30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩១៣
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៥៥១,៥៣១
សរុប ៣៨៩,៦៣៤,០១៥
ធម៌ជំនួយស្មារតី
images/articles/808/Untitled-1.jpg
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩ ព្រះ​ពុទ្ធ​សាសនា​ គឺ​ ព្រះ​ធម៌​វិន័យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ប្រកប​ដោយ​អង្គ​ ៩​ គឺ​៖​ ១- សុត្ត​ បាន​ដល់​ព្រះ​សូត្រ​ផ្សេង​ៗ​ មាន​មង្គល​សូត្រ​ជា​ដើម​ ។ ២-​ គេយ្យ​ គឺ​ព្រះ​សូត្រ​ទាំង​អស់​ដែល​មាន​គា​ថា​ មា​ន​ស​គាថវគ្គ​ជា​ដើម​ ។​ ៣- វេយ្យា​ករណ​ គឺ​ព្រះ​អភិធម្ម​បិដក​ ព្រះ​សូត្រ​ដែល​មិន​មាន​គា​ថា​ បញ្ចូល​ជា​មួយ​ និង​ព្រះ​ពុទ្ធ​វចនៈ​ដែល​មិន​ចាត់​ចូល​ក្នុង​អង្គ​ ៨​ ។
images/articles/811/Untitled-1.jpg
ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ទ្រព្យ​សម្បត្តិ​ជា​លទ្ធ​ផល​របស់​ការ​ងារ​ក៏​ពិត​មែន​ហើយ​ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​មិន​មែន​អាច​ជួយ​ឲ្យ​មនុស្ស​អស់​ការ​សៅ​ហ្មង​បាន​ឡើយ​ បើ​បាត់​បង់​ស្មា​រតី​ បុរស​ស្រី្ត​នឹង​ដល់​នូវ​សេច​ក្តី​សៅ​ហ្មង​ដោយសារ​ទ្រ​ព្យ​សម្ប​ត្តិ​នោះ​ឯង​ សូម​មនុស្ស​ទាំង​អស់គ្រប់​​គ្នា​ កុំ​ធ្វើ​ការ​ងារ​ ដើម្បី​ទ្រព្យ​សម្ប​ត្តិ​តែ​ម្យ៉ាង​ឲ្យសោះ​
images/articles/810/Untitled-1.jpg
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
មនុស្ស​អត់​ការ​ងារ​ជា​មនុ​ស្ស​អន់​ ជា​មនុស្ស​ទ្រ​មក់​ ប៉ុន្តែ​បើ​មាន​ការ​ងារ​អាក្រក់​​ ទុច្ច​រិត​ទៅ​វិញ​នោះ​ ជា​មនុស្ស​គម្រក់​តែ​ម្តង​ ដេក​លក់​វិញ​ប្រ​សើរ​ជាង​ ។​ ការ​ងារ​បែង​ចែក​មនុស្ស​លោក​ឲ្យ​ខ្ពង់​ខ្ពស់​ ឬ​ថោក​ទាប​ ដូច្នេះ​សូម​មនុស្ស​លោក​ទាំង​ឡាយ​ ខំ​ប្រឹង​ប្រែង​លះ​បង់​នូវ​ការ​ងារ​ណា​ដែល​សៅ​ហ្មង​ ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​សណ្ត​ក​របូត​រួច​ផុត​
images/articles/812/wetfsd345yuiuii.jpg
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
សេច​ក្តី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​ សេច​ក្តី​សុខ​ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ប្រើ​ប្រាស់​ បរិភោគ​មិន​អស់​ មិន​ចេះ​ខ្វះ​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ការ​ងារ​ប្រាស​ចាក​ទោស​វិញ​ សេច​ក្តី​សុខ​ដែល​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​ មាន​ទំ​ហំ​តូច​ជា​សេច​ក្តី​សុខ​តិច​តួច​ទេ​ ចំណែក​ការ​ងារ​ប្រាស​ចាក​ទោស​វិញ​នោះ​ នាំ​មក​នូវ​សេច​ក្តី​សុខ​ដ៏​ទូ​លំ​ទូ​លាយ​ ទាំង​ដែល​ជា​សេច​ក្តី​សុខ​បរិសុទ្ធ​ទៀត​ផង​ ។​ សូម​មនុស្ស​លោក​ទាំង​ឡាយ​ នាំ​គ្នា​គោ​រព​បូជា​នូវ​ការ​ងារ​ប្រាស​ចាក​ទោស​ត្រូវ​រក្សា​ខ្លួន​ដោយ​ខ្លួន​ឯង​ កុំ​ព្រោះ​តែ​ប្រាក់​ព្រម​លក់​ខ្លួន​ឲ្យ​ថៅ​កែ​បាប​ ពោល​គឺ​ហ៊ាន​ធ្វើ​ការ​ងារ​ប្រ​កប​ដោយ​ទោស​នោះ​ឲ្យ​សោះ​ ។ ការងា​រ​ប្រាស​ចាក​ទោស​នោះ​គឺ​ព្រះ​មួយ​អង្គ​ គង់នៅ​ជួយ​ថែ​រក្សា​ ចំពោះ​មនុស្ស​ណា​ ដែល​ធ្វើ​ការ​ប្រាស​ចាក​ទោស​នោះ​ឯង​ ។​ ការ​ងារ​ប្រាស​ចាក​ទោស​ ជា​អ្នក​បង្កើត​មនុស្ស​លោក​គ្រប់​គ្នា​ ព្រម​ទាំង​ពពួក​ទេវ​តា​ទាំង​អស់​ផង​ដែរ​ ។ ការ​ងារ​ប្រាស​ចាក​ទោស​ បាន​ជួយ​មនុស្ស​ដែ​ល​បម្រុង​ធ្លាក់​នរក​ទៅ​ហើយ​នោះ​ ឲ្យ​បាន​ជា​ទេ​វតា​​វិញ​ ។​ ការ​ងារ​ប្រាស​ចាក​ទោស​គឺ​ជា​កំពង់​ទឹក​ ដែល​សម្រាប់​ចុះ​ទៅ​លាង​បាប​ ។ ដកស្រង់​ចេញ​ពី​សៀវ​ភៅ​ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស​ ដោយ​៥០០០​ឆ្នាំ​
images/articles/813/Untitled-1.jpg
អំពី​ការ​ងារ​ចាយ​វាយ​ទ្រ​ព្យ​សម្ប​ត្តិ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​អំពី​ការ​ងារ​ប្រាស​ចាក​ទោស​ មនុស្ស​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ​ មិន​មែន​មិន​ឲ្យ​អស់​ទេ​ ប៉ុន្តែ​ត្រូវ​អស់​ក្នុង​ហេតុ​ដែល​គួរ​ ហើយ​ចាំ​បាច់​ត្រូវ​តែ​ឲ្យ​អស់​ទៀត​ផង​ ហេតុ​ដែល​គួរ​មាន​ ៤​ ប្រ​ការ​គឺ​៖ ១- ចិញ្ចឹម​ជីវិត​​ខ្លួន​ឯង​ ចញ្ចឹម​មាតា​បិតា​ បុត្រ​ភរិយា​ ទាស​កម្មករ​ អ្នក​ដែល​មក​អាស្រ័យ​ជា​
images/articles/814/Untitled-1.jpg
វ័យ​ ៣​ យ៉ាង​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
១. បឋម​វ័យ​ ក្នុង​សម័យ​ដែល​កំណត់​អា​យុ​ ៧៥​ ឆ្នាំ​ដែល​ជា​អាយុ​ក្ខ័យ​នោះ​ រាប់​ចាប់​តាំង​ពី​កើត​មក​ រហូត​ដល់​អាយុ​ ២​៥​​ ឆ្នាំ​ ចាត់​នៅ​ក្នុង​បឋម​វ័យ​ ។​ ២. ទុ​តិ​យ​​វ័យ​ ​រាប់​តាំង​ពី​អាយុ​ ២៥​ ឆ្នាំ​ រហូត​ដល់​ ៥០​ ឆ្នាំ​ ចាត់​ជា​ទុ​តិ​យ​វ័យ​ ។​ ៣. តតិ​យ​វ័យ​ រាប់​តាំង​ពី​អាយុ​ ៥០​ ឆ្នាំ​ រហូត​ដល់​ ៧៥​ ឆ្នាំ​ ចាត់​ជា​តតិ​យ​វ័យ​ ។ មាន​ ១០​ នោះ​ គឺៈ ១. មន្ទ​ទសក​វ័យ​ វ័យ​ទន់​ខ្សោយ​ រាប់​តាំង​ពី​អា​យុ​ ១ ឆ្នាំ​ ដល់​ ១០ ឆ្នាំ​
images/articles/815/Untitled-1.jpg
ភ័យ​ ៤​​ យ៉ាង​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
១. នានា​សត្ថ​ឧ​ល​លោក​ន​ភ័យ​ គឺ​នៅ​មិន​ទាន់​ឆ្លង​ផុត​ពី​ការ​គោរ​ព​រាប់​អាន​សស្តា​ផ្សេង​ៗ​ មាន​ន័យ​ថា​ ក្នុង​ភព​នេះ​គោរ​ព​រាប់​អាន​ ព្រះ​សម្មា​សម្ពុ​ទ្ធ​ ក៏​មិន​មែន​ តែ​ក្នុង​ភព​ត​ៗ​ ទៅ​មិន​គោរ​ព​សា​សនា​ព្រះ​សម្មា​សម្ពុ​ទ្ធ​ ប្តូរ​ទៅ​គោរ​ព​សាសនា​ផ្សេង​ៗ​ រហូត​គោ​រព​ទេ​វតា​ ព្រហ្ម​ ខ្មោ​ច​ ជា​ដើម​​ នេះ​ក៏​ជា​ភ័យ​គួ​រ​ខ្លា​ច​ប្រ​ការ​ទី​មួយ​ ។ ២. វិនយ​បាត​ភ័យ​ គឺ​កា​រ​ទៅ​កើត​ក្នុង​កន្លែង​មិន​ពិត​ប្រាកដ​ មាន​ន័យ​ថា​
images/articles/817/Untitled-1.jpg
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
វិ​ធី​បំ​បាត់​ក្រោ​ធ​ ដោយ​ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោ​ធ​ ។ ក្នុង​ចំណុច​នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​សម្តែង​ទុក​មក​ច្រើន​ណាស់​ ដូច​ជា​៖​ បុគ្គល​ក្រោធ​រមែង​មាន​ពណ៌​សម្បុរ​មិន​ស្អាត​ ដេក​ជា​ទុក្ខ​ បែក​មិត្ត​ អស់​យស​ ។ល។​ បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​ សេច​ក្តី​ក្រោធ​នោះ​ គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ទេ​ ។​
images/articles/818/Untitled-1.jpg
ហេតុ​នៃ​កិរិយា​នៅ​ជា​សុខ​ក្នុង​បច្ចុ​ប្បន្ន​ ជា​អ្ន​ក​បាន​ដោយ​មិន​លំបាក​ បាន​ដោយ​ងាយ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
គ្រា​នោះ​ ព្រះ​អានន្ទ​មាន​អាយុ​ សម្តែង​ចំពោះ​មហា​នាម​សក្យៈ​ ថា​ បពិត្រ​មហា​នាម​ អរិយ​សាវ័ក​ក្នុង​សាសនា​នេះ​ ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ជា​អ្នក​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥ​ន្រ្ទីយ៍​ទាំង​ឡាយ​ ជា​អ្នក​ស្គាល់​ប្រ​មាណ​ក្នុង​ភោ​ជន​ ជា​អ្នក​ប្រក​ប​នូវ​ការ​ភ្ញាក់​រឭក​ ជា​អ្នក​ប្រ​កប​ដោយ​សប្បុរស​ធម៌​ ៧​ ប្រ​ការ​
images/articles/820/Untitled-1.jpg
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
១. ការ​ងារ​សង្រួម​កាយ​ ការ​ងា​រ​សង្រួម​វា​ចា​ ការ​ងារ​សង្រួម​ចិត្ត​ ពិត​ជា​ការ​ងារ​​ប្រ​ចាំ​ថ្ងៃ​ នៃ​ជន​ប្រុស​ស្រី​ ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត​ ព្រោះ​ជា​ការ​បិទ​ទ្វារ​ការ​ពារ​ទប់​ស្កាត់​នូវ​បាប​ថ្មី​ៗ​ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់​ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត​ ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យា​យាម​តម​ចំ​ណី​ទាស់​ ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោ​គ​ថ្លើម​ ដូច្នោះ​ឯង​ ។​ ២. ការ​ងារ​បំពេញ​សេច​ក្តីល្អ​ ពិត​ជា​ត្រូវ​ធ្វើ​បន្ត​មិន​ឲ្យ​ដាច់​ ធ្វើ​ទាន​រឿយ​ៗ​ រក្សា​សីល​ជាប់​លាប់​ អប់​រំ​ចម្រើន​សេច​ក្តី​ស្ងប់​ជា​ប្រ​ចាំ​ រៀ​ន​ធម៌​ស្តាប់​ធម៌​បំពេញ​ចំណេះ​ដឹង​ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ងារ​បំប៉ន​នូវ​ស្មារ​តី​ ប្រៀប​បី​ដូច​ជា​អ្នក​ឈឺ​ថ្លើម​ ខំ​ប្រឹង​ថែ​សុខ​ភាព​ បំ​ប៉ន​ចំណីល្អ​ៗ​ ប្រើ​ប្រាស់​អ្វី​ៗ​មាន​អនា​ម័យ​ ដើម្បី​ជួយ​កម្លាំង​គ្រប​សង្កត់​នូវ​រោគ​ ដូ​ច្នោះ​ដែរ​ ។​ ៣. ការ​ងារ​អប់​រំ​ចម្រើន​នូវ​សតិ​ប្ប​ដ្ឋាន​ ៤​ គឺ​ជា​ការ​ងារ​ស្រាវ​ជ្រាវ​រក​សេច​ក្តី​ពិត​ ក្នុង​ជីវិត​ដែល​មាន​តែ​រូប​ធម៌​ និង​នាម​ធម៌​ ដើម្បី​កំចាត់​បង់​នូវ​ការ​វង្វេង​ ព្រម​ដោយ​ការ​ប្រ​កាន់​ខុស​ផ្សេង​ៗ​ ប្រព្រឹត្ត​ទៅ​ដើម្បី​អរិយ​មគ្គ​ជា​លោកុ​ត្ត​រ​ ប្រ​ហារ​បង់​នូវ​អនុស័យ​ ។ ចំពោះ​កិលេស​ ឬ​ នីវរណៈ​ច្រើន​ៗ​ក្នុង​ជី​វិត​ប្រចាំ​ថ្ងៃ​ វា​ជា​មេរោ​គ​ចង្រៃ​ បើ​ទុក​ឲ្យ​វា​រី​ក​ចម្រើន​ឡើង​ៗ​ ជា​ការ​លំបាក​ក្នុង​ការ​សម្លាប់​វា​ឲ្យ​អស់​ណាស់​ បើ​ដូច្នេះ​ជា​មួយ​គ្នា​នឹង​ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤ ពុទ្ធ​បរិស័ទ​រមែង​បំពេញ​នូវ​ការ​ងារ​មួយ​ទៀត​គឺ​ការ​ងារ​គ្រប​សង្កត់​នូវ​នី​វរណធម៌​ ការ​ស្តាប់​ព្រះ​ធម៌​ពី​រោះ​ មាន​សេច​ក្តី​ជ្រះ​ថ្លា​ មាន​ការ​តាំង​ចិត្ត​មាំ​ទាំ​ក្នុង​ពេល​ស្តាប់​នោះ​ ក៏​ជា​ការ​គ្រប​សង្កត់​នូវ​នី​វរ​ណធម៌​ដោយ​ពិត​ ម៉្យាង​ទៀត​ព្រោះ​ការ​ប្រ​កប​ព្យា​យាម​ក្នុង​អធិ​ចិត្ត​ គ្រប​សង្កត់​នូ​វ​នី​វរ​ណៈ​ដោយ​សមថ​កម្ម​ដ្ឋាន​ សេចក្តី​នេះ​ប្រៀប​ដូ​ច​អ្នក​ឈឺ​រោគ​ថ្លើម​ ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ រមែង​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​ គឺ​មួយ​មុខ​សម្រាប់​ហ៊ុម​ព័ទ្ធ​មេ​រោគ​ និង​មួយ​មុខ​ទៀត​ សម្រាប់​ជំនួយ​ដល់​ការ​ប្រ​ហារ​នូវ​មេ​រោ​គ​នោះ​ ដូច្នោះ​ឯង​ ។ ការ​ចម្រើន​សតិ​ប្ប​ដ្ឋាន​ ៤​ ជា​ការ​ដុស​ខាត់​សេច​ក្តី​ប្រ​កាន់​រឿយ​ៗ​ បញ្ញា​ក៏​ភ្លឺ​ថ្លា​ឡើង​ៗ​ ហើយ​រមែង​ជា​ឧ​បការៈ​ ដល់​កុសល​ធម៌​ដទៃ​ទៀត​គ្រប់​យ៉ាង​ទាំង​អស់​ សតិ​ប្ប​ដ្ឋាន​ ៤​ ជា​គំនរ​នៃ​កុសល​ធម៌​ ការ​ចម្រើន​សតិ​យ៉ាង​នេះ​រឿយៗ​ រមែង​ឈាន​ទៅ​រក​ការ​ឃើ​ញ​ច្បាស់​មួយ​​ថា​ " ធម៌​ទាំង​ឡាយ​ទាំង​ពួង​ គឺ​កុសល​ធម៌​ អកុសល​ធម៌​ អព្យា​កត​ធម៌​ គ្រាន់​តែ​ជា​ខន្ធ​ អាយ​តនៈ​ ធាតុ​ តែ​ប៉ុណ្ណោះ​ ពុំ​មែន​ជា​សត្វ​សោះ​ឡើយ​ ហើយ​មិន​គួ​រ​ប្រ​កាន់​ថា​ ជា​របស់​មាំ​មួ​ន​ទៀត​ផង​ " ស្រង់​ចាក​ពី​សៀវ​ភៅ " មនុស្ស​ជា​មួយ​នឹង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្ម​ចា​រ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/821/Untitled-1.jpg
ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លួន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​សីហៈ​និង​ជ្រូក​ (ចាក​ សុ.​ ទុ.​) (ឃើញ​គេ​ស្លូត​ កុំ​ថា​គេ​ខ្លាច​អន់​ជាង​ខ្លូន​) កាល​ពី​ព្រេង​នាយ​មាន​សី​ហៈ​មួយ​ចាប់​សត្វ​ស៊ី​ឆ្អែត​ហើយ​ចុះ​​ទៅ​ផឹក​ទឹក​ក្នុង​ត្រ​ពាំង ត្រ​ឡប់​ឡើង​មក​វិញ​ឃើញ​ជ្រូក​មួយ​រក​ស៊ី​​នៅ​មាត់​ត្រពាំង។​​​ សី​ហៈ​​​​នោះ​នឹកថា​ថ្ងៃ​នេះ​អញស៊ី​ឆ្អែត​ហើយ​ ជ្រូក​នេះ​ទុក​ស៊ី​នៅ​ថ្ងៃ​ស្អែក​ ទើប​គេច​ទៅផ្លូវ​ម្ខាង​ ជ្រូកឃើញ​ដូច្នោះ​​សំ​គាល់​ថា​សី​ហៈ​នោះ​ខ្លាច​ខ្លួន​ក៏​ស្រែក​សួរ​ថាៈ
images/articles/822/Untitled-1.jpg
មូល​ហេតុ​ដែល​ព្រះ​អង្គ​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
បាន​ឮ​មក​ថា​ អ្នក​ដែន​កុរុ​ មិន​ថា​ ជា​ភិ​ក្ខុ​ ភិក្ខុ​នី​ និង​ឧ​បា​សក​ ឧ​បា​សិ​កា​ មាន​រាង​កាយ​ និង​ចិត្ត​សម្បូរ​ណ៌​ជា​និច្ច​ ដោយ​សេព​បច្ច័យ​គឺ​ រដូវ​ជា​ទី​សប្បាយ​ ព្រោះ​ដែ​ន​នោះ​ សម្បូរណ៌​ដោយ​សប្បាយ​ មាន​ឧ​តុ​ជា​ទី​សប្បាយ​ជា​ដើម​ ។​ អ្នក​កុរុ​នោះ​ មាន​កម្លាំង​បញ្ញា​ដែល​រាង​កាយ​និង​ចិត្ត​ដ៏​សម្បូរណ៌​ឧ​បត្ថម្ភ​ហើយ​ ទើប​អាច​ទទួល​ទេ​សនា​ដ៏​ជ្រាល​ជ្រៅ​នោះ​បាន​ ។​
images/articles/823/Untitled-1.jpg
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​នាង​ក​ល្យាណី (ចាក​ លោ. ជា​) (បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​) កាល​ព្រះ​ស​ម្ពុទ្ធ​បរម​គ្រូ​កំ​ពុង​សាង​បារមី​នៅ​ឡើយ​ ទ្រង់​សោយ​ព្រះ​ជាតិ​ជា​កូន​សេដ្ឋី​យក​ធ្វើ​ជា​ព្រះ​រាជ​បុត្រ​តាំង​តែ​ពី​អាយុ​ ៧​ ឆ្នាំ​។​​ ថ្ងៃ​មួយ​ព្រះ​រា​ជា​​ចាត់​ប្រើ​ឲ​ធនេញ្ជយ្យ​បណ្ឌិត​ទៅ​ប​ង្រ្កាប​សត្រូវ​ក្នុង​បច្ច​ន្ត​ជន​បទ​ ព្រះ​ពោធិ​ស​ត្វ​ក៏​ថ្វាយ​បង្គំ​លា​មាតា​បិ​តា​ហើយ​ផ្តាំ​នាង​ក​ល្យា​ណី​ជា​ភ​រិ​យា​ឲ្យ​​មើ​ល​ទំ​នុក​បំ​រុង​​មា​តា​បិ​តា
images/articles/824/Untitled-1.jpg
ស​តិ​ប្ប​ដ្ឋាន​​សូត្រ​ ឧ​ទ្ទេ​ស​វារ​កថា​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ឯ​វម្មេ​ សុតំ​ សូត្រ​នេះ​ឈ្មោះ​ សតិ​ប្បដ្ឋាន​សូត្រ​ ​ដែល​ខ្ញុំ​អានន្ទ​បាន​ស្តាប់​មក​យ៉ាង​នេះ​ថា​ ឯ​កំ​ សមយំ​ ភគ​វា​ កុ​រូ​សុ​ វិហរ​តិ​ កម្មា​ស​ធម្មំ​ នាម​ កុរូ​នំ​ និគ​មោ​ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះភាគ​ជា​ម្ចាស់​ ទ្រង់​គង់​នៅ​ក្នុង​ដែន​កុរុ​ទ្រង់​អា​ស្រ័យ​នៅ​កម្មា​ស​ធម្ម​និ​គម​ នៃ​អ្នក​ដែន​កុ​រុ​ទាំង​ឡាយ​ ជា​ទី​គោ​ចរ​ ។​
images/articles/826/Untitled-1.jpg
សម្បត្តិ​រ​បស់​ជន​មាន​សទ្ធា​មិន​វិ​នាស​សាប​សូន្យ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ព្រាហ្ម​ណ៍​សម្លាប់​កូន​ធ្វើ​ទាន​ (​ចាក​ គ​. ទា​.) ( សម្បត្តិ​រ​បស់​ជន​មាន​សទ្ធា​មិន​វិ​នាស​សាប​សូន្យ​ ) កាល​ពី​ព្រេង​នាយ​ មាន​ព្រាហ្ម​ណ៍​ម្នាក់​មាន​សទ្ធា​ជឿ​ស៊ប់​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​ទាន​ ។ ព្រាហ្ម​ណ៍​នេះ​កាល​មា​តា​បិ​តា​រៀប​ឲ្យ​​មាន​គូ​ស្រ​ករ​ បាន​ចែក​
images/articles/827/Untitled-1.jpg
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿង​ខ្លា​ធំ​និង​សេក​ (​ចាក ម. វា.) (​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន​) កាល​ពី​ព្រេង​នាយ​ មាន​ភ្នំ​មួយ​ឈ្មោះ​បំ​សុ​ប​ព៌ត​ ស្ថិត​នៅ​​ក្បែរ​ព្រំ​អា​ណា​ចក្រ​ពារាណ​សី​ ។ នៅ​ញក​ភ្នំ​មួយ​នោះ​មាន​ខ្លា​ធំ​មួយ​មេ​ស្លាប់​ចោល​ទៅ​ នៅ​ជា​មួយ​បា​ចាស់​ជរា​ ។ ខ្លា​នោះ​ជា​សត្វ​សប្បុ​រស​មាន​ធម៌​កត​ញ្ញូ​ប្រ​ចាំ​នៅ​ជា​និច្ច​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿