះ​ឡើយ ព្រោះ​ការ​អួតក្អេងក្អាង វានាំ​ឲ្យ​ដូច​រឿង​និទាន​ពី​មាន់​ព្រៃ ដែល​ជល់​ឈ្នះ​គេ​នោះ​ឯង។ ក្នុង​លោក​នេះ អ្នក​ដែល​បាន​ដល់​នូវ​សេចក្ដី​សម្រេច​រមែង​ជាទី​តាំង​នៃ​ការ​សម្លឹង​មើល​នៃ​អ្នក​ដទៃ ដ៏​យ៉ាង​ច្រើន​ដូច្នេះ យើង​គួរ​តែ​ទន់​ភ្លន់ បន្ទន់​បន្ទាប​ខ្លួន ទើប​អាច​រស់​នៅ​បាន​យូ​រត​ទៅ ហើយ​ក៏​រមែង​មាន​នូវ​មិត្តភក្តិ​ច្រើន ឯ​សត្រូវ​វិញ​បើ​មាន​ក៏​តិច​តួច​ប៉ុណ្ណោះ។ មាន​ព្រះ​ពុទ្ធ​ភាសិត​មួយ​ឃ្លា បាន​សម្ដែង​ទុក​មក​ថា​ << ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង >> ។ ម្យ៉ាង​ទៀ​ត​ សត្វ​ឥន្ទ្រី​ក្នុង​រឿង​និទាន​នេះ ជា​ឈ្មោះ​នៃ​កិលេស​មារ។ សត្វ​ស្លាប់​ដោយ​សារ​សាច់ កាមគុណ​ផ្ដាច់​ជីវិត​មនុស្ស។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1435/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ២០,១៦៨ ដង)
ចេតិយ​ជីវិត ចេតិយ​ធំ​ហើយ​ខ្ពស់ ព្រម​ទាំង​បញ្ចុះ​នូវ​ព្រះបរមសារីរិកធាតុ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ទៀត​ផង ទើប​ជា​ចេតិយ​ពិសេស​អស្ចារ្យ គួរ​ដល់​ការ​គោរព​បូជា​នៃ​មហាជន​ជា​ពុទ្ធ​បរិស័ទ។ ការ​កសាង​ជីវិត​មនុស្ស​យើង​ក៏​ដូច​គ្នា ត្រូវ​មាន​ទាំង​កម្ពស់ មាន​ទាំង​ទំហំ​ធំ និង​គុណ​វិសេស​ដែល​គួរ​ដល់​ការ​គោរព​បូជា។ កម្ពស់​ មនុស្ស​យើង​ខ្ពង់​ខ្ពស់​ទៅ​បាន មិន​មែន​ដោយ​ជាតិ​ត្រកូល ឬ​ដោយ​ទ្រព្យ​សម្បត្តិ​នោះ​ទេ
images/articles/1436/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៦២១ ដង)
ជីវិត​មនុស្ស​យើង​ ក៏​ដូច​ជា​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ផលិត​មក​ប្រើ​អ៊ីចឹង​ឯង បើ​ថែរក្សា​បាន​ល្អ​ក៏​រមែង​គង់វង្ស​នៅ​បាន​យូរ ។រថយន្ត​ត្រូវ​ការ​ល្បឿន រី​ឯ​មនុស្សក៏​ត្រូវ​ការ​ឈាន​ទៅ​មុខ។ មនុស្ស​យើង​ដែល​អាច​ឈាន​ទៅ​មុខ​បាន គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​ពិត​ប្រាកដ​ក្នុង​ការងារ មិនឡេះ​ឡោះ​ធ្វើ​អ្វីៗ គឺ​ធ្វើ​យ៉ាង​ពិត​មែន​ទែន មិន​ទម្រន់ មិន​រួញរា ស្មោះត្រង់​នឹង​ការងារស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ព្រម​ទាំង​ស្មោះ​ត្រង់​នឹង​អ្នក​ដទៃ។ រថយន្ត​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន​ទាន់​ពេល នៅ​ពេល​មាន​ឧបសគ្គ ឬ​ភ្លើង​ក្រហម​ជា​ដើម រី​ឯ​មនុស្ស​យើង​វិញ​ក៏​ត្រូវ​តែ​បញ្ឈប់ នៅ​ពេល​ដែល​គួរ​ឈប់ ត្រូវ​មាន​សតិ​រក្សា​ចិត្ត​របស់​ខ្លួន បញ្ឈប់​អបាយ​មុខ គ្រឿង​ស្រវឹង​គ្រឿង​ញៀន បញ្ឈប់​អំពើ​ទុច្ចរិត និង​ហាម​ចិត្ត​បញ្ឈប់​សេចក្ដី​ខឹង​ក្រោធជា​ដើម ។រថយន្ត​ជីវិត បើ​មិន​ឈប់​ឲ្យ​បាន​ទាន់​ពេល​ទេ វា​រមែង​មាន​គ្រោះ​ថ្នាក់​ជា​ពិត​ប្រាកដ នាំ​ទុក្ខ​នាំ​ទោស​ឲ្យ​ដល់​អ្នក​ដទៃ ពេញ​ទឹក​ពេញ​ដី​ពេញ​ផ្ទៃ​នគរ​ទៀត​ផង។ រថយន្ត​ត្រូវ​ការ​ដូរ​ប្រេង​ម៉ាស៊ីន​ជា​ដើម ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ស្រួល រី​ឯ​មនុស្ស​ក៏​ត្រូវ​ចេះ​លះបង់​ បែង​ចែក​ទ្រព្យ​សម្បត្តិ កម្លាំង​កាយ កម្លាំង​បញ្ញា តាម​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ដែល​អាច​ឲ្យ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ។ ចំពោះ​ការ​ប្រើ​រថយន្ត ត្រូវ​ចេះ និង​គោរព​ច្បាប់​ចរាចរ វិន័យ​ក្នុង​ការបើកបរ សូម្បី​តែ​ភ្លើង​បៃ​តង​ហើយ​ ក៏​មិន​ត្រូវ​ទៅ​ទាំង​មិន​មើល​ឆ្វេង​ស្ដាំ​នោះ​ឡើយ យ៉ាង​ណា​ដំណើរ​ជីវិត​ក៏​ដូច​គ្នា ត្រូវ​ចេះ​ដឹង​និង​អនុវត្ត​នូវ​ច្បាប់​សង្គម​ បើ​មិន​ដូច្នោះ​ទេ ជីវិត​នឹង​ជួប​នូវ​គ្រោះ​ថ្នាក់​ពុំ​ខាន សូម្បីត្រូវ​នឹង​ច្បាប់​អនុញ្ញាត​ហើយ​ក៏​ដោយ ក៏​ត្រូវ​មាន​ស្មារតី​ប្រយ័ត្ន​ប្រយែង កុំ​ឲ្យ​ទាស់​ទែង​នឹង​អ្នក​ដទៃ​ផង​ដែរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.51
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿