images/articles/1067/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ៣១,៣៩៨ ដង)
(ចាក ធ. ខុ.)
(ផលនៃសេចក្តីប្រាថ្នាខុសគន្លងធម៌ ជាទោសក្នុងលោក)
កាលព្រះសាស្តាគង់នៅវត្តជេតពន ព្រះអង្គប្រារព្ធនឹងសេដ្ឋីម្នាក់ខេមកៈជាក្មួយអនាថបិណ្ឌិក ។ មានសេចក្តីដំណាលថា សេដ្ឋីនោះមានរូបសម្បត្តិស្អាតណាស់ ពួកស្រីៗជាច្រើនឲ្យតែបានឃើញមានសេចក្តីត្រេកត្រអាលដោយរាគៈ មិនអាចនឹងតាំងនៅតាមសភាពរបស់ខ្លួនបានឡើយ ម្ល៉ោះហើយសេដ្ឋីបុត្រនោះ ក៏ធ្លាក់ខ្លួនទៅជាអ្នកលេងសេពកាមគុណជាមួយនឹងប្រពន្ធកូនគេ ។ លំដាប់នោះពួករាជបុរសចាប់យកទៅថ្វាយព្រះរាជាៗគិតថា អញខ្មាសមហាសេដ្ឋី ហើយទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។
ចំណែកសេដ្ឋីហើយ ទ្រង់គ្មានព្រះរាជឳង្កាអ្វីបន្តិចសោះឡើយ ទ្រង់លែងទៅវិញ ។ ចំណែកសេដ្ឋីបុត្រនោះក៏នៅតែមិនលះបង់សោះ ។ គ្រានោះពួករាជបុរសចាប់ទៅថ្វាយព្រះរាជាអស់២លើក៣លើក ព្រះរាជាទ្រង់លែងទៅវិញដដែល ។ លោកមហាសេដ្ឋីជ្រាបដំណឹងនោះ ទើបនាំទៅគាល់ព្រះសាស្តា ក្រាបទូលសូមព្រះអង្គសម្តែងប្រោសដល់ក្មួយដើម្បីលះបង់ឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ។ ព្រះអង្គទ្រង់សម្តែងសំវេគកថា នឹងសម្តែងពីទោសប្រព្រឹត្តសេពប្រពន្ធកូនគេឲ្យស្តាប់ថា ៖
នរជនស្រវឹងសេពប្រពន្ធកូនគេ រមែងបានដល់នូវហេតុអាក្រក់៤យ៉ាងគឺៈ បានបាបទី១ដែលមិនបានស្រួលតាមសេចក្តីប្រាថ្នា ទី២ត្រូវគេត្មះតិះដៀល ទី៣នឹងធ្លាក់ទៅកើតក្នុងនរក ទី៤នរជននោះមិនមានបុណ្យជាអ្នកមានដំណើរអាក្រក់ ថែមទាំងសេចក្តីត្រេកត្រអាលរបស់ជនដែលភ័យនោះជាមួយនឹងស្រ្តីដែលភ័យ ជាសេចក្តីត្រេកត្រអាលមានប្រមាណតិចព្រមទាំងត្រូវព្រះរាជាដាក់ទណ្ឌកម្មថែមទៀតផងព្រោះហេតុនោះនរជនមិនគួរសេពប្រពន្ធកូនគេទេ ។ លុះចប់ព្រះធម្មទេសនានេះខេមមកសេដ្ឋីបុត្រ បានសម្រេចសោតាបត្តិផល លែងប្រព្រឹត្តអំពើអនាចារនឹងប្រពន្ធកូនគេទៀតហើយ ។
សួរថាចុះសេដ្ឋីបុត្រនោះ បានធ្វើបុព្វកម្មដូម្តេចពីជាតិមុន? ឆ្លើយថា សេដ្ឋីបុត្រនេះកើតជាអ្នកលេងចំបាប់យ៉ាងឆ្នើម ក្នុងកាលនៃព្រះពុទ្ធទ្រង់ព្រះនាមមកស្សបះគាត់បានលើកទង់ជ្រុងមាសពីរដាក់លើស្តូបប្រាក់លោហិតរបស់អញចេញ ឲ្យតែបានឃើញអញត្រូវតែត្រេកត្រអាលរីករាយជាមួយនឹងអញកុំខាន សេចក្តីប្រាថ្នា របស់គាត់ដូច្នេះឯង ជាអំពើដែលគាត់ធ្វើក្នុងបុព្វជាតិ ។
ដូច្នេះពួកស្រីៗ ទាំងកូនទាំងប្រពន្ធគេគ្រប់តែជាតិដែលខេមកសេដ្ឋីបុត្រកើត ហើយបើបានឃើញគាត់មិនអាចនឹងអត់ទ្រាំម្រេករបស់ខ្លួនឲ្យតាំងនៅតាមប្រក្រតីបានឡើយ ប៉ុន្តែពេលនេះជាទីបំផុតជាតិរបស់គាត់ហើយ ដោយសារបានជួបនិងព្រះពុទ្ធបរមគ្រូ ព្រះអង្គទ្រង់សំដែងត្រាស់ នៃការប្រព្រឹត្តអំពើអនាចារ ប្រាប់ពន្យល់ឲ្យឃើញពិតបា្រកដ បានរួចចាកផុតទុក្ខគ្រប់យ៉ាង បានឡើងឋានៈ ជាអរិយជនមានជាតិកំណើតភ្លឺស្វាងទៅក្នុងអនាគត។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/713/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៨,២០៣ ដង)
រឿងនហាបិតបុត្ត
( ចាក សិ. ទុ. )
( សេចក្តីស្រឡាញ់ តែងសម្លាប់សត្វលោក )
កាលកន្លងទៅហើយ មានខ្មាន់ព្រះកេសម្នាក់នៅក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ប្រកបកិច្ចការចិញ្ចឹមជីវិត ដោយការកាត់ព្រះកេសាព្រះមស្សុ របស់ព្រះរាជា
images/articles/714/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៣,០០២ ដង)
រឿងរាជគហទារិកា
( ចាក វិ. ខុ. )
( គុណនៃការប្រគេននំ ដល់ព្រះមោគ្គល្លាន )
កាលព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តវេឡុវន នាក្រុងរាជគ្រឹះ ។ កាលនោះមាននាងទារិកាម្នាក់ នៅក្នុងក្រុងរាជគ្រឹះជាកូនរបស់ឧបដ្ឋាកព្រះមហាមោគ្គល្លាន
images/articles/722/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៩,២៩៦ ដង)
រឿងនន្ទយក្ខ
( ចាក ម. អ. )
( គុណនៃសមាបត្តិ ពូកែផុតក្នុងលោក )
ក្នុងកាលខ្លះ ព្រះអគ្គសាវកទាំងពីរអង្គសម្រាកសម្រាន្តព្រះឥរិយាបថ ក្នុងបោតកន្ទវិហារក៏មាន ។ នាកាលរាត្រីខាងខ្នើតព្រះចន្ទបានបញ្ចាំងរស្មីភ្លឺត្រចះឆើតឆាយជាទីនាំចិត្តរបស់សត្វទាំងឡាយឲ្យរីករាយ សប្បាយទូទៅគ្រប់ភូមិស្រុកទាំងអស់ ។
images/articles/723/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៨១៦ ដង)
រឿងកដ្ឋហរកៈ
( ចាក ម. អ. )
( អ្នកមានលាភ មិនស្មើអ្នកមានបុណ្យ )
ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់រកស៊ីលក់អុស នៅក្នុងក្រុងពារាណសី ។ ថៃ្ងមួយបុរសនោះចេញទៅនាំអុសអំពីព្រៃ
images/articles/728/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១២,០៤៩ ដង)
រឿងនាងពុទ្ធេណី
(ចាក ម.វា.)
(តិរច្ឆាន ជាសត្វមានចិត្តស្មោះត្រង់ មិនសាំញុំាដូចមនុស្ស)
កាលព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងបរិនិព្វានហើយ ក្នុងកាលជាខាងក្រោយមក មានសេដ្ឋីម្នាក់មានទ្រព្យ ៨៧កោដិ នៅក្នុងក្រុងបាតលីបុត្ត។
images/articles/727/Untitled-1.jpg
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៤,១០៣ ដង)
រឿងទុគ្គតធីតា
(ចាកវិ.ខុ.)
(បាយក្តាំងមួយដុំរបស់ស្រី្តមានភ័ព្វ មានតម្លៃកាត់មិនបាន)
កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តវេឡុវ័ន មានត្រកូលមួយនៅក្នុងរាជគ្រឹះ កើតអហិវាតរោគស្លាប់អស់ នៅសល់តែកូនស្រីមួយ។
images/articles/1099/Untitled-1-Recovered.jpg
ផ្សាយ : ១៤ ឧសភា ឆ្នាំ២០២២ (អាន: ៤,៨០៨ ដង)
រឿងព្រះវិសាខត្ថេរ
បានឮថាព្រះវិសាត្ថេរនោះ (កាលនៅជាគ្រហស្ថ) ជាកុដុម្ពីនៅក្នុងក្រុងបាដលិបុត្រ លោកនៅក្នុងនោះឯងដឹងដំណឹងថា តម្ពបណ្ណិទ្វីប (គឺកោះលង្កា) ប្រដាប់ពេញទៅដោយជួរព្រះចេតិយរុងរឿងដោយកាសាវភស្ត ក្នុងទ្វីនោះអ្នកណាៗអាចនឹងអង្គុយឬ ដេកបានក្នុងទីគ្រប់នៃទីដែលខ្លួនប្រថ្នា សប្បាយទាំងពួងគឺឧតុសប្បាយ សេនាសប្បាយបុគ្គលសប្បាយ
images/articles/635/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ៣៥,៧៧៩ ដង)
រឿងពាណិជ្ជបុរស
( ចាក អ. វ. )
( ទោសនៃការជាប់ជំពាក់ក្នុងកាមគុណ )
កាលពីអតីត ក្នុងតម្តបណ្ណិទីប (ទី្វបរបស់ជន អ្នកមានបាតដៃក្រហម នៅអាស្រ័យ) មាននគរយក្ខមួយឈ្មោះ សិរីសវត្ថុ។
images/articles/634/Untitled-1.jpg
ផ្សាយ : ០១ ឧសភា ឆ្នាំ២០២២ (អាន: ១៩,៣៦៣ ដង)
រឿងអតិចារិណិត្ថី
( ចាក អ. ម. )
( ទោសកាម ក្បត់ចិត្តស្វាមី )
ក្នុងកស្សបពុទ្ធកាល មានភរិយារបស់ឧបាសកជាសោតាបន្នម្នាក់ ជាស្រីប្រព្រឹត្តក្បត់ចិត្តស្វាមី ។
images/articles/2764/teeeeeetpic.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៤,៧១៩ ដង)
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។
អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។
លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។
បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដជាមានធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។
ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។
ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។
តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។
នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។
ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា
(នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2765/cxxdde444tpic.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៤,២៧៥ ដង)
អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំយកព្រះអគ្គមហេសីដែលកំពុងមានគភ៌ របស់ព្រះបាទកោសលនោះ ទៅកាន់នគរពារាណសី សូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយ ទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី ។
ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះធំហើយ ព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថា នេះជាបុត្ររបស់សត្រូវ មិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃ ទើបព្រះនាងពោលនឹងភីលៀងថា នែនាង នាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះ ហើយចូរយកទៅដាក់ឲ្យដេក ក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ ។ នាងភីលៀងបានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។
ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ ។ ដោយអានុភាពរបស់អារក្ខទេវតានោះ កាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ ត្រាច់ទៅក្នុងកន្លែងនោះ ក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះ ញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះ ទើបត្រាច់ទៅ បានឲ្យកុមារនោះផឹកនូវទឹកដោះ អស់វារៈពីរបីបួនដង ។ នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះ ទើបទៅកាន់ទីនោះ បានឃើញនូវទារក ហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូន ទើបនាំទៅ ប្រគល់ឲ្យភរិយារបស់ខ្លួន ។
ភរិយានោះជាបុគ្គលមិនមានបុត្រ មិនមានទឹកដោះឲ្យទារកនោះបៅ ទើបឲ្យទារកនោះផឹកនូវទឹកដោះពពែនោះឯង ។ បន្ទាប់មក មេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ ។ នាយគង្វាលពពែគិតថា បើយើងនៅចិញ្ចឹមទារកនេះទៀត មេពពែនឹងស្លាប់ទាំងអស់ នឹងចិញ្ចឹមទារកនេះធ្វើអ្វី ដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយ ហើយបិទបាំងខាងមុខខាងក្រោយ យកទៅបណ្ដែតក្នុងទន្លេ ។
មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោម ជាមួយនឹងម្ចាស់ បានឃើញនូវភាជន៍ដែលអណ្ដែតមក បានទៅនាំយកមកដោយរហ័ស ដាក់ទុកលើច្រាំង កាលមើលទើបបើកដោយគិតថា នេះជាអ្វីហ្ន៎ ពេលបើកហើយបានឃើញទារក ។ ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្រ បានស្រឡាញ់ទារកនោះទុកដូចជាកូន ទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ ។
បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំ កាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូល បាននាំយកនូវកុមារនោះទៅដែរ ។ បន្ទាប់ពីពេលដែលកុមារនោះមាន វ័យបាន ១៦ ឆ្នាំហើយ បានទៅកាន់រាជត្រកូលអស់ជាច្រើនដង (ដើម្បី) ធ្វើការជួសជុលរបស់ចាស់ ។
ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតាមួយអង្គព្រះនាម កុរុង្គទេវី ជាស្រីមានរូបល្អស្អាត ។ ព្រះនាងកុរុង្គទេវីនោះ បន្ទាប់ពីបានឃើញកុមារនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះ ហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះ ព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ ។ អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯង របស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះ ដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ ។
កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះ អ្នកបម្រើទាំងឡាយបានដឹង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ពិរោធហើយ បានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះ ពួកលោកនឹងធ្វើយ៉ាងណាដល់គេ ? ពួកអាមាត្យក៏ក្រាបទូលថា ទោសនេះធំណាស់ ព្រះអង្គ សមគួរនឹងធ្វើទារុណកម្មផ្សេងៗ ទើបសម្លាប់តាមក្រោយ ។
ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង ។ ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថា បពិត្រមហារាជ កុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេ កុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់ ជាបុត្ររបស់ព្រះបាទកោសល ខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថា ព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គ ទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះ ពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាល គេទើបយកទៅបណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាលដែលជាជួសជុលរបស់ចាស់ក្នុងព្រះរាជវាំង របស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមក ហើយគេក៏យកទៅចិញ្ចឹម បើព្រះអង្គមិនជឿទេ សូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ ។
ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាងភីលៀងជាដើមហើយសួរ ទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយ មានចិត្តត្រេកអរថា កុមារនេះជាអ្នកដល់ព្រមដោយជាតិ ទើបឲ្យគេងូតទឹកកុមារនោះ ហើយឲ្យប្រដាប់តាក់តែង ទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ ។ ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះ មនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថា ឯឡិកកុមារ (កុមារពពែ) ។
លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ ។ ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ ។ គ្រានោះ ព្រះរាជាពារាណសីទ្រង់គិតថា ឯឡិកកុមារនេះ មិនបានសិក្សាសិល្បសាស្ត្រ ទើបទ្រង់បញ្ជូនអាចារ្យឈ្មោះ ឆឡង្គកុមារ ឲ្យទៅបង្រៀនឯឡិកកុមារ ។ ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថា គេជាអាចារ្យរបស់ខ្លួន ។
ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ ឆឡង្គកុមារសេនាបតីនោះ ។ លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតីនោះ បានប្រើនាយធនន្តេវាសីនោះ ឲ្យនាំយកនូវរបស់របរមានសំពត់ និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត ។
កុណាលសកុណៈពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែបុណ្ណមុខៈសម្លាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលប្រាថ្នាឯឡិកកុមារហើយ បានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតី និងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀត ខ្ញុំក៏បានឃើញហើយ ។
បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នានូវឯឡិកកុមារហើយ ព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផង និងអ្នកបម្រើឈ្មោះធនន្តេវាសីនោះផង ។ ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនពោលសរសើរស្ត្រីទាំងនោះ ព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ ។
សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ ។ ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2766/wewwwxtpic.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៤,៧៧៨ ដង)
កុណាលសកុណពោលថា សេចក្តីពិត រឿងដូចគ្នានេះ ខ្ញុំដឹងហើយយ៉ាងនេះថា ព្រះវរមាតារបស់ព្រះបាទព្រហ្មទត្ត លះបង់ព្រះបាទកោសល ទៅធ្វើអំពើដ៏លាមកជាមួយនឹងព្រាហ្មណកុមារ ឈ្មោះបញ្ចាលចណ្ឌៈ ។
វិត្ថារនិទាន
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទកោសលបានកាន់យករាជសម្បត្តិរបស់ព្រះបាទពារាណសី ទ្រង់បានតែងតាំងព្រះអគ្គមហេសីរបស់ព្រះចៅក្រុង ពារាណសីដែលកំពុងមានគភ៌ជាអគ្គមហេសីរបស់ព្រះអង្គ ហើយស្ដេចយាងទៅនគររបស់ព្រះអង្គ ។ ក្នុងកាលជាបន្តបន្ទាប់មកទៀត ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះឱរស ។ ចំណែកព្រះបាទកោសល ហេតុតែជាទ្រង់មិនមានបុត្រ ក៏បានចិញ្ចឹមព្រះឱរសនោះទុកដោយសេចក្ដីស្រឡាញ់ដូចបុត្ររបស់ខ្លួន ហើយបានញ៉ាំងព្រះកុមារដែលមានវ័យចម្រើនហើយនោះឲ្យសិក្សាសិល្បសាស្ត្រ ហើយទ្រង់បញ្ជូនទៅថា អ្នកចូរគ្រប់គ្រងនូវដែនក្នុងសម្នាក់បិតារបស់ខ្លួនចុះ ។ ព្រះរាជកុមារនោះក៏បានទៅគ្រប់គ្រងរាជសម្បត្តិ ។
ចំណេរកាលមកទៀត ព្រះមាតារបស់ព្រះរាជកុមារបានចូលទៅទូលលាព្រះបាទកោសលថា ខ្ញុំម្ចាស់មានសេចក្ដីប្រាថ្នានឹងឃើញនូវបុត្រ (ទៅលេងបុត្រ) ដូច្នេះហើយក៏នាំបរិវារជាច្រើនទៅកាន់ក្រុងពារាណសី ព្រះនាងបានកាន់នូវទីអាស្រ័យ (ដើម្បីឈប់សម្រាក)នៅក្នុងនិគមមួយដែលនៅរវាងនគរទាំងពីរ ។ មានព្រាហ្មណកុមារម្នាក់ដែលមានរូបរាងស្រស់សង្ហា ឈ្មោះ បញ្ចាលចណ្ឌៈ នៅក្នុងនិគមនោះ ។
បញ្ចាលចណ្ឌៈបាននាំបណ្ណាការមកថ្វាយព្រះនាង ។ ព្រះនាងពេលបានឃើញបញ្ចាលចណ្ឌៈនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហា ហើយបានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ជាមួយនឹងបញ្ចាលចណ្ឌៈនោះ ហើយបានស្នាក់នៅក្នុងទីនោះអស់ពីរបីថ្ងៃ ទើបធ្វើដំណើរទៅកាន់ក្រុងពារាណសី (បន្ត) បានជួបបុត្រហើយ ក៏ប្រញាប់ត្រឡប់មកវិញ ហើយបានកាន់យកទីនៅ (ស្នាក់នៅ) ក្នុងនិគមនោះម្ដងទៀត ព្រះនាងបានប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈនោះអស់បីរបីថ្ងៃ ទើបទៅកាន់នគរ កោសលវិញ ។
តាំងតែអំពីពេលនោះមក មិនយូរប៉ុន្មាន ព្រះនាងក៏ចូលទៅទូលនូវហេតុនោះៗ ប្រាប់ព្រះបាទកោសលថា ខ្ញុំម្ចាស់នឹងទៅកាន់សម្នាក់បុត្រ កាលទៅក្ដី កាលមកវិញក្ដី តែងប្រព្រឹត្តអនាចារជាមួយនឹងបញ្ចាលចណ្ឌៈក្នុងនិគមនោះអស់កាលកន្លះខែ ។ម្នាលបុណ្ណមុខសម្លាញ់ ដែលឈ្មោះថា ស្ត្រីទាំងឡាយគឺជាអ្នកទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា កាលព្រះមហាសត្វសម្ដែងអតីតនិទាននេះហើយ ពោលពាក្យថា ជាសេចក្ដីពិតដែលយើងឃើញមក យ៉ាងនេះជាដើម ។
បណ្ដាបទទាំងនោះ បទថា ព្រះមាតារបស់ព្រះបាទព្រហ្មទត្ត បានដល់ ព្រះជននីរបស់ព្រហ្មទត្តកុមារដែលបានសោយរាជ្យក្នុងនគរពារាណសី ។ បានឮថា ក្នុងកាលនោះកុណាលបានជាព្រាហ្មណ៍ឈ្មោះចញ្ចាលចណ្ឌៈនោះ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនបានដឹងមកនោះ ទើបទ្រង់ពោលយ៉ាងនេះ ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2767/sdreew44extpic.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៥,៧៧២ ដង)
អតីតេ ក្នុងអតីតកាល ព្រះរាជាព្រះនាម ពកៈ ទ្រង់សោយរាជ្យប្រកបដោយធម៌ ក្នុងក្រុងពារាណសី ។ ក្នុងសម័យនោះ មានធីតា ឈ្មោះ បញ្ចបាបី របស់មនុស្សក្រីក្រម្នាក់ រស់នៅទិសខាងកើតទ្វារក្រុងពារាណសី ។ កិរ បានឮមកថា សូម្បីក្នុងជាតិមុន នាងបញ្ចបាបីនោះ ក៏កើតជាទលិទ្ទធីតា (ធីតារបស់អ្នកក្រម្នាក់) នាងជាន់នូវដីស្អិត ដើម្បីបូកលាបនូវជញ្ជាំងផ្ទះ ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធមួយអង្គ គិតដើម្បីប្រយោជន៍ដល់ការធ្វើនូវគ្រឿងបរិភណ្ឌដល់ញកភ្នំរបស់ខ្លួនថា យើងនឹងបាននូវដីស្អិតក្នុងទីណា ទើបគិតថា អាចបានក្នុងក្រុងពារាណសី ដូច្នេះហើយ ឃ្លុំនូវចីវរ ជាអ្នកមានដៃកាន់នូវបាត្រ ចូលទៅកាន់នគរ ហើយឈរនៅក្នុងទីមិនឆ្ងាយអំពីនាងនោះ ។
នាងទលិទ្ទធីតានោះ ក្រោធហើយ កាលសម្លឹងមើលដោយចិត្តប្រទូស្តទើបពោលថា គ្រាន់តែដីស្អិតក៏សូមដែរ ។ ព្រះបច្ចេកពុទ្ធបានជាអ្នកនៅស្ងៀម មិនកម្រើកញាប់ញ័រ ។ លំដាប់នោះ នាងទលិទ្ទធីតានោះ ឃើញនូវភាពនៃព្រះបច្ចេកពុទ្ធដែលមិនកម្រើកញាប់ញ័រ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាឡើងហើយពោលថា បពិត្រសមណៈ លោកម្ចាស់មិនបាននូវដីស្អិតឬ ដូច្នេះហើយ នាងបាននាំយកនូវដីស្អិតមួយដុំធំមកដាក់ក្នុងបាត្រ ។ ព្រះបច្ចេកពុទ្ធបានធ្វើនូវការប្រោសព្រំលាបបូកញកភ្នំដោយដីស្អិតនោះ ។
មិនយូរប៉ុន្មាន នាងទលិទ្ទធីតានោះបានចុតិចាកអត្តភាពនោះ ហើយកាន់យកនូវបដិសន្ធិក្នុងផ្ទៃនៃស្ត្រីទុគ៌តក្នុងស្រុកមួយ ដែលនៅខាងក្រៅទ្វារព្រះនគរ ។ ដោយកាលកន្លងទៅ ១០ ខែ នាងក៏ប្រសូត្រចាកផ្ទៃនៃមាតា ។ ដោយផលនៃការថ្វាយដុំដីស្អិត សរីរៈរបស់នាងក៏ដល់ព្រមដោយសម្ផស្ស (ដ៏អស្ចារ្យ) តែព្រោះសេចក្ដីក្រោធ មើលងាយព្រះបច្ចេកពុទ្ធ នាងជាអ្នកមានរូបវិកលអាក្រក់ (៥ កន្លែង គឺ) ដៃ ជើង មុខ ភ្នែក និង ច្រមុះ ។ ដោយហេតុនោះ មនុស្សទាំងឡាយទើបស្គាល់នាងក្នុងឈ្មោះថាថា បញ្ចបាបី (ស្ត្រីមានរូបអាក្រក់ ៥) ។
ក្នុងថ្ងៃមួយ ព្រះបាទពារាណសី កាលនឹងឃ្លាំមើលព្រះនគរដោយភេទដែលអ្នកដទៃមិនស្គាល់ (ក្លែងខ្លួនជាមនុស្សសាមញ្ញដោយស្លៀកពាក់ស៊ីវិល) ទ្រង់បានយាងទៅកាន់ប្រទេសនោះ ក្នុងវេលារាត្រី ។ សូម្បីនាងបញ្ចបាបីនោះ កាលលេងជាមួយនឹងក្មេងស្រីទាំងឡាយក្នុងស្រុក បានចាប់កាន់ដៃរបស់ព្រះរាជា ព្រោះតែមិនស្គាល់ ។ ព្រះរាជានោះ មិនអាចនឹងឋិតនៅដោយសភាពរបស់ខ្លួនបានឡើយ ដោយសម្ផស្សដៃរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាអ្នកបានពាល់ត្រូវដោយសម្ផស្សជាទិព្វ ។
ព្រះរាជានោះ បានជាអ្នកមានតម្រេកត្រេកអរនឹងសម្ផស្ស ទ្រង់ក៏ចាប់នូវនាងបញ្ចបាបីសូម្បីមានរូបអាក្រក់យ៉ាងនោះ ត្រង់ដៃ ហើយសួរនាងថា នាងជាធីតារបស់អ្នកណា ? នាងបញ្ចបាបីពោលថា ខ្ញុំជាធីតារបស់អ្នកនៅត្រង់ទ្វារនគរនេះឯង ព្រះរាជាសួរនូវនាងដល់ភាពជាអ្នកមិនមានម្ចាស់ (សួរថាមានប្ដីនៅ) ដូច្នេះហើយ ទើត្រាស់ថា យើងនឹងជាស្វាមីរបស់នាង នាងចូរទៅសូមអនុញ្ញាតមាតាបិតាចុះ។
នាងបញ្ចបាបីនោះ បានចូលទៅរកមាតាបិតាហើយពោលថា បពិត្រលោកឪពុកអ្នកម្ដាយ មានបុរសម្នាក់ចង់បានខ្ញុំ ។ មាតាបិតារបស់នាងគិតថា បុរសនោះប្រហែលជាមនុស្សទុគ៌តហើយ ទើបពោលថា បើគេចង់បានមនុស្សដូចកូនយ៉ាងនេះ ល្អហើយ ។ នាងបញ្ចបាបីទើបត្រឡប់មកវិញហើយប្រាប់នូវភាពនៃខ្លួនដែលមាតាបិតាអនុញ្ញាត (ដល់ព្រះរាជា) ។ ព្រះរាជានោះក៏បាននៅជាមួយនាងបញ្ចបាបីនោះក្នុងផ្ទះនោះឯង ហើយទ្រង់ក៏ត្រឡប់ចូលរាជនិវេសន៍អំពីព្រលឹម ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាតែងយាងទៅជានិច្ចដោយភេទដែលមិនមានគេស្គាល់ ទ្រង់លែងប្រាថ្នាសូម្បីតែការមើលនូវស្ត្រីដទៃ ។
ក្នុងថ្ងៃមួយ បិតារបស់នាងបញ្ចបាបី បានកើតនូវរោគ លោហិតបក្ខន្ទិកាពាធ (ជំងឺធ្លាក់ឈាម) ។ ថ្នាំដែលនឹងព្យាបាលរោគនោះ គឺ បាយបាយាសលាយជាមួយទឹកដោះស្រស់ ទឹកដោះថ្លា ទឹកឃ្មុំ និងស្ករក្រួស តែថ្នាំនោះ មិនអាចនឹងកើតឡើងដល់ពួកគេដែលមនុស្សក្រីក្រឡើយ ។ លំដាប់នោះ មាតានាងបញ្ចបាបីពោលនឹងធីតាថា នែកូន ស្វាមីរបស់កូនអាននឹងញ៉ាំងបាយបាយាសឲ្យកើតឡើងឬ ? នាងបញ្ចបាបីពោលថា បពិត្រអ្នកម៉ែ ស្វាមីរបស់ខ្ញុំគប្បីជាមនុស្សក្រជាងពួកយើងទៀត តែមិនអីទេ ចាំខ្ញុំសួរគាត់សិន ម៉ែកុំគិតច្រើនអី ។ ក្នុងវេលាដែលព្រះរាជាយាងមក នាងបញ្ចបាបីបានជាអ្នកមានចិត្តទោមនស្សហើយអង្គុយ។
គ្រានោះ ព្រះរាជាយាងមករកនាងហើយសួរថា ហេតុអ្វីបាននាងទោមនស្ស ? នាងក៏ប្រាប់សេចក្ដីនោះ ។ ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ក៏ត្រាស់ថា ហៃអូនសម្លាញ់ ថ្នាំដែលមានរសវិសេសយ៉ាងនេះ បងនឹងបានមកអំពីណា គ្រាត្រាស់យ៉ាងនេះហើយ ទ្រង់គិតថា យើងមិនអាចនឹងទៅមកយ៉ាងនេះរហូតឡើយ ប្រាកដជានឹងជួបអន្តរាយតាមផ្លូវ ហើយបើយើងនឹងនាំនាងមកកាន់រាជនិវេសន៍ខាងក្នុង អ្នកដែលមិនដឹងនូវការដល់ព្រមដោយសម្ផស្សរបស់នាង ពួកគេនឹងធ្វើនូវការសើចចំអកឲ្យយើងថា ព្រះរាជារបស់យើងកាន់យក យក្ខិនីនាំមក ចឹងយើងនឹងធ្វើឲ្យអ្នកនគរទាំងអស់បានដឹងនូវសម្ផស្សរបស់នាងជាមុនសិន ដូច្នេះយើងនឹងរួចផុតពីការតិះដៀល ។
លំដាប់នោះ ព្រះរាជាត្រាស់នឹងនាងថា ហៃអូនសម្លាញ់ សូមកុំគិតឡើយ ចាំបងនឹងនាំយកបាយាសដើម្បីឪពុករបស់អូន ដូច្នេះហើយ ក៏ទ្រង់អភិរម្យត្រេកអរសប្បាយរីករាយជាមួយនឹងនាងបញ្ចបាបីនោះ ហើយមកកាន់រាជនិវេសន៍ ។ ក្នុងថ្ងៃស្អែក ទ្រង់បញ្ជាឲ្យគេចម្អិនបាយាសដូចនោះ ហើយទ្រង់ឲ្យនាំស្លឹកឈើមក ឲ្យធ្វើនូវកញ្ចប់ ២ ដាក់នូវបាយាសក្នុងកញ្ចប់មួយ ដាក់នូវចូឡាមណី (ស្នៀតសក់) ក្នុងកញ្ចប់មួយ ចងជាប់ហើយ យាងទៅក្នុងពេលរាត្រី (បានដល់ហើយ) ត្រាស់នឹងនាងបញ្ចបាបីថា ហៃអូនសម្លាញ់ ពួកយើងជាមនុស្សក្រ កិច្ចដោយការញ៉ាំងបាយនេះឲ្យកើតលំបាកណាស់ អូនចូរប្រាប់ឪពុកថា ថ្ងៃនេះ ពុកចូរពិសាបាយមួយកញ្ចប់នេះ ចាំស្អែកពិសាមួយកញ្ចប់នេះ ។
នាងបញ្ចបាបីក៏បានធ្វើតាមយ៉ាងនោះ ។ ល្មមតែឪពុកនាងបញ្ចបាបីបរិភោគបាយបាយាសតែបន្តិចប៉ុណ្ណោះ គាត់ក៏ឆ្អែតស្កប់ស្កល់ ព្រោះភាវៈនៃបាយនោះដែលដល់ព្រមដោយឱជារស ។ នាងបញ្ចបាបីក៏ឲ្យនូវចំណែកសល់ដល់ម្ដាយ ហើយទើបបរិភោគខ្លួនឯង ។ សូម្បីទាំងបីនាក់ក៏បានឆ្អែតស្កប់ស្កល់ ។ ចំណែកកញ្ចប់ចូឡាមណី ពួកគេយកទុកដើម្បីប្រយោជន៍ក្នុងថ្ងៃស្អែក ។
ព្រះរាជាមកកាន់និវេសន៍ ទ្រង់ជម្រះនូវមុខហើយ ត្រាស់ថា អ្នកទាំងឡាយចូរនាំមកនូវចូឡាមណីដល់យើង ។ ពួកអ្នកបម្រើទូលថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គមិនឃើញទេ ។ ព្រះរាជាត្រាស់ អ្នកទាំងឡាយចូរឆែកមើលអស់ទូទាំងនគរទាំងមូល ។ ពួកគេសូម្បីឆែករកមើលហើយក៏មិនបានឃើញឡើយ ។ ព្រះរាជាបញ្ជាថា អ្នកទាំងឡាយឆែកមើលឲ្យអស់ សូម្បីត្រឹមតែកញ្ចប់បាយធ្វើពីស្លឹកឈើ ក្នុងផ្ទះរបស់មនុស្សក្រីក្រខាងក្រៅនគរ ។ កាលពួករាជបុរសឆែកមើលក៏បានឃើញនូវចូឡាមណីក្នុងឆ្នាំងនោះ ហើយចងនូវមាតាបិតារបស់នាងបញ្ចបាបីដោយចោទថា ជាចោរ ហើយនាំទៅ ។ លំដាប់នោះ បិតារបស់នាង បញ្ចបាបីពោលថា បពិត្រលោកជាម្ចាស់ ពួកខ្ញុំមិនមែនជាចោរទេ ចូឡាមណីនេះអ្នកដទៃនាំមក ។ រាជបុរសសួរថា អ្នកណា នាំមក ? គាត់ប្រាប់ថា ជាមាតរៈ (កូនប្រសាប្រុស) របស់ខ្ញុំ ។ រាជបុរសសួរថា ចុះគេនោះនៅឯណា ? គាត់ប្រាប់ថា ទាល់កូនស្រីរបស់ខ្ញុំទើបដឹង ។
លំដាប់នោះ ឪពុកនាងបញ្ចបាបីពោលនឹងកូនស្រីថា ម្នាលកូន នាងស្គាល់ស្វាមីរបស់នាងទេ ។ នាងបញ្ចបាបីពោលថា ខ្ញុំមិនស្គាល់ទេ ។ ឪពុកនាងពោលថា បើយ៉ាងនោះ ជីវិតរបស់ឪពុកមិនមានទេ ។ នាងបញ្ចបាបីពោលថា បពិត្រលោកឪពុក គាត់មកក្នុងពេលងងឹត ហើយត្រឡប់ទៅវិញក្នុងពេលងងឹត ខ្ញុំមិនដែលបានឃើញរូបគាត់ច្បាស់ទេ តែខ្ញុំអាចស្គាល់ ចំណាំគាត់បានដោយសម្ផស្សដៃ ។ ឪពុកនាងបញ្ចបាបីនោះក៏ប្រាប់ដល់រាជបុរស ។ សូម្បីពួករាជបុរសក៏ទូលព្រះរាជា ។ ព្រះរាជាធ្វើហាក់បីដូចជាមិនដឹង ត្រាស់ថា បើយ៉ាងនោះ អ្នកទាំងឡាយចូរដាក់ស្ត្រីនោះក្នុងវាំងនន ក្នុងព្រះលានហ្លួង ហើយធ្វើនូវវាំងននឲ្យមានប្រហោងប្រមាណប៉ុនដៃ ហើយឲ្យអ្នកនគរមកប្រជុំគ្នា រួចអ្នកទាំងឡាយចូរចាប់នូវចោរដោយសម្ផស្សនៃដៃ ។
ពួករាជបុរសក៏ធ្វើយ៉ាងនោះ ឲ្យមនុស្សទាំងឡាយទៅកាន់សម្នាក់នាងបញ្ចបាបីនោះ បានឃើញរូបនាងហើយ ជាអ្នកមានសេចក្ដីក្ដៅក្រហាយចិត្ត ខ្ពើមរអើមថា ធី, ធី បិសាចិ ថ្វើយ ថ្វើយ មីបិសាច ដូច្នេះហើយ មិនហ៊ានដើម្បីនឹងពាល់ឡើយ ។ ពួករាជបុរសនាំនាងបញ្ចបាបីមកដាក់ក្នុងវាំងនន ក្នុងព្រះលានហ្លួងហើយ ក៏ឲ្យអ្នកនគរទាំងអស់មកប្រជុំគ្នា ។ នាងបញ្ចបាបីនោះបានចាប់ដៃរបស់បុរសដែលលូកមកហើយតាមប្រហោង នៃអ្នកដែលមកហើយមកហើយ រួចពោលថា មិនមែនស្វាមីខ្ញុំទេ ។
បុរសទាំងឡាយបានដឹងសម្ផស្សរបស់នាងបញ្ចបាបីនោះ ហាក់បីដូចជាសម្ផស្សជាទិព្វ មិនអាចដើម្បីនឹងគេចទៅ ម្នាក់ៗគិតថា បើស្ត្រីនេះគួរដល់អាជ្ញាហើយ យើងសូម្បីត្រូវអាជ្ជា និងចូលដល់ភាពជាអ្នកធ្វើនូវទាសកម្ម យើងនឹងធ្វើនូវនាងនោះឲ្យនៅក្នុងផ្ទះ ។ លំដាប់នោះ រាជបុរសទាំងឡាយ វាយដោយដំបងឲ្យ ហើយដេញឲ្យរត់ទៅ ។ ធ្វើហើយយ៉ាងនេះតាំងតែឧបរាជជាដើម បុរសទាំងអស់ហាក់ដូចជាមនុស្សឆ្កួត ។
លំដាប់នោះ ព្រះរាជាត្រាស់ថា នឹងគប្បីជាយើងឬ ហើយទ្រង់ក៏លូកព្រះហស្តទៅ ។ នាងបញ្ចបាបីចាប់នូវព្រះហស្តនោះហើយ ធ្វើនូវសំឡេងដ៏ខ្លាំងថា ចោរគឺខ្ញុំចាប់បានហើយ ។ ព្រះរាជាត្រាស់មនុស្សទាំងនោះថា កាលនាងចាប់ដៃអ្នកទាំងឡាយ អ្នកទាំងឡាយគិតដូចម្ដេច ។ បុរសទាំងនោះក៏ទូលតាមសេចក្ដីពិត ។
លំដាប់នោះ ព្រះរាជាត្រាស់ថា កាលដែលយើងឲ្យធ្វើយ៉ាងនេះ ក៏ដើម្បីនឹងនាំស្ត្រីនេះមកក្នុងវាំងរបស់យើង កាលនៅគិតថា បើអ្នកទាំងឡាយមិនដឹងនូវសម្ផស្សរបស់នាងទេ នឹងតិះដៀលយើង ព្រោះហេតុនោះ អ្នកទាំងអស់គ្នាគឺយើងបានឲ្យដឹងហើយ ចូរនិយាយមកមើលថា ស្ត្រីនេះគួរដើម្បីនឹងនៅក្នុងផ្ទះរបស់អ្នកណា ? បុរសទាំងនោះពោលថា បពិត្រទេវៈ ក្នុងព្រះរាជវាំងរបស់ព្រះអង្គ ។ គ្រានោះ ព្រះរាជាក៏អភិសេកនូវនាងបញ្ចបាបីនោះហើយ ធ្វើឲ្យជាព្រះអគ្គមហេសី និង ព្រះរាជទានឥស្សិយយសដល់មាតាបិតារបស់នាងបញ្ចបាបី ។
តាំងអំពីពេលនោះមក ព្រះរាជាទ្រង់ស្រវឹងងប់ងុលឈ្លក់វង្វេងនឹងនាងបញ្ចបាបីនោះណាស់ មិនតាំងនូវការវិនិច្ឆ័យក្ដី មិនមើលនូវស្ត្រីដទៃ ។ ពួកស្រីស្នំទាំងឡាយទើបស្វែងរកទោសជាចន្លោះរបស់នាងបញ្ចបាបីនោះ ។ ថ្ងៃមួយ នាងបញ្ចបាបីឃើញនូវមិនិត្តក្នុងសុបិននៃភាពជាអគ្គមហេសីនៃព្រះរាជាពីរអង្គ បានប្រាប់ដល់ព្រះរាជា ។ ព្រះរាជាប្រកាសឲ្យហៅអ្នកទាយសុបិនមក ហើយសួរថា សុបិនឃើញយ៉ាងនេះ នឹងកើតរឿងអ្វី ? ហោរានោះបានកាន់សំណូកអំពីសម្នាក់របស់ស្ត្រីទាំងឡាយនោះ ក៏ពោលថា បពិត្រមហារាជ ការដែលព្រះទេវីសុបិនឃើញថា បានអង្គុយលើកដំរីសទាំងអស់នេះ ជាបុព្វនិមិត្តនៃមរណៈរបស់ព្រះអង្គ, ដែលព្រះនាងសុបិនថា បានស្ទាបព្រះចន្ទ្រដោយការទៅដោយកដំរីនេះ ជាបុព្វនិមិត្តនៃការនាំមកនូវព្រះរាជាជាសត្រូវរបស់ព្រះអង្គ ។
ព្រះរាជាត្រាស់ថា ឥឡូវនេះ នឹងគប្បីធ្វើដូចម្ដេច គេទូលថា បពិត្រទេវៈ មិនអាចនឹងសម្លាញ់ព្រះនាងនេះឡើយ គួរដាក់ព្រះនាងលើនាវាហើយបណ្ដែតតាមទន្លេចុះ ។ ព្រះរាជាឲ្យគេដាក់នាងបញ្ចបាបីនោះ មួយអន្លើដោយអាហារនិងគ្រឿងអលង្ការលើនាវា ក្នុងពេលរាត្រី ឲ្យគេបោះបង់បណ្ដែតតាមទន្លេ ។
នាងបញ្ចបាបីនោះ កាលអណ្ដែតតាមទន្លេ ក៏បានដល់ខាងមុខនៃព្រះរាជាពាវរិកៈ ដែលទ្រង់កំពុងលេងទឹក នៅខាងក្រោមនៃខ្សែទឹករបស់នាវានោះ ។ សេនាបតីរបស់ព្រះបាទពាវរិកៈនោះឃើញហើយពោលថា នាវានេះជារបស់ខ្ញុំ ។ ព្រះរាជាពាវរិកៈត្រាស់ថា ភណ្ឌៈរបស់នាវាជារបស់យើង ព្រះរាជាបានឃើញនូវនាងបញ្ចបាបីដោយនាវាដែលមកដល់ហើយ ក៏សួរថា នាងមានឈ្មោះអ្វី មានរូបដូចជាបិសាច ? នាងបញ្ចបាបីធ្វើនូវការញញឹមបានពោលប្រាប់នូវភាពជាអគ្គមហេសីរបស់ព្រះរាជាពកៈ ហើយប្រាប់សេចក្ដីទាំងអស់ដល់ព្រះរាជានោះ ។ នាងបញ្ចបាបីនោះ មានឈ្មោះប្រាកដទូទាំងជម្ពូទ្វីបទាំងអស់ថា បញ្ចបាបី ។
លំដាប់នោះ ព្រះរាជាក៏ចាប់នូវនាងត្រង់ដៃ ហើយលើកឡើង ព្រមគ្នានឹងការចាប់នោះឯង ព្រះរាជាមានសេចក្ដីត្រេកអរដោយសម្ផស្ស មិនធ្វើនូវឥត្ថិសញ្ញាក្នុងស្ត្រីដទៃ តែងតាំងនាងបញ្ចបាបីនោះជាអគ្គមហេសី ។ នាងបញ្ចបាបីនោះបានជាអ្នកស្មើដោយជីវិតរបស់ព្រះរាជាពាវរិកៈនោះ ។ ព្រះបាទពកៈទ្រង់ស្ដាប់ការប្រព្រឹត្តទៅនោះហើយ គិតថា យើងនឹងមិនឲ្យអគ្គមហេសីរបស់ព្រះរាជានោះឡើយ ដូច្នេះហើយ ទើបរួបរួមសេនា ធ្វើនូវនិវេសន៍ត្រង់កំពង់ម្ខាងនៃនគរព្រះបាទពាវរិកៈនោះ ឲ្យបញ្ជូលសារទៅថា ព្រះបាទពាវរិកៈចូរឲ្យភរិយាដល់យើង ឬច្បាំងគ្នា ។ ព្រះបាទពាវរិកៈតបថា យើងមិនឲ្យភរិយាឡើយ នឹងច្បាំងគ្នា ហើយរៀបចាំការច្បាំង ។
អាមាត្យទាំងឡាយរបស់ព្រះរាជាទាំងពីរ ប្រឹក្សាគ្នាថា មរណកិច្ចមិនមានដោយអាស្រ័យមាតុគ្រាមឡើយ នាងបញ្ចបាបីនេះគួរដល់ព្រះរាជាពកៈព្រោះទ្រង់ជាស្វាមីដំបូង តែក៏គួរដល់ព្រះរាជាពាវរិកៈព្រោះទ្រង់បាននាវា ព្រោះហេតុនោះ នាងបញ្ចបាបីនេះ គួរនៅក្នុងសម្នាក់របស់ព្រះរាជាមួយអង្គៗ ៧ ថ្ងៃ ៗ ចុះ ដូច្នេះហើយ ទើបក្រាបទូលដល់ព្រះរាជាទាំងពីរឲ្យទ្រង់យល់ព្រម ។
ព្រះរាជាទាំងពីរអង្គនោះ ពេញព្រះទ័យ (យល់ស្របតាម) ទ្រង់ឲ្យគេកសាងនគរត្រង់កំពង់ម្ខាង និងកំពង់ម្ខាង ហើយស្ដេចគង់នៅ ។ នាងបញ្ចបាបីក៏បានជាអគ្គមហេសីនៃព្រះរាជាទាំងពីរអង្គនោះ ។ សូម្បីព្រះរាជាទាំងពីរអង្គនោះ ទ្រង់បានជាអ្នកឈ្លក់វង្វេងនឹងនាងបញ្ចបាបី ។ ចំណែកនាងបញ្ចបាបីនោះបាននៅអស់ ៧ ថ្ងៃ ក្នុងរាជដំណាក់របស់ព្រះរាជាមួយហើយ កាលទៅកាន់រាជដំណាក់របស់ព្រះរាជាមួយអង្គទៀតដោយនាវា ក៏បានធ្វើនូវអំពើបាប (ស្រឡាញ់គ្នា) ក្នុងទីពាក់កណ្ដាលទន្លេ ជាមួយនឹងអ្នកបុរសគមចាស់ដែលជាអ្នកអ៊ំទូកម្នាក់ទៀត ក្នុងពេលដែលគេចៀវទូកនាំនាងទៅ ។
តទា កុណាលោ សកុណរាជា ពកោ អហោសិ ក្នុងពេលនោះ កុណាលសកុណៈ គឺជាព្រះបាទ ពកៈ ព្រោះហេតុនោះ បាននាំយកនូវរឿងដែលខ្លួនបានឃើញមក កាលនឹងសម្ដែងទើបពោលគាថាថាពកស្ស ច ពាវរិកស្ស ច រញ្ញោ, អច្ចន្តកាមានុគតស្ស ភរិយា; អវាចរី ដ្ឋវសានុគស្ស, កំ វាបិ ឥត្ថី នាតិចរេ តទញ្ញំ។ ភរិយារបស់ព្រះបាទពកៈ និងព្រះបាទពាវរិតៈ ជាព្រះរាជាល្មោភកាមដ៏ក្រៃលែង បានប្រព្រឹត្តក្បត់ចំពោះបុរស អ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា ស្រីមិនប្រព្រឹត្តកន្លងស្វាមីនិងបុរសដទៃនោះឯណាកើត ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២-១៧៣)ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2768/texssss55tpic.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៣,៧៨៨ ដង)
អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ អគ្គមហេសីរបស់ព្រះបាទ ព្រហ្មទត្តមានព្រះនាមថា បិង្គិយានី បានបើកនូវសីហបញ្ជរ កាលព្រះនាងសម្លឹងទៅបានឃើញបុរសអ្នកគង្វាលសេះមង្គលម្នាក់ (ក៏មានព្រះហ្ឫទ័យប្រតិព័ទ្ធស្នេហា) គ្រាកាលដែលព្រះរាជស្វាមីទ្រង់កំពុងដំណើរការនិទ្រាលង់លក់ហើយ ព្រះនាងក៏ចុះតាមវាតបានគឺបង្អួច ទៅប្រព្រឹត្តអំពើក្បត់ (លបលួចស្រឡាញ់គ្នា) ជាមួយនឹងអ្នកគង្វាលសេះនោះ រួចរាល់ស្រេចបាច់ហើយ ទើបឡើងមកកាន់ប្រាសាទ ហើយជម្រះនូវសរីរៈដោយគ្រឿងក្រអូប ទើបបានចូលទៅដេកជាមួយព្រះរាជស្វាមីវិញ ។
អថេកទិវសំ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាទ្រង់ត្រិះរិះថា ហេតុអ្វីហ្ន៎ បានជាក្នុងវេលាពាក់កណ្ដាលអធ្រាត្រ សរីរៈរបស់ព្រះទេវីទើបត្រជាក់ជានិច្ចចឹង យើងនឹងឃ្លាំមើលនូវនាង ដូច្នេះហើយ ក្នុងថ្ងៃមួយនោះ ព្រះរាជាទ្រង់ធ្វើហាក់ដូចជាផ្ទំលក់ ពេលព្រះនាងក្រោកទៅ ព្រះរាជាទ្រង់ក៏យាងទៅតាមក្រោយ ទ្រង់បានឃើញព្រះនាងប្រព្រឹត្តអំពើក្បត់ជាមួយនឹងអ្នកគង្វាលសេះ ហើយទ្រង់ត្រឡប់មក ស្ដេចក៏ឡើងកាន់ទីសយ្យាសនៈ ។ សូម្បីព្រះនាងទេវី កាលបានប្រព្រឹត្តរួចរាល់ហើយ ទើបយាងមកហើយចូលផ្ទំលើទីដេកដ៏តូចមួយ ។
បុនទិវសេ ក្នុងថ្ងៃស្អែក ព្រះរាជាបញ្ជាឲ្យនាងបិង្គិយានីមកក្នុងកណ្ដាលពួកអាមាត្យ ទ្រង់បង្ហាញនូវកិច្ចនោះ ហើយត្រាស់ថា ស្ត្រីទាំងពួងរមែងមានធម៌ដ៏លាមក ដូច្នេះហើយ ទ្រង់បានលើកលែងទោសសម្លាប់ ចាប់ចង កាត់អវយវៈ ទម្លាយ (ដាក់ទោសត្រឹមតែ) ញ៉ាំងព្រះនាងឲ្យឃ្លាតចាកតំណែង ហើយទ្រង់បានតែងតាំងស្ត្រីដទៃធ្វើជាអគ្គមហេសី ។
តទា កុណាលោ រាជា ព្រហ្មទត្តោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាព្រះបាទព្រហ្មទត្តនោះ ។ ព្រោះហេតុនោះ កាលនឹងសម្ដែងហេតុដែលខ្លួនឃើញមក ទើបពោលនូវគាថាថាបិង្គិយានី សព្ពលោកិស្សរស្ស, រញ្ញោ បិយា ព្រហ្មទត្តស្ស ភរិយា; អវាចរី បដ្ឋវសានុគស្ស, តំ វាបិ សា នាជ្ឈគា កាមកាមិនី ។នាងបិង្គិយានីជាភរិយា ជាទីស្រឡាញ់នៃព្រះបាទព្រហ្មទត្ត ព្រះអង្គជាធំ ក្នុងលោកទាំងមូល បានប្រព្រឹត្តក្បត់ចំពោះបុរសអ្នកលុះក្នុងអំណាចដែលខ្លួនប្រាថ្នា នាងបិង្គិយានី ជាអ្នកល្មោភក្នុងកាមនោះ មិនបាននូវបុរសគង្វាលសេះនោះផង (នូវទីអគ្គមហេសីផង) ។
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧៣) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2769/32wwtpic.jpg
ផ្សាយ : ០៤ មេសា ឆ្នាំ២០២២ (អាន: ៤,៩២៥ ដង)
កាលពីព្រេងនាយ មានព្រះរាជាមួយព្រះអង្គព្រះនាម កណ្ឌរី១ សោយរាជសម្បត្តិក្នុងនគរពារាណសី ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អឆើតឆាយ ។ ពួកអាមាត្យទាំងឡាយតែងនាំយកគ្រឿងក្រអូបមកថ្វាយដល់ព្រះរាជានោះរាល់ៗថ្ងៃ ។ កាលប្រោះព្រំគ្រឿងក្រអូបក្នុងព្រះរាជនិវេសន៍សព្វគ្រប់ហើយ ក៏ពុះឈើក្រអូប ចម្អិននូវព្រះក្រយាដើម្បី (ថ្វាយ) ព្រះរាជានោះ ។
សូម្បីព្រះអគ្គមហេសីរបស់ព្រះបាទកណ្ឌរីនោះ ក៏ជាអ្នកមានរូបល្អស្អាតក្រៃលែង ព្រះនាងមានព្រះនាម កិន្នរា២ ។ សូម្បីបុរោហិតរបស់ព្រះចៅកណ្ឌរីនោះ ក៏ជាអ្នកដល់ព្រមដោយបញ្ញាហើយមានវ័យស្មើនឹងព្រះរាជាដែរ លោកមានឈ្មោះថា បញ្ចាលចណ្ឌៈ ។
ខាងក្នុងស្ថានទី ដែលអាស្រ័យនឹងប្រាសាទរបស់ព្រះរាជានោះ មានដើមព្រីងមួយដើមដុះនៅខាងក្នុងកំពែងវាំង ហើយមានមែកសាខាឱនសំយុងចុះទៅលើកំពែងវាំងនោះ ។ មានបុរសខ្វិនមួយមានរូបរាងអាក្រក់គួរខ្ពើមអាស្រ័យនៅនឹងម្លប់ព្រីងនោះ ។
ក្នុងថ្ងៃមួយព្រះនាងកិន្នរាទេវី កាលព្រះនាងសម្លឹងមើលតាមវាតបាន (សីហបញ្ជរ) ឆៀងព្រះនេត្រទតឃើញបុរសនោះ ក៏ជាប់ព្រះទ័យប្រតិព័ទ្ធស្នេហាឥតរសាយ លុះវេលាដែលញ៉ាំងព្រះរាជាឲ្យទ្រង់ រីករាយឆ្អែតស្កប់ស្កល់ដោយកិលេស និងឲ្យទ្រង់ផ្ទំលក់ហើយ ព្រះនាងទើបក្រោកឡើង វេចខ្ចប់អាហារដែលប្រណីតៗមានរសឆ្ងាញ់ដាក់ក្នុងផ្តិលមាស ធ្វើឲ្យជាប់នឹងចង្កេះ ហើយឆ្លងតាមវាតបានដោយខ្សែធ្វើអំពីសំពត់ ឡើងទៅកាន់ដើមព្រីង ហើយចុះទៅតាមមែក ញ៉ាំងបុរសខ្វិននោះឲ្យបរិភោគរួចហើយ ទើបធ្វើនូវអំពើអាក្រក់(ប្រព្រឹត្តអំពើក្បត់) ជាមួយនឹងបុរសនោះ រួចរាល់ហើយ ទើបព្រះនាងឡើងមកប្រាសាទដោយផ្លូវដែលខ្លួនមកនោះឯង ជម្រះនូវសរីរកាយដោយគ្រឿងក្រអូបហើយ ទើបចូលទៅផ្ទំជាមួយនឹងព្រះរាជាវិញ ។
ព្រះនាងកិន្នរានោះតែងប្រព្រឹត្តអំពើបាបជាមួយនឹងបុរសខ្វិននោះជាប់ជានិច្ចដោយឧបាយនេះឯង ។ ចំណែកឯព្រះរាជាទ្រង់មិនបានដឹងឡើយ ។ ថ្ងៃមួយ ព្រះរាជាទ្រង់ប្រទក្សិណព្រះនគររួចហើយ កាលនឹងចូលកាន់ព្រះរាជនិវេសន៍ ទ្រង់ទតឃើញបុរសខ្វិន ដែលមានអាការៈគួរអាណិតក្រៃលែង ដែលនៅអាស្រ័យនឹងម្លប់ដើមព្រីងនោះ ទើបទ្រង់ត្រាស់សួរបុរោហិតថា ឃើញមនុស្សប្រេតនោះដែរឬទេ ?
បុរោហិតទូលថា ព្រះករុណាព្រះអង្គ ខ្ញុំឃើញ ។
ព្រះចៅកណ្ឌរីក៏សួរទៀតថា ម្នាលសម្លាញ់ ចុះបុរសដែលមានរូបរាងអាក្រក់គួរខ្ពើមយ៉ាងនេះ នឹងមានស្ត្រីណាមកស្រឡាញ់ដោយឆន្ទរាគៈដែរនោះ ? បុរសខ្វិនបានស្ដាប់ព្រះរាជតម្រាស់នោះហើយ ក៏កើតមានះហើយគិតថា ព្រះរាជានេះនិយាយស្អី មិនដឹងថាមហេសីរបស់ខ្លួនមកកាន់សម្នាក់យើង ហើយលើកដៃសំពះដើមព្រីងពោលវាចាថា ឱ ទេព្តាដែលនៅនឹងដើមព្រីងនេះអើយ វៀរលែងតែអ្នកចេញហើយ មនុស្សដទៃមិនដឹងនូវហេតុការណ៍នោះឡើយ ។
បុរោហិតឃើញកិរិយារបស់បុរសខ្វិននោះ ហើយគិតថា ព្រះអគ្គមហេសីរបស់ព្រះរាជាប្រាកដជាមកតាមដើមព្រីងនេះ ហើយធ្វើកម្មលាមកជាមួយនឹងបុរសនេះ ។ បុរោហិតទើបទូលសួរព្រះរាជាថា បពិត្រមហារាជ ក្នុងវេលារាត្រី សម្ផស្សសរីរៈនៃព្រះទេវីនោះ មានសភាពដូចម្ដេចដែរ ព្រះអង្គ ?ព្រះបាទកណ្ឌរីត្រាស់ថា ម្នាលសម្លាញ់ យើងមិនឃើញអ្វីដទៃឡើយ តែក្នុងមជ្ឈិមយាម សរីរៈព្រះទេវីមានសភាពត្រជាក់ប្លែក ។
បុរោហិតទើបទូលថា បពិត្រទេវៈ បើសិនយ៉ាងនោះ ស្ត្រីទាំងឡាយដទៃចូរលើកទុកសិនចុះ ព្រះនាងកិន្នរាទេវីអគ្គមហេសីរបស់ព្រះអង្គ បានធ្វើកម្មលាមកជាមួយនឹងបុរសខ្វិននេះហើយ ។ ព្រះរាជាត្រាស់ថា ម្នាលសម្លាញ់ អ្នកនិយាយអ្វី ព្រះនាងកិន្នរាទេវីដែលជាអ្នកដល់ព្រមដោយរូបឆោម លោមពណ៌ ស្រស់ឆើតឆាយយ៉ាងនេះ នឹងមកអភិរម្យជាមួយនឹងបុរសដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះដូចម្ដេចកើត ។ បុរោហិតត្រាស់ថា បពិត្រទេវៈ សូមទ្រង់ចាំចាប់ចុះ ។
ព្រះចៅកណ្ឌរីនោះទទួលថា ល្អហើយចឹង គ្រាសោយព្រះក្រយាហើយក៏ចូលផ្ទំជាមួយនឹងព្រះនាងកិន្នរាដោយតាំងព្រះទ័យថា យើងនឹងចាប់ព្រះនាង ។ វេលាដល់ពេលដែលទ្រង់ធ្លាប់ផ្ទំតាមប្រក្រតីក៏ទ្រង់ធ្វើជាផ្ទំលក់ធម្មតា ។ សូម្បីព្រះនាងកិន្នរានោះក៏បានក្រោកឡើងហើយធ្វើតាមដែលបានធ្វើហើយយ៉ាងនោះ ។ ព្រះរាជាទ្រង់ទៅតាមខាងក្រោយព្រះនាង ហើយបានឈរនៅក្រោមម្លប់ដើមព្រីង ។
ថ្ងៃនោះ បុរសខ្វិនខឹងព្រះទេវី បាននិយាយគំហកថា ថ្ងៃនេះហេតុអ្វីទើបនាងយូរមកម្លេះ ហើយលើកដៃទះនូវថ្ពាល់ព្រះនាងមួយដៃ ។ ព្រះនាងនិយាយថា បពិត្រអ្នកជាម្ចាស់ បងកុំខឹងអី អូននៅចាំមើលឲ្យព្រះរាជាផ្ទំលក់សិន ដូច្នេះហើយព្រះនាងក៏ប្រព្រឹត្តហាក់បីដូចជាភរិយាក្នុងផ្ទះរបស់បុរសនោះ ។ ព្រោះការទះនោះ សីហមុខកុណ្ឌល (ទុំហូមានមុខរាជសីហ៍) ក៏របូតចាកត្រចៀកខ្ទាតធ្លាក់ទៅក្បែរជើងរបស់ព្រះរាជា ។ ព្រះរាជាកាន់យកទុំហូនោះដោយគិតថា នឹងជាភ័ស្តុតាង ហើយទ្រង់ក៏ចេញទៅ ។
ចំណែកព្រះនាងកិន្នរាបានប្រព្រឹត្តអនាចារជាមួយនឹងបុរសខ្វិននោះហើយ ក៏ត្រឡប់ទៅដោយន័យមុននោះឯង ហើយក៏ប្រារព្ធនឹងផ្ទំជាមួយនឹងព្រះរាជា ។ ព្រះរាជាទ្រង់ហាមឃាត់ ។ ក្នុងថ្ងៃស្អែកឡើង ទ្រង់បញ្ជាឲ្យអ្នកបម្រើទៅប្រាប់ព្រះនាងថា ព្រះនាងកិន្នរាទេវីចូរតាក់តែងគ្រឿងអលង្ការទាំងពួងដែលយើងប្រទានឲ្យហើយមក ។ ព្រះនាងកិន្នរាប្រាប់ទៅវិញថា សីហមុខកុណ្ឌលនោះ យើងបានបញ្ជូនទៅឲ្យជាងមាសធ្វើហើយ ដូច្នេះហើយ យើងនឹងមិនបានទៅគាល់ព្រះអង្គទេ ព្រះរាជាត្រាស់បញ្ជាមកទៀត ព្រះនាងទើបប្រដាប់កុណ្ឌលម្ខាងចូលមកគាល់ ។ ព្រះចៅកណ្ឌរីត្រាស់សួរថា កុណ្ឌលរបស់នាងនៅឯណា ? ព្រះនាងទូលថា នៅក្នុងសម្នាក់ជាងមាស ។
ព្រះរាជាទើបបញ្ជាឲ្យហៅជាងមាសមក ហើយសួរថា ហេតុអ្វីបានជាអ្នកមិនឲ្យកុណ្ឌលដល់ព្រះនាង ? ជាងមាសទូលថា បពិត្រទេវៈ ខ្ញុំព្រះករុណាមិនបានទទួលទេ ព្រះអង្គ ។ ព្រះរាជាក្រោធនឹងព្រះនាងនោះ ហើយពោលថា នែស្រីចង្រៃ ការងារដូច្នេះនឹងគប្បីមានដោយជាងមាសនោះ ហើយក៏បោះនូវកុណ្ឌលនោះទៅខាងមុខព្រះនាង ហើយត្រាស់នឹងបុរោហិតថា ម្នាលសម្លាញ់ អ្នកនិយាយនោះពិតហើយ អ្នកចូរទៅកាត់ក្បាលរបស់នាងភ្លាម ។
បុរោហិតនោះ ឲ្យគេយកព្រះនាងទៅទុកក្នុងកន្លែងមួយខាងក្នុងព្រះរាជវាំង ហើយចូលទៅគាល់ព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព សូមទ្រង់កុំខឹងនឹងព្រះនាងកិន្នរាទេវីឡើយ ស្ត្រីទាំងឡាយយ៉ាងនេះឯង ។ បើព្រះអង្គមិនជឿ ហើយមានសេចក្ដីប្រាថ្នាដើម្បីនឹងដឹងនូវភាពទ្រុស្តសីលរបស់ស្ត្រីទាំងឡាយ ខ្ញុំព្រះអង្គនឹងសម្ដែងប្រាប់ឲ្យទ្រង់ឃើញនូវសេចក្ដីអាក្រក់លាមក និងភាពមាយាលាក់ពុតរបស់ស្ត្រីទាំងឡាយនោះ សូមទ្រង់ចូរយាងមក ពួកយើងនឹងត្រាច់ទៅកាន់ជនបទ ដោយភេទនៃខ្លួនគឺបុគ្គលដទៃមិនស្គាល់ (ស្លៀកពាក់ស៊ីវិល)។ ព្រះរាជាទទួលថា ល្អហើយបុរោហិត ដូច្នេះហើយទ្រង់ប្រគល់រាជ្យឲ្យព្រះមាតាគ្រប់គ្រង ទ្រង់ក៏ចេញទៅកាន់ចារិកមួយអន្លើដោយបុរោហិតនោះ ។
កាលព្រះបាទកណ្ឌរីនិងបុរោហិតទៅបានប្រមាណមួយយោជន៍ ទ្រង់គង់សម្រាកនៅនឹងផ្លូវធំមួយ ។ (ក្នុងពេលនោះ) មានក្ដុម្ពីម្នាក់ធ្វើនូវមង្គលដើម្បីប្រយោជន៍ដល់កូនប្រុស បានឲ្យនាងកុមារីម្នាក់ អង្គុយលើយានដែលបិទបាំង ហើយធ្វើដំណើរទៅដោយបរិវារដ៏ច្រើន ។ បុរោហិតបានឃើញហើយទូលថា បពិត្រទេវៈ បើព្រះអង្គប្រាថ្នា ខ្ញុំអាចនឹងឲ្យនាងកុមារីនោះធ្វើអជ្ឈាចារជាមួយនឹងព្រះអង្គបាន ។ ព្រះបាទកណ្ឌរីត្រាស់ថា នែសម្លាញ់ អ្នកនិយាយអ្វី នាងមកជាមួយនឹងបរិវារដ៏ច្រើន មិនអាចនឹងធ្វើយ៉ាងនេះឡើយ ។
បុរោហិតទូលថា បើយ៉ាងនោះ សូមព្រះអង្គចូរចាំមើលចុះ ហើយប្រញាប់ត្រាច់ស្កាត់ទៅខាងមុខ បិទបាំងវាំងននក្នុងទីមិនឆ្ងាយអំពីផ្លូវ ធ្វើព្រះរាជាឲ្យនៅខាងក្នុងវាំងនននោះ ហើយខ្លួនឯងទៅអង្គុយយំនៅចំណែកមួយនៃផ្លូវ ។ លំដាប់នោះ ក្ដុម្ពីនោះបានឃើញបុរោហិតហើយសួរថា នែលោក ព្រោះហេតុអ្វី បានជាអ្នកអង្គុយយំ ។ បុរោហិតប្រាប់ថា ភរិយារបស់ខ្ញុំជាអ្នកមានភារៈធ្ងន់ (មានគភ៌ចាស់) ខ្ញុំនាំនាងទៅកាន់ត្រកូលរបស់នាង ពេលដល់ពាក់កណ្ដាលផ្លូវ នាងក៏ឈឺពោះរកកល់នឹងប្រសូតបុត្រ នាងកំពុងលំបាកនៅក្នុងវាំងនននោះឯង ឥឡូវនេះមិនមានស្ត្រីឯណានីមួយក្នុងសម្នាក់របស់នាងឡើយ សូម្បីខ្ញុំក៏មិនអាចដើម្បីនឹងទៅក្នុងទីនោះ ខ្ញុំមិនដឹងថា នាងនឹងទៅជាយ៉ាងណាឡើយ នាងគួរដើម្បីបានស្ត្រីម្នាក់ ។
ក្ដុម្ពីនោះទើបតបថា បើយ៉ាងនោះលោកកុំយំឡើយ ពួកស្ត្រីរបស់យើងមកជាមួយច្រើនដែរ ល្មមនឹងទៅជួយបានម្នាក់ ។ បុរោហិតពោលថា បើយ៉ាងនោះ សូមឲ្យនាងកុមារីនេះទៅចុះ នឹងបានជាសិរីសួស្ដីដល់នាងផង ។ ក្ដុម្ពីនោះគិតថា បុរសនេះនិយាយត្រូវ មង្គលនឹងកើតមានដល់កូនប្រសារបស់យើង និងដោយនិមិត្តនេះ នាងនឹងចម្រើនទៅដោយបុត្រធីតាទាំងឡាយ គិតដូច្នេះហើយទើបបញ្ជូននាងកុមារីនោះទៅ ។
នាងកុមារីនោះចូលទៅហើយ បានឃើញព្រះរាជា មានចិត្តប្រតិព័ទ្ធស្នេហាហើយក៏បានធ្វើអជ្ឈាការនោះទៅ ។ ចំណែកព្រះរាជា (ទ្រង់ដោះ) ព្រះទម្រង់ប្រទានដល់នាង ។ គ្រានោះ នាងកុមារីបានសម្រេចកិច្ចហើយ ក៏ចេញមកក្រៅ ជនទាំងឡាយសួរថា នាងនោះប្រសូតបានកូនប្រុស ឬស្រី ? នាងកុមារីឆ្លើយថា ជាកូនប្រុស ស្អាតដូចមាសចឹង ។ ក្ដុម្ពីក៏នាំកុមារីនោះទៅ ។ ចំណែកបុរោហិតត្រឡប់ចូលមកគាល់ព្រះរាជាហើយទូលថា បពិត្រទេវៈ ព្រះអង្គឃើញហើយមែនទេ សូម្បីនាងកុមារីនេះ គង់ប្រព្រឹត្តធ្វើអំពើយ៉ាងនេះ នឹងនិយាយអ្វីដល់ស្ត្រីដទៃនោះ ហើយព្រះអង្គបានប្រទានអ្វីដល់នាងអត់ ?
ព្រះចៅកណ្ឌរីត្រាស់ថា យើងឲ្យចិញ្ចៀនដែលជាប់នឹងដៃដល់នាង ។ បុរោហិតទូលថា ព្រះអង្គប្រទានចិញ្ចៀនឲ្យនាងធ្វើអ្វី ថាហើយក៏រត់យ៉ាងលឿនទៅបញ្ឈប់យាន មនុស្សទាំងឡាយសួរថា មានរឿងអ្វីលោក ? បុរោហិតពោលថា នាងកុមារីនេះកាន់យកចិញ្ចៀនដែលទុកនៅលើក្បាលនាងព្រាហ្មណីភរិយារបស់ខ្ញុំហើយមក នែនាង ចូរឲ្យចិញ្ចៀននោះមកវិញ ។ នាងកុមារីនោះ កាលឲ្យនូវចិញ្ចៀននោះ ក៏បានចាក់នូវដៃព្រាហ្មណ៍ដោយក្រចក ហើយឲ្យដោយកំហកថា អាចោរយកចុះ ។
ព្រាហ្មណ៍បុរោហិតបានសម្ដែងស្ត្រីទាំងឡាយជាច្រើន ដែលប្រព្រឹត្តក្រៅចិត្តដទៃ ដោយឧបាយវិធីផ្សេងៗ យ៉ាងនេះហើយ ទើបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព ប៉ុណ្ណេះក៏ល្មមហើយ សូមស្ដេចយាងទៅកាន់ទីដទៃចុះ ។ ព្រះបាទកណ្ឌរីត្រាស់ថា សូម្បីនឹងត្រាច់ទៅអស់ទូទាំងជម្ពូទ្វីប ស្ត្រីទាំងពួងនឹងជាយ៉ាងនេះដូចគ្នា ។ យើងនឹងត្រូវទៅធ្វើអ្វី ពួកយើងនឹងត្រឡប់ទៅវិញ ហើយស្ដេចក៏ត្រឡប់ចូលកាន់ក្រុងពារាណាសី ។
បុរោហិតទូលសូមប្រទានទោសដល់ព្រះនាងកិន្នរាថា បពិត្រមហារាជ ឈ្មោះថា ស្ត្រីទាំងឡាយជាអ្នកមានបាបធម៌យ៉ាងនេះ នោះជាប្រក្រតីរបស់ស្ត្រីទាំងនោះឯង សូមព្រះអង្គអត់ទោសឲ្យព្រះនាងកិន្នរាចុះ ព្រះរាជាទ្រង់ក៏លើកលែងទោសឲ្យព្រះនាង ហើយត្រាស់បញ្ជាឲ្យនិរទេសចេញចាកព្រះរាជនិវេសន៍ កាលទ្រង់ដកនូវព្រះនាងកិន្នរានោះចេញចាកតំណែង បានតែងតាំងស្ត្រីដទៃក្នុងតំណែងអគ្គមហេសី ។ ព្រះបាទកណ្ឌរីបញ្ជាឲ្យបណ្ដេញបុរសខ្វិននោះឲ្យចេញ ហើយឲ្យគេកាត់នូវមែកព្រីងនោះចេញ ។
តទា កុណាលោ បញ្ចាលចណ្ឌោ អហោសិ ក្នុងពេលនោះ ស្ដេចបក្សី កុណាល គឺជាបុរោហិតបញ្ចាលចណ្ឌៈ ។
(កុណាលោហំ តទា អាសិំ បក្សីកុណាលក្នុងកាលនោះមកជាតថាគត ) កាលនាំរឿងដែលខ្លួនបានឃើញហើយមកសម្ដែងទើបពោលគាថាថា យំ វេ ទិស្វា កណ្ឌរីកិន្នរានំ សព្វិត្ថិយោ ន រមន្តិ អគារេ
តំ តាទិសំ មច្ចំ ចជិត្វា ភរិយា អញ្ញំ ទិស្វា បុរិសំ បីឋសប្បិំ។បុគ្គលឃើញ (នូវហេតុនៃសេចក្តីនឿយណាយ) របស់ព្រះរាជាព្រះនាមកណ្ឌរី និងព្រះនាងកិន្នរា (គប្បីដឹងចុះ) ពួកស្រីទាំងអស់ រមែងមិនត្រេកអរក្នុងផ្ទះ (របស់ស្វាមីទេ) ដូចជាភរិយា (របស់ព្រះរាជាកណ្ឌរី) លះបង់នូវសត្វគឺ (ស្វាមី) បែបនោះ ព្រោះឃើញនូវបុរសផ្តេសផ្តាសដទៃជាបុរសខ្វិន ។
អធិប្បាយសេចក្ដីនៃគាថានោះថា បណ្ឌិតឃើញហេតុនៃសេចក្ដីនឿយណាយរបស់ព្រះបាទកណ្ឌរីនឹងព្រះនាងកិន្នរានេះ ។ ស្ត្រីទាំងពួងរមែងមិនត្រេកអរក្នុងផ្ទះនៃស្វាមីរបស់ខ្លួន ។ ពិតមែនហើយ ព្រះនាងកិន្នរាទេវីដែលជាអគ្គមហេសីរបស់ព្រះបាទកណ្ឌរីឃើញបុរសខ្វិនដទៃ សុខចិត្តលះបង់ព្រះរាជាអង្គនោះដែលបុរសឈ្លាសក្នុងការអភិរម្យយ៉ាងនេះ ហើយមកធ្វើកម្មលាមកនឹងមនុស្សប្រេតនោះ ។
(កិន្នរាទេវីវត្ថុ និដ្ឋិតា ) (រឿងព្រះនាងកិន្នរាទេវី ចប់ )
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៧២) ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/3049/2021-08-03_10_29_58-buddha_painting_-_Google_Search.jpg
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ៣,០០១ ដង)
ទោសសម្ផប្បលាប (ពោលនូវពាក្យរាយមាយឥតប្រយោជន៍) សេចក្ដីថា បុគ្គលឯណាពោលពាក្យឥតប្រយោជន៍ឥតផល បុគ្គលនោះឯងឈ្មោះថា អធម្មវាទី អធម្មវាទីបុគ្គលនោះឈ្មោះថា ជាអ្នកធ្វើព្រះសទ្ធម្មគឺសាសនាព្រះពុទ្ធឱ្យវិនាសទៅឆាប់ ។
ហេតុដូច្នោះ បានជាព្រះដ៏មានព្រះភាគទ្រង់សម្ដែងកបិលសូត្រក្នុងគម្ពីរឯកនិបាតង្គុត្តរដូច្នេះថា យេបិ តេ ភិក្ខវេភិក្ខ អធម្មំ ធម្មោតិ ទីបេន្តិ តេបិ ភិក្ខវេ ភិក្ខូ ពហុជនាហិតាយ បដិបន្នា ពហុជនាសុខាយ ពហុនោ ជនស្ស អនត្ថាយ អហិតាយ ទុក្ខាយ ទេវមនុស្សានំ ពហុញ្ច តេ ភិក្ខវេ ភិក្ខូ អបុញ្ញំ បសវន្តិ តេបិ មំ សទ្ធម្មំ អន្តរធាបេន្តិ ប្រែថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសម្ដែងសភាវៈមិនមែនធម៌ថាជាធម៌(សម្ដែងធម៌ពិតថាមិនមែនជាធម៌វិញ) ម្នាលភិក្ខុទាំងឡាយភិក្ខុទាំងនោះឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងសេចក្ដីសុខដល់ជនច្រើន ឈ្មោះថា ជាអ្នកប្រតិបត្តិដើម្បីមិនឱ្យជាប្រយោជន៍នឹងមិនបានជាគុណដល់ជនច្រើន (គ្រាន់តែជាអ្នកប្រតិបត្តិ) ដើម្បីសេចក្ដីទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយភិក្ខុនោះតែងសោយនូវទោសមានប្រមាណច្រើន (មិនតែប៉ុណ្ណោះសោត) ភិក្ខុនោះឈ្មោះថា ធ្វើព្រះសទ្ធម្មគឺសាសនារបស់តថាគតឱ្យសាបសូន្យទៅ ។
ដូចរឿងកបិលភិក្ខុដែលនាំមកសម្ដែងក្នុងគម្ពីរធម្មបទនោះ ។ សេចក្ដីថា កាលក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ មានភិក្ខុមួយរូបឈ្មោះកបិលភិក្ខុ អ្នកចេះចាំព្រះត្រៃបិដកមានបរិវារច្រើនផង មានលាភច្រើនផង ក៏មានចិត្តស្រវឹងដោយការនៃខ្លួនជាពហុស្សូត ប្រកាន់មានះរឹងត្អឹង ព្រោះតណ្ហាគ្របសង្កត់ក៏ពោលពាក្យញាំញីបង្កាច់បង្កិនរបស់គួរក្នុងធម៌វិន័យ ត្រឡប់ថាមិនគួរ របស់មិនគួរក្នុងធម៌វិន័យ ត្រឡប់ថាគួរវិញ ភិក្ខុដែលត្រឹមត្រូវក្នុងវិន័យ ពោលហាមប្រាមក៏មិនស្ដាប់ ប្រែជាជេរប្រទេចដល់ភិក្ខុទាំងនោះវិញ ដោយពាក្យផរុសវាទ លុះច្យុតអំពីមនុស្សលោកនេះ ក៏ទៅឆេះក្នុងអវិចីនរកអស់កាលដ៏យូររវាងមួយពុទ្ធន្តរ សេសផលពីនោះមកកើតជាត្រីឆ្ពិនមាសក្នុងស្ទឹងអចិរវតី មានមាត់ស្អុយអាក្រក់ ព្រោះជេរប្រទេចភិក្ខុផងគ្នា មានសម្បុរល្អដូចមាស ព្រោះទ្រទ្រង់ព្រះត្រៃបិដកក្នុងកាលនោះ ។
ហេតុដូច្នេះពាក្យពោលជាសម្ផប្បលាប ដែលអ្នកប្រាជ្ញមិនរាប់ថាជាធម៌ បុគ្គលគប្បីលះចោលចេញ ពាក្យពោលជាអសម្ផប្បលាបដែលអ្នកប្រាជ្ញរាប់ថាជាធម៌ បុគ្គលគប្បីពោលចុះ ។ ចប់រឿងកបិលភិក្ខុ
ដោយ៥០០០ឆ្នាំ
images/articles/3050/54YESRFGSZDR.jpg
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ២,៧១០ ដង)
បុគ្គលអ្នកមិនពោលពាក្យមុសាវាទហើយ ជាគុណនឹងឱ្យរួចអំពីមរណភ័យបាន ដូចសត្វកិន្នរមួយគូរញីឈ្មោល ដែលមានសចក្ដីមកក្នុងគម្ពីរតេរសនិបាត តក្ការិយជាតក ។
មានរឿងដំណាលថា គ្រាកាលនោះមានព្រានព្រៃម្នាក់នៅក្នុងក្រុងពារាណសី ដើរទៅព្រៃហេមពាន្តដើម្បីបាញ់ម្រឹគ ព្រាននោះបានចាប់យកសត្វកិន្នរមួយគូញីឈ្មោល នាំមកថ្វាយព្រះបាទពារាណសី ៗ ទ្រង់ត្រាស់សួរថា កិន្និរនេះមានគុណដូចម្ដេចខ្លះ ព្រានព្រៃក្រាបទូលថា កិន្នរនេះចេះរាំផង ចេះច្រៀងផង រាំក៏ល្អមើល ច្រៀងក៏ពីរោះស្ដាប់ មនុស្សយើងចេះមិនដូចឡើយ ស្ដេចទ្រង់ព្រះសណ្ដាប់កិត្តិគុណដូច្នោះហើយ មានព្រះទ័យត្រេកអរទ្រង់ប្រទានទ្រព្យសម្បត្តិដល់ព្រានព្រៃមានប្រមាណច្រើន ហើយទ្រង់ត្រាស់ប្រើឱ្យកិន្នរទាំងពីរឱ្យច្រៀងរាំនិងទតកម្សាន្តព្រះទ័យ ។
ទើបកិន្នរទាំងពីរគិតថា កាលយើងច្រៀងក៏មិនពីរោះពីសាអ្វីកាលរាំសោតក៏មិនល្អមើលអ្វី នឹងទៅជារាំជាច្រៀងតែផ្ដេសផ្ដាស ទោសមុសាវាទក៏នឹងកើតមានដល់យើង ព្រោះតែពោលច្រើន ព្រោះតែធ្វើច្រើន សុទ្ធតែមិនពិត ។
កិន្នរទាំងពីរគិតដូច្នោះហើយ ក៏មិនច្រៀងមិនរាំ ស្ដេចប្រើហើយប្រើទៀត សត្វកិន្នរទាំងពីរនៅតែមិនច្រៀងមិនរាំទើបទ្រង់ខ្ញាល់ប្រើគេឱ្យយកទៅសម្លាប់ មេកិន្នរបានស្ដាប់ព្រះរាជឱង្ការដឹងថា ស្ដេចទ្រង់ខ្ញាល់នឹងឱ្យសម្លាប់អាត្មាដូច្នោះ ក៏មិនគិតថា គួរអញនឹងពោលពាក្យល្អក្នុងកាលឥឡូវនេះចុះ មេកិន្នរគិតហើយទើបសូត្រជាបទគាថាថា សតំ សហស្សានំទុព្ភាសិតានំ កល្លម្បិនាគ្ឃតិសុភាសិតស្ស ទុព្ភាសិតំ សង្កមានោ កិលេសេ តស្មា តុណ្ហី កឹ បុរិសោ ន ពាល្យាតិ ប្រែថា រយពាន់គុណន័យវាចាជាទុព្ភាសិត គង់មិនដល់មួយចំណិតនៃវាចាជាសុភាសិត កាលបុគ្គលពោលពាក្យឱ្យយាងចុះកាន់គន្លងទុព្ភាសិតហើយ នឹងបានសោយទុក្ខលំបាកនិងសៅហ្មងមិនលែងឡើយ ។
ហេតុនោះបានជាកិន្នរឈ្មោលនៅស្ងៀមមិនច្រៀងមិនរាំ ព្រោះខ្លាចទុព្ភាសិត មិនមែនស្ងៀមនៅដោយការល្ងង់ខ្លៅទេ ។ ព្រះបាទពារាណសី ទ្រង់ព្រះសណ្ដាប់ពាក្យមេកិន្នរហើយ មានព្រះទ័យរីករាយ ក៏ទ្រង់មានព្រះរាជឱង្ការបង្គាប់ឱ្យនាំមេកិន្នរទៅលេងឯព្រៃហិមពាន្ត ទ្រង់ព្រះបង្គាប់ឱ្យយកកិន្នរឈ្មោលទៅសម្លាប់ធ្វើព្រះស្ងោយក្នុងពេលព្រឹក ។
កិន្នរឈ្មោលបានឮហើយនឹកក្នុងចិត្តថា ទំនងជាស្ដេចឱ្យសម្លាប់អញដោយពិត បើដូច្នោះគួរអញនឹងពោលពាក្យពីរោះខ្លះក្នុងកាលឥឡូវនេះចុះ កិន្នរឈ្មោលគិតហើយ ក៏ពោលពាក្យជាវេយ្យាករណ៍ថា បណ្ដាសត្វទ្វេបាទទាំងអស់ តែងបរិភោគស្មៅជាចំណីមានផ្ទៃមេឃជាទីពឹងពំនាក់ បណ្ដាមនុស្សទាំងអស់ មានសត្វចិញ្ចឹមជាទីពឹងទីពំនាក់ ព្រោះថា មនុស្សតែងរស់នៅបាន ក៏អាស្រ័យនឹងបញ្ចគោរសចំណែកខ្លួនខ្ញុំមានព្រះអង្គជាទីពឹងទីពំនាក់ ប្រពន្ធខ្ញុំមានជាទីពឹងទីពំនាក់ កាលខ្ញុំទាំងពីរនាក់មានជីវិតរស់នៅដរាបណា នឹងមិនបានលះចោលគ្នាដរាបនោះ ហេតុដូច្នោះ បើព្រះអង្គប្រាថ្នានឹងលែងមេកិន្នរ ឱ្យមេកិន្នរឱ្យទៅឯព្រៃហិមពាន្ត ត្រូវតែព្រះអង្គឱ្យសម្លាប់ខ្ញុំឱ្យហើយជាមុនទៅ សឹមលែងមេកិន្នរឱ្យទៅជាខាងក្រោយចុះ ។
ព្រះបាទពារាណសី បានទ្រង់ស្ដាប់សម្ដីនៃសត្វទាំងពីរ ពីរោះដូច្នោះ ក៏ត្រឡប់ជាស្រួលព្រះទ័យ ទ្រង់ប្រើព្រានព្រៃឱ្យនាំយកកិន្នរទាំងពីរទៅលេងឯព្រៃហិមពាន្ត ហើយទ្រង់ហាមមិនឱ្យអ្នកណាមួយសម្លាប់កិន្នរទាំងពីរ ចាប់ដើមតាំងពីរថ្ងៃនោះទៅ សត្វកិន្នរទាំងពីរបានរួចពីមរណភ័យ ព្រោះខ្លាចមុសាវាទ មិនហ៊ានពោលពាក្យទុព្ភាសិតតាំងនៅនឹងតែក្នុងពាក្យជាសុភាសិតតែម្យ៉ាង សមដូចបតគាថាថា តស្មា មរណតោ មោក្ខំ បត្ថយន្តេន ជន្តុនា បហាយ អលិកំ សច្ចំ ភាសិតព្វំ សុធិមតា ប្រែថា ជនជាបណ្ឌិតអ្នកមានបញ្ញា កាលប្រាថ្នាចង់ឱ្យរួចចាកមរណភ័យនោះ គប្បីលះចោលពាក្យកុហក ហើយពោលតែពាក្យសច្ចៈ មួយផ្នែកប៉ុណ្ណោះ ។
ព្រះវង្គីសត្ថេរលោកដឹងសេចក្ដីនេះពិតហើយ ទើបលោកសម្ដែងជាបទគាថាដរាបចូលក្នុងសុភាសិតសូត្រដូច្នេះថា សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អហុ សន្តោ បតិដ្ឋិតា ប្រែថា វចីសច្ចជាវាចាមិនស្លាប់ពិត វចីសច្ចនេះជាធម៌គឺអ្នកប្រាជ្ញទាំងឡាយតែងសន្សំហើយពីមុនៗ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងស្ថិតនៅក្នុងសច្ចធម៌ គឺធម៌ជាប្រយោជន៍ខ្លួនផង ប្រយោជន៍អ្នកដទៃផង តាមធម្មតាមិនឃ្លៀងឃ្លាតឡើយ ។ ចប់រឿងកិន្នរ ។
ដោយ៥០០០ឆ្នាំ