images/articles/839/Untitled-1.jpg
ទីពឹង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
នៅក្នុងព្រះសាសនានេះ កាលដែលពុទ្ធបរិស័ទបានស្គាល់ថា ជីវិតជាប្រក្រតី គឺចិត្ត ចេតសិក រូប ដូច្នេះហើយក៏ជាការចាប់ផ្តើមស្គាល់ខ្លួនឯងថាជាអ្វី ។ ការស្គាល់ខ្លួនឯងតាមសេចក្តីពិត ដល់កម្រិតគឺត្រូវរលត់តណ្ហាអស់មិនមានសល់ ព្រោះខ្លួនយើងដោយបរមត្ថ គឺចិត្ត ចេតសិក រូប ដែលអត់ត្រូវការអ្វីពីលោកនេះ ទាំងដែលមិនហួងហែងខ្លួនឯងអ្វីទាំងអស់ ។
images/articles/842/Untitled-1.jpg
មានទ្រព្យសម្បតិ្ត និងការអស់ទ្រព្យសម្បត្តិ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ ។ ជាទូទៅ គេតែងសប្បាយរីករាយនៅពេលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ ។
នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្តីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ ។
images/articles/846/Untitled-1.jpg
គុណនៃការចិញ្ចឹមមាតាបិតា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿងស្តេចសេក
( ចាក កេ. ប. )
( គុណនៃការចិញ្ចឹមមាតាបិតា )
ក្នុងកាលកន្លងទៅហើយ មានព្រាហ្មណ៍គ្រាមមួយឈ្មោះសាលិន្ទយៈ តាំងនៅទិសឦសានពីក្រុងរាជគហៈ ។ តពីព្រាហ្មណ៍គ្រាមនោះ មានស្រែនៃជនក្នុងដែនមគធៈមួយ នៅទិសឦសានដូចគ្នា ។
images/articles/848/Untitled-1.jpg
កាមច្ឆន្ទៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ហេតុកើតឡើងនៃកាមច្ឆន្ទៈ
ក្នុងនិមិត្តទាំង ២ នោះ កាមច្ឆន្ទៈ រមែងកើតឡើងព្រោះ មនសិការដែលមិនត្រូវទំនងក្នុងសុភនិមិត្ត ។ វត្ថុដែលស្អាតក្តី អារម្មណ៍ដែលល្អក្តី ឈ្មោះថា សុភនិមិត្ត ។ ការធ្វើទុកក្នុងចិត្ត មិនដោយឧបាយ ការដាក់ចិត្តក្រៅផ្លូវ
images/articles/849/Untitled-1.jpg
ទោសលួចទ្រព្យគេ និងទោសលក់សុរា
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
រឿងនាងវិមានប្រេត
( ចាក បេ. ខុ )
( ទោសលួចទ្រព្យគេ និងទោសលក់សុរា )
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានស្រ្តីក្រមុំម្នាក់ឈ្មោះ កល្យាណី មានរូបល្អជាទីស្រលាញ់ពេញចិត្តចំពោះមហាជន ដែលបានឃើញរូបនាង ។ ថ្ងៃមួយមានបុរសម្នាក់ ចាប់ចិត្តស្រលាញ់ បានចូលទៅនិយាយជាច្រើនដង នាងមិនព្រមយក ក៏កើត
images/articles/850/Untitled-1.jpg
សេចក្តីអាក្រក់ត្រូវលះបង់ និងសេចក្តីល្អត្រូវកាន់យក
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
អកុសលកម្មបថ
គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង គឺ កាយកម្ម អំពើដែលសំរេចដោយកាយ មាន ៣ យ៉ាង វចីកម្ម អំពើដែលសំរេចដោយវាចា មាន ៤ យ៉ាង មនោកម្ម អំពើដែលសំរេចដោយចិត្ដមាន៣ យ៉ាង រួមត្រូវជា ១០ យ៉ាង ។
images/articles/853/Untitled-1.jpg
ព្រះមហាថេរៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ព្រះមហាថេរៈ
បានឮមកថា ព្រះមហាថេរៈអង្គុយក្នុងទីសម្រាកពេលថ្ងៃ កាលសន្ទនាជាមួយនឹងអន្ទេវាសិក បានបត់ដៃចូល ហើយលាចេញដូចដើម (បន្ទាប់ពីនោះ) ទើបសន្សឹមៗ បត់ដៃចូលទៀត ។
images/articles/854/Untitled-1.jpg
វិធីថែរក្សាទ្រព្យ ៤ យ៉ាង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩
ក. ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនកាលបាត់ដោយអកុសលបៀតបៀន ជួនកាលក៏បាត់ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់ ។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បង់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវតែស្វែងរកដែរ ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេត្រូវចេះទទួលស្គាល់ការពិតផង ត្រូវចេះហាមចិត្តដែលសោកស្តាយខ្លាំងៗ និងសេចក្តីក្រោធខឹង កុំឲ្យកើតឡើង បើមិនដូច្នោះទេ យើងមិនមែនបាត់បង់ត្រឹមតែទ្រព្យប៉ុណ្ណោះទេ ទ្រព្យដែលបាត់នោះ បានឆក់យកនូវសេចក្តីសុខរបស់យើងទៅជាមួយផងដោយពិត ។
ខ. ចេះជួសជុលរបស់ដែលខូចឬចាស់
វត្ថុសម្រាប់ប្រើប្រាស់ទាំងអស់ សុទ្ធតែត្រូវប្រែប្រួលនិងចាស់គ្រាំគ្រា ទីបំផុតនឹងត្រូវខូចខាត ទៅដោយឥតមានសេសសល់ឡើយ ប៉ុន្តែថ្វីបើយ៉ាងនេះហើយក៏ដោយ បើចេះថ្នមវាក៏អាចប្រើប្រាស់បានកាលយូរអង្វែង មិនសូវខាតបង់ប្រាក់កាសក្នុងការទិញរបស់ថ្មីមកប្រើជំនួស ហើយយើងអាចសន្សំប្រាក់សម្រាប់ទុកធ្វើជាដើមទុនក្នុងមុខរបរ ឬក៏អាចធ្វើអ្វីដែលជាប្រយោជន៍ផ្សេងទៀតបាន ។
របស់របរខ្លះ មិនមែនថាចាស់រហូតដល់ប្រើលែងបាននោះទេ គ្រាន់តែអន់រូបអន់រាងបន្តិចប៉ុណ្ណោះ ដូចជានៅក្នុងរឿងទូរសព័្ទ ត្រឹមតែតម្លៃ ៧០ ឬ ៨០ ដុល្លា ក៏ល្មមសមគួរនឹងប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបានដោយស្រួលទៅហើយ ប៉ុន្តែដោយចង់តែដេញម៉ូតសម័យ ត្រូវថែម ១០០ ឬ ២០០ ដុល្លា ទៀតដើម្បីដូរយករបស់ថ្មី ទង្វើបែបនេះ មិនមែនត្រឹមតែដើម្បីប្រយោជន៍រស់នោះទេ គឺថាប្រាក់ដែលបន្ថែមពីលើនោះ គឺជាការបូជាតណ្ហាដោយពិត ។ ចំណែកភិក្ខុសមណេរ ត្រូវតែគិតអំពីបញ្ហានេះ កុំភ្លេចខ្លួនឲ្យសោះ ។
ប្រុសសង្ហា មិនមែនដោយសារទូរស័ព្ទនោះទេ បូរាណបានពោលថា " ស្រីស្រស់ព្រោះចរិយា បុ្រសសង្ហាព្រោះវិជ្ជា " ចំណែកបព្វជិត ក៏មិនខុសពីស្រ្តីប៉ុន្មានដែរ បើមានតែវិជ្ជាខ្វះចរិយា ដូចផ្លែល្វាល្អតែខាងក្រៅ ។ របស់ខ្លះចាស់ទៅមែន តែនៅមានប្រយោជន៍ខ្លះ ហើយបើរបស់នោះមិនចេះយំទារចំណីស៊ីទេ គប្បីថែរក្សាទុកឲ្យបានល្អ ជួនកាលពេលនេះយើងមិនត្រូវការ ដោយអាងថា មានគ្រប់គ្រាន់ហើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងអាចត្រូវការវាជាក់ជាមិនខាន ។
គ. បរិភោគល្មមប្រមាណ
ការបរិភោគល្មមប្រមាណ សំដៅដល់ការចេះសន្តោសក្នុងការបរិភោគ មិនល្មោភតាមតែចំណង់ ព្រោះយើងមិនមែនបរិភោគតែមួយពេលហើយឈប់នោះទេ ត្រូវគិតទៅដល់ថ្ងៃក្រោយផង ក្រែងលោរកមិនបានដូចថ្ងៃនេះ ។
ឃ. មិនតាំងបុរស ឬស្រ្តីទ្រុស្តសីលជាធំ
បុរស ឬស្រ្តី ដែលទ្រុស្តសីលក្នុងទីនេះសំដៅយកបុរសស្ត្រីណា ដែលមិនមានការស្មោះត្រង់ ហើយចូលចិត្តប្រព្រឹត្តអបាយមុខ ដូចជាល្បែងស៊ីសងជាដើម ។ ការដែលប្រគល់ឲ្យបុរស ឬស្រ្តីប្រភេទនេះ ឲ្យជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ តែងតែមានការវិនាសអន្តរាយមិនខានឡើយ ដូចនៅក្នុងខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភសូត្រទី ៦ គាថាទី ១១ ព្រះមានព្រះភាគទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា
" ឥត្ថឹសោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ "
ប្រែថា " បុរសបុគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស " ។ បុរសស្រ្តីដែលខ្ជះខ្ជាយដូច្នេះ ប្រៀបដូចជាកញ្ជើដែលមានបាតធ្លុះ បើទុកជាគេខំដាក់របស់បំពេញយ៉ាងណា ក៏មិនអាចពេញបានឡើយ ។
សូម្បីភ្នំខ្ពស់គង់គេឡើងបាន តស៊ូក្លាហានគង់បានជំនះ
សន្សំបារមីគង់បានតេជះ ធ្វើរបងផ្ទះគង់បានសល់ទ្រព្យ ។
ស្រង់ចេញពីសៀវភៅ " ប្រយោជន៍បីប្រការ "
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/875/Untitled-1.jpg
បញ្ហាកំណាញ់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ទាក់ទងទៅនឹងការប្រកាន់បញ្ចខន្ធថា ជាតួខ្លួន ការកំណញ់ហួងហែងទ្រព្យសម្បត្តិរបស់ខ្លួនទៅជារបស់អ្នកដទៃឡើយ ។ វាជាការរវល់កង្វល់ខ្វាយខ្វល់ដ៏ក្រៃលែងដើម្បីខ្លួនឯង ទាំងដែលខ្លួនឯងមិនមានដោយបរមត្ថផងនោះ ។
images/articles/878/Untitled-1.jpg
ទោសបាណាតិបាត និងគុណរបស់មិត្រ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងមិគលុទ្ទកប្រេត
( ចាក បេ. ខុ. )
( ទោសបាណាតិបាត និងគុណរបស់មិត្រ )
កាលកន្លងទៅហើយ ក្នុងក្រុងរាជគ្រឹះ មានព្រានម្រិគម្នាក់ ជាមិត្រនឹងធម្មឧបាសក ។ ព្រាននោះសម្លាប់ម្រិគទាំងយប់ទាំងថ្ងៃ ឥតមានបង្អង់ពេលវេលាណាមួយឡើយ ។
ឧបាសកជាមិត្រ ចេះតែនិយាយលួងលោមអង្វរឲ្យឈប់សម្លាប់ ព្រានមិនព្រមតាម ។
images/articles/884/Untitled-1.jpg
ទោសទុច្ចរិតផ្សេងៗ មានស៊ីសំណូកជាដើម
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងប្រេតស៊ីសាច់ឯង
( ចាក បេ. ខុ. )
( ទោសទុច្ចរិតផ្សេងៗ មានស៊ីសំណូកជាដើម )
កាលព្រះបរមគ្រូ គង់នៅវត្តវេឡុវ័ន នាក្រុងរាជគ្រឹះ ។ កាលនោះព្រះបាទពិម្ពិសារ ទ្រង់ជាធម្មិកមហារាជ បាននាំអ្នករាជការ និងបណ្តារាស្ត្រ សមាទានរក្សាឧបោសថសីល រឿយៗជានិច្ចរាល់ឆ្នាំ
images/articles/888/Untitled-1.jpg
សេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងឯកបុត្កគហបតី
(ចាក បិ. ម.)
(សេចក្ដីទុក្ខសោក កើតអំពីសេចក្ដីស្រលាញ់)
កាលនោះព្រះមានព្រះភាគ គង់នៅវត្តជេតពន ជិតក្រុងសាវត្ថី។ មានគហបតីម្នាក់ កើតទុក្ខក្រៀមក្រំ បានចូលលទៅគាល់ព្រះអង្គ ក្រាបថ្វាយបង្គំហើយអង្គុយក្នុងទីគួរមួយ។
ព្រះសម្ពុទ្ធត្រាស់សួរថា ម្នាលគហបតី អ្នកមានមុខក្រៀមស្រពាប់ស្រពោន តើមានហេតុអ្វី?
images/articles/890/Untitled-1.jpg
អ្នកមានប្រាជ្ញានិងមានវាសនា អាចរកទ្រព្យបានងាយ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងចូឡកសេដ្ឋី
( ចាក អ. ចូ. )
( អ្នកមានប្រាជ្ញានិងមានវាសនា អាចរកទ្រព្យបានងាយ )
ក្នុងកាលកន្លងទៅហើយ ព្រះពោធិសត្វបានកើតជាសេដ្ឋីឈ្មោះចូឡកៈ នៅក្នុងក្រុងពារាណសី ជាអ្នកចេះពូកែខាងការទស្សន៍ទាយ ។ ថ្ងៃមួយសេដ្ឋីបានទៅគាល់ព្រះរាជាឃើញកណ្តុរស្លាប់កណ្តាលថ្នល់
images/articles/891/Untitled-1.jpg
រឿងមហល្លកឧបាសិកា
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
រឿងមហល្លកឧបាសិកា
( ចាក កុ. តិ. )
( សង្គហធម៌ជាពូជនៃសេចក្តីរាប់អានក្នុងលោក )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់ចាំព្រះវស្សានៅវត្តជេតពន នាក្រុងសាវត្ថី ដល់ពេលចេញវស្សាហើយថ្មីៗ មហាពុទ្ធបរិស័ទ នាំគ្នាថ្វាយទានដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន
images/articles/893/Untitled-1.jpg
ព្រះពុទ្ធអង្គ (The Buddha)
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ព្រះពុទ្ធអង្គទ្រង់មានព្រះនាមដើមថា " សិទ្ធត្ថ " (សំស្រ្កឹតហៅថា សិទ្ធាថិ ) និងព្រះនាមដោយគោត្ត (ត្រកូល) ថា " គោតម " (សំស្រ្កឹតថា គៅតម ) ។
ព្រះអង្គទ្រង់គង់ប្រថាប់ នៅក្នុងប្រទេសឥណ្ឌា ភាគខាងជើង ក្នុងសតវត្សរ៍ទី៦ មុន គ្រិស្តសករាជ ។
images/articles/894/Untitled-1.jpg
ទស្សនគតិរបស់ពុទ្ធសាសនិកបុគ្គល
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩
ក្នុងចំណោមសាស្តានៃសាសនាទាំងឡាយ ព្រះពុទ្ធជាម្ចាស់ (ប្រសិនបើព្រមឲ្យយើងហៅព្រះអង្គថាជាសាស្តា អ្នកបង្កើតសាសនាទៅតាមអត្ថន័យរបស់ស័ព្ទ ដែលយើងនិយមនាំគ្នាយល់ឃើញនោះ) ទ្រង់ជាសាស្តាមួយព្រះអង្គគត់ប៉ុណ្ណោះ ដែលមិនបានអាងព្រះអង្គថាជាអ្វីផ្សេងក្រៅតែពីជាមនុស្សធម្មតាហើយបរិសុទ្ធ ។