images/articles/1139/56terethhhrrr.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១២,១៣៤ ដង)
រឿងសញ្ចីវមាណព
(ចាក ស. ឯ.)
(សង្គ្រោះអសប្បុរស នឹងវិនាសខ្លួនដោយពិត)
កាលកន្លងទៅហើយ មានមាណពម្នាក់ឈ្មោះសញ្ជីវះ បានសិក្សាមន្តវិជ្ជាការជាមួយនឹងសិស្ស៥០០រូបក្នុងសំណាក់អាចារ្យទិសាបាមោក្ខ នាក្រុងពារាណសី។ សញ្ជីវមាណពបានសុំលោកអាចារ្យរៀនមន្តប្រស់សត្វស្លាប់ ឲ្យរស់មកវិញ។ លុះមន្តវិជ្ជាសាស្ត្របានសម្រេចហើយ ថ្ងៃមួយមាណពនោះ បានចូលទៅរកអុស ក្នុងមហាវ័នជាមួយនឹងសិស្សនានា បានប្រទះខ្លាស្លាប់១ ក៏ពោលប្រាប់គេថា ភឿនទាំងឡាយ ចាំមើលខ្ញុំប្រស់សាកមើលចុះ រួចគេរត់ឡើងដើមឈើទាំងអស់គ្នាទៅ ។ សញ្ជីវមាណពក៏តាំងរាយមន្តប្រស់ខ្លានោះ ហើយយកម្រាមដៃផ្ទាត់ផង ។
ខ្លាក៏រស់ឡើងភ្លាម ហើយស្ទុះទៅខាំមាណពនោះស្លាប់ទើបដួលគ្រុបទៅវិញ ។ ខ្លានឹងមាណពក៏ស្លាប់ក្នុងទីជាមួយគ្នា ក្នុងពេលនោះឯង ។ សិស្សទាំងឡាយ ក៏នាំរឿងនោះ មកជម្រាបអាចារ្យៗ ក៏ពោល ថានែអ្នកទាំងឡាយ ជនណាដែលបានលើកដំកើង សង្គ្រោះអសប្បុរស ហើយធ្វើសក្ការះរាប់អានក្នុងទីមិនសមគួរ ជននោះតែងតែបានសេចក្តីទុក្ខលំបាកវិនាសខ្លួនប្រាណ សាបសូន្យ ចាកជីវិតដូចជា សញ្ជីវមាណពនេះជាកំណត់ព្រោះអសប្បុរស មើលមិនឃើញអ្នកសង្គ្រោះទេ ទើបពោលគាថា តទៅទៀតថាៈ
អសន្តំ យោ បគ្គណ្ហាតិ អសន្តមូបសេវតិ តមេវ
ឃាសំ កុរុតេ ព្យគ្ឃោ សញ្ជីវកំ យថា ។
អ្នកណាលើកដំកើងនឹងគប់រកអសប្បុរស អសប្បុរសនោះ តែងតែធ្វើអ្នកដំកើង ឲ្យទៅជាចំណីរបស់ខ្លួនដូចខ្លានឹងមាណពឈ្មោះសញ្ជីវះ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1187/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,០៧១ ដង)
រឿងអ្នកប្រមឹក
(ចាក ម. អ.)
(ទោសនៃការសេពគប់ជនពាល និងផឹកសុរា)
ពីអតីតសម័យ ក្នុងក្រុងពារាណសី មានមាណពម្នាក់ជាកូនអ្នករក្សានិច្ចសីល ។ មាណពនោះចូលចិត្តដើរជាមួយនឹងអ្នកលេងទាំងទ្បាយ ដែលមានវ័យស្រករគ្នា ។ អ្នកលេងទាំងទ្បាយ តែងបបួលមាណព ឲ្យផឹកស្រា តែមិនព្រមសោះថ្ងៃមួយគិតគ្នាថា បើមាណពនោះមិនផឹកស្រា មុខជាមិនចេញថ្លៃឲ្យពួកយើងទេ
images/articles/1185/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៤,៩៤៤ ដង)
រឿងមិគលុទ្ទកប្រេត
(ចាក បេ. ខុ.)
(ទោសបាណាតិបាត និងគុណរបស់មិត្រ)
កាលកន្លងទៅហើយ ក្នុងក្រុងរាជគ្រឹះ មានព្រានម្រិគម្នាក់ ជាមិត្រនឹងធម្មឧបាសក ។ ព្រាននោះសម្លាប់ម្រិគទាំងយប់ទាំងថ្ងៃ ឥតមានបង្អង់ពេលវេលាណាមួយទ្បើយ ។ ឧបាសកជាមិត្រ ចេះតែនិយាយលួងលោមអង្វរឲ្យឈប់សម្លាប់ ព្រានមិនព្រមតាម ។
ឧបាសកចេះតែឧស្សាហ៍និយាយមិនឈប់ មិនធុញទ្រាន់ដល់យូរៗទៅព្រាននោះក៏និយាយប្រាប់ឧបាសកថា ម្នាល់សម្លាញ់ ខ្ញុំមានសេចក្តីរាប់អានសម្លាញ់ក្រៃពេក ខ្ញុំឈប់សម្លាប់សត្វក្នុងវេលាយប់ជូនអ្នកចុះ ឧបាយសកឮហើយ ទទួលថា សាធុ ! ៗ ខ្ញុំត្រេកអរណាស់ ក្នុងវេលាយប់ដែលអ្នកឈប់នោះ អ្នកត្រូវតាំងចិត្តរលឹកចំពោះគុណព្រះរតនត្រ័យ កុំរលឹកដល់ការនេសាទរបស់អ្នក ។
ព្រានធ្វើតាមបានទាំងអស់ តែដល់វេលាយប់ទៅដកអន្ទាក់ ដកលប់ជាដើមទុកក្នុងទីមួយហើយ ដម្កល់ចិត្តក្នុងគុណព្រះរតនត្រ័យ ដល់វេលាថ្ងៃ ទើបទៅនេសាទតាមធម្មតា ។
សម័យក្រោយមក ព្រាននោះស្លាប់ទៅ កើតជាវេមានិកប្រេត នៅក្បែរភ្នំគិជ្ឈកូដ ពេលថ្ងៃរងទុក្ខវេទនា មានឆ្កែទាំងដេញខាំស៊ីអស់សាច់នៅសល់តែឆ្អឹង ដល់វេលាយប់ក្លាយខ្លួនជាទេវបុត្រ សោយសម្បត្តិទិព្វ នៅក្នុងវិមានមាស មានអ្នកបំរើរាប់រយនាក់ ។ ផ្លាស់ប្តូរសោយផងសុខទុក្ខ ៗ តែយ៉ាងនេះជាដរាបរាល់ពេលវេលា ។
ជួនជាថ្ងៃមួយនោះព្រះនារទត្ថេរ លោកនិមន្តទៅក្បែរភ្នំនោះ បានឃើញហើយ សួរដំណឹងសព្វគ្រប់ ទើបនាំដំណឹងនោះទៅកាន់សំណាក់សម្តុទ្ធ ក្រាបទូលតាមដំណើរ ។ ព្រះសម្តុទ្ធបរមគ្រូ ទ្រង់ប្រារព្ធរឿងបេ្រតនោះជាហេតុ ហើយសំដែងធម៌ទេសនា ដើម្បីជាប្រយោជន៍មគ្គផលសុខចំរើន ដល់ពុទ្ធបរិស័ទទាំងទ្បាយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1203/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,១៩៥ ដង)
រឿងបុត្តខាទករាជ
(ចា. ម. អ.)
(អ្នកប្រមឹកស្រវឹងស៊ប់ មើលមិនស្គាល់កូនខ្លួនទេ)
កាលកន្លងទៅហើយ ព្រះចៅក្រុងពារាណសី ទ្រង់ជាអ្នកប្រមឹកសុរាបើវៀចាកសាច់ មិនសោយព្រះក្រយាស្ងោយទ្បើយ ។ សូម្បីពួកអ្នកនគរឃាត់ថាកុំសម្លាប់ ក៏មានរៀងរាល់ថ្ងៃឧបោសថដែរ ។
ថ្ងៃ ១៣ កើត អ្នកគ្រូរកាន់សាច់យកមកព្យួរទុកមិនស្រួល ឆ្កែក៏ពាំស៊ីអស់ ។ ក្នុងថ្ងៃឧបោសថ អ្នកគ្រូរកសាច់មិនបាន មិនហ៊ានលើកព្រះក្រយាស្ងោយទៅថ្វាយព្រះរាជាទ្បើយ ទើបយកដំណឹងនោះទៅក្រាបទូលព្រះទេពី ៗ ទតយល់ព្រះរាជបុត្រនោះហើយ នឹងស្ទុះមកឱបរឹតថើបជាមិនខាន មុខជាភ្លេចទារកសាច់ហើយ អ្នកបំបៅព្រះរាជបុត្រហើយ នឹងយកទៅឲ្យអង្គុយលើភ្លៅព្រះរាជាហើយអ្នកត្រូវលើកព្រះក្រយាស្ងោយទៅថ្វាយ ក្នុងពេលដែលព្រះអង្គកំពុងប្រទ្បែងលេងជាមួយរាជបុត្រ លុះត្រាស់ដូច្នេះហើយ ព្រះនាងក៏ធ្វើឧបាយបែបនោះ ។លំដាប់នោះឯង អ្នកគួរបង្អោនភត្តទៅថ្វាយ ព្រះរាជាកំពុងស្រវឹងស្រា ទតមិនឃើញសាច់ក្នុងភាជន៍ ត្រាស់សួរថាសាច់ទៅឯណា ? បពិត្រព្រះសម្មតិទេពថ្ងៃនេះជាថ្ងៃឧបោសថ មិនគួរព្រះអង្គសោយសាច់ទេ ។
ព្រះរាជាត្រាស់ថា អញរកសាច់បានដោយកម្រណាស់ហើយទ្រង់ចាប់ព្រះរាជបុត្រមូល ផ្តាច់ព្រះសុរងបោះទៅខាងមុខអ្នកគ្រូត្រាស់ថា ចំអិនឲ្យឆាប់មក ។ អ្នកគ្រូក៏ធ្វើតាមព្រះរាជបញ្ជាសូម្បីជនមា្នក់ មិនហ៊ានយំ ឬនិយាយថាម្តេចទ្បើយ ព្រោះខ្លាចព្រះរាជា លុះអ្នកគ្រូបង្អោនភត្តមកទ្រង់ក៏សោយជាមួយនឹងសាច់ព្រះរាជបុត្រ ហើយផ្ទុំលក់ទៅពេលភ្លឺល្អះៗត្រង់តើនទ្បើងបាត់ស្រវឹងពោលប្រាប់ស្រីស្នំថានាងចូរនាំព្រះរាជបុត្រមកឲ្យអញ ខណៈនោះ ព្រះទេពីទ្រង់ព្រះកន្សែងសោយសោក បោកព្រះកាយដួលដេកលើផែនដីលុះមានព្រះស្មារតីវិញ ក៏ត្រាស់ថា បពិត្រព្រះស្វាមី ម្សិលមិញ ព្រះអង្គសម្លាប់ព្រះរាជបុត្រយកសាច់ហើយ ជាមួយនឹងភត្តទៅហើយ ម្តេចទ្បើយទ្រង់រកព្រះរាជបុត្រទៀត ។
ព្រះរាជាទ្រង់សណ្តាប់ពាក្យនោះចប់ហើយ ក៏យំសោកស្រណោះអាទ្បោះអាល័យ ស្តាយព្រះរាជបុត្រស្ទើរនឹងក្ស័យព្រះជន្ម ទ្រង់យល់ឃើញទោសក្នុងកាលផឹកស្រាថា អញកើតទុក្ខព្រោះតែផឹកសុរានេះ ទើបយកកន្សែងមកជូតព្រះភក្រ្តអធិដ្ឋានថា ចាប់ពីពេលនេះទៅ បើអញមិនទាន់បានសម្រេចព្រះអរហត្តដរាបណា ដរាបនោះអញលែងផឹកហើយទឹកស្រានេះ ព្រោះជាមេបង្កើតសេចក្តីទុក្ខ បង្កើតវិនាសសព្វបែបយ៉ាង កាលឃើញទោសជាប្រត្យក្សយ៉ាងនេះទ្រង់ក៏លែងសោយស្រាតាំងពីថ្ងៃនោះមក ។
(មហា សំ .សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1213/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៥,៩៩៤ ដង)
រឿងសត្វខ្លែង និងអ្នកប្រមាញ់
(ចាក ម.ប.)
(ចេះជួយយកអាសាគ្នាក្នុងគ្រាក្រ ទើបជាមិត្រល្អ)
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី កាលនោះអ្នកស្រុកបច្ចន្តគ្រាម ចូលចិត្តរកស៊ីបរបាញ់សត្វយកសាច់ចិញ្ចឹមគ្រួសារ ។ នៅជិតស្រុកនោះ មានស្រះធំមួយមានសត្វ ៥ ពួកនៅអាស្រ័យគឺ ខ្លែងឈ្មោលនៅខាងត្បួងស្រះខ្លែងញីនៅខាងលិច. រាជសីហ៍នៅខាងជើង អកនៅខាងកើតអណ្តើកនៅត្រង់ដីទួលកណ្តាលស្រះ ។ ខ្លែងឈ្មោលនិយាយសុំខ្លែងញីធ្វើជាប្រពន្ធខ្លែងញីសួរថា អ្នកចង់បានខ្ញុំជាប្រពន្អនេះ តើអ្នកមានមិត្តសម្លាញ់ឬទេ ? ខ្លែងឈ្មោលថា ខ្ញុំមិនមានមិត្តសម្លាញ់ទេ។ ខ្លែងញីក៏ប្រាប់ទៅវិញថា ត្រូវអ្នករកចងមិត្តឲ្យបានគ្នាច្រើនសិន ទើបខ្ញុំព្រមទទួលយក ហើយពន្យល់ខ្លែងឈ្មោលឲ្យទៅចងមេត្រីនឹងសត្វទាំងបីគី អក អណ្តើក និងរាជសីហ៍ ។
ខ្លែងឈ្មោលបានស្តាប់ហើយ ក៏ទៅចងមិត្តនឹងសត្វទាំងនោះបានសំរេចដូចបំណង ។ គ្រានោះ ខ្លែងទាំងពីរបានព្រមព្រៀងគ្នាជាប្តីប្រពន្ធ ធ្វើសំបុកពងលើដើមក្ទម្តដែលដុះត្រង់ដីទួលកណ្តាលស្រះនោះឯង ក្រោយមកខ្លែងញីឈ្មោលក៏បានកូនពីរ ។ថ្ងៃមួយពួកអ្នកស្រុកបច្ចន្តគ្រាម ដើរបរបាញ់សត្វក្នុងព្រៃមិនបាន ដល់ពេលយប់ ក៏នាំគ្នាទៅដេកក្រោមដើមក្ទម្ភដុតភ្លើងបង្ហុយផ្សែងបង្អើលមូស ។ ផ្សែងភ្លើងហុយទ្បើងទៅដល់សំបុកខ្លែងលើចុងក្ទម្ត កូនខ្លែងតូចៗដែលនៅក្នុងសំបុកក៏យំស្រែករំពង ។ អ្នកប្រមាញ់ឮសំលេងកូនសត្វមានសេចក្តីត្រេកអរណាស់ ដាស់គ្នាឲ្យក្រោកទ្បើង កាន់គប់ភ្លើងបំភ្លឺទៅយកកូនសត្វមកដុតស៊ី ។ ខ្លែងឈ្មោលថា អ្នកប្រមាញ់ប្រាថ្នានឹងទ្បើងមកយកូនយើងទៅស៊ីហើយ ដូច្នេះសូមអ្នកទៅឲ្យដំណឹងដល់មិត្តសម្លាញ់យើង ត្បិតយើងមានភ័យអាសន្ទដល់ហើយ ។
ខ្លែងឈ្មោល ក៏ស្ទុះម្នីម្នាទៅប្រាប់អកតាមដំណើរ អកមកជួយយកអាសា ហើយបញ្ជូនខ្លែងឈ្មោលឲ្យប្រញាប់ទៅមុន អកទៅដល់ទំលើចុងឈើមួយក្បែរដើមក្ទម្ភនោះ ឃើញអ្នកប្រមាញ់កំពុងកាន់គុបភ្លើងទ្បើងទៅរកសំបុកអក ក៏មុជទៅក្នុងស្រះឲ្យទទឹកស្លាបជោក ហើយប្រៀមទឹកពេញមាត់ ហើរទៅទទះស្លាបព្រួសទឹកពន្លត់គប់ភ្លើងនោះ ប្រមាញ់ម្នាក់កាន់គប់ទ្បើងទៅទៀតអកខំពន្លត់ដោយឧបាយនោះទៀត ដរាបដល់ពាក់កណ្តាលអធ្រាតុរងារញ័រអស់ទាំងខ្លួន ខ្លែងញីឃើញដូច្នោះក៏និយាយនឹងខ្លែងឈ្មោលឲ្យទៅប្រាប់អណ្តើកជាប្រញាប់ ។
ខ្លែងឈ្មោលប្រាប់អណ្តើកឲ្យមកជួយ អណ្តើកទទួលយកអាសាដោយសេចក្តីស្ម័គ្រ ។ គ្រានោះកូនអណ្តើក បានឮឪពុក សុំធានាទៅជួយការពារខ្លែងនោះ ។ អណ្តើកជាឪពុកឃាត់កូនមិនឲ្យទៅ ទើបទៅយ៉ាងប្រញាប់ដោយខ្លួនឯង ចុះទៅក្នុងស្រះបាភក់ និងសារាយនាំទៅបាចលើគំនរភ្លើងរលត់អស់ ។ ឯពួកប្រមាញ់បានឃើញអណ្តើកធំសំបើមដូច្នោះ ក៏និយាយគ្នាដោយត្រេកអរថា យើយកុំរវល់នឹងកូនខ្លែងល្អិតនោះ នាំគ្នាចាប់អណ្តើកធំឯណោះវិញ បើយើងបានតែមួយនេះ ល្មមឆ្អែតទាំងអស់គ្នា ។
អ្នកប្រមាញ់មិនដឹងដូចម្តេចចាប់អណ្តើកធំនោះឲ្យបានឆាប់ ក៏ស្រាតសំពត់ចុះទៅវេចខ្ចប់អណ្តើកនោះហើយ នាំគ្នាទាញចុងសំពត់ម្ខាង ប៉ុន្តែទាញមិនឈ្នះសោះ ព្រោះអណ្តើកធំពេក ក៏ត្រូវអណ្តើកអូសរហូតដល់ទឹកជ្រៅ ហេតុតែសេចក្តីលោភអ្នកទាំងនោះ ស៊ូមុជទៅតាមទាល់តែឈ្លក់ទឹកផឹកប៉ោងពោះទើបទ្បើងមកវិញរងារញ័រខ្លួនងាកទៅរកភ្នក់ភ្លើងរលត់អស់សំលៀកបំពាក់ក៏គ្នាន បានទៅអណ្តើកអស់ទៅក៏នាំគ្នាឱបដៃអស់សង្ឃឹម ហើយនិយាយថា ណ្ហើយចុះចាំថ្ងៃរះ យើងយកកូនខ្លែងស៊ីឲ្យបាន ។
ខ្លែងញីឮដូច្នោះ ប្រើខ្លែងឈ្មោលឲ្យទៅពឹងរាជសីហ៍ទៀត ។ រាជសីហ៍ ទៅដល់គល់ក្ទម្ភ ឥតឃើញមនុស្សមា្នក់សោះ ។ ខណៈនោះអក អណ្តើកនិងខ្លែងចូលទៅរករាជសីហ៍ ៗ សំដែងនូវអានិសង្ស មិត្តដល់សត្វទាំងនោះ ហើយរំលឹកគ្នាទៅទៀតថា ពីថ្ងៃនេះតទៅយើងទាំងអស់គ្នា ត្រូវរក្សាមិត្តឲ្យថិតថេរមាំមួន កុំប្រហែសធ្វេសទ្បើយ ក៏លាគ្នាទៅកាន់លំនៅរៀងៗ ខ្លួន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1214/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,៧៩៥ ដង)
រឿងតាបសដាច់ឈាន
(ចាក មុ. ឯ.)
ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វ សោយព្រះជាតិនាត្រកូលព្រាហ្មណ៍មហាសាលក្នុងដែនកាសី កាលចំរើនវ័យហើយ បានសិក្សាដល់ទីបំផុតនៃវិជ្ជាក្រោយមកលះកាមគុណចេញបួសជាតាបស បានសម្រេចឈាននឹងអភិញ្ញាណស្ថិតនៅក្នុងព្រៃហេមពាន្ត ។
images/articles/1216/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤១,៤០១ ដង)
រឿងយក្ខិនីស៊ីមនុស្ស
(ចាក តេ. ឯ.)
(សំវរធម៌ជាស្វ័យត្រាណយ៉ាងធំរបស់របស់នគរកាយ)
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី មានព្រះរាជឱរស ១០០ ព្រះអង្គ ព្រះពោធិសត្វជាព្រះរាជបុត្រពៅបង្អស់ ។
សម័យមួយ ព្រះពោធិសត្វទ្រង់ព្រះចិន្តាថា អញនឹងបានរាជសម្បត្តិ ឬមិនបាន ? ទើបថ្វាយបង្គំសួរព្រះបច្ចេកពុទ្ធ ដែលតែងនិមន្តមកឆាន់រាល់ថ្ងៃ
images/articles/1222/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៧,៤០២ ដង)
រឿងសង្ខព្រាហ្មណ៍
(ចាក ស. ទ.)
(គុណនៃការធ្វើទានចំពោះបុញ្ញក្ខេតដ៏ប្រសើរ)
ក្រុងពារាណសីកាលពីដើមមានឈ្មោះថា មោឡិនីលំដាប់នោះព្រះពោធិសត្វ កើតជាព្រាហ្មណ៍ឈ្មោះ សង្ខៈក្នុងនគរមោឡិនីបានធ្វើដំណើរទៅជួញដោយនាវា ក៏ស្រាប់តែឃើញព្រះបច្ចេកពុទ្ធមួយអង្គ កំពុងនិមន្តកាត់ដីខ្សាច់ប្រាកដដោយរងើកភ្លើង ក្នុងទីមានខ្យល់និងកំដៅដ៏ឃោរឃៅក្រៃពេក មានចិត្តជ្រះថ្លាថា បុញ្ញក្ខេតរបស់អញមកដល់ហើយតើ ទើបយកស្បែកជើង និងឆ័ត្រមកប្រគេន ហើយត្រឡប់ទៅទូតវិញ ។
ថ្ងៃទី ៧ នាវាគាត់ក៏បែកកណ្តាលសមុទ្រ ។ ព្រះពោធិសត្វ និងអ្នកបំរើម្នាក់ស៊ីស្ករ និងសប្បីដរាបដល់ឆ្អែតរៀងខ្លួន ក៏ឡើងទៅលើចុងក្តោងលោតបានប្រមាណទី១ ឧសភ ក៏ធ្លាក់ចុះក្នុងសមុទ្រនោះហែលឆ្លងទៅ ។ ព្រះពោធិសត្វហែលឆ្លងយ៉ាងនេះអស់ ៧ ថ្ងៃ ។
ពេលនោះទេពធីតាឈ្មោះមណីមេខលា ជាអាណាព្យាបាលសមុទ្រ មានបំណងនឹងស្រង់ព្រះពោធិសត្វ ក៏និម្មិតទូកជារវការះកែវដ៏ពេញដោយកែវ ៧ ប្រការ ហើយស្រង់ព្រះពោធិសត្វដាក់លើទូកនោះ តែនាងមិនអាសូរដល់ឧបដ្ឋាកព្រះពោធិសត្វសោះឡើយ ។ ព្រះពោធិសត្វ ក៏បានឲ្យចំណែកបុណ្យដែលខ្លួនបានធ្វើ ដល់បុរសនោះ ៗ ក៏បានអនុមោទនានូវចំណែកបុណ្យនោះ ទេពធីតា ក៏ស្រង់បុរសនោះដាក់លើទូកទៀត ហើយនាំទូកទៅកាន់ក្រុងមោឡិនី ក៏ឲ្យនូវទ្រព្យដល់ព្រះពោធិសត្វទាំងអស់ ហើយវិលមកវិញ ។
(មហា សំ . សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1221/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៥,៨៤១ ដង)
រឿងសច្ចវានិនី
(ចាក ម. អ.)
(និយាយពាក្យពិត គង់បានទៅកើតក្នុងស្ថានទេវលោក)
ពីដើមមានស្ត្រីម្នាក់ មិនបានឲ្យទាន មិនបានធ្វើការបូជា មិនបានស្តាប់ធម៌ទេក្នុងមួយជាតិនេះ គ្រាន់តែ រក្សាពាក្យសច្ចៈប៉ុណ្ណោះ លុះស្លាប់ទៅបានកើតក្នុងស្ថានទេវលោក សោយទិព្វម្បត្តិជាសុខសានសម្រាន្តសម្រួលកាយដោយសិរី មានបរិវារគាល់ជាច្រើន ។ គ្រាក្រោយព្រះមហាមោគ្គល្លាន មានឥទិ្ធឬទិ្ធច្រើនបានថ្វាយបង្គំទូលាព្រះបរមសាស្តាជាម្ចាស់ទៅកាន់ស្ថានទេវលោក ដើម្បីនឹងបានពិនិត្យស្ថានភាពផ្សេងៗ និងសួរបុញ្ញកម្មខ្លះៗ យកមកផ្សាយក្នុងជម្ពូទ្វីបនេះ ។កាលព្រះសាស្តាអនុញ្ញាតហើយ ក៏និមន្តទៅឋិតនៅទៀបទ្វារនៃទេពធីតាម្នាក់ ។នាងក៏ចេញមកថ្វាយបង្គំដោយសេចក្តីគោរព ។ព្រះថេរៈសួរថា នាងធ្វើបុញ្ញកម្មដូចម្តេច បានជាមានសម្បត្តិស្តុកស្តម្ភយ៉ាងនេះ?
ទេពធីតាខ្មាស់ព្រះថេរៈណាស់ ធ្វើលាក់លៀម មិនចង់ប្រាប់សោះ តែដោយលោកជំរិតសួរខ្លាំងពេក អត់ទ្រាំមិនបាន ក៏ទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះកុរណាឥតដែលបានធ្វើបុណ្យកុសលអ្វីនឹងគេទេ កាលកើតជាមនុស្សនោះគ្រាន់តែរក្សាសច្ចប៉ុណ្ណោះ សម្បត្តិទាំងនេះ កើតឡើងដោយពាក្យសច្ចៈ ដែលខ្ញុំបានរក្សានឹងថាកើតពីកុសលកម្មដទៃឥតអង្គីមានឡើយ ។ ព្រះថេរៈ កាលជ្រាបដំណឹងសព្វគ្រប់ហើយ ក៏ត្រឡប់ពីទេវលោកមកវិញ ចូលទៅថ្វាយបង្គំព្រះបរមសាស្តាឯវត្តជេតពន ទូលសួរថាបពិត្រសម្តេចព្រះមានព្រះភាគដ៏ចំរើន បុគ្គលដែលគ្រាន់តែរក្សានូវសច្ចះ មិនបានធ្វើបុណ្យទានអ្វីទេ ហើយបានទៅកើតក្នុងទេវលោកសោយសម្បត្តិទិព្វមានឬទេ? ព្រះសាស្តាតថា នែមោគ្គល្លាន ម្តេចក៏អ្នកចាំមកសួរតថាគត ក្រែងរឿងរ៉ាវនេះទេពធីតាបា្រប់អ្នកដោយសព្វគ្រប់ហើយដឹង? នែមោគ្គល្លានសត្វទាំងឡាយ គ្រាន់តែរក្សានូវសច្ចះខ្វះអីទៅកើតក្នុងទេវលោក សោយទិព្វសម្បត្តិមានគគោក ។(មហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1096/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,៨១៨ ដង)
រឿងព្រានប្រេត
(ចាក បេ. ខុ.)
(អានិសង្សនៃការឧទ្ទិសផលចំពោះពួកប្រេត)
កាលព្រះបរមលោកនាថ ព្រះអង្គគង់នៅវត្តវេឡុវ័ន មានព្រានម្នាក់សំណាក់នៅទិសាភាគនៃនគរពារាណសី ។ ព្រាននោះតែងត្រាច់ទៅព្រៃបរបាញ់សត្វម្រឹគបក្សី បានហើយឆ្អើរសាច់បរិភោគ ឯសាច់ដែលនៅសល់ពីរនោះគាត់រែកយកទៅលំនៅ ។ ចំណែកពួកក្មេងៗ បានឃើញគាត់រែកសាច់មកដល់មាត់ព្រៃដូច្នោះហើយ
images/articles/1097/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៤,៩១៨ ដង)
រឿងប្រេតស៊ីកូនម្តង៧
(ចាក បេ. ខុ.)
(អំពើបាបលាមកអាក្រក់សាមន្យ តែងត្រឡប់បានមកបុគ្គលអ្នកធ្វើវិញ )
ក្នុងកាលដែលព្រះបរមពុទ្ធង្កុរបណ្តូលសារពិជ្ញញាណ ទ្រង់គង់សម្រេចសម្រាន្តព្រះឥរិយាបថនាក្រុងសាវត្ថី មានឧបាសកម្នាក់មានទីនៅៗទៀបទីក្រុងនោះ ។ គាត់មានកូន២នាក់ដែលមានវ័យវឌ្ឍន៍ដ៏ចម្រើនតាមលំដាប់ ។
ឯភរិយាជាស្រ្តីឆ្នាស់មានការប្រមាទមើលងាយស្វាមី
images/articles/1098/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩,១៦៦ ដង)
រឿងបុរសខ្វិន
(ចាក អ. សា.)
(សិប្បះតិចតួច បើចេះឲ្យស្ទាត់ អាចចិញ្ចឹមជីវិតបាន)
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានបុរសខ្វិនម្នាក់ ជាអ្នកចេះស្ទាត់សិប្បះខាងផ្ទាត់គ្រាប់គ្រួស ។ ថ្ងៃមួយ ក្មេងទាំងឡាយបានឲ្យបុរសខ្វិននោះជិះរថទៅកាន់ដើមជ្រៃធំមួយក្បែរទ្វានគរ ឲ្យបុរសនោះធ្វើរូបដំរី ធ្វើរូបសេះដោយស្លឹកជ្រៃ ហើយសើចលេងសប្បាយ ទើបឲ្យរង្វាន់ដល់បុរសខ្វិននោះឯង ។
images/articles/599/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៤,៥៣៧ ដង)
រឿងសុជាតកុមារ
( ចាក សុ. ប. )
( អ្នកតូចគួរទូន្មានអ្នកធំ ដោយឧបាយកល )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងក្រុង
images/articles/598/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៣១,៣៧៨ ដង)
រឿងមហល្លកចណ្ឌាលី
( ចាក វិ. ខុ. )
( ការចំរើននូវពុទ្ធគុណ មានតម្លៃកាត់មិនបាន )
ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូ ទ្រង់ស្ថិតនៅជាសុខក្នុងនិរោធសាមាបត្តិ នាក្រុងរាជគ្រឹះ ។ ក្នុងពេលជិតភ្លឺ ព្រះអង្គទ្រង់ប្រមើលនិស្ស័យរបស់សត្វលោក
images/articles/613/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៤០,១៩១ ដង)
រឿងគវម្បតិមាណព
( ចាក វិ. ខុ. )
( គុណនៃការកសាងសេនាសនៈ សម្រាប់អ្នកដំណើរ )
ក្នុងសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈ មានគង្វាលគោម្នាក់ជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា បានឃើញភិក្ខុមួយអង្គជាព្រះខីណាស្រព
images/articles/614/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,៦២៣ ដង)
រឿងនាងគព្ភិនី
( ចាក វិ. ខុ. )
( គ្រាប់ល្ងបន្តិច ដូរយកសម្បត្តិក្នុងស្ថានសួគ៌បាន )
ក្នុងពុទ្ធកាល មានស្រ្តីម្នាក់មានគត៌ នៅក្នុងក្រុងរាជគ្រឹះ ថ្ងៃមួយនាងមានបំណងចង់ផឹកប្រេងល្ង បានយកគ្រាប់ល្ងទៅលាងទឹកហើយហាល
images/articles/643/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៣៩,៥៥០ ដង)
រឿងប្រេតប្តីប្រពន្ធ
( ចាក បេ. ខុ. )
( ទោសនៃសេចក្តីកំណាញ់ មិនមានសទ្ធា )
ក្នុងសម័យបុព្វកាល មានត្រកូលព្រាហ្មណ៏មួយ ក្នុងក្រុងពារាណសី ។ ត្រកូលនោះមានកូន ៣នាក់ ប្រុស
images/articles/649/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩,៥៦១ ដង)
រឿងយមលោកនិងទេវលោក
( ចាក អ. ម. )
( អានិសង្សនិងទោស របស់កុសលាកុសលកម្ម)
កាលព្រះសម្ពុទ្ធបរមគ្រូ ទ្រង់គង់នៅក្នុងវត្តជេតពន នាទីក្រុងសាវត្ថី