30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៦,៤០៣
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១១០,៥៩០
សរុប ៣៨៩,១៩៣,០៧៤
ធម៌ជំនួយស្មារតី
images/articles/1473/Untitled-1-Recovered.jpg
ផ្លូវ​បុណ្យ​កុសល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ផ្លូវ​បុណ្យ​កុសល សគ្គស្ស មគ្គំ អាចិក្ខតិ ប្រាប់​ផ្លូវ​ទៅ​កាន់​ទី​កន្លែង​ដ៏​ល្អ​ក្រៃ​លែង បាន​ដល់​ផ្លូវ​បុណ្យ​កុសល ផ្លូវ​សុចរិត​ប្រព្រឹត្ត​ទៀង​ត្រង់ បុរស​ស្ត្រី​ណា​ដើរ​តាម​ផ្លូវ​នោះ នឹង​បាន​ដល់​ទី​ឋាន​ដ៏​សុខសាន្ត​មាន​ស្ថាន​សួគ៌ ទេវលោក​ជា​ដើម។ បើប្រៀប​ទៅ​ជា​មួយ​នឹង​ស្ថាន​នរក​នោះ ទេវលោក ព្រហ្មលោក ពិត​ជា​សុខសាន្ត ប៉ុន្តែ​នៅ​តែ​ជា​ស្ថាន​មិន​ទៀង​ទាត់​ដដែល​ទេ ក្នុង​ព្រះពុទ្ធសាសនា អាច​ធ្វើ​ឲ្យ​ខ្លួន​យើងបាន​
images/articles/1474/Untitled-1-Recovered.jpg
មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស អភវេនស្ស ន នន្ទតិ មិន​ត្រេកអរ​នៅ​ពេល​មិត្ត​មាន​សេចក្ដីវិនាស សេចក្ដីវិនាស ៥ យ៉ាង​ បានដល់ - វិនាស​ញាតិ ១ - វិនាស​ទ្រព្យសម្បត្តិ ១ - វិនាស​សុខភាព​ព្រោះ​មាន​រោគ ១ - វិនាស​សីល ១ - វិនាស​កាយ​យល់​ត្រូវ​ ១។ នាង​បដាចារា មាន​ការ​ជួប​ប្រទះ​នូវ​សេចក្ដី​វិនាស​ញាតិ​យ៉ាង​ខ្លាំង ព្រាត់ចាក​ជន​ជាទី​ស្រឡាញ់ ហើយ​ក៏​មាន​វិបត្តិ​ស្មារតី​រហូត​ដល់​ឆ្កួត
images/articles/1472/Untitled-1-Recovered.jpg
ឲ្យ​មិត្ត​ស្ដាប់​នូវពាក្យ​មាន​ប្រយោជន៍
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
អស្សុតំ សាវេតិ ឲ្យ​មិត្ត​បាន​ស្ដាប់​នូវ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ ពាក្យ​មាន​ប្រយោជន៍​មាន​ច្រើន​ណាស់ សម្រាប់​ដាស់តឿន​ស្មារតី ជា​របស់​មាន​តម្លៃ​ថ្លៃថ្លា ពាក្យ​សម្ដី​មាន​រស​ជាតិធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្លឺ​ថ្លា​គំនិត មាន​ការ​ចម្រើន​កើត​ប្រយោជន៍ ។ដើម្បី​ឲ្យ​ទឹក​មាត់​ប្រៃ ដោយ​សេចក្ដី​ថា និយាយ​អ្វីៗ​គេ​ស្ដាប់​គេ​តាម អ្នក​ត្រូវ​និយាយ​ហ្មត់ចត់​ប្រព្រឹត្ត​ល្អ​ដោយ​ខ្លួន​ឯង​ផងប្រៀប​ដូច​របស់​ប្រើប្រាស់ បើ​ជា​របស់​ថោក សូម្បី​នៅ​ថ្មី​ក៏​គេ​មិន​ខ្ចី​ប្រើ ប៉ុន្តែ​បើ​ជា​វត្ថុ​មាន​តម្លៃ ទោះ​បី​ចាស់​ទៅ​ក៏​គេ​តាំង​ទុក​នៅជាទី​រលឹក។ សំពត់​សំបក​ឈើ កាល​នៅ​ថ្មី​វា​មាន​សម្ជស្ស​រឹង​គ្រោត​គ្រាត លុះ​ដល់​ចាស់​គេ​ច្បាស់​ជា​ជូត​ជើង ឬ ចោល​ក្នុង​គំនរ​សម្រាម​យ៉ាង​ណា មនុស្ស​ឥត​បាន​ការ ពុត​ត្បុត​លោភលន់ ល្ងង់​ខ្លៅ គេ​ហៅ​ថា មនុស្ស​សំពត់សំបក​ឈើ អ្នក​ណា​ទៅ​សេពគប់​ជា​មួយ រមែង​រង​ទុក្ខ​រហូត​ស្លាប់​ខ្លួន ដូច​សំពត់​សំបក​ឈើ​ដែល​មាន​សម្ជស្សរឹង​គ្រោតគ្រាត ធ្វើ​ឲ្យ​អ្នក​ស្លៀត​លំបាក​ព្រោះ​សម្ជស្ស​នោះ អ៊ីចឹង​ឯង លុះ​ដល់​មនុស្សសំបក​ឈើ​នោះ​ចាស់​ជរា​ទៅ ឬ​ក៏​ស្លាប់​ទៅ នៅ​សល់ កេរ្តិ៍ឈ្មោះ​អសោចិ៍ គេ​លើក​យក​មក​ប្រដៅ​កូន​ចៅ កុំ​ឲ្យ​ប្រព្រឹត្ត​តាម ដូច​សំពត់​ដាច់​ដែល​គេ​ចោល​ក្នុង​គំនរ​សម្រាម​ដូច្នោះ​ឯង ។ សំពត់​កម្ពល​ពណ៌​ក្រហម ធ្វើ​ក្នុង​ដែន​គន្ធារៈ (សម័យ​បុរាណ) សាច់​ល្អិត​ម៉ដ្ឋ​ខៃ សម្ជស្សទន់​ល្មៃ មាន​តម្លៃ​ថ្ងៃ​ណាស់ ព្រោះ​គេ​លំបាក​ធ្វើ បើ​អ្នក​ណា​មាន​សំណាង​បាន​ប្រើ បាន​ស្លៀក​បាន​ដណ្ដប់ ក៏​សុខ​កាយ​សប្បាយ​ចិត្ត យ៉ាង​ណា មនុស្ស​សប្បរុស​ក៏​បី​ដូច​សំពត់​កម្ពល ដែល​មាន​តម្លៃ​ដូច្នោះ​ដែរ អាច​ឲ្យ​អ្នក​មក​សេពគប់ បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខ បាន​ស្ដាប់​ពាក្យពីរោះៗ ពាក្យ​ណា​ធ្លាប់​ស្ដាប់​ហើយ ក៏​កាន់​តែ​បាន​ច្បាស់​ឡើង ភ្លឺ​ស្វាង​រុងរឿង​កាត់​ក្ដី​កង្វល់ ។ សំពត់​កម្ពល​លុះ​ដល់​ពេល​ចាស់​ទៅ ព្រោះតែ​របស់​មាន​តម្លៃ​សរសៃ​ស្វិត គេ​យក​ទៅ​វេច​ខ្ចប់​រតនវត្ថុ​មាន​កែវ​មុណី​ជា​ដើម យ៉ាង​ណា មនុស្ស​បាន​ការ ជា​មនុស្ស​បាន​ផ្ដល់​ប្រគល់​នូវ​ប្រយោជន៍ ឲ្យ​ដល់​អ្នក​ផង​ទាំង​ពួង ជា​មនុស្ស​មាន​ស្នាដៃ មាន​សេចក្ដី​មិន​ប្រមាទ ឆ្លាត​ឈ្លាស​វាង​វៃ ព្យាយាម​តែ​ក្នុង​ការងារ​ប្រពៃ សូម្បី​ស្លាប់​ទៅ ឬ​នៅ​ក្នុងវ័យ​ចាស់ កេរ្តិ៍ឈ្មោះ​ពុំ​សាបសូន្យ កេរ្តិ៍​ឈ្មោះ​និង​ស្នាដៃ​អាច​ខ្ចប់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដូច​សំពត់​មាន​តម្លៃ​ថ្លៃ​ប្រណីត ទោះ​បីចាស់​ពិត​តែ​គេ​ពុំ​ចោល​ឡើយ គេ​ដាក់​ក្នុង​ហិប​អប់​គ្រឿង​ក្រអូប រុំ​ខ្ចប់របស់​មាន​តម្លៃ​ដទៃ​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1470/Untitled-1-Recovered.jpg
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ កល្យាណេ និវេសេតិ ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ ប្រាដក​ណាស់​អំពើ​ល្អ​គួរ​ដល់​ការ​គោរព​ដ៏​ក្រៃលែង ព្រោះ​អំពើ​ល្អ បាន​ធ្វើ​ឲ្យ​បុគ្គល​ពាល​ត្រឡប់​មក​ជា​បណ្ឌិត កូន​មិន​ដឹង​គុណ​ក្លាយ​ជា​កូន​ល្អ​សព្វ​គ្រប់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អំពើ​ល្អ​អាច​ធ្វើ​ឲ្យ​មនុស្ស​បុរុជ្ជន​ម្នាក់ បាន​ត្រាស់​ដឹង​ជា​ព្រះ​សម្មាសម្ពុទ្ធ​ក្នុង​លោក​ទៀង​ផង។ បុគ្គល​មាន​បញ្ញា ពិចារណា​ឃើញ​គុណ​តម្លៃ​នៃ​
images/articles/1455/Untitled-1-Recovered.jpg
មិន​សម្លាប់​សត្វ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
​ជីវិត​គឺ​ជា​វត្ថុ​បំណង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​លោក​គ្រប់ៗរូប ទោះ​ជាសត្វ​នោះ​កើត​មក​មាន​លក្ខណៈ​​ល្អ​ក្ដី អាក្រក់​ក្ដី ពាល​ក្ដី បណ្ឌិត​ក្ដី ក្មេង​ក្ដី ចាស់​ក្ដី ជា​អ្នក​ស្ដុកស្ដម្ភ​ក្ដី កំសត់​ទុគ៌ត ជា​អ្នក​មាន​អវយវៈ​គ្រប់​គ្រាន់​ក្ដី ឬ​ក៏​ដល់​នូវ​សភាព​ជា​អ្នក​ពិការ​យ៉ាង​ណា​ក្ដី​ក៏​នៅ​តែ​ត្រូវ​ការ​ជីវិត ព្រោះ​ជីវិត​គឺ​ជា​វត្ថុ​ដ៏​សំខាន់​មាន​តែ​មួយ​គត់​សម្រាប់​សត្វ​លោក​គ្រប់​ៗ​រូប។ សត្វ​លោក​គ្រប់​ៗ​រូប គេ​ស្រលាញ់​ជីវិត​របស់​គេ​ណាស់គ្មាន​អ្នក​ណា​ចង់​ស្លាប់​ទេ គេ​សុខ​ចិត្ត​លះបង់​ទ្រព្យ​សម្បត្តិ​ដើម្បី​ការពារ​អវយវៈ គេ​លះ​បង់​អវយវៈ​ដើម្បី​កា​រ​ពារ​​ជីវិត នៅ​ពេល​ដែល​ការពារ​ជីវិត​មិន​បាន គេ​សែន​សោកស្ដាយ​និង​តក់ស្លុត​យ៉ាង​ខ្លាំង​ក្រៃ​លែង ដូច្នេះ​​ជីវិត​ជា​របស់​ប្រសើរ​កាត់​ថ្លៃ​ពុំបាន គ្មាន​ទីផ្សារ​ដាក់​លក់​ទេ មហាសេដ្ឋី មហាមូលធន ក៏​មិនអាច​យក​ប្រាក់​ទិញ​បាន​ដែរ បើ​អាច​ទិញ​បាន​គេ​មិន​ព្រម​ស្លាប់​ងាយៗ​នោះ​ទេ។ អ្នក​ដែល​ត្រូវ​គេ​សម្លាប់ រមែង​ព្រាត់​ប្រាស់​ចោល​របស់​ជា​ទីស្រលាញ់ ជាទី​គាប់​ចិត្ត ស្លាប់​ទៅ ទាំង​សេចក្ដី​ភិតភ័យ​តក់​ស្លុត ចំណែក​ញាតិ​មិត្ត បងប្អូន​សាច់សាលោហិត​ជិតស្និទ្ធ​របស់​គេ ជ្រួលច្របល់ យំយែក​ទួញសោក​បោកប្រាណ ព្រោះ​ហេតុ​តែ​បុគ្គល​ជា​ទីស្រលាញ់ ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​ការ​សម្លាប់​នោះ ដូច្នេះយើង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ម្នាក់ ត្រូវ​តែ​មាន​ប្រាជ្ញា​ស្មារតី​ឧស្សាហ៍​ពិចារណា​ឲ្យ​បាន​ជារឿយៗ​ថា បើ​យើង​ស្រលាញ់​ជីវិត​របស់​យើង​យ៉ាង​ណា អ្នក​ដទៃ​គេ​ក៏​ស្រលាញ់​ជីវិត​របស់​គេ យ៉ាង​នោះ​ដែរ​បើ​យើង​ចង់រស់ នោះ​អ្នក​ដទៃ​គេ​ក៏​ចង់​រស់​ដូច​យើង​ដែរ កាល​បើ​យើង​ឧស្សាហ៍​ពិចារណា​យ៉ាង​នេះ​អោយ​បាន​រឿយៗ នោះ​យើង​មាន​សេចក្ដី​អនុគ្រោះ ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ទាំងអស់​ក្នុង​លោក ដូច​ជា ព្រៃ​ធំ​តែង​ផ្ដល់ នូវ​ភាព​កក់ក្ដៅ​ដល់​ម្រឹគី​ម្រឹគា ដូច​ជា​អាកាសវាហា​ដ៏ធំទូលាយ​តែង​ផ្ដល់​នូវ​ការ​សប្បាយ​ដល់​បក្សី សត្វ​ ឬ​ដូច​ជា មហាសមុទ្រតែង​ផ្ដល់​ជម្រក​ដ៏សុខ​សាន្ត​ដល់​មច្ឆា​ទាំង​ឡាយ យើង​ត្រូវ​តែ​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ដូច​ផែន​ដី ត្រូវ​ឧស្សាហ៍​ស្ដាប់​នូវ​ធម៌​របស់​សប្បុរស អប់រំចិត្ត​អោយ​បាន​ល្អ រហូត​ទាល់​តែ​ចិត្ត​យើង បាន​ជ្រក​ក្រោម​ម្លប់​ដ៏ត្រជាក់​នៃ​ព្រហ្មវិហារ​ធម៌​គឺ មេត្តា។ ការ​ដែល​យើងកំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ពុំ​មែន​ពឹងពាក់​ចំពោះ​តែ​ទ្រព្យ​សម្បត្តិ កិត្តិយស​ប៉ុណ្ណោះ​ទេ យើងពិត​ជា​ត្រូវ​ការ​ធម៌​មេត្តា​ការ​រាប់​អាន ការ​អោយ​អភ័យ​ពី​អ្នក​ដទៃ ជា​ចាំបាច់​ណាស់​ព្រោះ​ថា​បើ​អ្នក​ដទៃ​គ្រប់ៗ​រូប​ប្រាសចាក​ធម៌​មេត្តា ក្លាយ​ជា​មនុស្ស​ឃោរឃៅ​គ្មាន​ត្រាប្រណី​ហើយ នោះ​យើង​ក៏​មិន​អាច​រស់​នៅ​បាន​សុខ​ឡើយ សូម​ឲ្យ​មនុស្ស​គ្រប់ៗគ្នា​ចងចាំ​ថា ដែល​យើង​នៅ​រស់​ព្រោះ​អ្នក​ដទៃ​គេ​មិន​សម្លាប់​យើង តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​សម្លាប់​យើង? គឺ​បាន​មក​អំពី​ការ​ដែល គេ​តាំង​ចិត្ត​ថា អាត្មាអញ​មិន​បៀតបៀន មិន​សម្លាប់​សត្វ​ដទៃ​នោះ​ឯង ដូច្នេះ​ជីវិត​ពិត​ជា​ត្រូវការ​មេត្តាធម៌ បើ​ប្រាស​ចាក​មេត្តា​ធម៌​ហើយ សកល​លោក​នេះ​នឹង​ក្លាយ​ទៅជា​ថ្លុកឈាម ព្រោះ​តែ​ការ កាប់​សម្លាប់​គ្នា​ពុំខាន។ ដឹង​ថា​ជីវិត​ពិត​មាន​តម្លៃ គួរ​ខំកែខៃ​រួសរាន់សាងល្អ លះក្ដី​ប្រមាទ​សង្វាត​ធម៌ស ធ្វើ​ជា​មនុស្ស​ល្អ​របស់​សង្គម។ ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1457/Untitled-1-Recovered.jpg
លោក​ធម្មសូត្រទី៥
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
លោក​ធម្មសូត្រទី៥ ម្នាលភិក្ខុ​ទាំង​ឡាយ លោកធម៌​ទាំង​ ៨ យ៉ាង​នេះ តែង​ជាប់​តាម​នូវសត្វ​លោក ទាំង​សត្វ​លោក ក៏​វិល​ទៅ​តាម​នូវ​លោកធម៌​ទាំង​៨ នេះ​ដែរ។ លោក​ធម៌​ ៨ យ៉ាង​ តើ​ដូចម្ដេចខ្លះ? គឺ​ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោកធម៌​ទាំង​ ៨ យ៉ាង​នេះឯង តែង​ជាប់​តាម​សត្វលោក ទាំង​សត្វ​លោក ក៏​វិល​ទៅតាម នូវ​លោក​ធម៌​ទាំង​ ៨ យ៉ាង​នេះ​ដែរ។
images/articles/1442/Untitled-1-Recovered.jpg
ទូក​ក្ដោង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ទូក​ក្ដោង យើង​មិន​អាច​បង្វែរ​ទិស​ដៅ​នៃ​ខ្យល់​បាន តែ​យើង​អាច​ចាត់​ចែង​ក្ដោង​ទូក​របស់​យើង​បាន ដើម្បី​ឲ្យ​ទូក​បាន​ទៅ​ដល់​ទិស​ដៅ។ ហេតុ​ការណ៍​ខាង​ក្រៅ ប្រៀប​ដូច​ជា​ទិស​ដៅ​នៃ​ខ្យល់ រឿង​ដែល​យើង​ត្រូវ​បាន​មក​ដល់​ហើយ យើង​មិន​អាច​បញ្ចៀស​បាន តែ​យើង​អាច​អប់រំ​ចិត្ត​ឲ្យ​ទទួល​យក​នូវ​ការពិត និង​សម្រប​សម្រួល​ទៅ​តាម​ការ​ពិត​នៃ​សង្គម ជីវិត​រមែង​ជា​សុខ។
images/articles/1445/Untitled-1-Recovered.jpg
ឆ្នាំង​ដី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឆ្នាំង​ដី ពួកជន​ណា​ៗ ទោះបី​ក្មេង​ក្ដី ចាស់​ក្ដី ពាល​ក្ដី​ បណ្ឌិត​ក្ដី អ្នក​មាន​ក្ដី អ្នក​ក្រក្ដី ជន​ទាំង​អស់​នោះ តែង​មាន​សេចក្ដី​ស្លាប់​នៅ​ពី​ខាង​មុខ។ ឆ្នាំង​ដី​ដែល​ស្មូន​ឆ្នាំង​ធ្វើ​ហើយ ទោះ​បី​តូច​ក្ដី ធំ​ក្ដី ឆៅ​ក្ដី ឆ្នាំង​ទាំង​អស់​នោះ​មាន​កិរិយា​បែក​ធ្លាយ​ជាទីបំផុត​យ៉ាង​ណា ជីវិត​របស់​សត្វ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ។ ព្រះបរមសាស្ដា ទ្រង់​មាន​ព្រះ​បន្ទូល ដូច្នេះ​ត​ទៅ​ទៀត​ថា
images/articles/1447/Untitled-1-Recovered.jpg
មង្គល ៣៨ប្រការ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មង្គល ៣៨ប្រការ ១- កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ។ ២- កិរិយាសេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ។ ៣- កិរិយា​បូជា​ដល់​បុគ្គល​គួរ​បូជា​ទាំង​ឡាយ។ ៤- កិរិយា​នៅ​ក្នុង​ប្រទេស​ក៏​សមគួរ។ ៥- ភារៈនៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​ការ​មុន។ ៦- កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ។ ៧- ភារៈ​នៃ​បុគ្គល​បាន​ស្ដាប់​បាន​រៀន​ហើយ​ដោយ​ច្រើន។
images/articles/1441/Untitled-1-Recovered.jpg
ផ្លែស្វាយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ផ្លែស្វាយ​នៅ​ខ្ចី​ជូរ លុះ​ដល់​ទុំ​ទៅ​រមែង​ផ្អែម យ៉ាង​ណា ការ​អប់រំបន្ទុំ​ចិត្ត ក៏​ត្រូវ​តែ​ប្ដូរ​ផ្លាស់​ពី​ជូរ​មក​ផ្អែម​យ៉ាង​នោះ​ដែរ ពោល​គឺ​ធ្លាប់​តែ​មិន​ជ្រះថ្លា ក៏​មក​ជា​ជ្រះថ្លា​នឹង​គុណ​ព្រះរតនត្រៃ ធ្លាប់តែ​កំណាញ់​ក៏​មក​ជា​​មាន​ទឹក​ចិត្ត​ចេះឲ្យ​ទាន ធ្លាប់​តែ​ទ្រុស្ដសីល ក៏​មក​ជា​មាន​សិល ។ល។ផ្លែ​ស្វាយ​នៅ​ខ្ចី រឹង លុះ​ដល់​ទុំ​ទៅ​រមែង​ទន់ យ៉ាង​ណា ការ​អប់រំ​បន្ទុំ​ចិត្ត ក៏​ដូច​គ្នា​ដែរ គឺ​ចិត្ត​រមែង​ទន់​ដោយ​សទ្ធា គួរ​ដល់​ការងារ ទាន សីល ភាវនាងាយប្រដៅ​ ងាយ​ទូន្មាន​តាម​ព្រះធម៌​ព្រះវិន័យ មិន​ចចេស​រឹង​រូស​កោង​កាច​ឡើយ។ ផ្លែ​ស្វាយ នៅ​ខ្ចី ពណ៌​មិន​ល្អ​ដូច​ជា​ស្វាយ​ទុំ​ទេ មាន​គួរនា​ដូច​ជា​មនុស្ស​យើង ដែល​មិន​ទាន់​បាន​ទូន្មាន​ខ្លួន​ដូច្នោះ​ឯង លុះ​ដល់​បាន​អប់រំ​ទូន្មាន​ខ្លួន​ហើយ ក៏​រមែង​មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​គួរ​ឲ្យ​ជ្រះថ្លា មាន​ការ​សង្រួម​កាយវាចា សង្រួម​ឥរិយាបថ ពិត​ដូច​ជា​ផ្លែ​ស្វាយ​ដែល​បន្ទុំ​ទុំ​ហើយ​មាន​ពណ៍​ដូច​ជា​មាស ដូច្នោះ​ដែរ។ផ្លែ​ស្វាយ​ខ្ចី​មិន​ក្រអូប​ទេ លុះ​ដល់​បន្ទុំ​ទុំ​ឲ្យ​ល្អ​ហើយ​រមែង​មាន​ក្លិន​ក្រអូប​ផ្អែម ក្នុង​ន័យ​សេចក្ដី​បី​ដូច​ជា​ក្លិន​កេរ្តិ៍​ឈ្មោះ​ល្អ​របស់​អ្នក​មាន​សីល មាន​កល្យាណធម៌ រមែង​ក្រអូប​សាយ​ទៅ​គ្រប់​ទិសានុទិស។ មនុស្ស​យើង គួរ​តែ​ជឿ​ជាក់​ក្នុង​ផល​នៃ​ការ​អប់រំ​ទូន្មាន​ខ្លួន ហើយ​ត្រូវ​ហ្វឹក​ហាត់​អប់រំ​កាយវាចា​ចិត្ត​ជានិច្ច​តាម​បែប​ផែន​ព្រះពុទ្ធ​សាសនា។ បព្វ​ជិត​មិន​សង្រួម នឹង​ទ្រោម​ចុះ​នូវ​សទ្ធា គ្រហស្ថ​អត់​ការងារ ប្រាកដ​ជា​នឹង​ធ្លាក់​ចុះ។ រស់​នៅ​ឥត​វិន័យ ដូច​ក្របី​ឥត​កន្លុះ បើ​អត់​ធម៌​វិញ​នោះ ដូច​លីង​ក្រួស​ជះ​ដាក់​គេ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1431/Untitled-1-Recovered.jpg
សត្វ​ប្រើស
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សត្វ​ប្រើស មាន​រឿង​និទាន​ពី​សត្វ​ប្រើស ស្រលាញ់​ពេញ​ចិត្ត​នឹង​ស្នែង​វែង បែក​ចម្ពាម ច្រងេងច្រងាង​របស់​ខ្លួន តែ​មិន​ស្រលាញ់​ពេញ​ចិត្ត​និង​ជើង​ទាំង​បួន​រស់​ខ្លួន​ទេ ព្រោះ​មិន​ស្អាត​ដូច​ជា​ស្នែងឡើយ។ លុះ​កាល​ដែល​មាន​ភ័យ​មក​ដល់ ត្រូវ​នាយ​ព្រាន​ដេញ​បាញ់​ដោយ​ធ្នូ ជើង​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នោះ​ឯង​ត្រឡប់​ទៅ​ជា​នាំ​ខ្លួន​រស់​បាន​យ៉ាង​រហ័ស ហើយ​ក៏​រួច​ខ្លួន​បាន។
images/articles/1429/Untitled-1-Recovered.jpg
ឃ្មុំ​នឹង​រុយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ឃ្មុំ​ជា​សត្វ​ដែល​មាន​សេចក្ដី​ព្យាយាម ឆ្លាត​ក្នុង​ការ​សន្សំ​ ពេញ​ចិត្ត​នឹង​របស់​ស្អាត​ និយម​ការ​ព្រមព្រៀង ថែម​ទាំង​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ច្រើន​ប្រការ​ទៀត​ផង។ រុយ​ជា​សត្វ​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​ឃ្មុំ​ដែរ តែ​មាន​សភាព​ចរិក​និស្ស័យ និង​ការ​រកស៊ី​ខុស​គ្នា​ពី​ឃ្មុំ​ដូច​មេឃ​នឹង​ដី។ រុយ​ចូល​ចិត្ត​តែ​របស់​ស្មោគគ្រោគ ស្អុយ​រលួយ និង​ចម្លង​រោគ​ផ្សេងៗ​ឲ្យ​ដល់​មនុស្ស​ជា​ដើម។ មនុស្ស​យើង​កើត​មក​ ក៏​មាន​រូបរាង​ស្រដៀង​ៗ​គ្នា​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​សភាព​ផ្សេង​គ្នា​នោះ គឺ​ឧបនិស្ស័យ​ពីអតីត និង​ការ​សេពគប់​ក្នុង​បច្ចុប្បន្ន​ព្រម​ដោយ​ការ​សិក្សា ។ល។ ទើប​ធ្វើ​ឲ្យ​មនុស្ស​យើង​ទៅ​ជា​មនុស្ស​ប្រភេទ​ឃ្មុំ​ ឬ​ប្រភេទ​រុយ​នោះ​ឯង។ រុយ​ចូល​ចិត្ត​លាមក មនុស្ស​គម្រក់​សេពអធម៌ ឃ្មុំ​ចូល​ចិត្ត​កេសរ ជាតិ​មនុស្ស​ល្អ​ចូល​ចិត្ត​បុណ្យ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1426/Untitled-1-Recovered.jpg
ត្រី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
​ដោយ​ធម្មជាតិ​ ត្រី​តែង​តែ​ហែល​បញ្ច្រាស​ខ្សែ​ទឹក​ដូច​ជា​នៅ​តាម​ស្ទឹង​ទន្លេ​ជា​ដើម។ ជា​មួយ​គ្នា​នេះ​ដែរ​យើង​ឃើញ​ត្រី​ដែល​នៅ​តាម​ក្រសែ​ទឹក​ហូរ គឺ​ត្រី​ងាប់ ។មនុស្ស​គ្រប់​គ្នា​ដែល​កើត​មក រមែង​ជួប​នូវ​ឧបសគ្គ​ដែល​ឧបសគ្គ​ទាំង​នោះ​ជា​គ្រឿង​សាកល្បង ឬ​ពិសោធ​មើល​កម្លាំងតស៊ូ​របស់​មនុស្ស ដូច្នេះ​ការ​តស៊ូ​ចំពោះ​ឧបសគ្គ​ដើម្បី​សេចក្ដី​សម្រេច​ប្រយោជន៍​ក្នុង​ជីវិត ពោល​គឺ​ឧបសគ្គ​រមែង​មក​មុន ​សេចក្ដី​សម្រេច​នូវ​ប្រយោជន៍​រមែង​មក​តាម​ក្រោយ។ នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ព្រះអង្គ​ទ្រង់​សម្ដែង​អំពី​សេចក្ដី​ព្យាយាម នាំ​ឲ្យ​ឆ្លង​នូវ​សេចក្ដី​ទុក្ខ​បាន ដូច្នេះ​មនុស្ស​យើង​ត្រូវ​កុំ​ធ្វើ​ឲ្យ​ដូច​ត្រី​ងាប់ ដែល​អណ្ដើត​ទៅតាម​ក្រសែ​ទឹក​នោះ​ឡើយ ។ម្យ៉ាង​ទៀត មាន​អត្ថន័យ​សម្រាប់​ឲ្យ​ពិចារណា​ថា ​មនុស្ស​ដែល​មិន​មាន​នូវ​ឧបសគ្គ​ គឺ​មាន​តែ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ទៅ​តាម​យថាកម្ម មិន​អាច​ធ្វើ​អ្វី​ឲ្យ​សម្រេច​បាន​នូវ​ប្រយោជន៍​ក្នុង​លោក​នេះ​ទៀត​ឡើយ។ មើល​សត្វ​កណ្ដៀរ​ កពូន​ដី មើល​សត្វ​បក្សី​ក្រងសម្បុក មើល​ឃ្មុំ​ជា​ដើម​សាង​ក្ដី​សុខ ព្យាយាម​សម្រុក​បាន​សម្រេច។ ទឹក​ស្រក់​តក់ៗ​ទម្លុះ​ថ្ម រលក​តៗ​ថ្ម​សឹង​ដាច់ កាន់​ការងារ​អ្វី​ត្រូវ​ប្ដូរ​ផ្ដាច់ ផល​ល្អ​សម្រេច​ព្រោះ​ព្យាយាម។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1428/Untitled-1-Recovered.jpg
អាកាស
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
អាកាស​គេ​មិន​អាច​ចាប់​បាន ក្នុង​ន័យ​ប្រៀប​អំពី​អ្នក​បដិបត្តិ​ធម៌ ធ្វើ​ចិត្ត​ឲ្យ​ដូច​អាកាស មិន​ឲ្យ​កិលេស​ចាប់​អាន​អស្រ័យ​នៅ ឬ​ប្រឡាក់​សៅហ្មង​ឡើយ។ អាកាស​អាស្រ័យ​នៅ ឬ​ប្រឡាក់​សៅហ្មង​ឡើយ។ អាកាស​ជាទី​ត្រាច់​នៃ​បក្សី​ ដងព្រៃ​ជាទី​នៅ​នៃ​ម្រឹគា ទន្លេ​សមុទ្រ​ជាទី​នៅនៃ​មច្ឆា សង្ខារ​ជាទី​នៅ​នៃ​ត្រៃ​លក្ខណ៍ អនិច្ចំ ទុក្ខំ អនត្តា។ វិបស្សនា​រមែង​ប្រព្រឹត្ត​ទៅ​ក្នុង​សង្ខារ​ធម៌ ដូច​ជា​អាកាស ដែល​ជា​ទី​ត្រាច់​នៃ នៃ​តាបសឫសី​អ្នក​មាន​ឫទ្ធិ​ដូច្នោះ​ដែរ។ អាកាស​រក​ទី​បំផុត​មិន​មាន​ឡើយ ក្នុង​ន័យ​ប្រៀប​អំពី​អ្នក​ស្រលាញ់​សីល រមែង​មាន​សីល​មិន​មាន​ទី​បំផុត​ដោយ​លាភ ដោយ​យស ដោយ​ញាតិ ដោយ​អវយវៈ និង​ដោយ​ជីវិត​ដូច្នោះ​ឯង។ អាកាស​មិន​មាន​ទាក់​ជាប់​នឹង​អ្វី ក្នុង​ន័យ​ប្រៀប​អំពី​អ្នក​​បដិបត្តិ​ធម៌ មិន​មានបលិ​ពោធ កង្វល់​ជាប់​ជំពាក់​នឹង​ត្រកូល ឬ អាវាស​ជា​ដើម​ដូច្នេះ​ដែរ។ អាកាស​មិន​មាន​ឋិត​នៅ​ក្នុង​សំណុំ​រូប យ៉ាង​ណា​អ្នក​បដិបត្តិ​ធម៌​ចម្រើន​វិបស្សនា​រំលត់​ក្ដី​ប្រកាន់​ក្នុង​បញ្ចក្ខន្ធ រមែង​ជា​អ្នក​មិន​ឋិន​នៅ​ក្នុង​លោក​នេះ មិន​ឋិត​នៅ​ក្នុង​លោក​ដទៃ ពោល​គឺ​ផុត​ចាក​ភព​បី យ៉ាង​នោះ​ឯង។ សុខលោកីយ៍ បាន​អ្វីៗ ត្រឹម​មួយ​គ្រា សុខ​ធម្មា គ្រប់​វេលា រហូត​ត្រើយ ចង់​គេចទុក្ខ កុំ​សម្រុក រឿង​កៀកកើយ រៀន​ធម៌​ហើយ កុំ​ព្រងើយ ត្រូវ​ចេះ​ក្រែង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1425/Untitled-1-Recovered.jpg
ព្រៃ​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ព្រៃជ្រៅ​មិន​មាន​ផ្លូវទៅ​មក​យ៉ាង​ណា អ្នក​បដិបត្តិ​ធម៌ រមែង​បដិបត្តិ​កម្ចាត់​ផ្លូវ​ដែល​ជាទី​ទៅមក​នៃ​កិលេស​ដូច្នោះ​ឯង។ ព្រៃ​ធំ​ស្ងាត់​ជ្រងំ ប្រាស​ចាក​ជន យ៉ាង​ណា​ ចិត្ត​អ្នក​បដិបត្តិ​ធម៌ ក៏​រមែង​ប្រាស​ចាក​អកុសល​នីវរណៈ ជា​ចិត្ត​ស្ងប់​ស្ងាត់​ប្រព្រឹត្ត​ទៅ​សែន​សុខ យ៉ាង​នោះ​ដែរ។ ក្នុង​ព្រៃ​ហិមពាន្ត មាន​សម្រស់​ស្អាត ផ្កា​ឈើ​ក្លិន​ក្រអូប វាល​ស្មៅ​មនោរម្យ ស័ក្ដិសម​ប្រៀប​បាន​នឹង​សន្ដាន​ព្រះអរិយៈដែល​ស្អាត​បរិសុទ្ធ​និង​មាន​មន្ទិល និង​ប្រដាប់​ទៅដោយ​ផ្កា​គឺគុណ​មាន​ពោធិបក្ខិយ​ធម៌​ជា​ដើម។ ព្រៃ​ស្ងាត់​ ជាទី​ពេញ​អធ្យាស្រ័យ​នៃ​ព្រះអរិយ​សាវ័ក​អ្នក​ប្រព្រឹត្ត​នូវ​ធុតង្គ​គុណ ចំណែក​អ្នក​បដិបត្តិ​ធម៌​គួរ​គប្បីមាន​សេចក្ដី​ស្ងប់​ស្ងាត់​ចាក​កិលេស ឲ្យ​បាន​ជាទី​អាស្រ័យ​សេព​ជានិច្ច​រាល់​ថ្ងៃ​នៃ​ខ្លួន​ឯង គួរ​នា​ដូច​ជា​ព្រៃ​ស្ងាត់​ដែលជាទី​សេព​អាស្រ័យ​នៃ​ព្រះ​អរិយភិក្ខុ​ដូច្នោះ​ដែរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1424/Untitled-1-Recovered.jpg
ខ្យល់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ខ្យល់​រមែង​បក់​ផាត់​នូវ​ក្លិន​ក្រអូប​នៃ​ផ្កា​ឈើ​ក្នុង​ព្រៃ​ធ្វើ​ឲ្យ​ក្រអូប​ឈ្ងុយ​ឈ្ងប់​ក្នុង​ព្រៃធំ​ យ៉ាង​ណា ព្រះ​យោគាវចរ រមែង​ត្រេកអរ​ក្នុង​សេចក្ដី​ព្យាយម​របស់​ខ្លួន ប្រព្រឹត្ត​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ផ្កា​ឈើ​ក្រអូប​ដ៏បរិសុទ្ធ គឺវិមុត្តិ​ធម៌​ក៏​យ៉ាង​នោះ​ដែរ ។ ខ្យល់​ព្យុះ​ រមែង​បោកបក់​ធ្វើ​ឲ្យ​ដួល​រលំ​នូវ​ដើម​ឈើ​ទាំង​ឡាយ បាក់​មែក​បាក់​ដើម រលើង​ឫស ប៉ើង​ទាំង​គល់​សណ្ដក​ទាំង​ឫស​កែវយ៉ាង​ណា ចំណែក​អ្នក​ប្រារព្ធ​នូវ​សេចក្ដី​ព្យាយម រមែង​ពិចារណា​ទៅ​ក្នុង​ដង​ព្រៃ​គឺ​សង្ខារធម៌ ហើយ​កម្ចាត់​បង់​នូវ​កិលេស​ រលើង​ទាំង​ឫស​គល់ គឺ​អវិជ្ជា ដូច​គ្នា​នឹង​ខ្យល់​ព្យុះ​ដូច្នោះ​ដែរ ។ខ្យល់​រមែង​បក់ផាត់​ទៅ​ក្នុង​អាកាស គឺ​ដូច​ជា​ព្រះអរិយបុគ្គល ដែល​បាន​ធ្វើ​ចិត្ត​ឲ្យ​ត្រាច់​ទៅ​ក្នុង​លោកុត្តរធម៌​ដូច្នោះ​ឯង។ ខ្យល់​បក់​នាំ​យក​ក្លិន​ផ្កា​ក្រអូប​អប់​ពេញ​សួន​ឧទ្យាន​មាន​ន័យដូចជា​អ្នក​ប្រាថ្នា​សេចក្ដី​បរិសុទ្ធ​នៃ​សីល ក៏​រមែង​ព្យាយាម​ប្រព្រឹត្ត​ខ្លួន​ដោយ​សេចក្ដី​សង្រួម​ ព្រោះ​សេចក្ដី​ព្យាយាម​សង្រួម​នោះ​ឯង ក៏​រមែង​បក់​ផ្សាយ​នូវ​ក្លិន​សីល​ដែល​ក្រអូប​លើស​ក្លិន​នៃ​បុប្ផជាតិ​ទាំង​ឡាយ​ឲ្យ​សាយ​ភាយ​រហូត​ដល់​ឋាន​នៃ​ទេវតា។ ខ្យល់​បក់ផាត់​ទៅ​មក ដោយ​ប្រាសចាក​ទី​នៅ​អាស្រ័យ មិន​អាល័យ​ មិន​ស្ដាយទីណាៗ​មាន​សេចក្ដី​ដូច​ជា​ព្រះយោគាវចរ​ដែល​មិន​អាល័យ​ទីកន្លែង​ មិន​ហួងហែង​អាវាស មិនជាប់​នឹង​ត្រកូល ឬ​បុគ្គល​ណាៗ​ដូច្នេះ​ដែរ។ របស់​បាន​ទទេ​គឺ​ចាស់ជរា របស់​ប្រឹង​រក​គ្រប់​គ្នា​គឺគុណ​តម្លៃ​នៃ​ជីវិត។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿