ថ្ងៃ អាទិត្យ ទី ២៤ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៩៧,០២៩
Today
ថ្ងៃម្សិលមិញ ១៧៧,៨១៧
ខែនេះ ៤,៤៣០,៤៩៧
សរុប ២២៩,២០៥,២៨០
free counters
កំពុងទស្សនា ចំនួន
រឿងនិទានអប់រំចិត្ត
images/articles/1106/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០២៥០ ដង)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត (ចាក ធ. ខុ.) បាន​ឮ​ថា នាង​ព្រាហ្មណី​ម្នាក់​បាន​ចាត់​ចែង​ឧទ្ទេស​ភត្ត​សម្រាប់​ភិក្ខុ​៤​អង្គ​ប្រើ​ព្រាហ្មណ៍​ជា​ប្តី​ឲ្យ​ទៅ​និមន្ត​លោក​ប្រាប់​ថា " ម្នាល​ព្រាហ្មណ៍​ចូរ​អ្នក​ទៅ​វត្ត​និមន្ត​ព្រាហ្មណ៍​ចាស់​ៗ​៤ អង្គ​មក " ។ គាត់​ទៅ​វត្ត​និមន្ត​ថា​"សូម​និមន្ត​ព្រាហ្មណ៍​៤​អង្គ" ។ ខី​ណាសវសាមណេ ៤អង្គ​គឺ​សង្កិច្ច​១ បណ្ហិតះ ១ សោបាកះ ១ រេវតះ​១ មាន​អាយុ​៧​ឆ្នាំ​
images/articles/1107/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៦២២៩០ ដង)
សុមនសូត្រ គ្រា​នោះ នាង​សុមនារាជ​កុមារី មាន​រថ ៥០០ និង​ រាជ​កុមារី ៥០០ អង្គ ហែ​ហម​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏មាន​ព្រះ​ភាគ​ ហើយ​ប្រថាប់ ក្នុង​ទី​សម​គួរ​ហើយ បាន​ទូល​សួរព្រះ​ដ៏​មាន​ព្រះ​ភាគ​ ក្នុង​សាសនា នេះ មាន​សទ្ធា​ស្មើ​គ្នា មាន​សីល​ស្មើ​គ្នា មាន​បញ្ញា​ស្មើ​គ្នា ប៉ុន្តែ​មួយ​អង្គ​ជា​ទាយក មួយ​អង្គ​មិន​មែន​ជា​ទាយក សាវ័ក​ទាំង​នោះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ
images/articles/1108/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧៦៨២ ដង)
រឿង​ឆ្កែ​ខាំ​ប្រេត (ចាក បេ. ខុ) (ទោស​ក្បត់​ស្វាមី និង​មុសាវាទ) កាល​សាសនា​ព្រះ​ទសពល​ព្រះ​នាម​កស្សប មាន​គហបតី​ម្នាក់ ជា​ឧបាសក​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា បាន​បបួល​ឧបាសក ៥០០ នាក់​សុទ្ធ​តែ​បាន​សម្រេច​សោតា​បត្តិ​ផល នាំ​គ្នា​ធ្វើ​ទាន​ផ្សេងៗ មាន​ធ្វើ​វត្ត​អារាម​ធ្វើ​ស្ពាន​ផ្លូវ​ថ្នល់ ធ្វើ​ទី​ចង្រម ធ្វើ​ព្រះ​វិហារ​ថ្វាយ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន បាន​នាំ​ភរិយា​របស់​ខ្លួន​គ្រប់​គ្នា
images/articles/1109/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០១៩១ ដង)
ចន្ទី​សូត្រ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះភាគ គង់​នៅ​ក្នុង​វត្តវេឡុវ័ន​ជា​កលន្ទកនិវាបដ្ឋាន ទៀប​ក្រុង​រាជ​គ្រឹះ ។ គ្រា​នោះ នាង​ចុន្ទីរាជ​កុមារី​មាន​រថ ៥០០ និង កុមារី ៥០០ ហែ​ហម​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះចូល​ទៅ​ដល់​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ហើយ​ប្រថាប់​ក្នុង​ទី​សម​គួរ ។ លុះ​នាង​ចុន្ទី​រាជ​កុមារី​ ប្រថាប់​ក្នុង​ទី​សមគួរ​ហើយ​បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា
images/articles/1110/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧៧២៤ ដង)
ឧគ្គហសូត្រ សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​នៅ​ក្នុង​ជាតិ​យាវ័​ន ទៀប​ក្រុង​ភទ្ទិយៈ ។ គ្រា​នោះ ឧគ្គហមេណ្ឌ​កនត្តា (ជា​ចៅ​មេណ្ឌសេដ្ឋី) ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ។ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ មាន​ភិក្ខុ​ជា​គម្រប់ ៤
images/articles/1115/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣៨២ ដង)
រឿង​ជជិល​សេដ្ឋី (ធ.ខុ.) ឥឡូវ​នេះ​ជដិល​កុមារ​បាន​កើត​ឡើង​ហើយ ។ មាន​សេចក្តី​ដំណាល​ថា កូន​ក្រមុំ​សេដ្ឋី​ម្នាក់​នៅក្នុង​ក្រុង​ពារាណសី ជា​ស្រី​មាន​រូប​ដ៏​ល្អ​ឆើត ។ មាតា​បិតា​បាន​ប្រគល់​នាង​ទាសី​ម្នាក់​ឲ្យ​ថែរក្សា​នាង​ធីតា​នោះ​ក្នុង​កាល​ដែល​មាន​អាយុ​១៥ ឬ​១៦​ឆ្នាំ​ឲ្យ​នៅ​លើ​ប្រាសាទ ៧​ជាន់​ក្នុង​បន្ទប់​ដ៏​មាន​សេរី ក្នុង​ថ្ងៃ​មួយ យក្ខ​មួយ​ឈ្មោះ​វិជ្ជាធរ កាល​ទៅ​តាម​អាកាស​បាន​ឃើញ​នាង​ធីតា​នោះ
images/articles/1116/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៤០៥៣ ដង)
រឿង​ក្អែក​ញី​ឈ្មោល​នឹង​ពស់ (ចាក គ.ប.) (អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន) មាន​ក្អែក​ញី​ឈ្មោល​មួយ​គូ អាស្រ័យ​នៅ​លើ​ដើម​ឈើ​មួយ​ដើម​ក្នុង​ព្រង​ដើម​ឈើ​នោះ​មាន​ពស់​វែក​មួយ ។ ពស់​នោះ​វា​តែង​តែ​ចាប់​កូន​ក្អែក​ស៊ី​ជា​ចំណី​អាហារ​ ។ តមក ក្អែក​ញី​រក​កល់​ពង​ទៀត និយាយ​ទៅ​កាន់​ប្តី​ថាៈ " អ្នក​បង​ជា​ទី​ពឹង! គួរ​យើង​លះ​បង់​ចោល​ដើម​ឈើ​នេះ​ទៅ ហើយ​ហើរ​ទៅ​រក​ដើម​ឈើ​ឯ​ទៀត​អាស្រ័យ​នៅ​វិញ​
images/articles/1117/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៧៤០ ដង)
រឿង​បុរស​ក្លាយ​ភេទ​ជា​ស្រ្តី (ធ. ខុ.) (ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត) កាល​ដែល​ព្រះ​ពុទ្ធ​បរម​គ្រូ​ទ្រង់​សម្រាន្ត​ព្រះ​ឥរិយាបថ នា​ក្រុង​សាវត្ថី មាន​សេដ្ឋី​បុត្រ​មួយ​រូប​ឈ្មោះ សោរេយ្យ ជិះ​រទេះ​បរ​ចេញ​ទៅ​ក្រៅ​នគរ​ជា​មួយ​នឹង​សម្លាញ់​ម្នាក់​ ព្រម​ទាំង​បរិវារ​ជា​ច្រើន ដើម្បី​ទៅ​មុជ​ទឹក​ក្នុង​កំពង់​មួយ ។ ជួន​ជា​ក្នុង​ខណះ​នោះ ព្រះ​មហា​កច្ចាយនត្ថេរ​និមន្ត​ទៅ​បិណ្ឌ​បាត​ក្នុង​ទី​ក្រុង ។
images/articles/1118/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១៣៥១ ដង)
រឿង​កញ្ញា​កុណ្ឌល​កេសី (ចាក ធ. ខុ.) (បញ្ញា​ដែល​ខំ​កសាង​មក មិន​មែន​ទុក​ស្ងៀម​ទេ គឺ​ទុក​ការពារ​ខ្លួន) ក្នុង​ពុទ្ធ​ប្បាទ​នេះ នា​ក្រុង​រាជ​គ្រឹះ មាន​ធីតា​សេដ្ឋី​ម្នាក់ អាយុ​១៦​ឆ្នាំ​មាន​រូប​រាង​ល្វត​ល្វៃ​ផ្តាច់ គូរ​ដល់​ការក្រឡេក​មើល​ជា​ពន​ពេក ។ ជា​ធម្មតា​នារី​ទាំង​ឡាយ ដែល​ឋិត​ក្នុង​វ័យ​នោះ (​អាយុ​១៦​ឆ្នាំ) ច្រើន​តែ​ជាប់​ចិត្ត​នឹង​បុរស​ឆ្កួត​ចិត្ត​ព្រោះ​បុរស​ជា​កំណត់ ។ ឯ​មាតា​បិតា​បាន​រៀប​ចំ​ទី​កន្លែង​ឲ្យ​នាង​នៅ​ក្នុង​បន្ទប់​ដ៏​មាន​សិរី
images/articles/1119/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧៣៩០ ដង)
រឿង​ពាណិជ្ជលង់​ទឹក​សមុទ្រ (ចាក អ. ទេ.) (សីល​ជា​ស្ពាន​របស់​សត្វ) សេចក្តី​ថាៈ មាន​ឈ្មួញ​ជា​ច្រើន​នាក់ នាំ​គ្នា​ទៅ​ជួយ​ដោយ​សំពៅ​នៅ​ក្នុង​សមុទ្រ បាន​បើក​សំពៅ​យ៉ាង​លឿន​រហ័ស​ ប្រៀប​ដូច​ជា​គេ​បាញ់​កូន​សរ​បាន​៧​ថ្ងៃ​ក៏​កើត​ឧក្បាទវ៍ ដោយ​ខ្យល់​ព្យុះ​ព្យោ​មក​បក់​បោក​ជា​ខ្លាំង រលក​ធំ​ៗក៏​បោក​ផ្ទប់​លើ​សំពៅ​នោះ បណ្តាល​ឲ្យ​ទឹក​ចូល​ពេញ។ កាល​សំពៅ​ហៀប​នឹង​លិច មហា​ជន​បាន​នាំ​គ្នា​នឹក​រលឹក​ដល់​ទព្តា​រៀង​ៗ​
images/articles/1120/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៦១៣៥ ដង)
រឿង​ស្តេច​ចចក​ឈ្មោះ​សព្វ​នាឋៈ (ចាក អ. ស.) (ចចក​អើយ​ ចចក​​ជើង​មានះ វិនាស​ប្រាណ​ឯង) ក្នុង​កាល​ដែល​កន្លង​ទៅ​ហើយ​ មាន​បុរោហិត​ព្រះ​ចៅ​ពារាណសី​ម្នាក់​ជា​អ្នក​ចេះ​បឋវី ជយ​មន្ត(មន្ត​បង្វិល​ផែន​ដី​ឲ្យ​វិល) ។ ថ្ងៃ​មួបុរោហិត ចូល​ទៅ​កាន់​អរណ្យ​ប្រទេស អង្គុយ​លើ​ខ្នង​ថ្ម​ដោយ​បំណង​ថា នឹង​ស្វា​ធ្យាយ​មន្ត​វិជ្ជា​ការ​ខ្លួន​ លុះ​អង្គុយ​ស៊ប់​សួន​លើ​ខ្នង​ថ្ម​រួច​ស្រួល​បួល​ហើយ ក៏​តាំង​រាយ​មន្ត​នោះ​ឯង ។
images/articles/1127/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១៦៩៦ ដង)
រឿង​មេណ្ឌកសេដ្ឋី (ចាក ធ. ខុ.) (អនុភាព​ផល​ទាន​ធំហួស​និគរ​ភទ្ទិយះ គង់​នៅ​ក្នុង​ព្រៃ​ម្លិះ​ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌​ទេសនា ប្រារព្ធ​នឹង​មណ្ឌក​សេដ្ឋី) មាន​សេចក្តី​ដំណាល​ថា ព្រះ​សាស្តា​ទ្រង់​យាង​ទៅ​នគរ​ភទ្ទិយះ ដោយ​បាន​ឃើញ​ឧបនិស្ស័យ​សោតាបត្តិ​ផល​នៃ​ជន​ទាំង​នោះ​គឺ មេណ្ឌក​សេដ្ឋី​១ នាង​ចន្ទ​បទុមា​ជា​ភរិយា​នៃ​លោក​សេដ្ឋី​១
images/articles/1128/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២៣៥៩ ដង)
រឿង​ស្រី​មាន​គូ​កំណាន់ (ចាក ធ. ខុ.) (​អំណាច​កាម​រាគ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ) សេចក្តី​ដំណាល​ថា មាន​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បាត​មួយ​អង្គ រៀន​កម្ម​ដ្ឋាន​ក្នុង​សំណាក់​ព្រះ​សាស្តា ហើយ​ចូល​ទៅ​កាន់​ឱធ្យាន​ចាស់​មួយ ដើម្បី​ធ្វើ​សមណធម៌ ។ លំដាប់​នោះ​មាន​ស្ត្រី​ម្នាក់ មាន​រូប​រាង​ស្រស់​ល្អ​ឆើត​លើស​នារី​ទាំង​អស់​ក្នុង​នគរ បាន​ណាត់​ពេល​នឹង​បុរស​គូ​កំណាន់​ម្នាក់
images/articles/1129/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣០៧៥ ដង)
រឿង​ព្រះ​បាទ​នន្ទរាជ (ចាក អ. សំ.) (អានិសង្ស​នៃ​ចីវរទាន​ដែល​ជន​ឲ្យ​ចំពោះ​ព្រះ​បច្ចេក​ពុទ្ធ) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​កុដុ​ម្តិកះ​មា្នក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ ឃើញ​ព្រះ​បច្ចេក​ពុទ្ធ​មួយ​អង្គ​កំពុង​ដេរ​ចីវរ ដែល​មាន​សំពត់​មិន​គ្រប់​គ្រាន់​ត្រង់​អនុវា​ត​បណ្តោយ ។ កុដុម្តិកះ កាល​ឃើញ​លោក​ខ្វះ​សំពត់​ធ្វើ​អនុវាត​ដូច្នោះ ក៏​មាន​ចិត្ត​ជ្រះ​ថា្ល ហើយ​យក​សំពត់​សម្រាប់​បង់​ករ​របស់​ខ្លួន​ប្រគេន​លោក ។
images/articles/1138/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩២៤៨ ដង)
រឿង​ឧបាសកតិស្សៈ (ចាក អ. សំ.) (អ្នក​មាន​សីល​ ស៊ូ​លះ​បង់​ជីវិត​ខ្លួន​ ដើម្បី​ប្តូរ​យក​ជីវិត​សត្វ​ទុក) ព្រះ​មហាក្សត្រ​តិស្ស​មហា​រាជ ជា​ស្តេច​មាន​ធម៌ សោយ​រាជ​សម្បត្តិ​នៅ​ក្រុង​លង្កា​ទ្វីប ទ្រង់​មាន​ព្រះ​រាជ​ហរទ័យ ចង់​សោយ​សាច់​ទទា​អាំង​ជា​ពន់​ពេក តែ​ទ្រង់​ឈ្វេង​យល់​ថា បើ​អញ​និយាយ​ប្រាប់​គេ​ថា ចង់​ស៊ី​សាច់​ទទា​អាំង មុខ​ជា​អាណា​ប្រជានុរាស្រ្ត​នឹង​ធ្វើ​សាច់​ទទា​ទាំង​ឡាយ
images/articles/1164/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣៧៥៥ ដង)
រឿង​អាយុ​វឌ្ឍន​កុមារ (ចាក អ. ធ.) (ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន) មាន​សេចក្តី​ដំណាល​ថា នៅ​ក្នុង​ទិឃល​ម្តិកះ​មាន​ព្រាហ្មណ៍​ពីរ​នាក់​បាន​មូល​មតិ​គ្នា​ពី​រឿង​ចេញ​ចាក​កាម ក៏​ចេញ​ទៅ​បួស​ជា​តាបស​ ប្រព្រឹត្ត​តប​ធម៌​អស់​៤៨​ឆ្នាំ ។ តាបស​ម្នាក់​មាន​គំនិត​ថា បើ​អាត្មា​អញ​នៅ​បួស​ត​ទៅ​ទៀត​នឹង​សាប​សូន្យ​ចាក​ប្រពៃណី​មិន​ខាន ដូច្នេះ​គួរ​អញ​សិក​ទៅបន្ត​ពូជ​ទៅ​អនាគត ទៀត​
images/articles/1186/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨៨៤ ដង)
រឿង​ព្រហ្មទត្ត​រាជ​កុមារ (ចាក តិ. តិ.) (គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ) កាល​ព្រះ​សម្តុទ្ធ​បរម​គ្រូ គង់​នៅ​ព្រះ​ជេតពន​សុគន្ធកុដី​ស្រី​មហា​វិហារ. កាល​ថ្ងៃ​មួយ ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌​ប្រារព្ធ​នឹង​ភិក្ខុ​មួយ​អង្គ ជា​អ្នក​ខឹង​ច្រើន​ឈ្នោះ​ទុព្វចភិក្ខុ ដែល​ភិក្ខុ​ជា​ថេរៈ​ស្តី​ប្រដៅ​មិន​បាន​ ទ្រង់​លើក​យក​តិល​មុដ្ឋិជាតក​មក​សំដែង​ប្រាប់​ភិក្ខុ​នោះ​ថាៈ អតីត កាល​កន្លង​ទៅ​ហើយ​មាន​
images/articles/1200/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២១៦៩២ ដង)
រឿង​ព្រះ​បាទ​បទុមរាជ (ចាក ចូ. ធា.) (ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់) កាល​កន្លង​ទៅ​ហើយ​ ព្រះ​រាជា​ក្រុង​ពារាណសី​ មាន​រាជ​បុត្រា​ ៧ ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ជា​ព្រះ​រាជ​បុត្រ​ច្បង​ព្រះ​នាម​បទុម​រាជ​កុមារ ។ ព្រះ​ចៅ​ក្រុង​ពារាណសី​ជា​ព្រះ​រាជ​បិតា ទ្រង់​ព្រះ​ចិន្តា​ថា ព្រះ​រាជ​កុមារ​​ទាំង​នោះ​មុខ​ជា​នាំ​គ្នា​សម្លាប់​អញ ដណ្តើម​យក​រាជ​សម្បត្តិ​តែ​សព្វ​ខ្លួន​ពុំ​ខាន
images/articles/1201/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២៨៨៥ ដង)
រឿង​ភិក្ខុ​ជា​ញាតិ និង​ប្រេត (ចាក បេ. ខុ.) (ទោស​បាណាតិបាត និង​ទោស​នៃ​សេចក្តី​កំណាញ់) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ ព្រះ​នាម​កិក្តវាស សោយ​រាជ្យ​ក្នុង​នគរ​នោះ​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​នាម​បទុដ្ឋ​កុមារ ។ ព្រះ​រាជបុត្រ​អង្គ​នេះ​បាន​មើល​ងាយ​ព្រះ​បច្ចេក​ពុទ្ធ​ថ្វាយ​បង្គំ​ខ្លួន ក៏​លោត​ចុះ​ពី​ខ្នង​ដំរី​ទៅ​កញ្ឆក់​យក​បាត្រ​ពី​ព្រះ​បច្ចេក​ពុទ្ធ ដែល​កំពុង​និមន្ត​បិណ្ឌបាតបោក​បំបែក​ជាន់​កំទេច​ចោល ធ្វើ​ឲ្យ​លោក​អត់​ចង្ហាន់ ។ ព្រះ​បច្ចេក​ពុទ្ធ ក៏​និមន្ត​ទៅ​កាន់​ញក​ភ្នំ​នន្ទមូល​វិញ ។ រឿង​នេះ​សង្ខេប​តែ​ប៉ុណ្ណេះ ដល់​ព្រះ​រាជ​កុមារ​នោះ​ទីវង្គត​ទៅ​ ទៅ​កើត​ក្នុង​អវចី​មាហាន​រក​អស់ ៨៤០០០​ឆ្នាំ ដល់​អស់​ផលកម្ម មក​កើត​នា​ត្រកូល​អ្នក​នេសាទ​ម្នាក់ នៅ​ក្នុង​អាណា​ខេត្ត​ក្រុង​សាវត្ថី ឈ្មោះ​ហិរិក​កុមារ ជា​បុគ្គល​រលឹក​ជាតិ​បាន ។ កុមារ​នេះ​តាំង​ពី​ធំ​ដឹង​ក្តី​ទ្បើង​កាល​ណា​រលឹក​ឃើញ​សេចក្តី​ទុក្ខ ដែល​ខ្លួន​ទៅ​កើត​ក្នុង​នរក​ប្រេត ក៏​កើត​សេចក្តី​ខ្លាច​បាប​ជា​ទី​បំផុត ។ ក្នុង​គ្រួសារ​ហិរិ​កុមារ​មាន​មុខ​របរ​តែ​មួយ​គឺ របរ​នេសាទ​ត្រី. រាល់​តែ​ថ្ងៃ​មាតាបិតា​និង​បងៗ នាំ​កុមារ​ទៅ​ដាក់​លប​ដាក់​លាយ ចង​សន្ទូច​បង់​សំណាញ់​ជា​ដើម ។ កុមារ​ចេះ​តែ​ហែក​លប​លាយ​ ចាប់​ត្រី​រស់ៗ បោះ​ចោល​ទៅ​ក្នុង​ទឹក​ ហើយ​ចេះ​តែ​ និយាយ​ថា​បាប​ៗ ទោះ​បី​មាតា​បិតា​បងៗ ជេស្តី​វាយ​ដូច​ម្តេច​ក៏​នៅ​តែ​ធ្វើ​ដូច្នោះ​ទៀត ។ បើ​ទុក​ឲ្យ​នៅ​ផ្ទះ​ លួច​ដុត​លប​លោយ​ចោល​អស់ ។ មាតាបិតា​ខឹង​ខ្លាំង ក៏​បណ្តេញ​​ចុះ​ពី​ផ្ទះ​ដើរ​តាម​ផ្លូវ​ទៅ បង​ប្រុស​មាន​សេចក្តី​អាណិត យំ​សោក​អង្វរ​មាតា​បិតា​ឲ្យ​ហៅ​មក​វិញ​តែ​មាតា​បិតា​មិន​ព្រម ។ លុះ​កុមារ​ដើរ​ឆ្ងាយ​ផុត​ពី​ភូមិ​ទៅ​បាន​ជួប​នឹង​ព្រះ​អានន្ទ​កំពុង​និមន្ត​បិណ្ឌ​បាត ក៏​ចេះ​តែ​ដើរ​តាម​ដរាប​ដល់​វត្ត ។ លោក​សួរ​ដឹង​ថា មាតា​បិតា​លះ​បង់​ចោល​ហើយ ក៏​បំបួស​ជា​សាមណេរ តាម​សេចក្តី​សុំ​របស់​កុមារ​នោះ ។ ដល់​បួស​ហើយ​ទៅ​បិណ្ឌ​បាត​មិន​បាន​សោះ​ដោយ​ផល​បាប​កាល​កើត​ជា​ទុដ្ឋ​កុមារ វាយ​បំបែក​បាត្រ​ព្រះ​បច្ចេក​ពុទ្ធ​នោះ​ឯង ។ ថ្ងៃ​មួយ​ព្រះ​អានន្ទ​នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្តុទ្ធ ព្រះ​អង្គ​ទ្រង់​ជ្រាប​កម្ម​ពៀរ​មួយ​ឲ្យ ដោយ​ប្រាប់​ឲ្យ​ដង​ទឹក​ប្រគេន​ភិក្ខុ​សង្ឃ​ឆាន់​ស្រង់​រាល់ៗ​ថ្ងៃ ពួក​ភិក្ខុ​មាន​សេចក្តី​អាណិត ក៏​ឲ្យ​បាយ​ចំណី​តាំង​ពី​ពេល​នោះ​មក. ដល់​អាយុ​បាន ២០ ឆ្នាំ ព្រះ​អានន្ទ​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុ មិន​យូរ​ប៉ុន្មាន​ក៏​បាន​សម្រេច​អរហត្ត​ផល ជា​ព្រះ​អរហន្ត​មួយ​ក្នុង​លោក ។ កាល​ជា​ខាង​ក្រោយ​ លោក​បាន​នាំ​ភក្ខុ​ ១២ រូប​ទៅ​ធ្វើ​សមណ​ធម៌​លើ​កំពូល​ភ្នំ​សានុវាសី ។ ឯ​មាតា​បិតា​បង​ប្អូន​គ្រួសារ​លោក ដល់​អស់​អាយុ​ទៅ​កើត​ជា​ប្រេត អត់​ឃ្លាន​នៅ​ចន្លោះ​ភ្នំ​នោះ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល​ កើត​ដំបៅ​ស្អុយ​រលួយ​ពេញ​ខ្លួន មាន​សេចក្តី​ស្រេក​ឃ្លាន​ខ្លាំង ផឹក​ទឹក​​ស៊ី​បាយ​មិន​កើត ដោយ​អំណាច​ទោស​បាណាតិបាត និង​សេចក្តី​កំណាញ់​មិន​ដែល​ធ្វើ​បុណ្យ​ទាន ។ ពួក​ប្រេត​ទាំង​នោះ​ដឹង​ថា​ហិរិភក្ខុ​នៅ​លើ​កំពូល​ភ្នំ​សានុវាសី នោះ​ត្រូវ​ជា​កូន ជា​ប្អូន​ជា​បង​របស់​ខ្លួន​ពី​ជាតិមុន ដល់​វេលា​និមន្ត​ចុះ​ទៅ​បិណ្ឌ​បាត ក៏​ទៅ​ឈរ​បង្ហាញ​ខ្លួន​ដល់​លោក ប៉ុន្តែ​ផល​កម្ម​ដែល​បណ្តេញ​លោក​មិន​ឲ្យ​នៅ​ជា​មួយ កាល​លោក​នៅ​ជា​កុមារ​នោះ​ បណ្តាល​បិទ​បាំង​មិន​ឲ្យ​លោក​ឃើញ ឬ​គិត​នឹក​ដល់​ទ្បើយ ។ ថ្ងៃ​មួយប្រេត​ជា​បង​ប្រុស​ ដែល​យំ​សោក​សុំ​អង្វរ​មាតា​បិតា​ដែល​មាតា​បិតា​បណ្តេញ​លោក​ ត្រូ​វ​បាន​ជួប​​នឹង​លោក ហើយ​យំ​សោក​រៀប​រាប់​ប្រាប់​ថា មាតា​បិតា​គ្រួសារ​ទាំង​អស់ ស្លាប់​ទៅ​កើត​ជា​ប្រេត​អត់​ឃ្លាន​វេទនា​ណាស់​ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល ។ លោក​ឮ​ដូច្នេះ​ហើយ​មាន​សេចក្តិ​សង្វេគ អាណិត​អាសូ​ពន់​ពេក ទើប​លោក​ធ្វើ​ទាន​ចំពោះ​សង្ឃ ឧទ្ទិស​ផល​ឲ្យ​ដល់​ប្រេត​ទាំង​នោះ ផល​នោះ​ ក៏​បាន​តែ​ប្រេត​ជា​បង​ប្រុស​មួយ​ប៉ុណ្ណោះ ដល់​ពេល​ខាង​ក្រោយ​មក​ ទើប​បាន​ដល់​ប្រេត​ទាំង​នោះ ក៏​បាន​ក្លាយ​ខ្លួន​ជា​រុក្ខ​ទេវតា​ក្នុង​ពេល​នោះ​ហោង ដោយ​អំណាច​ទាន​ដែល​ហិរិកភិក្ខុ​ជា​ព្រះ​អរហន្ត​លោក​ឧទ្ទិស​ឲ្យ ។ ហិរិភិក្ខុ​ និង​ភិក្ខុ​ទាំង​ ១២ អង្គ​នាំ​គ្នា​ទៅ​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ អំពី​រឿង​ប្រេត​នោះ. ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រជុំ​បរិស័ទ ហើយ​សំដែង​ធម៌​ទេសនា ប្រារព្ធ​រឿង​ប្រេត​នោះ​ ដល់​ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ច​ធម៌ ៤ ប្រការ​មនុស្ស និង​ទេវតា​ទាំង​ទ្បាយ ដែល​បាន​ស្តាប់​ ក៏​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ខ្លួន ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1202/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩១១០ ដង)
រឿង​ជាង​កែវ​មណី និង​កណ្តុរ​ (ចាក អ. ព.) (ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ) កាល​កន្លង​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណសី ដែន​កាសី ។ គាត់​កប់​ប្រាក់​ ៤០ កោដិ​ក្នុង​ផែន​ដី ។ ភរិយា​សេដ្ឋី​ធ្វើ​មរណកាល​ទៅ​កើត​ជា​កណ្តុរ​នៅ​ថែររក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិនាស​ទៅ​តាម​លំដាប់ ។ ស្រុក​នោះ​កាល​ម្ចាស់​លះ​បង់​ចោល​ហើយ​ រក​តែ​ចំណាំ​ផង​មិន​បាន ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់ គាស់​ដុំ​ថ្ម​រើរក​កែវមណី​ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​ដំ ។ មេ​កណ្តុរ​ត្រាច់​ចុះ​ទ្បើង​ទៅ​រក​ចំណី បាន​ប្រទះ​នឹង​ជាង​នោះ មាន​សេចក្តី​ស្រទ្បាញ់​កើត​ទ្បើង​ដោយ​គំនិត​ថា ទ្រព្យ​របស់​អញ​ច្រើន គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល អាត្មា​អញ​ចូល​ដៃ​ជា​មួយ​ជាង​នេះ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល ហើយ​ពាំ​មួយ​កហាបណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ ។ ជាង​ឃើញ​ក៏​និយាយ​លួង​លោម​ថា ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហាបណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យក​កហាបណៈ​នេះ​ទៅ​ចាយ​វាយ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។ ជាង​យក​កហាបណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេកណ្តុរ​នោះ ៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំនៅ​ខ្លួន ។ មេកណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ ថ្ងៃ​ដល់​ជាង​នោះ​ហើយ​ទទូល​យក​ សាច់​មក​បរិភោគ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី ៗ​ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ ។ (​មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕