ថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៩,៤៥៥
Today
ថ្ងៃម្សិលមិញ ២៤២,៣៣៩
ខែនេះ ៦១៩,១៦៥
សរុប ៣៥៧,៤៦៣,១៣៩
Flag Counter
រឿងនិទានអប់រំចិត្ត
images/articles/1066/Untitled-1-Recovered.jpg
ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿង​សុជាតមាណព (ចាក បេ.ខុ.) (ព្រះ​ធម៌​អាច​រម្ងាប់​សេចក្តី​សោក​បាន​ឆាប់​រហ័ស) កាល​ព្រះ​បរម​សាស្តា​សារពេជ្ញតាញាណ ព្រះ​អង្គ​គង់​សម្រាន្ត​ព្រះ​ឥរិយាបធ​នៅ​ក្នុង​សុគន្ធកុដិ​នៃ​វត្ត​ជេតពន មាន​កុដុម្ពី​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថី​បិតា​អិច្ចកម្ម​ទៅ កុដុម្ពី​នោះ​មាន​សេចក្តី​សោយ​សោក​ស្រែក​យំ​ដំឳរាយាត្រា​ទៅ​ដូច​ជា​មនុស្ស​ឆ្កួត បាន​ឃើញ​បុគ្គល​ណា ក៏​សួរ​បុគ្គល​នោះ​ថា​បាន​ឃើញ​បិតា​ខ្ញុំ​ដែរ ឬ​ទេ?
images/articles/1065/Untitled-1-Recovered.jpg
រឿង​រុថកា​ប្រេត
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿង​រុថកា​ប្រេត (ចាក ធ. ខុ.) (ផល​ល្អ​និង​អាក្រក់​តែង​ជ្រៀត​ជ្រែក​ឲ្យ​ផល​តាម​កម្លាំង​របស់​ខ្លួន) មាន​សេចក្តី​ដំណាល​ថា ក្នុង​សាសនា​ព្រះ​ពុទ្ធ​ព្រះ​នាម​កស្សបៈ​មាន​ស្រ្តី​ម្នាក់​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះរតនត្រ័យ បាន​កសាង​អារាម​១ ប្រគេន​ព្រះ​ភិក្ខុ​សង្ខ​ឲ្យ​គង់​នៅ​ជា​សប្បាយ ព្រម​ទាំង​ចង្ហាន់​ដ៏​ត្រកាល​ជា​ប្រក្រតី ។ លុះ​ចំណេរ​ចីរ​កាល​ត​ទៅ នាង​ក៏​ធ្វើ​កាល​កិរិយា​ដោយ​ផលកម្ម​អកុសល ដែល​នាង​បាន​ធ្វើ​បី​ជាតិ​មុន
images/articles/1064/Untitled-1-Recovered.jpg
រឿង​អគ្គិទត្ត​បុរោ​ហិត
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿង​អគ្គិទត្ត​បុរោ​ហិត (ចាក ធ. ខុ.) (បុព្វសិក្ខា នឹង​បុព្វ​ចរិយា​ទុល​ជា​សរ​សរក​ទី​ដៅ​នៃ​ដំណើរ ប៉ុន្តែ​បុគ្គល​ណាក៏​ដោយ កាល​បើ​គ្មាន​បច្ច័យ​វិសេស​ជួយ​បង្ហើប​មុខ នៃ​ឧត្តម​គតិ​ផង​ទេ​មិន​អាច​នឹង​ស្វែង​រក​ឃើញ​ទី​បំផុត​នៃ​ជាតិ​បាន​ឡើយ ) មាន​សេចក្តី​ដំណាល​ថា មាន​បុរោហិត​ម្នាក់​ឈ្មោះ​អគ្គិទត្ត​ជា​សហសេវិក​របស់​ព្រះ​បាទ​កោសល នៅ​ក្នុង​ដែន​កោសល ។
images/articles/1074/Untitled-1-Recovered.jpg
រឿង​អម្ពដ្ឋមាណព
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿង​អម្ពដ្ឋមាណព (ចាក អ.ទី.) (ខត្តិយត្រកូល ជា​ត្រកូល​ខ្ពស់​បំផុត​ក្នុង​លោក​តាម​វណ្ណះ) សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ គង់​ក្នុង​ព្រៃ​ឥច្ឆានង្គល​ជា​មួយ​ភក្ខុ​សង្ឃ​ចំនួន​៥០០ អង្គ ។ កាល​នោះ​មាន​មាណព​ម្នាក់​ឈ្មោះ​អម្ពដ្ឋ ជា​បញ្ញវ័ន្ត​បាន​ចេះ​ដឹង​នូវ​ត្រៃ​វេទ និង​វេយ្យាករណ៍​ស្ទាត់​ជំនាញ ជា​សិស្ស​របស់​ព្រាហ្មណ៍​ឈ្មោះ​បោក្ខសោតិ ។
images/articles/1073/_____________________________________________.jpg
រឿង​នាង​ចិញ្ចមាណវិកា
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿង​នាង​ចិញ្ចមាណវិកា (ចាក ធ. ខុ.) (ការ​ពោល​ដាក់​ទោស​កំហុស​ទៅ​លើ​អ្នក​ដទៃរមែង​ត្រូវ​ត្រឡប់​បាន​មក​ខ្លួន​វិញ) សេចក្តី​ថា ក្នុង​បឋម​ពោធិកាល ព្រះ​កិត្តិនាម​នៃ​ព្រះ​មរម​សាស្តា​ល្បី​ល្បាញ​ខ្ចរ​ខ្ចាយ​សព្វ​ទិស​ទី ពួក​ទេវតា នឹង​មនុស្ស​ទាំង​ឡាយ​បាន​សម្រេច​នូវ​អរិយធម៌ ដោយ​បាន​ស្តាប់​ធម្ម​ទេសនា​ព្រះ​អង្គ​ម្លោះ​ហើយ​លាភសក្ការះ​កើត​ឡើង​ដល់​ព្រះ​អង្គប្រៀប​ដូច​ទឹក​ដែល​ហូរ​ចូល​កាន់​មហាសមុទ្រ រី​ឯ​ពួក​និគ្រណ្ឋតិរ្ថិយ​ត្រូវ​សាប​សូន្យ​ចាក​លាភ​សក្ការះ ប្រៀប​ដូច​ជា​អំពឹល​អំពែក​ចេញ​រស្មី​នៃ​ព្រះ​អាទិត្យ ។ ដោយ​លាភសក្ការះ​សាប​សូន្យ​យ៉ាង​នេះ ពួក​តិរិ្ថយ​ទៅ​ជា​អាក់​អន់​ស្រពន់​តូច​ចិត្ត ទើប​ប្រជុំ​គ្នា​ក្បែរ ផ្លូវ​ធំ​មួយ​ពិភាក្សា​រក​មធ្យោបាយ ដើម្បី​បន្តុះ​បង្អាប់​ព្រះ​កិត្តិនាម នៃ​ព្រះ​បរមសាស្តា​ដោយ​សេចក្តី​ថា " ព្រះ​សមណគោតម ជាព្រះ​ពុទ្ធ​អ្នក​ត្រាស់​ដឹង​នូវ​សព្វ​ញ្ញត​ញ្ញាណ ឯពួក​យើង​ក៏​ត្រាស់​ដឹង​ដូច​គ្នា​ដែរ ទាន​ដែល​គេ​ឲ្យ​ដល់​ព្រះសមនគោតម​ឈ្មោះ​ថា​បាន​ផលា​និសង្ស​ច្រើន បើ​ឲ្យ​ដល់​យើង​ផង ក៏​មាន​ផលានិសង្ស​ច្រើន​ដូច​គ្នា​ចុះ​ហេតុ​ដូចម្តេច បាន​ជា​គេ​ឲ្យ​តែ​ព្រះ​សមណគោតម​គេ​មិន​ឲ្យ​ពួក​យើង? បើ​ដូច្នេះ​យើង​គិតរកមធ្យោបាយ​យ៉ាង​ណា​ដើម្បី​បំផ្លាញ​ព្រះ​កិត្តិនាម​ព្រះ​សមណគោតម​គា្រនេះ​ម្តង" ទើប​សម្រច​ចិត្ត​គិតឃើញ​ឧបាយ​មួយ​ថា " អើ ! អ៎ា ! នៅ​ក្រុង​សាវត្ថី​មាន​ស្រ្តី​ម្នាក់​ឈ្មោះ​ចិញ្ចមាន​វិកា មាន​រូប​សម្បុរ​ល្អះល្អ​ឆើត​ឆាយ​គួរ​ជា​ទី​ប្រតិព័ទ្ធ​សេ្នហា​នៃ​ជន​ទាំង​ពួង មាន​រស្មី​ចេញ​ពី​ខ្លួន​ដូច​ទេព​កញ្ញា ទាំង​ប្រាជ្ញា​ក៏​ឈ្លាស​វៃ ល្មម​ឲ្យ​យើង​ពឹង​ពាក់​យក​ជា​ការ​បាន បើ​អញ្ចឹង​ពួក​យើង​ត្រូវ​ជួល​នាង ព្រម​ទាំង​ប្រាប់​ឧបាយកល​ផ្សេង​ៗ​ឲ្យ​នាង​ធ្វើ​តាម ។ លុះ​គិត​គ្នា​សេ្រច​ហើយ ក៏​ចាត់​ការ​តាម​សេចក្តី​សម្រេច​ចិត្ត​នោះ​នាង​ចិញ្ចមាណ​វិកា​កាល​បើ​បាន​ទទួល​វង្វាន់​ពី​ពួក​តិរ្ថិយ​ហើយ ក៏​ទទួល​ភារៈ​ធ្វើ​តាម​បញ្ជា​ពួក​តិរ្ថិយ ដោយ​សម្តែង​មាយា​ដូច​ត​ទៅ​នេះ ៖ ថ្ងៃ​មួយ ក្នុង​ពេល​ដែល​ព្រះ​បរម​សាស្តា​កំពុង​សម្តែង​ធម្មទេសនា​ក្នុង​វត្ត​ជេតពន ប្រោស​ពុទ្ធ​បរិស័ទ នាង​ចិញ្ចមាណវិកា​ដណ្តប់​សំពត់​ពណ៌​ដូច​មេ​ភ្លៀង ដើរ​តម្រង់​ទៅ​កាន់​វត្ត​នោះ សម្តែង​​អាការៈ​ហាក់​ដូច​ជា​នាង​មាន​ទី​លំនៅ​តែ​ក្នុង​វត្ត​ហ្នឹង​ឯង ។ កាល​បើ​មាន​មហាជន​សួរ នាង​ប្រាប់​ថា ខ្ញុំ​ជា​មហេសី​ព្រះ​សមណគោតម " ។ នាង​ចិញ្ច​មាណវិកា​តែង​ដើរ​ចេញ​ចូល​ក្នុង​វត្ត​ជេតពន​អស់​វារៈ ២ទៅ​៣​ខែ លុះ​ដល់​ខែ​ទី​៤ ទៅ​ទី​៥ នាង​យក​កំណាត់​សំពត់​រុំ​ពោះ​នាង​រួច​ទទូ​សំពត់​ក្រហម សម្តែង​អាការៈ​ហាក់​ដូច​ជា​មាន​ផ្ទៃ​ពោះ ដើរ​ឃោសនា​ប្រាប់​ពួក​ជន​អន្ធពាល​ថា នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​ព្រះ​សមណគោតម ពួក​ជន​អន្ធពាល​ល្ងង់​ខ្លៅ ដែល​មាន​ប្រាជ្ញា​ស្តួច​ស្តើង​ក៏​ជឿថា​ជា​រឿង​ពិត​មែន ។ លុះ​ដល់​ខែរ​ទី​៨​ទី​៩ ជួល​ជាង​ឲ្យ​ឆ្លាក់​ឈើ​ឲ្យ​មាន​សណ្ឋាន​មូល រួច​ចង​ភ្ជាប់​នឹង​ផ្ទៃ​ពោះ ធ្វើ​ហាក់​ដូច​ជា​ពោះ​កាន់​តែ​ធំ​ឡើង​ៗ ជិត​គ្រប់​ខែ​ហើយ នាង​ជួល​ឲ្យ​គេ​ដំ​សាច់​ខ្នង​ជើង​ឲ្យ​មាន​សាច់​ដូច​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ រួច​ដើរ​សន្សឹម​ៗ​ចូល​ទៅក្នុង​ចំណោម​ពុទ្ធ​បរិស័ទ​ដែល​កំពុង​ស្តាប់​ធម៌​ស្រែក​ប្រកាស​ឡើង​ថា​នែ​សមណគោតម! លោក​នៅ​សម្តែង​ធម៌​យ៉ាង​ម៉េច​ទៀត? ខ្ញុំ​មាន​កូន​ព្រោះ​លោក​រួម​រស់​មេត្រី​ប្រពៃណី​ជា​មួយ​ខ្ញុំ ម្តេច​ក៏​លោក​មិន​រក​ផ្ទះ​សម្បែង​អុស​ភ្លើង​ទុក​ឲ្យ​ខ្ញុំ​ប្រសូត​កូន បើ​មិន​ធ្វើ​ខ្លួន​ឯង​ទេ គួរ​តែ​ប្រើ​អ្នក​ណា​ធ្វើ​ក៏​បាន​ដូច​ជា​អនាថ​បណ្ឌិក ឬ​នាង​វិសាខា​ជា​ដើម លោក​បាន​តែ​រួម​រស់​ត្រេក​ត្រអាល​កាម​រោគ​ជា​មួយ​ខ្ញុំ តែ​ដល់​ខ្ញុំ​មាន​ផ្ទៃ​ពោះ លោក​មិន​ចេះ​ថែរក្សា​ទេ នែ​! នៅ​សំដែង​ធម៌​ដល់​ណា​ទៀត! "​ គ្រា​នោះ​ព្រះ​សាស្តា​បង្អាក់​ធម្មទេសនា​ រួច​ទ្រង់​មាន​ពុទ្ធ​ដិកា​ថា​ " អើ​នាង​! យើង​ទាំង​ពីរ​នាក់​គត់​តែ​ដឹង​ថា" រឿង​នេះ​ជា​រឿង​ពិត ឬ ពុំ​ពិត​នៅ​ថ្ងៃ​ក្រោយ " ចូរ​នាង​ជ្រាប​តែ​ប៉ុណ្ណោះ​ចុះ​ ។ លំដាប់​នោះ​ដោយ​អំណាច​បារមី​នៃ​ព្រះ​សាស្តា ក៏​ក្តៅ​ដល់​អាសនា​របស់​ព្រះ​ឥន្ទ្រ ព្រះ​ឥន្ទ្រ​ក៏​តំណែង​ខ្លួន​ជា​បុរស​មួយ​ឈរ​កាន់​ផ្លិត​បក់​ថ្វាយ​ព្រះ​សាស្តា ហើយ​បក់​ខ្លាំង​ៗ ត្រាតែ​សំពត់​រុំ​ពោះ​នាង​ចិញ្ចមាណវិកា​បើក​ប៉ើង​អស់​ពី​ខ្លួន​ ។ ពួក​មហាជន​ឃើញ​ដូច្នេះ កជេរ​ប្រទេច​ផ្តាសា​ថា​" នែ​មេកឡកណ្ណី ! មេចោឆន្ទា ! ហង​ឯង​បាន​តែ​បង្ខូច​កិត្តិនាម​ព្រះ​សាស្តា​យើង​" រួច​យក​ដំបង​ដេញ​ឲ្យ​ចេញ​ពី​ទី​ប្រជុំ​នោះ​ភ្លាម ។ ចិញ្ចមាណវិកា គ្រាន់​តែ​ចេញ​ផុត​ពី​ព្រះ​ភ័ក្ត្រ​ព្រះ​សាស្តា​មក​ ស្រាប់​តែ​ផែនដី​ស្រូប​ទម្លាក់ ទៅ​ក្នុង​គំនរ​ភ្លើង​អវិចីរ​មហានរក ។ ឯ​ពួក​តិរ្ថិយ​រឹត​តែ​លិប​រស្មី​ថែម​ទៀត ឯ​លាភសក្ការះ​រឹត​តែ​កើត​ឡើង​ៗ ដល់​ព្រះ​សាស្តា ។ក្នុង​ពេល​ជា​មួយ​នោះ​ព្រះ​សាស្តា​ទ្រង់​សំដែង​ថា​"​ អ្នក​ណា​ក៏​ដោយ បើ​មិន​ទាន់​ឃើញ​ទោស​កំហុស​តូច​ធំ​របស់​អ្នក​ដទៃ​ទេ មិន​ត្រូវ​ទំលាក់​កំហុស​ផ្តេសផ្តាស​ដល់​គេ​ទេ ត្រូវ​ពិចារណា​មើល ឬ​យក​ការណ៍​ឲ្យ​ច្បាស់​សិន "រួច​សម្តែង​រឿង​មហាបទុម​កុមារ​ដូច​តទៅ​៖ សេចក្តី​ថា ក្នុង​កាលនោះ នាង​ចិញ្ចមាណវិកា​នេះ ជា​ស្ត្រី​រួម​ប្តី​ជា​មួយ​មាតា​មហាបុទុម​កុមារ (ជា​ទេពី​ចុង) នៃ​ព្រះ​រាជា​មួយ​អង្គ​ ។ ថ្ងៃ​មួយ ក្នុង​ពេល​ដែល​ព្រះ​រាជា​យាង​ទៅ​ក្រសាល​ព្រៃ​ផុត​ទៅ​ នាង​បាន​លួង​លោម​មហាបុទុមកុមារ​ឲ្យ​ធ្វើ​សន្ថវកិច្ច​ជា​មួយ​នាង​ តែ​មហាបុទុម​កុមារ​ពុំ​ព្រម ។ នាង​ក៏​សម្តែង​អាការៈ​ហាក់​ដូច​ជា​អាក់​អន់​ស្រពន់​ចិត្ត​ក្លែង​ទោស​ថា មហាបុទុ​កុមារ​សង្កត់​សង្កិន​បង្ខំ​ខ្លួន​ដោយ​អសទ្ធម្ម ថ្វាយ​ស្វាមី​ក្នុង​គ្រា​ដែល​យាង​មក​ដល់ ។ ក្នុង​ខណះ​នោះ​ព្រះ​រាជា​ទ្រង់​ពិរោធ ក៏​ចាត់​ប្រើ​ពេជ្ឈឃាត​ឲ្យ​ចាប់​បទុមកុមារ​ទៅ​ទម្លាក់​ក្នុង​ជ្រោះ សម្រាប់​ទម្លាក់ចោរ​ តែ​ទេវតា​ដែល​អាស្រ័យ​នៅ​ក្បែរ​ជ្រោះ​បី​ទ្រ ហើយ​យក​ទៅ​ដាក់​ឲ្យ​គង់​ឯ​ពិភព​នាគ ។ នៅ​ក្នុង​ពិភព​នាគ​មិន​យូរ​ប៉ុន្មាន បទុមកុមារ​ក៏​ទៅ​បួស​ជា​ឥសី​នៅ​ក្នុង​ព្រៃ​ហេមពាន្ត បាន​សម្រេច​ឈាន នឹង​អភិញ្ញ ។ ថ្ងៃ​មួយ​ថ្មើរ​ព្រៃ​ម្នាក់​បាន​ជួប​នឹង​បទុមតាបស ក៏​នាំ​ដំនឹង​នោះ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ។ ព្រះ​មហាក្សត្រ​ទ្រង់​មាន​ព្រះ​ទ័យ​អាល័យ​បុត្រ​ទ្រង់​យាង​ទៅ​និមន្ត​បទុតាបស​ឲ្យ​មក​សោយ​រាជ្យ​វិញ តែ​បទុមតាបស​នា​ទូន្មាន​ឲ្យ​ព្រះ​បិតា​គ្រប់​គ្រង​រាជ្យ ដោយ​ទស​ពិធរាជ​ធម៌​ចុះ កុំ​ឲ្យ​ប្រកាន់​អគតិ​ដោយ​មិន​បាន​ពិចារណា​ជា​មុន ។ ឯ​ព្រះ​មហាក្សត្រ​យាង​ត្រឡប់​មក​នគរ​វិញ​មាន​ព្រះ​ឳង្ការ​ជា​មួយ​មហាមាត្យ​ថា កូន​យើង​មាន​អចារៈ​សមរម្យ​យ៉ាង​នេះ មិន​គួរ​បើ​យើង​ធ្វើ​ដូច្នេះ​សោះ អ្នក​ណា​ធ្វើ​ឲ្យ​កូន​យើង​មាន​ទោស​ដល់​ម្លឹង ? មហាមាត្យ​ក្រាប​ទូល​ថា មាន​តែ​ព្រះ​ទេពីចុង​ទេ ! " ។ព្រះ​រាជា​ទ្រង់​បញ្ជា​ឲ្យ​ចាប់​ទេពីចុង យក​ទៅ​ប្រហារ​ជីវិត​ក្នុង​គ្រានោះ​ហើយ​សោយ​រាជ្យ​ដោយ​ធម៌​រហូត​មក ព្រោះ​ហេតុ​នោះមុន​នឹង​ទម្លាក់​កំហុស​ទៅ​លើ​នរណា​មួយ​បុគ្គលត្រូវ​ស៊ើប​យក​ការណ៍ ឬ​ពិចារណា​មើល​ឲ្យ​សព្វ​គ្រប់​គ្រាន់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1072/Untitled-1-Recovered.jpg
រឿង​វង្គីស​ព្រាហ្មណ៍
ផ្សាយ : ១៥ មេសា ឆ្នាំ២០២៣
រឿង​វង្គីស​ព្រាហ្មណ៍ (ចាក ធ. ខុ..) (ចេះ​ឯង​មិន​ក្រែង​ចេះ​គេ) បាន​ឮ​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​វង្គីសៈ​នៅ​ក្នុង​នគររាជ​គ្រឹះ​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​ថា " នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ​កើត​ក្នុង​នរក នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ​ កើត​ក្នុង​កំណើត​សត្វ​តិរិច្ឆាន ក្បាល​ខ្មោច​នេះ​កើត​ក្នុង​កំណើត​ប្រេត ក្បាល​ខ្មោច​នេះ​កើត​ក្នុង​មនុស្ស​លោក ក្បាល​ខ្មោច​នេះ​កើត​ក្នុង​ទេវលោក " ។
images/articles/2042/Untitled-1-Recovered.jpg
រឿង​សូ​ក​រប្រេត​
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿង​សូ​ក​រប្រេត​ (​ព្រះ​នារទ​ត្ថេរ​សួរ​ថា​) កាយ​​ទាំង​មូល​របស់​អ្នក​ មាន​សម្បុរ​ដូច​មាស​ មាន​រស្មី​ភឺ្ល​ស្វាង​ សព្វ​ទិស​ តែ​មាត់​របស់​អ្នក​ដូច​មាត់​ជ្រូក តើ​អំពី​ភព​មុន​ អ្នក​បាន​ធ្វើ​អំពើ​ ដូច​ម្តេច ។ (​ប្រេត​តប​ថា​) បព្រិត​ព្រះ​នារ​ទៈ ខ្ញុំ​ជា​បុគ្គល​បាន​សង្រួម​កាយ​ តែ​មិន​សង្រួម​វា​ចា​ ព្រោះ​ហេតុ​នោះ​ បាន​ជា​ខ្ញុំ​មា​សម្បុរ​បែ​ប​នោះ ដូច​លោក​ម្ចាស់​បាន​ឃើញ​ស្រាប់​ហើយ បពិត្រ​ព្រះ​នារ​ទៈ ខ្ញុំ​សូម​ទូល​រឿង​នោះ
images/articles/2275/Untitled-1-Recovered.jpg
រឿងដំរីឈ្មោះមហិឡាមុខ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿងដំរីឈ្មោះមហិឡាមុខ ក្នុងអតីតកាល ព្រះរាជា​ព្រះបាទព្រហ្មទត្ត ក្នុង​ព្រះនគរពារាណសី បាន​មាន​ដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វ​មានសីល បរិបូរណ៍​ដោយមាយាទ មិនចេះបៀតបៀន​អ្នកណាម្នាក់​ឡើយ។ ក្រោយ​មក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយ​ប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់​ព្រះរាជា​អង្គ​នោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ,
images/articles/2401/5eeby55evrthb5gyhge45ryb65vrtdftgn5brtdfy.jpg
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ (បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា) កាលព្រះមានព្រះភាគ ស្ដេច​ទ្រង់​បរិនិព្វាន ទៅ​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ក្នុង​សាលវ័ន នៃ​ពួក​មល្លក្សត្រ ដែល​ជា​ទីឆៀង​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា (​ក្រោយ​មក ទោណព្រាហ្មណ៍) និង​ធ្វើ​ការ​ចែក​ព្រះធាតុ។ ព្រះបាន​អជាតសត្តុ បាន​ទទួល​ចំណែក​នៃ​ព្រះធាតុ​ចំនួន​២​នាឡិ បាន​កសាង​ព្រះស្ដូប បញ្ចុះ​ព្រះបរមសារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ នៅ​នា​ក្រុង​រាជគ្រិះ។ សួរ​ថា តើ​ធ្វើ​យ៉ាង​ណា? ឆ្លើយថា គឺ​ព្រះរាជា បាន​ដង្ហែ​តាំង​តែអំពី​ក្រុង​កុសិនារា​រហូត​ដល់​ក្រុង​រាជគ្រិះ ក្នុងចម្ងាយ​ផ្លូវ​២៥​យោជន៍។ ក្នុង​ចន្លោះផ្លូវ​នោះ ទ្រង់​បានឲ្យ​ឈប់​រវាង​ផ្លូវ​៨ឧសភៈ(ម្ដងៗ) ដើម្បី​ឲ្យ​មហាជន​បាន​បូជា គ្រប់​កន្លែង​ដែល​បាន​ឈប់​នោះ។ ដោយ​ការ​នឹក​រលឹក​ដល់​ព្រះពុទ្ធគុណ ទើប​ធ្វើ​ការ​បូជា យ៉ាង​ឱឡារិក​គគ្រឹកគគ្រេង​ឲ្យ​ប្រព្រឹត្ត​ទៅ រហូត​៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួក​មនុស្ស​ក្នុងទីនោះ រាប់​ប្រមាណ​មិនបាន នាំគ្នា​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុងព្រះបរមសារីរិកធាតុ ក្រោយ​ពីស្លាប់ បាន​ចូល​ទៅ​កើត​ក្នុង​ឋានសួគ៌ ដោយ​អំណាច​នៃ​ការ​បូជា​ចំពោះ​ព្រះសារីរិកធាតុ។ ចំណែក​ពួកជន​ដែល​ជា​មិច្ឆាទិដ្ឋិ មានចិត្ត​វិបល្លាស ព្រោះ​ជា​បុគ្គល​មិន​មាន​សទ្ធា ដោយ​ការ​យល់​ខុស​របស់ខ្លួន បាន​នាំគ្នាតិះដៀល​ថា តាំង​តែ​អំពី​ព្រះសមណគោតម​បរិនិព្វាន​ទៅ ពួក​យើង​រវល់​តែលេង​នូវ​គ្រឿង​ប្រគំ ការងារ​របស់​ពួក​យើង​វិនាស​អស់​ហើយ ក៏​មាន​ចិត្ត​ប្រទូស​រ៉ាយ​កើត​ឡើង សូម្បី​ក្នុង​វត្ត​ដែល​គួរ​ឲ្យ​កើត​សេចក្ដី​ជ្រះថ្លា បែរ​ជា​តិះដៀល ពួក​ជន​មាន​ប្រមាណ​៨៦០០០នាក់ ក្នុងទី​នោះ បាន​ទៅ​កើត​ក្នុង​អបាយភូមិ (ដោយ​ការ​តិះដៀល​ព្រះបរមធាតុ)។ (ក្នុង​កាល​នោះ មាន) ភរិយា កូនស្រី និង​កូនប្រសារស្រី​របស់​កុដុម្ពិកៈម្នាក់ ដែល​បរិបូរណ៌ដោយ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុង​រាជគ្រឹះ​នោះ​ឯង មាន​ចិត្ត​ជ្រះថ្លា នាំ​គ្នា​គិត​ថា ពួក​យើង​នឹង​ធ្វើ​ការបូជា​ព្រះធាតុ ទើប​កាន់​យក​នូវ​សក្ការៈ​ទាំងឡាយ មាន​ផ្កាកម្រង និងគ្រឿងក្រអូប​ជាដើម ប្រុង​ដើម្បី​នឹង​ទៅ​កាន់​ទីតម្កល់​ព្រះធាតុ។ កុដុម្ពិៈនោះ​គិត​ថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍​អ្វី​ដោយ​ការ​បូជា​ឆ្អឹង​ទាំង​ឡាយ (នោះ) ទើប​ជេរ​ពួក​ស្ត្រី​ទាំង​នោះ ដោយ​ពោល​តិះដៀល​ចំពោះ​ការ​បូជា​ព្រះសារីរិកធាតុ។ តែស្ត្រី​ទាំង​នោះ មិន​បាន​អើពើ​នឹង​ពាក្យ​របស់​គាត់​ទេ ក៏​នាំ​គ្នា​ទៅ​ក្នុងទីនោះ ធ្វើការ​បូជា​ព្រះសារីរិកធាតុ​ហើយ ទើប​ត្រឡប់​មក​ផ្ទះ មិនយូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល ហើយ​ទៅកើត​ក្នុងទេវលោក។ ចំណែក​កុដុម្ពិកៈនោះ​ត្រូវ​សេចក្ដីក្រោធ​គ្របសង្កត់ មិនយូរ​ប៉ុន្មាន ស្លាប់​ហើយ ទៅកើត​ក្នុងពួក​ប្រេត ព្រោះ​បាបកម្មនោះ។ ក្រោយ​មក ថ្ងៃ​មួយ ព្រះមហាកស្សបៈ​មាន​អាយុ បាន​សម្ដែង​នូវ​ឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយ​ប្រការ​ដែល​ពួក​មនុស្ស​អាច​ឃើញ​ប្រេត​ទាំង​នោះ និង​ទេវតា​ទាំង​នោះ​បាន លុះ​ធ្វើ​យ៉ាង​នេះ​ហើយ ក៏​ឈរ​ត្រង់​ទីលាន​ព្រះចេតិយ សួរ​ប្រេត​អ្នក​ដែល​ពោល​តិះដៀល​ព្រះសារីរិកធាតុ​នោះ ​ទាំង​នេះ​ថា អ្នក​ឋិត​នៅ​ព្ធដ៏អាកាស មានក្លិន​អាក្រក់​ស្អុយ​ផ្សាយ​ចេញ​ឯពួកដង្កូវ​ក៏​នាំ​គ្នា​រុក​ស៊ី​មាត់របស់​អ្នក​ដែល​មាន​ក្លិន​ស្អុយ តើ​អ្នក​បាន​ធ្វើ​អំពើ​អ្វី​ក្នុង​កាល​មុន? ព្រោះកាល​ផ្សាយ​ទៅ​នៃ​ក្លិន​ស្អុយ និង​មាត់​ដែល​មាន​កដង្កូវ​រុក​ស៊ី​នោះ (បាន​ជា​ពួក​សត្វ ដែល​ប្រព្រឹត្ត​ទៅ​តាម​កម្ម) កាន់​យកគ្រឿង​សស្ត្រា មក​វះ (មាត់​ដំបៅ) រឿយៗ ហើយស្រោច​ដោយទឹកខារ (ទឹកក្រុត) ថែមទៀត។ អំពើ​អាក្រក់​អ្វី ដែល​អ្នក​បាន​ធ្វើ​ដោយ​កាយ វាចា ចិត្ត? ព្រោះ​វិបាក​នៃ​កម្ម​អ្វី អ្នក​ទើប​បាន​ទទួល​សេចក្ដី​ទុក្ខ​យ៉ាង​នេះ? ប្រេត​នោះ ក៏​បាន​ទូល​ប្រាប់​ដល់​លោក​ថា បពិត្រ​លោក​អ្នក​និរទុក្ខ (កាល​មុខ) ខ្ញុំ​ជា​ឥស្សរៈ លើ​ទ្រព្យ និង​ស្រូវអង្ករ​ច្រើន​ណាស់ នៅ​ក្នុង​ក្រុង​រាជគ្រឹះ ដែល​គួរ​រីករាយ មាន​ភ្នំឡោមព័ទ្ធជុំវិញ។ (កាល​ពីជាតិ​មុន) ស្រី​នេះ​ជាភរិយា​របស់ខ្ញុំ ស្រីនេះ​ជាកូន​ស្រីរបស់​ខ្ញុំ ស្រី​នេះ​ជាកូនប្រសារ​របស់​ខ្ញុំ ខ្ញុំ​បាន​ហាម​ឃាត់​ពួក​គេ ដែល​នាំ​គ្នាកាន់​យក​កម្រង​ផ្កា ផ្កាឧប្បល និង​គ្រឿង​លាបស្រលាប​ដែល​មាន​តម្លៃ ទៅ​កាន់​ព្រះស្ដូប (ដើម្បី​បូជា​ព្រះធាតុ) បាបកម្ម​នោះ គឺ​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​ហើយ។ ពួក​ខ្ញុំ​មាន​ចំនួន ៨៦០០០នាក់ បាន​ទទួល​ទុក្ខវេទនា​ចំពោះ​ខ្លួន ដែល​បាន​តិះដៀល​នូវ​ការបូជា​ព្រះស្ដូប​ហើយ ទើប​ឆេះ​នៅ​ក្នុង​ប្រេត​វិស័យ ដែល​ដូច​ជានរក ព្រោះមានការ​លំបាក​យ៉ាង​ខ្លាំង។ នាកាល​បុណ្យ​ដង្ហែ ដែល​គេបូជា​ឧទ្ទិស្ដូប​នៃ​ព្រះអរហន្តសម្មាសម្ពុទ្ធ កំពុង​តែ​ប្រព្រឹត្ត​ទៅ ពួក​ជន​ណា​ប្រកាស​ទោស​ក្នុងការ​បូជាព្រះស្ដូប​(ដូចជាខ្ញុំ) ពួក​ជន​នោះ តែង​ងាក​ចេញចាក​បុណ្យ (តែម្យ៉ាង)។ លោកម្ចាស់ សូមទតមើល នូវ​ពួកទេពអប្សរ​ទាំង​នេះ​ដែល​ទ្រទ្រង់​ផ្កា​កម្រង តាក់តែង​កាយ កំពុង​តែ​ហោះ​មក (តាម​អាកាស) ទេពអក្សរ​ទាំង​នោះ ដែល​បាន​សម្រេច (​ដោយ​សម្បត្តិ​ទិព្វ) មាន​យសបរិវារ កំពុង​តែ​សោយ​នូវ​ផល​នៃ​ការបូជា​ (ព្រះសារីរិកធាតុ) ដោយ​កម្រងផ្កា។ (បពិត្រ​លោកម្ចាស់កស្សបៈ) ពួក​នាង ជាអ្នក​មាន​បញ្ញា​បាន​ឃើញ​ផល​ដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យ​ដ៏តិចតួច​នោះ) តែង​ធ្វើ​ការ​នមស្ការ ពោល​ថា (នមោ នមោ) ចំពោះ​ព្រះមហាមុនីអង្គ​នោះ។ (លំដាប់​នោះ) ប្រេត​នោះ​មាន​ចិត្តតក់ស្លុត កាល​សម្ដែង​កម្មដែល​ខ្លួន​គប្បី​ធ្វើ​តទៅ ទើប​ពោល​ថា ខ្ញុំ​ទៅ​អំពី​បេតលោក (នេះ) ហើយ (បើ)បានកំណើត​ជាមនុស្ស ខ្ញុំ​នឹង​ជាអ្នក​មិនប្រមាទ ហើយនឹង​ធ្វើការបូជា​ព្រះស្ដូប​(ដែលតម្កល់​នូវ​ព្រះសារីរិកធាតុ) រឿយៗ​ដោយពិត។ ព្រះមហាកស្សបៈ ដែល​ប្រេត​ពោល​ប្រាប់​យ៉ាង​នេះ​ហើយ ទើប​ធ្វើ​រឿង​នោះ​ឥ្យ​ជា​អត្ថុប្បត្តិ​ហេតុ សម្ដែងធម៌ដល់​បរិស័ទដែល​មក​ប្រជុំ​គ្នា​ព្រម​ហើយ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន ដោយ៥០០០ឆ្នាំ
images/articles/2341/23rfas.jpg
រាជ​កុ​មារ​គ្មាន​បិតា
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
កាលពី​ព្រេង​នាយ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​សោយ​រាជ្យ​នៅ​នគរ​ណា​រាណ​សី ទ្រង់​បា​ន​ចេញ​ទៅ​ប្រ​ពាត​ព្រៃ​មួយ ។ សោ​ភ័ណ​ភាព​ស្រស់​ឆើត​ឆាយ​នៃ​បុផ្ឆា​ជាតិ រុក្ខ​ជាតិ នឹង​ផ្លែ​ឈើ​ផ្សេង ៗ បាន​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ទ័យ​ជា​ខ្លាំង ។ សោយ​សេច​ក្តី​សោមនស្ស​រីក​រាយ​ជា​មួយ​នឹង​សោ​ភ័ណ​ភាព​ទាំង​នោះ ទ្រង់​ក៏បាន​យាង​កំ​សាន្ត​ចូល​ជ្រៅ​ទៅ ៗ ក្នុង​ទ្រូងព្រៃ ។
images/articles/2402/57by546gfy5y6ybh76v5urty5h6grtfydg.jpg
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ (បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា) ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោក​ធ្លាប់​បាន​បំពេញ​កុសល​មក​ហើយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំបុណ្យ​ទាំង​ឡាយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការសន្សំបុណ្យ​ទាំងឡាយ ដែល​ជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភព​មួយ​នោះ លោក​បាន​កើត​ក្នុង​កំណើត​យក្ស ក្នុងកាល​នៃ​ព្រះមានព្រះភាគ​ព្រះនាម​អត្ថទស្សី កាល​ខាង​ក្រោយ​មក ព្រះអង្គ​ក៏​ទ្រង់បរិនិព្វាន​ទៅ ព្រោះ​តែ​ការ​មិនបាន​ឃើញ ពេល​ដែលព្រះអង្គ​ទ្រង់​គង់​ព្រះជន្ម​នៅ ទើប​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង។ ក្នុងកាល​នោះ អគ្គសាវក​របស់​ព្រះសម្មាសម្ពុទ្ធ​អត្ថទស្សីមានព្រះនាមថា សាគរ កាល​ទូន្មាន (យក្សនោះ) ទើប​ពោល​ថា ការបូជា​ព្រះសារីរិកធាតុ របស់​ព្រះមានព្រះភាគ រមែង​មាន​ផល​ច្រើន​ ដូច​ការ​បូជា​ដែល​គេ​ធ្វើ​ហើយ​ក្នុង​កាល​ព្រះមានព្រះភាគ​ទ្រង់​គង់​ព្រះជន្មនៅ ព្រោះអំណាច​នៃ​ចិត្ត​ដែល​ជ្រះថ្លា (ហេតុ​ដូច្នេះ) អ្នក​ចូល​កសាង​ព្រះស្ដូប​ចុះ!។ យក្ស​បាន​ស្ដាប់​ហើយ កើត​សេចក្ដី​ជ្រះថ្លា ទើប​បបួល​គ្នាកសាង​ស្ដូប (ព្រះចេតិយ) រួច​បញ្ចុះ​ព្រះបរមសារីរិកធាតុ និង​បាន​បូជា​ព្រះស្ដូប​ដែល​តម្កល់ ព្រះសារីរិកធាតុ​នោះហើយ ចុតិ​អំពី​កំណើត​យក្ស បាន​សោយ​សម្បត្តិ​ព្រះឥន្ទ្រក្នុងទេវលោក និង​សម្បត្តិ​ស្ដេចចក្រពត្តិ​ក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទ​នេះ បានកើត​ក្នុងត្រកូល​ដែលមានទ្រព្យ​ច្រើន​ក្នុងនគរ​សាវត្ថី ដឹងក្ដីហើយ ជ្រះថ្លា​ក្នុងព្រះពុទ្ធ​សាសនា បាន​ចេញបួស មិនយូរប៉ុន្មាន​ ក៏បាន​ជាព្រះអរហន្ត។ ក្នុងកាលជាខាងក្រោយ​មក លោករលឹក​ឃើញ​នូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាល​ប្រកាស​នូវអំពើ​នោះឲ្យ​ប្រាកដ​ច្បាស់ ដែល​ខ្លួន​ប្រព្រឹត្ត​ហើយ​ក្នុងកាល​មុន ទើបពោល​គាថា​ទាំងនេះ​ថា កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន​ទៅ ខ្ញុំ​បានកើត​កំណើត​យក្ស ក្នុងលំដាប់​ស្មើ​គ្នា កាល​នោះ ខ្ញុំ​បាន​ដល់​នូវ​យស។ (ខ្ញុំ​គិត​ថា) ឱហ្ន៎! យស ដែល​អាត្មា​អញ​បាន​ហើយ មិនល្អ​សោះ ពន្លឺ​ភ្លឺស្វាង​ក្នុងរាត្រី​មិន​ល្អ ការរះ​ឡើង​នៃ​ព្រះអរុណ​ក៏​មិន​ល្អ ព្រោះ​ថា កាល​ដែល​ភោគអាត្មា​អញ​នៅ​មានព្រះសម្ពុទ្ធ​មានចក្ខុ​ទ្រង់​បរិនិព្វាន​ទៅ។ សាវក​ឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះ​របស់ខ្ញុំ​លោកមានប្រាថ្នា​នឹងស្រង់​ខ្ញុំ​ឡើង ទើប​និមន្ត​មក​កាន់​សំណាក់​ខ្ញុំ (ហើយប្រាប់ថា) នែ​បុរស​អ្នក​មាន​ប្រាជ្ញាល្អ អ្នកយំសោក​ធ្វើអ្វី អ្នក​កុំខ្លាច​ឡើយ អ្នក​ចូរប្រព្រឹត្ត​ធម៌​ចុះ ការ​បរិបូណ៌ដោយពូជ គឺ​កុសល​របស់​សត្វ​ទាំង​អស់ ព្រះពុទ្ធ​ទ្រង់​បានប្រគល់​ឲ្យ​ហើយ។ បុគ្គល​ណា បូជា​ព្រះសម្ពុទ្ធ​ជាំលោក​នាយក ដែល​ទ្រង់​គង់​ព្រះជន្ម​នៅ​ក្ដី បូជា​ព្រះសារីរិកធាតុ​របស់​ព្រះជិនស្រី សូម្បីប៉ុន​គ្រាប់ស្ពៃ ដែល​ទ្រង់​បរិនិព្វាន​ទៅហើយ​ក្ដី កាល​បើ​មាន​ចិត្ត​សេចក្ដី​ជ្រះថ្លា​ស្មើ បុណ្យ​ដែល​ដល់​នូវ​ភាព​ដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុ​នោះ អ្នក​ចូល​កសាង​ព្រះស្ដូប ហើយបូជា​ព្រះជិនធាតុ​ទាំងឡាយចុះ!។ ខ្ញុំបានស្ដាប់​នូវ​ព្រះវាចា នៃ​ព្រះសាគរៈហើយ បាន​ធ្វើ​ពុទ្ធស្ដូប (គឺ​ព្រះចេតិយតម្កល់​នូវ​ព្រះសារីរិកធាតុ) ព្រម​ទាំងបានបម្រើ​ព្រះស្ដូប​ដ៏ប្រសើរ​របស់​ព្រះពុទ្ធ​មុនី​អស់៥ឆ្នាំ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងសត្វ​ទ្វេបាទ ជាចម្បង​ក្នុង​លោក​ទ្រង់ប្រសើរបំផុត​ជាងនរជន ខ្ញុំបាន​សោយនូវសម្បត្តិ ហើយបានសម្រេច​ព្រះអរហន្ត ព្រោះកុសលកម្មនោះ។ ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់​ដូច​ផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំ​បានប្រតិបត្តិ​ហើយ។ បានឮមកថា ព្រះបច្ចុបដ្ឋាន​សញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន និងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
images/articles/2457/2016-06-14_10_21_13-_____________________________________pdf_-_Adobe_Acrobat_Pro_DC.jpg
វលាហកស្សជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
នឹងសម្ដែងអំពីវលាហកស្សជាតក តាមបទបាឡីថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាឡីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាម បានសម្ដែងនូវធម៌ទេសនា ១ បទនោះថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។ គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កា ប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។ អានទាំងស្រុង ចុចទីនេះ ដោយ៥០០០ឆ្នាំ
images/articles/2702/32s55stpic.jpg
នាងពិម្ពាយសោធរារាហុលមាតា
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
នាងពិម្ពាយសោធរារាហុលមាតា ជាកន្សៃសារពេជ្ញ នៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ កន្សៃ​សារ​ពេជ្ញ (ន.) ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិ ក្នុងកាលដែលនៅជាគ្រហស្ថ ឬដែលបានត្រាស់ហើយ ក៏គង់នៅហៅស្រីនោះថា កន្សៃសារពេជ្ញ : កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែង ផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញ ធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញា កើតក្នុងត្រកូល ព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ ។ ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន ។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យ ប្រកបដោយ ករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល ។កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសី នោះ ទាំងចិត្តរបស់ខ្ញុំ ក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្ម មានក្នុងកាលមុន ។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃ លែង ក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំ មិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក ។បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើ គ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ ពោធិញ្ញាណរបស់ព្រះអង្គ ។ (វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត , សុត្តន្តបិដក ខុទ្ទកនិកាយ អបទាប ថេរិយាបទាន កុណ្ឌលកេសវគ្គ យសោធរាថេរិយាបទាន បិដកលេខ ៧៦ ទំព័រ ១៨០) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2705/te765pic.jpg
​​​​​​​ជវនហំសជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្រ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឥធេវ ហំស និបត ដូច្នេះ ( ជាដើម ) ។( សេចក្ដីក្នុងសំយុត្តនិកាយ និទានវគ្គ ធនុគ្គហសូត្រនោះថា ) ម្នាលភិក្ខុទាំងឡាយ ដូចជាខ្មាន់ធ្នូ ៤ នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ ឈរនៅក្នុងទិសទាំង ៤ ។ គ្រានោះ មានបុរសម្នាក់ ដើរដល់គិតថា កាលបើខ្មាន់ធ្នូទាំង ៤ នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈស្ទាត់ក្នុងដៃ បានសម្តែងសិល្បៈរួចហើយ បានបាញ់សរទៅក្នុងទិសទាំង ៤ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ អាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុទាំងនោះ ដូចម្តេច បុរសដែលមានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ លឿនក្រៃលែលបានឬទេ ។ ភិក្ខុទាំងឡាយទូលថា យ៉ាងហ្នឹងហើយព្រះអង្គ ។ ព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្ដី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តី ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅពីមុខព្រះចន្ទ្រ និងព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី ។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត ។ ម្នាលភិក្ខុទំាឡាយ ហេតុដូច្នេះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយជា អ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។ ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃ ដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះ ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គ កាលពន្យល់ណែនាំ ទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះ ជារបស់លឿនរហ័ស ជារបស់ទុព្វល ធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែង ចិត្តយ៉ាងខ្លាំងថា អហោ ពុទ្ធពលំ នាម ឱហ៎្ន ! កម្លាំងរបស់ព្រះពុទ្ធ (អស្ចារ្យពេកណាស់) ។ ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញ អ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី ? ភិក្ខុទាំងឡាយក្រាបទូលថា (យើងខ្ញុំព្រះអង្គសន្ទនាគ្នា) អំពីរឿងនេះ ព្រះអង្គ ដូច្នេះហើយ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនជាអស្ចារ្យឡើយ ដែលឥឡូវនេះ តថាគតបានដល់នូវសព្វញ្ញុតញ្ញាណ ហើយសម្ដែងដល់អាយុសង្ខារ របស់សត្វទាំងឡាយជារបស់លឿនរហ័ស នឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះ ពីព្រោះក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វហង្ស ដែលអហេតុសត្វ (សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបី គឺ អលោភៈ អទោសៈ អមោហៈ) ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័ស ហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់ រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរ ទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖ ក្នុងអតីតកាល ព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសី កាលនោះ ព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្ស មានងហង្ស ៩ ម៉ឺនជាបរិវារ អាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ (ក្នុងព្រៃហិមពាន្ត) ។ ថ្ងៃមួយព្រះពោធិសត្វនោះ ព្រមទាំងបរិវារទំពាស៊ីស្រូវសាលី ដែលដុះឯងក្នុងស្រះមួយ ក្នុងផ្ទៃដីរបស់ជម្ពូទ្វីប ហើយហើរទៅកាន់កំពូលភ្នំចិត្រកូដ ដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់ កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសី មួយអន្លើដោយបរិវារដេ៏ច្រើន ហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស ។ គ្រានោះ ព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះ ហើយបានត្រាស់នឹងពួកអាមាត្យងថា ហង្សសូម្បីនេះ គប្បីជាព្រះរាជា ប្រាកដូចយើង ដូច្នេះហើយ ទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះ ទ្រង់បានកាន់យកកម្រងផ្កាឈើ របស់ក្រអូប និងគ្រឿងលាប ហើយសម្លឹងមើលព្រះពោធិសត្វនោះ និងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង ។ ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការ របស់ព្រះរាជាដល់ខ្លួន ទើបបានសួរនូវពួកហង្សថា ព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើង ទ្រង់ប្រាថ្នាអ្វីហ៎្ន ?ពួកហង្សនាំគ្នាឆ្លើយថា បពិត្រព្រះសម្មតិទេព ព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ ។ ព្រះពោធិសត្វពោលថា ប្រសិនបើយ៉ាងនោះ មិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះ ដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជា ហើយទើបចៀសចេញទៅ ។ថ្ងៃមួយ ក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យាន ក្នុងកាលនោះ ព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈ ហើយនាំយកទឹកដោយស្លាបម្ខាង និងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀត មកឲ្យព្រះរាជាស្រង់ដោយទឹកនោះ និងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផង កាលមហាជនកំពុងមើលនោះឯង ព្រះពោធិសត្វនិង បរិវារ បានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ ។ ចាប់តាំងអំពីពេលនោះមក ព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វ ហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមក ដោយទ្រង់ធ្វើអាភោគថា ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ! ក្នុងថ្ងៃនេះ សម្លាញ់របស់យើងនឹកមក ។ គ្រានោះ កូនហង្ស ២ ជាប្អូនរបស់ព្រះមហាសត្វ បាននិយាយគ្នាថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានប្រាប់ដល់ព្រះមហាសត្វថា ពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ។ ព្រះពោធិសត្វពោលថា ម្នាលប្អូន ឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់ អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយ កុំនាំគ្នាទៅអី ។ ហង្សទាំងនោះ បានសូមអង្វរព្រះពោធិសត្វ ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី ។ ហង្សទាំងពីរនោះ កាលមិនដឹងនូវកម្លាំង របស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹង ហើយមិនបានប្រាប់ព្រះមហាសត្វ គិតថា យើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ ដូច្នេះហើយ បានហើរទៅ អង្គុយលើកំពូលភ្នំយុគន្ធរ ក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ ។ ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះ ទើបសួរ (បរិវារ) ថា ហង្សទាំងនោះទៅណា ? ពេលបានស្ដាប់ដំណឹងនោះហើយ ទ្រង់គិតថា ហង្សទាំងពីរនោះ មិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយ នឹងវិនាសក្នុងរវាងផ្លូវ យើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ ។ សូម្បីព្រះពោធិសត្វ ក៏បានទៅ ហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ ។ លំដាប់នោះ កាលដួងព្រះអាទិត្យរះឡើង កូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យ សូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ ។ បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យ ក៏ចុករោយ ហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ ។ ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថា បពិត្របង ខ្ញុំមិនអាចហើរបានទេ ។ លំដាប់នោះ ព្រះមហាសត្វលួងលោមគេថា កុំខ្លាយឡើយ យើងនឹងឲ្យជីវិតដល់អ្នក ដូច្នេះហើយ ក៏ព័ន្ធព័ទ្ធគេដោយស្លាប ញ៉ាំគេឲ្យធូរចិត្តហើយ បាននាំគេទៅកាន់កំពូលភ្នំ ចិត្រកូដ ទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយ ហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត ។ សូម្បីប្អូនកណ្ដាល ហើរប្រណាំងជាមួយនឹងព្រះអាទិត្យ ហើយចុករោយ ហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ ។ គ្រានោះ ហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថា បពិត្របង ខ្ញុំមិនអាចហើយទៀតបានទេ ។ ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាប ហើយមកកាន់កំពូលភ្នំចិត្រកូដ ។ ក្នុងខណៈនោះ ព្រះសូរិយា ក៏បានមកដល់កណ្ដាលអាកាស ។ លំដាប់នោះ ព្រះមហាសត្វគិតថា ថ្ងៃនេះ យើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើង ដូច្នេះហើយ ព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿន ទៅអង្គុយលើកំពូលភ្នំយុគន្ធរ ហើយបានហោះឡើងអំពីទីនោះ ទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿន ពេលខ្លះក៏ហើរទៅអំពីខាងមុខ ពេលខ្លះក៏ហើរទៅអំពីខាងក្រោយ ទ្រង់បានគិតថា ការហើរប្រណាំងជាមួយនឹងព្រះអាទិត្យ របស់យើងនឹងមានប្រយោជន៍អ្វី ជាការកើតអយោនិសោមនសិការ យើងត្រូវការអ្វី យើងនឹងទៅកាន់នគរពារាណសី ហើយពោលនូវកថាដែលប្រកបដោយធម៌ ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ ។ ព្រះពោធិសត្វបនោះបានត្រឡប់វិញ ក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាស ទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ ដោយចំណែកទីបំផុត ដល់ទីបំផុត ហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ ដោយទីបំផុតខ ដល់ទីបំផុត ហើយក៏បានដល់នគរពារាណសី ។ ព្រះនគរទាំងអស់មកានបវេណ ១២ យោជន៍ ហាក់បីដូចត្រូវបាំងដោយសត្វហង្ស ឈ្មោះថា រយៈផ្លូវរមែងមិនប្រាកដ កាលល្បឿនត្រូវអស់ទៅដោយលំដាប់ រយៈចន្លោះទើបប្រាកដក្នុងអាកាស ។ ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយ ក៏ចុះអំពីអាកាស ហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ ។ ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថា សម្លញ់របស់យើងមកហើយ ដូច្នេះហើយ ក៏ឲ្យគេតម្កល់នូវតាំងមាស ដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វ ហើយទ្រង់ត្រាស់ថា ម្នាលសម្លាញ់ ចូរមក នេះទីអង្គុយ ហើយត្រាស់នូវគាថាដំបូងថានែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ ។ បណ្ដាបទទាំងនោះ បទថា ឥធ ប្រែថា ក្នុងទីនេះ ព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថា និបត ប្រែថា សូមអង្គុយ ។ ដោយបទថា ឥស្សរោសិ នេះ ព្រះរាជាត្រាស់ថា អ្នកជាឥស្សរ ជាម្ចាស់របស់ទីនេះមកហើយ ។ បទថា យំ ឥធត្ថិ សេចក្ដីថា វត្ថុណាដែលមានក្នុងនិវេសន៍នេះ លោកមិនត្រូវក្រែងចិត្ត ចូរប្រាប់ខ្ញុំនូវវត្ថុនោះ ។ ព្រះមហាសត្វទំលើតាំងមាស ។ ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់ និងឲ្យគេចានមានដាក់ទឹកឃ្មុំ និង ស្ករក្រួស ធ្វើសក្ការៈដល់ព្រះពោធិសត្វ ហើយសួរថា ម្នាលសម្លាញ់ អ្នកមកតែម្នាក់ឯងទេ និង អ្នកមកអំពីទីណា ? ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ ។ លំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វថា ម្នាលសម្លាញ់ សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង ។ ព្រះមហាសត្វទើបទូលថា បពិត្រមហារាជ ខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ ។ ព្រះមហាសត្វទូលថា ល្អណាស់ មហារាជ ខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបាន ព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ ។ ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា ។ ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ ៤ នាក់ អំពីរាជនិវេសន៍ ហើយឲ្យគេជីកដាំសសរក្នុងប្រលាន​ហ្វួង ឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួន ហើយព្រះពោធិសត្វទៅអង្គុយលើ​កំពូល​សសរ ហើយឲ្យនាយខា្នន់ធ្នូទាំង ៤ នោះ បែរមុខទៅទិសទាំង ៤ យឹតកូនសរ ដូច្នេះហើយ ទើបទូលព្រះរាជាថា បពិត្រមហារាជ នាយខ្នាន់ធ្នូចូរយឹតកូនសរទាំង ៤ តម្រង់ទៅទិសទាំង ៤ ហើយបាញ់ឲ្យព្រមគ្នាចុះ ខ្ញុំនឹងចាប់នូវកូនសរទាំងនោះ ដោយមិនឲ្យធ្លាក់ដល់ដីឡើយ ហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ ។ ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរ តែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយ ហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេ ហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះ ពោលថា បពិត្រមហារាជ ព្រះអង្គឃើញហើយ នេះជាសន្ទុះដ៏លឿនរបស់ខ្ញុំ ហើយព្រះពោធិសត្វពោលទៀតថា បពិត្រមហារាជ នេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំ មិនមែនជាសន្ទុះយ៉ាងកណ្ដាល បពិត្រមហារាជ នេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ ។ លំដាប់នោះ ព្រះរាជាសួរថា ម្នាលសម្លាញ់ ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ ? ព្រះពោធិសត្វពោលថា បពិត្រមហារាជ ត្រូវហើយ មានទៀត អាយុសង្ខាររបស់សត្វទាំងឡាយ រមែងអស់ទៅ រមែងបែកធ្លាយទៅ ដល់នូវការអស់ទៅ រមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណ ដោយពាន់នៃគុណ ដោយសែននៃគុណ ។ ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌ និងនាមធម៌ ដោយអំណាចនៃការរលត់ជាខណៈ ។ ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វ ទ្រង់ស្លុតព្រះទ័យ មិនអាចតម្កល់នូវសតិចំពោះមរណភ័យ ក៏ដួលចុះលើផែនដី មហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់ ។ ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជា ញ៉ាំងព្រះរាជាបាននូវសតិវិញ ។ លំដាប់នោះ ព្រះមហាសត្វឲ្យឱវាទព្រះរាជាថា បពិត្រមហារាជ សូមទ្រង់កុំភ័យឡើយ ព្រះអង្គចូរចម្រើននូវមរណានស្សតិ ចូរប្រព្រឹត្តធម៌ និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើម ហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ ។ លំដាប់នោះ ព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថា បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យ ដែលដល់ព្រមដោយកម្លាំងនៃបញ្ញា ដែលមានសភាពដូចជាលោក សូមលោកមិនទៅកាន់ភ្នំចិត្រកូដ នៅសម្ដែងធម៌ដល់យើង ជាអាចារ្យអ្នកឲ្យឱវាទ ចូរស្នាក់នៅក្នុងទីនេះចុះ ដូច្នេះហើយទើបត្រាស់នូវគាថាទាំង ២ ថា បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផងឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ ។ អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯង​អញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសម្នាក់អញចុះ ។ គាថានោះ មានអត្ថា​ធិប្បាយថា ម្នាល​ស្ដេចហង្សសម្លាញ់ បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់ គឺជាអ្នកមានចិត្តស្រឡាញ់ដោយការ​បានស្ដាប់ ព្រោះបានឮថា មានគុណយ៉ាងនេះ តែពេលបានឃើញប៉ុណ្ណោះ ក៏អស់សេចក្ដីស្រឡាញ់ សេចក្ដីពេញចិត្តក៏ប្រាសទៅ ហាក់ដូចជាយក្សដែលមកដើម្បីស៊ី ។ បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរ គឺ បានឃើញផង បានឮផង ហេតុនោះ ខ្ញុំសូមសួរលោក ព្រោះឃើញខ្ញុំ លោកទើបស្រឡាញ់ឬ ជាអ្នកស្រឡាញ់ដោយាការបានស្ដាប់ ? តែសម្រាប់ខ្ញុំ ជាអ្នកស្រឡាស់ព្រោះបានឃើញ សូមលោកកុំទៅកាន់ភ្នំចិត្រកូដ ចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ ។ ព្រះពោធិសត្វក្រាបទូលថា ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរ ចម្អិនសាច់សេ្តចហង្ស យកមកឲ្យយើង ។ បណ្ដាបទទាំងនោះ បទថា មត្តោ ច ឯកទា សេចក្ដីថា បពិត្រមហារាជ យើងខ្ញុំបានទទួលការបូជាជានិច្ច នៅក្នុងព្រះរាជវាំងរបស់ព្រះអង្គ ក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយ គប្បីត្រាស់ថា ចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះ ដើម្បីនឹងបានសោយសាច់ នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គ ទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំ ហើយឲ្យគេចម្អិន ពេលនោះខ្ញុំនឹងធ្វើយ៉ាងណា ? លំដាប់នោះ ព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថា បើយ៉ាងនោះ ខ្ញុំនឹងមិនផឹកសុរាជាដាច់ខាត ទើបត្រាស់ព្រះគាថានេះថា ថ្វឺយ ! ខ្ពើមការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ ។ តអំពីនេះទៅ ព្រះពោធិសត្វពោលគាថា ៦ ថា សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត ។ មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសម្គាល់ថា ជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន ។ បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ ។ សម្លាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណាមានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ ។ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចម្រើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយ ដោយចិត្ត ។ បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ ។ បណ្ដាបទទាំងនោះ បទថា វស្សិតំ សេចក្ដីថា បពិត្រមហារាជ សេចក្ដីពិត ពួកសត្វតិរច្ឆានមានត្រង់ ព្រោះហេតុនោះ សម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះ ទើបយល់បានងាយ តែពួកមនុស្សអាក្រក់ ហេតុនោះ សម្ដីរបស់មនុស្សនោះ ទើបយល់បានលំបាកជាង ។ បទថា យោ បុព្វេ សេចក្ដីថា បុគ្គលណា មានចិត្តល្អដំបូង ក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថា លោកជាញាតិរបស់ខ្ញុំ ជាមិត្ររបស់ខ្ញុំ ជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំ ខាងក្រោយមក មនុស្សនោះឯងក្លាយជាសត្រូវ ជាមនុស្សអ្នកចង់ពៀរនឹងគ្នា ក៏បាន ចិត្តរបស់មនុស្សពិបាកយល់ណាស់ ដូចនេះ ។ បទថា និវិសតិ សេចក្ដីថា បពិត្រមហារាជ ចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណា គេនោះ សូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដី ក៏ឈ្មោះថា នៅក្នុងទីជិតគ្នាដែរ ។ តែចិត្តដែលមិនតាំងមាំ ដោយអំណាចនៃសេចក្ដីស្រឡាញ់ ក្នុងបុគ្គលណាហើយ គេនោះ សូម្បីនៅក្នុងទីជិត ក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ ។ បទថា អន្តោបិ សោ ហោតិ សេចក្ដីថា បពិត្រមហារាជ សម្លាញ់ណា មានចិត្តជ្រះថ្លា សម្លាញ់នោះ សូម្បីនៅត្រើយខាងនាយនៃ សមុទ្រ ក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា ។ បុគ្គលណា ជាអ្នកមានចិត្តប្រទូស្ត បុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រ ក៏ឈ្មោះថា នៅត្រើយនាយនៃសមុទ្រនោះឯង ព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា ។ បទថា យេ ទិសា តេ សេចក្ដីថា មនុស្សពួកណាជាអ្នកមានពៀរ ជាសត្រូវ មនុស្សពួកនោះ សូម្បីនៅជាមួយគ្នា ក៏ឈ្មោះថា នៅក្នុងទីឆ្ងាយពីគ្នា ។ បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់ សូម្បីឋិតនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជិត ព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា ។ បទថា បុរា តេ ហោម សេចក្ដីថា ខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណា ខ្ញុំសូមថ្វាយបង្គំលាដរាបនោះ ។ សំដាប់នោះ ព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថាកាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ សេចក្ដីថា ម្នាលស្ដេចហង្ស បើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំ ដែលធ្វើអញ្ជលីសូមដូចនេះ មានបានធ្វើតាមពាក្យរបស់ខ្ញុំ ជាអ្នកប្រតិបត្តិលោក កាលដូចនោះ ពួកយើងទើបសូមលោកយ៉ាងនេះ ។ បទថា បុន កយិរាសិ បរិយាយំ សេចក្ដី​ថា លោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះ តាមកាលសមគួរផង ។ លំដាប់នោះ ព្រះពោធិសត្វទឹបទូលថាបពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះសេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់នូវទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើង បានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ ។ បណ្ដាបទទាំងនោះ បទថា ឯវំ ចេ នោ សេចក្ដីថា បពិត្រមហារាជ សូមទ្រង់កុំគិតឡើយ ប្រសិនបើ អន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះ ពួក​យើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះ ព្រះអង្គចូរតាំងនៅក្នុងឱវាទ ដែលខ្ញុំបានថ្វាយនោះទុកក្នុង ឋានៈ​របស់ខ្ញុំ ទ្រង់ចូរជាអ្នកមិនប្រមាទ ក្នុងលោកសន្និវាស ដែលជាជីវិតថោកទាបយ៉ាងនេះ សូមទ្រង់​ចូរ​ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើម មិនធ្វើនូវទសរាជធម៌ឲ្យកម្រើក ចូរគ្រងរាជប្រកបដោយធម៌ចុះ កាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះ ទ្រង់រមែងនឹងឃើញនូវខ្ញុំ ។ ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយ ទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតបានយោនយកកំណើតជាសត្វតិរច្ឆាន ក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារ ហើយសម្ដែងធម៌ដែរ ដូច្នេះហើយ ទ្រង់ក៏ប្រជុំជាតកថា តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទ កនិដ្ឋោ មោគ្គល្លានោ ហង្សប្អូនពៅ បានមកជាមោគ្គល្លាន មជ្ឈិមោ សារិបុត្តោ ហង្សកណ្ដាលបានមកជាសារីបុត្រ សេសហំសគណា ពុទ្ធបរិសា ពួកហង្សដ៏សេស បនជាមកពុទ្ធបរិស័ទជវនហំ​សោ បន អហមេវ អហោសិ ចំណែកជវនហង្ស បានជាមកជាតថាគត។ ចប់ ជវនហំសជាតក ។ សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ ។ ថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៨ ត្រូវនឹងថ្ងៃទី ០១ ខែកញ្ញា គ.ស. ២០១៧ ។ ដោយ ខេមរ អភិធម្មាវតារ ។ ដោយ៥០០០ឆ្នាំ
images/articles/2706/7555tpic.jpg
នាមសិទ្ធិជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
នាមសិទ្ធិជាតក (ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ) ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។ បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។ ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។ ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។ ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។ ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។ លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។ លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។ បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។ មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។ បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។ (អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣) បទពិចារណា នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។ ដោយខេមរ អភិធម្មាវតារ ដោយ ៥០០០ឆ្នាំ
images/articles/2707/tex_________tpic.jpg
កាឡកណ្ណិជាតក
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
កាឡកណ្ណិជាតក (មនុស្សឈ្មោះកាឡកណ្ណិមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតវន ទ្រង់ប្រារព្ធមិត្តរបស់អនាថបិណ្ឌិកសេដ្ឋីម្នាក់ បានត្រាស់ព្រះធម្មទេសនានេះ (ដែលមានពាក្យផ្តើមថា) មិត្តោ ហវេ សត្តបទេន ហោតិ ដូច្នេះ (ជាដើម) ។ បានឮមកថា បុរសនោះធ្លាប់ជាសម្លាញ់លេងដីជាមួយនឹងអនាថបិថបិណ្ឌិកសេដ្ឋី តាំងពីកាលនៅរៀនសិល្បៈក្នុងសម្នាក់អាចារ្យជាមួយគ្នា ដោយឈ្មោះគេមានឈ្មោះថា កាឡកណ្ណី ។ កាឡកណ្ណីនោះក្រោយមកក៏ធ្លាក់ខ្លួនក្រ មិនអាចចិញ្ចឹមជីវិតបាន ក៏ទៅកាន់សម្នាក់អនាថបិណ្ឌិកសេដ្ឋី ។ លោកសេដ្ឋីអនាថបិណ្ឌិកក៏លួងលោមមិត្រសម្លាញ់នោះ ហើយឲ្យស្បៀង និងញ៉ាំងគេឲ្យបិទបាំងនូវទ្រព្យសម្បត្តិ របស់ខ្លួន ។ កាឡកណ្ណីនោះជាអ្នកធ្វើឧបការៈចំពោះលោកសេដ្ឋី គេតែងធ្វើកិច្ចគ្រប់យ៉ាង ។ ពេលដែលគេមកកាន់សម្នាក់របស់អនាថបិណ្ឌិកសេដ្ឋី មនុស្សទាំងឡាយតែងនាំគ្នាពោលហៅគេថា ឈប់សិន កាឡកណ្ណី ! អង្គុយចុះកាឡកណ្ណី ! បរិភោគសិនចុះកាឡកណ្ណី ។ ថ្ងៃមួយ មិត្តនិងអាមាត្យរបស់លោកសេដ្ឋីនាំគ្នាចូលទៅរកលោកសេដ្ឋីហើយនិយាយយ៉ាងនេះថា បពិត្រមហាសេដ្ឋី ! សូមលោកកុំធ្វើនូវកាឡកណ្ណីនោះឲ្យនៅក្នុងសំណាក់របស់លោកឡើយ (កុំចិញ្ចឹមគេឡើយ) ព្រោះសូម្បីតែយក្សក៏ត្រូវចៀសចេញទៅដោយសម្លេងនេះថា ឈប់សិនកាឡកណ្ណី ! អង្គុយសិនចុះ កាឡកណ្ណី ! បរិភោគសិនចុះ កាឡកណ្ណី ! គេនោះក៏មិនស្មើនឹងលោក ធ្លាក់ខ្លួនក្រហើយ លោកចិញ្ចឹមមនុស្សបែបនេះធ្វើអ្វី ? អនាថបិណ្ឌិកសេដ្ឋីពោលថា នាមំ នាម វោហារមត្តំ, ន តំ បណ្ឌិតា បមាណំ ករោន្តិ, សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ, ន សក្កា មយា នាមមត្តំ និស្សាយ សហបំសុកីឡិកំ សហាយំ បរិច្ចជិតុំ ធម្មតាឈ្មោះគ្រាន់តែជាវោហារ (សម្រាប់ហៅប៉ុណ្ណោះ) បណ្ឌិតទាំងឡាយមិនកាន់យកនូវឈ្មោះនោះឲ្យជាប្រមាណឡើយ មិនគួរជាប្រភេទមនុស្សដែលមានឈ្មោះថា សុតមង្គលិក (អ្នកប្រកាន់មង្គលតាមសម្លេងដែលបានឮ) អាត្មាអញមិនអាចអាស្រ័យហេតុត្រឹមតែឈ្មោះ ហើយបោះបង់សម្លាញ់ដែលធ្លាប់លេងដីជាមួយគ្នាចោលនោះឡើយ លុះគិតដូច្នេះហើយ លោកសេដ្ឋីគាត់មិនបានកាន់យកពាក្យសម្តីរបស់មនុស្សទាំងនោះទេ ។ ថ្ងៃមួយ កាលនឹងទៅស្រុកសួយរបស់ខ្លួន បាន ប្រគល់កាឡកណ្ណីនោះឲ្យជាអ្នករក្សានូវគេហដ្ឋាន ។ ពួកចោរគិតគ្នាថា បានឮថា លោកសេដ្ឋីទៅស្រុកសួយរបស់គាត់ហើយ ពួកយើងប្លន់នូវផ្ទះរបស់លោកសេដ្ឋីនោះ ដូច្នេះហើយ នាំគ្នាកាន់អាវុធផ្សេងៗ មកក្នុងវេលាអធ្រាត្រហើយឡោមព័ទ្ធផ្ទះលោកសេដ្ឋី ។ ចំណែកកាឡកណ្ណីសង្ស័យខ្លាចពួកចោរមកប្លន់ ទើបអង្គុយយាមមិនព្រមដេក ។ កាឡកណ្ណីនោះលុះដឹងថាពួកចោរមកហើយ ដើម្បីនឹងដាស់ពួកមនុស្សទើបស្រែកឡើងថា អ្នកទាំង​ឡាយ ចូរផ្លុំស័ង្ខ ចូរវាយស្គរ លុះស្រែកដូច្នេះហើយ ក៏ធ្វើឲ្យដូចជាមានរោងមហោស្រពធំ ធ្វើវេសន៍ទាំងអស់ឲ្យមានសម្លេង កងរំពងទូទៅ ។ ពួកចោរនិយាយប្រាប់គ្នាថា ពួកយើងបានឮថា ផ្ទះគ្មានអ្នកណានៅ ពួកយើងបានស្តាប់មកមិនល្អហើយ (ស្ដាប់ខុសហើយ) សេដ្ឋីគ្មានធ្វើដំណើរទៅណាទេ គឺនៅក្នុងផ្ទះនេះឯង ហើយម្នាក់ៗក៏បោះដុំថ្ម និងអន្លូងជាដើមចោលក្នុងទីនោះឯង រួចរត់ចៀសចេញទៅ ។ លុះ​ព្រឹកឡើង មនុស្សទាំងឡាយឃើញដុំថ្ម និងអន្លូងជាដើម ដែលពួកចោរបោះចោលនៅទីនោះៗ ម្នាក់ៗ ក៏តក់ស្លុតហើយនិយាយថា ប្រសិនបើថ្ងៃនេះ មិនមានអ្នកយាមផ្ទះដែលសម្បូរដោយការចេះដឹង និងឈ្លាសវៃបែបនេះទេ ពួកចោរនឹងចូលតាមការពេញចិត្ត ប្លន់ផ្ទះបានទាំងអស់ជាប្រាកដ ព្រោះអាស្រ័យអ្នកដែលមោះមុតអង់អាចក្លាហានបែបនេះ ទើបសេចក្តីចម្រើនកើតមានដល់លោកសេដ្ឋី ម្នាក់​ៗ ​នាំគ្នាសរសើរកាឡកណ្ណី ។ ពេលដែលសេដ្ឋីមកអំពីស្រុកសួយ ក៏នាំ គ្នាប្រាប់រឿងរ៉ាវនោះឲ្យជ្រាបគ្រប់ប្រការ ។ គ្រានោះ សេដ្ឋីបាននិយាយទៅកាន់មនុស្សទាំងនោះថា អ្នកទាំងឡាយប្រើយើងឲ្យដេញមិត្តអ្នករក្សាផ្ទះយ៉ាងនេះ ចេញអំពីផ្ទះរបស់យើង ប្រសិនបើយើងបណ្តេញឲ្យចេញអំពីផ្ទះតាមពាក្យរបស់អ្នកទាំងឡាយនោះ ថ្ងៃនេះទ្រព្យរបស់យើងនឹងមិនសេសសល់ឡើយ ហើយលោកសេដ្ឋីអនាថបិណ្ឌិកពោលតាស់តឿនថា នាមំ នាម អប្បមាណំ, ហិតចិត្តមេវ បមាណំ ធម្មតាឈ្មោះមិនជាប្រមាណទេ ចិត្តដែលគិតជួយប៉ុណ្ណោះ ទើបជាប្រមាណ លុះពោលដូច្នោះហើយក៏ឲ្យទ្រព្យដើមទុនដល់កាឡកណ្ណីច្រើនឡើងៗ ។ លោកសេដ្ឋីបានត្រិះរិះថា ពេលនេះ អញបានរឿងដែលជាប្រធាន ល្មមក្រាបទូលព្រះមានព្រះភាគហើយ ក៏ធ្វើដំណើរទៅកាន់សម្នាក់របស់ព្រះសាស្ដា គាត់បានក្រាបទូលរឿងរ៉ាវនោះតាំងអំពីដើម រហូតដល់ចប់ចំពោះព្រះអង្គ ។ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលគហបតី មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលមិត្តឈ្មោះកាឡកណ្ណី បានរក្សាទ្រព្យក្នុងផ្ទះមិត្តរបស់ខ្លួន សូម្បីក្នុងកាលមុន មិត្តឈ្មោះកាឡកណ្ណីក៏បានរក្សាដូចគ្នាដែរ ។ កាលសេដ្ឋីក្រាបទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែង (ដូចតទៅនេះ) ថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះ បរមពោធិសត្វបានជាសេដ្ឋីមានយសដ៏ធំក្រៃលែង ។ សេដ្ឋីនោះមានមិត្តម្នាក់ឈ្មោះកាឡកណ្ណី ។ រឿងរ៉ាវទាំងអស់ក្នុងពេលនោះ ក៏ដូចគ្នារឿងរ៉ាវបចុប្បន្ន (របស់អនាថបិណ្ឌិកសេដ្ឋី)នេះឯង ។ ព្រះបរមពោធិសត្វមកអំពីស្រុកសួយហើយ ស្តាប់ដំណើររឿងនោះរួចពោលថា ប្រសិនបើយើងបណ្តេញមិត្តមានសភាពដូច្នេះចេញអំពីផ្ទះរបស់យើង តាមពាក្យរបស់អ្នកទាំងឡាយនោះ ម៉្លេះសមថ្ងែនេះទ្រព្យសម្បត្តិរបស់យើងនឹងមិនសល់ឡើយ ហើយពោលគាថានេះថាៈ មិត្តោ ហវេ សត្តបទេន ហោតិ សហាយោ បន ទ្វាទសកេន ហោតិ មាសឌ្ឍមាសេន ច ញាតិ ហោតិ តតុត្តរិំ អត្តសមោបិ ហោតិ សោហំ កថំ អត្តសុខស្ស ហេតុ ចិរសន្ថុតំ កាឡកណ្ណិំ ជហេយ្យំ។ បុគ្គលដែលជាមិត្តបាន ដោយ (ហេតុត្រឹមតែដើរជាមួយគា្ន) ប្រាំពីជំហាន, បុគ្គលជាសម្លាញ់បាន ដោយ (ហេតុត្រឹមតែដើរជាមួយគ្នា) ដប់ពីរជំហាន, បុគ្គលដែលជាញាតិបាន ដោយ (ការនៅជាមួយគ្នា) មួយខែ ឬ កន្លះខែ, បុគ្គលដែលទុកសើ្មនីងខ្លួន ព្រោះនៅលើអំពីកាលនោះទៅទៀត ខ្មុំនឹងលះបង់នូវសម្លាញ់ឈ្មោះកាឡកណ្ណី ដែលធ្លាប់ស្និទ្ធស្នាល អស់កាលយូរ ព្រោះហេតុនៃសេចក្ថីសុខរបស់ខ្លួន ដូចម្ដេចបាន ។ បណ្តាបទទាំងនោះ បទថា ហវេ ត្រឹមតែជានិបាតប៉ុណ្ណោះ ។ ដែលឈ្មោះថា មិត្ត ព្រោះអត្តថា ប្រព្រឹត្តដោយមេត្រី អធិប្បាយថា អ្នកដែលចូលទៅតាំងទុកនូវមេត្រីចិត្ត គឺធ្វើនូវសេចក្តីស្នេហាស្រឡាញ់រាប់អាន ។ បុគ្គលដែលបានឈ្មោះជាមិត្ត ដោយហេតុត្រឹមតែដើរជាមួយគ្នាបានប្រាំពីរជំហាន ។ បទថា សហាយោ បន ទ្វាទសកេន ហោតិ (បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន) មានសេចក្តីថា ដែលឈ្មោះថា សហាយ (សម្លាញ់) ព្រោះ អត្ថថា រួមគ្នាក្នុងឥរិយាបទទាំងពួងដោយអំណាចនៃការធ្វើកិច្ចគ្រប់យ៉ាងរួមគ្នា អធិប្បាយថា បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន ។ បទថា មាសឌ្ឍមាសេន សេចក្តីថា នៅរួមគ្នាមួយខែ ឬកន្លះខែ ។ បទថា ញាតិ ហោតិ សេចក្តីថា រមែងមានឈ្មោះ ជាអ្នកស្មើនឹងញតិ ។ បទថា តតុត្តរឹ សេចក្តីថា ព្រោះការនៅរួមគ្នាលើសអំពីកាលនោះ រមែងរាប់ថា ជាអ្នកស្មើនឹងខ្លួន ។ បទថា ជហេយ្យំ សេចក្តីថា ខ្ញុំនឹងបោះបង់នូវសម្លាញ់ដូច្នោះ ដូចម្តេចបាន ។ ព្រះបរមពោធិសត្វពោលដល់គុណនៃមិត្តនោះ ដោយប្រការដូច្នេះឯង ។ តាំងអំពីនោះមក គ្មានអ្នកណាហ៊ានប្រព្រឹត្តល្មើសនឹងកាឡកណ្ណីទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា កាឡកណ្ណី អានន្ទោ អហោសិ កាឡកណ្ណី ក្នុងកាលនោះ បានមកជាអានន្ទ ។ ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កាឡកណ្ណីជាតក ។ (អដ្ឋកថាជាតក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អបាយិម្ហវគ្គ បិដកលេខ ៥៨ ទំព័រ ៣៦) កំណត់ចំណាំ ក្នុងកាឡកណ្ណិជាតកនេះ ព្រះសម្មាសម្ពុទ្ធសម្ដែងបុគ្គល ៤ ពួក គឺ មិត្តបុគ្គល (បុគ្គលគឺមិត្ត) ១ សហាយបុគ្គល (បុគ្គលគឺសម្លាញ់) ១ ញាតិបុគ្គល (បុគ្គលគឺញាតិ) អត្តសមបុគ្គល (បុគ្គលគឺអ្នកដែលស្មើនឹងខ្លួន) ១ ។ សេចក្ដីអធិប្បាយ ១. មិត្តោ ហវេ សត្តបទេន ហោតិ បុគ្គលណាដើរជាមួយគា្នបានប្រាំពីជំហានបុគ្គលនោះ ឈ្មោះថា មិត្តបុគ្គល ។ ២. សហាយោ បន ទ្វាទសកេន ហោតិ បុគ្គលណាដើរជាមួយគ្នាបានដប់ពីរជំហាន បុគ្គលនោះ ឈ្មោះថា សហាយបុគ្គល ។ ៣. មាសឌ្ឍមាសេន ច ញាតិ ហោតិ បុគ្គលណាការនៅជាមួយគ្នាមួយខែ ឬ កន្លះខែ បុគ្គលនោះ ឈ្មោះថា ញាតិបុគ្គល ។ ៤. តតុត្តរិំ អត្តសមោបិ ហោតិ បុគ្គលណានៅលើសអំពីកាលនោះទៅទៀត (លើសមួយខែទៅ) បុគ្គលនោះ ឈ្មោះថា អត្តសមបុគ្គល ។ ដោយ៥០០០ឆ្នាំ
images/articles/2763/texssswtpic.jpg
កណ្ហាវត្ថុ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
អតីតេ កិរ បានឮមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបាទ ព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសី ស្ដេចទៅរឹបយករាជសម្បត្តិក្នុងដែនកោសល ព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈ បានសម្លាប់ស្ដេចកោសល ហើយចាប់យកព្រះអគ្គមហេសីដែលដល់ព្រមដល់គភ៌របស់ព្រះបាទកោសលនោះ នាំព្រះនាងទៅកាន់នគរពារាណសី ហើយតែងតាំងធ្វើជាអគ្គមហេសីរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមក ព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះធីតាមួយអង្គ ។ ដោយប្រក្រតីព្រះរាជាព្រហ្មទត្តពុំទាន់មានព្រះឱរស និងព្រះធីតា ព្រះអង្គមានព្រះទ័យត្រេកអរហើយទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរកាន់យកនូវពរចុះ ។ ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក ។ ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថា កណ្ហា ។ កាលនាងចម្រើនវ័យធំពេញក្រមុំហើយ ព្រះមាតាទើបប្រាប់នាងថា ព្រះរាជបិតារបស់បុត្រីប្រទានពរទុក មាតាបានកាន់យកជាពាក្យសម្គាល់ទុកហើយ បុត្រីចូរកាន់យកនូវពរតាមសេចក្ដីពេញចិត្តរបស់ខ្លួនចុះ ។ នាងកណ្ហានោះបានបែកធ្លាយនូវហិរិនិងឱត្តប្បៈហើយ ព្រោះភាពជាអ្នកមានកិលេសច្រើន ក៏ទូលព្រះមាតាថា បពិត្រព្រះមាតា ទ្រព្យសម្បត្តិដទៃដែលថានឹងមិនមានដល់ខ្ញុំនោះ រមែងមិនមាន ព្រះមាតាចូរធ្វើនូវពរដោយខ្លួនឯងដល់ខ្ញុំដើម្បីប្រយោជន៍ដល់ការកាន់យកព្រះស្វាមីផងចុះ ។ ព្រះមាតានោះក៏ប្រាប់សេចក្ដីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា នាងចូរកាន់យកស្វាមីតាមសេចក្ដីពេញចិត្តចុះ ហើយឲ្យគេប្រកាសហៅបុរសមក ។ បុរសទាំងឡាយជាច្រើនបានប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងហើយមកប្រជុំគ្នាត្រង់ព្រះលានហ្លួង ។ នាងកណ្ហាបានកាន់យកនូវស្មុគផ្កា ហើយឋិតនៅត្រង់សីហបញ្ជរដ៏ខ្ពស់ កាលសម្លឹងមើលនូវបុរសទាំងឡាយ មិនពេញចិត្តសូម្បីតែម្នាក់ ។ ក្នុងពេលនោះ មានព្រះរាជកុមារ ៥ អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពី បណ្ឌុរាជត្រកូល មានព្រះនាមថា អជ្ជុន នកុល ភីមសេន យុធិដ្ឋិល សហទេព ដែលនាំគ្នាមករៀននូវសិល្បសាស្ត្រ ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលាសម្រេចហើយ កាលគិតថា ពួកយើងនឹងដឹងនូវការប្រព្រឹត្តទៅនៃប្រទេស ទើបនាំគ្នាទៅដល់នគរពារាណសី បានស្ដាប់នូវកោលាហលខាងក្នុងនគរ ក៏សួរគេ ដឹងនូវសេចក្ដីនោះហើយ គិតថា សូម្បីពួកយើងនឹងទៅ ព្រះរាជកុមារទាំង ៥ អង្គជាអ្នកមានរូបស្អាតដូចមាស បានទៅក្នុងទីនោះ ហើយដល់ដោយលំដាប់ ។ ចំណែកនាងកណ្ហាបានឃើញនូវព្រះរាជកុមារទាំងនោះហើយ ក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះ ទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង ៥ នោះ ហើយពោលនឹងព្រះមាតាថា បពិត្រព្រះមាតា ខ្ញុំម្ចាស់យកជនទាំង ៥ នាក់នេះ ។ ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត ។ ព្រះរាជាមិនពេញព្រះទ័យ តែទ្រង់មិនអាចនឹងត្រាស់ថា មិនបានទេ ព្រោះព្រះអង្គបានព្រះរាជទានពរទុកហើយ ទើបសួររាជកុមារទាំងនោះថា អ្នកមានជាតិដូចម្ដេច ជាបុត្ររបស់អ្នកណា ? គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះ ជាបុត្ររបស់ព្រះបាទ បណ្ឌុរាជ ទើបធ្វើសក្ការៈដល់កុមារទាំងនោះ ហើយប្រទាននូវនាងកណ្ហានោះធ្វើជាបាទបរិចារិកា (ស្ត្រីអ្នកបម្រើនូវជើង គឺប្រពន្ធ) ។ នាងកណ្ហាក៏បម្រើនូវរាជកុមារទាំងនោះ ដោយអំណាចកិលេស លើប្រាសាទ ៧ ជាន់ ។ នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ ។ កាលនាងកណ្ហាបម្រើព្រះរាជកុមារទាំងនោះដោយអំណាចកិលេសតណ្ហាហើយ ក្នុងពេលដែលកុមារទាំងនោះចេញទៅក្រៅអស់ហើយ បានឱកាសស្ងាត់ នាងកាលរោលរាលដោយកិលេស បានធ្វើនូវអំពើបាប (លបលួចស្រឡាញ់គ្នា) ជាមួយនឹងបុរសគមខ្វិននោះ ។ កាលព្រះនាងកណ្ហាចរចានឹងបុរសគមខ្វិន ព្រះនាងបានពោលថា បុរសដទៃជាទីស្រឡាញ់របស់អូនឲ្យក្រៃលែងជាបងមិនមាន អូននឹងសម្លាប់ព្រះរាជកុមារទាំង ៥ យកឈាមពីបំពង់កមកលាងជើងបង ។ សូម្បីព្រះរាជកុមារដទៃៗ កាលព្រះនាងច្រឡូកច្រឡំដោយព្រះរាជកុមារបង ក៏ព្រះនាងពោលថា ព្រះ​រៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នោះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិ​ជូន​ម្ចាស់​បងប៉ុណ្ណោះ ។ សូម្បីព្រះនាងកាលនៅច្រឡូកច្រឡំនឹងព្រះរាជកុមារដទៃទៀត ព្រះនាងក៏ពោលយ៉ាងនេះ ។ ព្រះរាជកុមារទាំង ៥ អង្គត្រេកអរនឹងនាងកណ្ហាដ៏ក្រៃលែងដោយគិតថា ព្រះនាងកណ្ហានេះស្រឡាញ់យើង ហើយឥស្សរិយយសរបស់យើងកើតឡើងដោយអាស្រ័យនូវនាងកណ្ហានោះ ។ ក្នុងថ្ងៃមួយ នាងកណ្ហានោះមានជំងឺ ។ លំដាប់នោះ ព្រះរាជកុមារទាំងនោះ នៅអង្គុយឡោមព័ទ្ធព្រះនាង មួយអង្គអង្គុយច្របាច់ក្បាល បួនអង្គដ៏សេសអង្គុយច្របាច់ដៃ និងជើង ។ ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង ។ ព្រះនាងកណ្ហានោះ កាលឲ្យនូវសញ្ញាដោយក្បាល ដល់អជ្ជុនកុមារដែលជាព្រះរាជបុត្រច្បងដែលកំពុងច្របាច់ក្បាលថា ព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង ៤ នេះ ជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយ បន្ទាប់អំពីព្រះបិតាទៅ ម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ ។ ព្រះនាងក៏បានឲ្យនូវសញ្ញាយ៉ាងនោះដោយដៃនិងជើងទាំងឡាយសូម្បីដល់ព្រះរាជកុមារដទៃ ។ ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថា បងប៉ុណ្ណោះជាទីស្រឡាញ់របស់អូន អូននឹងរស់នៅដើម្បីប្រយោជន៍ដល់​បង ។ សូម្បីព្រះរាជកុមារទាំងអស់នោះ ក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះ ដែលនាងធ្លាប់ពោលក្នុងពេលមុន ។ ក្នុងបណ្ដាព្រះរាជកុមារទាំងនោះ រាជកុមារដ៏សេសបានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ ។ ចំណែកអជ្ជុនកុមារបានឃើញនូវវិការដៃ ជើង និងអណ្ដាតរបស់នាង ទើបគិតថា សញ្ញាដែលនាងកណ្ហាឲ្យហើយដល់យើងយ៉ាងណា សញ្ញានោះនាងកណ្ហាបានឲ្យហើយដល់ជនសូម្បីដ៏សេសក៏យ៉ាងនោះ នាងនេះប្រាកដជាបានធ្វើសន្ថវៈជាមួយនឹងបុរសគមខ្វិននេះ ដូច្នេះហើយទើបនាំនូវប្អូនៗទាំងឡាយចេញទៅក្រៅហើយសួរថា អ្នកទាំងឡាយបានឃើញនូវវិការៈនៃសីលៈដែលនាងកណ្ហាបានឲ្យហើយដល់យើងឬទេ ? ពួករាជបុត្រឆ្លើយថា ឃើញ ។ អជ្ជុនកុមារសួរទៀតថា ចុះអ្នកទាំងឡាយបានដឹងនូវហេតុនោះអត់ ? រាជកុមារប្អូនពោលថា ពួកយើងមិនដឹងទេ ។ អជ្ជុនកុមារទើបសួរថា ចុះពេលដែលនាងកណ្ហាឲ្យសញ្ញាដល់ពួកលោកដោយដៃ និងជើងទាំងឡាយ អ្នកទាំងឡាយដឹងនូវហេតុនោះឬទេ ? រាជកុមារឆ្លើយថា ពួកយើងដឹង ។ អជ្ជុនកុមារត្រាស់ថា នាងឲ្យសញ្ញាដល់ពួកយើងដោយរឿងដូចគ្នា ហើយអ្នកទាំងឡាយបានដឹងនូវហេតុនៃសញ្ញាដែលនាងបានឲ្យហើយដល់បុរសគមខ្វិនដោយវិការៈនៃអណ្ដាតឬទេ ? ពួករាជកុមារពោលថា ពួកយើងមិនបានដឹងទេ ។ ទើបអជ្ជុនកុមារប្រាប់សេចក្ដីនោះដល់ប្អូនថា នាងកណ្ហាបានធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិននោះហើយ ។ អជ្ជុនកុមារកាលប្អូនទាំងឡាយមិនជឿ ទើបហៅបុរសគមខ្វិនមកសួរ ។ បុរសគមខ្វិននោះ ក៏ពោលប្រាប់នូវការប្រព្រឹត្តទៅនោះទាំងអស់ ។ ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយ បានជាអ្នកលែងមាន ឆន្ទរាគៈគឺសេចក្ដីតម្រេកត្រេកត្រអាលនឹងនាងកណ្ហានោះ ហើយពោលទោសតិះដៀលមាតុគ្រាមដោយអនេកបរិយាយ​ថា ឱហ្ន៎ ឈ្មោះថាមាតុគ្រាមជាបុគ្គលបាប ទ្រុស្តសីល បានលះបង់សូម្បីនូវពួកយើងជាអ្នកដល់ព្រម​ដោយ​ជាតិ និងភាពស្រស់សង្ហាយ៉ាងនេះហើយ ធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិនដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះ ឈ្មោះថា បុគ្គលមានជាតិជាបណ្ឌិតណា នឹងត្រេកអរមួយអន្លើដោយស្ត្រីទាំង​ឡាយ​ ដែលមានធម៌ដ៏លាមក មិនមានសេចក្ដីអៀនខ្មាសយ៉ាងនេះ ដូច្នេះហើយ ជនទាំង ៥ នាក់ គិត​ថា ការគ្រប់គ្រងផ្ទះមិនគួរមានដល់យើង ហើយបានចូលទៅកាន់ព្រៃហិមពាន្ត បួសជាបព្វជិត បានធ្វើនូវបរិកម្មកសិណ ក្នុងទីបំផុតនៃអាយុក៏បានទៅតាមយថាកម្ម ។ កុណាលោ បន សកុណរាជា តទា អជ្ជុនកុមារោ អហោសិ ក្នុងកាលនោះ ស្ដេចកុណាល គឺជា អជ្ជុនកុមារ ។ ព្រោះហេតុនោះ កាលសម្ដែងហេតុដែលខ្លួនបានឃើញមកហើយទើបពោលថានែ​បុណ្ណ​មុខៈ ​សម្លាញ់ កុមារីឈ្មោះនាងកណ្ហា មានបិតាពីរ មានប្តី ៥ នាក់ ជាប់ជំពាក់ ចិត្តក្នុងបុរសទី ៦ គឺក្នុងបុរសខ្វិនគម ( ដូចខ្មោចកំបុតក ) ក៏ខ្ញុំបានឃើញហើយ ។ពាក្យក្នុងរឿងនោះ មានដូចតទៅនេះ ស្រី្តប្រព្រឹត្តកន្លងប្តីទាំង ៥ នាក់នុ៎ះគឺ អជ្ជុនរាជកុមារ ១ នកុលរាជកុមារ ១ ភីមសេនរាជកុមារ ១ យុធិដ្ឋិលរាជកុមារ ១ សហទេវរាជកុមារ ១ ធ្វើនូវអំពើដ៏លាមកគឺ សេពមេថុនធម្មជាមួយបុរសគមទាបតឿ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2764/teeeeeetpic.jpg
សច្ចតបាបីវត្ថុ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣
អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យនឹងនគរពារាណសី នាងបានឲ្យគេកសាងបណ្ណសាលាក្នុងព្រៃស្មសាន កាលនៅក្នុងទីនោះ នាងញ៉ាំងនូវភត្តទាំងឡាយ ៤ ឲ្យកន្លងផុតទៅទើបបរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដឡើងទូទាំងព្រះនគរ ដូចជាព្រះចន្ទ្រ និងព្រះអាទិត្យ ។ អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលាលេងមហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមា ទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និងកម្រងផ្កាជាដើម ទើបប្រារព្ធនឹងផឹកនូវសុរា ។ លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះមានបុរសឆ្លាតម្នាក់និយាយថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក អន្ធពាល លោកធ្វើនូវការនមស្ការនូវស្ត្រីដែលជាអ្នកមានចិត្តកម្រើក ឱហ្ន៎បុគ្គលពាល ។ ជាងមាសនោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយយ៉ាងនេះឡើយ កុំធ្វើកម្មដែលនាំទៅកាន់នរក ។ បុរសដែលឆ្លាតនោះពោលថា អ្នកមិនមានបញ្ញាទេ លោកចូរនៅស្ងៀមចុះ អ្នកចូរធ្វើការភ្នាល់គ្នាដោយទ្រព្យមួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹងទៅនាំនាងសច្ចតបាបីមក ឲ្យតែងខ្លួនយ៉ាងស្អាតហើយ ឲ្យមកអង្គុយក្នុងទីនេះ ឲ្យកាន់យកនូវពែងសុរា ហើយយើងនឹងផឹកសុរា ឈ្មោះថា មាតុគ្រាមជាអ្នកមានសីលជានិច្ចនោះ មិនមានឡើយ ។ ជាងមាសនោះតបថា លោកមិនអាចនឹងធ្វើបានឡើយ ដូច្នេះហើយ ទើបធ្វើការភ្នាល់នឹងបុរសនោះ ។ បុរសអ្នកឆ្លាតនោះប្រាប់នូវការភ្នាល់គ្នានោះដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះក៏ចូលទៅក្នុងព្រៃស្មសាន កាលនមស្ការនូវព្រះអាទិត្យក្នុងទីមិនឆ្ងាយអំពីលំនៅរបស់នាងសច្ចតបាបីនោះ ហើយក៏នៅទីនោះ ។ កាលសច្ចតបាបីត្រាច់ទៅដើម្បីភិក្ខាក្នុងព្រះនគរ ពេលត្រឡប់មកបានឃើញបុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះជាអ្នកមានឫទ្ធិច្រើន យើងរស់នៅក្នុងចំណែកខាងនៃព្រៃស្មសានអស់កាលត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទីកណ្ដាលនៃព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿងស្ងប់រម្ងាប់នៅខាងក្នុង យើងនឹងចូលទៅធ្វើសេចក្ដីគោរពតាបសនោះ ដូច្នេះហើយ នាងក៏ចូលទៅថ្វាយបង្គំ ។ តាបសប្លម មិនបានក្រឡេងមើល មិនបានហៅរក (មិនបាននិយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាងនោះទៀត ។ តែដល់ថ្ងៃទីបី កាលនាងសច្ចតបាបីថ្វាយបង្គំ តាបសប្លមធ្វើជាអ្នកមានមុខបែរចុះក្រោមពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបសធ្វើនូវបដិសណ្ឋារៈថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិនលំបាកដោយភិក្ខាហារទេឬ ?នាងសច្ចតបាបីនោះមានចិត្តត្រេកអរដោយគិតថា ការបដិសណ្ឋារៈគឺយើងបានហើយ ទើបចៀសចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបានទទួលពាក្យបដិសណ្ឋារៈច្រើនជាងនោះ ហើយបានអង្គុយក្នុងទីទាបមួយ ទើបចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបានចូលមកថ្វាយបង្គំតាបសនោះ តាបសប្លមក៏ពោលនឹងនាងដែលបានអង្គុយរួចហើយថា ម្នាលប្អូនស្រី ថ្ងៃនេះ សំឡេងនៃការច្រៀងនិងការប្រគំដ៏ធំ មានក្នុងក្រុងពារាណសីឬ ? នាងសច្ចតបាបីឆ្លើយថា បពិត្រអ្នកដ៏ចម្រើន លោកមិនដឹងទេឬ គេលេងមហោស្រពក្នុងនគរ នោះជាសំឡេងដែលគេលេងនៅក្នុងទីនោះ ។ តាបសប្លមក្លែងធ្វើជាមិនដឹងដោយពោលថា សំឡេងនោះនៅក្នុងទីនោះហ្ន៎ ហើយសួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្តដោយការវៀរអាហារប៉ុន្មានថ្ងៃ) ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន បួនថ្ងៃ ហើយសួរទៅតាបសវិញថា ចុះលោកម្ចាស់ ញ៉ាំងភត្តឲ្យកន្លងទៅប៉ុន្មានថ្ងៃដែរ ? តាបសប្លមពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះបានពោលនូវពាក្យកុហកនេះ ។ តាមពិត តាបសនោះបរិភោគក្នុងពេលយប់រាល់ៗថ្ងៃ ។ តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបីឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាងសួរវិញថា ចុះលោកម្ចាស់បួសបានប៉ុន្មានឆ្នាំដែរ ? តាបសពោលថា ឆ្នាំនេះជាឆ្នាំទីប្រាំមួយរបស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបសក៏សួរតទៅថា ម្នាលប្អូនស្រី តើនាងបានសម្រេចនូវសន្តធម៌ដែរឬនៅ ? នាងឆ្លើយថា បពិត្រអ្នកដ៏ចម្រើន នៅទេ ហើយលោកម្ចាស់វិញ សន្តធម៌មានដល់លោកនៅ ? តាបសពោលថា សត្តធម៌មិនមានដល់យើងទេ ។ តាបសនោះទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើងមិនបាននូវកាមសុខ និងមិនបាននូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់តែយើងពីរទេ ពួកយើងនឹងធ្វើនូវកិរិយារបស់មហាជនវិញ ខ្ញុំនឹងសឹកជាគ្រហស្ថ ហើយទ្រព្យក្នុងសម្នាក់នៃមាតារបស់ខ្ញុំមាន ខ្ញុំមិនអាចនឹងនៅទទួលរងទុក្ខវេទនាតទៅទៀតឡើយ ។ នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្តប្រតិព័ទ្ធក្នុងតាបសនោះ ព្រោះភាពជាអ្នកមានចិត្តកម្រើករបស់ខ្លួន ក៏បានពោលថា បពិត្រលោកម្ចាស់ ខ្ញុំក៏ជាអ្នកអផ្សុកចង់សឹកដែរ ប្រសិនបើលោកម្ចាស់មិនចោលខ្ញុំទេ ខ្ញុំនឹងសឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះបានពោលនឹងនាងថា មកចុះអូន បងមិនបោះបង់អូនទេ អូននឹងជាភរិយារបស់បង ដូច្នេះហើយ បុរសនោះក៏បាននាំនាងសច្ចតបាបីចូលទៅកាន់នគរ ហើយក៏រួមសមគ្គសង្វាស រស់នៅជាមួយគ្នា ហើយនាំនាងទៅកាន់កន្លែងផឹកសុរា បានឲ្យនាងសច្ចតបាបីនោះកាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយក៏ផឹកនូវសុរា ។ ចំណែកជាងមាសក៏ចាញ់អស់ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះបានអាស្រ័យនូវបុរសនោះ ក៏ជាអ្នកចម្រើនដោយបុត្រនិងធីតាទាំងឡាយ ។តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាសនូវរឿងដែលខ្លួនឃើញមក ទើបពោលថា (នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមកជាមួយនឹងអ្នកលេងសុរា ខ្ញុំបានឃើញហើយ) ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕