35
ថ្ងៃ ច័ន្ទ ទី ២៤ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៤១,១៨៣
Today
ថ្ងៃម្សិលមិញ ១៦៥,៨៣៥
ខែនេះ ៤,៦៦២,៤៩៨
សរុប ៤០៥,៤៤៥,២២៣
រឿងនិទានអប់រំចិត្ត
images/articles/1143/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ២២,៨៥៥ ដង)
រឿង​ព្រាហ្មណ៍​ភារ​ទ្វាជ (ចាក អ. ព្រា.) (អរិយសាវក មិន​ដែល​ព្រឺ​ដោយ​ពាក្យ​គម្រាម​អ្នក​ដទៃ​ឡើយ) ក្រុង​រាជគហៈ​ មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ភារទ្វាជ ជា​មនុស្ស​មិច្ឆាទិដ្ឋិ​ឥត​មាន​សទ្ធា ឥត​មាន​សេចក្តី​ជ្រះ​ថ្លា និង​រឹង​ត្អឹង​ប្រហែល​ដង្គត់​ឈើ​ដើម​គគីរ​ បើ​មាន​ជន​ណា​ពោល​ថា ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ គាត់​តែង​យក​ដៃ​ខ្ទប់​ត្រចៀក​ជា​និច្ច ។ ឯ​ប្រពន្ធ​គាត់​ឈ្មោះ​ធនញ្ជានី​ជា​អរិយ​សាវិកា មាន​សទ្ធា មាន​សេចក្តី​ជ្រះ​ថ្លា
images/articles/1187/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៨៦១ ដង)
រឿង​អ្នក​ប្រមឹក (ចាក ម. អ.) (ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា) ពី​អតីត​សម័យ ក្នុង​ក្រុង​ពារាណសី មាន​មាណព​ម្នាក់​ជា​កូន​អ្នក​រក្សា​និច្ចសីល ។ មាណព​នោះ​ចូលចិត្ត​ដើរ​ជា​មួយ​នឹង​អ្នក​លេង​ទាំង​ទ្បាយ ដែល​មាន​វ័យ​ស្រករ​គ្នា ។ អ្នក​លេង​ទាំង​ទ្បាយ​ តែង​បបួល​មាណព ឲ្យ​ផឹក​ស្រា តែ​មិន​ព្រម​សោះ​ថ្ងៃ​មួយ​គិត​គ្នា​ថា បើ​មាណព​នោះ​មិន​ផឹក​ស្រា មុខ​ជា​មិន​ចេញ​ថ្លៃ​ឲ្យ​ពួក​យើង​ទេ
images/articles/1185/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៥,៩៦៩ ដង)
រឿង​មិគលុទ្ទកប្រេត (ចាក បេ. ខុ.) (ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​រាជ​គ្រឹះ មាន​ព្រាន​ម្រិគ​ម្នាក់​ ជា​មិត្រ​នឹង​ធម្ម​ឧបាសក ។ ព្រាន​នោះ​សម្លាប់​ម្រិគ​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​បង្អង់​ពេល​វេលា​ណា​មួយ​ទ្បើយ ។ ឧបាសក​ជា​មិត្រ ចេះ​តែ​និយាយ​លួង​លោម​អង្វរ​ឲ្យ​ឈប់​សម្លាប់​ ព្រាន​មិន​ព្រម​តាម ។ ឧបាសក​ចេះ​តែ​ឧស្សាហ៍​និយាយ​មិន​ឈប់​ មិន​ធុញ​ទ្រាន់​ដល់​យូរៗទៅ​ព្រាន​នោះ​ក៏​និយាយ​ប្រាប់​ឧបាសក​ថា ម្នាល់​សម្លាញ់ ខ្ញុំ​មាន​សេចក្តី​រាប់​អាន​សម្លាញ់​ក្រៃ​ពេក ខ្ញុំ​ឈប់​សម្លាប់​សត្វ​ក្នុង​វេលា​យប់​ជូន​អ្នក​ចុះ ឧបាយ​សកឮ​ហើយ​ ទទួល​ថា សាធុ ! ៗ ខ្ញុំ​ត្រេក​អរ​ណាស់ ក្នុង​វេលា​យប់​ដែល​អ្នក​ឈប់​នោះ អ្នក​ត្រូវ​តាំង​ចិត្ត​រលឹក​ចំពោះ​គុណ​ព្រះ​រតនត្រ័យ កុំ​រលឹក​ដល់​ការ​នេសាទ​របស់​អ្នក ។​ ព្រាន​ធ្វើ​តាម​បាន​ទាំង​អស់ តែ​ដល់​វេលា​យប់​ទៅ​ដក​អន្ទាក់ ដក​លប់​ជា​ដើម​ទុក​ក្នុង​ទី​មួយ​ហើយ ដម្កល់​ចិត្ត​ក្នុង​គុណ​ព្រះរតនត្រ័យ ដល់​វេលា​ថ្ងៃ ទើប​ទៅ​នេសាទ​តាម​ធម្មតា ។ សម័យ​ក្រោយ​មក ព្រាន​នោះ​ស្លាប់​ទៅ កើត​ជា​វេមានិកប្រេត នៅ​ក្បែរ​ភ្នំ​គិជ្ឈកូដ ពេល​ថ្ងៃ​រង​ទុក្ខ​វេទនា មាន​ឆ្កែ​ទាំង​ដេញ​ខាំ​ស៊ី​អស់​សាច់​នៅ​សល់​តែ​ឆ្អឹង ដល់​វេលា​យប់​ក្លាយ​ខ្លួ​នជាទេវបុត្រ​ សោយ​សម្បត្តិទិព្វ នៅ​ក្នុង​វិមាន​មាស មាន​អ្នក​បំរើរាប់​រយ​នាក់ ។ ផ្លាស់​ប្តូរ​សោយ​ផង​សុខ​ទុក្ខ ៗ តែ​យ៉ាង​នេះ​ជា​ដរាប​រាល់​ពេល​វេលា ។ ជួន​ជា​ថ្ងៃ​មួយ​នោះ​ព្រះ​នារទត្ថេរ លោក​និមន្ត​ទៅ​ក្បែរ​ភ្នំ​នោះ​ បាន​ឃើញ​ហើយ សួរ​ដំណឹង​សព្វ​គ្រប់​ ទើប​នាំ​ដំណឹង​នោះ​ទៅ​កាន់​សំណាក់​សម្តុទ្ធ ក្រាប​ទូល​តាម​ដំណើរ ។ ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​ប្រារព្ធ​រឿង​បេ្រត​នោះ​ជា​ហេតុ ហើយ​សំដែង​ធម៌​ទេសនា ដើម្បី​ជា​ប្រយោជន៍​មគ្គ​ផល​សុខ​ចំរើន ដល់​ពុទ្ធ​បរិស័ទ​ទាំង​ទ្បាយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំ​ជា​តក វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1203/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,៩៤៤ ដង)
រឿង​បុត្តខាទ​ករាជ (ចា. ម. អ.) (អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​ចៅ​ក្រុង​ពារាណសី ទ្រង់​ជា​អ្នក​ប្រមឹក​សុរា​បើ​វៀ​ចាក​សាច់ មិន​សោយ​ព្រះ​ក្រយា​ស្ងោយ​ទ្បើយ ។ សូម្បី​ពួក​អ្នក​នគរ​ឃាត់​ថា​កុំ​សម្លាប់ ក៏​មាន​រៀង​រាល់​ថ្ងៃ​ឧបោសថ​ដែរ ។​ ថ្ងៃ ១៣ កើត អ្នក​គ្រូរ​កាន់​សាច់​យក​មក​ព្យួរ​ទុក​មិន​ស្រួល ឆ្កែ​ក៏​ពាំស៊ី​អស់ ។ ក្នុង​ថ្ងៃ​ឧបោសថ អ្នក​គ្រូ​រក​សាច់​មិន​បាន មិន​ហ៊ាន​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ​ព្រះ​រាជា​ទ្បើយ ទើប​យក​ដំណឹង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​ទេពី ៗ ទត​យល់​ព្រះ​រាជ​បុត្រ​នោះ​ហើយ នឹង​ស្ទុះ​មក​ឱប​រឹត​ថើប​ជា​មិន​ខាន​ មុខ​ជា​ភ្លេច​ទារក​សាច់​ហើយ អ្នក​បំបៅ​ព្រះ​រាជ​បុត្រ​ហើយ នឹង​យក​ទៅ​ឲ្យ​អង្គុយ​លើ​ភ្លៅ​ព្រះ​រាជា​ហើយ​អ្នក​ត្រូវ​លើក​ព្រះ​ក្រយា​ស្ងោយ​ទៅ​ថ្វាយ ក្នុង​ពេល​ដែល​ព្រះ​អង្គ​កំពុង​ប្រទ្បែង​លេង​ជា​មួយ​រាជបុត្រ លុះ​ត្រាស់​ដូច្នេះ​ហើយ ព្រះ​នាង​ក៏​ធ្វើ​ឧបាយ​បែប​នោះ ។​លំដាប់​នោះ​ឯង​ អ្នក​គួរ​បង្អោន​ភត្ត​ទៅ​ថ្វាយ ព្រះ​រាជា​កំពុង​ស្រវឹង​ស្រា ទត​មិន​ឃើញ​សាច់​ក្នុង​ភាជន៍ ត្រាស់​សួរ​ថា​សាច់​ទៅ​ឯ​ណា ? បពិត្រ​ព្រះ​សម្មតិទេព​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឧបោសថ មិន​គួរ​ព្រះ​អង្គ​សោយ​សាច់​ទេ ។ ព្រះ​រាជា​ត្រាស់​ថា អញ​រក​សាច់​បាន​ដោយ​កម្រ​ណាស់​ហើយ​ទ្រង់​ចាប់​ព្រះ​រាជបុត្រ​មូល ផ្តាច់​ព្រះ​សុរង​បោះ​ទៅ​ខាង​មុខ​អ្នក​គ្រូ​ត្រាស់​ថា ចំអិន​ឲ្យ​ឆាប់​មក ។ អ្នក​គ្រូ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​សូម្បី​ជន​មា្នក់ មិន​ហ៊ាន​យំ ឬ​និយាយ​ថា​ម្តេច​ទ្បើយ ព្រោះ​ខ្លាច​ព្រះ​រាជា​ លុះ​អ្នក​គ្រូ​បង្អោន​ភត្ត​មក​ទ្រង់​ក៏​សោយ​ជា​មួយ​នឹង​សាច់​ព្រះ​រាជបុត្រ ហើយ​ផ្ទុំ​លក់​ទៅ​ពេល​ភ្លឺ​ល្អះ​ៗ​ត្រង់​តើន​ទ្បើង​បាត់​ស្រវឹង​ពោល​ប្រាប់​ស្រី​ស្នំ​ថា​នាង​ចូរ​នាំ​ព្រះ​រាជ​បុត្រ​មក​ឲ្យ​អញ ខណៈ​នោះ​ ព្រះ​ទេពី​ទ្រង់​ព្រះ​កន្សែង​សោយ​សោក បោក​ព្រះ​កាយ​ដួល​ដេក​លើ​ផែន​ដី​លុះ​មាន​ព្រះ​ស្មារតី​វិញ ក៏​ត្រាស់​ថា​ បពិត្រ​ព្រះ​ស្វាមី ម្សិល​មិញ ព្រះ​អង្គ​សម្លាប់​ព្រះ​រាជបុត្រ​យក​សាច់​ហើយ ជា​មួយ​នឹង​ភត្ត​ទៅ​ហើយ ម្តេច​ទ្បើយ​ទ្រង់​រក​ព្រះ​រាជបុត្រ​ទៀត ។ ព្រះ​រាជា​ទ្រង់​សណ្តាប់​ពាក្យ​នោះ​ចប់​ហើយ ក៏​យំ​សោក​ស្រណោះ​អាទ្បោះ​អាល័យ ស្តាយ​ព្រះ​រាជបុត្រ​ស្ទើរ​នឹង​ក្ស័យ​ព្រះជន្ម ទ្រង់​យល់​ឃើញ​ទោស​ក្នុង​កាល​ផឹក​ស្រា​ថា អញ​កើត​ទុក្ខ​ព្រោះ​តែ​ផឹក​សុរា​នេះ ទើប​យក​កន្សែង​មក​ជូត​ព្រះ​ភក្រ្ត​អធិដ្ឋាន​ថា ចាប់​ពី​ពេល​នេះ​ទៅ បើ​អញ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ដរាប​ណា ដរាប​នោះ​អញ​លែង​ផឹក​ហើយ​ទឹក​ស្រា​នេះ ព្រោះ​ជា​មេ​បង្កើត​សេចក្តី​ទុក្ខ បង្កើត​វិនាស​សព្វ​បែប​យ៉ាង​ កាល​ឃើញ​ទោស​ជា​ប្រត្យ​ក្ស​យ៉ាង​នេះ​ទ្រង់​ក៏​លែង​សោយ​ស្រា​តាំង​ពី​ថ្ងៃ​នោះ​មក ។ (មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1213/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៧,២០៣ ដង)
រឿង​សត្វ​ខ្លែង និង​អ្នក​ប្រមាញ់ (ចាក ម.ប.) (ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ) កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី កាល​នោះ​អ្នក​ស្រុក​បច្ចន្ត​គ្រាម​ ចូលចិត្ត​រក​ស៊ី​បរ​បាញ់​សត្វ​យក​សាច់​ចិញ្ចឹម​គ្រួសារ ។ នៅ​ជិត​ស្រុក​នោះ​ មាន​ស្រះ​ធំ​មួយ​មាន​សត្វ ៥ ពួក​នៅ​អាស្រ័យ​គឺ​ ខ្លែង​ឈ្មោល​នៅ​ខាង​ត្បួង​ស្រះខ្លែង​ញី​នៅ​ខាង​លិច. រាជសីហ៍​នៅ​ខាង​ជើង​ អក​នៅ​ខាង​កើតអណ្តើក​នៅ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ ។ ខ្លែង​ឈ្មោល​និយាយ​សុំ​ខ្លែង​ញី​ធ្វើជា​​ប្រពន្ធ​ខ្លែង​ញី​សួរ​ថា អ្នក​ចង់​បាន​ខ្ញុំ​ជា​ប្រពន្អ​នេះ តើ​អ្នក​មាន​មិត្ត​សម្លាញ់​ឬ​ទេ ? ខ្លែង​ឈ្មោល​ថា ខ្ញុំ​មិន​មាន​មិត្ត​សម្លាញ់​​ទេ។ ខ្លែង​ញី​ក៏​ប្រាប់​ទៅ​វិញ​ថា ត្រូវ​អ្នក​រក​ចង​មិត្ត​ឲ្យ​បាន​គ្នា​ច្រើន​សិន ទើប​ខ្ញុំ​ព្រម​ទទួល​យក ហើយ​​ពន្យល់​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ចង​មេត្រី​នឹង​សត្វ​ទាំង​បី​គី អក អណ្តើក និង​រាជសីហ៍ ។ ខ្លែង​ឈ្មោល​បាន​ស្តាប់​ហើយ ក៏​ទៅ​ចង​មិត្ត​នឹង​សត្វ​ទាំង​នោះ​បាន​សំរេច​ដូច​បំណង ។ គ្រា​នោះ​ ខ្លែង​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​ប្តី​ប្រពន្ធ ធ្វើ​សំបុក​ពង​លើ​ដើម​ក្ទម្ត​ដែល​ដុះ​ត្រង់​ដី​ទួល​កណ្តាល​ស្រះ​នោះ​ឯង ក្រោយ​មក​ខ្លែង​ញី​ឈ្មោល​ក៏​បាន​កូន​ពីរ ។ថ្ងៃ​មួយ​ពួក​អ្នក​ស្រុក​បច្ចន្ត​គ្រាម ដើរ​បរបាញ់​សត្វ​ក្នុង​ព្រៃ​មិន​បាន ដល់​ពេល​យប់ ក៏​នាំ​គ្នា​ទៅ​ដេក​ក្រោម​ដើម​ក្ទម្ភ​ដុត​ភ្លើង​បង្ហុយ​ផ្សែង​បង្អើល​មូស ។ ផ្សែង​ភ្លើង​ហុយ​ទ្បើង​ទៅ​ដល់​សំបុក​ខ្លែង​លើ​ចុង​ក្ទម្ត កូន​ខ្លែង​តូច​ៗ​ដែល​នៅ​ក្នុង​សំបុក​ក៏​យំ​ស្រែក​រំពង ។ អ្នក​ប្រមាញ់​ឮ​សំលេង​កូន​សត្វ​មាន​សេចក្តី​ត្រេក​អរ​ណាស់ ដាស់​គ្នា​ឲ្យ​ក្រោក​ទ្បើង កាន់​គប់​ភ្លើង​បំភ្លឺ​ទៅ​យក​កូន​សត្វ​មក​ដុត​ស៊ី ។ ខ្លែង​ឈ្មោល​ថា​ អ្នក​ប្រមាញ់​ប្រាថ្នា​នឹង​ទ្បើង​មក​យកូន​យើង​ទៅ​ស៊ី​ហើយ ដូច្នេះ​សូម​អ្នក​ទៅ​ឲ្យ​ដំណឹង​ដល់​មិត្ត​សម្លាញ់​យើង ត្បិត​យើង​មាន​ភ័យ​អាសន្ទ​ដល់​ហើយ ។ ខ្លែង​ឈ្មោល ក៏​ស្ទុះ​ម្នីម្នា​ទៅ​ប្រាប់​អក​តាម​ដំណើរ អក​មក​ជួយ​យក​អាសា ហើយ​បញ្ជូន​ខ្លែង​ឈ្មោល​ឲ្យ​ប្រញាប់​ទៅ​មុន អក​ទៅ​ដល់​ទំ​លើ​ចុង​ឈើ​មួយ​ក្បែរ​ដើម​ក្ទម្ភ​នោះ ឃើញ​អ្នក​ប្រមាញ់​កំពុង​កាន់​គុប​ភ្លើង​ទ្បើង​ទៅ​រក​សំបុកអក ក៏​មុជ​ទៅ​ក្នុង​ស្រះ​ឲ្យ​ទទឹក​ស្លាបជោក ហើយ​ប្រៀម​ទឹក​ពេញ​មាត់ ហើរ​ទៅ​ទទះ​ស្លាប​ព្រួស​ទឹក​ពន្លត់គប់​ភ្លើង​នោះ ប្រមាញ់​ម្នាក់​កាន់​គប់​ទ្បើង​ទៅ​ទៀត​អក​ខំ​ពន្លត់​ដោយ​ឧបាយ​​នោះ​ទៀត ដរាប​ដល់​ពាក់​កណ្តាល​អធ្រាតុ​រងារ​ញ័រ​អស់​ទាំង​ខ្លួន ខ្លែង​ញី​ឃើញដូច្នោះ​ក៏​និយាយ​នឹង​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ប្រាប់​អណ្តើក​ជា​ប្រញាប់ ។ ខ្លែង​ឈ្មោល​ប្រាប់​អណ្តើក​ឲ្យ​មក​ជួយ អណ្តើក​ទទួល​យក​អាសា​ដោយ​សេចក្តី​ស្ម័គ្រ ។ គ្រា​នោះ​កូន​អណ្តើក បាន​ឮ​ឪពុក​ សុំ​ធានា​ទៅ​ជួយ​ការពារ​ខ្លែង​នោះ ។ អណ្តើក​ជា​ឪពុក​ឃាត់​កូន​មិន​ឲ្យ​ទៅ​ ទើប​ទៅ​យ៉ាង​ប្រញាប់​ដោយ​ខ្លួន​ឯង ចុះ​ទៅ​ក្នុង​ស្រះ​បា​ភក់ និង​សារាយ​នាំ​ទៅ​បាច​លើ​គំនរ​ភ្លើង​រលត់​អស់ ។ ឯ​ពួក​ប្រមាញ់​បាន​ឃើញ​អណ្តើក​ធំ​សំបើម​ដូច្នោះ ក៏​និយាយ​គ្នា​ដោយ​ត្រេក​អរ​ថា យើយ​កុំ​រវល់​នឹង​កូន​ខ្លែង​ល្អិត​នោះ នាំ​គ្នា​ចាប់​អណ្តើក​ធំ​ឯ​ណោះ​វិញ បើ​យើង​បាន​តែ​មួយ​នេះ​ ល្មម​ឆ្អែត​ទាំង​អស់​គ្នា ។ អ្នក​ប្រមាញ់​មិន​ដឹង​ដូចម្តេច​ចាប់​អណ្តើក​ធំ​នោះ​ឲ្យ​បាន​ឆាប់ ក៏​ស្រាត​សំពត់​ចុះ​ទៅ​វេច​ខ្ចប់​អណ្តើក​នោះ​ហើយ នាំ​គ្នា​ទាញ​ចុង​សំពត់​ម្ខាង ប៉ុន្តែ​ទាញ​មិន​ឈ្នះ​សោះ​ ព្រោះ​អណ្តើក​ធំ​ពេក ក៏​ត្រូវ​អណ្តើក​អូស​រហូត​ដល់​ទឹក​ជ្រៅ ហេតុ​តែ​សេចក្តី​លោភ​អ្នក​ទាំង​នោះ ស៊ូ​មុជ​ទៅ​តាម​ទាល់​តែ​ឈ្លក់​ទឹក​ផឹក​ប៉ោង​ពោះ​ទើប​ទ្បើង​មក​វិញ​រងារ​ញ័រ​ខ្លួន​ងាក​ទៅ​រក​ភ្នក់​ភ្លើង​រលត់​អស់​សំលៀក​បំពាក់​ក៏​គ្នាន បាន​ទៅ​អណ្តើក​អស់​ទៅក៏​នាំ​គ្នា​ឱប​ដៃ​អស់​សង្ឃឹម ហើយ​និយាយ​ថា ណ្ហើយ​ចុះ​ចាំ​ថ្ងៃរះ យើង​យក​កូន​ខ្លែង​ស៊ី​ឲ្យ​បាន ។ ខ្លែង​ញី​ឮ​ដូច្នោះ ប្រើ​ខ្លែង​ឈ្មោល​ឲ្យ​ទៅ​ពឹង​រាជសីហ៍​ទៀត ។ រាជសីហ៍ ទៅ​ដល់​គល់​ក្ទម្ភ ឥត​ឃើញ​មនុស្ស​មា្នក់​សោះ ។ ខណៈ​នោះ​អក អណ្តើក​និង​ខ្លែង​ចូល​ទៅ​រក​រាជសីហ៍ ៗ សំដែង​នូវ​អានិសង្ស មិត្ត​ដល់​សត្វ​ទាំង​នោះ ហើយ​រំលឹក​គ្នា​ទៅ​ទៀត​ថា​ ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​ទាំង​អស់​គ្នា​ ត្រូវ​រក្សា​មិត្ត​ឲ្យ​ថិត​ថេរ​មាំមួន កុំ​ប្រហែស​ធ្វេស​ទ្បើយ ក៏​លា​គ្នា​ទៅ​កាន់​លំ​នៅ​រៀងៗ ខ្លួន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1214/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៦,០៨៧ ដង)
រឿង​តាបស​ដាច់​ឈាន (ចាក មុ. ឯ.) ក្នុង​អតីតកាល ព្រះ​បាទ​​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​នគរ​ពារាណសី កាល​នោះ​ព្រះ​ពោធិសត្វ សោយ​ព្រះ​ជាតិ​នា​ត្រកូល​ព្រាហ្មណ៍​មហាសាល​ក្នុង​ដែន​កាសី​ កាល​ចំរើន​វ័យ​ហើយ​ បាន​សិក្សា​ដល់​ទី​បំផុត​នៃ​វិជ្ជា​ក្រោយ​មក​លះ​កាម​គុណ​ចេញ​បួស​ជា​តាបស បាន​សម្រេច​ឈាន​នឹង​អភិញ្ញាណ​ស្ថិត​នៅ​ក្នុង​ព្រៃ​ហេមពាន្ត ។
images/articles/1216/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤២,០៨៤ ដង)
រឿង​យក្ខិនី​ស៊ី​មនុស្ស (ចាក តេ. ឯ.) (សំវរ​ធម៌​ជា​ស្វ័យ​ត្រាណ​យ៉ាង​ធំ​របស់​របស់​នគរ​កាយ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី មាន​ព្រះ​រាជ​ឱរស ១០០ ព្រះ​អង្គ ព្រះ​ពោធិសត្វ​ជា​​ព្រះ​រាជបុត្រ​ពៅ​បង្អស់ ។ សម័យ​មួយ ព្រះ​ពោធិសត្វ​ទ្រង់​ព្រះ​ចិន្តា​ថា អញ​នឹង​បាន​រាជ​សម្បត្តិ ឬ​មិន​បាន ? ទើប​ថ្វាយ​បង្គំ​សួរ​ព្រះ​បច្ចេកពុទ្ធ ដែល​តែង​និមន្ត​មក​ឆាន់​រាល់​ថ្ងៃ
images/articles/1222/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,៤៧១ ដង)
រឿង​សង្ខ​ព្រាហ្មណ៍ (ចាក ស. ទ.) (គុណ​នៃ​ការ​ធ្វើ​ទាន​ចំពោះ​បុញ្ញ​ក្ខេត​ដ៏​ប្រសើរ) ក្រុង​ពារាណសី​កាល​ពី​ដើម​មាន​ឈ្មោះ​ថា មោឡិនី​លំដាប់​នោះ​ព្រះ​ពោធិសត្វ កើត​ជា​ព្រាហ្មណ៍​ឈ្មោះ សង្ខៈ​ក្នុង​នគរ​មោឡិនី​បាន​ធ្វើ​ដំណើរ​ទៅ​ជួញ​ដោយ​នាវា ក៏​ស្រាប់​តែ​ឃើញ​ព្រះ​បច្ចេកពុទ្ធ​មួយ​អង្គ កំពុង​និមន្ត​កាត់​ដី​ខ្សាច់​ប្រាកដ​ដោយ​រងើក​ភ្លើង ក្នុង​ទី​មាន​ខ្យល់និង​កំដៅ​ដ៏​ឃោរ​ឃៅ​ក្រៃ​ពេក មាន​ចិត្ត​ជ្រះ​ថ្លា​ថា បុញ្ញក្ខេត​របស់​អញ​មក​ដល់​ហើយ​តើ ទើប​យក​ស្បែក​ជើង និង​ឆ័ត្រ​មក​ប្រគេន ហើយ​ត្រឡប់​ទៅ​ទូត​វិញ ។ ថ្ងៃ​ទី ៧ នាវា​គាត់​ក៏​បែក​កណ្តាល​សមុទ្រ ។ ព្រះ​ពោធិសត្វ និង​អ្នក​បំរើ​ម្នាក់​ស៊ី​ស្ករ និង​សប្បី​ដរាប​ដល់​ឆ្អែត​រៀង​ខ្លួន ក៏​ឡើង​ទៅ​លើ​ចុង​ក្តោង​លោត​បាន​ប្រមាណ​ទី​១ ឧសភ ក៏​ធ្លាក់​ចុះ​ក្នុង​សមុទ្រ​នោះ​ហែល​ឆ្លង​ទៅ ។ ព្រះ​ពោធិសត្វ​ហែល​ឆ្លង​យ៉ាង​នេះ​អស់​ ៧ ថ្ងៃ ។ ពេល​នោះ​ទេព​ធីតា​ឈ្មោះ​មណីមេខលា ជា​អាណាព្យាបាល​សមុទ្រ មាន​បំណង​នឹង​ស្រង់​ព្រះ​ពោធិសត្វ ក៏​និម្មិត​ទូក​ជា​រវការះ​កែវ​ដ៏​ពេញ​ដោយ​កែវ​ ៧ ប្រការ ហើយ​ស្រង់​ព្រះ​ពោធិសត្វ​ដាក់​លើ​ទូក​នោះ តែ​នាង​មិន​អាសូរ​ដល់​ឧបដ្ឋាក​ព្រះ​ពោធិសត្វ​សោះ​ឡើយ ។ ព្រះ​ពោធិសត្វ​ ក៏​បាន​ឲ្យ​ចំណែក​បុណ្យ​ដែល​ខ្លួន​បាន​ធ្វើ ដល់​បុរស​នោះ ៗ ក៏​បាន​អនុមោទនា​នូវ​ចំណែក​បុណ្យ​នោះ​ ទេពធីតា​ ក៏​ស្រង់​បុរស​នោះ​ដាក់​លើ​ទូក​ទៀត ហើយ​នាំ​ទូក​ទៅ​កាន់​ក្រុង​មោឡិនី ក៏​ឲ្យ​នូវ​ទ្រព្យ​ដល់​ព្រះ​ពោធិសត្វ​ទាំង​អស់ ហើយ​វិល​មក​វិញ ។ (មហា សំ . សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1221/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៦,៤៥៦ ដង)
រឿង​សច្ចវានិនី (ចាក ម. អ.) (និយាយ​ពាក្យ​ពិត គង់​បាន​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក) ពី​ដើម​មាន​ស្ត្រី​ម្នាក់ មិន​បាន​ឲ្យ​ទាន មិនបាន​ធ្វើ​ការ​បូជា មិន​បាន​ស្តាប់​ធម៌​ទេ​ក្នុង​មួយ​ជាតិ​នេះ គ្រាន់​តែ រក្សា​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ លុះ​ស្លាប់​ទៅ​បាន​កើត​ក្នុង​ស្ថាន​ទេវលោក សោយ​ទិព្វ​ម្បត្តិ​ជា​សុខ​សាន​សម្រាន្ត​​សម្រួល​កាយ​ដោយ​សិរី មាន​បរិវារ​គាល់​ជា​ច្រើន ។ គ្រា​ក្រោយ​ព្រះ​មហា​មោគ្គល្លាន មាន​ឥទិ្ធ​ឬទិ្ធ​ច្រើនបាន​ថ្វាយ​បង្គំ​ទូ​លា​ព្រះ​បរម​សាស្តា​ជា​ម្ចាស់​ទៅ​កាន់​ស្ថាន​ទេវលោក ដើម្បី​នឹង​បាន​ពិនិត្យ​ស្ថាន​ភាព​ផ្សេងៗ និង​សួរ​បុញ្ញ​កម្ម​ខ្លះៗ យក​មក​ផ្សាយ​ក្នុង​ជម្ពូ​ទ្វីប​នេះ ។​កាល​ព្រះ​សាស្តា​អនុញ្ញាត​ហើយ ក៏​និមន្ត​ទៅ​ឋិត​នៅ​ទៀប​ទ្វារ​នៃ​ទេព​ធីតា​ម្នាក់ ។​នាង​ក៏​ចេញ​មក​ថ្វាយ​បង្គំ​ដោយ​សេចក្តី​គោរព ។​ព្រះ​ថេរៈ​សួរ​ថា នាង​ធ្វើ​បុញ្ញកម្ម​ដូចម្តេច បាន​ជា​មាន​សម្បត្តិ​ស្តុក​ស្តម្ភ​យ៉ាង​នេះ? ទេព​ធីតា​ខ្មាស់​ព្រះ​ថេរៈ​ណាស់ ធ្វើ​លាក់​លៀម មិន​ចង់​ប្រាប់​សោះ តែ​ដោយ​លោក​ជំរិត​សួរ​ខ្លាំង​ពេក អត់​ទ្រាំ​មិន​បាន ក៏​ទូល​ថា​ បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ខ្ញុំ​ព្រះ​កុរណា​ឥត​ដែលបាន​ធ្វើ​បុណ្យ​កុសល​អ្វី​នឹង​គេ​ទេ កាល​កើត​ជា​មនុស្ស​នោះ​គ្រាន់​តែ​រក្សា​សច្ច​ប៉ុណ្ណោះ សម្បត្តិ​ទាំង​នេះ កើត​ឡើង​ដោយ​ពាក្យ​សច្ចៈ ដែល​ខ្ញុំ​បាន​រក្សា​នឹង​ថា​កើត​ពី​កុសល​កម្ម​ដទៃ​ឥត​អង្គី​មាន​ឡើយ ។ ព្រះ​ថេរៈ កាល​ជ្រាប​ដំណឹង​សព្វ​គ្រប់​ហើយ ក៏​ត្រឡប់​ពី​ទេវលោក​មក​វិញ ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​សាស្តា​ឯវត្ត​ជេត​ពន ទូល​សួរ​ថា​បពិត្រ​សម្តេច​ព្រះ​មាន​ព្រះ​ភាគ​ដ៏​ចំរើន បុគ្គល​ដែល​គ្រាន់​តែ​រក្សា​នូវ​សច្ចះ មិន​បាន​ធ្វើ​បុណ្យ​ទាន​អ្វី​ទេ ហើយ​បាន​ទៅ​កើត​ក្នុង​ទេវលោក​សោយ​សម្បត្តិ​ទិព្វ​មាន​ឬទេ? ព្រះ​សាស្តាត​ថា នែ​មោគ្គ​ល្លាន ម្តេច​ក៏​អ្នក​ចាំ​មក​សួរ​តថាគត ក្រែង​រឿង​រ៉ាវ​នេះ​ទេពធីតា​បា្រប់​អ្នក​ដោយ​សព្វ​គ្រប់​ហើយ​ដឹង? នែ​មោគ្គល្លាន​សត្វ​ទាំង​ឡាយ គ្រាន់​តែ​រក្សា​នូវ​សច្ចះ​ខ្វះ​អី​ទៅ​កើត​ក្នុង​ទេវ​លោក សោយ​ទិព្វ​សម្បត្តិ​មាន​គគោក ។​(មហា សំ សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត​ ដោយ៥០០០ឆ្នាំ
images/articles/1096/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,៣៦០ ដង)
រឿង​ព្រាន​ប្រេត (ចាក បេ. ខុ.) (អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត) កាល​ព្រះ​បរម​លោក​នាថ ព្រះ​អង្គ​គង់​នៅ​វត្ត​វេឡុវ័ន មាន​ព្រាន​ម្នាក់​សំណាក់​នៅ​ទិសាភាគ​នៃ​នគរ​ពារាណសី ។ ព្រាន​នោះ​តែង​ត្រាច់​ទៅ​ព្រៃ​បរ​បាញ់​សត្វ​ម្រឹគ​បក្សី បាន​ហើយ​ឆ្អើរ​សាច់​បរិភោគ ឯ​សាច់​ដែល​នៅ​សល់​ពីរ​នោះ​គាត់​រែក​យកទៅ​លំនៅ ។ ចំណែក​ពួក​ក្មេងៗ បាន​ឃើញ​គាត់​រែក​សាច់​មក​ដល់​មាត់​ព្រៃ​ដូច្នោះ​ហើយ
images/articles/1097/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,៧៥៧ ដង)
រឿង​ប្រេត​ស៊ី​កូន​ម្តង​៧ (ចាក បេ. ខុ.) (អំពើ​បាប​លាមក​អាក្រក់​សាមន្យ តែង​ត្រឡប់​បាន​មក​បុគ្គល​អ្នក​ធ្វើ​វិញ ) ក្នុង​កាល​ដែល​ព្រះ​បរម​ពុទ្ធ​ង្កុរ​បណ្តូល​សារពិជ្ញញាណ ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥរិយាបថនា​ក្រុង​សាវត្ថី មាន​ឧបាសក​ម្នាក់​មាន​ទី​នៅ​ៗ​ទៀប​ទី​ក្រុង​នោះ ។ គាត់​មា​ន​កូន​២​នាក់​ដែល​មាន​វ័យ​វឌ្ឍន៍​ដ៏​ចម្រើន​តាម​លំដាប់ ។ ឯ​ភរិយា​ជា​ស្រ្តី​ឆ្នាស់​មាន​ការ​ប្រមាទ​មើល​ងាយ​ស្វាមី​
images/articles/1098/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩,៧៣៦ ដង)
រឿង​បុរស​ខ្វិន (ចាក អ. សា.) (សិប្បះ​តិច​តួច បើ​ចេះ​ឲ្យ​ស្ទាត់ អាច​ចិញ្ចឹម​ជីវិត​បាន) កាល​កន្លង​ទៅ​ហើយ​ ក្នុង​ក្រុង​ពារាណសី មាន​បុរស​ខ្វិន​ម្នាក់​ ជា​អ្នក​ចេះ​ស្ទាត់​សិប្បះ​ខាង​ផ្ទាត់​គ្រាប់​គ្រួស ។ ថ្ងៃ​មួយ ក្មេង​ទាំង​ឡាយ​បាន​ឲ្យ​បុរស​ខ្វិន​នោះ​ជិះ​រថ​ទៅ​កាន់​ដើម​ជ្រៃ​ធំ​មួយ​ក្បែរ​ទ្វា​នគរ ឲ្យ​បុរស​នោះ​ធ្វើ​រូប​ដំរី ធ្វើ​រូប​សេះ​ដោយ​ស្លឹក​ជ្រៃ​ ហើយ​សើច​លេង​សប្បាយ ទើប​ឲ្យ​រង្វាន់​ដល់​បុរស​ខ្វិន​នោះ​ឯង ។
images/articles/599/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,២៥០ ដង)
រឿងសុជាតកុមារ (​ ចាក សុ​. ប. ) ( អ្នកតូចគួរទូន្មានអ្នកធំ ដោយ​ឧបាយ​កល​ ) ក្នុង​កាល​កន្លង​ទៅ​ហើយ​​​ ព្រះ​បាទព្រហ្ម​ទត្ត​សោយ​រាជ​សម្បត្តិ​​ ក្នុង​ក្រុង
images/articles/598/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៣១,៩៩៩ ដង)
រឿងមហល្លកចណ្ឌាលី ( ចាក វិ. ខុ. ) (​ ការចំរើននូវ​ពុទ្ធ​គុណ មាន​តម្លៃ​កាត់​មិន​បាន​ ) ថ្ងៃ​មួយ​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ ទ្រង់​ស្ថិត​នៅ​ជា​សុខ​ក្នុង​និរោធ​សា​មា​បត្តិ នាក្រុង​រាជ​គ្រឹះ​ ។ ក្នុង​ពេល​ជិត​ភ្លឺ​ ព្រះ​អង្គ​ទ្រង់​ប្រមើល​និស្ស័យ​របស់​សត្វ​លោក
images/articles/613/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៤០,៩៨៣ ដង)
រឿងគវម្បតិមាណព ( ចាក វិ. ខុ. ) ( គុណនៃការកសាងសេនាសនៈ សម្រាប់អ្នកដំណើរ ) ក្នុងសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈ មានគង្វាលគោ​ម្នាក់ជា​អ្នក​មាន​​សទ្ធា​​ក្នុង​ព្រះពុទ្ធ​សាសនា​ បានឃើញភិក្ខុ​មួយ​អង្គ​​​ជា​​ព្រះខីណា​ស្រព
images/articles/614/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៨,៣៥៣ ដង)
រឿងនាងគព្ភិនី ( ចាក វិ. ខុ. ) ( គ្រាប់ល្ងបន្តិច ដូរយកសម្បត្តិក្នុងស្ថានសួគ៌បាន ) ក្នុងពុទ្ធកាល មានស្រ្តីម្នាក់មានគត៌ ​នៅក្នុង​ក្រុងរាជគ្រឹះ ថ្ងៃមួយ​នាង​​មាន​បំណង​ចង់​ផឹក​ប្រេងល្ង ​បានយកគ្រាប់ល្ង​​ទៅ​លាង​ទឹក​ហើយ​ហាល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.92
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿